Category: រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ជាប់ឈ្មោះនៅក្នុងបញ្ជីសម្លាប់

(ក្រចេះ)៖ ឡៃ ឈឿន ភេទស្រី មានអាយុ ៧៥ឆ្នាំ មានកូនបីនាក់ បច្ចុប្បន្នមានទីលំនៅ នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការស្ទូង ដកស្រូវ តាមបញ្ជារបស់អង្គការ។ អង្គការតែងតែកសាងប្រជាជនណាដែលមិនខិតខំធ្វើការ ដោយធ្វើការខ្ជិល និង ធ្វើការយឺត។ នៅជំនាន់នោះប្រជាជនកម្ពុជាទាំងអស់ទទួលរងទុក្ខលំបាកដោយសារតែការធ្វើការហួសកម្លាំង អាហារហូបមិនគ្រប់គ្រាន់ ទទួលរងការចោទប្រកាន់ពីអង្គការ និងការទិតៀនគ្នាទៅវិញទៅមក។ សម្រាប់របបអាហារនៅក្នុងរបបនោះមានត្រឹមតែបបរមួយចានប៉ុណ្ណោះ។ ឈឿន...

អតីតកងចល័តនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ ខៃ ហៀង ភេទស្រី មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ្មែរក្រហមបានបំផ្លាញផ្ទះរបស់គាត់ចោល ដោយយកទៅធ្វើជារោងបាយសម្រាប់សហករណ៍។ ប្រជាជនមានសម្លៀកបំពាក់តែមួយសម្រាប់ និងក្រមាពណ៌ក្រហមមួយ និងស្បែកជើងកងឡានមួយសម្រាប់។ សម្លៀកបំពាក់របស់គាត់គឺជា សាច់ក្រណាត់មិនបានស្អាត និងមាំល្អនោះទេ ព្រោះគាត់ត្រូវពាក់ទៅធ្វើការជារៀងរាល់ថ្ងៃ មិនមានពេលវេលាដើម្បីបោកហាលឲ្យស្ងួតឡើយ មានពេលខ្លះគាត់ត្រូវពាក់សម្លៀកបំពាក់ទាំងសើមទៅធ្វើការ។ អង្គការបានជម្លៀស ហៀង ឲ្យទៅរស់នៅផ្ទះរបស់ជនជាតិខ្មែរអ៊ិស្លាម ហើយបានជម្លៀសជនជាតិអ៊ិស្លាមទៅនៅតំបន់ផ្សេង។ ទៅដល់ទីនោះគាត់បានចិញ្ចឹមមាន់ទា...

ខ្មែរក្រហមបង្ខំខ្ញុំរៀបការ

(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈឹម ស៊ាម ភេទស្រី បច្ចុប្បន្នមានអាយុ ៧០ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់បាននិយាយប្រាប់ថា កាលពីរបបខ្មែរក្រហមគាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ និងបានស្លាប់បាត់បង់ជីវិតចំនួនប្រាំនាក់។ របបខ្មែរក្រហម គឺជារបបមួយដែលប្រជាជនកម្ពុជាសឹងតែគ្រប់រូបមានភាពតក់ស្លុតនៅពេលដែលបានឮ។ មានប្រជាជនជាច្រើន ដែលត្រូវបាត់បង់សមាជិកគ្រួសារ ដោយសារតែការជម្លៀស ជំងឺ កង្វះអាហារបរិភោគ និងដោយសារការសម្លាប់របស់ខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ស៊ាម ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅកាន់ខេត្តកំពង់ធំ...

កុមារបុកអង្ករនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ របបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩ ជារបបសាហាវឃោរឃៅ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជាជនកម្ពុជាមានភាពភ័យខ្លាច និងមិនចង់ឲ្យកើតមានម្ដងទៀតឡើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់មិនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងមិនមានសិទ្ធិក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនដែរ។ ទ្រព្យសម្បត្តិទាំងអស់ត្រូវអង្គការដាក់បញ្ចូលជារបស់សហករណ៍។ រិន ប៉ុណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ មានកូនពីរនាក់ក្នុងបន្ទុក។ សព្វថ្ងៃគាត់រស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុជាងដប់ឆ្នាំ។ ពេលនោះគាត់នៅក្នុងកងកុមារ ធ្វើការនៅក្នុងសហករណ៍បុកអង្ករ...

ខ្មែរក្រហមដេញចាប់ខ្ញុំដោយសារតែដំឡូង

(ក្រចេះ)៖ ឈ ស៊ីឆេង មានអាយុ៥១ឆ្នាំ តួនាទីជាមេភូមិ មានទីកន្លែងកំណើតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយបច្ចុប្បន្នគាត់រស់នៅក្នុងភូមិ ឃុំដដែល។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រាំមួយឆ្នាំ។ ការធ្វើស្រែនៅក្នុងមួយឆ្នាំៗបានទិន្នផលច្រើន។ នៅក្នុងភូមិអំពិលទឹកដែលគាត់ស្នាក់នៅបច្ចុប្បន្ននេះ មានជង្រុកស្រូវពីរកន្លែង នៅក្បាលទំនប់មួយកន្លែង និងនៅទំនប់ក្រោមមួយកន្លែងទៀត។ ថ្វីត្បិតតែទិន្នផលស្រូវបានច្រើនមែន ប៉ុន្តែមិនដឹងថា អង្គការយកទិន្នផលស្រូវទាំងអស់នោះទៅទីណាទេ ព្រោះប្រជាជនមានការខ្វះខាតអាហារជាខ្លាំង។ ចំពោះលុយកាលពីសម័យសម្ដេច នរោត្តម សីហនុ...

ខ្ញុំបាត់បង់កូនប្រាំមួយនាក់

(ក្រចេះ)៖ ម៉ៅ វីន ភេទប្រុស មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់មានបងប្អូនប្រាំនាក់ ប្រុសបួននាក់ និងស្រីម្នាក់។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វីន ជាប្រជាជនមូលដ្ឋាន មិនត្រូវបានជម្លៀសចេញទៅខេត្តផ្សេងឡើយ។ នៅក្នុងរបបនោះ វីន មានអាយុប្រហែលជា៣០ឆ្នាំ។ គាត់បានរៀបការជាមួយភរិយារបស់គាត់នៅមុនរបបខ្មែរក្រហមចូលកាន់អំណាច។ គាត់មានកូនទាំងអស់ប្រាំពីរនាក់ ស្លាប់អស់ប្រាំមួយនាក់ ដោយសារជំងឺស៊ីស្តូសូម៉ាមេគង្គី។ (យោងតាម «ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី...

អង្គការរៀបអាពាហ៍ពិពាហ៍ឲ្យខ្ញុំ

(ក្រចេះ)៖ ប៊ន យុំ ភេទស្រី អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប៊ន យុំ បានរៀបរាប់ថា រឿងដែលគាត់នៅតែចងចាំនោះគឺ ការដែលប្រជាជនគ្រប់រូបមិនទទួលបានការសិក្សា មិនថាចាស់ ឬក្មេង។ ប្រជាជនមិនបានទទួលអាហារគ្រប់គ្រាន់ទេ ដោយក្នុងមួយថ្ងៃ គាត់ទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។ យើងមើលឃើញថា ប្រជាជនដែលធ្លាប់ឆ្លងកាត់របបនោះ...

អតីតអ្នកទោសនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមប្រជាជនកម្ពុជាសឹងគ្រប់រូប ដែលធ្លាប់រស់នៅឆ្លងកាត់សុទ្ធតែបានជួបទុក្ខលំបាកគ្រប់គ្នា។ បូ មាឃ ភេទស្រី អាយុ៨២ឆ្នាំ មានកូនបីនាក់។ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បូ មាឃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តក្រចេះ។ គាត់បានរៀបរាប់ថា៖  «[ខ្ញុំ] ត្រូវបានគេធ្វើបាប យកទៅកសាងខ្លួននៅភ្នំត្រាំង»។ គាត់បានបាត់បង់សាច់ញាតិជាច្រើននាក់ ប៉ុន្តែគាត់មិនបានចាំឈ្មោះទាំងអស់ឡើយ។ បងជីដូនមួយរបស់គាត់ម្នាក់បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមមកដល់បច្ចុប្បន្ននេះ មិនទទួលបានដំណឹងឡើយ។ មាឃ...

អតីតទាហាននៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ ថៃ ភីន បច្ចុប្បន្នមានអាយុ៧០ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់មានបងប្អូនប្រាំបីនាក់ គាត់ជាកូនទីពីរ។ នៅអំឡុងឆ្នាំ ១៩៧៤ គាត់មានអាយុប្រហែលជា១៦ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការនៅក្នុងជួរទាហាន អង្គការបានចាត់តាំងប្រជាជនជាច្រើននាក់ឲ្យចូលបម្រើការងារនៅក្នុងជួរទាហាន។ គាត់បានធ្វើចម្ការ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់នៅក្នុងជំរុំកងទ័ព។ ការសិក្សារៀនសូត្រនៅក្នុងរបបនោះ គឺមិនមានប្រជាជនណាបានរៀនសូត្របានជ្រៅជ្រះឡើយ។ ភីន មិនបានរស់នៅជុំគ្រួសាររបស់គាត់នោះទេ។ ឪពុករបស់គាត់ត្រូវបានអង្គការចោទថាជាខ្មាំង និងត្រូវបានចាប់ខ្លួនបញ្ជូនទៅធ្វើការនៅតំបន់កំពង់ភ្លុក។ ឆ្នាំ១៩៧៥ ភីន...

កម្មករសហជីពចៀរជ័រកៅស៊ូ

(ក្រចេះ)៖ ឌុក ម៉ៅ ភេទប្រុស មានអាយុ ៦៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងពេលដែលរបបខ្មែរក្រហមចូលកាន់អំណាច អង្គការបានដាក់ទិសដៅជម្លៀសប្រជាជនស្ទើរតែមួយប្រទេស ដើម្បីឲ្យទៅធ្វើការ។ មានប្រជាជនខ្លះត្រូវជម្លៀសឆ្លងខេត្ត ខ្លះទៀតក៏នៅក្នុងខេត្តកំណើត។ ការរស់នៅក្នុងរបបនោះគឺមានភាពលំបាកច្រើន ព្រោះមានការខ្វះខាតអាហារបរិភោគ ការធ្វើពលកម្មហួសកម្លាំង ទីកន្លែងស្នាក់នៅក៏មិនមានត្រឹមត្រូវ។ ម៉ៅ ត្រូវបានអង្គការដាក់ទិសដៅ ឲ្យទៅធ្វើការនៅឯស្រុកស្នួល ដែលពេលនោះគាត់មានអាយុប្រហែលជា ១៦ឆ្នាំ។ ពេលដែលគាត់ទៅរស់នៅតំបន់នោះ...

អតីតកងផលិត

(ក្រចេះ)៖ អៀង វ៉ាន់ថន ភេទប្រុស មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ វ៉ាន់ថន មានកូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់។ វ៉ាន់ថន បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ថា កាលពីរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីសមាជិកគ្រួសាររបស់គាត់។ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅតំបន់ក្នុងព្រៃ។ នៅទីនោះគាត់បានធ្វើការទៅតាមអ្វីដែលអង្គការបានបញ្ជាឲ្យគាត់ធ្វើ អង្គការបានឲ្យគាត់គាស់គល់ឈើនៅក្នុងព្រៃចាញ់ ដើម្បីយកដីធ្វើស្រែ។ ក្នុងពេលនោះដែរគាត់ធ្វើការនៅក្នុងកងប្រវាស់ដៃ។ គាត់បាននិយាយបន្ថែមថា អង្គការប្រើឲ្យប្រជាជនទាំងអស់ធ្វើការជារៀងរាល់ថ្ងៃ...

កងកុមារនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ អ៊ាង ឈាន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុជាងដប់ឆ្នាំ គាត់ជាកងកុមារ។ អង្គការបានប្រើឲ្យគាត់នៅចាំសត្វសេក ព្រោះខ្លាចសត្វនោះបំផ្លាញដំណាំ និងឲ្យគាត់ជួយលើកទំនប់ពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះអង្គការបានបញ្ជូនឲ្យគាត់ទៅជួយស្ទូងស្រូវ។ នៅម៉ោងប្រហែលជាប្រាំបួនព្រឹកអង្គការបានឲ្យឈប់សម្រាក ដើម្បីឲ្យកុមារទាំងអស់ទៅរៀនអក្សររយៈពេលមួយម៉ោង។ ក្រៅពីការងារខាងលើនេះ អង្គការបានប្រើឲ្យគាត់ទៅកាប់ទន្ទ្រានខែត្រ យកទៅចញ្ច្រាំឲ្យល្អិតដើម្បីលាយជាមួយនឹងលាមកគោ ឬលាមកមនុស្ស...

ហូបបាយជ័រស្លាជារៀងរាល់ថ្ងៃ

(ក្រចេះ)៖ មាស អឿន ភេទប្រុស មានអាយុ៧៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់ មានបងប្អូនប្រាំបីនាក់ ស្លាប់អស់ប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម អឿន មានអាយុប្រហែលជា២៨ឆ្នាំ។ នៅក្នុងរបបនោះ គាត់ជាកសិករថ្នាក់លើ ជាប្រជាជនបម្រុង ព្រោះពេលនោះគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិគួរសម។ គាត់បានប្រាប់បន្ថែមថា នៅពេលដែលអង្គការប្រាប់គាត់ថាជាប្រជាជនបម្រុង ធ្វើឲ្យគាត់មានភាពភ័យខ្លាចជាខ្លាំង ព្រោះគាត់ខ្លាចអង្គការយកគាត់ទៅសម្លាប់ចោល។ ការងារដែលគាត់ធ្វើជាប្រចាំនោះគឺ លើកទំនប់ ធាក់រហាត់ទឹក...

កងសែងអ្នករបួស ក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ យ៉ង សារេន ភេទស្រី មានអាយុ៦៦ឆ្នាំ មានទីលំនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សារេន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះទៅតំបន់ស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សារេន មិនបានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ឡើយ ព្រោះគាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ នៅពេលដែលគាត់ធ្វើការនៅក្នុងសហករណ៍ អង្គការបានប្រើឲ្យគាត់ជីកទំនប់ និងរែកដី ដើម្បីធ្វើជាប្រឡាយទឹកសម្រាប់ទុកផ្គត់ផ្គង់ផលដំណាំ និងស្រូវ។ គាត់បានបន្ថែមថា នៅក្នុងរបបនោះមិនមានប្រជាជនណាម្នាក់ហ៊ានតវ៉ានឹងបញ្ជារបស់អង្គការឡើយ។ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើនោះ មិនអាចប្រកែកបាន។...

ហាត់ទាហាន តែមិនបានធ្វើទាហាន

(ក្រចេះ) ៖ អ៊ឹម ប៊ុននឿន ភេទប្រុស មានអាយុ៦២ឆ្នាំ មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនទីបួន។ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ដោយសារតែគាត់មានអាយុតិចប្រហែលជា១៤ឆ្នាំ ទើបអង្គការឲ្យគាត់ទៅឃ្វាលក្របីជាមួយកុមារដទៃទៀត។ បន្ទាប់ពីនោះមកអង្គការបានបញ្ជូនគាត់ទៅតំបន់បុសផល។ នៅពេលទៅដល់ទីនោះ គាត់មានអាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ត្រៀមខ្លួនធ្វើទាហាន និងយល់ពីច្បាប់សង្រ្គាមដើម្បីត្រៀមខ្លួនចូលបម្រើការក្នុងកងយោធា។ ប៉ុន្តែជាក់ស្ដែង នឿន មិនបានចូលបម្រើការងារជាទាហានឡើយ។ អង្គការបានជម្លៀសគាត់ចេញពីតំបន់បុសផល ឲ្យទៅធ្វើការងារកសិកម្ម និងការងារផ្សេងៗទៀតនៅឯខេត្តក្រចេះវិញ។...

អង្គការចោទប្ដីខ្ញុំថាជាខ្មាំង

(ក្រចេះ) ៖ ម៉ក់ ឡាញ់ ភេទស្រី មានអាយុ៨៣ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា៤០ឆ្នាំ។ ឡាញ់ បានរៀបរាប់ប្រាប់អំពីដំណើររឿងរបស់គាត់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីលំនៅដ្ឋាននៅឆ្នាំ១៩៧៣ ទៅរស់នៅក្នុងព្រៃ។ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមដុតបំផ្លាញគ្មានសល់។ គាត់រស់នៅក្នុងព្រៃប្រមាណជាពីរឆ្នាំ អង្គការបានជម្លៀសគាត់ទៅនៅស្រុកសំបូរ។ គាត់បែកបាក់គ្រួសាររបស់គាត់ កូនរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួនកូនរបស់គាត់ដែលស្លាប់ឡើយ។ ស្វាមីរបស់ ឡាញ់ ត្រូវបានខ្មែរក្រហមវាយសម្លាប់ចោល នៅតំបន់កោះសម នៅជិតគ្នានឹងស្រុកសំបូរនោះដែរ...

ការរៀបការនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ុក សាវ៉ុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ុន ជាកូនទីបីក្នុងចំណោមបងប្អូនប្រាំនាក់។ ប្អូនថ្លៃពីរនាក់​បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីត​ទាហាន លន់ នល់ ត្រូវ​បានខ្មែរក្រហម​នាំយកទៅសម្លាប់ភ្លាមៗពេល​ខ្មែរក្រហមចូលកាន់​កាប់ខេត្តស្វាយរៀង។ សាវ៉ុន មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនដល់ថ្នាក់ទីដប់...

សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់

(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុ​ង​របប​ខ្មែរក្រហមដោយសារតែជាអតីតទាហាន។ សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបាន​ជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហម​បានចាប់ផ្តើម​បោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូ​របស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាម​ភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់​ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិ​ទំាងអស់មកទុកក្នុងសហករណ៍...

 អ្នកបររទេះ​គោដឹកស្រូវសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ សៅ ហាក់ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនបួននាក់គាត់ជាកូនបង។ ឪពុកឈ្មោះ សៅ ម៉ាក់ ជាអតីតកងជីវពលរបប លន់ នល់ រស់នៅភ្នំពេញត្រូវបានសម្លាប់ នៅពេល​ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅរបបខ្មែរក្រហម ហាក់ រស់នៅស្រុកកំណើតជាមួយប្អូន...

ចានតូចបានបបរតិច

(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។ អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។...

ម្តាយ បងប្អូន និងប្តីស្លាប់សម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អុិន ឆែ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ បាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួនបីនាក់។ ក្នុងរបប លន់ នល់ ឆែ បានរៀបការ និងមានកូនស្រីម្នាក់​។ គាត់រស់នៅជួបជុំគ្នានៅស្រុកកំណើត ភូមិ​ត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ ក្នុងរបបខ្មែរក្រហម​ ដំបូងគាត់អាចរស់នៅជួបជុំគ្នា។ រំលងបាន១ខែអង្គការ​បានបំបែកគាត់...

អង្គការបានចោទថា អង្គភាពខ្ញុំលាក់ខ្មាំង

(តាកែវ) ៖ នង ងាន់ ភេទប្រុស មានអាយុ៨២ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជា អង្គការបានបែងចែកប្រជាជនទាំងអស់ជាសហករណ៍។ ងាន់ បាននិយាយថា អង្គការបានបំបែកកុមារតូចៗ ទៅដាក់មួយអង្គភាពផ្សេងពីកុមារធំៗ។ អង្គការបានបែងចែកកុមារធំៗជាបួនអង្គភាព។ នៅក្នុងរបបខ្មែរក្រហម ងាន់ មានតួនាទីជាប្រធានអង្គភាពកុមារ។ នៅពេលដែលរដូវជិតប្រមូលផលស្រូវ អង្គការបានចាប់បញ្ជូនអង្គភាពកុមារឲ្យទៅការពារស្រូវ ព្រោះខ្លាចមានសត្វកណ្ដុរ និងសត្វផ្សេងទៀត កាត់បំផ្លាញស្រូវ។ នៅពេលដែលកងទ័ពវៀតណាមចូលមកកាន់ប្រទេសកម្ពុជា...

បងប្រុសនិងសាច់ញាតិពីរនាក់បានស្លាប់

(ស្វាយរៀង) ៖ រាម សុខា មានអាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខាមានបងប្អូនប្រាំនាក់គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកសុខាបានស្លាប់​តាំងពីគាត់មិនទាន់ដឹងក្តីក្នុងសម័យសង្គម​រាស្រ្តនិយម​ដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្រុសបង្កើតម្នាក់ និងសាច់ញាតិផ្សេងទៀតចំនួនពីរនាក់ដែលត្រូវបាននាំយកទៅ​បាត់ដំណឹងរហូត​ដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សុខា មិនបានទៅសាលារៀនដិតដល់ទេ ព្រោះត្រូវរត់តាមម្តាយ និងបងៗដោយសារនៅស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ មានការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ...

អតីតទាហាន លន់ នល់ នៅរស់​រាន​មានជីវិត

(ស្វាយរៀង) ៖ រាម សាវុត អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារុត មានបងប្អូនចំនួនប្រាំនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ សារុត រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបប​សង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្អូនចំនួន៣នាក់ ដែលជាអតីតទាហានសម័យ លន់ នល់។ ឆ្នាំ១៩៧២ ដោយសារឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក សាវុត បានសម្រេចចិត្តចូលបម្រើការងា​រជាទាហាន លន់...

កូន និងឪពុកស្លាប់ក្នុងសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ម៉ី យ៉ុន មានអាយុ៦៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត​ និងសព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុន មានបងប្អូនប្រាំនាក់ស្រីបីនាក់។ គាត់បានរៀបការតាំងពីរបប លន់ នល់ និងមានកូនបីនាក់។ នៅពេលរបបខ្មែរក្រហមចូលកាន់អំណាច យ៉ុន រស់នៅស្រុកកំណើតជា​មួយប្តី និងកូនបីនាក់។ កូនម្នាក់បានស្លាប់ពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ យ៉ុន និងគ្រួសារត្រូវបានខ្មែរក្រហមឲ្យទៅរស់នៅក្នុងសហករណ៍រួមក្នុងភូមិ។ យ៉ុន និងប្តីរស់នៅកងចល័ត​ជាមួយយុវជន...

ក្រុមចល័តកងធំត្រូវធ្វើការឆ្ងាយៗ

(ស្វាយរៀង) ៖ ម៉ម យ៉ន មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ន មានកូនប្រុសម្នាក់ សព្វថ្ងៃគាត់រស់នៅជាមួយកូន និងមើលថែទាំចៅៗ។ យ៉ន បានរៀបការតាំងពីរបប លន់ នល់។ ក្នុងរបបខ្មែរក្រហមគាត់មានកូនប្រុសម្នាក់អាយុពីរឆ្នាំរស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់​ត្រូវទៅរស់នៅក្នុងសហករណ៍ជាមួយប្រជាជនជនដទៃ​ក្នុងភូមិ និងត្រូវប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈ តាមបញ្ជារបស់ខ្មែរក្រហម...

ស្លាប់បងប្អូនអស់១១នាក់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ ពោន សាម៉ន មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកម្តាយរបស់គាត់​ស្លាប់នៅក្នុងរបប លន់ នល់។​ សាម៉ន និងបងប្អូនត្រូវរស់នៅជាមួយសាច់ញាតិ​តាំងពីក្មេង។ គាត់មានបងប្អូនចំនួន១២នាក់ និងបានស្លាប់ទាំងអស់ក្នុង​របបខ្មែរក្រហម ដោយសារគ្មានឪពុក ម្តាយ មើលថែ។ ខ្មែរក្រហមបងំ្ខឲ្យធ្វើការឆ្ងាយៗក្នុងកងចល័ត គ្មាន​អាហារហូប និងត្រូវធ្វើការនៅខ្សែត្រៀមជួរមុខក៏បាត់ដំណឹង​រហូតដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សាម៉ន...

អង្គការវាយខ្ញុំ ដោយសារពោតប្រាំផ្លែ

(ក្រចេះ) ៖ រាជ យូ ភេទប្រុស មានអាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចគឺការបរិភោគអាហារ និងការរស់នៅ។ រាល់របស់របរដែលឪពុកម្ដាយរបស់គាត់ដាំបាននៅជុំវិញផ្ទះ គឺមិនអាចហូបបាននោះទេ ដោយសារអង្គការបានចាត់ទុកថាជារបស់សហមូហភាព។ គាត់បាននិយាយថាសូម្បីតែដំឡូងមួយមើមក៏មិនអាចហូបបានដែរ។ ប្រសិនបើប្រជាជនលួចដកដំឡូងបានត្រូវហូបទាំងឆៅ មិនអាចចម្អិនបាននោះទេ ព្រោះខ្លាចអង្គការចាប់បាន យកទៅធ្វើទារុណកម្ម ឬអាចសម្លាប់ចោល។ នៅអំឡុងដើមខែមិថុនា ឆ្នាំ១៩៧៨ យូ មានអាយុប្រាំបីឆ្នាំ និងរស់នៅតំបន់ឫស្សីចារដោយធ្វើការនៅក្នុងកងកុមារ។...

កងនារី

(ស្វាយរៀង) ៖ តូច សុខ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់​មានឪពុកឈ្មោះ តូច ទិត្យ បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺរាគ គ្មានការព្យាបាលត្រឹមត្រូវ ចំណែកម្តាយឈ្មោះ សាំង ពុធ បានស្លាប់ដោយសារជំងឺនៅបន្ទាប់ពីរបបខ្មែរក្រហម។ សុខ ជាកូនទីបីក្នុងចំណោមបង​ប្អូនចំនួនប្រាំបីនាក់។ កាលពីវ័យកុមារ សុខ មិនទទួលបានការសិក្សាអប់រំទេ​ដោយសារតែជីវភាពគ្រួសារក្រីក្រ ខ្វះខាត...

ការរៀបការនៅសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ លី ប៊ុណ្ណារិទ្ធ មានអាយុ៧១ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំមួយនាក់។ ប្អូនពីរនាក់​បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីត​ទាហាន លន់ នល់ ត្រូវ​បានគេនាំយកទៅសម្លាប់ភ្លាមៗពេលខ្មែរក្រហមចូលកាន់​កាប់ខេត្តស្វាយរៀង។ ប៊ុណ្ណារិទ្ធ មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនចប់ថ្នាក់ទីប្រាំបួន រួចបានបួសជាព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង។...

កុមារត្រៀមឈានមុខក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ពុធ ខេង មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខេង មានបងប្អូនប្រាំបីនាក់គាត់ជាកូនទីបីក្នុងគ្រួ​សារ​​។ នៅរបប លន់ នល់ ខេង បានចាកចេញពីស្រុកកំណើតមកបន្តការសិក្សាជាមួយឪពុកម្តាយនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅស្រុកកំណើតមានការទម្លាក់គ្រាប់​បែក​ជាញឹកញាប់ រីឯនៅភ្នំពេញក៏មានការទម្លាក់គ្រាប់បែកម្តងម្កាលដែរ។ ពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ខេង មានអាយុប្រមាណ១0ឆ្នាំ កំពុងរៀនថ្នាក់ទី៩។ គាត់ត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យចាកចេញពីទីក្រុងឲ្យទៅទីជនបទ។...

ថ្នាំមួយគ្រាប់ លេបគ្រប់ជំងឺទាំងអស់

(ក្រចេះ)៖ សែម ធី មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិឃុំដដែល។ គាត់បានរៀបរាប់អំពីរឿងរ៉ាវ ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះអង្គការគ្មានប្រើឲ្យប្រជាជនធ្វើការងារអ្វីក្រៅតែពីការរែកដី ជីកព្រែក លើកទំនប់ លើកភ្លឺស្រែ និងធ្វើស្រែចម្ការ។ អង្គការប្រើឲ្យប្រជាជនធ្វើការសឹងតែគ្មានពេលសម្រាក។ ម៉ោង៥-៦ព្រឹកប្រជាជនត្រូវចេញទៅធ្វើការរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារថ្ងៃត្រង់។ ហូបអាហាររួចមិនទាន់បានស្រួលផងត្រូវចេញទៅធ្វើការបន្តទៀត។ នៅក្នុងជំនាន់នោះគាត់បានចូលធ្វើការនៅក្នុងកងចល័ត មានអាយុប្រហែល១៧ឆ្នាំ អង្គការបានប្រើឲ្យគាត់រែកដី ជីកព្រែក និងធ្វើស្រែនៅជិតភ្នំបុរី។ គាត់បាននិយាយថា...

មិត្តប្អូនមានពេញចិត្តជាមួយអ្នកណាឬទេ?

(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។ គាត់រកត្រីបានប្រហែលបីខែ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅក្នុងកងភ្ជួរស្រែវិញ។ គាត់បានធ្វើការនៅក្នុងកងប្រវាស់ដៃនោះបានចំនួនមួយឆ្នាំ ក៏ត្រូវអង្គការឲ្យគាត់ចូលធ្វើការនៅក្នុងកងឃ្វាលគោ...

ខ្ញុំខ្លាចការប្រជុំទិតៀន

(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់...

ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ

(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។ គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល...

ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំ

(ក្រចេះ) ៖ កែវ អេងស្រ៊ី ភេទស្រី មានអាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាប៉ូ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គាត់មានបងប្អូនបួននាក់ ស្រីម្នាក់ បងប្អូនរបស់គាត់ទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះអង្គការបានប្រើឲ្យគាត់ធ្វើចម្ការ ដាំដំណាំ និងធ្វើថ្នាំជាដើម។ បន្ទាប់ពីនោះអង្គការបានដកឲ្យគាត់ទៅធ្វើការនៅសហករណ៍រោងបាយ។...

អង្គការបានប្រមាថជីវិតរបស់ខ្ញុំ

(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...

ទុកមិនចំណេញ ដកចេញមិនខាត

(ក្រចេះ) ៖ គង់ សេងលី ភេទប្រុស មានអាយុ៥៦ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅកងកុមារដោយកើបអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងរែកជីដាក់ក្នុងវាលស្រែ។ គាត់មិនទទួលបានការអប់រំ តែត្រូវធ្វើការងារដោយមិនទទួលបានអាហារគ្រប់គ្រាន់។ គាត់បាននិយាយថា ក្នុងរបបនោះដំណាំដែលគាត់បានដាំនៅជុំវិញផ្ទះ ក៏គាត់មិនអាចប្រមូលផលសម្រាប់ផ្ទាល់ខ្លួនឡើយ ព្រោះអង្គការបានដាក់បញ្ចូលជារបស់រួម។ គាត់បានបន្ថែមថាសូម្បីតែដំឡូងមួយមើមក៏មិនអាចបរិភោគបាន។ ប្រសិនបើអង្គការបានឃើញថា មានប្រជាជនណាម្នាក់គាស់ដំឡូងហូប អង្គការគ្រាន់តែព្រមានធម្មតានៅលើកទីមួយ។...

អតីតទាហានរបបខ្មែរក្រហម

(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូនប្រាំមួយនាក់ ស្លាប់ម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួនប្រាំបីនាក់ ប្រុសប្រាំនាក់ និងស្រីបីនាក់ ស្លាប់បួននាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...

ធ្វើម្ហូបជាមួយទឹកថ្លុកក្របី

(តាកែវ) ៖ ពុយ ភឿន ភេទស្រី មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំដដែល។ អំឡុងពេលរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា២៧ឆ្នាំ មានស្វាមី និងមានកូនបីនាក់។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីកន្លែងកំណើតរបស់គាត់ឲ្យទៅនៅសហករណ៍ ដែលនៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់ត្រូវប្រមូលកូនរបស់គាត់រត់ទៅជាមួយ ព្រោះពេលនោះអង្គការតម្រូវឲ្យចេញទៅជាគ្រួសារ។ ភឿន មានកូនស្រីម្នាក់ដើរមិនរួច ដូច្នេះស្វាមីរបស់គាត់បានដាក់កូនស្រីរបស់គាត់នៅក្នុងអម្រែក រែកទៅជាមួយនឹងអង្ករ ព្រមទាំងសម្ភារផ្សេងៗទៀត។ នៅពេលដែលជម្លៀសទៅនោះ ស្វាមីរបស់...

ហូបសត្វកន្លាត ដោយសារភាពស្រេកឃ្លាន

(តាកែវ) ៖ អោក មុំ ភេទស្រី មានអាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលកាន់អំណាច គាត់មានអាយុប្រហែលជា១០ឆ្នាំជាង អង្គការប្រើឲ្យគាត់ដើររើសគួរស្រូវដែលដាច់ធ្លាក់នៅលើដី នៅបន្ទាប់ពីកងនារីចាស់ៗបានច្រូតហើយ។ ក្រោយពីរើសកគួរស្រូវនោះចប់ អង្គការក៏បានប្រើឲ្យគាត់ និងកងកុមារផ្សេងៗទៀតដើររើសអាចម៍គោតាមផ្ទះ និងកាប់ទន្រ្ទានខេត្ត ធ្វើជីជាដើម។ អង្គការមិនបានបំបែកគាត់ចេញពីម្ដាយឪពុករបស់គាត់នោះទេ។ គាត់បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មិនមានការបំបែកការរស់នៅ ឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារនោះទេ បែកគ្នាតែម៉ោងធ្វើការប៉ុណ្ណោះ...

ប្រសិនបើឈឺ អត់បាយហូប

(តាកែវ) ៖ ស៊ូ ហឿង ភេទស្រី មានអាយុ៧០ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែល២៥ឆ្នាំ។ គាត់បានចងចាំរឿងរ៉ាវជាច្រើនដែលគាត់បានឆ្លងកាត់របបខ្មែរក្រហម ដែលឃោរឃៅ និងបានធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន។ អង្គការបានជម្លៀសប្រជាជនទៅធ្វើការងារនៅតាមតំបន់ជាច្រើន។ ពេលខ្លះ ម៉ោងបីជិតភ្លឺ ពេលខ្លះម៉ោងប្រាំពីរព្រឹក អង្គការបានឲ្យប្រជាជនចេញទៅធ្វើការ។ នៅក្នុងរបបខ្មែរក្រហម គាត់ធ្វើការនៅក្នុងកងនារីចល័ត។ អង្គការបានប្រើឲ្យគាត់ជីកព្រែក ជីកប្រឡាយ បោចស្មៅ...

អង្គការបានសម្លាប់ប្ដីរបស់ខ្ញុំ

(តាកែវ) ៖ វ៉ែន ហុន ភេទស្រី មានអាយុ៨៩ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅស្ថិតនៅភូមិ-ឃុំដដែល។ ហុន បាននិយាយថា គាត់មិនសូវជានៅចងចាំបានច្រើននោះទេ ព្រោះគាត់មានអាយុច្រើនមានការភ្លេចភ្លាំងខ្លះៗ តែអ្វីដែលគាត់នៅតែចងចាំមិនអាចបំភ្លេចបាននោះគឺ រឿងដែលអង្គការបានចាប់ប្ដីរបស់គាត់យកទៅសម្លាប់ចោល និងកូនរបស់គាត់ពីរនាក់បានស្លាប់បាត់បង់ជីវិត។ ហុន មិនបានចាំច្បាស់នោះទេថាកូនរបស់គាត់ទាំងពីរស្លាប់ដោយសារអ្វី។ នៅពេលដែលកងឈ្លបចាប់ខ្លួនប្ដីរបស់គាត់ទៅនោះ គឺគាត់មិនបានដឹងថាប្ដីរបស់គាត់មានកំហុសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះអង្គការបានរូសរើផ្ទះរបស់គាត់ចោលទៀតផង។ អង្គការបានប្រាប់គាត់ថា...

កូនរបស់ខ្ញុំពីរនាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម

(តាកែវ) ៖ ម៉ៅ ស៊ាង ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានចងចាំមិនភ្លេចអំពីទុក្ខលំបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ជារបបមួយដ៏សែនឃោរឃៅព្រោះបានសម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ អង្គការបានប្រើឲ្យគាត់ធ្វើការហួសពីសមត្ថភាព និងហួសពីកម្លាំងដែលគាត់អាចទ្រាំទ្របាន ការហូបបាយក៏ហូបមិនបានគ្រប់គ្រាន់។ ការធ្វើការងារ នៅក្នុងរបបនោះគាត់មានតួនាទីជាកសិករ ធ្វើស្រែចម្ការ ស្ទូងស្រូវ ច្រូតស្រូវ ជីកព្រែក រៀបចំប្រព័ន្ធប្រឡាយ។ នៅក្នុងពេលមួយថ្ងៃ គាត់ធ្វើការប្រហែលជាប្រាំបួនម៉ោង។ អង្គការឲ្យសម្រាកនៅម៉ោង១១ថ្ងៃត្រង់ដើម្បីហូបបាយ...

ខ្ញុំប្រកែកនឹងអង្គការថាមិនព្រមរៀបការ

(តាកែវ) ៖ នាក់ វណ្ណថន ភេទស្រី មានអាយុ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម វណ្ណថន បានប្រាប់ថា គាត់ត្រូវបានជម្លៀសទៅកាន់ភូមិកំពង់យោល ស្រុកបុរីជលសារ។ ខ្មែរក្រហមជម្លៀសឲ្យគាត់ទៅទីនោះគឺដើម្បីធ្វើស្រែ។ ការជម្លៀសនោះគឺទៅទាំងគ្រួសារ ព្រមទាំងមានអ្នកដែលរស់នៅភូមិជាមួយគ្នា។ អង្គការបានឲ្យប្រជាជនដែលជម្លៀសទៅទាំងអស់ រស់នៅជាសហករណ៍ ហូបបាយរួម ធ្វើការរួម និងស្នាក់នៅរួម។ អង្គការបានឲ្យជម្លៀសចេញពីភូមិនៅតែពេលយប់ប៉ុណ្ណោះ ព្រោះពេលថ្ងៃខ្លាចមានការទម្លាក់គ្រាប់បែក។...

ខ្មែរក្រហមចាប់មនុស្សទាំងហ្វូងទៅសម្លាប់ចោល

(តាកែវ) ៖ សែត សុខន ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រាសាទ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមមានភាពលំបាកណាស់ អង្គការបានបង្ខំឲ្យគាត់ធ្វើការហួសកម្លាំង សម្រាកមិនគ្រប់គ្រាន់។ ទាហានខ្មែរក្រហមបានវាស់ដីកំណត់ឲ្យគាត់ជីកទំហំមួយម៉ែត្រ ដែលគាត់ត្រូវជីកឲ្យហើយក្នុងរយៈពេលត្រឹមតែមួយព្រឹក។ ប្រសិនបើធ្វើមិនហើយ អង្គការនឹងចោទថាជាមនុស្សដែលខ្ជិលធ្វើការងារ នោះគេនឹងយកទៅធ្វើទារុណកម្ម ឬយកទៅសម្លាប់ចោលជាមិនខាន។ កាលពីជំនាន់នោះ ខ្មែរក្រហមបានសម្លាប់មនុស្សអស់ច្រើនលើសលប់ ដោយអ្នកខ្លះមិនបានដឹងថាខ្លួនមានកំហុសអ្វីសោះក៏មាន។ ភាគច្រើនដែលគេសម្លាប់គឺប្រជាជន ដែលត្រូវជម្លៀសចេញពីភ្នំពេញ ឬគេហៅថា...

របបដែលគ្មានសាសនា និងសាលារៀន

(តាកែវ) ៖ លឹម លន ភេទប្រុស មានអាយុ៨៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយមានជំងឺប្រចាំកាយ សព្វថ្ងៃគាត់រស់នៅជាមួយកូនស្រីពៅរបស់គាត់។ នៅឆ្នាំ១៩៦៨ គាត់បានផ្លាស់ប្ដូរទីលំនៅពីខេត្តតាកែវ ទៅកាន់ខេត្តបាត់ដំបង។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តម សីហនុ គាត់ក៏នៅតែបន្តរស់នៅក្នុងខេត្តនោះបន្ត។ នៅបន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា លន បានរៀបរាប់ថា អង្គការបានធ្វើបាបគាត់ជាខ្លាំង។ អង្គការបានឲ្យគាត់វិញខ្សែគោ។ មានថ្ងៃមួយប្រធានកងបានចុះមកហើយបានសួរគាត់ថា...

ឃើញតែសាកសពអណ្ដែតតាមមាត់ទន្លេ

(តាកែវ) ៖ ឃុត ពៅ ភេទស្រី មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ មានស្វាមីឈ្មោះ អាន(ស្លាប់)។ សព្វថ្ងៃគាត់រស់នៅជាមួយនឹងកូនស្រីពៅរបស់គាត់។ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលគាត់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រកបដោយទុក្ខវេទនាណាស់។ គាត់ត្រូវបានជម្លៀសទៅស្រុកកៀនស្វាយ។ ពេលទៅដល់ទីនោះ អង្គការបានប្រើឲ្យគាត់ធ្វើការងារតាមកងនីមួយៗ ដោយគាស់គល់ឈើនៅក្នុងមួយថ្ងៃ៣០ដើម។ បន្ទាប់ពីនោះមកគាត់ត្រូវដាំពោត និងដកស្មៅសណ្ដែកដី...

របបគ្មានបុណ្យទាន និង គ្មានវត្ត

(តាកែវ) ៖ ថ្លាង អូន ភេទស្រី មានអាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានកូន៤នាក់ ស្រី២ ប្រុស២ និងមានស្វាមីឈ្មោះ សាយ ស៊ីម។ គាត់បានរៀបរាប់ពីការចងចាំរបស់គាត់ថា ដំបូងឡើយ គាត់រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងឆ្នាំ១៩៧២ អង្គការបានជម្លៀសគាត់ ព្រមទាំងគ្រួសារទៅនៅតំបន់ភូមិចក។...

បងស្រីខ្ញុំម្នាក់បានស្លាប់ ម្នាក់ទៀតមិនដឹងដំណឹង

(តាកែវ) ៖ នៅ សុខុម ភេទស្រី មានអាយុ ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ អ៊ុន(ស្លាប់) ម្ដាយឈ្មោះ តី។ សព្វថ្ងៃរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៦នាក់ នៅក្នុងបន្ទុក និង មានស្វាមីឈ្មោះ ណុប មាច។...

ក្រោកធ្វើការតាំងពីម៉ោង១-២ទាបភ្លឺ

(តាកែវ) ៖ ឡេង ជ្រា ភេទស្រី មានអាយុ ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់ជាស្រ្តីមេម៉ាយ មានកូនប្រាំពីរនាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិ-ឃុំដដែល។ នៅមុនរបបខ្មែរក្រហមចូលមកដល់ ជ្រា រស់នៅទីក្រុងភ្នំពេញជាមួយនឹងពូរបស់គាត់មានឈ្មោះថា សម្បត្តិ។ ដោយគាត់ជាប្រជាជនថ្មី គាត់ត្រូវបានអង្គការជម្លៀសចេញពីភ្នំពេញ ឲ្យទៅនៅឃុំត្រពាំងធំ។ ការធ្វើដំណើរពីភ្នំពេញទៅកាន់ឃុំត្រពាំងធំ មានរយៈពេល៣ថ្ងៃទើបទៅដល់។ គាត់បានរស់នៅឃុំត្រពាំងធំនោះបានប្រហែលជា១ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅទំនប់លោក...

កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល

      ឡុង ស៊ីម មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ីម មានបងប្អូនចំនួនប្រាំបួននាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ ស៊ីម រៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្រ្តនិយម។       ស៊ីម បានរៀបការក្នុងរបប លន់ នល់។ នៅពេលខ្មែរ​ក្រហមចូលកាន់កាប់អំណាច គាត់សម្រាលបានកូនមួយត្រូវបានបង្ខំឲ្យចេញពីផ្ទះ និងឲ្យទៅរស់នៅរួម​ក្នុង​សហករណ៍។ គាត់ត្រូវបានខ្មែរក្រហម​ប្រើឲ្យកិន និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។...

អង្គការបានវាយធ្វើបាបមនុស្សប្រៀបដូចជាសត្វ

(ស្ទឹងត្រែង) ៖ គង់ ចាន់ធន ភេទប្រុស មានអាយុ៦១ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ គាត់នៅតែចងចាំអំពីបទពិសោធន៍ដែលគាត់ធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហម។ គាត់នៅតែមានអារម្មណ៍ថា ឈឺចាប់នៅពេលដែលនឹកឃើញពីរបបខ្មែរក្រហម ព្រោះពេលនោះអង្គការបានវាយធ្វើបាបមនុស្សដូចជាសត្វ ។ ចាន់ធន បានរៀបរាប់បន្ថែមថា មានប្រជាជនខ្លះអង្គការបានធ្វើបាបដោយការចាប់ចងដៃ ជើង ដាក់ក្នុងទឹកភក់ ហើយគេបានចាប់ទឹមគោ ឬក្របី ដើម្បីឲ្យជាន់មនុស្សនោះពន្លិចភក់។ នៅក្នុងឆ្នាំ១៩៧៥ ចាន់ធន...

បាត់ខ្លួនបងប្រុសបួននាក់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ឥន សាបិន អាយុ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ឥន សាំង ស្លាប់ដោយសារជំងឺ។ ម្តាយឈ្មោះ ប៉ែន យ៉ន។ សាបិន មានបងប្អូនប្រាំបីនាក់គាត់ជាកូនពៅ។ សាបិន រៀនបានត្រឹមថ្នាក់ទីប្រាំពីរក្នុងរបប លន់ នល់ ដល់ពេលរបបខ្មែរក្រហមគាត់មិន​បានរៀនតទៅទៀតទេ។ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា...

បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង

សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុក​ម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...

មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញ

(ស្ទឹងត្រែង) ៖ គង់ កែម ភេទស្រី មានអាយុ ៥០ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ កែម នៅតែនឹកឃើញអំពីការលំបាក ដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ គាត់មិនចង់ឲ្យមានការកាប់សម្លាប់ដែលកើតមាននៅក្នុងសម័យនោះវិលត្រឡប់មកវិញទេ។ គាត់ចង់ឲ្យតែមានភាពសុខសាន្តដូចបច្ចុប្បន្ននេះរហូតទៅ។ គាត់មិនចង់ជួបការលំបាកទៀត ហើយក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយនេះជួបរបបនោះដែរ។ មកដល់សព្វថ្ងៃនេះ កែម នៅតែយល់សប្តិអាក្រក់ឃើញអំពីហេតុការណ៍ដែលកើតមាននៅក្នុងរបបនោះ។ គាត់នៅតែមានអារម្មណ៍ថាឈឺចាប់ នៅពេលគាត់នឹកដល់រឿងនោះ។ កាលពីជំនាន់នោះគាត់ស្ថិតនៅក្នុងកងកុមារ...

ខ្ញុំមិនចង់រំលឹកអំពីរបបខ្មែរក្រហមទេ

(ស្ទឹងត្រែង) ៖ រ័ត្ន គីម ភេទស្រី មានអាយុ ៦២ ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ គីម បានរៀបរាប់អំពីហេតុការណ៍ដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់វេទនាណាស់។ គាត់បាននិយាយថារបបមួយនោះគួរតែជីកកប់វាបំបាត់ចោលទៅ មិនគួររំលឹកឡើងមកវិញទេ។ ព្រោះគាត់ឆ្អែតឆ្អន់ជាមួយនឹងរបបមួយនោះ ធ្វើឲ្យគាត់វេទនាខ្លោចផ្សា ព្រាត់ប្រាស់ឪពុកម្ដាយ បងប្អូន។ របបនោះគឺជារបបដ៏ឃោរឃៅ បានសម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង។ របបអាហារនៅពេលនោះ គឺមិនទទួលបានគ្រប់គ្រាន់នោះទេ...

កងចល័ត លើកទំនប់ និងជីកប្រឡាយ

(តាកែវ) ៖ អែក គុំ ភេទស្រី មានអាយុ៦៩ឆ្នាំ មានទីលំនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកងចល័ត ឲ្យជីកព្រែក ជីកប្រឡាយ ព្រមទាំងមានការងារផ្សេងៗទៀត។ គាត់បាននិយាយថា អង្គការបានជម្លៀសគាត់ទៅស្ទើរតែគ្រប់ទីកន្លែង ដោយឲ្យគាត់ធ្វើការងារជាកងដឹកជញ្ជូនស្រូវតាមឡាន។ ចំពោះរបបអាហារដែលគាត់ទទួលបាន គឺមានត្រឹមតែបបររាវលាយជាមួយនឹងសម្លត្រកួន ដោយក្នុងមួយថ្ងៃហូបពីរពេល គឺម៉ោង១២ថ្ងៃត្រង់ហូបម្ដង និងល្ងាចម៉ោងប្រាំមួយហូបម្ដងទៀត។ ម៉ោងប្រាំមួយព្រឹកត្រូវចេញធ្វើការ ម៉ោងដប់ពីរថ្ងៃត្រង់ទើបបានសម្រាកហូបបបរ។ គាត់បានបន្ថែមថា...

ខ្មែរក្រហមបង្ខំឲ្យធ្វើការលើសកម្លាំង

(តាកែវ) ៖ ញ៉ែម គួន ភេទស្រី មានអាយុ៧៣ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ញ៉ែម គួន បានចងចាំរឿងរ៉ាវដែលមិនអាចភ្លេចបាននៅក្នុងរបបខ្មែរក្រហមនោះគឺ អង្គការបានប្រើឲ្យគាត់ទៅជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ គាត់ត្រូវធ្វើការច្រើន ហើយហូបអាហារមិនគ្រប់គ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃហូបតែបបររាវ មានកាកបន្តិចបន្តួចប៉ុណ្ណោះ។ អង្គការបានជម្លៀសគាត់ចេញពីភូមិកំណើតរបស់គាត់ទៅរស់នៅភូមិអុស ហើយបន្ទាប់មកគេក៏ជម្លៀសគាត់ទៅភូមិត្រពាំងរកាដើម្បីឲ្យទៅធ្វើការនៅទីនោះ។ នៅពេលដែលកងទ័ពខ្មែរក្រហមកាន់កាប់អំណាច គាត់មានអាយុប្រហែលជា៣៥ឆ្នាំ ហើយរូបគាត់ក៏បានរៀបការរួចហើយដែរ។...

រកប្ដីមិនឃើញយកប្រពន្ធជំនួស

(តាកែវ) ៖ ឡុង គាំ ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់អំពីការវាយធ្វើបាប និងសម្លាប់មនុស្សជាច្រើនដែលកើតមាននៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា អង្គការបានវាយធ្វើបាបប្រជាជននៅក្នុងរបបនោះដោយការចងស្លាបសេក។ មានប្រជាជនម្នាក់ឈ្មោះ ម៉ៅ បានអង្គការចងស្លាបសេកហើយវាយសម្លាប់ចោល។ រូបគាត់ផ្ទាល់ក៏សឹងតែអង្គការយកទៅសម្លាប់ដែរ ដោយសារតែគេចោទថា ប្ដីរបស់គាត់លួចលាក់កាំភ្លើងទុក។ អង្គការបាននិយាយថាបើរកប្ដីមិនឃើញទេ យកប្រពន្ធទៅជំនួសទៅ។ គាត់រត់គេចពីការតាមចាប់របស់អង្គការដោយ បានជ្រមុជទឹកលាក់ខ្លួននៅក្នុងត្រពាំងទឹក។ ប្ដីរបស់គាត់សឹងតែត្រូវអង្គការយកទៅសម្លាប់ចោលព្រោះ...

គ្រូពេទ្យគ្មានជំនាញ

  (តាកែវ) ៖ ផាន់ យ៉េង ភេទស្រី មានអាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអំឡុងឆ្នាំ១៩៧៥ អង្គការបានបញ្ជាគាត់ឲ្យទៅធ្វើការនៅក្នុងសហករណ៍ ដើម្បីជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ យើងអាចទទួលទានអាហារបាននៅពេលដែលអង្គការវាយជួងជាសញ្ញាដើម្បីឲ្យប្រជាជនទាំងអស់មកហូបអាហារជុំគ្នា។ គាត់បានរៀបការនៅក្នុងរបបខ្មែរក្រហម ហើយមានកូនម្នាក់។ យ៉េង បានប្រាប់ថានៅក្នុងសម័យនោះគាត់បានបាត់ក្មួយពីរនាក់ បាត់រហូតមកដល់សព្វថ្ងៃនេះមិនទទួលដំណឹងអ្វីឡើយ។ គាត់មិនដែលត្រូវអង្គការធ្វើបាបឡើយ ព្រោះតែគាត់ខិតខំធ្វើការងារមិនហ៊ានត្អូញត្អែរ។ នៅក្នុងរបបនោះដែរពេលដែលប្រជាជនធ្វើខុសអ្វីមួយ...

យកថ្មកល់ជើងឲ្យឃើញខ្ពស់

(តាកែវ) ៖ ប៉ាន ហៃ ភេទស្រី មានអាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល១១ឆ្នាំ អង្គការបានបញ្ជូនគាត់ទៅស្វាយពារ។ នៅពេលនោះគាត់បាននិយាយថា អង្គការបានជ្រើសយកតែកុមារធំៗដើម្បីឲ្យទៅធ្វើការប៉ុណ្ណោះ ចំណែកឯកុមារតូចៗអង្គការឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះតែកុមារតូចបង្កភាពរញ៉េរញ៉ៃច្រើន។ ដោយហេតុតែចង់នៅទីនោះបន្តមានកុមារតូចៗខ្លះបានយកដុំថ្មកល់ជើងដើម្បីឲ្យមើលឃើញទៅខ្ពស់ មើលឃើញទៅធំ តែមិនបានដឹងរឿងថាអង្គការយកទៅឲ្យធ្វើការឆ្ងាយពីឪពុកម្ដាយខ្លួន ទៅរស់នៅលំបាកវេទនានោះទេ។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ ដកសំណាប និងស្ទូង។ ការធ្វើការងារត្រូវផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង។...

ប្រជាជនមិនពេញសិទ្ធិ

(តាកែវ) ៖ ទេព លាង ភេទស្រី មានអាយុ៧៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថាកាលពីរបបខ្មែរក្រហម អង្គការបានប្រើឲ្យគាត់ទៅដឹកដីល្បាប់ ដឹកចម្បើង ដឹកស្មៅ។ នៅយប់មួយពេលគាត់ត្រឡប់មកផ្ទះវិញ អង្គការបានជម្លៀសកូនរបស់គាត់បីនាក់ចេញពីគាត់ឲ្យទៅរស់នៅក្នុងកងកុមារ។ ជារៀងរាល់យប់គាត់សម្រាន្តមិនលក់នោះទេព្រោះនឹកដល់កូន។ ប្រជាជនដែលនៅជាមួយគ្នានោះបាននិយាយទៅកាន់គាត់ថា៖ «យាយឯងមិនព្រមកុហកគេថាកូននៅបៅ» ។ លាង បានឆ្លើយទៅវិញថាមិនដឹងថាត្រូវកុហកអង្គការបែបណានោះទេ។ ក្រៅពីការងារដែលបានរៀបរាប់ខាងលើ លាង ក៏ត្រូវបានអង្គការប្រើឲ្យដឹកជីអាចម៍គោនៅពេលម៉ោងបីទាបភ្លឺទៅដាក់ស្រែ...

អង្គការនាំទៅទីណាត្រូវតែទៅ

(តាកែវ) ៖ គួង ថុល ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅ នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែល១៩ឆ្នាំ អង្គការបានឲ្យគាត់ទៅជីកព្រែកនៅទួលលង្ការ និងទៅដកស្ទូងនៅតំបន់ចំណោម។ គាត់ថាដោយសារតែគាត់នៅក្រោមការគ្រប់គ្រងរបស់អង្គការ ដូច្នេះហើយអង្គការប្រើឲ្យធ្វើអ្វី ឬទៅទីណាគឺត្រូវតែទៅ។ ទៅជីកព្រែក ជីកប្រឡាយទៅតាមដែលអង្គការនាំទៅ។ គាត់បានប្រាប់បន្ថែម នៅពេលដែលអង្គការដឹងថា មានប្រជាជនណាធ្វើក្ដាមប្រៃទុកហូប នោះអង្គការនឹងយកទៅចាក់ចោលមិនទុកឲ្យហូបទេ។...

គ្មានកំហុសក៏ត្រូវស្លាប់

(តាកែវ) ៖ ស៊ឹម ចេង អាយុ៦៤ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ពីរបបខ្មែរក្រហមថា កាលនោះគាត់មានអាយុប្រហែល១៦ឆ្នាំ ត្រូវបានអង្គការនាំទៅធ្វើការជាច្រើនកន្លែងផ្សេងៗគ្នា។ ការងារដែលគាត់ធ្វើមានដូចជា ជីកព្រែក ដកស្ទូង កាប់ដើមរំចាក និងសព្វបែបយ៉ាងជាច្រើនទៀត។ ដំបូងឡើយអង្គការបានឲ្យគាត់ទៅបោចស្មៅនៅទួលលង្ការ បន្ទាប់ពីនោះបានបញ្ជូនគាត់ចូលជាមួយកងចល័តភូមិភាគ ដែលនៅទីនោះគេហៅថាកងវីរៈលេខ៣។ នៅក្នុងកងចល័តភូមិភាគនោះ ចេង បានប្រាប់ថាមានមិត្តនារីជាច្រើននៅជុំគ្នា ហើយនៅទីនោះមិនមានអ្វីហូបច្រើននោះទេ ហូបបានបន្តិចៗ...

បបរលាយផ្លែខ្វិត

(តាកែវ) ៖ ជ័យ យ៉ា មានអាយុ៧៤ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់មានបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់។ នៅមុនរបបខ្មែរក្រហមចូលកាន់កាប់ យ៉ា បានធ្លាប់រៀនអក្សរអក្ខរកម្មនៅក្នុងវត្តសមរមេត្រី។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សមាជិកគ្រួសាររបស់ យ៉ា ត្រូវបានជម្លៀសចេញពីផ្ទះ ទៅរស់នៅក្នុងវត្តសមរមេត្រី។ នៅពេលដែលគាត់កំពុងរស់នៅក្នុងវត្តនោះ គាត់បានឃើញគេវាយរូបសំណាក់ព្រះពុទ្ធរូបចោលទាំងអស់។ សូម្បីតែព្រះសង្ឃក៏ត្រូវសុគតដោយសារតែមិនមានអាហារសម្រាប់ឆាន់គ្រប់គ្រាន់។...

ខ្ញុំខិតខំធ្វើការព្រោះខ្លាចអង្គការកសាង

(តាកែវ) ៖ ឈន ចាន់ថន ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា១៧ឆ្នាំ អង្គការបានឲ្យគាត់ទៅលើកទំនប់ទួលលង្ការ។ នៅពេលដែលលើកទំនប់នោះជិតហើយ អង្គការបានឲ្យគាត់ទៅស្រែអំបិលដើម្បីធ្វើការនៅទីនោះ។ អង្គការឲ្យគាត់ក្រោកពីម៉ោងប្រាំព្រឹកដើម្បីហាត់ប្រាណ ហើយម៉ោងប្រាំពីរព្រឹកចូលធ្វើការនៅស្រែអំបិល ដល់ម៉ោង១១ ទើបបានសម្រាកហូបបាយ។ គាត់សម្រាកបានបន្តិចក៏ចុះធ្វើការទៀតរហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ ចំពោះការងារគាត់បានប្រាប់ថា គាត់ខិតខំធ្វើការទោះបីជានៅសហករណ៍មិនបង្ខំគាត់ក៏ដោយ ព្រោះខ្លាចអង្គការយកទៅកសាង។ គាត់ក៏បានប្រៀបធៀបអំពីការធ្វើការងារពីសម័យនោះ...

របបខ្មែរក្រហមជារបបដ៏ឃោរឃៅ

(រតនគិរី) ៖ ខឺរ ស្ដាំង មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នមានទីលំនៅ នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ខឺរ ស្ដាំង បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់បានឆ្លងកាត់ដោយលំបាកវេទនា ដោយសារតែអង្គការបានប្រើឲ្យគាត់ធ្វើការហួសកម្លាំង លុបបំបាត់សិទ្ធិសេរីភាព លុបបំបាត់ជំនឿ សាសនា ជាដើម។ របបខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា អង្គការបានឲ្យ ស្ដាំង ធ្វើការនៅក្នុងក្រុមថែសួន...

អ្នកមានចំណេះត្រូវចោទថាជាជនក្បត់

(រតនគិរី) ៖ ឈឺ មិន ភេទប្រុស មានអាយុ៧៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា នៅអំឡុងរបបខ្មែរក្រហម អង្គការបានឲ្យគាត់នៅក្នុងកងសហករណ៍។ គាត់បាននៅក្នុងកងសហករណ៍នោះចំនួន២ឆ្នាំ នៅទីនោះ អង្គការបានឲ្យគាត់ហូបរួម ធ្វើការរួម និងស្នាក់នៅរួម។ ដំបូងឡើយអង្គការឲ្យគាត់ ច្រូតស្រូវ បុកស្រូវ និងរែងអង្ករ បន្ទាប់មកអង្គការបានឲ្យគាត់ជីកប្រឡាយ លើកភ្លឺស្រែ...

សត្វពស់ និងកង្កែបជាអាហារទីពីរ

(តាកែវ) ៖ ខៀវ ថាក់ ភេទប្រុស មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នធ្វើជាអាចារ្យនៅក្នុងវត្តសមរមេត្រី។ ខៀវ ថាក់ បានរៀបរាប់ថា នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ មុនឆ្នាំទម្លាក់សម្ដេចសីហនុ ថាក់ ជាសិស្សរៀននៅសាលាបឋមសិក្សានៅវត្តព្រៃកប្បាស។ នៅពេលដែលកងទ័ពវៀតណាមចូលស្រុកមិនមានសាលារៀនបន្តទៀតរហូតដល់ខែមិថុនាឆ្នាំ១៩៧០ ខៀវ ថាក់ បានបួសរៀននៅក្នុងវត្តព្រៃកប្បាស។ ឆ្លងចូលមកដល់ឆ្នាំ១៩៧៥ នៅពេលទាហានខ្មែរក្រហមបានវាយឈ្នះទាហាន...

ខំដើម្បីរស់

(តាកែវ)៖ ហ៊ឹម ស៊ីថន បច្ចុប្បន្នមានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូន៥នាក់។ គាត់បានរៀបរាប់រឿងរ៉ាវជូរចត់ជាច្រើន ដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ គាត់ខ្លួនឯងផ្ទាល់ស្ទើតែមិនជឿថាគាត់អាចមានជីវិតរស់នៅមកសល់សព្វថ្ងៃដោយគាត់បានជួបរឿងជាច្រើន ដូចជាការបង្ខំឲ្យធ្វើការងារ របបអាហារមិនគ្រប់គ្រាន់ បែកបាក់សាច់ញាតិបងប្អូន។ គាត់តស៊ូរស់នៅក្នុងរបបខ្មែរក្រហមដោយខិតខំធ្វើការគ្រប់បែបយ៉ាងដើម្បីតែរស់។ នៅអំឡុងឆ្នាំ១៩៧៥ គាត់ពុំត្រូវបានអង្គការជម្លៀសចេញពីភូមិកំណើតនោះទេ ក៏ប៉ុន្តែឪពុកម្ដាយ និងបងប្អូនត្រូវបានគេជម្លៀសទៅខេត្តបាត់ដំបងដោយពុំបានដឹងដំណឹងពីគ្នាបន្តិចសោះ រហូតដល់ឆ្នាំ១៩៧៩ ទើបគាត់បានទទួលដំណឹងថាឪពុកម្ដាយ និងបងប្អូនរបស់គាត់ត្រូវបានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបខ្មែរក្រហម។ ស៊ីថន ត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ...

អង្គការបានបង្អត់អាហារខ្ញុំ

(រតនគិរី) ៖ ភិត ម៉ៅ ភេទស្រី មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់រស់នៅ ភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ៅ បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនាជាខ្លាំង ដោយសារកាលពីសម័យនោះគេបានប្រើឲ្យមនុស្សធ្វើការច្រើនម៉ោង មិនថាជាមនុស្សចាស់ ឬមនុស្សពេញវ័យ។ មនុស្សចាស់ ឬមនុស្សពេញវ័យគេឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើចម្ការជាសមូហភាព រីឯកុមារវិញឲ្យបោចស្មៅ កាប់ទន្ទ្រានខែត្រ រើសលាមកសត្វដើម្បីធ្វើជាជីដាក់ក្នងស្រែ។...

កងនារីចល័ត នៅក្នុងរបបខ្មែរក្រហម

(តាកែវ) ៖ វ៉ែន យ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំឡុងរបបខ្មែរក្រហមបានចាប់ផ្ដើម យ៉េត មានអាយុប្រហែលជា២០ឆ្នាំ។ ពេលនោះគាត់បានចូលក្នុងកងនារីចល័ត ព្រោះជាវ័យពេញកម្លាំងសម្រាប់ធ្វើការ។ នៅក្នុងកងនារីចល័តអង្គការប្រើឲ្យធ្វើការធ្ងន់ៗ ដូចជារែកដី ជីកព្រែកនៅភូមិសមរខ្មែរ។ បន្ទាប់មកអង្គការបានបញ្ជូនកងនារីចល័តព្រមទាំង យ៉េត ឲ្យទៅរែកដីធ្វើប្រព័ន្ធភ្លឺស្រែនៅតំបន់ឆ្ងាយៗពីផ្ទះស្នាក់របស់គាត់។ ក្រុមការងារត្រូវសង់ខ្ទមនៅការដ្ឋានដើម្បីស្នាក់ ហើយនៅពេលខ្លះត្រូវសម្រាកនៅក្នុងវត្ត។ ការងារដែលធ្វើនៅក្នុងរបបនោះគឺធ្វើដោយកម្លាំងមនុស្សសុទ្ធសាធគ្មានកម្លាំងម៉ាស៊ីនជួយឡើយ។ កន្លែងដែលកងនារីចល័តធ្វើការងារនោះគឺ ភ្នំបុរី...

សម្លាប់សូម្បីតែក្មេង

(រតនគិរី) ៖ ឆឿង ពេស ភេទស្រី មានអាយុ៦៩ឆ្នាំ ជនជាតិភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពេស បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនា ដោយសារតែពេលនោះអង្គការបានប្រើប្រជាជនធ្វើការហួសកម្លាំង មិនថាចាស់ឬក្មេងទេ។ សម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ អង្គការបានឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើការជាសមូហភាព ចំពោះកងកុមារវិញអង្គការបានឲ្យជីកស្មៅ កាប់ទន្រ្ទានខែត្រ រើសអាចម៍គោដើម្បីយកទៅធ្វើជាជីទុកដាក់ក្នុងស្រែ។ នៅក្នុងរបបខ្មែរក្រហម...

ក្រុមស្មោះត្រង់

(រតនគិរី) ៖ ឈឹម មុត មានអាយុ៧៣ឆ្នាំ ភេទស្រី ជាជនដើមភាគតិចកាវែត មានបងប្អូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់ មុត ជាកូនទីបី សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈឹម មុត ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដែលជារបបដ៏ខ្មៅងងឹត ធ្វើឲ្យប្រជាជនរស់នៅលំបាកវេទនាជាខ្លាំង ដោយសារកាលនោះខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក។ នៅអំឡុងពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា គាត់ត្រូវបានអង្គការប្រើឲ្យជីកគល់ឈើនៅក្នុងស្រែ ជីកដីធ្វើប្រឡាយ...

កងរែកដីដំបូក

(ស្ទឹងត្រែង) ៖ តូច ប៉ូលីន ភេទស្រី មានអាយុ៥៦ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ គាត់មានបងប្អូនទាំងអស់បីនាក់។ នៅអំឡុងរបបខ្មែរក្រហម គាត់រស់នៅក្នុងកងកុមារ អង្គការបានប្រើឲ្យគាត់រែកដីដំបូកដាក់ក្នុងស្រែ។ គាត់បាននិយាយថានៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមានអាហារហូបគ្រប់គ្រាន់។ ថ្វីត្បិតតែមានអាហារបរិភោគគ្រប់គ្រាន់មែន ប៉ុន្តែនៅតែមានទុក្ខលំបាកទៅលើការធ្វើការងារ ព្រោះក្នុងមួយថ្ងៃៗធ្វើការច្រើនម៉ោង មិនសូវបានឈប់សម្រាក ត្រូវក្រោកពីព្រលឹមទៅធ្វើការ ពេលយប់ជ្រៅទើបបានសម្រាក។ គាត់បានយល់ឃើញថាការកាត់ទោសមេដឹកនាំខ្មែរក្រហម មានការសមស្របព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ ជំងឺដែលគាត់ឈឺជាប្រចាំគឺ...

អង្ករមួយកំប៉ុងហូបគ្នាបីទៅបួននាក់

(ស្ទឹងត្រែង) ៖ ខាត់ សារ៉ាន ភេទស្រី មានអាយុ៥៨ឆ្នាំ មុខរបបធ្វើស្រែចំការ សព្វថ្ងៃរស់នៅភូមិវាងព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សារ៉ាន បានចែករំលែកអំពីទុក្ខលំបាករបស់គាត់ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១២ឆ្នាំ គាត់បានចាកចេញពីឪពុកម្ដាយទៅនៅកងចល័តនៅខេត្តកំពង់ស្ពឺ ហៅថាភូមិភាគបស្ចិម ខ្មែរក្រហមបានប្រើឲ្យគាត់លើកភ្លឺស្រែ លើកប្រឡាយ និងដកស្ទូងជាដើម។ ចំពោះរបបអាហារ មួយពេលអង្ករមួយកំប៉ុងដាំបាយហូបគ្នាបីនាក់ទៅបួននាក់ ពេលខ្លះក៏បានបាយបរិភោគ ពេលខ្លះមានតែបបរ មួយថ្ងៃទទួលបានអាហារពីរពេល ពេលព្រឹក...

កងចល័តស្រុក

(ស្ទឹងត្រែង) ៖ សន ណាយុន ភេទស្រី អាយុ៥៩ឆ្នាំ សព្វថ្ងៃមានមុខរបរជាមេផ្ទះ រស់នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ណាយុន មានអាយុ១២ឆ្នាំ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការក្នុងកងចល័តស្រុក នៅខេត្តកំពង់ចាម គាត់ត្រូវចាកចោលឆ្ងាយពីផ្ទះ និងម្ដាយឪពុករបស់គាត់។ ចំពោះការងារដែលគាត់បានធ្វើនៅពេលនោះគឺដាក់បាយឲ្យជ្រូក។ ថ្វីត្បិតតែយើងស្ដាប់ទៅឃើញថាការងារនោះងាយស្រួល ប៉ុន្តែសម្រាប់រូបគាត់ផ្ទាល់គឺមានការលំបាក តែគាត់ស៊ូទ្រាំ មិនហ៊ានត្អូញត្អែរ ឬតវ៉ាទេ ព្រោះប្រសិនហ៊ានតវ៉ានោះនឹងត្រូវចាប់យកទៅសម្លាប់ចោល។...

ហេដ្ឋារចនាសម្ព័ន្ធត្រូវខូចដោយសារគ្រាប់បែក

(ស្ទឹងត្រែង) ៖ អ៊ុត ណាន ភេទស្រី មានអាយុ៦៤ឆ្នាំ ជាជនពិការ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំពីដំណើរជីវិតរបស់គាត់ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើន។ ដំបូងឡើយ នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែកនៅភូមិអូរស្វាយ បណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា មន្ទីរពេទ្យ ឃោសនាការ មន្ទីរកសិកម្ម ព្រមទាំងសួនច្បារ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបាទនរោត្ដម សីហនុ...

ឪពុក និងម្ដាយត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង) ៖ ប៊ុន ខន ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនពិការដែលមានទីលំនៅ នៅភូមិសែនជ័យ២ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ខន បានរៀបរាប់អំពីស្ថានភាពរស់នៅរបស់គាត់កាលពីសម័យខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាទាំងទឹកភ្នែកថា គាត់បានជួបទុក្ខលំបាកខ្លាំងនៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅអំឡុងរបបខ្មែរក្រហម គាត់មានតួនាទីជាទាហាននៅក្នុងរបបនោះដែលធ្វើការប្រចាំនៅក្នុងខេត្តស្ទឹងត្រែង។ ទុក្ខលំបាកដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនោះគឺ ឪពុកម្ដាយរបស់គាត់ត្រូវបានអង្គការសម្លាប់ចោល ព្រោះឪពុករបស់គាត់ជាអតីតទាហាននៅក្នុងក្នុងរបប លន់ នល់ ក្រោយពីអង្គការដឹងអំពីប្រវត្តិរបស់ឪពុករបស់គាត់ធ្វើជាទាហាន។ ចំពោះរឿងរាវដែលកើតឡើងទាំងអស់នេះបានធ្វើឲ្យគាត់មានការចងចាំអាក្រក់ជាប់មកជាមួយ...

បង្ខំចិត្តលាចាក​សិក្ខាបទក្នុងរបបខ្មែរក្រហម

សុខ ថុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ឆ្នាំ១៩៧១  ថុន បួសជាព្រះសង្ឃ និងរៀននៅវត្តកោះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ នៅឆ្នាំ១៩៧៥ ថុន និងព្រះសង្ឃផ្សេងទៀតក្នុងវត្តកោះ ត្រូវបានបង្ខំឲ្យលាចាកសិក្ខាបទតាមបញ្ជារបស់ទាហាន​ខ្មែរក្រហម។ ថុន បន្តថា គ្មានអ្នកណាហ៊ានប្រកែកនឹងបញ្ជានេះទេព្រោះព្រះសង្ឃ ទាំងអស់ដឹងថា ខ្មែរក្រហម​មានបំណងបំបាត់វត្ត...

បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង

សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតឲ្យធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុក​ម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...

កងកុមារត្រៀមក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ គង់ សេរី មានអាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ គង់ សាវ៉ុន (ស្លាប់នៅសម័យខ្មែរក្រហម) ម្តាយឈ្មោះ​ឡុង សេន មានបងប្អូនប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម សេរី ទទួល​រងទុក្ខលំបាកខាំ្លងដោយសារតែជាប្រជាជនថ្មីដែលជម្លៀសពី​សុ្រករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ាទៅកាន់​ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ​ក្នុងវ័យប្រហែល១៣...

គេបញ្ជូនខ្ញុំមកបាត់ដំបងគឺដើម្បីឲ្យស្លាប់

(ស្វាយរៀង) ៖ សុខ សម្បត្តិ មានអាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំមួយនាក់។ នៅសម័យ លន់​ នល់ សម្បត្តិ ជាសាក្សីដែលឃើញការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យប្រជាជន​​ក្នុងភូមិត្រូវរត់គេចពួនក្នុង​រណ្តៅត្រង់សេក្រោមផ្ទះ។ នៅពេលនោះគាត់មិនបានរៀនត្រឹមត្រូវទេសាលាបិទទ្វាជារឿយៗលុះចូលដល់របបខ្មែរក្រហមគាត់រៀនបានបន្តិច​ក៏គេជម្លៀសទៅខេត្តបាត់ដំបង គាត់​រៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។ ចូលដល់របបខ្មែរក្រហមភ្លាមៗ សម្បត្តិ មានអាយុប្រមាណ១៣ឆ្នាំ រស់នៅស្រុកកំណើត ត្រូវបានគេបំបែកពីគ្រួសារឲ្យទៅនៅក្នុងក្រុមកុមារ...

ស្រី្តសម្រាលកូនក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ អ៊ឹង សេត មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ឮសម្លេងគ្រាប់ទម្លាក់ស្ទើរតែរាល់ថ្ងៃតាមកន្លែងផ្សេងៗ ប្រជាជនរត់គេចរហូតមិនសូវបានរកស៊ី និងក្មេងៗមិនបានទៅសាលារៀន។ ប្រជាជនត្រូវរត់ចេញ​ពីផ្ទះទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។ គាត់បានរៀបការមានគ្រួសារ និងសម្រាលបានកូនស្រីម្នាក់អំឡុងរបបខ្មែរក្រហម។ នៅក្នុង​របបខ្មែរក្រហម សេត រស់នៅភូមិអំពិល ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍...

អតីតទាហានសម័យ លន់ នល់

(ស្វាយរៀង) ៖ កែន សុផល អាយុ៧០ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុករំដួល ខេត្តស្វាយរៀង។ គាត់ បានឈប់រៀនត្រឹមថ្នាក់ទី៤នៅឆ្នាំ១៩៧១ ក្នុងរបប លន់ នល់ ដោយសារពេលនោះ​សាលាបិទទ្វា និងមានការទម្លាក់គ្រាប់បែក។ នៅមុនរបបខ្មែរក្រហម សុផល ធ្វើជាទាហាន លន់ នល់ រស់នៅភ្នំពេញ។ ថ្ងៃទី១៧...

ជារៀងរាល់ថ្ងៃហូបតែបបររាវ

(ក្រចេះ) ៖ ទុំ នឿន ភេទស្រី មានអាយុ៧៧ឆ្នាំ បច្ចុប្បន្ន រស់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ មានបងប្អូនទាំងអស់ចំនួន១០នាក់ ស្លាប់បាត់បងជីវិតបី នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់គាត់ទាំងបី នាក់ស្លាប់ដោយសារចូលបម្រើការជាទាហាន។ នៅក្នុងរបបខ្មែរក្រហម នឿន ជាប្រជាជនមូលដ្ឋាន រស់នៅក្នុងភូមិថ្មគ្រែ។ ពេលនោះគាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗនៅក្នុងភូមិ ចំនួន១២នាក់។ ឪពុកម្ដាយរបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការនៅសហករណ៍...

អង្គការបានប្រមាថជីវិតរបស់ខ្ញុំ

(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...

អតីតទាហានរបបខ្មែរក្រហម

(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូន៦នាក់ ស្លាប់១នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួន៨នាក់ ប្រុស៥នាក់ និងស្រី៣នាក់ ស្លាប់៤នាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...

ខ្មែរក្រហមបានធ្វើឲ្យកូនទាំងពីររបស់ខ្ញុំកំព្រាឪពុក

(ស្វាយរៀង) ៖ ពៅ អូន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧២ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ អូន រៀនបានត្រឹមថ្នាក់ទី៥ បានឈប់រៀនដោយសារតែពេលនោះខេត្តស្វាយរៀង សហរដ្ឋអាមេរិកបានទម្លាប់គ្រាប់បែក ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ ខូចខាត វត្ត សាលារៀន ព្រមទាំងសម្លាប់ជីវិតមនុស្ស និងសត្វពាហនៈ។...

ពិការជើងដោយសារជាន់មីនក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ សោម ហុន អាយុ៦១ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហុន មានឪពុកឈ្មោះ សោម ប៊ិច និងម្ដាយឈ្មោះ មា យ៉ាន់ មានបងប្អូន០៧នាក់។ ហុន មិនទទួលបានការអប់រំច្រើនទេ ព្រោះប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ គាត់រៀនបានត្រឹមថ្នាក់អក្ខរកម្ម សម័យ លន់ នល់។ នៅសម័យ...

ខ្មែរក្រហមបានសម្លាប់ប្តីរបស់ខ្ញុំ ដោយសារគាត់ជាអ្នកចេះដឹង

(ស្វាយរៀង) ៖ ភឿក រ៉ាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉ាន មានអាយុ៧៤ឆ្នាំ​ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រ​​ចិត្តកម្ពុជាថា គាត់បានរៀបការនៅជំនាន់សង្គ​មរាស្រ្តនិយម​។ ក្នុងរបប លន់ នល់ នៅទីក្រុងភ្នំពេញ រ៉ាន បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅតំបន់ផ្សារដើមគរ ដែលពេលនោះមានអ្នករងរបួស និងស្លាប់​យ៉ាងច្រើន។ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា រ៉ាន រស់នៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមបានសម្លាប់សាច់ញាតិខ្ញុំ អស់ចំនួន១៤នាក់

(ស្វាយរៀង) ៖ ម៉ុក សារ៉េន អាយុ៧៦ឆ្នាំ ជាកសិករ មានបងប្អូន១៣នាក់ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉េន មិនទទួលបានការអប់រំច្រើនទេ ដោយ​សារតែគាត់មានបងប្អូនច្រើន និងគួបផ្សំ​ចំពេលប្រទេស​មានសង្រ្គាម។ សម័យ លន់ នល់ សារ៉េន រស់នៅស្រុកកំណើតភូមិពោធិ៍តារស់។ ពេលនោះក្នុងភូមិមានការទម្លាប់គ្រាប់​បែក​ជាញឹកញាប់នាំឲ្យមានការ​ខូចខាត​ទ្រព្យសម្បត្តិ និង​បានសម្លាប់សត្វពាហនៈ និងជីវិតមនុស្សអស់ជាច្រើន។ ក្នុងរបបខ្មែរក្រហម សារ៉េន...

កូនពីរនាក់ស្លាប់ដោយសាររបបខ្មែរក្រហម

(ស្វាយរៀង)៖ អ៊ុំ សាបៀត មានអាយុ៦៨ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាបៀត មានបងប្អូនពីរនាក់គាត់ជាកូនបង។ សាបៀត មានប្តីឈ្មោះ សៅ សុន និងមានកូនចំនួនប្រាំពីរនាក់ ស្លាប់ពីរនាក់ក្នុងរបបខ្មែរក្រហម។ ក្នុងរបប លន់ នល់ សាបៀត រស់នៅជាមួយកូនៗ និងម្តាយនៅឯស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការ ចំណែកប្តី​គាត់ធ្វើជាទាហាន និងត្រូវបានបញ្ជូនទៅប្រទេសវៀតណាម។ នៅក្នុងរបបខ្មែរក្រហម សាបៀត...

របបខ្មែរក្រហមជារបបឃោរឃៅបំផុត

(ស្វាយរៀង)៖ អ៊ុន ណាន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហម  គាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានប្រើឲ្យមើលគោ មើលក្របី ប្រមូលលាមកសត្វពាហនៈ កាប់ទន្ទ្រានខេត្ត និងធ្វើជីសម្រាប់ដំណាំកសិកម្មជាដើម។ណាន រស់នៅក្នុងកងកុមារជាមួយក្មេងដទៃទៀតឆ្ងាយពីបងប្អូន ឪពុម្តាយ។​​ កងកុមារមានចាស់​ៗក្នុងភូមិ​ជាអ្នកមើលការខុសត្រូវ ចំណែករបបអាហារគឺមានតែពីរវែកសម្រាប់ព្រឹកនិងល្ងាច។ ក្នុង​វ័យ​​កុមារ ណាន ក៏ដូចជាក្មេងដទៃៗទៀតដែរមិនបានទទួលការសិក្សាអប់រំទេ ព្រោះពេលនោះគ្មានសាលារៀននៅជិតកន្លែងគាត់រស់នៅ។...

អ្នកយកបាយឲ្យអ្នកទោស

(ស្វាយរៀង)៖ ឡុង សារុន អាយុ៧០ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សារុន ជាអ្នករកត្រី​ជាមួយឪពុក បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកតាមព្រំដែន និងប្រជាជនមិនសូវ​បានសម្រាកនៅផ្ទះ ពិសេសនៅពេលយប់គឺនាំគ្នាទៅ​សម្រាក​ក្នុងរណ្តៅត្រង់សេឬក្នុង​​ជង្រុក​ស្រូវ​ក្រោមផ្ទះ។ នៅក្នុងរបបខ្មែរក្រហម សារុន រស់នៅស្រុកកំណើតនៅភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍​​​​។ គាត់បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិប្រជាជនដាក់រួមក្នុងសហករណ៍ និងបានប្រើប្រជាជនក្នុងភូមិឲ្យវាយកម្ទេចព្រះវិហារ វត្តអារាម...

ខ្មែរក្រហមសម្លាប់ទាំងអស់​សូម្បីកូនក្មេងទើប​នឹងកើត

(ស្វាយរៀង)​៖ ហែម ស៊ីថន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៦២ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ ស៊ីថន មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនច្បងគេក្នុងគ្រួសារ​។ ឪពុកម្តាយរបស់ ស៊ីថន បានស្លាប់តាំងពីសម័យ លន់ នល់។ ក្នុងរបបខ្មែរក្រហម ស៊ីថន ជាក្មេងកំព្រាគាត់ និងប្អូនទាំងប្រាំនាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះគាត់ និងបងប្អូនត្រូវធ្វើការជីកទំនប់...

កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល

(ស្វាយរៀង)៖ សេង ណាប់ អាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ណាប់ ត្រូវបានជម្លៀសពីខេត្តស្វាយរៀងឲ្យមករស់នៅខេត្តពោធិ៍សាត់។ គាត់ បានធ្វើដំណើរដោយថ្មើរជើងមកដល់អ្នកលឿងកន្លែងដែល​សម្រាកទីនោះប្រំាថ្ងៃ ប្រាំយប់ ព្រោះនៅទីនោះមានមនុស្សច្រើន​បានជម្លៀសមក ដើម្បីរងចាំឆ្លងកប៉ាល់ទៅត្រើយម្ខាងទៀត​។ សេង ណាប់ «នៅតំបន់អ្នកលឿង នៅពេលនោះ​មានប្រជាជនច្រើនណាស់ដែលបានជម្លៀសមកផ្តុំគ្នា ខ្ញុំមិនដឹងថាមកពីខាងណាខាងណីខ្លះទេ ប៉ុន្តែឃើញច្រើន ការរស់នៅវិញលំបាកខ្លាំងព្រោះគ្មានអាហារ គ្មានកន្លែងស្នាក់នៅ និងគ្មានការយកចិត្តទុកដាក់ពីសំណាក់ទាហានខ្មែរក្រហម​ដែលនាំប្រជាជនមកផ្តុំគ្នាច្រើន។...

ច្រូតស្រូវក្នុងទឹកស្ទើរបាត់បង់ជីវិត

(ស្វាយរៀង)៖ សូ សុខ មានអាយុ៦៧ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់មានឪពុកឈ្មោះ សូ ខ្មៅ ម្តាយឈ្មោះ ហែន ចាន់ មានបងប្អូន៦នាក់ គាត់ជាកូនទី៣។ នៅក្នុងរបប នល់ នល់ សុខ បានឃើញពីការទម្លាក់គ្រាប់បែករបស់​សហរដ្ឋអាមេរិកមកលើភូមិដ្ឋានសឹង​តែរាល់ថ្ងៃ។ គាត់បានប្រាប់ថា ​គ្រាប់​បែកបានបំផ្លាញសាលារៀន...

យុវជនកងចល័តនៅស្វាយដូនកែវ

(ស្វាយរៀង)៖ សុខ វណ្ណា មានអាយុ៦៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងរបប លន់ នល់ ដោយសារប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់បានឈប់រៀនត្រឹមថ្នាក់​ទីប្រាំមួយ។​ សុវណ្ណា បានរៀបរាប់រឿងរ៉ាវប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅរបប លន់ នល់ គាត់មានអាយុប្រហែល១៧ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ និងបងប្អូនបីនាក់នៅស្រុករំដួល។...

Solverwp- WordPress Theme and Plugin