តុប ស៊ឺង៖ ច្បាប់ និងមាគ៌ារបស់អង្គការគឺដឹកនាំមនុស្សឲ្យត្រឹមត្រូវ

ស៊ឺង ចូលបដិវត្តន៍ដំបូងនៅក្នុងឃុំជាងទង។ បន្ទាប់ពីយល់ច្បាស់អំពីបដិវត្តន៍ ស៊ឺង ទទួលបានការចាត់តាំងពីអង្គការ​ ឲ្យធ្វើជាប្រធាននារីឃុំ ដឹកនាំកងចល័តនារីធ្វើការងារនៅក្នុងឃុំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជម្នះ​ អង្គការបានបញ្ជូន ស៊ឺង ឲ្យទៅដឹកនាំនារីធ្វើស្រែអំបិលនៅខេត្តកំពត។ នៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់​ ស៊ឺង ឲ្យទៅធ្វើជាប្រធានកងចល័តតំបន់១ ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ មុនពេលធ្វើដំណើរទៅបាត់ដំបង ស៊ឺង ទទួលបានការរៀនសូត្របន្ថែមទៀតទាក់ទងជាមួយ សៀវភៅទង់បដិវត្តន៍ នៅទីក្រុងភ្នំពេញ និងបន្តរៀននយោបាយនៅខេត្តបាត់ដំបង។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់...

ឌីន ឆៃវ៉ន ហៅ រ៉េន ៖ យុទ្ធនារីបដិវត្តន៍

ក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយ ខ្មែរក្រហមបានសុំយាងសម្ដេចព្រះ នរោត្តម សីហនុ ដែលគង់នៅក្រៅប្រទេសឱ្យមកកាន់ប្រទេសកម្ពុជាវិញ[1]។ ខណៈនោះ អង្គការខ្មែរក្រហម ទើបចាប់ផ្ដើមគ្រប់គ្រងបានប្រទេសថ្មី ហេតុនេះមិនទាន់បានរៀបចំកងទ័ពឱ្យបានត្រឹមត្រូវនោះឡើយ។ ឌីន ឆៃវ៉ន ហៅ រ៉េន ក្នុងនាមជាយុទ្ធនារីកងទ័ពខ្មែរក្រហម គឺអង្គភាពបានបញ្ជូន រ៉េន ឱ្យទៅចាំទទួលសម្ដេចឪនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។ កងទ័ពជាច្រើនបានមកឈររង់ចាំទទួលសម្ដេចព្រះ...

រាម សាវុត កងទ័ពស្រុកកំពង់រោទិ៍ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ រាម សាវុត[1] កើតនៅឆ្នាំ១៩៥៤ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ រាម ភឿក និងម្តាយឈ្មោះ កែវ ស៊ុន។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ ខ្ញុំចូលរៀនដំបូងនៅឆ្នាំ១៩៦៨ ប៉ុន្តែសម័យនោះខ្ញុំរៀនមិនបានជាប់លាប់ទេ ព្រោះខ្ញុំត្រូវរត់គេចខ្លួនពីគ្រាប់ផ្លោងចេញពីប្រទេសវៀតណាមខាងត្បូងស្ទើររាល់យប់ ដោយផ្លោងចូលមកម្តងប្រមាណ២០-៣០គ្រាប់។ នៅអំឡុងពេលនោះគឺមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតកុង (វៀតណាមខាងជើង) គាំដោយចិន និងកងទ័ពធីវគី...

វ៉ាន់ នន៖ អតីតទាហានខ្មែរក្រហម

វ៉ាន់​ នន[1] ភេទ​ប្រុស​ អាយុ​៧២​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​តាំង​បឹង​ ឃុំ​ផ្អាវ​ ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន នន ​រស់​នៅ​ក្នុង​ភូមិ​ទួល​កណ្ដាល​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​។ នន​ បាន​និយាយថា៖​ «​កាល​ពី ​កុមារ​ភាព​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​៩​ (ប្រព័ន្ធអប់រំ​សង្គមចាស់)​។​ ខ្ញុំ​អាច​សរ​សេរ​ បក​ប្រែ​ និង​អាន​ភាសា​បារាំង​បាន​គួរ​សម​។ នៅ​ជំនាន់​នោះ​ឪពុក​ធំ​របស់​ខ្ញុំ​គាត់គឺ​ជា​នាយក​សា​លា​។ ​ថ្ងៃ​មួយ ​គ្រូ​របស់​ខ្ញុំ​​ឈឺ​ ហើយ​មិន​បាន​មក​បង្រៀន​។...

មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ

មល់ វី[1] មាន​អាយុ​៥១ឆ្នាំ និង​រស់នៅក្នុងភូមិយាងខាងត្បូង​ ស្រុក​អន្លង់វែង បាន​និយាយ​ថា៖ «​ខ្ញុំមានបងប្អូនបង្កើតចំនួន​១៤នាក់ (ប្រុស​៧នាក់ និងស្រី​៧នាក់)។  ខ្ញុំ​បាន​មក​​កាន់​​តំបន់អន្លង់វែង​តាំង​ពី​អាយុ២០ឆ្នាំ អំឡុងឆ្នាំ​១៩៨៧-១៩៨៨ ដោយសារ​តែមានទំនាក់ទំនង​ជាមួយ​​ខ្មែរ​ក្រហម​។ បង​ស្រី​ជី​ដូន​​មួយ​របស់ខ្ញុំឈ្មោះ ថាន ​រស់នៅជាមួយខ្មែរក្រហម។  ខ្ញុំពិការដៃ​ម្ខាង​ នៅ​ពេល​ដែល​កង​ទ័ព​វៀត​ណាម​​​វាយប្រយុទ្ធ​ជាមួយខ្មែរក្រហម​។ ខ្ញុំ​មានបំណង​ថា​​ចង់​វិល​ត្រឡប់​ទៅ​ខាង​ក្នុង​​វិញ។ បន្ទាប់មក ទាហាន​​ម្នាក់ក៏បានចូលមក ហើយទម្លាក់កាំ​ភ្លើងទៅលើដី។ ទាហាននោះ​បានប្រាប់ថា​«ទុក​​កាំភ្លើង​ឲ្យ​ខ្ញុំ​បន្ដិច»។ ខ្ញុំក៏បានយកដៃ​លើក​កាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះ​បណ្ដាល​ឲ្យដៃ​របស់​​ខ្ញុំ​ពិការ​ម្ខាង ​នៅ​​ឯ​ចំណុច​ភូមិទួលប្រាសាទ​​...

កងចល័តវ័យកណ្ដាលខ្មែរក្រហម

ជ្រឹង អ៊ី[1]អាយុ៧៨ឆ្នាំ កើត និងរស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់អំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់  ខ្ញុំមានកូនប្រុសស្រីចំនួន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមចូលនៅក្នុងភូមិ ទាហានលន់ នល់...

សកម្មភាព បំផុសឲ្យមហាជនប្រឆាំងនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៥ទំព័រ​ ជារបស់ សុខ សំអ៊ុល ​ មុនអង្គការចាប់ខ្លួន ​​មានតួនាទីជាប្រធានក្រុម បណ្ដាញអគ្គិសនីនៅផ្សារតូច។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​១២២) ​បង្ហាញអំពីសកម្មភាព ​សុខ សំអ៊ុល ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះហាក ជាវហុង។ ការចូលបម្រើបដិវត្តន៍​​​​​​​​​​​​ សុខ សំអ៊ុល ​បានធ្វើផែនការ បំផុសឲ្យ​មហាជន​ប្រឆាំងនឹងអង្គការបដិវត្តន៍។ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៧ សំអ៊ុល...

កងចល័តរយខ្មែរក្រហម

ថៃ ម៉ាក់ហេង អាយុ៦៨ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។   ហេង រៀបការប្រពន្ធឈ្មោះ ឡុង គឹមស្រ៊ាង និងមានកូនប្រុសស្រីចំនួន៦នាក់ ហើយប្រកបរបរជា «គ្រូទាយ»។ ឪពុករបស់   ហេង ឈ្មោះ គ្រៀន និងម្ដាយឈ្មោះ យីម   ហេង ជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។   ហេង កើតនៅភូមិទី១១ ឃុំកោះ...

ប្រវត្តិសកម្មភាពក្បត់របស់ ហុក តុល ហៅ ហាន ជាយុទ្ធជនកងពលទី៦

ឯកសារលេខ J00755[1] ជាប្រវត្តិសកម្មភាពក្បត់របស់ ហុក តុល ដែលជាយុទ្ធជនខ្មែរក្រហម នៅកងវរសេនាតូច១០២, កងវរសេនាធំ១២០ នៃកងពលទី៦, តំបន់២០[2] ភូមិភាគបូព៌ា។ នៅ ខែធ្នូ ឆ្នាំ១៩៧៥ តុល ធ្វើជាកម្លាំង សេ-អ៊ី-អា ដើម្បីផ្តួល​រំលំរបបខ្មែរក្រហម ដោយធ្វើចលនាបំបាក់ទឹកចិត្តយោធាក្នុងសមរភូមិឲ្យចុះ​ចាញ់សង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមតំបន់ព្រំដែន។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៨ តុល ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសួរ​ចម្លើយ។...

អ្នកដែលប្រកែកនឹងត្រូវកសាង

(រតនគិរី)៖ នៅសម័យកម្ពុជាប្រជាធិបតេយ្យ អ្នកដែលប្រកែកជាមួយប្រធានក្រុមនឹងត្រូវកសាង។ ឃឹម សារុំ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សារុំ និងក្រុមគ្រួសារត្រូវបានជម្លៀសទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រុមគ្រួសាររបស់ សារុំ ត្រូវរស់នៅបែកបាក់គ្នា​។ ប្តីរបស់គាត់ត្រូវទៅធ្វើការនៅភូមិផ្សេង និងត្រលប់មកលេងផ្ទះ ក្នុងរយៈពីរសប្តាហ៍ម្ដង។ ចំណែកកូនរបស់ សារុំ ត្រូវផ្ញើឲ្យស្ត្រីវ័យចំណាស់ជាអ្នកមើលថែនៅពេលគាត់ទៅធ្វើការ។ ចំណែកបុរសវ័យចំណាស់ត្រូវទៅរកត្រីនៅអូរកន្ទឹងសម្រាប់ផ្គត់ផ្គង់ដល់ខ្មែរក្រហម។...

ហូបបាយតែជាមួយអំបិល

(រតនគិរី)៖  ឃឹម សារិន មានអាយុ ៧១ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់តែងនឹកឃើញអំពីការលំបាកនៅសម័យខ្មែរក្រហម ដោយសារការបែកបាក់ក្រុមគ្រួសារ និងការហូបចុកមិនគ្រប់គ្រាន់។ នៅមុនឆ្នាំ១៩៧៥ សារិន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅធ្វើជាកងយុវជនជាមួយជនជាតិដើមភាគតិចនៅអូរកន្ទឹង ដោយសារគាត់ជាកូនកសិករវណ្ណៈកណ្ដាល។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានរៀបចំផែនការឲ្យប្រជាជន ធ្វើស្រែប្រាំងឬហៅថាស្រែហិចតា។ សារិន ត្រូវដកសំណាប ស្ទូងស្រូវ និងធ្វើជីដោយប្រមូលលាមកមនុស្សលាយជាមួយទន្ទ្រានខេត្តទាំងគ្មានពេលសម្រាក។...

ហូបដើម្បីរស់

(រតនគិរី)៖ សែន សិន មានអាយុ ៦១ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។  សិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលតែងតែនិយាយប្រាប់អ្នកជំនាន់ក្រោយថា នៅសម័យខ្មែរក្រហមគ្មានអ្វីសម្រាប់ហូបនោះទេ មានតែរបបអាហារបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ហូបដើម្បីរស់។ នៅឆ្នាំ១៩៧៥ សិន មានអាយុ ១៤ឆ្នាំ ត្រូវបានយោធាខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមរហូតដល់ឆ្នាំ១៩៧៩។ ដោយសារខ្មែរក្រហមចាត់ទុកគ្រួសាររបស់គាត់ក្នុង​កម្រិតខ្ពស់ គ្រួសាររបស់គាត់ត្រូវបានជម្លៀសចេញមុនគេ។ ផ្ទះឈើនៅក្នុងភូមិ រួមទាំងផ្ទះរបស់គាត់ដែរ ត្រូវបានរុះរើដើម្បីយកទៅសង់ខ្ទមនៅក្នុងសហករណ៍។...

បាយប្រឡាក់ដី

(រតនគិរី)៖ កែប សេង មានអាយុ ៦៧ឆ្នាំ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ សេង មានអាយុ ១៥ឆ្នាំ ធ្វើការក្នុង​កងយុវជន នៅអូរកាទឹង។ កងយុវជន ត្រូវធ្វើការរួមពីព្រឹកដល់ល្ងាច ដោយការងារដែលត្រូវធ្វើមានដូចជា ធ្វើស្រែចម្ការ, ប្រមូលលាមកសម្រាប់លាយជាមួយស្លឹកឈើ ដើម្បីធ្វើជីធម្មជាតិ និងការងារដទៃទៀតទៅតាមការបញ្ជារបស់ខ្មែរក្រហម។ ចំណែករបបអាហារ គឺមានតែបាយលាយជាមួយស្លឹកដំឡូង និងគល់ចេកប៉ុណ្ណោះ។...

អតីតអនុប្រធានកងកាត់ដេរ

(រតនគិរី)៖ នៅសម័យសង្គមរាស្ត្រនិយម ខាំ មួន ដែលមានដើមកំណើតខ្មែរ-ឡាវ បានសិក្សារៀនសូត្រនៅ ភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ គាត់បានចាកចេញពីស្រុកកំណើតមករស់នៅខេត្តស្ទឹងត្រែង។ នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនទូទៅរួមទាំងរូបគាត់ ត្រូវធ្វើការរួម ដូចជា លើកទំនប់, ជីកប្រឡាយ, ស្ទូងស្រូវ និងជីកគល់ឈើ ទាំងយប់ទាំងថ្ងៃ។ ខ្មែរក្រហមចាត់តាំងឲ្យ មួន ធ្វើជាប្រធានកងកុមារ។ នៅពេលដែលគាត់សម្រាកព្យាបាលនៅក្រចេះ...

ឌឹញូស៍៖ វេទិការក្សាការចងចាំអំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ឌឹញូស៍៖ វេទិកា​រក្សាការចងចាំអំពីអ្នករស់រានមានជីវិតពីរបប​ខ្មែរក្រហម ដោយ៖ នេន ស្រីមុំ, ភា រស្មី, សុភ័ក្ត្រ ភាណា, ស្រ៊ាង លីហ៊ួរ និង​អេង សុខម៉េង អានអត្ថបទពេញ… ឆ្នាំ២០២៥ គឺជាឆ្នាំ​គួរជាទីកត់សម្គាល់​ ពីព្រោះឆ្នាំ​ ២០២៥ គឺជា​ខួប​លើកទី៥០នៃការឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម ដែល​មាន​ឈ្មោះជាផ្លូវការ​ថា «កម្ពុជាប្រជាធិបតេយ្យ» នៅក្នុងប្រទេសកម្ពុជា និង​ជា​ខួបទី៣០របស់មជ្ឈមណ្ឌលឯកសារកម្ពុជា[1] ដែល​ជា​ស្ថាប័ន​ឈានមុខ​ក្នុងការ​ចងក្រងឯកសារ និង​រក្សាការចងចាំអំពី​របប​ខ្មែរក្រហម។...

រឿងរ៉ាវកើតឡើងក្នុងភូមិទី៨ ឃុំ/ស្រុកកោះសូទិន ក្នុងរបបខ្មែរក្រហម

ស្រាវជ្រាវ និងសរសេរដោយ៖  លី ដេវីត, សាំង ចាន់ធូ, និងទូច វណ្ណេត ពិនិត្យដោយ៖ ស៊ាង ចិន្ដា ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៤ អានអត្ថបទពេញ… ១. សេចក្ដីផ្ដើម ភូមិទី៨ គឺជាភូមិមួយក្នុងចំណោមភូមិទាំង១៤ ចំណុះរដ្ឋបាលឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ភូមិទី៨ មានប្រជាជនសរុបចំនួន ៣៧៨នាក់...

ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង

ភូមិតាណរ៍មុន និងអំឡុងពេលខ្មែរក្រហមចូលមកគ្រប់គ្រង អត្ថបទស្រាវជ្រាវខ្លីដោយ ៖ សោម ប៊ុនថន អានអត្ថបទពេញ… អត្ថបទស្រាវជ្រាវខ្លីនេះ នឹងធ្វើការសិក្សាដោយផ្តោតសំខាន់ទៅលើស្ថានភាពរស់នៅរបស់ប្រជាជនក្នុងភូមិ​តាណរ៍ ឃុំស្វាយតឿ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ រហូតដល់របបខ្មែរក្រហមគ្រប់គ្រង និងការបង្កើតមន្ទីរសន្តិសុខក្នុងភូមិតាណរ៍។ អត្ថបទនេះក៏បានឆ្លើយតបនឹងសំណួរមួយចំនួន ដូចជា តើស្ថានភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិតាណរ៍ ក្នុងអំឡុងពេលរដ្ឋប្រហារ និងអំឡុងសង្រ្គាមឆ្នាំ១៩៧០ ជួបប្រទះបញ្ហាអ្វីខ្លះ? តើខ្មែរក្រហមជម្លៀសប្រជាជនក្នុងភូមិតាណរ៍ទៅតំបន់ណាខ្លះ? តើខ្មែរក្រហមរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភូមិតាណរ៍របៀបណា? នៅក្នុងការសរសេរអត្ថបទស្រាវជ្រាវខ្លីនេះ ខ្ញុំបានធ្វើការសម្ភាសន៍ជាមួយមនុស្សប្រាំមួយនាក់...

ការកសាងអត្តសញ្ញាណរួមគ្នានៅអន្លង់វែង

ការកសាងអត្តសញ្ញាណ​រួមគ្នា​​នៅ​​អន្លង់វែង អត្ថបទស្រាវជ្រាវដោយ​ លី សុខឃាង សួត វិចិត្រ និងមេក​ វិន អានអត្ថបទពេញ… សេចក្តីផ្តើម ការ​កសាងអត្តសញ្ញាណរួមគ្នានៅតាម​ភូមិនីមួយៗរបស់ប្រជាជន​នៅ​ស្រុក​អន្លង់វែង បាន​ក្លាយ​ជា​កិច្ចការ​​មួយដ៏ចាំបាច់​របស់​ប្រជាជន ដើម្បីការ​ចងចាំរួមគ្នា​ និងជាចំណុចចាប់ផ្តើមនៃ​ការ​កំណត់អត្ថិភាព​របស់​ភូមិ ក្នុងដំណើរការថែរក្សា និង​អភិវឌ្ឍន៍សហគមន៍​របស់ខ្លួន។ ការ​កត់​ត្រាទុក​រួមគ្នាអាចមាន​សារ​សំខាន់​​​ដល់​​ការ​ចងចាំ និង​បូរណភាពទឹកដីនៃប្រទេសកម្ពុជា។ ការ​រៀប​រាប់​រឿង​រ៉ាវ​នៃ​ការ​តស៊ូ​ជាមួយ​បដិវត្តន៍​​ខ្មែរ​ក្រហម ការ​រត់ភៀសខ្លួន​បន្ទាប់ពីការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​នា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជីវិត​រស់នៅតាម​បណ្តោយព្រំដែនកម្ពុជា-ថៃ ដំណើរការ​តស៊ូប្រដាប់​អាវុធ​ ការ​ធ្វើ​សមា​ហរ​ណ​​កម្ម​ចូល​មក​ក្នុងសង្គមជាតិវិញ​នាថ្ងៃទី​២៩...

ដួង សារឹម៖ ការងាររដ្ឋ ស្រែអំបិលរដ្ឋ

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នេរខ្សាច់កំពត (តំបន់៣៥​) គឺជាប្រភពអំបិលដ៏ចម្បងតែមួយគត់របស់កម្ពុជា ដែលជាហេតុធ្វើឲ្យភូមិភាគនិរតីមានសារប្រយោជន៍ជាងភូមិភាគឯទៀតៗ។[1] អង្គការបានហៅអ្នកធ្វើការងារនៅស្រែអំបិលថា ការងាររដ្ឋ ស្រែអំបិលរដ្ឋ ព្រោះផលអំបិលដែលទទួលបាននឹងត្រូវយកទៅចិញ្ចឹមប្រជាជនទូទាំងប្រទេស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ឈ្មោះ ដួង សារឹម ជាអ្នកធ្វើស្រែអំបិលម្នាក់ ក្នុងចំណោមនារីធ្វើស្រែអំបិលជាច្រើននាក់ផ្សេងទៀតនៅខេត្តកំពត៖ ឈ្មោះ ដួង សារឹម អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ សារឹម ឈ្មោះ...

សាំង សុខុម៖ អាយុ ៥៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

  ខ្ញុំឈ្មោះ សាំង សុខុម ភេទស្រី កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នមានអាយុ ៥៨ឆ្នាំ។ ទីកន្លែងកំណើតស្ថិតនៅភូមិស្រុកចេក ឃុំជើងឯក ស្រុកដង្កោ ខេត្តកណ្តាល។ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកខ្ញុំឈ្មោះ ទៀប សាំង (ស្លាប់) ម្តាយខ្ញុំឈ្មោះ យឹម ឃឹម (ស្លាប់)។...

ឌុល ថាត៖ ប្រធានក្រុមសេដ្ឋកិច្ច ភូមិភាគបូព៌ា

  អតីតជានារីអង្គការបដិវត្តន៍[1]ខ្មែរក្រហម ដែលបានទទួលភារកិច្ចជាជំនួយការយុវជនឃុំស្វាយឃ្លាំង និងជាអ្នកឃោសនាឱ្យស្រ្តីជនជាតិចាមក្នុងឃុំស្វាយឃ្លាំងកាត់សក់ខ្លី ដើម្បីងាយស្រួលធ្វើស្រែចម្ការ ដូចជាដកសំណាបឬស្ទូងស្រូវជូនអង្គការបដិវត្តន៍ជាដើម។​ ឌុល ថាត មានចិត្តសប្បាយរីករាយ ក្នុងការចែករំលែករឿងរ៉ាវរបស់ខ្លួន ដែលធ្លាប់ជ្រុលខ្លួនចូលរួមបម្រើការឱ្យរបបខ្មែរក្រហម ដើម្បីចងក្រងជាឯកសារទុកបង្រៀនដល់យុវជនជំនាន់ក្រោយ មុនពេលគាត់ស្លាប់។    ថាត បានបន្ថែមទៀតថា រឿងរ៉ាវនៃការឆ្លងកាត់ក្នុងរបបខ្មែរក្រហមបានផ្ទុកក្នុងខ្លួនរបស់គាត់ជាច្រើនឆ្នាំកន្លងមកហើយ។ នៅពេលដែលបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាមកសួរនាំ គាត់ពិតជាសប្បាយរីករាយក្នុងការចែករំលែកបទពិសោធន៍ជាអ្នកបដិវត្តន៍។ ការចែករំលែករបស់គាត់ក៏ជាចំណែកមួយក្នុងការជួយទប់ស្កាត់ អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍[2] និងរារាំងកុំឱ្យមានអំពើឃោរឃៅកើតឡើងសារជាថ្មី។ ខ្ញុំឈ្មោះ ឌុល ថាត[3]  ឈ្មោះហៅក្រៅ...

ឆាយ សុត ៖ របួសត្រង់ពោះដោយសារវៀតណាមបាញ់

ឆាយ សុត[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាតោក ឃុំចាន់ស ស្រុក​សូទ្រ​និគម ខេត្តសៀមរាប។ បច្ចុប្បន្ន​ សុត​ រស់​នៅ​ភូមិ​កណ្ដាល​ក្រោម​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ សុត បាន​និយាយថា៖ «ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៧​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៥​នៅ​ក្នុង​គ្រួសារ​។ កាល​ពី​សង្គម​ចាស់ ​ឪពុក​ម្ដាយ​​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។​ ម្ដាយ​ខ្ញុំ​មាន​ឈ្មោះ​ ឆែម​ សឿម​ និង​ឪពុក​ឈ្មោះ ​ឆាយ​...

ឡុង គឿន ៖ ខ្ញុំនៅសល់តែពិការភាព

ឡុង គឿន[1] ​ដែលមានវ័យ​៧៣ឆ្នាំ និងជាប្រជាជនម្នាក់នៅស្រុក​អន្លង់វែង បាន​និយាយ​ថា៖​ «កាល​​ពី​​កុមារ​ភាព ​ខ្ញុំ​មិន​បាន​សិក្សា​រៀន​សូត្រ​​ទេ​ ដោយ​សារ​តែការ​ខ្វះ​ខាតខាង​ជី​វភាព​គ្រួសារ​​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​កសិកម្ម​ និងមិន​មាន​កិច្ច​ការ​អ្វីផ្សេង​ទេ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ​។ ខ្ញុំ​គឺជា​អ្នក​រ៉ាប់​រង​លើការ​ងារ​ធ្វើ​ស្រែ​ និង​ការ​ងារ​នៅ​ក្នុង​គ្រួសារ​​។​ ​នៅ​ពេល​នោះ​ ខ្ញុំ​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារខ្ញុំ​ត្រូវ​ជួយ​​ចិញ្ចឹមបីបាច់​​ប្អូន​​តូចៗ​​។ នៅ​ជំនាន់​នោះ ខ្ញុំ​​ពិបាក​រក​ការ​ងារ​ធ្វើ​ណាស់​។ បើ​ខ្ញុំ​ចង់​បាន​ការ​ងារធ្វើ​ ខ្ញុំ​​ត្រូវ​​តែ​ចាក​ចេញ​ពីស្រុក​​កំណើត​ទៅ​កាន់​ទី​ក្រុង។ ខ្ញុំ​រស់​នៅផ្ទះ​ និង​ជួយ​​ធ្វើ​ការ​ងារ​ឪពុក​ម្ដាយ។ នៅក្នុង​​វ័យ​២១​ឆ្នាំ​ ខ្ញុំ​ក៏​បាន​ទៅ​បួស​នៅ​វត្ត​ដំណាក់​។...

អតីត៖ ប្រធានក្រឡឹងដែក នៅស្រុកឫស្សីកែវ

នៅក្នុងខែមេសា ឆ្នាំ១៩៧៦ រី ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីក្រុងកំពង់សោម ​ឲ្យទៅធ្វើការងារនៅរាជធានីភ្នំពេញ ក្នុងរោងចក្រក្រឡឹងដែក ហើយមានតួនាទីជាប្រធានផ្នែកក្រឡឹងដែក គ្រប់គ្រងកូនក្រុមប្រមាណ៣០នាក់។ សូ រី[1] ភេទស្រី អាយុ៧២ឆ្នាំ។ សព្វថ្ងៃប្រកបរបរជាធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំសា្វយរំពា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រី មានឪពុកឈ្មោះ សូ ខន...

ចម្លើយសារភាពរបស់ ញឹក វុធ ដែលបានរត់ភៀសខ្លួនទៅប្រទេសថៃពុំបានសម្រេច

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៧៧ វុធ និងប្រជាជន៣នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន បន្ទាប់ពីបានព្យាយាមរត់ភៀសខ្លួនទៅប្រទេសថៃ។ ឯកសារលេខ J00265[1] ញឹក វុធ បានសារភាពថាធ្លាប់ជាសមាជិកសមាគមន៍និស្សិត-គ្រូ ក្នុងរបប លន់ នល់ រស់នៅទីក្រុងភ្នំពេញ។ វុធ ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីទីក្រុងភ្នំពេញឲ្យទៅរស់នៅក្នុងសហករណ៍​មួយក្នុងខេត្តកំពត។ ញឹក វុធ អាយុ២៧ឆ្នាំ (ឆ្នាំ១៩៧៧) ភេទប្រុស នៅលីវ និងមានស្រុកកំណើត...

ទុយ ផេង ហៅ ផៃ ៖ លេខាស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ទុយ ផេង ហៅ  ផៃ ហៅ លុយ[1] មានស្រុកកំណើតនៅភូមិកន្លែងចក សង្កាត់មៀន បច្ចុប្បន្នឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ហែម ភិន និង ម្ដាយឈ្មោះ ទុយ យឹម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ខ្ញុំអាយុ១៤ឆ្នាំ។ បន្ទាប់មកខ្ញុំទៅរស់នៅវត្តប្រធាតុ (បច្ចុប្បន្នអាចជាវត្តព្រះធាតុបាស្រី) សង្កាត់ប្រធាតុ(បច្ចុប្បន្នឃុំប្រធាតុ)...

ទូច សុន សកម្មភាពប្រឆាំងនឹងអង្គការបដិវត្តន៍

ឯកសារ J០០០២៨៤ សរសេរដោយដៃ មានចំនួន៣៨ទំព័រ ជារបស់ឈ្មោះ ​ទូច សុន[1] មានតួនាទី​​ជំនួយការមន្ទីរភូមិភាគពាយ័ព្យ។ ​ សុន បានចូលរួម​បម្រើបដិវត្តន៍ខែមិថុនា ឆ្នាំ១៩៧០ ​ តាមរយៈការអប់រំពី​ឈ្មោះ ពួច និងភេ។ ​ សុន ត្រូវបានអង្គការចាប់ខ្លួន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៧ ។ នៅក្នុងឯកសារចម្លើយសារភាព ​...

ហ៊ឺ ស្រិ ៖ អតីតពេទ្យក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៦ ស្រិ ត្រូវបានខ្មែរក្រហមផ្លាស់ចេញពីតំបន់២៥ បញ្ជូនឲ្យទៅធ្វើពេទ្យនៅតាខ្មៅ​  ខេត្តកណ្ដាល ហើយបានផ្លាស់ចេញពីតាខ្មៅ​ ទៅធ្វើពេទ្យនៅមន្ទីរពេទ្យមុនីវង្ស​​ ដែលឈ្មោះ​ ឡាយ ជាប្រធានមន្ទីរពេទ្យ។ ស្រិ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ហ៊ឺ ស្រិ[1] ភេទស្រី អាយុ៧៩ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ ស្រិ  មានស្រុកកំណើតនៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ សព្វថ្ងៃរស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ...

អ៊ាម យ៉ាន នៅជាមួយសឿង សុត ហៅ ងិន ជាប្រធានកសិកម្ម ប្រចាំភូមិភាគឧត្តរ

នៅចុងឆ្នាំ១៩៧៥ អ៊ាម យ៉ាន ទៅនៅជាមួយ សឿង សុត ហៅ  ងិន  ជាប្រធានកសិកម្មប្រចាំភូមិភាគឧត្តរ។ ខាងក្រោមនេះជាសាច់រឿងរបស់ អ៊ាម យ៉ាន បានរៀបរាប់អំពីរឿងរ៉ាវពេលទៅនៅជាមួយ សឿង សុត ហៅ ងិន ៖ ខ្ញុំឈ្មោះ អ៊ាម យ៉ាន[1] ភេទប្រុស អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវត្តចាស់ ឃុំបឹងណាយ...

អត្ថបទឈ្មោះ វើក ធឿន មានតួនាទី យុទ្ធជន មន្ទីរ វ ៦៦

ឯកសារ J០០៨៨៤ ជាចម្លើយសារភាពរបស់ឈ្មោះ វើក ធឿន មានតួនាទី ជាយុទ្ធជន នៅមន្ទីរ វ ៦៦។ វើក ធឿន ត្រូវបាន ស្រិល សំអាត បញ្ចូលឱ្យធ្វើជា សេអ៊ីអា ដើម្បីបំផ្លាញបដិវត្តន៍ ចាប់ខែឧសភា ឆ្នាំ១៩៧៦។ ចម្លើយសារភាពរបស់ វើក ធឿន ត្រូវបានវាយជាអង្គុលីលេខ និង...

នង ទៀង រំឭកអពីការចងចាំនៃការមកដល់បុរីអូរស្វាយនៅទសវត្សរ៍ឆ្នាំ១៩៦០ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នង ទៀង  អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅកម្ពុជាក្រោម ខេត្តព្រះត្រពាំង ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ឆេង ឡុន ហើយមានកូនចំនួន៥នាក់ (ស្រី១ នាក់ និងប្រុស៤នាក់)។ ខ្ញុំមាន ឪពុកឈ្មោះ នង និងម្ដាយឈ្មោះ សួង។...

ឡាច មៀន៖ អតីតអ្នកសួរចម្លើយនៅមន្ទីរសន្តិសុខស-២១

[1]ឯកសារប្រវត្តិរូបរបស់ខ្មែរក្រហមមួយសន្លឹកធ្វើនៅសហករណ៍ធ្លកវៀន ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៧ ដោយ សមមិត្ត សាន់ រៀបរាប់ពី កម្មាភិបាលខ្មែរក្រហមមួយរូប ឈ្មោះ ឡាច មៀន ដែលមានវណ្ណភាពកណ្តាលក្រោម។ ឡាច មៀន អាយុ ២០ឆ្នាំ បានចូលបដិវត្តិថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៤ តាមរយៈសមមិត្ត សាន់។ ឪពុកឈ្មោះ ឡាច ឡុង...

ណុប មុត ៖ បើខ្ញុំបន្តរស់នៅ ខ្ញុំអាចបានឃើញមុខឪពុកម្ដាយរបស់ខ្ញុំសាជាថ្មីទៀត

ណុប មុត​[1] ភេទ​ប្រុស​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​ប្រ៉ប​សៀម ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​។ បច្ចុប្បន្ន មុត​ ​រស់​នៅ​ក្នុង​ភូមិ​បឹង​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ មុត​ បាន​និយាយថា​៖ «កាល​ពី​កុមារ​ភាព ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ដោយ​សារ​ជីវភាព​គ្រួសារ​ក្រ​លំបាក​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩​នាក់​ ហើយ​ខ្ញុំ​ជា​កូន​ទី​៤​នៅ​ក្នុង​គ្រួសារ​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរធ្វើ​ស្រែ​ដើម្បី​​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។ ក្រៅ​ពី​នេះ ឪពុកខ្ញុំ​ក៏​ជា​អ្នក​ឡើង​ត្នោត ដើម្បី​ត្រង​ទឹកត្នោត​​និង​​កូរ​ធ្វើ​ជា​ស្ករលក់​នៅ​តាម​ផ្សារ​ជិតៗ​ភូមិ​។...

សឿ សុវ៉ាត រៀបរាប់អំពីប្រវត្តិរូបជានិគមន៍ជនបុរីអូរស្វាយ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម

ប្រជាជនកំពង់ធើ្វការងារក្នុងរបបខ្មែរក្រហម។ រូបថតបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ខ្ញុំឈ្មោះ សឿ សុវ៉ាត អាយុ៧១ឆ្នាំ គឺជាប្រជាជនដែលសម្ដេចព្រះបរមរតនកោដ្ឋបានបញ្ចូនមករស់នៅបុរីអូរស្វាយនៅឆ្នាំ១៩៦២។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផៃ និងមានកូនប្រុសស្រី៣នាក់។ ខ្ញុំមានឪពុកខ្ញុំឈ្មោះ សឿ ងាន់ ដែលជាទាហានលោតឆ័ត្រយោងចូលនិវត្តន៍នៅសម័យសង្គមរាស្រ្តនិយម និងម្ដាយឈ្មោះ ជិប ឃាង។ ខ្ញុំមានបងប្អូនចំនួន៦នាក់...

គ្មានថ្ងៃណាភ្លឺស្វាង

(រតនគិរី)៖ ខត អ៊ីនយ៉ាន់ មានអាយុ ៧៣ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ អ៊ីនយ៉ាន់ បានរៀបការនៅឆ្នាំ១៩៧០ និងបន្ទាប់​មកមានកូនចំនួនពីរនាក់។ នៅក្នុង​សម័យខ្មែរក្រហម គាត់មានអាយុប្រហែល៣០ឆ្នាំ ខ្មែរក្រហមបានបំបែកបំបាក់គ្រួសាររបស់គាត់ដោយមិនឲ្យរស់នៅជួបជុំ​គ្នា សូម្បីតែនៅពេលដែលប្ដីរបស់គាត់ឈឺ ក៏ខ្មែរក្រហមមិនឲ្យគាត់ទៅជួបដែរ ដោយលើកឡើងថាគាត់មិនមែនជាគ្រូពេទ្យ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិ សត្វចិញ្ចឹម ស្រូវ និងសម្ភារផ្សេងៗយកទៅដាក់សមូហភាព លើកលែងតែសំពត់និងអាវខ្មៅមួយសម្រាប់ដែលគេចែកមួយឆ្នាំម្តងប៉ុណ្ណោះ។...

ប្តីត្រូវបានសម្លាប់ដោយគ្មានអ្នកណាប្រាប់

(រតនគិរី)៖ ហង្ស ចាន់ធឿង មានអាយុ ៧៤ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ចាន់ធឿង បានរៀបការនិងមានកូនម្នាក់ នៅពេលដែលខ្មែរក្រហម គ្រប់គ្រងភូមិដែលគាត់កំពុងរស់នៅ។ នៅថ្ងៃមួយ សមមិត្តសុខបានមកសួររកប្តីរបស់គាត់ដើម្បីទៅប្រជុំនៅវត្តជាមួយគ្នា​​។ សមមិត្តសុខបានអង្គុយចាំរហូតប្តីរបស់ចាន់ធឿងត្រលប់មកដល់ផ្ទះវិញ។ គាត់បានប្រាប់សមមិត្តសុខ ថាប្ដីរបស់គាត់ហើមពោះទៅរឺតពោះបន្តិចទៀតទើបត្រលប់មកវិញ។ ពេលប្តីរបស់គាត់មកដល់ ប្តីរបស់គាត់បានទៅជាមួយសមមិត្តសុខទាំងមិនបានយកក្រមា និងអង្រឹងទៅជាមួយដូចរាល់ដង។ គាត់ក៏ឆ្ងល់តែមិនបានសួរនាំអ្វីនោះទេ។ គាត់បានអង្គុយចាំប្តីមកវិញដើម្បីហូបបាយជាមួយគ្នា...

បបរមួយខ្ទះអង្ករប្រាំកំប៉ុង

(រតនគិរី)៖ កែវ ឡែវ មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអតីតប្រធានក្រុមក្នុង​កងចល័តយុវជន នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងជាទាហានម្នាក់ពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៧៣ កែវ ឡែវ ដែលកំពុងសាងផ្នួស ព្រមទាំងព្រះសង្ឃឯទៀត ដែលគង់នៅក្នុងវត្ត ត្រូវបានខ្មែរក្រហមផ្សឹកនិងបណ្ដេញចេញពីភូមិឲ្យទៅធ្វើពលកម្ម ដូចជាកាប់គាស់ និងលីសែងដី។ ខ្មែរក្រហមបានគំរាមគាត់ដោយប្រើកាំភ្លើង និងធ្វើទារុណកម្មទៅលើរូបគាត់។ ចាប់ពីពេលនោះមក...

បុរសម្នាក់ហ៊ានតតាំងជាមួយខ្មែរក្រហមដើម្បីរស់

(រតនគិរី)៖ ជា ប៊ុនហេង មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ប៊ុនហេង មានភូមិកំណើតនៅភូមិស្ពាន ឃុំដងលង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពី របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គាត់និងក្រុមគ្រួសារដែលរស់រានមានជីវិតបានផ្លាស់ប្ដូរមករស់នៅខេត្តរតនគិរី។ ក្នុង​របប​ខ្មែរក្រហម ប៊ុនហេង​ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់​​​​ គាត់ចងចាំថាមានការសម្លាប់រង្គាលលើអ្នកដែលជម្លៀសមកពីខេត្តស្វាយរៀង និងគ្រួសារដែលមានធនធាន។ អ្នកទាំងនោះត្រូវបានខ្មែរក្រហមបែងចែកវណ្ណៈដោយហៅថា...

ប្ដេជ្ញាចិត្តបង្កបង្កើនផល

(រតនគិរី)៖ ស៊ីឡា ហ្វុត មានអាយុ៧៤ឆ្នាំ ជាកសិករដែលសព្វថ្ងៃរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហ្វុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានចងចាំថា ក្រោយពីរដ្ឋប្រហារឆ្នាំ១៩៧០ គឺមានការទម្លាក់គ្រាប់បែករហូតដល់ឆ្នាំ១៩៧៣។ ហ្វុតបានរត់ចេញពីភូមិកំណើតទៅរស់នៅភូមិអូររូង និងធ្វើដំណើរបន្តទៅភូមិមួយទៀតដើម្បីគេចខ្លួន។ នៅអំឡុងសម័យ លន់ នល់ គឺមានការបែងចែកអ្នកកម្រិតខ្ពស់ឬអ្នកមានធនធាន និងអ្នកកម្រិតទាបឬអ្នកខ្វះខាត។ នៅឆ្នាំ១៩៧២ ក្រៅពីធ្វើស្រែប្រមូលផល និងរស់នៅតាមព្រៃក្នុងភូមិ ប្រជាជនបាននាំគ្នាធ្វើចម្រូងដើម្បីការពារសហគមន៍ដែលមានចំនួនប្រហែល២០ទៅ៣០គ្រួសារពីខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនបានត្រលប់មករស់នៅភូមិពីរ...

កសិកម្មគឺជាការងារទីមួយ

(ក្រចេះ)៖ ស៊ឹង ភិន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងខេត្តក្រចេះ ចាប់តាំងពីរបបខ្មែរក្រហមចូលគ្រប់គ្រង មានការបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនធ្វើការងាររួម ហើយការងារដែលសំខាន់ជាងគេនៅក្នុងរបបនោះ ជាការងារកសិកម្មដែលប្រជាជនត្រូវធ្វើជាប្រចាំ។ ក្រៅពីកសិកម្ម នៅមានការងារផ្សេងទៀតដូចជា ជីកប្រឡាយ, លើកទំនប់, រែកដី, លើកភ្លឺស្រែ និងគាស់គល់ឈើ។ ​ភិន គឺជាប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងភូមិសំបុកតាំងពីដើមមក ដោយមិនត្រូវខ្មែរក្រហមជម្លៀសទៅទីណាផ្សេងនោះទេ។...

ត្រូវទិតៀនព្រោះដកដើមព្រលឹត

(ក្រចេះ)៖ ឈាងលីន ត្រូវបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន ឲ្យអង្គការយកទៅសម្លាប់ចោល ដោយសារតែគាត់ដកដើមព្រលឹតដែលមានស្លឹក មិនមែនដកតែផ្កា។ ឈាងលីន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការឲ្យស្លតែផ្កាព្រលឹត ដល់ថ្នាក់គាត់រកផ្កាព្រលឹតមកស្លមិនបាន ព្រោះផ្កាព្រលឹតទាំងអស់នោះដុះមិនទាន់តម្រូវការ។ របបអាហារដែលប្រជាជនទទួលបាន គឺជាបបររាវលាយជាមួយនឹងសម្លត្រកួន, ព្រលឹត និងត្រពាំង។ ជារៀងរាល់ថ្ងៃ ប្រជាជនហូបតែម្ហូបដដែលៗមិនមានអ្វីផ្លាស់ប្ដូរឡើយ។ អ៊ូ ឈាងលីន អាយុ៧៦ឆ្នាំ មានអស័យដ្ឋាននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។...

ចិន សុផាត ៖ ហៀបនឹងស្លាប់ដោយសារសមាជិកនៅក្នុងអង្គភាពជាមួយគ្នារាយការណ៍

ខ្ញុំហៀបនឹងស្លាប់ដោយសារតែហូបបាយ ហើយសមាជិកនៅក្នុងអង្គភាពនារីជាមួយគ្នារាយការណ៍ទៅថ្នាក់លើ។ ខ្ញុំដើរបណ្តើរ និងយំបណ្តើរនៅពេលអនុប្រធាន «គ» បណ្តើរខ្ញុំយកទៅប្រគល់ឱ្យមន្ទីរសន្តិសុខឫស្សីសាញ់[1] ដែលជាមន្ទីរសន្តិសុខធំជាងគេនៅស្រុកកំពង់រោទិ៍ ប៉ុន្តែខ្ញុំមានភ័ព្វសំណាងបានរស់ជីវិតរហូតមកដល់សព្វថ្ងៃ។ ខ្ញុំឈ្មោះ ចិន សុផាត[2] កើតនៅឆ្នាំ១៩៦១ នៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ចិន ហែម និង ម្តាយឈ្មោះ កែប យស់។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់...

សាហ្វា ទីម៉ាស់ និយាយចែករំលែកអំពីការជម្លៀសដោយបង្ខំទៅខេត្តបាត់ដំបង

នៅពេលដែលកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្មែរក្រហមអនុវត្តការជម្លៀសប្រជាជនដោយបង្ខំពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា។ ការជម្លៀសប្រ​ជា​​ជនដោយបង្ខំបែបនេះក្នុងរបបខ្មែរក្រហមមាន៣ដំណាក់កាល មានដូចជា៖ ដំណាក់កាល ទី១គឺការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ដំណាក់កាលទី២គឺការជម្លៀសប្រជាជនដោយបង្ខំនៅភូមិភាគកណ្ដាល ភូមិភាគនិរតី ភូមិភាគបស្ចិម និងភូមិភាគបូព៌ា (រួមមានខេត្តកណ្តាល កំពង់ធំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម) តាមរថភ្លើងទៅភូមិភាគពាយ័ព្យ (ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់...

ជា សុខុម៖ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១

សុខុម បានធ្វើពេទ្យនៅមន្ទីរ២៦៧ នៅក្រោមការគ្រប់គ្រង របស់មន្ទីរស-២១ ទួលសែ្លង[1]។ ខ្មែរក្រហមបញ្ជូន សុខុម ឲ្យផលិតថ្នាំនៅមន្ទីរពេទ្យ៧០១ នៅជិតមន្ទីរស-២១។ មន្ទីរស-២១ ជាកន្លែងពាក់ព័ន្ធការឃុំខ្លួន ធ្វើទារុណកម្មមនុស្ស[2]។ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១ សម្រាប់ព្យាបាលបុគ្គលិកជាកម្មាភិបាលខែ្មរក្រហម មិនបានព្យាបាលអ្នកទោសទេ។ ឈ្មោះ ជា សុខុម[3] ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។...

ធ្លក ហេង៖ យុវជនកងចល័តស្រុកព្រៃកប្បាស

(តាកែវ) ធ្លក ហេង អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ហេង មានបងប្អូន២នាក់ ក្នុងនោះមានស្រីម្នាក់។ នៅក្នុងសម័យខ្មែរក្រហម បងស្រីរបស់ ហេង ធ្វើស្រែនៅសហករណ៍។ ឪពុករបស់ ហេង ស្លាប់មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយម្ដាយរបស់គាត់ធ្វើការងារបរទេះគោ ដឹកអាចម៍គោ។ នៅឆ្នាំ១៩៧៥ ហេង មានអាយុប្រមាណ២៥ឆ្នាំ។ អង្គការចាត់តាំង ហេង...

អង្គការចង់តែឲ្យប្រជាជន ១៧មេសា ស្លាប់

(តាកែវ) ព្រុំ សារិន ហៅឡេង អាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិបាស្រែ ឃុំបាស្រែ​ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារិន រៀបការរួចនិងមានកូន៥នាក់។ នៅពេលដែលខ្មែរក្រហម ទទួលបានជ័យជម្នះ គ្រួសាររបស់ សារិន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅរស់នៅស្រុកកំណើត។ សារិន បានឲ្យដឹងថា នៅភូមិបាស្រែ អង្គការមិនសូវធ្វើបាបគាត់នោះទេ ព្រោះ សារិន ធ្លាប់ជួយជាសៀវភៅ...

គឹម គ្រិន៖ ភាពមិនស្មើគ្នានៅកន្លែងធ្វើកាងារ

(តាកែវ) គឹម គ្រិន អាយុ៧៥ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងអំឡុងពេលមានសង្គ្រាមនិងការទម្លាក់គ្រាប់បែក ឆ្នាំ១៩៧២ គ្រិន បានរៀបចំកម្មវិធីមង្គលការជាមួយប្រពន្ធរបស់គាត់។ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ គ្រិន ប្រារព្ធឡើងធម្មតា ប៉ុន្តែមិនមានភ្លេងនោះទេ។ ចូលដល់សម័យខ្មែរក្រហម គ្រិន មានកូន២នាក់។ កូនរបស់ គ្រិន នៅតូចៗ អាចធ្វើដំណើរទៅកន្លែងធ្វើការងាររបស់ម្ដាយ ឬនៅជាមួយអ៊ំ ប៉ុន្តែមិនបានរៀនសូត្រនោះទេ។...

ឃុន នី៖ មិនព្រមរៀបការ

(តាកែវ) ឃុន នី អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់នី ឈ្មោះ ណឹម និងម្ដាយឈ្មោះ វា។ នី មានបងប្អូនចំនួន ៧នាក់ ក្នុងនោះគាត់គឺជាកូនទី៣នៅក្នុងគ្រួសារ។ គ្រួសាររបស់ នី គឺជាអ្នកមូលដ្ឋាន រស់នៅក្នុងសហករណ៍ស្វាយខាងត្បូង។ អង្គការចាត់តាំងឲ្យឪពុករបស់នី ទៅធ្វើការងារដាំល្ហុងនៅទួលគគីរ និងម្ដាយរបស់គាត់ទៅត្បាញនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម...

ការងារតាមការចាត់តាំងរបស់អង្គការ

(តាកែវ) សុខ អៀរ អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ អៀរ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានម្នាក់ ស្លាប់មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស និងម្នាក់ទៀតស្លាប់នៅពេលទៅធ្វើជាយោធា។ នៅក្នុងសម័យខ្មែរក្រហម អៀរ មានអាយុ២០ឆ្នាំ។ អង្គការបានចាត់តាំង អៀរ ឲ្យចូលធ្វើការងារក្នុងកងចល័តភាគ។ ការងាររបស់ អៀរ នៅកងចល័តមាន ជីកប្រឡាយនៅ០៩, ជាន់ទឹកបញ្ចូលស្រែនៅភ្នំចំបាប់, ស្ទូងដកសំណាបនៅតាមសហករណ៍,...

អ៊ុយ យ៉ន ត្រូវបានខ្មែរក្រហមឃុំខ្លួន និងសម្លាប់នៅគុកទួលស្លែង

អ៊ុយ យ៉ន ហៅ ប៊ុន លី ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាប្រធានវរសេនាតូចលេខ៦៨ ភូមិភាគបូព៌ា ត្រូវបានចាប់ខ្លួន និងបញ្ជូនមកសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ សួស ប៊ិន អាយុ៧៣ឆ្នាំ ត្រូវជាម្ដាយ និងឈ្មោះ អ៊ុយ ប៉ុន អាយុ៧៨ឆ្នាំ ត្រូវជាឪពុករបស់យ៉ន។ ខាងក្រោមនេះគឺជាការបញ្ជាក់ឪពុកម្តាយរបស់ យ៉ន ពីកូនប្រុសមុនពេលបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖...

ចម្លើយសារភាព លេខាតំបន់២២ មាស ឈួន ហៅ ឈាន

នៅក្នុងសកម្មភាពក្បត់របស់ ឈាន បានរៀបរាប់ពីផែនការបញ្ជារបស់ សោ ភឹម លេខាភូមិភាគបូព៌ា ក្នុងការរៀបគម្រោងតាមវិធីឈ្លបសម្លាប់ ប៉ុល ពត ជានាយករដ្ឋមន្រ្តី និងនួន ជា ជាប្រធានរដ្ឋសភា ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ឈាន បានឆ្លើយក្នុងចម្លើយសារភាពថាគាត់ និងកម្មាភិបាលដទៃទៀតបានធ្វើសកម្មភាពសម្ងាត់ប្រឆាំងបដិវត្ដន៍តាំងពីមុនរបបខ្មែរក្រហម រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៨ ពេលអង្គការចាប់ខ្លួន។ ខាងក្រោមនេះជាចម្លើយសារភាពចំនួន១៦ទំព័ររបស់ ឈាន៖ មាស ឈួន...

អ៊ុម ឆន ៖ គណៈកសិកម្ម ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ អ៊ុម ឆន[1] ភេទប្រុស អាយុ២៩ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា (បច្ចុប្បន្នស្ថិតនៅ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង)។ ឆ្នាំ១៩៦០ ខ្ញុំចូលរៀននៅសាលាព្រែកផ្គាំ ក្រោយមកខ្ញុំ រៀននៅសាលាព្រែកអន្ទះ រហូតដល់ថ្នាក់ទី៧។ ឆ្នាំ១៩៦៧ ខ្ញុំឈប់រៀនមកជួយរកស៊ីឪពុក ក្រោយមកបានរយៈពេល២ឆ្នាំខ្ញុំមានគ្រួសារ។ ឆ្នាំ១៩៦៩ ខ្ញុំធ្វើជាកម្មករនៅរោងចក្រស្លដែកឈ្មោះ សេង លី...

មុត សុន ហៅ វណ្ណៈ៖ បំផុសឲ្យយុវជនប្រឆាំងនឹងអង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ​ ជារបស់ មុត សុន ហៅ វណ្ណៈ[1] មុនអង្គការចាប់ខ្លួន ​មានតួនាទីយុទ្ធជនមន្ទីរក១១។ ​​តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00​១៩៥) ​បង្ហាញអំពីសកម្មភាព ឈ្មោះ ​វណ្ណៈ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ ​ ចាន់ និងទទួលស្គាល់ដោយឈ្មោះ​ តូនីម។ ការធ្វើបដិវត្តនេះ ​វណ្ណៈ ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៧៣នាក់ ដោយធ្វើផែនការ បំផុសឲ្យយុវជន​ប្រឆាំងនឹងអង្គការបដិវត្តន៍។ រហូតមកដល់ថ្ងៃទី០២...

ចាន់ សុខា៖ នីរសាររត់សំបុត្រ

នៅឆ្នាំ១៩៧៨ សុខា ត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ឈ្មោះ រៀម មកពីភូមិភាគនិរតីជ្រើសរើសឲ្យធ្វើជានីរសាររត់សំបុត្រ ឃ្វាលគោ និងយកបាយឲ្យអ្នកទោសក្នុងគុកមួយ ស្ថិតក្នុងភូមិជប់ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឈ្មោះ ចាន់ សុខា[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ សុខា មានស្រុកកំណើតនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សុខា រស់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ...

សេក សាម៉េត ៖ ខ្ញុំមានសំណាងបានរួចផុតពីស្លាប់ដោយគ្រាប់ផ្លោង

នៅក្នុងចំណោមសមាជិកកងរបស់ខ្ញុំចំនួន៨នាក់ គឺមាន៣នាក់បានស្លាប់ភ្លាមនៅវាលស្រែ។ ការស្លាប់នេះគឺដោយសារតែខ្មែរក្រហមបានបញ្ជូនសមាជិកកងនារីរបស់ខ្ញុំទៅស្ទូងនៅវាលស្រែជាប់នឹងព្រំដែនប្រទេសវៀតណាមដែលមានជម្លោះ ហើយត្រូវបានកងទ័ពវៀតណាមផ្លោងគ្រាប់៦០មីលីម៉ែត្រចូលមក។ ចំណែកខ្ញុំបានរងរបួសជាទម្ងន់ដោយសារអំបែងគ្រាប់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ ខ្ញុំឈ្មោះ សេក សាម៉េត[1] កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤ នៅភូមិសំយ៉ោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ សេក​ នុត ស្លាប់ឆ្នាំ១៩៧៣ និងម្តាយឈ្មោះ មាស​ សេន ស្លាប់ឆ្នាំ១៩៨៨។ ឪពុកម្តាយរបស់ខ្ញុំប្រកបរបរធ្វើស្រែ។...

សយ ផុន៖ ឈាមខ្ញុំហូរដល់កែងជើង

រឿងរ៉ាវដែល ផុន ចងចាំ និងមិនអាចបំភ្លេចបានទាក់ទងទៅនឹង​សម័យខ្មែរក្រហមគឺ ការលំបាកដែលគាត់ធ្វើការងារនៅពេលពពោះ, អង្គការចោទប្ដីរបស់ ផុន ថាជាវៀតណាម និងកង្វះអាហារហូបចុក និងថ្នាំព្យាបាលជំងឺ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល ផុន បានរៀបរាប់ប្រាប់ទៅអ្នកស្ម័គ្រចិត្ត៖ សយ ផុន អាយុ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ផុន មានស្រុកកំណើតនៅស្រុកគគរ។ បន្ទាប់ពី ផុន រៀបការ និងសម្រាលបានកូនមួយ គាត់បានភៀសខ្លួនមករស់នៅភូមិក្រវិលទៀក។ នៅក្នុងសម័យខ្មែរក្រហម...

ខ្លោត ទឿន៖ អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ ខ្លោត ទឿន ភេទស្រី អាយុ៧១ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៥៤​។ ខ្ញុំមានទីកន្លែងកំណើតស្ថិតក្នុងភូមិគោករកា ឃុំព្រាល ស្រុកកញ្ជៀច ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ខាន់ ខ្លោត (ស្លាប់) ម្ដាយឈ្មោ សែម តូ (ស្លាប់) ខ្ញុំមានបងប្អូន ៥នាក់...

ប្រសិនបើបាក់ដៃបាក់ជើងនៅពេលទៅធ្វើទ័ពព្រមយកទៀតទេ

(តាកែវ) សុខ គី អាយុ៧៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គី មានកូន២នាក់។ កូនរបស់ គី មានអាយុច្រើនល្មម អាចចូលធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងភូមិស្វាយខាងត្បូង ក្មេងៗដែលមានអាយុចាប់ពី៤ខែឡើង ត្រូវទៅរស់នៅក្នុងមណ្ឌលកុមារ តាមការចាត់តាំងរបស់អង្គការ។ កុមារដែលនៅក្នុងមណ្ឌល មានយាយចាស់ៗជាអ្នកមើលថែ ដើម្បីឲ្យម្ដាយឪពុកអាចចេញទៅធ្វើការងារ។ សម្រាប់ក្មេងៗដែលធំល្មម អង្គការតម្រូវឲ្យទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...

សុខ ម៉ាក់លី៖ប្រជាជនរស់នៅក្នុងភាពភ័យខ្លាច

(តាកែវ) សុខ ម៉ាក់លី អាយុ៦៨ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ ម៉ាក់លី រៀបការមានគ្រួសារ។ បន្ទាប់ពីគាត់រៀបការរួច នៅក្នុងប្រទេសចាប់ផ្ដើមមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីមានរដ្ឋប្រហារ ប្រជាជនចាប់ផ្ដើមជួបការលំបាក និងទុក្ខវេទនា ជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ម៉ាក់លី ដែលគាត់បានមើលឃើញ និងឆ្លងកាត់ផ្ទាល់នៅក្នុងរបប ប៉ុល ពត៖...

ឯក សឿន ហៅ រ៉ាន់ជាយុទ្ធជនធ្វើព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង

កាលពីសម័យខ្មែរក្រហម ឯក សឿន ហៅ “រ៉ាន់” ។ នៅឆ្នាំ១៩៧៧ ឯកសឿន ហៅ រ៉ាន់ត្រូវបានអង្គការ បញ្ជូនទៅធ្វើព្រលានយន្តហោះស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ នៅកំពង់ឆ្នាំង។ ខាងក្រោមនេះ ជាសាច់រឿងរបស់ ឯក សឿន[1] ហៅ រ៉ាន់៖ ខ្ញុំឈ្មោះឯក សឿន ហៅសុត សឿន(រ៉ាន់) ភេទប្រុស...

សំរិត ស្រេង៖ សមតែក្បាលមួយខ្នងពូថៅ

(តាកែវ) សំរិត ស្រេង អាយុ៦២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ម្ដាយរបស់ ស្រេង ឈ្មោះ យុន និងឪពុកឈ្មោះ ឃន។ ស្រេង មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងប្រុស ២នាក់ បាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម។ បងរបស់ ស្រេង បាត់ខ្លួននៅពេលដែលគាត់ចេញទៅធ្វើជាយោធា។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ ស្រេង...

នី សាម៉ន៖ ហូបដំឡូងជំនួសបបរ

(តាកែវ) នី សាម៉ន អាយុ៨៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សាម៉ន មានកូន៧នាក់។ កូនៗរបស់ សាម៉ន មួយចំនួនត្រូវចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ ការងាររបស់កូន សាម៉ន និងកុមារផ្សេងទៀតគឺ បោសសំរាម និងធ្វើជី។ សាម៉ន បានឲ្យដឹងទៀតថា ក្មេងៗដែលមានអាយុចាប់ពី៣ខែ ត្រូវយកទៅដាក់ក្នុងមណ្ឌលឲ្យ យាយចាស់ៗមើលថែ...

គង់ អ៊ីន ៖ «កងចល័ត និងគ្រូពេទ្យនៅសម័យខ្មែរក្រហម»

ខ្ញុំឈ្មោះគង់ អ៊ីន[1] អាយុ ៦៧ឆ្នាំ ខ្ញុំមានឪពុកឈ្មោះ ខាត់ ម្ដាយឈ្មោះ យ៉ា មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនទី២។ ខ្ញុំមានស្វាមីឈ្មោះម៉ាក់ សុង មានកូន៧ (ស្រី៣/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅភូមិល្វាង ឃុំល្វាង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ពេលខ្ញុំមករស់នៅពេលនោះមុនដំបូងខ្ញុំឃើញមានការអភិវឌ្ឍន៍ដូចជា...

ប្រសិនបើមិនឲ្យហូបម៉េចក៏មានកម្លាំងធ្វើការងារ

(តាកែវ) ម៉ូយ គ្រុយ អាយុ៧០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គ្រុយ បានឲ្យដឹងថា គាត់ជួបការលំបាកនៅពេលដែលខ្មែរក្រហមគ្រប់គ្រងដំបូងប៉ុណ្ណោះ សម្រាប់ឆ្នាំចុងក្រោយគឺគាត់មានហូបចុកគ្រប់គ្រាន់។ មុនដំបូងអង្គការចាត់តាំងឲ្យ គ្រុយ ធ្វើការងារជីកទំនប់ និងកាយគាស់ផ្លូវជាតិលេខ២។ គ្រុយ ត្រូវធ្វើការងារធ្ងន់ៗជារៀងរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបរមួយខ្ទះ ដាក់អង្ករ២កំប៉ុង ហូបជាមួយសម្លដើមចេក ចែកគ្នាជាមួយប្រជាជន​ជាច្រើននាក់ទៀត។ គ្រុយ ធ្លាក់ខ្លួនឈឺជាញឹកញាប់ ដោយសារតែគាត់ធ្វើការងារធ្ងន់...

ជៀប សុខ ៖ នារីស្រែអំបិល (ខេត្តកំពត)

នៅចន្លោះឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៧៩ សុខ ត្រូវបានលោកស្រី អៀង ធិរិទ្ធ ផ្លាស់ចេញពីមន្ទីរពេទ្យ ៦មករា ដែលមានទីតាំងនៅជិតវត្តភ្នំ(ភ្នំពេញ) ឲ្យទៅធ្វើជានារីធ្វើស្រែអំបិលនៅឃុំកំពង់កណ្ដាល ខេត្តកំ​ពត។ សុខ បាននិយាយពីរឿងរ៉ាវដូចខាងក្រោម៖ ជៀប សុខ[1] ភេទស្រី អាយុ៦៨ឆ្នាំ​ ស​ព្វថ្ងៃជាកសិករ។ សុខ  មានស្រុកកំណើតនៅភូមិអាគ្រាច ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃរស់នៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ...

ម៉ី តូក៖ បើឲ្យយក អញសុខចិត្តងាប់

“បើឲ្យយក អញសុខចិត្តងាប់” គឺជាសម្ដីរបស់អ្នករស់រានមានជីវិតម្នាក់ឈ្មោះ ម៉ី តូក និយាយទៅកាន់អ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ឃ្លាដែល តូក និយាយខាងលើ គឺចង់បង្ហាញអំពីការបដិសេធ រៀបការតាមអង្គការចាត់តាំង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបស្តីពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហមរបស់ តូក ៖ ម៉ី តូក អាយុ៨៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ម្ដាយរបស់ តូក ឈ្មោះ យ៉ាន់...

ហ៊ាង សំណាង៖ ឈឺចាប់គ្មានសំឡេងសមាជិកគ្រួសារស្ទើរទាំងអស់ត្រូវស្លាប់ និងបាត់ក្នុងសម័យខ្មែរក្រហម(១៩៧៥-១៩៧៩)

ឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូន ឈ្មោះ ហ៊ាង[1] ជាមន្ត្រីបម្រើការងារឃុំជាំតាម៉ៅ ដើម្បីយកដំឡូងទៅដាំនៅភូមិក្តុល ឃុំទន្លូង។ ក្រោយមកខ្មែរក្រហមសម្លាប់ ហ៊ាង នៅភូមិក្តុល។ ឆ្នាំ១៩៧៧ ប្តីទីមួយ ឈ្មោះ មាស ញឹម ត្រូវខ្មែរក្រហមចាប់ខ្លួនទាំងកណ្តាលយប់ ចោទពីបទលួចក្រណាត់។ ខ្មែរក្រហមចាប់បញ្ជូនទៅទំនប់អូរអង្កាម ឃុំជាំតាម៉ៅ បាត់ដំណឹងសូន្យ។ កូនស្រីទីមួយ ឈ្មោះ​ ភា ស្លាប់ពាក់កណ្តាលផ្លូវ នៅភូមិកូនក្រពើ...

មានការវាយជួង អញ្ចើញឲ្យទៅហូបបាយត្រឹមត្រូវ

(តាកែវ) អ៊ី តូច អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ តូច រៀបការនៅក្នុងសម័យខ្មែរក្រហម។ តូច បានរៀបរាប់ថា ការរៀបការរបស់គាត់មានចាស់ទុំចូលទៅនិយាយជើងការត្រឹមត្រូវមុនពេលរៀបការ និងមិនមានការបង្ខិតបង្ខំនោះទេ។ លើសពីនេះទៅទៀត ការរៀបការរបស់ តូច គឺមានសែន មាន់ ទា ប៉ុន្តែមិនបានធ្វើធំដុំអ្វីនោះទេ។ បន្ទាប់ពីរៀបការរួច តូច បានចេញទៅរស់នៅជាមួយប្ដី នៅភូមិរំលក...

អង្គការយកគល់ឬស្សីសម្លាប់ប្ដីរបស់សៀប

(តាកែវ) រដ្ឋ សៀប អាយុ៧៨ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៀប មានកូន៤នាក់ឈ្មោះ ភាព, វ៉ាន់, ភា និង ណាង ស្លាប់បន្ទាប់ពីកើតបានមួយខែ។ សៀប មានបងប្អូនចំនួន៥នាក់ ដោយ៣នាក់បាន​ស្លាប់ក្នុងសម័យខ្មែរក្រហម។ នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេស គ្រួសាររបស់ សៀប បានជម្លៀសពីភូមិមួយទៅភូមិមួយទៀត តាមការចាត់តាំងរបស់អង្គការ។...

ស៊ឹម សាយ អតីតយោធាភូមិភាគបូព៌ា

ស៊ឹម សាយ[1] កើតនៅឆ្នាំ១៩៤៣ មានស្រុកកំណើតនៅភូមិក្តីស្គៀរ ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សាយ មានឪពុកឈ្មោះ សេង ម្តាយឈ្មោះ អេង  និងមានបងប្អូនបង្កើតចំនួន៧នាក់ (ប្រុស៣ ស្រី៤)។ សាយ រៀន បានត្រឹមថ្នាក់ទី៧ (ចាស់) ឈប់រៀនដោយសារគ្រួសារ មានជីវភាពខ្វះខាត ណាមួយប្រទេសកើតមានសង្រ្គាមទម្លាក់គ្រាប់បែកនៅតាមព្រំដែនកម្ពុជា។ សង្រ្គាមមុនដំបូង ចាប់ផ្តើមឡើង រវាងកម្លាំងកងទ័ពវៀតកុងខាងជើង...

នៅក្នុងភូមិស្វាយមានតែប្រវត្តិរូបរបស់ខ្ញុំទេដែលអន់ជាងគេ

(តាកែវ) ឌៀប យ៉េ អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម យ៉េ បានចូលរៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ពេលនៅរៀន យ៉េ ចេះអានអក្សរ និងគិតលេខ។ ចូលដល់សម័យខ្មែរក្រហម យ៉េ មិនបានរៀនសូត្របន្តទៀតនោះទេ គឺគាត់គិតតែពីធ្វើការងារតាមអង្គការចាត់តាំងប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ យ៉េ ចាប់ផ្ដើមបែកពីឪពុកម្ដាយ ទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។...

មនុស្សប៉ុនៗណាណីទុកឲ្យគេចង

(តាកែវ) ឈឹម សាក់ អាយុ៧៣ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សាក់ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង សាក់ រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) ប៉ុន្តែដោយសារតែរៀនមិនចេះ និងគ្រូវាយខ្លាំងពេក ទើបគាត់ឈប់រៀន។ នៅក្នុងសម័យខ្មែរក្រហម រឿងរ៉ាវដែល សាក់ នៅចងចាំ និងមិនអាចបំភ្លេចបាននោះគឺ អង្គការបង្អត់អាហារឪពុករបស់គាត់រហូតដល់ស្លាប់។ មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស សាក់...

ប្ដីខ្ញុំបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អ

ប្ដីខ្ញុំឈ្មោះ ឯក អាន ប្រធានសហករណ៍ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា បានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អជាមួយអ្នកភូមិរំចេក។ នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាល និងកងទ័ពមជ្ឈិមនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលមកឃុំរំចេក ដើម្បីស្វែងរកចាប់ប្រធានឃុំ ប្រធានភូមិ ប្រធានកងធំ ប្រធានកងតូច និងប្រធានក្រុមយកទៅសម្លាប់។ ប្ដីខ្ញុំបានផុតពីការចាប់ខ្លួនដោយសារអ្នកភូមិរំចេកជួយលាក់អត្តសញ្ញាណដែលជាប្រធានសហករណ៍។ ប្តីខ្ញុំជាមនុស្សចិត្តល្អ ពេលអ្នកភូមិសុំសម្ភារអ្វីៗគាត់តែងតែឲ្យអ្នកភូមិដោយមិនប្រកាន់និន្នាការ។ អ្នកភូមិស្រឡាញ់អាប់រានប្តីខ្ញុំគ្រប់ៗគ្នា។ សេង សឿ បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមដូចខាងក្រោម៖ ខ្ញុំឈ្មោះ...

សន សៀក៖ នារីកាត់ដេរសម្លៀកបំពាក់ ក្នុងជំនាន់ខ្មែរក្រហម

សន សៀក[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុបន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រេពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សៀក បាននិយាយរៀបរាប់ពីប្រវត្តិតស៊ូរបស់ខ្លួនដែលបានឆ្លងកាត់នៅជំនាន់ខ្មែរក្រហមថា៖  «ខ្ញុំ​មាន​បង​ប្អូនចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ឪពុកម្ដាយ​របស់​ខ្ញុំ​គាត់​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយ​សារ​ជំនាន់នោះខ្ញុំធំឡើងមកប្រទេសជាតិកើតមានសង្គ្រាមតែម្ដង។ នៅក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសចូលទៅក្នុងចលនារំដោះ ដោយសារជំនាន់នោះខ្មែរ​ក្រហម​​រើស​មួយ​គ្រួសារ​យកមួយនាក់ ហើយខ្ញុំក៏គិតថាប្អូនប្រុសខ្ញុំនៅតូចពេក ហើយមិនមានអ្នក​នៅ​មើល​គោក្របី...

ប្រែង អោក ជាលេខាស្រុកចន្ទ្រា ត្រូវបានសម្លាប់នៅគុកទួលស្លែង

ប្រែង អោក ភេទប្រុស អាយុ៤៥ឆ្នាំ (ពេលស្លាប់) ដែលជាលេខាស្រុកចន្ទ្រាត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ប្រែង ទូច ជាប្អូនស្រីរបស់ ប្រែង អោក រស់នៅភូមិព្រៃអង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង​​។ ខាងក្រោមនេះគឺជាការបញ្ជាក់របស់ប្អូនស្រីអោក មុនពេលបងប្រុសបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖ អោក មានស្រុកកំណើតនៅភូមិ អង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក...

កងចល័តនៅភូមិដើមឫស

ទិត អ៊ីម[1] ភេទស្រី មានអាយុ ៥០ឆ្នាំ (២០១១) ជាកងចល័តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ីម មានស្រុកកំណើតនៅភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសព្វថ្ងៃរស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ៊ីម មានឪពុកឈ្មោះ ប៉ាត់ (ស្លាប់) នៅឆ្នាំ១៩៨៣ ដោយសារខ្យល់ និងម្ដាយឈ្មោះ វ៉ែន។ អ៊ីម...

ងួន ឈឿន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម

ងួន ឈឿន[1] ភេទប្រុស អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនិងរស់នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំព់ចាម។ ឈឿន រៀបរាប់អំពីសាវតារ និងបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមថា៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ ទន់ សន ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់។ ឪពុកខ្ញុំឈ្មោះ ងួន និងម្ដាយឈ្មោះ ថុល។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាវត្តកងតាណឹង រហូតដល់ថ្នាក់ទី១០ ទើបខ្ញុំឈប់រៀន...

ប៉ាល់ សិត រៀបរ៉ាប់ដំណើរជីវិតជាយុទ្ធជនខ្មែរក្រហម

ប៉ាល់ សិត [1]ភេទប្រុស​ អាយុ៥០ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)កើតនិងរស់នៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ សិត និយាយចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម ដូចតទៅ៖ «ខ្ញុំរៀបការប្រពន្ធ ឈ្មោះម៉ុម សំ ប៉ុន្តែមិនមានកូននោះទេ។ ខ្ញុំមានបងប្អូនសរុបចំនួន៧នាក់ (ប្រុស៥/ ស្រី២)។ បងប្អូនរបស់ខ្ញុំចំនួន៤នាក់ ចេញពីផ្ទះដើម្បីចូលបម្រើបដិវត្តន៍ និងបានបាត់ខ្លួនចំនួន២នាក់ (ឈ្មោះ ប៉ែល និងឈ្មោះ ហយ)...

អុន ណាំ ពេទ្យ ៦មករា

អុន ណាំ អាយុ៣៩ឆ្នាំ(២០០៣) រស់នៅភូមិអង់តាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្ដីរបស់ ណាំ ឈ្មោះ អឿង ហន មានស្រុកកំណើតនៅស្រុកបាទី។ ឪពុករបស់ ណាំ ឈ្មោះ អុន(អ៊ន់) និងម្ដាយឈ្មោះ ណេន។ ណាំ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់។ នៅក្នុងគ្រួសាររបស់ ណាំ មានសមាជិកចំនួន...

យ៉ាន គ្រីន អនុក្រុមផ្នែករោងជាង១៥២

យ៉ាន គ្រីន[1] ហៅ សៀក មានអាយុ៣៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ)។ ឪពុកឈ្មោះ ណៃ យ៉ាន ម្ដាយឈ្មោះ ប៉ែន រ៉ង មានបងប្អូនសរុបទាំងអស់៩នាក់(ស្រី៥នាក់) មុខរបរជាកសិករ។ ចាប់ពីឆ្នាំ១៩៥៥-១៩៦១ គ្រីន រៀននៅសាលាបឋមសិក្សាភូមិដំរិលពីថ្នាក់ទី១២ ដល់ថ្នាក់ទី៦ និងនៅក្នុងឆ្នាំ១៩៦២ រៀននៅអនុវិទ្យាល័យសមមិត្តសួង (ខេត្តកំពង់ចាម) ថ្នាក់ទី៦...

ម៉ក់ សំ៖ បើសិនជាប្អូនខ្ញុំនៅរស់ ពិតជាវិលមករកម្តាយ

«បានស្គាល់អត្ដចរិតរបស់ខ្លួន គឺមានចិត្តស្រាល ឆេវឆាវ ឆាប់ខឹង ចំពោះបង»[1] នេះគឺជាសំដីរបស់ ឡុញ សោ ហៅ ភា[2] ដែលបានសរសេរឆ្លើយតបនូវសំណួរក្នុងប្រវត្តិរូបបដិវត្តន៍របស់ខ្លួនជូនអង្គការ។ តែបន្ទាប់ពីចូលបដិវត្តន៍ ភា បានកែប្រែអត្ដចរិតរបស់ខ្លួន ព្រោះខ្លួនបានយល់ពីមាគ៌ាគោលនយោបាយរបស់បក្ស ដែលបក្សបានពន្យល់ណែនាំ។ ភា បានសរសេរបន្ថែមថា «បងស្រីខ្ញុំឈ្មោះ សំ គាត់ចេះសុភាពរាបសារ រាក់ទាក់ចំពោះអ្នកបដិវត្តន៍ គាត់មិនដែលធ្វើអ្វីច្រងេងច្រងាងនោះឡើយ។ បងស្រីខ្ញុំ ចេះណែនាំចំពោះរូបខ្ញុំឱ្យខិតខំធ្វើការងារជូនអង្គការបដិវត្តន៍...

ព្រំ ឈឿន ៖ ពីកងកុមារក្លាយជាយុទ្ធជនយាមទ្វារមន្ទីរស-២១

ព្រំ ឈឿន [1]ចូលបដិវត្តន៍ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ នៅមន្ទីរ១៣ក សំរោង ភាគពិសេស ដែលបានបោះទីតាំងនៅតំបន់១៥ចាស់។​ អ្នកនាំ ព្រំ ឈឿន ចូលបដិវត្តន៍មានឈ្មោះ មាស​ តួនាទីជាប្រធានមន្ទីរ១៣ក ភាគពិសេស។ មូលហេតុដែលនាំឱ្យ ព្រំ ឈឿន ចូលបដិវត្តន៍ក៏ព្រោះតែមានការឈឺចាប់ និងពួកវណ្ណៈជិះជាន់ ដែលតែងតែធ្វើបាបមកលើប្រជាជនយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត។ ឃើញដូច្នេះហើយបានជា ព្រំ...

ស៊ុំ អាត៖ «រែកជីទាំងខ្លួនមានកូនខ្ចី ២ខែ»

ស៊ុំ អាត[1] ភេទស្រី មានអាយុ ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ុំ អាត មានទីលំនៅនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។ អាត បន្តរស់នៅជាមួយក្រុមគ្រួសារ នៅក្នុងភូមិរមាស តាំងពីកុមារភាព រហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការរស់នៅក្នុងនៅតាមភូមិស្រុកក្រោយពេលធ្វើរដ្ឋប្រហារដំបូងៗ...

ឈុន ផល៖ អតីតអ្នកយាមមន្ទីរ សន្តិសុខស-២១

ប្រវត្តិរូបសង្ខេបមួយសន្លឹកធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៧ តាមទម្រង់ដែលមានស្រាប់នៃការវាយអង្គុលីលេខ បានសង្ខេបលម្អិតពីប្រវត្តិរូបសង្ខេបរបស់កុមារ ឈុន ផល[1] ដែលមានឈ្មោះបដិវត្តិន៍ថា ផល។ អាយុទើបតែ១៥ឆ្នាំ ផល មានតួនាទីជា មេពួក ក្នុងវណ្ណៈភាពជាកសិករក្រ បានចូលបដិវត្តិន៍នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៥ និងប្តូរពីអង្គភាពកុមារឃុំ ទៅអង្គភាពកុមារមន្ទីរស-២១។ ផល មានមុខរបរជាអ្នកធ្វើស្រែ ស្រុកកំណើតនៅភូមិថ្មី ឃុំចោងម៉ោង ស្រុក១៤[2] តំបន់៣១[3]។...

ការនឹករឭកដល់ប្អូនថ្លៃដែលបានស្លាប់

ផាន ចងចាំ និងនឹករឭកដល់​ប្អូនថ្លៃប្រុសម្នាក់  ជាយោធាខ្មែរក្រហម ដែលត្រូវបាន អង្គការ​នាំទៅសម្លាប់ នៅតំបន់ចំពុះក្អែកដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុស​។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន ធ្លាប់ទៅស្វែងរកអដ្ឋិ​ធាតុប្អូនថ្លៃនៅតំបន់ចំពុះក្អែកដែរ ប៉ុន្តែ​មិនអាចសម្គាល់បានដោយសារតែមានអដ្ឋិ​ធាតុជនរងគ្រោះដែលតម្កល់ទុកច្រើនពេកនៅទីនោះ។ ផន ផាន ជាកសិករ, មានអាយុ៧៨ឆ្នាំ, មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ផាន មានប្រពន្ធឈ្មោះ ជា សឿន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។...

ហូបកន្ទក់ជំនួសបាយ

(ខេត្តព្រៃវែង) “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការហូបអាហារមិនគ្រប់គ្រាន់ ត្រូវហូបកន្ទក់ជំនួសបាយ។ ទិន្នផលស្រូវដែលខ្ញុំ និងប្រជាជនបង្កបង្កើនផលបាន ត្រូវដឹកចេញស្ទើរតែអស់ពីសហករណ៍ធ្វើឲ្យខ្វះស្រូវ។ ថ្ងៃខ្លះខ្ញុំត្រូវហូប​កន្ទក់ជំនួសបាយលាយជាមួយសម្លព្រលឹត ” ។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ឈ្មោះ ប៊ុន សារិន អាយុ៩២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សារិន មានកូនចំនួន១០នាក់ (ស្រី៥)។ សារិន បានថ្លែងថានៅក្នុងរបប...

បបរមានតែទឹក

(ក្រចេះ)៖ ផង់ គឹមយឹន អាយុ៧៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន យឹម មានជំងឺទឹកនោមផ្អែម ហើយគាត់តែងតែវិលមុខជាប្រចាំថ្ងៃ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅក្រចេះមានភាពចលាចល ប្រជាជនរត់គេចចេញពីភូមិកំណើត ទៅរស់នៅតំបន់វាល ឬតាមដងអូរ។ ការទម្លាក់គ្រាប់បែកបង្កជាផលប៉ះពាល់ទៅលើផ្ទះរបស់ប្រជាជនមួយចំនួន និងប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានភាពខុសៗគ្នាទៅតាមបទពិសោធន៍ឆ្លងកាត់របបនោះរបស់​បុគ្គលម្នាក់ៗ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម ហូបបាយរួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់ក្នុងសមូហភាព។...

ហូបមើមរុក្ខជាតិដើម្បីចម្អែតក្រពះ

  (ព្រះវិហារ)៖ ប៊ួ ម៉ឹង មានអាយុ៧៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ម៉ឹង មានជំងឺលើសសម្ពាធឈាម, ស្ពឹកស្រពន់មួយចំហៀងខ្លួន និងរឹងដៃជើងពិបាកធ្វើដំណើរ។ ចាប់ពីឆ្នាំ១៩៧០ ម៉ឹង បានរស់នៅបែកផ្ទះពីឪពុកម្ដាយ ចេញទៅរស់នៅជាមួយនឹងប្ដីរបស់គាត់ឈ្មោះ ញ៉ាន អ៊ួ និងប្រកបរបរកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅពេលដែលមានការទម្លាក់គ្រាប់បែក ម៉ឹង និងប្ដី បានរត់ភៀសខ្លួនចេញពីផ្ទះ...

រណ្ដៅត្រង់សេ

(ក្រចេះ)៖ រណ្ដៅត្រង់សេ គឺជារណ្ដៅដែលប្រជាជនកម្ពុជាជីកសម្រាប់គេចខ្លួនពីការទម្លាក់គ្រាប់បែក នៅក្នុងរបប លន់ នល់។ នេះជាដំណាលរឿងដែលអ្នករស់រានមានជីវិតម្នាក់មកពីខេត្តក្រចេះ អំពីបទពិសោធន៍​របស់គាត់ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ទៅកាន់​អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ ចាន់ សាមន មានអាយុ៦៤ឆ្នាំ និងរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សាមន មានស្រុកកំណើតនៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។...

ធ្វើការគ្មានពេលសម្រាក អាហារក៏តិច

(ក្រចេះ)៖ ចាប សាត អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តក្រចេះ។ បច្ចុប្បន្នសាត រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅអំឡុងពេលខ្មែរក្រហមកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ប្រជាជនដែលមានទាំងប៉ុន្មាន ត្រូវប្រមូលដាក់រួមជាសមូហភាព មិនថាជាផ្ទះសំបែង សត្វពាហនៈ និងដំណាំជុំវិញផ្ទះ។ ជាក់ស្ដែងផ្ទះរបស់ សាត ត្រូវអង្គការរុះរើចោល។ ក្រោយពីបញ្ចូលរបស់ទាំងអស់នោះចូលជាទ្រព្យ​សមូហភាពរួចហើយ ប្រជាជនទាំងអស់មិនមានសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះទៀតហើយ សិទ្ធិនៃការប្រើប្រាស់...

ម្ដាយជាប់គុកព្រោះខ្សែដៃ

(ក្រចេះ)៖ ម្ដាយរបស់ ហេង ត្រូវបានអង្គការចាប់ឃុំនៅក្នុងគុករយៈពេលមួយសប្ដាហ៍ ដោយសារតែបានលាក់ទុកខ្សែដៃមួយខ្សែ។ នៅរបបខ្មែរក្រហម  ប្រជាជនទាំងអស់ គ្មាន​សិទ្ធិរក្សាទុកទ្រព្យសម្បត្តិឯកជនឡើយ ដោយ​ទ្រព្យសម្បត្តិឯកជន​ទាំងអស់ត្រូវដាក់បញ្ចូលជាទ្រព្យ​សមូហភាព។ ហ៊ឹម ហេង អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយទាំងអស់នេះគឺជាដំណាលសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម...

យុវជន-យុវនារីរៀបការដោយបង្ខំ

(កោះកុង) ភុំ ណាមខាង ភេទស្រី អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ​ នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងឲ្យ ណាមខាង ធ្វើការងារនៅក្នុងកងចល័តនារី។ ការងារដែលគាត់ធ្វើជាប្រចាំគឺ ធ្វើស្រែ ចាប់តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច។ នៅរដូវខែភ្លឺ គាត់ត្រូវធ្វើការងារនៅពេលយប់បន្ថែមទៀត។ អង្គការតែងតែផ្លាស់ប្ដូរកន្លែងធ្វើការរបស់ប្រជាជន ចេញពីកន្លែងមួយទៅកន្លែងថ្មីមួយទៀត។ ការផ្លាស់ទីកន្លែងធ្វើការរបស់ប្រជាជនទៅកន្លែងថ្មី ធ្វើឡើងដោយថ្មើរជើង...

ស្ទើរតែមានបញ្ហាផ្លូវចិត្ត ដោយសាររបបខ្មែរក្រហម

(ក្រចេះ)៖ របបខ្មែរក្រហម បានធ្វើឲ្យ ណារិន ជួបការលំបាកជាច្រើន និងស្ទើរតែបណ្ដាលឲ្យគាត់​មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ​ បង្កឡើងពីការបាត់បង់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិជាច្រើន។ នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សំ ណារិន ហៅក្រៅ អ៊ីន អាយុ៩៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតូនី ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរបស់ ណារិន ស្ថិត​នៅភូមិអូរឫស្សី២ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ នៅអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០...

គ្មានទំនុកចិត្ត

(ព្រះវិហារ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើរតែទាំងអស់ដោយសូម្បីតែជាបងប្អូនបង្កើតនឹងគ្នា គ្មាន​ទំនុកចិត្តលើគ្នានោះទេ ព្រោះនៅពេលនោះខ្មែរក្រហមបានញុះញង់ឲ្យប្រជាជនទាំងអស់តាមដានគ្នាទៅវិញទៅមក។ សួន យ៉ាន អាយុ៨២ឆ្នាំ មានទីកន្លែងកំណើត និង បច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សព្វថ្ងៃ យ៉ាន មានជំងឺប្រចាំកាយដូចជា ឈឺជង្គង់ដោយតឹងជើងពិបាកធ្វើចលនា និងក្រពះពោះវៀន ។ នៅឆ្នាំ១៩៧០ យ៉ាន រស់នៅជាមួយប្ដី និងកូនៗរបស់គាត់ ប្រកបរបរកសិកម្មតាមធម្មតា។...

ប្រជាជនខំធ្វើការងារទាំងឈឺ

(ព្រៃវែង)៖ យឹម ប៉ិច មានអាយុ៨៤ឆ្នាំ មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ នេះគឺជាការរៀបរាប់អំពីសាច់រឿងដែល ប៉ិច ធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានភាពចលាចលដោយសារតែកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ ដូច្នេះ ប្រជាជនចាប់ផ្ដើមមានការភ័យខ្លាចជាមួយនឹងការទម្លាក់គ្រាប់បែក។ ថ្វីត្បិតតែពេលនោះមានការទម្លាក់គ្រាប់បែកពិតមែន ប៉ុន្តែមិនបានបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ គ្រាន់តែប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ...

អង្គការស្ងោរដំឡូងឲ្យប្រជាជនហូបជំនួសបាយ

(តាកែវ) សំរិត សេង អាយុ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សេង គឺជាប្រជាជនមូលដ្ឋាននៅក្នុងសហករណ៍។ សេង បានឲ្យដឹងថា មុនដំបូងប្រធានភូមិបានបែងចែកប្រជាជនឲ្យធ្វើស្រែរួមគ្នា ហើយបែងចែកទិន្នផលតាមកម្លាំងពលកម្ម ទីមួយ និងទីពីរ។ នៅឆ្នាំ១៩៧៥ អង្គការបានប្រមូលរបស់របរទាំងអស់របស់​ប្រជាជន យកទៅធ្វើជារបស់រួម មិន​តែ​ប៉ុណ្ណោះប្រជាជន​បាន​ចាប់​ផ្តើម​ហូបអាហាររួមគ្នា។ នៅក្នុងរោងបាយរួម ជាញឹកញាប់ អង្គការដាំបបរឲ្យប្រជាជនហូប។ នៅថ្ងៃដែលដាច់ស្បៀងខ្លាំង អង្គការដាំបបរមួយខ្ទះ ដាក់អង្ករតែ៣កំប៉ុងប៉ុណ្ណោះសម្រាប់ប្រជាជនមួយក្រុមធំ ហូបជាមួយសម្ល បន្លែត្រកួន...

ធ្វើការងារបោសសំរាមក្នុងសហករណ៍

(តាកែវ) ណុប យ៉ុង អាយុ៥៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ កាលពីក្មេង យ៉ុង រស់នៅក្នុងគ្រួសារខ្វះខាត ព្រោះឪពុករបស់គាត់ស្លាប់តាំងពីឆ្នាំ១៩៧២។ ម្ដាយរបស់ យ៉ុង ត្រូវរកស៊ីចិញ្ចឹមកូនតូចៗចំនួន បួននាក់ ក្នុងនោះមានស្រីម្នាក់។ ដើម្បីជួយសម្រាលបន្ទុកម្ដាយ យ៉ុង បានចេញទៅមើលគោខាងក្រៅភូមិជាមួយតាៗ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូនយ៉ុង ឲ្យទៅធ្វើការងារ និងរស់នៅក្នុងកងចល័ត។ ចំណែកបងរបស់ យ៉ុង ម្នាក់ត្រូវបានអង្គការបញ្ជូនឲ្យចូលក្នុងកងកុមារ ហើយប្អូនៗត្រូវទៅរស់នៅក្នុងមណ្ឌលមើលថែកុមារ។...

ណុប រឿន៖ “ម៉ែថ្មីមិនដូចម៉ែចាស់”

(តាកែវ) ណុប រឿន អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម រឿន មានអាយុជាងសាមសិបឆ្នាំ និងមានកូន៣នាក់។ អង្គការបានចាត់តាំង រឿន ឲ្យធ្វើការងារ ជីកព្រែក, ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ ចំណែកឯការហូបអាហារ រឿនទទួលបានតែទឹកបបរ ជាមួយសម្លបន្លែដើមចេក គល់ចេក ហើយយូរៗម្ដងបានបាយហូបបន្តិចបន្តួច។ ចំណែកប្ដីរបស់ រឿន មានឈ្មោះថា ឃន...

ឈូក ថុង៖ ធ្វើការងារក្នុងកងពិសេស

(តាកែវ) ឈូក ថុង អាយុ៧១ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ម្ដាយរបស់ ថុង ឈ្មោះ លឿង ស្លាប់តាំងពីគាត់នៅជាទារក និងឪពុកឈ្មោះ ឈី ស្លាប់តាំងពីគាត់នៅក្មេងដូចគ្នា ប៉ុន្តែ ថុង បានស្គាល់មុខឪពុក។ មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះ ថុង ធ្លាប់បានចូលរួមសែងយោធារបួសដែល​វាយនៅសមរភូមិ ក្នុងព្រៃពួច។ នៅក្នុងសម័យខ្មែរក្រហម ថុង ធ្វើការងារនៅក្នុងក្រុមកងពិសេស។ ថុង បានឲ្យដឹងថា...

ឡាង ថាំ៖ អង្គការចោទប្រកាន់គ្រួសារខ្ញុំថាជា ខ្មែរស

(តាកែវ) ឡាង ថាំ អាយុ៧៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គាត់មាន​ឪពុកឈ្មោះ ថី និងម្ដាយឈ្មោះ អូន។ ថាំ រៀបការនៅឆ្នាំ១៩៧០ ចំពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រពន្ធរបស់ ថាំ រស់នៅភូមិស្វាយខាងត្បូង។ នៅក្នុងសម័យខ្មែរក្រហម ថាំ មានកូនចំនួន ៣នាក់ ប៉ុន្តែកូនទាំង៣នាក់របស់គាត់...

Solverwp- WordPress Theme and Plugin