ភី ភួន (ជនជាតិចារាយ) ៖ បុគ្កលិករៀបចំផ្ទះសម្បែងនៅក្រសួងការបរទេស (មន្ទីរប១)

នៅឆ្នាំ១៩៧៥ ភួន ត្រូវបានប៉ុល ពល បានចាត់តាំង​ឲ្យទៅនៅជាមួយ អៀង សារី នៅក្រសួងការបរទេស (មន្ទីរប១) ហើយមានតួនាទី ជាបុគ្គលិករៀបផ្ទះសម្បែង ម្ហូបអាហារ​ និងរៀបចំទទួលភ្ញៀវមកពីក្រៅប្រទេសនានា។ ភួន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភួន[1] ភេទប្រុស អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ភួន មានស្រុកកំណើតនៅភូមិកែប ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សព្វថ្ងៃរស់នៅភូមិដូង...

ហោ ឈួនបាត់កូនឈ្មោះ ហោ ឆាយ ហៅ ឈួន ឆាយ នៅក្នុងឆ្នាំ១៩៧៨

នៅឆ្នាំ១៩៧៥ ហោ ឆាយ ហៅ ឈួន ឆាយ បានមកលេងផ្ទះ ដើម្បីស្នើរសុំមាន់ ទា ពីសហករណ៍ភូមិខ្ចៅ។ ហោ ឆាយ ហៅ ឈួន ឆាយបានស្នាក់នៅផ្ទះមួយយប់។ ពេលប្រលឹមឡើងហោ ឆាយ ហៅ ឈួន ឆាយបានធ្វើដំណើរទៅ ភ្នំពេញវិញ។ បន្ទាប់ពីពេលនោះមកហោ ឆាយ ហៅ ឈួន...

ភួង ស្រ៊ន់ និយាយអំពីការចងចាំ ព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ក្នុងរបបខ្មែរក្រហម

ភួង ស៊្រន់[1] ភេទស្រី អាយុ៥៨ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដាំបន្លែ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិយាយប្រាប់អំពីការចងចាំពីកុមារភាពរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម៖ ខ្ញុំកើតនៅឆ្នាំ១៩៦៩ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបជាមួយប្ដីឈ្មោះទូច វ៉ាន់ និង មានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ភួង ផន និងម្ដាយឈ្មោះ ផ្លុក...

សុក សៀង៖ យុទ្ធជនផ្នែកចរន្តអគ្គិសនីផ្សារតូច ទី១

ឯកសារចម្លើយសារភាព J00241 សរសេរដោយដៃ ជាកំណត់ហេតុសួរចម្លើយរបស់ ឈ្មោះ សុក សៀង មានចំនួន ១២ទំព័រ។ នៅក្នុងចម្លើយសារភាពនេះ បានកត់ត្រា ថ្ងៃ សួរចម្លើយ របស់ឈ្មោះ សុក សៀង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៨។ មុនពេលចាប់ខ្លួន សុក សៀង បានចូលរួមសកម្មភាពបំផ្លាញបដិវត្តន៍ជាមួយ មនុស្សចំនួន២៣នាក់ទៀត ដែលអ្នកទាំងនោះ...

សួន ពោន៖ ខ្មែរក្រហមយកទៅសម្លាប់ពីរដង

ខ្ញុំឈ្មោះ សួន ពោន អាយុ ៨៥ ឆ្នាំ។[1] ខ្ញុំមានបងប្អូនចំនួន ២ នាក់ (ស្រី ១ នាក់) ហើយខ្ញុំជាកូនច្បង។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ពី និងមានកូនចំនួន ៥ នាក់ ក្នុងនោះស្រី ២ នាក់។ ស្រុកកំណើតខ្ញុំនៅភូមិដូង ឃុំដូង ស្រុកសំរោង...

កម្មករកាត់ដេរនៅអូរឫស្សីក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម មានរោងចក្រកាត់ដេរមួយកន្លែងនៅអូរឫស្សី ទីក្រុងភ្នំពេញ។ កម្មកររោងចក្រកាត់ដេរជាច្រើនពាន់នាក់ ដែលធ្វើការនៅទីនោះ តែងតែចេញទៅស្វាគមន៍ និងទទួលភ្ញៀវកិត្តិយសមកពីបរទេស ដោយឈរតម្រៀបជួរ និងទះដៃអមសងខាងនៅតាមដងវីថិ។ កាន់ ឯម[1] ភេទស្រី អាយុ ៥២ឆ្នាំ (២០១១) មានស្រុកកំណើតនៅភូមិចំហ៊ុក ឃុំសម្បូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានប្តីឈ្មោះ ឈឹម អៀម អាយុ ៥៨ឆ្នាំ (២០១១)។...

តុត គឿន៖ នារីដឹកជញ្ជូន

តុត គឿន[1] ភេទស្រី អាយុ៦៤ឆ្នាំ​ រស់នៅ​ក្នុង​ភូមិជើង​ភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដ​​ឧត្ដរមានជ័យ​។ គឿន បាននិយាយថា៖ ឪពុកម្ដាយ​របស់ខ្ញុំគឺជាកសិករ​។  នៅពេលខ្ញុំមាន​អាយុ​១៣ឆ្នាំ ខ្ញុំបាន​បែក​ពីម្ដាយ​ ហើយក្រោយមកទៀត​ឪពុក​របស់ខ្ញុំ ដែល​បម្រើ​ការ​ជាមេឃុំ ​ត្រូវបាន​ខ្មែរក្រហម​បញ្ជូនទៅ​រៀន​សូត្រ​នៅ​ក្នុង​តំបន់​​៣២ នៅក្នុង​ឆ្នាំ​១៩៧៣ បន្ទាប់មក គាត់បានផ្ទុះ​គ្រាប់បែក​ស្លាប់។  ខ្ញុំបាន​ទៅរស់នៅ​​ស្រុក​​ព្រៃនប់​  ដើម្បី​​ធ្វើស្រែ​ ដោយកំណត់​ទិន្នផល​ក្នុង១ហិកតា​ចំនួន​៣តោន​ស្រូវ។​ កុមារកាប់​ដើមទន្ទ្រាន ​ខេត្ត និង​ធ្វើ​ជី​ដាក់​ស្រែ។...

ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើន និងមិនរើសមុខនៅពេលរបបរបស់ខ្លួនជិតដួលរលំ

«ឈ្លបខ្មែរក្រហមនៅមូលដ្ឋានសម្លាប់មនុស្សកាន់តែច្រើនឡើង និងលែងរើសមុខទៀតហើយ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយចូលមកជិតដល់តំបន់ដែលខ្ញុំ រស់នៅ។ ខ្ញុំឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សទៅសម្លាប់ស្ទើររាល់ថ្ងៃ ហើយទីណាក៏ខ្ញុំឃើញសាកសពដែរ»។ នេះគឺជាការលើកឡើងរបស់ ប៊ុន ថុន[1]។ ប៊ុន ថុន​ មានអាយុ៦៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ថុន មានបងប្អូនចំនួន៤នាក់​ ហើយ ថុន គឺជាកូនទី២។ ក្នុងចំណោមបងបង្កើតទាំង៤នាក់របស់ ថុន គឺមានបងប្អូន៣នាក់បានចូលបម្រើបដិវត្តន៍ខែ្មរក្រហម...

ចក់ រួន ប្រធានរោងពុម្ពមន្ទីរក២៨

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម បានដឹកនាំប្រទេសជាតិ តាមបែបកុម្មុយនីស្តផ្តាច់ការ មិនមានទំនាក់ទំនងល្អ ជាមួយប្រទេសលោកសេរី និងមិនបើកទូលាយឲ្យសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសចុះយកព័ត៌មានទេ។ នៅក្នុងរបបខ្មែរក្រហម បានបង្កើតសារព័ត៌ មានដោយខ្លួនឯងផ្ទាល់ មានបង្កើតរោងពុម្ពមន្ទីរក២៨ សម្រាប់បោះពុម្ពផ្សព្វផ្សាយ។ ចក់ រួន ហៅ សា ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានធ្វើការងារផ្នែករោងពុម្ព នៅជំនាន់ខ្មែរក្រហម។ រួន[1] កើតនៅឆ្នាំ១៩៥១ មានឪពុកឈ្មោះ ចក់ ម្តាយឈ្មោះ...

វង ញ៉៖ ការបាត់បង់បងប្រុស៣នាក់ដោយសារតែបដិវត្តន៍

វង ញ៉ ភេទស្រី ៣៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២)[1] ​ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិរកាគយ​«ក» ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ញ៉ មានឪពុកឈ្មោះ វង ខេង និងម្ដាយឈ្មោះ កើត ម៉ន។ ញ៉ គឺជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់ ដែលមាន៣នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់ញ៉ ដែលស្លាប់នោះ មានឈ្មោះ...

ការចងចាំអំពីការជម្លៀសដោយបង្ខំដំណាក់កាលទី២ក្នុងរបបខ្មែរក្រហម

ម៉ាត់ វី ភេទស្រី[1] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកនេសាទត្រី រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និយាយចែករំលែកអំពីបទពិសោធន៍របស់ខ្លួនឆ្លងកាត់ការជម្លៀសដោយបង្ខំ និងការរស់នៅក្នុងរបបខ្មែរក្រហម៖ ខ្ញុំឈ្មោះ ម៉ាត វី អាយុ៦២ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ និងនេសាទត្រី។ ខ្ញុំរៀបការ ប្ដីឈ្មោះ ស្មាន  និងមានកូនសរុបចំនួន៤នាក់ (ប្រុស២និងស្រី២នាក់)។ ឪពុកខ្ញុំឈ្មោះ ម៉ាត និងម្ដាយឈ្មោះ...

ក្លាយជាអ្នកទោសខ្មែរក្រហមក្រោយមាតុភូមិនិវត្តន៍ឆ្នាំ១៩៧៦

នៅថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៧៦ ស្ថានទូតនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា[1]ប្រចាំទីក្រុង​ប៉ារីស ប្រទេស​បារាំង ទទួលបាន​សំណុំ​បែបបទស្នើសុំ​ផ្លាស់​ប្តូរ​លិខិត​ឆ្លងដែនរបស់ ស្រី ណាំ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិញ។[2] សំណើសុំនេះ ត្រូវបាន​អនុញ្ញាត ហើយ​លិខិត​ឆ្លងដែនថ្មី​បានចេញជូន ស្រី​ ណាំ​ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ​១៩៧៦។ ​ប្រមាណជាង​ពីរសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ​១៩៧៦[3] ស្រី ណាំ បាន​ត្រលប់​ឈានជើង​ចូល​មាតុភូមិរបស់​ខ្លួនវិញ ដែល​ពេលនោះ​ប្រទេសកំពុងស្ថិតក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម...

ជៃ សារីម៖ កុមារពេញសិទ្ធិ និងកុមារមិនពេញសិទ្ធិ

ជៃ សារីម ភេទស្រី រស់នៅភូមិព្រៃដកពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សារីម ឪពុកឈ្មោះ ជ័យ ជឹម និងម្ដាយឈ្មោះ អេង សារ៉ន។ សារីម មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ នៅក្នុងសម័យខ្មែរក្រហម បងៗរបស់ សារីម ចំនួនពីរនាក់បានបាត់ខ្លួន។ បងដែលបានបាត់ខ្លួនមានឈ្មោះ ជៃ សារិន និងឈ្មោះ...

ពេទ្យយោធា

ពេទ្យយោធា នៅក្នុងរបបខ្មែរក្រហម គឺជាគ្រូពេទ្យដែលត្រូវចេញទៅសមរភូមិផ្ទាល់ជាមួយនឹងយោធា ដើម្បីចាំព្យាបាលយោធារបួសនៅពេលធ្វើសង្រ្គាមនៅសមរភូមិមុខ ហើយពេទ្យយោធា គឺមានតួនាទីចាំតែព្យាបាលយោធាប៉ុណ្ណោះ។ ខាងក្រោមនេះជាការរៀបរាប់ពីដំណាលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តក្រចេះ ដែលធ្លាប់មានតួនាទីជាពេទ្យយោធា។ នូ សុវណ្ណា[1] ហៅ ណេន ភេទស្រី អាយុ៤៨ឆ្នាំ (២០០៦) កើតនៅភូមិដីដុះលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សុវណ្ណា មានប្ដីឈ្មោះ ឆេន អាយុ៥០ឆ្នាំ (២០០៦) មានកូនចំនួន៦នាក់...

នារីពេទ្យបដិវត្តន៍មន្ទីរព-១ ផ្នែកព្យាបាលកុមារ និង សម្រាលកូន

ក្នុងរបបខ្មែរក្រហម អង្គការបានចាត់ទុកកសិករក្រីក្រគឺជាអ្នកបដិវត្តន៍ដ៏ស្អាតស្អំបំផុត។ កសិករក្រីក្រជាមនុស្សដែលមានប្រវត្តិរូបស្អាតស្អំ និង គ្មានជាប់និន្នាការនយោបាយអ្វីពីមុនមកឡើយ។ យោងតាមឯកសារ I02807 ជាប្រភេទឯកសារផ្នែកពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ភី ហៅ អាង ធ្វើការនៅមន្ទីរពេទ្យបដិវត្តន៍សម្រាប់កុមារ និង សម្រាលកូនព-១ នៃក្រសួងសង្គមកិច្ច បានបង្ហាញយ៉ាងលម្អិតថា អាង មានគ្រួសារស្ថិតក្នុងឋានៈកសិករកណ្ដាលក្រោម ធ្វើស្រែចម្ការ និង មានជីវភាពខ្វះខាត។ លើសពីនេះ អង្គការក៏ធ្វើការវាយតម្លៃលើអត្តចរិត អាង ថា...

ចង្អុលថ្មបែក

(រតនគិរី)៖ ឈឹម សុឃឹម មានអាយុ ៧២ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ឈឹម សុឃឹម ជាព្រះសង្ឃ។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងក្នុងភូមិ ដែលគាត់រស់នៅ គាត់បានសឹកនិងលាក់​ប្រវត្តិរូប ដោយសារខ្មែរក្រហមបានចោទព្រះសង្ឃថា ជាអ្នកជញ្ជក់ឈាមប្រជាពលរដ្ឋ ឬវណ្ណៈនាយទុនជាដើម។ វត្តអារាមត្រូវបានក្លាយជាក្រោលគោ ព្រះវិហារធ្វើជាឃ្លាំងសម្រាប់ដាក់ជី។ ព្រះសង្ឃទាំងអស់ក្នុងវត្តត្រូវបានចាប់ផ្សឹកនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងដើម្បីគោលបំណងពីរយ៉ាងគឺធ្វើប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែប្រាំង​...

យន់ ងិក ៖ ម្តាយខ្ញុំត្រូវចាប់ខ្លួន ដោយសារកូនប្រុសចូលខ្មែរក្រហម

យន់ ងិក[1] ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកវ៉ារិន ខេត្ត​សៀមរាប។ បច្ចុប្បន្ន ងិក រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។ ងិក បាននិយាយថា៖«ខ្ញុំជាកូនកសិករ គ្រួសារខ្ញុំមានការខ្វះខាតណាស់នៅក្នុង​ជំនាន់សង្គម​រាស្រ្ត​និយម​។ ខ្ញុំមានបងប្អូនបង្កើតប្រុស​ស្រី​ចំនួន៦នាក់ ហើយខ្ញុំជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារ។ កាលនោះខ្ញុំ​មិន​បានរៀនសូត្រនោះទេ ដោយ​សារ​ពេល​ខ្ញុំ​ធំ​ដឹង​ក្ដី​មក​ស្រុក​យើង​ក៏​ចាប់​ផ្ដើម​កើត​មាន​សង្គ្រាម​តែ​ម្ដង​ទើប​មិនមាន​ឱកាស​ក្នុង​ការ​រៀនសូត្រ។ ប្រជាជននៅជំនាន់នោះភាគច្រើនប្រកបមុខ​របរ​ធ្វើស្រែ​ចម្ការ​តែ​មួយមុខ ហើយប្រជាជនមានការស្រឡាញ់រាប់អានគ្នាណាស់មានអ្វីចេះចែករំលែកគ្នាទៅវិញទៅមក។ កាល​​ពី​កុមារ​មិន​ដែរ​បាន​ឃើញ​សម្ដេច​ព្រះនរោត្តម សីហនុ...

ចងចាំមិនភ្លេចពីភាពនឿយហត់

(រតនគិរី)៖ ខា ឡាវ មានអាយុ ៨០ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ខា ឡាវ និងក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិអង្គ្រងឲ្យទៅរស់នៅសហ​ករណ៍ត្រពាំងក្រហម។ នៅទីនោះ ខា ឡាវ ត្រូវធ្វើស្រែដើម្បីទទួលបានបាយហូប។ មនុស្សធំទទួលបានបាយចានធំបន្តិច ចំណែកក្មេងៗ​​​ បានបាយមួយចានចង្កឹះតូចប៉ុណ្ណោះ។ ខ្មែរក្រហមបានចែកបាយលាយជាមួយស្លឹកដំឡូង គល់ចេកនិងបន្លែបង្ការផ្សេងៗ សម្រាប់ឲ្យប្រជាជនហូបនៅតាមរោងបាយ។ ចំណែកនៅរដូវស្ទូង...

ជម្លៀសទៅត្រពាំងក្រហម

(រតនគិរី)៖ ហីន ហ្វុត មានអាយុ ៨៤ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននិងភូមិកំណើតនៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ហីន ហ្វុត ជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម គាត់បានឆ្លងកាត់ការលំបាក ដែលបានកើតឡើងនៅក្នុងភូមិអស់រយៈពេលជាច្រើន​ឆ្នាំតាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជននៅក្នុងភូមិ និង ហ្វុត ត្រូវបានជម្លៀសចេញពី​ភូមិស្រែអង្គ្រងឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហមទាំងអស់តាំងពីមុនឆ្នាំ១៩៧៥។ ប្រជាជនទាំងអស់ត្រូវធ្វើការរួម និង ហូបរួម។ ហ្វុត ត្រូវធ្វើពលកម្មពីព្រលឹមទល់ព្រលប់ ឬរហូតដល់យប់អធ្រាត្រទើបទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។...

សម័យមហាយ៉ាប់យ៉ឺន

(រតនគិរី)៖ ជួន ថន មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ថន បានរំលឹកឡើងពីសម័យខ្មែរក្រហមថា ជា«សម័យមហាយ៉ាប់យ៉ឺន» សម្រាប់​រូបគាត់។ ជួន ថន ត្រូវបានប្រធានសហករណ៍បញ្ជាឲ្យលើកទំនប់ និងជីកប្រឡាយ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១២យប់អធ្រាត្រទើបបានសម្រាន្ត តាមរោងនៅជិតការដ្ឋានដែលមានរោងបុរស និងរោងស្ត្រី។ នៅពេលកំពុងជីកស្រះ មិត្តរបស់គាត់ម្នាក់ត្រូវពស់ចឹកបណ្ដាលឲ្យពិការមកទល់សព្វថ្ងៃ។ ក្រោយមក...

ស្លាប់មួយ សម្លាប់ពីរ

(រតនគិរី)៖ ផាត់ ប៉ឹង មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានចូលមកក្នុងភូមិអង្គ្រង ដែលគាត់រស់នៅ។ នៅឆ្នាំ១៩៧១ ប៉ឹង បានទៅរៀនពេទ្យនៅភូមិត្រពាំងច្រេះអស់រយៈពេលប្រាំមួយខែ និង ដើររករុក្ខជាតិសម្រាប់ធ្វើថ្នាំអាចម៍ទន្សាយ។ ជួនកាលគាត់ត្រូវបានចាត់តាំងឲ្យរៀនរបាំ ហាត់បាញ់កាំភ្លើង និងបង្ហាត់ឲ្យដោះនិងផ្គុំកាំភ្លើងសាឡើងវិញជាដើមដោយខ្មែរក្រហម។ នៅឆ្នាំ១៩៧២ គាត់បានរៀបការ។ នៅពេលនោះខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់រៀបការជាមួយប្តីរបស់គាត់ ដែលជាសេនាជននោះទេ ដោយសារប្តីរបស់គាត់រួមទាំងប្អូនត្រូវបានខ្មែរក្រហមកំពុងតាមដាន។...

ឪពុកស្លាប់ដោយសារការអត់ឃ្លាន

(តាកែវ) គឹម ហួន អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហួន គឺជាប្រជាជន១៧ មេសា ជម្លៀសចេញពីទីក្រុងភ្នំពេញ ចូលទៅរស់នៅក្នុងភូមិព្រៃលៀប ស្រុកគីរីវង់ តំបន់១០៩។ ប្រជាជន១៧ មេសា ដូចជាគ្រួសារ ហួន មិនអាចរស់នៅភូមិព្រៃលៀបបានទេ គឺត្រូវទៅរស់នៅភូមិខ្វាវ។ នៅភូមិខ្វាវ ហួន ចូលធ្វើការងារនៅក្នុងសហករណ៍ តាមការចាត់តាំងរបស់ប្រធានក្រុម។ នៅរដូវវស្សា ហួន ត្រូវដកសំណាបឲ្យបាន...

ហ៊ុល គឹមសឿន៖ ប្រសិនបើអង្គការគ្រប់គ្រងប្រទេសយូរជាងនេះ ប្រជាជន ច្បាស់ជាស្លាប់អស់ជាក់ជាមិនខាន

(តាកែវ) ហ៊ុល គឹមសឿន អាយុ៦៧ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គឹមសឿន រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការប្រើ សឿន ឲ្យធ្វើការងារ ដកសំណាប, ស្ទូងស្រូវ, ច្រូតស្រូវ, និងធ្វើចម្ការ ដាំដំណាំផ្សេងៗ។ លើសពីនេះទៅទៀត គឹមសឿន ធ្វើការងារជីកប្រឡាយ និងលើកទំនប់ នៅទ្រលាប, ឬស្សីដេក...

អតីតទាហាន លន់ នល់ ដែលបានរួចរស់ជីវិតពីរបប ប៉ុល ពត

(តាកែវ) ទេស សេង អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប។ សេង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ សេង បានឲ្យដឹងថា នៅសម័យសង្គមរាស្រ្ដនិយម ប្រជាជនមានភាពសប្បាយរីករាយ និងការហូបចុកគ្រប់គ្រាន់។ ចូលដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ។ ប្រជាជនជាច្រើនដែលស្រលាញ់ ព្រះអង្គ បានធ្វើបាតុកម្មទាមទារឲ្យសម្ដេច...

សាយ បឹក៖ ការងាររបស់ក្មេងអាយុ៩ឆ្នាំ

(តាកែវ) សាយ បឹក អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បឹក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់ បឹក បានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តតាកែវ។ គ្រួសាររបស់ បឹក បានធ្វើដំណើរមកកាន់​ ស្រុកគីរីវង់ ហើយក្រោយមកគាត់​ត្រូវ សហករណ៍ជម្លៀសឲ្យទៅស្រុកត្រាំកក់ តំបន់១០៥។ នៅស្រុកត្រាំកក់ កម្មាភិបាលខ្មែរក្រហមបានចោទប្រកាន់ឪពុករបស់ បឹក...

អៀរ ម៉ូលី៖ ជាប់ខ្នោះជើងនៅក្នុងព្រៃខ្មោច២យប់

(តាកែវ) អៀរ ម៉ូលី អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅសម័យខ្មែរក្រហម អង្គការបានជម្លៀស គ្រួសារ ម៉ូលី ឲ្យទៅធ្វើចម្ការ, រែកដី និងទប់ទំនប់ នៅស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅស្រុកស្ទឹងត្រង់ អង្គការបានបែងចែកការងារឲ្យ សមាជិកគ្រួសាររបស់ម៉ូលី ធ្វើខុសៗពីគ្នា។ កូនរបស់ ម៉ូលីពីរនាក់ ត្រូវអង្គការបញ្ជូនឲ្យទៅស្នាក់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងផ្សេងទៀត ហើយប្ដីរបស់គាត់ត្រូវធ្វើការនៅក្រៅសហករណ៍។...

ប្អូនរបស់ វិត បានបោកគ្រាប់បែកសម្លាប់ខ្លួន

(តាកែវ) កើត វិត អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វិត រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម វិត មានអាយុ១៨ឆ្នាំ។ វិត គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវធ្វើការងារធ្ងន់ៗ។ នៅរដូវវស្សាអង្គការប្រើ វិន ឲ្យទៅភ្ជួរស្រែនៅជិត ភូមិសំរោង ព្រៃជើង។ វិត ត្រូវចុះទៅភ្ជួរស្រែចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១១ថ្ងៃ...

អូច ញុក៖ ប្រធានកងផលិតធ្វើស្រែ ឃុំព្រៃអំពក

(តាកែវ) អូច ញុក អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ញុក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ញុក បានបាត់បង់កូនម្នាក់អាយុ១ឆ្នាំ។ កូនរបស់ ញុក បានស្លាប់ដោយសារជំងឺ បន្ទាប់ពី ធ្លាក់ក្នុងទឹកថ្លុក។ អំឡុងពេលកូនស្លាប់ ញុក ធ្វើការនៅកងចល័តក្រៅភូមិ ហើយកូនគាត់ត្រូវនៅជាមួយយាយចាស់ម្នាក់ក្នុងភូមិ។ នៅឆ្នាំ១៩៧៥ អង្គការបានឲ្យ ញុក...

អ៊ា ហៀក៖ ធ្វើការនៅក្នុងក្រុមបុកស្រូវ

(តាកែវ) អ៊ា ហៀក អាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ហៀក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ហៀក បានរៀបការ នៅឆ្នាំ១៩៦៩។ ពេលរៀបការរួច ហៀកនិង​ប្តី ប្រកបរបបធ្វើស្រែ និងកាត់ដេរ។ នៅឆ្នាំ១៩៧២ គ្រួសារ ហៀក បានរត់ទៅរស់នៅជាមួយអ៊ំ និងបានជួបការលំបាកបន្តិចបន្តួច ប៉ុន្តែមានហូបចុកគ្រប់គ្រាន់ ព្រោះសម័យនោះ​នៅមានការចាយវាយប្រាក់។...

សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ស្រី សាមិត អាយុ ៨១ឆ្នាំ កើតក្នុងឆ្នាំ ១៩៤៤ ភេទស្រី សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានស្រុកកំណើតស្ថិតក្នុងភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ ឪពុកឈ្មោះ សួង (ស្លាប់) ម្ដាយឈ្មោះ មុត (ស្លាប់) ខ្ញុំមានបងប្អូន ០៣នាក់តែត្រូវបានស្លាប់អស់ហើយនៅសល់តែខ្ញុំម្នាក់ឯង។ កាលពីកុមារភាពខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី...

ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ

ធុច លឹមហ៊ត[1] ភេទប្រុស អាយុ២៥ឆ្នាំ (១៩៧៧) កើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់៤។ ឪពុកម្តាយរបស់ លឹមហ៊ត គឺជាឈ្នួញទិញអង្ករយកទៅលក់នៅតាមតំបន់ទន្លេសាប។​ កាលពីកុមារភាព លឹមហ៊ត អាយុ៩ឆ្នាំ ឪពុកម្តាយបានបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាអ៊ុត្ដសាលា។ ពេលឡើងថ្នាក់ទី៧ ត្រូវបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង និង ថ្នាក់ទី៦ ប្តូរមករៀននៅវិទ្យាល័យអ៊ាបឃុតរយៈពេលមួយឆ្នាំ ក៏ផ្លាស់ទៅខាងវិទ្យាល័យបាត់ដំបងវិញ។ ឆ្នាំ១៩៧០ លឹមហ៊ត រៀនថ្នាក់ទី៥...

កូនសក្ដិភូមិនាយទុន

វណ្ណៈសក្តិភូមិ (feudal class) គឺជា​របបសង្គមដែលឲ្យតម្លៃខ្ពស់ទៅលើ អភិជន ដោយគេចាត់ទុកក្រុមនេះ ថាជាមនុស្សដែលកើតចេញពីសាវ័ករបស់ព្រះ ឬមនុស្សទេព ហើយពួកនេះគ្រប់គ្រងអំណាចជាម្ចាស់ដីរហូតទៅដល់ម្ចាស់ទាសករទៀត។ គេបែងចែកមនុស្សជា៤ស្រទាប់ រួមមានស្រទាប់សក្តិភូមិ (ត្រកូលស្ដេច ឬអភិជន) មូលធន(នាយទុន) វណ្ណៈអធន (កសិករ និងកម្មករ) និង ទាសករ[1]។ ព្រំ សុឃឿន[2] ភេទប្រុស អាយុ៥៦ឆ្នាំ (២០១០) មានស្រុកកំណើតនៅភូមិផ្លូវបំបែក...

ប៉ូច ថឹក អនុលេខាស្រុកដូនទាវ

ប៉ូច ថឹក​ ហៅ​ គឿម​[1] ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​គ្រួសារ​ហើយ​។ ថឹក​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឫស្សី​​​ព្រះ​ ឃុំ​គាស់​ក្រឡ​ ស្រុក​មោងឫស្សី​ តំបន់​៤​។ ថឹក បាន​និយាយថា៖ «ចាប់​តាំង​ពី​ធំ​ដឹង​ក្ដី​មក ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​និង​ធ្វើ​ស្រែ​។ រហូត​ដល់​ឆ្នាំ​​១៩៥៣ ខ្ញុំ​បាន​ទៅ​បួស​រៀន​នៅ​ក្នុង​វត្ត​ធ្នាល់​មាន់​ ឃុំ​គាស់​ក្រឡ។​ នៅ​ចន្លោះ​​​ឆ្នាំ​១៩៦១ដល់​ឆ្នាំ​១៩៦៣ ខ្ញុំ​​ក៏​​បាន​សឹក​និង​ត្រឡប់​មក​ផ្ទះ ដើម្បី​​ជួយ​ធ្វើ​ស្រែ​ឪពុក​ម្ដាយដដែល​​វិញ​។ នៅ​ក្នុង​​ឆ្នាំ​១៩៦៣​ ខ្ញុំ​ក៏​បាន​ទាក់​ទង​​ជា​មួយ​​ឈ្មោះ​ មាន​...

ជួប យ៉ាវ ៖ វ័យត្រូវទទួលបានការសិក្សា ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងកុមារ

ខ្ញុំឈ្មោះ ជួប យ៉ាវ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់​ ខេត្តតាកែវ ។ ខ្ញុំមានឪពុកឈ្មោះ ជេត កែវ និងម្ដាយឈ្មោះ ទូច ឡៃ និងមានបងប្អូនចំនួន៦នាក់ (ស្រី៣)។ កាលពីកុមារភាពខ្ញុំ​មិនបានចូលរៀនឡើយ ។  បច្ចុប្បន្ននេះ ខ្ញុំមាន​តួនាទីជា ​ប្រធានភូមិខ្នារ ។ ខ្ញុំមានប្រពន្ធឈ្មោះ​...

សុខទូច៖ “ពេទ្យ៦មករានៅក្នុងរបបខ្មែរក្រហម”

ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកំណើតឱ្យមករស់នៅទីក្រុងភ្នំពេញ។ សុខទូច ត្រូវបានខ្មែរក្រហមចាត់ឱ្យធ្វើការនៅមន្ទីរពេទ្យ៦មករា ខាងផ្នែកមើលថែអ្នកជំងឺទូទៅ និងកត់បញ្ជីសម្ភារៈពេទ្យ ដូចជា បង់រុំរបួស ថ្នាំពេទ្យ កាំបិតវះកាត់ជាដើម។ ក្នុងឆ្នាំដដែល សុខទូច ទទួលបានវគ្គបណ្តុះបណ្តាលផ្នែកវះកាត់។ ជនជាតិចិនមកបង្រៀនឱ្យចេះវះកាត់បំពង់ក កាត់របួសដៃ កាត់របួសជើង។ សុខទូច ឈរមើលការវះកាត់ និងស្តាប់សមមិត្ត រឿន បកប្រែភាសាចិន។ ខាងក្រោមនេះជាសាច់រឿងរបស់ សុខ...

ផាន់ ផល ៖ បុគ្គលិកពេទ្យស្រុក នៅខេត្តកោះកុង

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ប្តូរ ផល ចេញពីពេទ្យក្នុងតំបន់១១ ទៅជាពេទ្យស្រុក ប្រចាំនៅក្នុងខេត្តកោះកុង។ ផល បានរៀបរាប់រឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ដូចខាងក្រោម៖ ផាន់ ផល[1] ភេទស្រី អាយុ៧២ឆ្នាំ។ មានស្រុកកំណើតនៅ ភូមិត្រពាំងទន្លេ ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។ សព្វថ្ងៃនេះ ផល រស់នៅក្នុង ភូមិអូរស្វាយក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ មានឪពុកឈ្មោះ...

យូ សារ៉េន៖ អតីតគ្រូពេទ្យ នៅតំបន់៣២ ខេត្តកោះកុង

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សារ៉េន បានធ្វើជាគ្រូពេទ្យផ្នែកវះកាត់ប្រចាំនៅមន្ទីរពេទ្យមួយនៅតំបន់៣២ ក្នុងខេត្តកោះកុង។ យូ សារ៉េន[1] ភេទស្រី អាយុ៧០ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ សារ៉េន មានស្រុកកំណើតនៅក្នុងភូមិស្លែង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃ សារ៉េន រស់នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ យូ គ្រីប (ស្លាប់)​...

ឡង់ មុំាំ៖ “កូនប្រុសសម្រាលបាន២០ថ្ងៃ យំឃ្លានបៅរហូតដល់ស្លាប់”

នៅចុងឆ្នាំ១៩៧៥ ប្រពន្ធមុំាំសម្រាលបានកូនប្រុសម្នាក់។ ពេលកូនប្រុសអាយុបាន២០ថ្ងៃ អង្គការ ដាក់បទបញ្ជាឲ្យប្រពន្ធ មុំាំ ទៅច្រូតស្រូវ។ ប្រពន្ធមុំាំបានយកកូនប្រុសទៅផ្ញើជាមួយ យាយយាន នៅកន្លែងមើលថែកុមារ ដែលស្ថិតនៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់។ កូនប្រុសមុំា នៅតូចពិបាកមើលថែ ពេលយំឃ្លានបៅមិនអាចយកអ្វីមកបញ្ចុកជំនួសបានក្រៅពីទឹកដោះម្ដាយ។ ជាហេតុធ្វើកូនប្រុស មុំាំ យំឃ្លានបៅរហូតដល់ស្លាប់។ ខាងក្រោមនេះជាសាច់រឿងរបស់ឡង់ មុំាំ៖ ខ្ញុំបាទឈ្មោះ ឡង់ មុំាំ[1] ភេទប្រុស...

អ៊ុក ទុំ ៖ អនុសេនាធំ ក្នុងកងពល២៧០ (ខេត្តតាកែវ)

នៅក្នុងឆ្នាំ១៩៧៥ ទុំ បានទទួលតួនាទីជាអនុសេនាធំ ក្នុងកងពល២៧០ ដែលដឹកនាំដោយ តារ៉ែន ។ បន្ទាប់មក តារ៉ែន បានបញ្ជូន ទុំ និងកងទ័ពចំនួន១០០នាក់ទៅប្រចាំការណ៍ និងការពារតាមព្រំដែនកម្ពុជា- វៀតណាម ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ ទុំ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ទុំ[1] ភេទប្រុស អាយុ៦៩ឆ្នាំ។​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ ទុំ មានស្រុកកំណើតនៅភូមិទួលកណ្ដាល...

ហែម វ័ន ប្រធានរោងបាយរួមខ្មែរក្រហម

ហែម វ័ន អាយុ៧៨ អតីតកងចល័តខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ រស់នៅក្នុងភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចែករំលែកសាវតារ និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ ហែម វ័ន កើតនៅភូមិស្កៀរក្ដី ឃុំភ្នៅ ស្រុកស៊ីធរ​កណ្ដាល ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៣នាក់ (ប្រុស១ និងស្រី២)។ កាលនៅវ័យក្មេង ខ្ញុំទៅរៀនសូត្រនៅសាលាបឋមសិក្សាវត្តសំពៅផល និងបន្ដការសិក្សានៅវត្តមួយទៀតឈ្មោះ...

សាម ស៊ីន៖ ងើបឡើងប៉ះបោរប្រឆាំងនឹងខ្មែរក្រហម

ចាប់ពីឆ្នាំ១៩៧៧ មេដឹកនាំខ្មែរក្រហមបានចោទប្រកាន់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ា ថាជាមនុស្សដែលមាន ក្បាលយួន ខ្លួនខ្មែរ ។ ខ្មែរក្រហមបានបញ្ជូនកងទ័ពមជ្ឈិមមកភូមិភាគបូព៌ា ដើម្បីចាប់ខ្លួន និងសម្លាប់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ា។ នៅឆ្នាំ១៩៧៨ សាម ស៊ីន និងមិត្តភក្កិ២នាក់ឈ្មោះឈាង និងឈ្មោះហែម បានរត់គេចខ្លួនពីភូមិរំចេក ឃុំរំចេក ស្រុកមេមត់ចូលក្នុងព្រៃងើបឡើងប៉ះបោរប្រឆាំងនឹងខ្មែរក្រហមវិញ។ សាម ស៊ីន បានចូលរួមជាមួយកងទ័ព០៩ ដែលជាអតីតកងទ័ពភូមិភាគបូព៌ាដែលប៉ះបោរប្រឆាំងនឹងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៨...

ម្តាយខ្ញុំជាប់គុកដោយសារជួយលាក់ចៅប្រុសម្នាក់ពីការចាប់ខ្លួនរបស់ខ្មែរក្រហម

ម្តាយខ្ញុំឈ្មោះ [1]ង៉ែត ឃាង អាយុ ៥៥ឆ្នាំ ភេទស្រី មុខរបរជាកសិករ មានស្រុកកំណើតនៅភូមិតាស្មាន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការនៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៨ ប្តីខ្ញុំឈ្មោះ អំ អៀក រៀបការអាយុ ២៧ឆ្នាំ ធ្វើជាគ្រូបង្រៀន។ ខ្ញុំមានកូនពីរនាក់ កូនប្រុសច្បងកើតមុនរបបខ្មែរក្រហមបន្តិច និងកូនស្រីពៅកើតក្នុងរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចភ្លាមនាឆ្នាំ១៩៧៥ ឈ្លបខ្មែរក្រហមបានតាមដានគ្រួសារខ្ញុំជាប់រហូត ព្រោះយើងមិនទាន់បានពេញសិទ្ធិនៅឡើយ...

កម្មករចម្ការអំពៅរដ្ឋនៅខេត្តកំពង់ចាម ភូមិភាគបូព៌ា

ចម្ការអំពៅរដ្ឋជាការដ្ឋានសម្រាប់ដាំអំពៅដើម្បីផលិតស្ករសនៅក្នុងរបបខ្មែរក្រហម។ ចម្ការនេះមានទំហំដីប្រហែល៣០០ហិចតា និងមានកម្មករធ្វើការងារប្រមាណ៤៥០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រស្រែលើ ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ប៉ែន ថេ[1] ភេទប្រុស កើតនៅឆ្នាំ ១៩៥៩ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី២នាក់) ប្អូនម្នាក់ស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់ ថេ ឈ្មោះ នាង សាគាន មានកូនប្រុស២នាក់ និង មានស្រុកកំណើតនៅ ភូមិតាប៉ោង ឃុំសង្កែ...

ឆោម សាវ៉ាត ៖ លេខាស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា (២០៣)

ឈ្មោះដើម ប៉ែន ឆែ និង មានឈ្មោះ​ បដិវត្តន៍ ឆោម សាវ៉ាត[1]  ជនជាតិខ្មែរ មានអាយុ៥២ឆ្នាំក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានប្រពន្ធឈ្មោះ យិន ស្រ៊ី និងមានកូនចំនួន៩នាក់ក្នុងនោះប្រុស៨នាក់និងស្រី១នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិបារាយ ឃុំក្របីក្រៀក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំអាចសរសេរនិងអានអក្សរបានបន្តិចបន្តួច។ ឪពុកខ្ញុំឈ្មោះ ហ៊ីង ប៉ែន និងម្ដាយឈ្មោះ កុល ហេ...

យាន ឡង់ បាត់ខ្លួនក្នុងឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់មនុស្សចំនួន៦នាក់ បាញ់សម្លាប់នៅព្រែកជ្រីវ ស្ថិតនៅ ភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ នៅក្នុងចំណោមមនុស្សទាំង៦នាក់ ខ្មែរក្រហមបានយក៥នាក់ មានឈ្មោះជ្រូក ដំបូក វ៉ិច សន និងវុធ ទៅបាញ់ទម្លាក់ព្រែកជ្រីវមុន។ យាន ឡង់ ត្រូវខ្មែរក្រហមវាយឱ្យរបួសពេញខ្លួន រួចទម្លាក់ព្រែកជ្រីវ ប៉ុន្តែ ឡង់ ចេះហែលទឹក ហើយលាក់ខ្លួនក្រោមដើមឫស្សី។ ឆ្នាំ១៩៧៨ យាន ឡង់...

ហោ ម៉ៅ៖ ប្រធានផ្នែកចរន្ត អគ្គិសនី

ឯកសារលេខ J00218 សរសេរដោយដៃ មានចំនួន១៣ទំព័រ និយាយអំពី សកម្មភាពរបស់ ហោ ម៉ៅ មានតួនាទី ប្រធាន ផ្នែកចរន្តអគ្គិសនី បានទាក់ទងជាមួយវៀតណាមជាច្រើនលើកច្រើនសា ក្នុងគម្រោងផែនការបំផ្លាញបដិវត្តន៍។ នៅថ្ងៃចុងក្រោយ អំឡុងពេលដែល ម៉ៅ មានបំណង ចង់ទៅជួប វៀតណាមបន្តទៀត ម៉ៅ ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងត្រូវបានសួរចម្លើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៨។...

សើង សាវ៉ាង៖ «ខ្មែរក្រហមសម្លាប់បងខ្ញុំ»

ខ្ញុំឈ្មោះ សើង សាវ៉ាង អាយុ៧០ឆ្នាំ ភេទប្រុស។[1] ឪពុកខ្ញុំមានឈ្មោះ សើង ឡាង និងម្ដាយឈ្មោះ យិម ភៀង។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស៣) ហើយខ្ញុំគឺជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផាយ និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស១/ស្រី២)។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ១៩៦៣ គឺនៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលនោះ អូរស្វាយ គឺជាតំបន់ហ៊ុមព័ទ្ធទៅដោយព្រៃនៅឡើយ ហើយមានប្រជាជនមួយចំនួនបានតាំងទីលំនៅ។...

សាយ ជូលី អ្នកបើកបរឡាននៅក្រសួងពាណិជ្ជកម្មខ្មែរក្រហម

ខ្ញុំឈ្មោះ សាយ ជូលី អាយុ៦៨ឆ្នាំ កើត និងរស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សាយ មាស និងម្ដាយឈ្មោះ ឈួន សុន និងមានបងប្អូនប្រុសស្រីសរុបចំនួន៩នាក់ ហើយខ្ញុំគឺជាកូនទី៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៥  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅចុងឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ហើយក្រោយមកប្អូនខ្ញុំពីរនាក់ផ្សេងទៀតក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ។ ...

ប្រធានយោធាភស្តុភារតំបន់៤១

ជា ឈឿន[1] ហៅ ពែក ភេទប្រុស មានអាយុ ៦៥ឆ្នាំ (២០១៦) ជាប្រធានយោធាភស្តុភារតំបន់៤១[2] នៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឈឿន មានស្រុកកំណើតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ហួត (ស្លាប់ក្នុងឆ្នាំ១៩៧១), ម្ដាយឈ្មោះ សាន ខូវ (ស្លាប់) និងមានបងប្អូន ៤នាក់,...

កែវ បូរ៉ែន ភ្នាក់ងារសេ-អ៊ី-អា

ចម្លើយ​សារភាព​នេះ មាន​ទំនាក់ទំនង​នឹង​សកម្មភាព​ក្បត់របស់​ កែវ បូរ៉ែន ដែលមានសកម្មភាព​ក្បត់​​នឹង​​អង្គការ​បដិវត្ដន៍​ខ្មែរក្រហម​ ដូចជា ការចូល​នឹង​អង្គការ​មនុស្សធម៌នៅខែ​មេសា ឆ្នាំ​១៩៧០, ការ​ចូល​សមាគមន៍នៅខែ​វិច្ឆិកា ឆ្នាំ​១៩៧៣ និងការចូល ​សេ.អ៊ី.អា ​នៅខែ​សីហា ឆ្នាំ​១៩៧៤។ កែវ បូរ៉ែន បាន​រៀប​រាប់​​នៅក្នុង​ចម្លើយ​សារភាព​ថា៖ «ខ្ញុំឈ្មោះដើម​ កែវ[1] សុជាតិ ហៅបូរ៉ែន អាយុ២៧ឆ្នាំ (ឆ្នាំ​១៩៧៤)  ជនជាតិខ្មែរ មានទីកន្លែង​កំណើត​​នៅភូមិ​កំពង់តាជេស...

ចារនារីរបស់វៀតណាម

“បើបានក្លាយទៅជាប្រពន្ធ អ្នកបដិវត្តហើយ ទោះមានកូនក្តី អត់កូនក្តី ក្រោយពេល​ស៊ើបការណ៍បានហើយ ត្រូវ​លះបង់​កូននោះចោល ហើយរត់ទៅជួប ថៅ ឃិញ វិញ​ ក្នុង​រយៈយ៉ាងយូរ២ឆ្នាំដើម្បីរាយការណ៍”[1] នេះគឺជា​ចម្លើយ​សង្ខេប​របស់នារី ហ៊ីង រ៉ាយ៉ា ដែល​សមមិត្ត តេង[2] ​បានភ្ជាប់​ជូន​សមមិត្ត​នៅមន្ទីរ​៧០៣[3]។​ យោងតាមឯកសារនេះ មិត្ត តេង គឺជា​ប្រធានមន្ទីរ១៥[4] ធ្វើសេចក្តីរាយការណ៍អំពីអ្នកទោស​ដែលឃាត់ខ្លួននៅតាម​មូលដ្ឋាន ​និង​បញ្ជូន​មកកាន់​មន្ទីរសន្តិសុខ​ស-២១។ គួររំឭកថា ក្រៅពីមន្ទីរ​ស-២១...

ឡុង សៀង ៖ កងឡើងត្នោតនៅទួលព្រីងក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឡុង សៀង[1] កើតឆ្នាំ១៩៤០ នៅភូមិពោធិ៍តារស់ ​​ ឃុំបាសាក់​ ​ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់។ កាលពីក្មេងខ្ញុំចូលរៀននិងបួសនៅវត្តថ្មី ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំបានសឹកនៅសម័យសង្គម​រាស្រ្តនិយម រួចហើយរៀបការប្រពន្ធ និងមានកូនចំនួន៣នាក់។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ លន់ នល់...

ព្រំ នាង៖ បានត្រឹមតែឃើញប្រវត្តិរូបប្អូនប្រុស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមានកូនចៅចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម ទាំងប្រុសទាំងស្រី ជាច្រើននាក់ ជាពិសេសអ្នករស់នៅតាមទីជន បទ ស្រុកស្រែចម្ការ អ្នកខ្លះបានធ្វើជាយោធា អ្នកខ្លះធ្វើពេទ្យ អ្នកខ្លះចូលក្រុមសិល្បៈ និងមានខ្លះទៀតធ្វើជាកម្មករ។ល។ នៅពេលយុវជន យុវនារី ទាំងអស់បានចូលធ្វើការងារនៅតាមអង្គភាពនានា កម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប បងប្អូនម្នាក់ៗ ដែលបានចូលបម្រើចលនាខ្មែរក្រហម នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របបខ្មែរក្រហម...

កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ

ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ  ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...

លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»

យុវជនខ្មែរកាត់​​ចិន-វៀតណាម លាង តុង[1] ត្រូវ​បាន​អប់រំឲ្យ​ចូលធ្វើ​​សកម្មភាពក្បត់​បដិវត្តន៍​ខ្មែរ​​ក្រហម និង​ខិតខំប្រមែប្រមូល​កម្លាំងយុវជនអនិក​ជន​ចិន។ យុវជនអនិកជនចិន​ភាគច្រើន ​បាន​និង​កំពុង​ធ្វើ​​​​ការ​​នៅ​​​តាម​បណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំ​ពេញ។ តុង ត្រូវ​បាន​បំពាក់បំប៉នឲ្យ​ជឿថា ជ័យជម្នះ​របស់​​​​​ខ្មែរ​ក្រហម មិន​មែនបានមកដោយសារ​កម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេ​ដែល​​​​​អាច​ធ្វើឲ្យ​ខ្មែរក្រហម​វាយឈ្នះលើរបប លន់ នល់។ តុង ក៏បាន​ស្តាប់ការ​ប្រមើ​មើល​អំពី​អនាគត​របស់​កម្ពុជា ដែល​ថា​បក្សពលកររបស់​វៀតណាមនឹង​ក្លាយ​បក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេស​ឥណ្ឌូ​ចិន រួម​មាន៖ ​​កម្ពុជា វៀតណាម និង ឡាវ។...

ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម

ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន,...

ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត

ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន...

នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់

សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់...

នារីសិល្បៈស្ពាយកាំភ្លើងច្រៀងរាំ

(រតនគិរី)៖ ឈីម សារ៉េត មានអាយុ ៦៨ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សារ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសតាមភូមិឲ្យចូលបម្រើនិងហាត់រៀនក្នុងកងសិល្បៈ។ ក្នុងមួយភូមិខ្មែរក្រហមបានជ្រើសរើសមនុស្សមួយនាក់ទៅពីរនាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហាត់សំដែងដោយការច្រៀងនិងរាំ តាមក្បាច់និងភ្លេងដែលមានគ្រូមកពីតំបន់ផ្សេងជាអ្នកបង្ហាត់បង្រៀន។ គាត់ត្រូវហាត់សំដែងរបាំជាច្រើនក្បាច់ទាំងយប់ទាំងថ្ងៃនៅភូមិស្រែអង្គ្រង ដោយមានកាយវិការជាមួយការស្ពាយកាំភ្លើង និងកាន់កាំបិតនៅពេលសំដែង។ ក្រោយពីរៀនចេះ ខ្មែរក្រហមបានបញ្ជូនគាត់ទៅសមរភូមិដើម្បីសំដែងឲ្យយោធាខ្មែរក្រហម។ គាត់ទទួលបានរបបអាហារបាយ និងសម្លលាយផ្កាចាហួយ និងសាច់ដំរី។...

ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃសឹក

(រតនគិរី)៖ ហ៊ុយ លត មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។នៅអំឡុងឆ្នាំ១៩៧០ ខ្មែរក្រហមបានបញ្ជូនឈ្មោះ ហន តាមបញ្ជាពីថ្នាក់លើឲ្យយកខោអាវពណ៌ខ្មៅ និងក្រមាក្រហមមកប្រគេនព្រះតេជគុណទាំងប្រាំអង្គដើម្បីសឹក។ ខ្មែរក្រហមបានចោទព្រះសង្ឃថា «ដេកស៊ី និងជិះជាន់អ្នកក្រ» ដូច្នេះខ្មែរក្រហមត្រូវតែបំផ្លាញព្រះពុទ្ធសាសនា។ ខ្មែរក្រហមបានដឹកជញ្ជូនគម្ពីរព្រះត្រៃបិដក និងស្បង់ចីពរយកទៅដុតបំផ្លាញ។ នៅពេលនោះ លត ដែលជាព្រះសង្ឃបានលួចកប់គម្ពីរត្រៃបិដក និងរូបសំណាក់ព្រះនៅក្នុងដីមុនពេលជម្លៀសចេញពីភូមិ។ ក្រោយមក...

ជិះទូកទៅជីកក្តួច

(រតនគិរី)៖ ខា ផាវ មានអាយុ ៧៥ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្នុង​របបខ្មែរក្រហម រាល់ព្រឹកព្រលឹម ខា ផាវ ត្រូវជិះទូកឆ្លងទន្លេដើម្បីជីកក្តួច និងទំពាំងនៅក្នុងព្រៃ។ នៅរដូវប្រាំងនាសម័យនោះ ផាវ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅជីកក្តួច និងទំពាំងឲ្យបានតាមចំនួនកំណត់។  គាត់បានលើកឡើងអំពីការលំបាកក្នុងការស្វែងរកក្តួច និងមានពេលខ្លះគាត់ត្រូវដើររកក្តួច ដោយ​មិន​បាន​បរិភោគអាហារ និង​មិនមានពេលសម្រាក។ បន្ទាប់មកគាត់ត្រូវដឹកជញ្ជូនទំពាំងនិងក្តួចទាំងនោះតាមទូក...

ខ្មែរក្រហមជម្លៀសមនុស្សទៅភូមិជនជាតិ

(រតនគិរី)៖ ហិន សាវីន មានអាយុ ៥១ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានវ័យក្មេងនៅសម័យនោះ ប៉ុន្តែគាត់បានដឹងតាមរយៈម្ដាយរបស់គាត់ប្រាប់ថា ប្រជាជននៅក្នុងភូមិមួយចំនួន និងម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យ​ទៅ​​​​រស់នៅក្នុងភូមិ ដែលសម្បូរទៅដោយជនជាតិដើមភាគតិចមួយដែលម្ដាយរបស់គាត់មិនចាំឈ្មោះភូមិនោះទេ។ នៅសម័យខ្មែរក្រហម គាត់រស់នៅជាមួយម្តាយ​ដោយ​​សារគាត់មានអាយុតិចនៅឡើយ។ កាលនោះម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មហួសកម្លាំងដូចជាលើកទំនប់ ជីកប្រឡាយ ច្រូតស្រូវ និងស្ទូងស្រូវនៅតាមសហករណ៍។ ម្តាយរបស់គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ ឬហូបចុកបានគ្រប់គ្រាន់នោះទេ។...

កុមារភាពនៅសម័យខ្មែរក្រហម

(រតនគិរី)៖ លី ផាក់ មានអាយុ ៥៣ឆ្នាំ ជាកសិករ ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ លី ផាក់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីសម័យខ្មែរក្រហម។ គាត់កើតនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងមានស្រុកកំណើតនៅឯខេត្តស្ទឹងត្រែង។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែលជាបួនទៅប្រាំឆ្នាំប៉ុណ្ណោះ។ អ្វីដែលគាត់ចងចាំនោះ គឺការហូបចុកមិនគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្មដូចជា ជីកប្រឡាយ លើកទំនប់ ច្រូតស្រូវ ស្ទូងស្រូវ...

បងប្រុស៣នាក់ជាទាហានបានស្លាប់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖  ជ័យ សាវង់ ហៅ វង់ ជាកសិករអាយុ៦៥ឆ្នាំ។ គាត់មានស្រុកកំណើត និង​សព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វង់ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់។ វង់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា សង្រ្គាមពីអតីតកាលបានបន្សល់ទុកនូវស្នាមរបួសលើខ្លួនបង្កឡើង​ដោយ​អំបែងគ្រាប់បេដែលទម្លាក់ពីយន្តហោះ។ នៅឆ្នាំ១៩៧០ សង្គ្រាម​បាន​បង្ក​ជា​ភាពអសន្តិសុខនៅក្នុង​ភូមិធ្លក ដោយ​ វង់ បាន​ឆ្លងកាត់ផ្ទាល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...

គ្មានមនុស្សទំនេរទេក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហមត្រូវបានអង្គការកំណត់ឲ្យធ្វើការងារទាំងអស់គ្នាទាំងចាស់ ទាំងក្មេង។ ការងាររបស់ប្រជាជនស្ទើរគ្រប់រូប ធ្វើដោយគ្មានពេលឈប់សម្រាក គ្មានថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អ៊ុក សាមឿន មានអាយុ៦៦ឆ្នាំ (ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ អ៊ុក ផង់ និងម្តាយឈ្មោះ ម៉ា ថឹង។ សាមឿន...

ប្រាំមួយគូក្នុងពេលតែមួយ

(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួម​ទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់​សម្លាប់។ បុណ្ណ...

យោធាជើងទឹកខ្មែរក្រហមនៅកោះពូលូវៃ

នៅលើកោះពូលូវៃ មានកងវរសេនាតូច៦២១ ឈរជើងការពារដែនសមុទ្រនៅរបបកម្ពុជាប្រជាធិបតេយ្យ។ អ៊ូ គីម គឺជាយោធាម្នាក់នៃកងវរសេនានេះ ដែលប្រចាំការពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។ តាមរយៈរឿងរ៉ាវរបស់ គីម បានឲ្យដឹងថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាមនៅដែនសមុទ្រ។ រឿងរ៉ាវផ្សេងទៀតដូចជានៅលើកោះពូលូវៃ មានការសម្លាប់ជនជាតិវៀតណាម និងជនជាតិថៃ។ គីម បន្តថា នៅកោះពូលូវៃ យោធាខ្មែរក្រហម បានរឹបអូសទូក និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាតិទាំងនោះ និងចោទថា ទូកទាំងនោះបានឆ្លងដែនសមុទ្រចូលប្រទេសកម្ពុជា ដោយខុសច្បាប់។ លើសពីនេះ...

រងចាំប្តីតែមិនឃើញវិលវិញ

(រតនគិរី)៖ រីក ស៊ាប មានអាយុ ៦៩ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់មានភូមិកំណើតនៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គាត់បានរៀបការជាមួយប្តីរបស់គាត់នៅសម័យ លន់នល់ និងមានកូនមួយ។ ប្តីរបស់គាត់គឺជាវរសេនីយ៍ឯកនៅសម័យ លន់ នល់។ នៅសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើពលកម្មពីព្រឹកទល់ព្រលប់។...

ជីកស្រះសម្រាប់សម្លាប់ប្រជាជន

(រតនគិរី)៖ ហួន ច្រេច មានអាយុ ៥៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់បានដឹងពីម្តាយរបស់គាត់ថា ខ្មែរក្រហមបានសម្លាប់ឪពុករបស់គាត់ដោយមិនដឹងមូលហេតុ។ ហួន ច្រេច មានអាយុប្រហែល ៣ឆ្នាំនៅសម័យនោះ គាត់ត្រូវបានបាត់បង់ឪពុករបស់ខ្លួនទាំងមិនស្គាល់មុខបានច្បាស់ នេះជាអ្វីដែលគាត់មានអារម្មណ៍សោកស្ដាយនៅពេលដែលគាត់នឹកឃើញ និងនិយាយអំពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ច្រេចត្រូវបានបញ្ជូនឲ្យទៅរស់នៅតាមកងកុមារនៅឯភូមិត្រពាំងក្រហម។ ម្តាយរបស់គាត់បាននាំគាត់ត្រឡប់មករស់នៅជាមួយវិញ ដោយសារគាត់នៅមានអាយុតិចនៅឡើយ។ កាលនោះកុមារនៅក្នុងភូមិត្រូវបានខ្មែរក្រហមប្រមូលនិងបញ្ជូនឲ្យទៅរស់នៅភូមិត្រពាំងក្រហមមុនមនុស្សចាស់ ដោយរស់នៅរួម...

អ្នកមិនចេះអក្សរធ្វើកងឈ្លប

(រតនគិរី)៖  ឃុត ឆាយ មានអាយុ ៦៣ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ឃុត ឆាយ ធ្វើការនៅក្នុងកងកុមារ និងក្រោយមកទៀតធ្វើជាពេទ្យនៅសម័យខ្មែរក្រហម។ គាត់ត្រូវបានជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅតាមសហករណ៍ត្រពាំងក្រហមអស់រយៈពេលប្រហែលជាពីរខែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើពេទ្យនៅតាមភូមិជាមួយកុមារប្រាំនាក់ផ្សេងទៀត។ ខ្មែរក្រហមបានបង្ហាត់បង្រៀនគាត់ឲ្យដើររក និងជីករុក្ខជាតិក្នុងព្រៃដើម្បីយកមកធ្វើថ្នាំបុរាណ។ គាត់បានជីកយកឫសឈើ ដែលប្រើប្រាស់សម្រាប់ផ្សំថ្នាំរាករូស ដោយយកឫសទាំងនោះមកស្ងោរ និងរែង។ បន្ទាប់មកគាត់យកឫសទាំងនោះមកបុកនិងកិនឲ្យទៅជាម្សៅ ហើយសូនជាថ្នាំ។ ឃុត...

ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក

(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយ​​​មនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។ បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ​ ដោយត្រូវរស់នៅរួម...

ស្លាប់ដោយសារអត់បាយ

(រតនគិរី)៖ ប៉ែន គីមអ៊ាន មានអាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតន​គិរី។ នៅសម័យខ្មែរក្រហមគាត់និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅតាមសហករណ៍ត្រពាំងក្រហម។ នៅទីនោះ គាត់ត្រូវធ្វើពលកម្មទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់នោះទេ។ គីមអ៊ាន ត្រូវដើរប្រមូលលាមកនៅតាមផ្ទះសម្រាប់ធ្វើជី ដោយនិយាយថា ក្រអូបនៅចំពោះមុខខ្មែរក្រហម។ ក្រៅពីនេះគាត់ត្រូវទៅជីក​ដំឡូង គល់ចេក និងបេះស្លឹកដំឡូង សម្រាប់លាយជាមួយបាយ។ គាត់បានបញ្ជាក់ថា ប្រជាជនទាំងចាស់ទាំងក្មេងដែលរស់នៅក្នុងសហករណ៍ត្រូវធ្វើពលកម្មទាំងអស់គ្នា អ្នកដែល​​មិនធ្វើទៅតាមបញ្ជារបស់ខ្មែរក្រហមនឹងត្រូវបានសម្លាប់...

អ៊ុំ វេង រៀបរាប់ពីបងប្អូនជីដូនមួយឈ្មោះ ឆាយ គឹមលាង ដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន

ខ្ញុំឈ្មោះ អ៊ុំ វេង[1] មានអាយុ៥៤ឆ្នាំ (នៅក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ឆ្នាំ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃខ្ញុំរស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងសម័យខ្មែរក្រហមអ្វីដែលខ្ញុំចាំមិនអាចបំភ្លេចបាននោះគឺ ខ្ញុំត្រូវបានខ្មែរក្រហមកេណ្ឌទៅធ្វើការដល់ស្រុកព្រៃឈរ  ហើយត្រូវបានខ្មែរក្រហមប្រើឲ្យ លើកដីរៀបចំប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ហើយនៅពេលដែលដល់រដូវត្រី ខ្ញុំនិងអ្នកភូមិមួយចំនួនទៀតត្រូវបានខ្មែរក្រហមឲ្យចុះទៅនេសាទត្រីដើម្បីដាក់ក្នុងរោងបាយ។ អ្វីដែលនឹកឃើញមួយទៀតពីរបបខ្មែរក្រហមគឺ បងប្អូនជីដូនមួយខ្ញុំរបស់ឈ្មោះ ឆាយ គឹមលាង ដែលជាអតីតប្រធានកងនៅកងពល៤៥០...

ស្វាយ ធី បរិភោគមើមក្ដួចដើម្បីរស់

ឈ្មោះខ្ញុំ ស្វាយ ធី[1] អាយុ ៦៦ ឆ្នាំ ភេទប្រុស។ ឪពុកខ្ញុំឈ្មោះ ស្វាយ ណឹន ខណៈម្ដាយខ្ញុំ ខ្ញុំមិនអាចចាំឈ្មោះបានទេ ដោយសារម្ដាយខ្ញុំបានស្លាប់តាំងពីសម័យខ្មែរក្រហម។ ខ្ញុំមានបងប្អូន ៤នាក់ មានស្រី ១នាក់ ហើយខ្ញុំជាកូនទី ៣ ក្នុងចំណោមបងប្អូនទាំងអស់។ ខ្ញុំមានភរិយាយឈ្មោះ ទក់ លី ហើយមានកូនស្រី ២...

ម៉ី អ៊ន រំឭករឿងរ៉ាវដែលបានកើតឡើងក្នុងឃុំគគីរ

ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនសូវរឹងមាំ ប៉ុន្តែ ម៉ី អ៊ន បានចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់គាត់តាំងពីគាត់នៅវ័យក្មេង រហូតដល់ខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំរបស់គាត់។ ម៉ី អ៊ន[1] មានអាយុ៨៦​ឆ្នាំ (នៅក្នុងឆ្នាំ២០២១) សព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា ៖  នៅពេលកងទ័ពជប៉ុនចូលមកប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤0 ខ្ញុំធំដឹងក្តីហើយ។ សម័យនោះប្រជាជននៅក្នុងភូមិមានការខ្វះខាតខ្លាំងណាស់ សូម្បីតែខោអាវក៏គ្មានស្លៀកពាក់សមរម្យដែរ។ ប្រជាជនមួយចំនួនបានយកបាវ ឬស្លឹកឈើមកបិទបាំងរាងកាយ។ ផ្ទះរបស់ខ្ញុំស្ថិតនៅជិតវត្តគគីរ និងមានផ្ទះយាយអុំ...

ទេព ឃី៖ «ប្រធានពេទ្យឃុំទន្លូង»

ឆ្នាំ១៩៧៦ ប្រធានកងធំ ចាត់តាំង ទេព ឃី រៀនពេទ្យចំនួនបីខែ នៅថ្នាក់ស្រុក។ ក្នុងនាមជាអ្នកក្តោបក្តាប់ពេទ្យក្នុងឃុំទន្លូង មានសមាជិកចំនួន១០ទៅ១៥នាក់។ ឃី តែងតែធ្វើការ មើលថែអ្នកជំងឺ១៣ភូមិក្នុងឃុំទន្លូង។ ឃុំទន្លូង មានមន្ទីរពេទ្យបីកន្លែង។ មួយសម្រាប់គ្រូពេទ្យស្នាក់អាស្រ័យ និងពីរកន្លែងសម្រាប់អ្នកជំងឺដេកព្យាបាលរយៈពេលខ្លី។ មួយឆ្នាំ អង្គការខ្មែរក្រហមកំណត់ឱ្យពេទ្យចុះពិនិត្យសុខភាពតាមភូមិចំនួនពីរទៅបីលើក ជាក់ស្តែងមិនបានធ្វើតាមផែនការ ដោយសារពេទ្យមួយចំនួនខ្មែរក្រហមជ្រើសធ្វើកងទ័ព កងចល័ត។ ឈ្មោះ ពេទ ឃី[1] ជនជាតិស្ទៀង...

ការជម្លៀសដោយបង្ខំតាមរថភ្លើង

រថភ្លើងជាមធ្យោបាយពេញនិយមមួយនៅក្នុងរបបខ្មែរក្រហមសម្រាប់ប្រើប្រាស់ដើម្បីជម្លៀសប្រជាជនដោយបង្ខំច្រើននាក់ក្នុងពេលតែមួយ។ ពិសេសការជម្លៀសដោយបង្ខំ នៅក្នុងដំណាក់កាលទី៣ ចុងឆ្នាំ១៩៧៧ រហូតដល់ចុងឆ្នាំ១៩៧៨ ចំពោះប្រជាជនដែលរស់នៅ ខេត្តព្រៃវែង និងស្វាយរៀង ឲ្យទៅរស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ែន ណន ភេទប្រុស អាយុ៨៨ឆ្នាំ(២០១៨)[1] ជាអ្នករស់រានមានជីវិតម្នាក់ដែលមានបទពិសោធន៍ឆ្លងកាត់ការជម្លៀសដោយបង្ខំតាមរថភ្លើងនៅក្នុងរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ណន មានប្រពន្ធឈ្មោះ ស្រី ខិត(ស្លាប់) និងមានកូនចំនួន៨នាក់...

កុមារដែលលួចទៅលេងឪពុកម្ដាយ នឹងត្រូវទទួលពិន័យ

  ប្រាក់ ពៅ ហៅ ភៅ ភេទស្រី រស់នៅភូមិពោធិ៍ដុះ ឬភូមិអណ្ដូងជប់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ អំពីប្រវត្តិឈ្មោះ ភៅ៖ មុនដំបូង ឪពុកម្ដាយបានដាក់ឈ្មោះថា ប្រាក់ ពៅ ប៉ុន្តែប្រជាជននៅក្នុងភូមិតែងតែហៅថា ភៅ ទើបពេលចូលបដិវត្តន៍ ដាក់ឈ្មោះ ភៅ។  ឪពុករបស់ ភៅ ឈ្មោះ...

អ្នកធ្វើការនៅមន្ទីរក-៧

ខ្ញុំ​ឈ្មោះ ហោម សាមិត្ត ហៅទូច មានឈ្មោះបដិវត្តន៍ដែលខ្មែរក្រហមដាក់ឲ្យថា ប្រាច មិត្ត។ ខ្ញុំ​មាន​អាយុ ៤១ឆ្នាំ (ឆ្នាំ​២០០៤)។[1] ឪពុកខ្ញុំឈ្មោះ ប្រាច ហោម និងម្តាយឈ្មោះ សយ មុំ។ ឪពុកខ្ញុំ​បានស្លាប់នៅអំឡុង​ពេល​បែករ​បប​ខ្មែរក្រហមក្នុងឆ្នាំ១៩​៧៩ នៅពេលដែល​គាត់​រត់​ត្រលប់​មក​ស្រុកកំណើតវិញ។ ខ្ញុំ​ជាកូនទី២ ក្នុង​ចំណោមបងប្អូន ទាំងអស់១០នាក់។ បងប្អូនខ្ញុំ​ប្រាំនាក់ បានស្លាប់​ដោយសារ​ជំងឺក្នុង​អំឡុង​របប​ខ្មែរក្រហម និង​ដោយសារជាន់មីន​នៅពេល​ធ្វើដំណើរត្រលប់​មកស្រុកកំណើតវិញបន្ទាប់ពីខ្មែរក្រហម​ដួលរលំ។ ប្អូនៗខ្ញុំ​បានជាន់មីនស្លាប់...

សេក ឈឿន៖ អង្គការប្រុងហៅទៅហើយ ទៅលេងឪពុកម្ដាយម្ដងទៅ

ខ្ញុំឈ្មោះ សេក ឈឿន[1] អាយុ២៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨) ភេទប្រុស និងមានគ្រួសាររួចហើយ។ ខ្ញុំគឺជាយុវជនសហករណ៍ឃុំថ្មោងខាងត្បូង[2] ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា(២០៣)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិរកាកោះ ឃុំសំបាត់មានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ១៩៧៣ ខ្ញុំចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការបានឱ្យខ្ញុំមកនៅភូមិឃុំវិញ។ ពេលនោះខ្ញុំបានទាក់ទងជាមួយមីងខ្ញុំឈ្មោះ ង៉ាន់ រស់នៅសហករណ៍ភូមិព្រៃខ្លូត...

ចាន់ ធុង៖ ភ្នែករបស់ខ្ញុំត្រូវខ្វេះចេញទាំងគូ

ចាន់ ធុង[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទ្រាស ស្រុកក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន ធុង រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ធុង បាននិយាយថា​៖ «ខ្ញុំមាន​បងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុស​ច្បង​នៅក្នុងគ្រួសារ។ កាល​ពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេដោយសារតែជីវភាពគ្រួសារ​មាន​ភាព​ខ្វះខាត។ គ្រួសារ​ខ្ញុំ​ប្រកប​​​មុខ​របរ​ជាកសិករ នៅជំនាន់នោះប្រជាជនភាគច្រើនធ្វើស្រែចម្ការតែមួយមុខមិន​មានមុខ​របរ​រក​ស៊ី​អ្វី​ផ្សេង​ឡើយ។ បើ​ទោះ​បី​ជា​អ្នក​ភូមិ​មាន​ជីវភាព​ក្រ​ខ្សត់​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ភូមិរស់​នៅ​​ក្នុង​សម័យ​នោះ​​មាន​​ការ​​គោរព​ស្រឡាញ់គ្នា និងជួយយក​អាសារ​គ្នាណាស់។ នៅ​សម័យ​នោះ​ប្រជាជន​ស្រឡាញ់​រាប់​អាន​គ្នា​មិន​ដែល​ឈ្លោះ​ទាស់​ទែង​អំពី​បញ្ហា​រឿង​រ៉ាវ​អ្វី​មួយ​នោះ​ទេ​។ ពេល​មាន​កម្ម​វិធី​ក្នុង​ភូមិ​ម្ដងៗ​ អ្នក​ភូមិ​មក​ជួយ​គ្នា​​សឹង​តែ​គ្រប់​ផ្ទះ​មិន​ដែរ​ខក​ខាន...

ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់​ ​អ៊ី អឹល ​យុទ្ធជនវរតូច៣២២ វរធំ៣២ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៤៣) ​បង្ហាញអំពីសកម្មភាព ឈ្មោះ អឹល ចូលធ្វើទាហាន​ ដែលទទួលផែនការពី​ឈ្មោះ ​ឆង មាន​តួនាទី​សក្ដិ៣ ។ ក្នុងការ​ចូលបម្រើក្នុងជួរទាហាន ក្នុងគោលបំណង​បំផ្លាញបដិវត្តន៍​  អឹល ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៨នាក់ ​និងបាន​ប្រើអំពើហិង្សា គំរាមគំហែងដល់ព្រះសង្ឃ ប្លន់យកប្រាក់របស់ប្រជាជន និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែ...

ឪពុកខ្ញុំ បានបង្រៀនកូនចៅឱ្យដាំដើមគ និង ចេះលះបង់ជូនអង្គការ

ហាក់ ម៉ាត់[1] អាយុ៥២ឆ្នាំ (ក្នុងឆ្នាំ២០០១) មានតួនាទីជាអធិការនគរបាលស្រុកក្រូចឆា្មរ និង រស់នៅក្នុងភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ)។ ម៉ាត់ បានផ្ដល់បទសម្ភាសឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ស្ដីពីការចងចាំនៃរឿងរ៉ាវដែលធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ជាពិសេសការលត់ដំខ្លួន និងលះបង់សម្ភារជូន អង្គការដើម្បីប្ដូរយកវណ្ណៈស្អាតស្អំ។ ម៉ាត់ បាន        រំឭកថា «ខ្ញុំមិនបានដឹងពីដើមហេតុអ្វី បានជាមានកម្លាំងខ្មែរក្រហមកើតឡើង? ស្រាប់តែសុខៗ ឃើញកងកម្លាំងខ្មែរក្រហមចូលមកត្រួតត្រាក្នុងភូមិខ្ញុំរស់នៅ។ ខ្ញុំចងចាំបានថា...

សរ ស៊ីម៖ កម្មករស្រែអំបិលជំនាន់ខ្មែរក្រហម

សរ ស៊ីម[1]ភេទ​ស្រី​ អាយុ​៧២ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅភូមិ​ថ្មី​ ស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ​​។ បច្ចុប្បន្ន​ ស៊ីម រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ស៊ីម​ បាន​និយាយ​​ថា​៖«កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ​ជំនាន់នោះ​​​ខ្ញុំ​បាន​រៀន​អក្ខរ​កម្ម​​​ក៏​បាន​ចេះ​អាន​សៀវ​ភៅ​បានល្អ​ស្មើ​ហ្នឹង​ថ្នាក់​ទី​១២​បច្ចុប្បន្ន​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៦នាក់​។ គ្រួសារ​​​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​មិន​មែន​ជា​គ្រួសារ​ធូរ​ធារ​នោះ​ទេ​។ ខ្ញុំ​រស់​នៅ​ជា​មួយ​គ្រួសារ​​ដល់​ឆ្នាំ​១៩៧២ ខ្ញុំ​ក៏​បាន​ចូល​ក្នុង​សមាគមន៍​ភូមិ​​។ ​នៅ​ឆ្នាំ​ដដែល​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​ក៏​មាន​ការ​ជ្រើស​រើស​អ្នក​សិល្បៈ​ស្រុក​។ កាល​នោះ​អ្នក​ដែល​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យចូល​ជា​អ្នក​សិល្បៈ​មាន​គ្នាជាង​៣០​នាក់​។ ការរស់​នៅ​ ព្រម​ទាំង​ការ​​ហូប​ចុក​ហូប​ជា​ក្រុម​ ឬ​ជា​កង​អង្គ​ភាព​។ ​ខ្ញុំ​ចេះ​រាំ...

សួន ម៉ុត៖ ប្រធានភូមិថ្មីប្រចាំតំបន់៥ ស្រុកសេរីសោភ័ណ

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហមបានជ្រើសរើសប្រជាជនក្នុងស្រុកអង្គរជ័យប្រហែល១០នាក់ និងជ្រើសរើសប្រជាជនក្នុងស្រុកមួយចំនួនក្នុងខេត្តកំពត និងតាកែវ ដើម្បីទៅរស់នៅភូមិភាគពាយ័ព្យ ហើយខ្មែរក្រហមបានប្រាប់ប្រជាជនថានៅភូមិភាគពាយ័ព្យដីមានជីវជាតិអាចទទួលផលបានច្រើន។ នៅពេលធ្វើដំណើរទៅដល់ភូមិភាគពាយ័ព្យ ម៉ុត ត្រូវបានអង្គការតែងតាំងឲ្យធ្វើជាប្រធានភូមិនៅ ភូមិថ្មី ឃុំភ្នៀត ស្រុកសេរីសោភ័ណ្ឌ តំបន់៥។ សួន ម៉ុត[1] ភេទប្រុស អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែជា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះរស់នៅ ភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក...

សង្គមបាក់ផ្នត់

សង្គមបាក់ផ្នត់ គឺជាសង្គមមួយដែលដឹកនាំបែបនិយមបក្សពួក ឬគ្រួសារនិយម។ សង្គមមួយនោះគឺតែងតែគិតពីផលប្រយោជន៍បក្សពួក និងគ្រួសាររបស់ខ្លួន ហើយបានកៀបសង្កត់ ព្រមទាំងជិះជាន់សិទ្ធិរបស់អ្នកដទៃ។ ជាកស្ដែងនៅក្នុងរបប លន់ នល់ ជារបបមួយដែលសម្បូរទៅដោយ អ្នកមូលធននិយម ដែលតែងតែធ្វើទុក្ខបុកម្នេញលើប្រជាជនក្រីក្រ។ ឈានចូលដល់របបខ្មែរក្រហម គឺមានការស្អប់ខ្ពើមវណ្ណៈមូលធន បានលុបបំបាត់ចោលទាំងស្រុងនូវការប្រកាន់បក្សពួក និងអ្នកមូលធននិយមទាំងអស់នោះ  ញ៉ន[1] ៖ «គេថាយើងធ្លាប់ឆ្ងាញ់វាបាក់ផ្នត់ពីសង្គមចាស់យើងនោះ គេថាយើងមិនជម្រុះជម្រះហ្នឹងហើយ គេឲ្យយើងទៅរៀនសូត្រ តែមិនមែនរៀនអក្សរទេ រៀនត្បូងចប ដល់អ៊ីចឹងហើយបានដឹងឆ្អឹងគរ»។...

សង្រ្គាមបានធ្វើឲ្យប្រទេសជាតិគ្មានការអភិវឌ្ឍ និងប្រជាជនរងទុក្ខ

នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣[1] ប្រទេសជាតិ បានរួចផុតពីអាណាព្យាបាលបារាំង ប្រទេសជាតិ ចាប់ផ្តើមមានសុខសន្តិភាព មានការអភិឌ្ឍន៍ស្ទើរគ្រប់វិស័យទាំងអស់។ ជាការពិតណាស់ របបរាជានិយម ដែលបានដឹកនាំប្រទេស ដោយសម្តេច ព្រះនរោត្តមសីហនុ ប្រជាជនស្ទើរទូទាំងប្រទេសគោរពស្រលាញ់ព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តែការដឹកនាំប្រទេសជាតិ មិនបានយូរប៉ុន្មានផង ក៏កើតមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ដោយឧត្តមសេនីយ៍លន់ នល់ ។ នៅពេលនោះប្រជាជនទូទាំងប្រទេស ជួបទុក្ខលំបាកគ្រប់បែបយ៉ាង ដូចជាប្រជាជនម្នាក់រស់នៅតាមស្រុកស្រែចម្ការតាមជនបទ...

ដិន សារ៉ន កងទ័ពខ្មែរក្រហម ឈរជើងនៅសមរភូមិរកាគយ

ដិន សារ៉ន កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ  ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...

ភួង ភាន រៀបរាប់ពីការបាត់បង់ប្អូនប្រុសធ្វើការនៅក្រសួងសេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ភួង ភាន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម នេះតែម្ដង។ ឪពុកខ្ញុំឈ្មោះ  អ៊ុក ភួង និងម្ដាយឈ្មោះ អួង អ៊ឹម និងមានបងប្អូនប្រុសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៣។  បងទី១ ឈ្មោះ ភួង អ៊ីម, បងទី២...

ប្រវត្តិភូមិភូមិកំពៃ ឬភូមិកុំភ័យ

ភូមិកំពៃ ឬភូមិកុំភ័យ[1] ជាភូមិចំណាស់មួយក្នុងចំណោមភូមិទាំង១៣ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិកំពៃស្ថិតនៅទិសខាងជើងឈៀងខាងលិចឃុំរំចេក និងទីរួមស្រុកមេមត់ ក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីទីរួមស្រុកមេមត់តាមផ្លូវក្រាលកៅស៊ូទល់មុខផ្សារមេមត់ឆ្ពោះទៅកាន់ឃុំមេមង និងបន្តតាមផ្លូវលេខ៣៧៣C ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៧ ត្រូវបត់ស្តាំប្រមាណ២គីឡូម៉ែត្រ គឺជាទីតាំងភូមិកំពៃ ឬភូមិកុំភ័យ។ បើតាមមេភូមិកំពៃ​ ឬភូមិកុំភ័យ និងចាស់ៗក្នុងភូមិបានឲ្យដឹងថា កាលពីជំនាន់អាណានិគមនិយមបារាំង ភូមិកំពៃ មានឈ្មោះថា ភូមិកុំភ័យ ពីព្រោះនៅពេលទាហានបារាំងចូលដល់ក្នុងភូមិ ទាហានបារាំងបានវាយធ្វើបាប អ្នកភូមិ...

ជា គឹមឈន៖ កងកម្លាំងបោសសម្អាតភូមិភាពបូព៌ា និងវាយចូលខេត្តតៃនិញ នៃប្រទេសវៀតណាម

ការប៉ះទង្គិចជាមួយវៀតណាម ក្នុងឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ បាននាំទៅដល់ការធ្វើបន្សុទ្ធកម្មដ៏ធំ ធេង។ នៅចុងឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលភាគភូមិបូព៌ា។ កងទ័ពវៀតណាមបានដកថយទៅវិញ ដោយបានកៀរយកប្រជាជនកម្ពុជារាប់រយនាក់ទៅជាមួយផង។ បន្ទាប់មកខ្មែរក្រហមបានចោទប្រជាជននិង កម្មាភិបាលភូមិភាគបូព៌ាថាបានចូលដៃជើងជាមួយវៀតណាម។ ហេតុការណ៍នេះបានជំរុញឲ្យមានការចាប់ខ្លួន និងការសម្លាប់មនុស្សជាច្រើននាក់។ [1]ខាងក្រោមជាសាច់រឿង ជា គឹមឈន ដែលបានឃើញទិដ្ឋភាពអង្គការ បោសសម្អាតប្រជាជនភូមិភាគបូព៌ា។ ខ្ញុំឈ្មោះ ជា គឹមឈន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងសាង ឃុំសូរគង...

ឌឿ ប្រាក់ ប្រើរូបសម្រស់ដ៏ទាក់ទាញ ដើម្បីប្រឆាំងបដិវត្តន៍ខ្មែរក្រហម

មេម៉ាយវ័យ​២៣​ឆ្នាំ ឌឿ ប្រាក់[1] បាន​ប្រើរូបសម្រស់ដ៏​ទាក់ទាញ​​​របស់ខ្លួន នៅក្នុង​ផ្ទះបន​មួយកន្លែង​ នៅម្តុំ​គុក​​ក្រុងបាត់ដំបង​ ដើម្បី​​កសាង​កម្លាំង​ក្បត់នៅ​ក្នុងជួរទាហាន​ និង​រៀបចំផែនការ​សម្លាប់ ហ៊ូ យន់ ​ទៀត​ផង។ ក្រុម​អ្នក​សួរចម្លើយ​ បាន​ប្រើ​«​ទារុណកម្មធ្ងន់​គួរសម»លើ ឌឿ ប្រាក់​ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​​​បង្ហាញ​អំពី​​​សកម្មភាព​ក្បត់ផ្សេងៗទៀត ទាក់ទងនឹង​បណ្តាញរបស់ ចាន់ តារា (ដែលមាន​ឋានន្តរ​សក្តិបី មេបញ្ជាការកងវរៈសេនាតូចកងការពារក្រុង និង​ជាមនុស្ស​របស់ ចាន់ រង្សី) និង​...

ចាន់ គឹម ៖ ជាប់គុកមួយគ្រួសារ ដោយសារស្ករត្នោតមួយឡាំង

បទពិសោធន៍របស់ប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម មិនថាតិចឬច្រើន តែងតែទទួលរងការប៉ះទង្គិចផ្លូវចិត្ត តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការលើសកម្លាំង ការចោទប្រកាន់ពីកំហុសតូចតាច និងអ្វីដែលមិនគួរជាកំហុសដើម្បីនាំយកទៅធ្វើទារុណកម្ម ឬដាក់នៅមន្ទីរសន្តិសុខ ឬមន្ទីរដាក់អ្នកទោស ឬមន្ទីរឃុំឃាំង នៅទូទាំងប្រទេសតាមតំបន់ តាមសហករណ៍ តាមភូមិជាដើម។ តួយ៉ាងដូចជាសាច់រឿងរបស់ ចាន់ គឹម ភេទស្រី អាយុ ៦០ឆ្នាំ ក៏ធ្លាប់ត្រូវបានខ្មែរក្រហមនាំយកទៅដាក់នៅមន្ទីរអ្នកទោសនៅលើភ្នំ ក្នុងភូមិស្វាយចាល់ទាំងគ្រួសារ មានសមាជិក៤នាក់ ក្នុងនោះមានប្តី និងកូនពីរនាក់ទៀត។ ចាន់...

ច្រុន ឆុត ៖ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់

ចុងឆ្នាំ១៩៧៨ ឆុត និងប្រជាជនមួយចំនួនដែលនៅធ្វើការងារតាមសហករណ៍ បានសម្រេចចិត្តចូលរួមជាមួយទាហានសម្ដេច ហ៊ុន សែន ដើម្បីវាយបកទៅកាន់កងទ័ពខ្មែរក្រហមនៅឃុំឬស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលប្រយុទ្ធ ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅខាងស្ដាំចំនួនបីគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឆុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ច្រុន ឆុត[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ សព្វថ្ងៃមិនប្រកបមុខរបរអ្វីនោះទេ ចាស់ជរា ។ ឆុត មានស្រុកកំណើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ...

គង់ វឿន៖ ប្រធានអនុសេនាតូចកងកាំភ្លើងធំតំបន់២៤

ឆ្នាំ១៩៧៣ វឿន បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហម និងបានចូលរួមធ្វើសង្រ្គាមទប់ទល់ជាមួយនឹងទាហាន លន់ នល់ រហូតរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វឿន ត្រូវបានតែងតាំងជាប្រធានអនុសេនាតូចកងកាំភ្លើងធំ ដោយគ្រប់គ្រងកងទ័ពចំនួន៥០នាក់ ក្នុងតំបន់២៤។ ឈ្មោះ គង់ វឿន ភេទប្រុស អាយុ៧០ឆ្នាំ[1]។ មានមុខរបរធ្វើចម្ការ ដាំដំឡូង។ វឿន មានស្រុកកំណើតនៅក្នុងភូមិព្រះស្រែ ឃុំ​បឹងព្រះ...

សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន

ខ្ញុំឈ្មោះ គង់ ម៉ាច អាយុ៥៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ក៏ត្រូវឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ខ្ញុំត្រូវជួយមើលប្អូន និងធ្វើការងារផ្ទះជាដើម។ នៅឆ្នាំ ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដឹកនាំដោយ...

នៅ ទួច៖ ដល់តែពិបាកចិត្តពេក ខ្ញុំលែងមានស្មារតី និងវង្វេងអស់ហើយនៅពេលនោះ

ញុំឈ្មោះ នៅ ទួច ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរ៍ ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ បូ នៅ និង ម្តាយឈ្មោះ ជ័យ ភ្លាវ។ ខ្ញុំមានបងប្អូនចំនួន១៣នាក់  ស្លាប់អស់២នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ ដោយសារតែជីវភាពក្រីក្រ។ ខ្ញុំបានរៀបការជាមួយស្វាមី​ឈ្មោះ អុច...

ប្រវត្តិតស៊ូ របស់ សាន់ ហឿង ដែលជាកងចល័តស្រុកកំពង់សៀម

សាន់ ហឿង[1] មានអាយុ៦៥ឆ្នាំ បច្ចុប្បន្ន រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហឿង មានប្រវត្តិតស៊ូ និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម ដូចជា ការរស់នៅបែកពីឪពុកម្ដាយ, ការបង្ខំធ្វើការងារហួសកម្លាំង, គ្មានអាហារហូបគ្រប់គ្រាន់ និងការដែលអាចត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល។ ខាងក្រោមនេះ គឺជាការសេចក្ដីសង្ខេបសាច់រឿងរបស់ សាន់ ហឿង ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម៖ «ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម...

មានគម្រោងរត់ចូលទៅថៃ ក្នុងជំនាន់ខ្មែរក្រហម

ហោ ថៃ​ ហៅ​ ធុល[1]​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​វត្ត​កែវ​រមូល​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​។​ បច្ចុប្បន្ន​រស់ភូមិ​ព្រែក​ខ្ពប​ ​ស្រុក​៤១​ តំបន់​៤​ ក្រុម​ទី​២២​ កង​តូច​លេខ​៧​ កង​ធំ​​លេខ៣​។​ ​ថៃ បាន​ឆ្លើយសារភាពថា៖ «កាល​ពី​វ័យ​កុមារ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧​។ ឪពុក​ម្ដាយ​ ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​បង​ប្អូន​បង្កើត​ខ្ញុំ​មាន​ចំនួន​២​នាក់​។ ខ្ញុំ​មាន​គ្រួសារ​​ហើយ​ ប្រពន្ធ​ខ្ញុំ​ឈ្មោះ​ កុយ​...

លី អ៊ីសា រៀបរាប់ពីជីវិតដែលបានឆ្លងកាត់ក្នុងសម័យសង្គ្រាម

ខ្ញុំមានឈ្មោះលី អ៊ីសា[1] កើតនៅក្នុងឆ្នាំ១៩៣៦ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងអំឡុងឆ្នាំ១៩៥៨ ខ្ញុំបានផ្លាស់ប្តូរមករស់នៅភូមិសោយ១ ឃុំបើស១ ស្រុកក្រូចឆ្មារ។ នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឃើញប្រជាជនជាច្រើនបានធ្វើបាតុកម្មទាមទារយកអំណាចឲ្យសម្តេចនរោត្តម សីហនុវិញ។ នៅក្នុងអំឡុងឆ្នាំ ១៩៧១-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ និងរំដោះតំបន់មួយចំនួននៅតាមជនបទប្រទេសកម្ពុជា។[2] នៅពេលដែលបានកងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ក្នុងភូមិឆ្នាំ១៩៧៣ ខ្មែរក្រហមបានឲ្យប្រជាជននៅក្នុងភូមិបង្កើតជាក្រុម «ប្រវាស់ដៃ»។​ នៅក្នុងអំឡុងពេលមានសង្រ្គាមស៊ីវិល ពីឆ្នាំ១៩៧០-១៩៧៥​ ប្រជាជនភាគច្រើនដែលរស់នៅតាមតំបន់រំដោះរបស់ខ្មែរក្រហមត្រូវបានរៀបចំឲ្យទៅជា...

Solverwp- WordPress Theme and Plugin