សម្រាកនៅលើកន្ទេលស្លឹកត្នោត និងយកផ្លែដូងធ្វើខ្នើយ

(តាកែវ) ឈ្មោះ ទូច ឡុង អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឡុង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឡុង ធ្វើការងារនៅក្នុងកងស្រួច។ ជារៀងរាល់ថ្ងៃ ឡុង ត្រូវក្រោកតាំងពីម៉ោង៣ភ្លឺ រហូតដល់ម៉ោងប្រមាណ ៧យប់ទើបបានសម្រាក។ នៅរដូវវស្សា អង្កការបានប្រើ ឡុង ឲ្យដកសំណាបបាន២ផ្លូនក្នុងមួយថ្ងៃ។ ផុតពីរដូវស្ទូង អង្គការបានប្រើ...

ជា ម៉ុង៖ ជាប់ឃុំឃាំងក្នុងប្រទេសវៀតណាម រយៈពេល ១ឆ្នាំ ២ថ្ងៃ។

ឈ្មោះ ជា ម៉ុង ភេទប្រុស អាយុ ៣០ ឆ្នាំ[1]។ ម៉ុង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៤ នៃអនុវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម៉ុង កើតនៅភូមិពានា ឃុំអំពិលត្រាវ(បច្ចុប្បន្នឃើញមានតែឃុំអំពិលក្រៅ) ស្រុកស៊ីធរកណ្ដាល តំបន់២២ ភូមិភាគបូព៌ា។ ឪពុករបស់គាត់ឈ្មោះ ជា ស៊ឹម ហើយម្ដាយឈ្មោះ អ៊ូ មិន និងមានបងប្អូន...

បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម ព្រោះមិនចង់ឲ្យឪពុកត្រូវទទួលទារុណកម្ម

នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេច នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពដើម្បីត្រឡប់មកភូមិកំណើតវិញ ដើម្បីព្យាបាលជំងឺគ្រុនចាញ់ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ ក្រោយមក លឿ សម្រេចចិត្តត្រឡប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព...

ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...

ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត

បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1] កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន ត្រូវបានចោទប្រកាន់ថាក្បត់ សមាសភាពមិនល្អ...

ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤

ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូន ១១នាក់[1]។ នៅអាយុ ១៦ឆ្នាំ ពិន បានចូលទៅសិក្សា...

ទូច ឆូវ៖ អង្គការឲ្យប្រជាជនហូបបបរ ដើម្បីទុកស្រូវបញ្ជូនយកទៅប្រទេសចិន

  (តាកែវ)ទូច ឆូវ អាយុ៨៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឆូវ គឺជាប្រជាជនចាស់ រស់នៅភូមិព្រៃលៀបនេះតែម្តង។ មុនដំបូង ឆូវ ធ្វើការងារ ស្ទូង, ដក, លើកទំនប់ និងជីកប្រឡាយនៅក្បែរសហករណ៍។ នៅក្នុងសហករណ៍ ឆូវ រស់នៅជាមួយប្ដី ប៉ុន្តែកូនៗរបស់គាត់ ត្រូវបំបែកចេញពីគាត់ឲ្យទៅធ្វើការងារឲ្យអង្គការ។...

ហេង សាម៉ន៖ អ្នកទោសភាគច្រើនស្លាប់ក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ

(តាកែវ) ហេង សាម៉ន ហៅប្រុស មានអាយុ៧០ឆ្នាំ។ សាម៉ន គឺជាគ្រូចូលនិវត្តន៍ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ សាម៉ន ឈប់រៀន និងចូលធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះ សាម៉ន ត្រូវ​ជម្លៀសចេញពីភ្នំពេញមកនៅភូមិអំរ៉ែ។ ពេលមកដល់ភូមិ សាម៉ន បានកុហកប្រធានសហករណ៍ថា គាត់គឺជាសិស្សរៀននៅសាលាវិជ្ជាឧត្តម...

ប្ដីខ្ញុំស្លាប់ដោយសារជំងឺរាគ

(តាកែវ)យ៉ង យេន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ យេន មានកូន៣នាក់ ដោយកូន​ម្នាក់​បាន​ស្លាប់នៅក្នុងសម័យ លន់ នល់ ។  កូនរបស់ យេន ម្នាក់ឈ្មោះ វ៉ាន់ បានធ្លាក់ខ្លួនពិការដោយសារតែការព្យាបាលរបស់ពេទ្យខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម យេន ឆ្លងទន្លេបានកូនម្នាក់ឈ្មោះ សុខមាន។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ  គ្រួសាររបស់ យេន...

ការងាររបស់កុមារប្រមូលផ្ដុំ

(តាកែវ) ហេង ធឿន អាយុ៥៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ធឿន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធឿន គឺជាប្រជាជនមូលដ្ឋាននៅភូមិព្រៃលៀប។ នៅក្នុងសហករណ៍ ធឿន មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ គាត់ត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំតាអូរ។ ការងាររបស់កុមារប្រមូលផ្ដុំ មានដូចជា ការរែកកម្អួតភ្នំ យកមកចាក់ក្នុងស្រែម្ដុំឡស្លា(ខាងត្បូងភូមិ)។ បន្ថែមពីលើការងាររែកដី ធឿន កើបលាមក...

កុមារដែលមិនស្ដាប់បង្គាប់ត្រូវវាយធ្វើបាប និងចាប់ឃុំឃាំងក្នុងទ្រុងជ្រូក

(តាកែវ)​ អែម សួន អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សួន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ មុនសម័យខ្មែរក្រហម សួន បានរៀបការ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។ ចូលដល់សម័យខ្មែរក្រហម កូនស្រីរបស់ សួន បានលុងទឹកស្លាប់នៅពេលដែលចុះទៅលាងខ្លួន បន្ទាប់ពីបន្ទោរបង់រួច។ នៅពេលដែលកូនស្លាប់ សួន មិនបានដឹងដំណឹងភ្លាមៗនោះទេ ព្រោះគាត់ត្រូវនៅធ្វើការងារឲ្យអង្គការនៅក្នុងកងចល័ត ហើយកូនរបស់គាត់ឲ្យយាយនៅក្នុងភូមិមើលការខុសត្រូវ។ បន្ទាប់មកទៀត...

សមាជិកក្រុមដេរសម្លៀកបំពាក់សម័យខ្មែរក្រហម

(តាកែវ) ជ្រូ ជ្រិន អាយុ៧៤ឆ្នាំ មាន​ស្រុក​កំណើត​និង​រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ ជ្រិន បានរៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងភូមិ។ ក្រោយរៀបការរួច ជ្រិន មានកូន១នាក់ និងប្រកបរបបធ្វើស្រែ និងដេរខោអាវ។ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ជ្រិន មិនសូវបាននៅផ្ទះប៉ុន្មានទេ ដោយសារគាត់ត្រូវរត់ចូលព្រៃ ដើម្បីគេចពីការចាប់ធ្វើជាទាហាន។ លើសពីនេះទៅទៀត នៅក្នុងភូមិរបស់ ជ្រិន មានការប្រយុទ្ធគ្នារវាងទាហាន...

អេល ហ៊ីម ខ្មែរក្រហមមិនបានឲ្យជនជាតិខ្មែរ-ឥស្លាមគោរពប្រតិបត្តិសាសនា

ខ្ញុំឈ្មោះ អេល ហ៊ីម អាយុ ៧០ឆ្នាំ រស់នៅភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។[1] ពីមុនខ្ញុំប្រកបរបរដាំខ្ទឹម។ នៅក្នុងរបបប៉ុល ពត ត្រូវបានខ្មែរក្រហមមិនឲ្យគោរពជំនឿខាងសាសនា[2] ត្រូវជម្រុះចោលទាំងអស់។ ខ្ញុំកាន់សាសនាឥស្លាមធ្វើម៉េចលែងបាន ត្រូវតែគោរពសាសនាមានកម្មាភិបាលខ្មែរក្រហមម្នាក់ជនជាតិចាមឈ្មោះ សុះ ប្រាប់ថាបើមិនជម្រុះចោលសាសនាទេ ថ្ងៃខាងមុខខ្មែរក្រហមនឹងធ្វើបាបមិនខាន។ ខ្ញុំចេះតែខ្លាច មិនហ៊ានសំយ៉ាងពេញលក្ខណទេ ហើយបើគ្មានមនុស្សទេ ទៅលួចសំយ៉ាងដូចធម្មតា ប៉ុន្តែធ្វើផង...

លឹម តេង យុទ្ធជនមន្ទីរយោធាតំបន់១០៥

កំណត់ហេតុ​សួរចម្លើយ​ត្រូវបាន​ធ្វើ​ឡើង​នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ​១៩៧៨។ លឹម តេង[1] ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិ​ខ្មែរ មានទីកន្លែង​កំណើត​នៅក្នុងភូមិ​ដាយ៉ាយ ខេត្ដក្រចេះ​។​ ឪពុក​របស់ខ្ញុំឈ្មោះ លឹម រកស៊ី​លើក​អីវ៉ាន់ដាក់លើ​ដំរី និងធ្វើស្រែ។ ចំណែកឯ​ម្ដាយ​របស់ខ្ញុំ​ឈ្មោះ យីន។ នៅពេលខ្ញុំ​មាន​អាយុ​៤ឆ្នាំ ម្ដាយ​របស់ខ្ញុំ​បានស្លាប់ ​​​​ហើយ​ឪពុករបស់ខ្ញុំ​បាន​យកកូន​ទាំងអស់​ទៅរស់នៅ​ជាមួយ​ម្ដាយ​ធំ​ក្នុងស្រុក​ច្បា ខេត្ដ​​​មណ្ឌល​គិរី​ តំបន់​១០៥។ លុះនៅឆ្នាំ​១៩៧៣ ខ្មែរក្រហម​បានរៀបចំ​សហករណ៍​កាអ៊ូន មានឈ្មោះ យឿម...

សា អៃស៊ះ ៖ បើមានសំឡេងក្មេងយំ នឹងត្រូវដាក់គ្រាប់បែកកម្ទេចទាំងទូក

ឆ្នាំ១៩៧៣ ជនជាតិចាមចាប់ផ្ដើមឡើងតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពខ្មែររំដោះ (ខ្មែរក្រហម) ដែលបានធ្វើការគាបសង្កត់លើជំនឿសាសនា និងការអនុវត្តប្រពៃណី វប្បធម៌តាមសហគមន៍ ដូចជាការថ្វាយបង្ខំក្នុងមួយថ្ងៃប្រាំដង និងការសូត្រគម្ពីរកូអានជាដើម។ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ១៩៧៣ មកដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ជនជាតិចាមយ៉ាងហោចណាស់ ៣០០ នាក់ ក្នុងស្រុកក្រូចឆ្មារ ត្រូវកងទ័ពរំដោះចាប់ខ្លួន។ អ្នកដែលត្រូវចាប់ គឺសុទ្ធតែជនជាតិចាមដែលមានចំណេះដឹងជ្រៅជ្រះ ជាមេដឹកនាំសាសនា ជាពិសេសគឺជាតួន(គ្រូ) បង្រៀនផ្នែកគម្ពីរកូអាន និងអ្នកដែលមានធនធាន អ្នកជំនួញ ក្នុងសហគមន៍1។ ឆ្នាំ១៩៧៥...

គង់ គៀន លេខាវរសេនាតូច៦៣១

គង់​ គៀន[1]​ ហៅ​ អ៊ឹង​ វ៉េត​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មានទី​កន្លែង​កំណើត​រស់​នៅ​ក្នុង​ភូមិ​វត្ត​ស្វាយ​ ឃុំ​ពាម​ឧញ្ញាអុង​ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្ដាល​។ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​។ ក្នុង​វ័យ​១៧ឆ្នាំ​ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩​ នៅ​សាលា​ ណយ​ យឹម​។​ បន្ទាប់​មក​ខ្ញុំ​បាន​ឈប់​រៀន​ ដើម្បី​ទៅធ្វើ​កាងាររ​​ស៊ី​ឈ្នួល​នៅ​រោង​ចក្រ​ទៀន​(ហាង​ តៃ​ គួង)​ ភ្នំ​ពេញ​។ ក្រៅ​ពី​ការ​ងារ​នៅ​រោង​ចក្រ​ទៀន​ ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​រត់​តុ​ហាង​បាយ​ ហាង​គុយ​ទាវ​...

អតីតអ្នកជាប់ឃុំឃាំងមន្ទីរសន្តិសុខកោះស្វាយស

ជាមួយស្លាកស្នាមច្រវាក់ និងអតីតកាលដែលបន្សល់ទុក អ្នកជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខកោះស្វាយស ឈ្មោះ អ៊ុម ឡោ[1] បានរំឭកពីការចាប់ខ្លួន និងការធ្វើទុក្ខម្នេញដោយយោធាខ្មែរក្រហម ក្រោយពេលបងប្រុសឈ្មោះ អ៊ុម ជី ត្រូវបានចាប់ខ្លួននៅដើមឆ្នាំ១៩៧៨។[2] នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅតំបន់៤ ភូមិភាគពាយ័ព្យ មានមន្ទីរសន្តិសុខមួយកន្លែង។ នៅទីនោះ មានមនុស្សជាច្រើនរយនាក់ ទាំងប្រជាជនចាស់ និងប្រជាជនថ្មី ត្រូវបានយោធាខ្មែរក្រហមដែលមកពីភូមិភាគនិរតី ចាប់ខ្លួន និងសម្លាប់។ មន្ទីរសន្តិសុខនេះហៅថា...

សេអ៊ីអា និងការបរាជ័យនៃការវាយកាន់កាប់ស្រុកថ្មពួក និងស្វាយស៊ីសុផុននៅក្នុង១៩៧៧

ចម្លើយសារភាពរបស់ ធាស​ អ៊ួម[1] អនុលេខាកងវរសេនាតូច​៤១៥ នៃកងវរសេនាធំ​៤០ នៅក្នុង​កងពលធំទី​១ បាន​គូសបញ្ជាក់ពីការរៀបចំកម្លាំង ដើម្បីវាយប្រហារផ្តួលរំលំ​បដិវត្តន៍​ខ្មែរក្រហម នៅ​ក្នុង​ភូមិ​សាស្ត្រ​​ស្រុកថ្មពួក និងស្វាយស៊ីសុផុន ដែលគ្រោងនៅក្នុង​ខែកញ្ញា ឆ្នាំ​១៩៧៧។ ​ចម្លើយសារភាពនេះ​បានបង្ហាញថា ការរៀបចំកសាង​កម្លាំង និង​ការត្រៀម​ធ្វើសកម្មភាព មិន​អាចធ្វើទៅបាន​ដោយ​ជោគជ័យ ដោយសារតែ​ ធាស អ៊ួម ត្រូវបាន​ចាប់ខ្លួន និង​សួរចម្លើយដោយក្រុម​អ្នកសួរចម្លើយឈ្មោះ មាក និង​ឡាត់ ដែលមាន​ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែកក្កដា...

បទពិសោធន៍រស់នៅក្នុងជំនាន់ខ្មែរក្រហមនៅក្នុងខេត្តកោះកុង

នៅក្នុង​ខែសីហា ឆ្នាំ​២០២១ ខ្ញុំ​និង​សហការី​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តកោះកុង​ដើម្បីជួបជាមួយអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​របស់​មជ្ឈមណ្ឌលឯកសារ​កម្ពុជានៅក្នុងគម្រោង​ «លើកកម្ពស់​សិទ្ធិនិង​ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព​របស់​អ្នក​រស់រានមានជីវិត​ពីរបប​ខ្មែរក្រហម»[1]។ នេះគឺជាលើកដំបូងបំផុត​ដែល​ខ្ញុំ​បានមកកាន់​ខេត្តនេះ។ ខ្ញុំ​នៅចាំថា ខ្ញុំនិងសហការី​ត្រូវ​ចំណាយពេល​ប្រមាណ​ជិតបួន​ម៉ោង​ពីជាយខេត្ត​ (ក្បែរផ្លូវ​បំបែក​ស្រែអំបិល) មកកាន់ទីរួមខេត្ត​ខេត្តកោះកុង ដោយសារតែផ្លូវ​មានសភាពកោងចុះកោងឡើងដែលតម្រូវ​ឲ្យបើកបរដោយប្រុងប្រយ័ត្នខ្ពស់។ នៅតាមផ្លូវ ខ្ញុំ​ពិតជាមាន​សេចក្តី​សោមនស្ស​ចំពោះ​ទិដ្ឋភាពធម្មជាតិនៃជួរភ្នំពត់ពេន​តាមបណ្តោយដងផ្លូវ។ ភូមិឋានរបស់អ្នកស្រុក​លេចរូបរាងឡើង​យូរៗម្តង បង្ហាញថាខេត្តនេះពុំ​សូវជាមានប្រជាជនរស់នៅ​​ច្រើនប៉ុន្មានទេ។ ដោយសារ​តែអ្នកស្ម័គ្រចិត្ត​កម្ពុជា រស់នៅ​ស្រុកផ្សេងៗគ្នា ខ្ញុំ​បានធ្វើដំណើរ​ទៅកាន់​ស្ទើរគ្រប់ស្រុក​នៃខេត្តកោះកុង។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង​អំពីទីតាំងភូមិសាស្ត្រ​នៃខេត្តនេះ ពីព្រោះថាពីស្រុកមួយ​ទៅស្រុកមួយមានចម្ងាយ​ឆ្ងាយដាច់សង្វែងពីគ្នា ពេល​ខ្លះ​ត្រូវ​ឆ្លងកាត់​ផ្លូវ​ភ្នំនិង​ជម្រាលជាច្រើន​ដើម្បីធ្វើដំណើរ​ពី​ស្រុកមួយទៅស្រុកមួយទៀត ដែលស្ទើរតែមិនអាចទៅរួចប្រសិនបើធ្វើដំណើរ​ដោយ​ថ្មើរជើង។ ស្របពេល​ដែល​គយគន់​ទេសភាព​ធម្មជាតិក្នុងដំណើរ​នេះ ខ្ញុំ​ក៏បាន​ចោទជាសំណួរជាច្រើនថា​តើ​ ប្រជាជនដែល​រស់នៅក្នុងខេត្តនេះ ត្រូវរស់នៅក្នុង​ស្ថានភាព​យ៉ាងដូចម្តេច​នៅក្នុង​របបខ្មែរក្រហម?...

ឈុំ គា រំឭកពីការចងចំាក្នុងរបបខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ឈុំ​ គា កើតនៅក្នុងឆ្នាំ ១៩៥០​ នៅកោះលួង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំបានរស់នៅកោះលួង​រហូតដល់ឆ្នាំ១៩៧៣។ នៅក្នុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា​[2] ក្នុងនោះក៏មានតំបន់ដែលខ្ញុំបានរស់នៅ ហើយទ័ពខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិស្រុករបស់ខ្លួនផងដែរ។ នៅពេលដែលខ្មែរក្រហមបានជម្លៀសប្រជាជននោះ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ​ ស្រុកក្រូចឆ្មារ​។ ក្នុងពេលជម្លៀសនោះ ខ្ញុំបានឃើញប្រជាជនមួយចំនួនរត់ទៅទីរួមខេត្តកំពង់ចាម​ ដើម្បីគេចចេញពីការជម្លៀស​ និងសង្រា្គមផ្សេងៗ ពេលដែលរត់នោះប្រជាជនខ្លះប្រើប្រាស់ផ្លូវគោក​ និងប្រជាជនខ្លះទៀតសុខចិត្តហែលទឹកគេចចេញក៏មាន។...

កូនក្របីនៅក្នុងរបបខ្មែរក្រហម មានតម្លៃជាងជីវិតរបស់ខ្ញុំ

ក្នុងឆ្នាំ២០០៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម (Victim of Torture) ដែលផ្តោតសំខាន់ដល់ការជួយដោះស្រាយនូវវិបត្តិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជំងឺបាក់ស្បាតពីរបបខ្មែរក្រហមនៅខេត្តចំនួន២ គឺខេត្តតាកែវ និងខេត្តកណ្តាល ដែលគ្រប់គ្រងដោយ តាម៉ុក នៃភូមិភាគនិរតី[1]ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះក៏ជាតំបន់សម្បូរទៅដោយ គុក និងរណ្តៅសាកសពរួម ដែលបញ្ជាក់ពីការប៉ះទង្គិចធ្ងន់ធ្ងរដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ។ បន្ទាប់ពីការណែនាំខ្លួន និងពន្យល់លម្អិតពីគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម ដល់អ្នកមីង នួន មុំ បានយល់រួចរាល់ ជួង សុភារិទ្ធ និង...

ជុំ សារឹម ៖ ប្រធានរោងបាយ

ខ្ញុំឈ្មោះ ជុំ សារឹម[1] កើតឆ្នាំ១៩៤៦ កើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សព្វថ្ងៃខ្ញុំរស់នៅភូមិស្វាយរំពារ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ សួស សួន និងមានកូនចំនួន៨នាក់ គឺប្រុស៧នាក់​ និងស្រីម្នាក់។ កាលពីតូច ខ្ញុំចូលរៀននៅសាលានៅវត្តសង្កែរយៈពេល៣ឆ្នាំក៏ផ្លាស់ទៅរៀននៅសាលាបឋមសិក្សាម្រាក ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល វិញ។ ខ្ញុំរៀនដល់ថ្នាក់ទី៩ពីសង្គមចាស់...

តាក លឹម៖ ប្រធានភស្តុភាររោងចក្រ តំបន់២១ ភូមិភាគបូព៌ា

តាក លឹម[1] ភេទប្រុស កើតនៅឆ្នាំ១៩៥៥ មានស្រុកកំណើតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ លឹម មានឪពុកឈ្មោះ ឆ្មា ឡី និងម្តាយឈ្មោះ ម៉ុក សួង(ស្លាប់)។ លឹម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ ប្រុស៥នាក់។ លឹម រៀនបានត្រឹមថ្នាក់ទី៧ ក្នុងរបបសង្គមរាស្រ្តនិយមនៅសាលាជីកដី។ គាត់ចេះអាន និងសរសេរអក្សរខ្មែរបាន។ ក្រោយពីឈប់រៀន លឹម...

ឌីន ប៉ែត រៀបរាប់ពការងារធ្វើឈ្លបឃុំស្វាយឃ្លាំងរបស់ខ្មែរក្រហម

ខ្ញុំឈ្មោះ ឌីន ប៉ែត[1] អាយុ ៦៥ឆ្នាំ រស់នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។  ខ្ញុំមានស្រុកកំណើតនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មានេះតែម្ដង។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងទម្លាក់សម្ដេចសីហនុ។ នៅឆ្នាំ១៩៧១ មកខ្មែរក្រហមមានជាបណ្ដើរហើយ ចៅហ្វាយស្រុកក្រូចឆ្មារបានរត់នៅខាងស្ទឹងត្រង់ ព្រោះខ្មែរក្រហមមកពីក្រោមក៏គៀកនិងមកពីលើក៏គៀក។ នៅឆ្នាំ១៩៧២ បានមានសភាពការណ៍ចលនាតស៊ូ បើនិយាយឥឡូវនេះហៅថាខ្មែរក្រហម។ នៅកំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយចំនួនក្នុងប្រទេសកម្ពុជា។[2]...

ព្រំ សេន រំឭកពីការងារជាទាហានបម្រើខ្មែរក្រហមថា ជារឿងធម្មតាក្នុងជីវិត និងមិនសោកស្តាយឡើយ

ព្រំ សេន បាននិយាយទាំងទឹកមុខរួសរាយរាក់ទាក់ប្រាប់ថា «…វាជារឿងធម្មតាទេចំពោះជីវិតធ្វើជាទាហានបម្រើខ្មែរក្រហម និងមិនដែលសោកស្តាយឡើយពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម»។ ពាក្យសម្តីនេះ ព្រំ សេន បាននិយាយក្នុងពេលបញ្ចប់កិច្ចសម្ភាសរយៈពេលជាងមួយម៉ោង ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លើយតបទៅនឹងសំណួរសួរថា «មកដល់ពេលនេះ តើលោកអ៊ំសោកស្តាយទេ ចំពោះការចូលបម្រើជាទាហានរបស់ខ្មែរក្រហម និងជីវិតឆ្លងកាត់របបខ្មែរក្រហម?»។ រស់នៅក្នុងផ្ទះប្រក់ស័ង្កសីតូចមួយជាប់ជើងភ្នំដំរីរមៀល[1] ប្រកបដោយទេសភាពស្រស់បំព្រង ស្ងប់ស្ងាត់ និងយ៉ាងមានក្តីសុខ ស្ថិតនៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់...

ប៉ែន វ៉ាន់សៃ ៖ អតីតនិស្សិត ទូរគមនាគមន៍ ប្រទេសបារាំង

ខ្ញុំឈ្មោះ ប៉ែន វ៉ាន់សៃ ហៅ សៃ ហៅ តែល[1] មានអាយុ៣៣ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)ហើយខ្ញុំមានគ្រួសារហើយ។​ ខ្ញុំមានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ។ ខ្ញុំគឺជាអតីតនិស្សិតសាលាទូរគមនាគមន៍ ប្រទេសបារាំង មុនអង្គការចាប់ខ្លួនខ្ញុំមានតួនាទីជាជំនួយការបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច។ នៅឆ្នាំ១៩៥០ ខ្ញុំចូលរៀនសាលាបឹងកេងកង រហូតដល់ឆ្នាំ១៩៥៦ បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ រហូតដល់ថ្នាក់បញ្ចប់។ នៅឆ្នាំ១៩៦៣ ខ្ញុំចូលរៀនមហាវិទ្យាល័យវិទ្យាសាស្រ្តផ្នែកទី១។ ពេលនោះខ្ញុំបានស្គាល់និស្សិតម្នាក់ឈ្មោះ​​ អ៊ិន សូភាព ហៅ មី...

សេង អូន ពេទ្យកងទ័ពតំបន់២២ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សេង អូន អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិទី៧  ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ាន ផៃ ដែលធ្វើការជានីរសារកងទ័ពតំបន់២២ នៅឆ្នាំ១៩៧៨។  ខ្ញុំមានកូនប្រុស 1 សេង អូន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកុម្ភះ ឆ្នាំ២០២០,...

សែម សួង ជាយោធាខ្មែរក្រហមដែលបានវាយចូលទីក្រុងភ្នំពេញ

នៅក្នុងប្រទេសជាតិមួយដែលកើតមានសង្រ្គាម ប្រជាជនកម្ពុជាទូទាំងប្រទេសត្រូវទទួលរងផលប៉ះពាល់ជាច្រើននៅក្នុងសង្គមជាតិទាំងមូល។ ជាពិសេសកម្លាំងយុវជនយុវនារីមិនអាចឈរអោបដៃនៅស្ងៀមបានទេ ត្រូវតែមានកាតព្វកិច្ចចូលបម្រើជាតិមាតុភូមិ។ ដូចជាឈ្មោះ សួង បានចូលបម្រើចលនាខ្មែរក្រហម តាំងពីមានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ ដែលបានវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ ខ្ញុំ មានអាយុ៤៤ឆ្នាំ (២០០៣)។ ខ្ញុំ មានស្រុកកំណើតនៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦២ ឪពុកម្តាយមានជីវភាពខ្វះខាតគ្មានដីស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារក៏សម្រេចចិត្តផ្លាស់ចេញពីស្រុកកំណើតមករស់នៅភូមិអណ្តាស់ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧០ សង្គ្រាមចាប់កើតមានឡើងដោយឧត្តមសេនីយ៍...

ប៊ី សេងហ៊ាង៖ យោធាពាណិជ្ជកម្មរដ្ឋ និងជាអតីតអ្នកទោសនៅ ម-៨៧០

នៅក្នុងឆ្នាំ១៩៧៦ សេងហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការជាយោធាពាណិជ្ជកម្ម ជាអ្នកកាន់ផ្នែកបញ្ជីសម្ភារ នៅឃ្លាំងពាណិជ្ជកម្មរដ្ឋមួយកន្លែងនៅទីក្រុងភ្នំពេញ។ មិនបានប៉ុន្មាន គាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន យកទៅដាក់នៅគុក ម-៨៧០ ដោយចោទប្រកាន់ថាជាប់និន្នាការនយោបាយ។ ប៊ី សេងហ៊ាង[1] ភេទស្រី អាយុ៥២ឆ្នាំ កើតនៅឆ្នាំ១៩៥៤ នៅភូមិសាលាដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុករបស់ សេងហ៊ាង...

ខ្ញុំខំធ្វើដំណើរទាំងយប់ទាំងថ្ងៃព្រោះពាក្យថា” នៅខាងមុខមានសមមិត្តដាំបាយទទួល”

នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀស សុខលាង ឲ្យដើរទាំងយប់ថ្ងៃដោយប្រើយុទ្ធសាស្រ្តាថា” បងប្អូនទាំងអស់គ្នាដើរឲ្យលឿនមានសមមិត្តដាំបាយទទួលនៅខាងមុខ” ឮហើយសុខលាង ខំប្រឹង ធ្វើដំណើរទៅមុខ ព្រោះឃ្លាន។ ខាងក្រោមនេះជាសាច់រឿង របស់ ងួន សុខលាង៖ ងួន សុខលាង[1] ភេទប្រុស អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...

សន លាជ៖ ខ្ញុំសំណាងហើយ ដែលមិនព្រមទៅតាមការកៀររបស់ខ្មែរក្រហម ឡើងទៅលើភ្នំឆ្កែកូន កុំអី ខ្ញុំមិនមានជីវិតរស់រហូតមកដល់សព្វថ្ងៃនេះទេ

ខ្ញុំឈ្មោះ សន លាជ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ កាលនៅពីតូច ខ្ញុំមិនបានចូលសិក្សារៀនសូត្រទេ។ កាលនោះ ខ្ញុំមិនបានរស់នៅភូមិព្រៃកំពែងនេះទេ។ ខ្ញុំនិង គ្រួសារ បានរត់ទៅភូមិត្រោក ឃុំទឹកថ្លា ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ លន់ នល់ តាំងពីឆ្នាំ១៩៧២មក ហើយបានធ្វើកិច្ចការងារដូចជា ជីកអាង រែកដី មើលគោ...

បាត់បង់សមាជិកគ្រួសារចំនួនបួននាក់ និងត្រូវបានធ្វើទារុណកម្មលើរាង្គកាយ

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សមាជិកគ្រួសាររបស់ ថា ចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា ដោយសារខ្វះខាតរបបអាហារ។ ជាពិសេស ថា ត្រូវបានអង្គការខ្មែរក្រហមធ្វើទារុណកម្មដោយយកឈើក្ដៅអុជលើក្បាលពោះដោយគ្មានការអាណិតអាសូរ។ ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស មានអាយុ៥៨ឆ្នាំ[1]។ សព្វថ្ងៃ ថា ប្រកបមុខរបរធ្វើស្រែចម្ការ និងជាអតីតទាហាន។ ថា មានស្រុកកំណើតនៅក្នុងភូមិ កោះក្របី  ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្ន...

“ឃ្លាតឆ្ងាយពីគ្រួសារនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)”

ខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានរៀបចំប្រទេសជាថ្មី បានប្រមូលរបស់របរទាំងអស់ដាក់រួមគ្នា និងមានការជ្រើសរើស យុវជន យុវនារីឲ្យធ្វើជាកងទ័ព កងកុមារ និងកងចល័ត។ យុវជន យុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់ គ្មានពេលឈប់សម្រាក។ ខ្មែរក្រហមចាត់តាំងយុវជន យុវនារីទាំងនោះ ធ្វើការតាមតួនាទីរៀងៗខ្លួន ដូចជាកងចល័ត ឃ្វាលគោក្របី កើបស្មៅ រើសអាចម៍គោ ដើម្បីធ្វើជីដាក់ដំណាំ។  ប្រជាជនត្រូវធ្វើការងារធ្ងន់ៗ និងលំបាកឲ្យជីកប្រឡាយឬអាងស្តុកទឹក  លើកទំនប់​ កាប់ភ្លឺស្រែ...

ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់ឪពុកខ្ញុំយកទៅសម្លាប់ ដោយសារឪពុកខ្ញុំធ្វើការងារនៅមន្ទីរស្រុកមេមត់​ តំបន់២១ ភូមិភាគបូព៌ា។ នៅខណៈពេលកងទ័ពភូមិភាគនិរតី(កងទ័ពមជ្ឈិមខ្មែក្រហម) ចូលមកដល់ភូមិភាគបូព៌ា និងស្រុកមេមត់ កងទ័ពទាំងនោះបាននាំឪពុកខ្ញុំទៅរៀនសូត្រ និងបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ ហែម ឈឿន[1] ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់បទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ ឈ្មោះ ហែម ឈឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ខ្ញុំមានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់...

ម្ដាយខ្ញុំបានស្លាប់ព្រោះភាពអត់ឃ្លាន

នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានរឹតបណ្តឹងរបបអាហារដល់ប្រជាជន កាន់តែខ្លាំងទៅៗ ឈានដល់ការហូបបបរអង្ករ១កំប៉ុងគ្នា៣០នាក់។ ជាក់ស្ដែង ម្ដាយ ធី ទទួលបានទឹកបបររាវៗ និងមានគ្រាប់អង្ករបន្តិចបន្តួចប៉ុណ្ណោះ ហើយត្រូវបានបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក ទើបបណ្ដាលឲ្យគាត់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត។ ធី បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ នួន ធី ភេទស្រី អាយុ៦០ឆ្នាំ ប្រកបរបរធ្វើចម្ការនិងក្រងស្បូវលក់។ ធី មានស្រុកកំណើតនៅ ភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនប្រទេសថៃ។ បច្ចុប្បន្ននេះ...

ឃ្លាន ឈឹម៖ កូនជាកម្លាំងចិត្តបណ្តាលឱ្យម្តាយចង់រស់បន្ត

ការអត់ឃ្លានធ្វើឱ្យ​ ឈឹម លែងគិតចង់មានជីវិតបន្ត។ ឈឹម បន្តទៀតថា សម័យខ្មែរក្រហមពិបាកគ្រប់សព្វបែបយ៉ាង ធ្វើការងារគ្មានថ្ងៃកំណត់ អត់មានពេលសម្រាក ជាពិសេសការហូបចុកមិនគ្រប់គ្រាន់។ ឈឹម ពិបាកចិត្តខ្លាំងពេលមកពីស្ទូងស្រូវ ហើយកូនៗយំរកបាយ សូម្បី ឈឹម ជាម្តាយក៏ឃ្លាន។ រឿងដែលធ្វើឱ្យ ឈឹម ខ្លោចចិត្តគឺកូនៗរបស់ខ្លួន មានរាងកាយស្គមស្គាំង ស្លេកស្លាំង ធំតែពោះ ភ្នែករូងខ្មៅ ចំណែកដៃជើងនៅសល់ប៉ិនដងវែក។ បន្ទាប់ពីខ្ញុំស្លាប់តើកូនៗនឹងទៅជាយ៉ាងណា? សេចក្តីអាណិត...

លីម វុទ្ធី៖ ជីវិតគ្រួសាររបស់ប្រជាជន១៧ មេសា ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំតាមរថភ្លើង

ខ្ញុំឈ្មោះ លីម វុទ្ធី អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឪពុកខ្ញុំឈ្មោះ លីម ប៊ុន ថន (ស្លាប់) ម្ដាយឈ្មោះ អ៊ុក ញ៉ នៅមានជីវិត ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និងស្រីម្នាក់ ។  បច្ចុប្បន្នបងប្អូនរបស់ ជី...

ចូត ជី ៖ ប្រធានក្រុមកងចល័តក្នុងស្រុកអមលាំង

នៅចន្លោះឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៦ ជី ត្រូវបានមេកងខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានក្រុមកងចល័ត ដើម្បីដឹកនាំប្រជាជនឲ្យលើកទំនប់ទប់ទឹកធ្វើស្រែ។ ជី បាននិយាយរៀបរាប់ពីរឿងរ៉ាវ ដូចខាងក្រោម៖ ចូត ជី ​ភេទប្រុស​ អាយុ៧៦ឆ្នាំ សព្វថ្ងៃមានមុខរបរកសិករ ។ ជី មានស្រុកកំណើតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។​ ប​ច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។...

កុមារមើលក្របីសម័យខ្មែរក្រហម

(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាល​គោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបប​ខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូ​ចជា​គោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។...

ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហម​សម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...

កងចល័តនៅរបបខ្មែរក្រហម

(ក្រចេះ)៖ កងចល័តនៅរបបខ្មែរក្រហម គឺជាកងសហករណ៍ដែលតែងតែផ្លាស់ប្ដូរការងារ និងទីតាំងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ហើយកងចល័តភាគច្រើនគឺជាកងយុវជន យុវនារី។ ពិន ប៉ុណ្ណា[1] ភេទប្រុស មានអាយុ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុណ្ណា មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស២នាក់ បាត់ខ្លួនម្នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្រុសរបស់គាត់ដែលបានបាត់ខ្លួនមានតួនាទីជាគ្រូបង្រៀន នៅក្នុងរបប លន់ នល់ អង្គការបានប្រាប់សមាជិកគ្រួសារថា បញ្ជូនឲ្យទៅបង្រៀនសិស្សនៅខេត្តកំពង់ឆ្នាំង តាំងពីពេលនោះមកគឺបាត់ដំណឹងបងប្រុសរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។...

គាំ យ៉ន៖ កងចល័តជីកទំនប់

(ក្រចេះ)៖ គាំ យ៉ន ភេទប្រុស មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ ៥នាក់ ប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ គាំ យ៉ាន បានស្លាប់នៅក្នុងរបបខ្មែរក្រហម និង ២នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូនទាំង២នាក់នោះ គឺស្លាប់ដោយសារតែជំងឺប្រចាំកាយ។ នៅក្នុងរបបខ្មែរក្រហម យ៉ន មានតួនាទីជាកងចល័ត ជីកទំនប់ និងលើកប្រឡាយ។ ផលវិបាកដែលគាត់បានជួបប្រទះនៅក្នុងរបបនោះគឺ...

ទំនប់អូរតាណឹង

ទំនប់អូរតាណឹង​មានចម្ងាយប្រហែលជាជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់មួយនេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មាននូវការដាប់អក្សរដែលបានសរសេរថា «សង្គមរាស្រ្តនិយម ស្ថាបនា​ខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។​ យោងតាមការដាប់អក្សរនេះបានបញ្ជាក់ឲ្យឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១​ ដែលស្ថិតនៅក្នុងរបបសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។​ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារទ្រង់ទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល...

ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត

  ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1]...

ស្ម័គ្រចិត្តបម្រើបដិវត្តន៍

ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ ព្រះបាទនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ តំបន់ក្រចេះ ស្រុកព្រែកប្រសព្វ បន្ទាប់លោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីព្រះប្រមុខរដ្ឋ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។  អ៊ី សុផាន...

អ៊ាង លាង៖ ទុក្ខក៏ព្រោះអណ្តាត ស្លាប់ក៏ព្រោះអណ្តាត

នៅខែមីនា ឆ្នាំ១៩៧០ ក្នុងថ្ងៃដែលសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ខ្ញុំ រួមជាមួយ សិស្សានុសិស្សជាច្រើននាក់ទៀត ក្រោមការដឹកនាំរបស់លោកគ្រូ បានទៅធ្វើបាតុកម្ម នៅឯអ្នកលឿងត្រើយខាងកើត ដើម្បីប្រឆាំងនឹងរដ្ឋការ លន់ នល់ ហើយទាមទារឲ្យសម្តេច ឡើងមកកាន់តំណែង និងគ្រប់គ្រងប្រទេសវិញ។ ពេលនោះ ប្រជាជនជាច្រើនដែលមានចំនួនប្រហែលជាជិត១ម៉ឺននាក់ បានដង្ហែ តាំងពីខេត្តកំពង់ចាមមក រហូតទៅដល់អ្នកលឿង...

សពម្ដាយខ្ញុំត្រូវបោះចូលក្នុងទឹកទន្លេ

ក្រោយពីសម័យខ្មែរក្រហមបានបញ្ចប់ទៅរឿងរ៉ាវដែលធ្វើឲ្យ លីម ហិច ចងចាំដិតជាប់ក្នុងអារម្មណ៍រហូតមកដល់សព្វថ្ងៃគឺ ការរស់នៅឃ្លាតឆ្ងាយពីម្ដាយ ដែលកំពុងដេកឈឺនៅក្នុងកុដិ វត្តសសរ១០០ ដើម្បីរង់ចាំការព្យបាល។ អំឡុងឆ្នាំនោះ ដោយសារមានអ្នកជំងឺដេកចាំពេទ្យព្យាបាលច្រើនពេកទើបធ្វើឲ្យម្ដាយរបស់ហិចត្រូវដេកស្លាប់។ ហិចទទួលបានដំណឹងអំពីការស្លាប់របស់ម្តាយពីបងប្អូន  រួចបានវិលត្រលប់មកមើលម្ដាយ។ ហិចមកដល់បានដេកយំឱបសពម្ដាយរហូតដល់ពេទ្យមកដាស់ឲ្យភ្ញាក់រួចនិយាយប្រាប់ថា៖ “បន្តិចទៀតត្រូវ “ប្រមូលសពដាក់លើរទេះ ដើម្បីយកទៅបោះចូលក្នុងទឹកទន្លេ”។” ហិចឮហើយក៏យំសោកស្ដាយខ្លាំងណាស់ រួចនឹកនិយាយក្នុងចិត្តថា “ឲ្យកូនសុំទោសអ្នកម្ដាយអើយ” ។ ខាងក្រោមនេះជាសាច់រឿងរបស់ លីម ហិច ៖ នាងខ្ញុំឈ្មោះ...

កាវ ធួន៖ ខ្ញុំចូលខ្មែរក្រហម ដោយសារខ្លាចវៀតណាមធ្វើបាប

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)កាវ ធួន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិគោកធ្លក ស្រុកជីក្រែង ខេត្តសៀមរាប។​ បច្ចុប្បន្ន ធួន ​រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍...

ជីវិត ស៊ុន សង់ ក្នុងរបបបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ

គ្រួសារធ្លាប់តែសប្បាយរីករាយ ជួបជុំបងប្អូន ញាតិមិត្ត មុនពេលសម័យខ្មែរក្រហមកើតឡើង។ សង់ ទទួលបានភាពកក់ក្តៅពីគ្រួសារនិងមនុស្សនៅជុំវិញខ្លួន ធ្វើឱ្យផ្លូវចិត្ត និងផ្លូវកាយ ស្ងប់សុខក្រៃលែង។ សម័យខ្មែរក្រហម(១៩៧៥-១៩៧៩) បានផ្លាស់ប្តូរគ្រួសាររបស់ ស៊ុន សង់ ទាំងស្រុង ប្រៀបដូចផែនដីទាំងមូលគ្មានពន្លឺ។ នៅឆ្នាំ១៩៧៦ ពូរបស់ សង់ ឈ្មោះ យន់ និងបងប្រុសសង់ ឈ្មោះ ស៊ុន សយ ត្រូវបានខ្មែរក្រហមសម្លាប់។...

ទូច នីម ៖ ខ្មែរក្រហមសម្លាប់យួន យួនក៏សម្លាប់ខ្មែរក្រហម

ទូច នីម[1] ភេទប្រុស អាយុ​៧២ឆ្នាំ មានទីកន្លែងកំណើត​នៅភូមិព្រៃ​ខ្ជារ ឃុំបាភ្នំ ស្រុក​អង្គរជ័យ​ ខេត្ដ​កំពត។ បច្ចុប្បន្ន នីម រស់នៅភូមិជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ នីម បាន​និយាយថា៖ «ខ្ញុំមាន​បងប្អូនបង្កើត​ចំនួន​៩នាក់ (ប្រុស​៥នាក់ និងស្រី៤នាក់)។ ​កាល​ពី​នៅ​ក្មេងៗ ខ្ញុំ​​បាន​រៀន​សូត្រ​​ត្រឹម​ថ្នាក់ទី​៩ (ប្រព័ន្ធអប់រំសង្គមចាស់​)។ ខ្ញុំអាចអាន​អក្សរ ប៉ុន្តែ ខ្ញុំ​បាន​ឈប់​រៀន​​នៅក្នុងឆ្នាំ​១៩៦៧​...

យ៉ា ទាំ៖ ខ្មែរក្រហមចាប់ដាក់ក្នុងគុក ក្នុងរបបខ្មែរក្រហម

នៅក្នុងសម័យខ្មែរក្រហម មិនថាប្រជាជនខ្មែរ ខ្មែរ-អ៊ិស្លាម ឬពូជសាសន៍ណាឡើយ​ ដែល​រស់នៅក្នុង​ប្រទេសកម្ពុជា ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារហួសកម្លាំង, បង្អត់អាហារ, ធ្វើទារុណកម្ម និងចាប់ដាក់គុក ដោយយកហេតុផល​ ផ្សេងៗ តាមតែការនឹកឃើញរបស់កងកម្មាភិបាល ឬតាមការនឹកឃើញរបស់អ្នកដឹកនាំ តាមឃុំស្រុកនីមួយៗរបស់ខ្មែរក្រហម។ មន្ទីរសន្តិសុខរបស់ខ្មែរក្រហមមានជិត ២០០ កន្លែង ត្រូវបានបង្កើតឡើងទូទាំងប្រទេស សម្រាប់ទុកជាកន្លែងឃុំឃាំង, កន្លែងសួរចម្លើយ និងជាកន្លែងសម្លាប់។[1] ពាក្យ​ «មន្ទីរសន្តិសុខ» នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ជំនួយពាក្យ...

ប្តីខ្ញុំជាអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា

ប្រាក់ ថេត[1]  អាយុ៧៤ឆ្នាំ រស់នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និយាយថា៖ “នៅឆ្នាំ១៩៧៧ ខ្ញុំបានរៀបការជាមួយប្តីខ្ញុំឈ្មោះ មូល ឡាំ ដែលជាអតីតអ្នកយាមនៅមន្ទីរសន្តិសុខស្រុកមេមត់[2]។​” នៅឆ្នាំ១៩៧៨ ឡាំ ត្រូវបានកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីចាប់ខ្លួនបញ្ជូនទៅរៀនសូត្រ និងបាត់ខ្លួនរហូតមកសព្វថ្ងៃ។ មន្ទីរសន្តិសុខស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា ស្ថិតនៅចំណុចចំការកាហ្វេ ក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ តំបន់២១...

រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅក្នុងឆ្នាំ១៩៧៩ ឈូក រ៉េម[1] និងប្រជាជនជាច្រើន បាននាំគ្នារត់គេចពីកងទ័ពវៀតណាមទៅរស់នៅលើភ្នំកំចាយ ក្នុងខេត្តកំពត ដោយសារបានឮតៗគ្នាថាកងទ័ពវៀតណាមចូលមកនឹងកាត់ក្បាលប្រជាជនយកទៅដាំតែអ៊ុងសម្រាប់ផឹក។ ដូច្នេះ ប្រជាជនក៏ធ្វើការរត់បះបោរទៅពួននៅលើភ្នំកំចាយ។ រស់នៅបានប៉ុន្មានខែអស់ស្បៀងអាហារហូបចុក ប្រជាជនបានសាមគ្គីគ្នាបាញ់ឡានដឹកទំនិញរបស់វៀតណាមដើម្បីយកអង្ករហូបបានសម្រេច។ ឈូក រ៉េម ភេទស្រី អាយុ៦៤ឆ្នាំ ប្រកបរបរធ្វើចម្ការ ដាំពោត សណ្ដែក មានស្រុកកំណើតនៅភូមិខ្ពស់ ឃុំរោងវែង ស្រុកកំពង់ត្រឡាច ខេត្តកំពត។ បច្ចុប្បន្ន រ៉េម រស់នៅក្នុងភូមិប្រម៉ោយ...

ឈាង ជួ ៖ ត្រូវបែកបាក់គ្រួសារក្នុងរបបខ្មែរក្រហម

ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)កងទ័ពខ្មែរក្រហមជាច្រើនត្រូវបានបញ្ជូនមកការពារនៅតាមព្រំដែនស្នួលដែលកំពុងតែមានទំនាស់ជាមួយប្រទេសវៀតណាម។ ក្រោយផ្ទុះសង្រ្គាមបានរត់គេចខ្លួនឆ្ងាយពីប្រពន្ធកូន។ លុះត្រលប់មកវិញ កងទ័ពទាំងនោះ បានដើរស្វែងរកប្រពន្ធនិងកូន តែបានទទួលដំណឹងថាត្រូវបានស្លាប់ពេលដែលវៀតណាមវាយចូលបន្ទាយលង្វែក។ ឈាង ជួ​ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈាង ជួ[1] ភេទប្រុស អាយុ៧៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរកសិករ។ ជួ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ បច្ចុប្បន្ន ជួ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង...

អតីតកងទ័ពពិសេសខ្មែរក្រហម ត្រូវជាប់គុកដោយសារគណៈកងចាប់ខុស (ចាប់ច្រលំ)

អ៊ីម ពេញ[1] ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។​ ពេញ ជាកសិករ មានប្រពន្ធឈ្មោះ គូ អាន (អតីតយុវនារីខ្មែរក្រហម) អាយុ ៤៨ឆ្នាំ ជាកសិករ មានកូន៨នាក់ ស្រី៣នាក់។ ម្តាយ ពេញ ឈ្មោះ សម (ស្លាប់) ...

ខ្មែរក្រហមចាត់ទុក ចុងភៅដាំបាយជាផ្នែកមួយនៃជ័យជម្នះលើខ្មាំង

នៅក្នុងសង្គមចាស់ ពួកវណ្ណៈជិះជាន់ វាទុកការងារដាំបាយជាការងារទាបថោក។ វាមិនដែលទុកឱ្យប្រពន្ធកូនវាដាំបាយទេ។ វាជួលតែប្រជាពលករយើង ឱ្យទៅដាំស្លបម្រើវា តែនៅក្នុងសម័យបដិវត្តន៍យើងការងារអ្វីក៏មានតម្លៃ​ ការងារអ្វីក៏រួមចំណែកក្នុងការវាយកម្ទេចខ្មាំង ខ្មាំងជាចក្រពត្តិអាមេរិក បរិវារ និងបក្សពួកអាក្បត់ ភ្នំពេញដែរ។ ដូច្នេះការងារដាំបាយក៏មានសារសំខាន់ណាស់ដែរ ព្រោះបើគ្មានបាយហូបក៏យោធាយើង ពុំអាចវាយខ្មាំង យកជ័យជម្នះធំដុំ ដូចសព្វថ្ងៃបានទេ។[1] នៅក្នុងសម័យសង្គ្រាមបដិវត្តន៍ខ្មាំង[2]តែងរកឱកាស  រកទីកន្លែងសង្ស័យអ្វីប្លែក ពិសេសឃើញផ្សែង ដើម្បីទម្លាក់គ្រាប់បែក។ ដូច្នេះអ្នកដាំបាយត្រូវជីកឡបង្ហុយផ្សែង ដើម្បីកុំឱ្យផ្សែងហុយឡើងទៅលើ។  ចំណែករដូវភ្លៀងពិបាកសព្វគ្រប់ ណាមួយពិបាករកឧសស្ងួតដុតនិងពិបាករកកន្លែងដីស្ងួតបង្កាត់ភ្លើងថែមទៀត។[3]...

សកម្មភាពការអប់រំរបស់អង្គការ ឲ្យប្រឆាំងនឹងរបបកុម្មុយនិស្ដ របស់ ហម ឆិល

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៦ទំព័រ ដែលជាចម្លើយសារភាពរបស់​ ​ហម ឆិល មានតួនាទីជា អនុលេខាតំបន់២ ភូមិភាគពាយ័ព្យ ​ ​ ​ ​​ ​បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន ។  ខាន ត្រូវអង្គការចាប់ខ្លួននៅទី០៨ ខែកក្កដា ឆ្នាំ១៩៧៧ ​ និងសួរចម្លើយនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧...

ស៊ុម ហុង ៖ ខ្ញុំពិការជើងម្ខាង

ស៊ុម ហុង[1] ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះចិន ឃុំព្រែកក្ដាម  ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ហុង រស់​នៅ​ក្នុង​ភូមិ​កណ្ដាល​ក្រោម​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ហុងបាន​និយាយថា៖ «ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៩នាក់​ ហើយ​ខ្ញុំ​ជា​កូនប្រុស​​ទី​បី​នៅ​ក្នុង​គ្រួសារ​។ ឪពុក​ម្ដាយខ្ញុំ​ ​ប្រកប​មុខ​របរ​ជា​កសិករ​ ដើម្បី​​ផ្គត់​ផ្គង់​ជីវ​ភាពប្រចាំ​ថ្ងៃ​នៅ​ក្នុង​​គ្រួសារ​។ កាលពីកុមារភាព ខ្ញុំ​បាន​រៀនសូត្រ​ត្រឹមថ្នាក់ទី៥ ​នៅឯ​ស្រុកពួក ខេត្ដសៀមរាប។ ជីវ​ភាព​ប្រជាជន​រស់​នៅ​នា​សម័យ​នោះ​...

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...

កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ

(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់​ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល​។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...

ការធ្វើបដិវត្តន៍ក្នុងរបបខ្មែរក្រហមស្ទើរតែធ្វើឲ្យអ្នកដើរតាមម្នាក់បាត់បង់ជីវិត

បដិវត្តន៍ ជាពាក្យមួយដែលមេដឹកនាំខ្មែរក្រហមយកមកប្រើដើម្បីអូសទាញកម្លាំងប្រជាជន ពិសេសកសិករ​ក្រីក្រនៅតាមទីជនបទ ដើ​ម្បី​ឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការផ្លាស់ប្តូរ​ប្រទេសជាតិចេញពីសង្គ្រាម ការទម្លាក់គ្រាប់បែក ប្រទេសទទួលបានឯករាជ្យ និងប្រជាជនរស់នៅស្មើភាពគ្នានៅក្នុងសង្គម។ បើយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យបដិវត្តន៍ មានន័យថាគឺជាការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​សម័យកាល​។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ជនបដិវត្តន៍ម្នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីគាត់បានដើរតាមកាលពីអតីតកាល។ នៅគ្រានោះគាត់មានបំណងរួមចំណែករំដោះប្រ​ទេស​ជាតិពីភ្នក់​ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងលុបបំបាត់វណ្ណៈជិះជាន់នៅក្នុងសង្គម​៖ ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ (ឆ្នាំ២០០៥)...

ខ្មែរក្រហមបានយកឈ្លើយសឹកមកទឹមរទេះជំនួសសត្វគោ

(ស្វាយរៀង)៖  យោធាខ្មែរក្រហមបានធ្វើទារុណកម្មលើអតីត​ទាហាន លន់ នល់ ដោយឲ្យទឹមរទេះ​ដឹកស្បៀងអាហារ។ ក្រោយមកអតីតទាហាន លន់ នល់ ទាំងនោះបានត្រូវនាំយកទៅសម្លាប់ចោលទាំងអស់។ ណុក តូណាត ភេទប្រុស ជាកសិករ អាយុ៦៤ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តូណាត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៣នាក់ ប្រុសទាំងអស់​។ តូណាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគាត់បានផ្តល់បទសំភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា...

ស្ទើរតែនឹងស្លាប់ដោយសារខ្មែរក្រហមចោទថាខ្ជិល

(រតនគិរី)៖  ភឺច ហាម មានអាយុ ៧៥ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលស្ទើរតែនឹងស្លាប់ដោយសារការចោទថា ខ្ជិលនៅពេលដែលគាត់មានជំងឺ។ នៅពេលដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ភឺច ហាម និងក្រុមគ្រួសារដែល​​កំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមនាំខ្លួនត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលគាត់ធ្វើដំណើរមកដល់ភូមិឡាម៉ឺយ ដែលជាភូមិកំណើត ខ្មែរក្រហម​​​​​​មិនបានឲ្យគាត់រស់នៅទីនោះទេ ផ្ទុយមកវិញខ្មែរក្រហមបានជម្លៀសគាត់និងក្រុមគ្រួសារឲ្យបន្តទៅរស់នៅឯខេត្តស្វាយរៀង។ នៅទីនោះ ប្រជាជនត្រូវបានខ្មែរក្រហមរៀបចំឲ្យរស់នៅជាក្រុមនៅតាមសហករណ៍...

កងចល័តជឿនលឿន

(រតនគិរី)៖  ចាន់ អាន មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់ប្រកបរបរជាកសិករនៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ចាន់ អាន ធ្លាប់ជាសមាជិករបស់​កងចល័តជឿនលឿនម្នាក់នៅសម័យខ្មែរក្រហម។ ចាន់ អាន មានស្រុកកំណើតនៅប្រទេសឡាវ ដោយសារក្រុមគ្រួសាររបស់គាត់បានរស់នៅទីនោះក្នុងសម័យ លន់ នល់។ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ នៅពេលត្រឡប់មករស់នៅស្រុកកំណើត ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការតាមកងកុមារ និងឃ្វាលគោក្របីអស់រយៈពេលជាងបួនខែ។ ក្រៅពីឃ្វាលគោក្របី...

ប្អូនប្រុសទាំងពីរបានស្លាប់ដោយសារការអត់ឃា្លន

(រតនគិរី)៖  ឈើង អឿយ មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អឿយ មានបងប្អូនប្រុសស្រីចំនួនបីនាក់។  គាត់គឺជាកូនបង និងជាកូនស្រីតែម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាអកុសល ឪពុកម្តាយ និងប្អូនៗប្រុសរបស់ អឿយ បានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម និងដោយសារការអត់ឃ្លាន។ ឈើង អឿយ និងប្រជាជនខ្មែរទាំងចាស់ទាំងក្មេងត្រូវរស់នៅដោយការលំបាកវេទនា និងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។...

ប្រជាជនទាំងចាស់ទាំងក្មេងនៅក្នុងភូមិត្រូវខ្មែរក្រហមចាប់ធ្វើទាហាន

(រតនគិរី)៖  ចាណាវ ជួម ​មានអាយុ ៦៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅមុនពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅភូមិឡាម៉ឺយជាច្រើនគ្រួសារបានរត់ភៀសខ្លួនទៅប្រទេសឡាវ។ នៅពេលនោះ ប្រជាជនប្រមាណជាងប្រាំគ្រួសាររួមទាំងគ្រួសាររបស់គាត់បានសម្រេចចិត្តបន្តរស់នៅនៅក្នុងភូមិ។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច កងឈ្លបបានចាប់ផ្តើមសម្ភាសន៍ប្រជាជនរស់នៅក្នុងភូមិរួមទាំងឪពុកម្តាយរបស់គាត់។ ខ្មែរក្រហមបានស៊ើបការណ៍ទាក់ទងទៅនឹងប្រវត្តិគ្រួសាររបស់គាត់ថា តើមកពីវណ្ណៈសក្តិភូមិ ឬមកពីវណ្ណៈអធន ឬមានជាប់ខែ្សបណ្តាញជាអ្នកណាដែលធ្វើការនៅរបបចាស់ជាដើម។ របបចាស់​គឺសំដៅទៅលើអ្នកដែលធ្វើការឲ្យរដ្ឋាភិបាលនៅសម័យ លន់ នល់ និងសម័យសង្គមរាស្ត្រនិយម។...

ប្រពៃណីរបស់ជនជាតិដើមភាគតិចត្រូវបានលុបបំបាត់នៅសម័យខ្មែរក្រហម

(រតនគិរី)៖ ពាំង វ៉ង មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពាំង វ៉ង បានចងចាំថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងក្មេងទាំងចាស់ត្រូវរស់នៅរួម ហូបរួម និងធ្វើការរួមនៅតាមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ការរស់នៅតាមសហករណ៍គឺមានភាពលំបាក ពីព្រោះដោយសារការហូបចុកមិនបានគ្រប់គ្រាន់ ការធ្វើពលកម្មធ្ងន់ៗដោយគ្មានពេលសម្រាក និងព្រមទាំងការព្រាត់ប្រាសពីក្រុមគ្រួសារ។ គាត់ត្រូវចេញទៅធ្វើការនៅម៉ោង ៤ទៀបភ្លឺ...

ចម្លើយសារភាពរបស់ទេព រៀម ពីសកម្មភាពក្បត់របស់ខ្លួនឯង

ខ្ញុំឈ្មោះ ទេព រៀម[1] ហៅ អ៊ុំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។  ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ផង់ គឿន (ហៅ ណាត)និងមានកូនស្រីម្នាក់។ ខ្ញុំ​មានតួនាទីលេខាវរៈសេនាតូចលេខ៥១២​ និងជាសមាជិកវរៈសេនាធំលេខ៥១ កងពល៥០២។ ឪពុកខ្ញុំឈ្មោះ ទេព អួង និងម្ដាយឈ្មោះ កុយក្រូច។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ កាលពីកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្ដីទន្ទឹម...

ប្រធានរោងចក្រត-៧

ឈ្មោះ ជុំ ធី[1] ភេទស្រី មានអាយុ ៥៨ឆ្នាំ (ឆ្នាំ២០០៨) ជាអតីតប្រធានរោងចក្រត-៧ ដែលជារោងចក្រតម្បាញនៅសម័យកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅតំបន់ឫស្សីកែវ ទីក្រុងភ្នំពេញ។ ធី មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ។ នៅមុនឆ្នាំ១៩៧០ ធី បានទៅរស់នៅជាមួយអ៊ំប្រុសនៅឯខេត្តកំពត។ អ៊ំប្រុសរបស់ ធី...

ថុន ទឹម៖ការងារក្នុងកងកុមារ

ថុន ទឹម[1] ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង​​ឃុំ​ខ្នារ​ពោធិ៍​ ស្រុកសូទ្រ​និគម ខេត្ត​សៀម​រាប។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ដោយ​សារ​ស្រុក​ទេស​ចាប់​ផ្តើម​កើតមានសង្គ្រាម។ ខ្ញុំក៏ឈប់រៀន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាល​ពី​សម័យសង្គមរាស្រ្ត​និយម​ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ លុះ​​ដល់​ឆ្នាំ​១៩៧០​ ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ...

ជឿលើសន្យារបស់អង្គការ

​“ជីកស្មៅ ត្រូវជីកទាំងឫស” ជា​សុភាសិត​ដែលតែងត្រូវ​ប្រើប្រាស់ជាសកល​ក្នុ​ងរប​បផ្តាច់ការ។[1] នៅក្នុង​សង្គម​ខ្មែរ សុភាសិតនេះ តែងពេញនិយម​ប្រើប្រាស់​នៅក្នុង​របប​ខ្មែរក្រហម ឬកម្ពុជា​ប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហម​ តែងអនុវត្តគោលការណ៍ “ជីកស្មៅ​ត្រូវជីកទាំងឫស”នេះ ទៅលើក្រុម​គោល​ដៅ​ ឬក្រុម​សង្ស័យ​ដែល​ប្រឆាំងជាមួយខ្លួន។ នៅអំឡុង​ឆ្នាំ​១៩៧៦ និង​១៩៧៧​ ខ្មែរក្រហម​ បាន​អនុវត្ត​ការធ្វើ​បន្សុទ្ធកម្ម[2] លើ​សមាជិក​របស់​ខ្លួន ដោយ​សារ​ ប៉ុល ពត​ និង​សហការី ជឿថា​ការបះបោរប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​បក្ស​ កាន់តែកើតមានច្រើន​ឡើងៗ។[3] “មន្ទីរសន្តិសុខ”...

ហំ សារ៉ន ជំនួយការឃុំសង្កែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ហំ សារ៉ន[1] កើតឆ្នាំ១៩៤៧ នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ​ អូម ស៊ីណន កើតឆ្នាំ១៩៥៤ នៅភូមិពោន ក្នុងឃុំសង្កែជាមួយខ្ញុំដែរ។ ខ្ញុំមានកូនចំនួន៥នាក់ គឺស្រី២ និងប្រុស៣នាក់។ ខ្ញុំមានឪពុកឈ្មោះ ហំ សាម៉ុន ស្លាប់នៅឆ្នាំ១៩៧៤ ដោយសារជំងឺម្រេញ និងម្តាយឈ្មោះ នាង យុង...

របបខ្មែរក្រហមមិនឲ្យសម្តែងក្តីស្រឡាញ់ចំពោះគ្រួសារ

មនោសញ្ចេតនាសាច់ញាតិ បងប្អូនក្រុមគ្រួសារគឺជា ភាពសិ្នទ្ធស្នាលមិនអាចកាត់ផ្តាច់បានទេ ទោះបីមានតិចក្តីច្រើនក្តី។ ខាំអន បាននិយាយថា មានតែរបបកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលបានកាត់ផ្តាច់ក្តីស្រឡាញ់ចេញពីសាច់ញាតិ។ ក្តីស្រឡាញ់មាននៅតែក្នុងចិត្តប៉ុណ្ណោះនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម សាច់ញាតិស្ទើរតែមិនហ៊ាននិយាយរកគ្នាឬស្គាល់គ្នាផង ពីព្រោះខ្លាចអង្គការចាប់កំហុស រហូតមានពាក្យមួយឃ្លានិយាយថា  (សក់អ្នកណាក្បាលអ្នកហ្នឹង)[1]។ ខាំអន ភេទប្រុស មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃរស់នៅតំបន់ដាច់ស្រយាលដែលមានទីតាំងនៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ នៅមុខសម័យខ្មែរក្រហម បងប្អូនជនជាតិភាគតិចរស់នៅបានសុខសាន្តមានជីវភាពមធ្យមចេះស្រឡាញ់គ្នា។ នៅក្នុងសហគមន៍ជនជាតិភាគតិចនៅពេលមានរបស់របរអ្វីមួយ...

ព្រឹត្តិការណ៍សម្លាប់ប្រជាជនទាំងខ្មែរនិងចាម

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ នៅឆ្នាំ១៩៥១ ក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្រ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែមកទិញយកទៅលក់បន្ត។...

ជា ប៉ាក និងរឿងរ៉ាវក្នុងឃុំអង្គរស ក្នុងសម័យខ្មែរក្រហម

ជា ប៉ាក[1] កើតនៅក្នុងត្រកូលក្រីក្រមួយក្នុងភូមិស្រះតាអឹម នៅឆ្នាំ១៩៤៧។ ប៉ាក មានបងប្អូនបង្កើត៦នាក់(ស្រី២នាក់), មានឪពុកឈ្មោះ ជា ផាន់ (ស្លាប់ដោយជំងឺនៅឆ្នាំ១៩៤៨) និងម្តាយឈ្មោះ ញូ យ៉ាន់ (ស្លាប់ដោយជំងឺនៅអាយុ៧៩ឆ្នាំ)។ បងប្រុសបង្កើតពីរនាក់របស់ ប៉ាក ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៧ នៅក្នុងព្រឹត្តិការណ៍បះបោរសោភឹម។ ជា ប៉ាក បានរៀបការនៅឆ្នាំ១៩៧៦ ជាមួយនឹងគូស្រករ៦គូផ្សេងទៀតក្នុងភូមិជាមួយគ្នា។ ម្តាយរបស់គាត់ក៏បានចូលរួមក្នុងពិធីរៀបការនេះដែរ ប៉ុន្តែគាត់មិនមានឱកាសបានជូនពរកូនឡើយ។ គណៈឃុំឈ្មោះ...

បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម

នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេចព្រះ នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពត្រលប់មកភូមិកំណើតវិញ ព្រោះគាត់កើតជំងឺគ្រុនចាញ់។ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ លឿ បានសម្រេចចិត្តត្រលប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព រហូតដល់ខ្មែរក្រហមដួលរលំ៖...

កង បឿន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះកង បឿន ភេទប្រុស អាយុ ៧៤ឆ្នាំ កើតក្នុងឆ្នាំ ១៩៥០។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុង ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សូរ ងឹន (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ លាន (ស្លាប់)​។...

ញៀន សារិន៖ ​សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ញៀន សារិន ភេទស្រី កើតនៅឆ្នាំ១៩៥៥ បច្ចុប្បន្នមានអាយុ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅ ភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុល ឈុំ(ស្លាប់) និងម្ដាយឈ្មោះ ចៅ​ នី(ស្លាប់)។ ខ្ញុំមានបងប្អូន៩នាក់ ក្នុងនោះស្លាប់អស់ចំនួន៥នាក់។ កាលពីកុមារ...

ទំនប់អូរតាណឹង

ទំនប់អូរតាណឹង ​មានចម្ងាយប្រហែលជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់នេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មានការដាប់អក្សរ ថា «សង្គមរាស្រ្តនិយម ស្ថាបនា​ខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។​ យោងតាមការដាប់អក្សរនេះ យើងឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១​ ដែលស្ថិតនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។​ សម្ដេចព្រះ នរោត្តម សីហនុ...

កម្មាការិនីរោងចក្រផលិតថ្មពិល នាសម័យខ្មែរក្រហម

ក្នុងឆ្នាំ១៩៧៦ រ៉េត ត្រូវបានអង្គការបញ្ជូនឲ្យចូលធ្វើជាកម្មការិនីរោងចក្រផលិតថ្មពិលនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨។ សុខ រ៉េត ភេទស្រី មានអាយុ៦៧ឆ្នាំ[1]។ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងម្ទេស ឃុំកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ រ៉េត រស់នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ សុខ ស៊ន (ស្លាប់) និងម្ដាយឈ្មោះ អ៊ឹម រ៉ាយ...

ខ្វេន ង៉ុក ហៅ ឡេង៖ លេខាវរសេនាតូច៥០២ តំបន់១០៥ ភូមិភាគឦសាន

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកភូមិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលក្នុងនោះមាន៣២តំបន់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យភូមិភាគនីមួយៗត្រូវយកខេត្តចំនួន២ មកបូកបញ្ចូលគ្នា ឬខេត្តខ្លះគ្រាន់តែកាត់ស្រុកមួយ ឬច្រើនពីខេត្តដទៃមកបញ្ចូលគ្នា។ ភូមិភាគ និង តំបន់សុទ្ធតែត្រូវដាក់លេខសម្គាល់។ ក្នុងមួយភូមិភាគ ត្រូវចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក និងសហករណ៍។[1] តំបន់១០៥ គឺស្ថិតនៅក្នុងភូមិភាគឦសាន ដែលមានប្រធានភូមិភាគឈ្មោះ ម៉ែន សាន ឈ្មោះបដិវត្តន៍ន៍ ណៃ សារ៉ាន់ ហៅ យ៉ា[2]...

អ្នកចូលរួមចលនាតស៊ូរបស់ខ្មែរក្រហម

(រតនគិរី)៖  ពៀម ប្រាំង មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ពៀម ប្រាំង បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃជាមួយខ្មែរក្រហម។ នៅពេលនោះខ្មែរក្រហមបានសហការជាមួយកងទ័ពវៀតណាមខាងជើងដើម្បីផ្តួលរលំរបប លន់ នល់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់បានចូលរួមធ្វើការនៅក្នុងកងប្រវាស់ដៃ នៅពេលនោះខ្មែរក្រហមបានចាប់ផ្តើមបង្កើតសហករណ៍សម្រាប់ឲ្យប្រ​ជា​ជនរស់នៅរួម...

អ្នកយាមផ្ទះរបស់មេបញ្ជាការខ្មែរក្រហម

(រតនគិរី)៖  ប៊ិច បញ្ជា មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យ លន់ នល់ គាត់បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃ។ ក្រោយមកនៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់ត្រូវបានមេបញ្ជាការចាត់តាំងឲ្យបម្រើការនៅកងកម្លាំងលេខ២ ដែលគាត់ត្រូវយាមល្បាតនៅពេលមានការប្រជុំរបស់ថ្នាក់ដឹកនាំខ្មែរក្រហមនៅក្នុងភូមិ ឬស្រុកម្តងៗ ដើម្បីកុំឲ្យមានការរំខាន ឬមានជនបង្កប់លួចស្តាប់ការប្រជុំ។ ក្រៅពីការងារទាំងនោះ គាត់ត្រូវយាមផ្ទះដោយថែរក្សា និងបោសសម្អាតផ្ទះ ធ្វើម្ហូប ព្រមទាំងដាំទឹកសម្រាប់ឆុងតែ...

ខ្មែរក្រហមសម្លាប់មនុស្សមិនមានកំហុស

(រតនគិរី)៖  ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត ព្រឿច ជ្រើ មានអាយុ ៥៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅវ័យកុមារ ខ្មែរក្រហមមិនបានឲ្យ ព្រឿច ជ្រើ ធ្វើការធ្ងន់អ្វីនោះទេ។ ខ្មែរក្រហមបានឲ្យគាត់ និងក្មេងដទៃទៀត រៀនខ្លះ និងជួយធ្វើពលកម្មខ្លះ។ គាត់ធ្វើការបានរយៈពេលប្រហែលជាមួយទៅពីរសប្តាហ៍ ដោយសារនឹកឪពុកម្តាយខ្លាំងពេក គាត់បានត្រឡប់មករស់នៅជាមួយម្តាយនៅតាមស្រែសហករណ៍វិញ។ គាត់បានចូលបម្រើការជាកងកុមារ ដែលមានការងារដូចជាប្រមូលលាមកគោក្របី...

កងឈ្លបថាសម្លាប់គឺសម្លាប់

(រតនគិរី)៖  ប្លាំង មីត អាយុ ៨០ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ នៅពេលខ្មែរក្រហមចូលមកដល់ក្នុងភូមិដែល ប្លាំង មីត កំពុងរស់នៅ នៅពេលនោះខ្មែរក្រហមបានបង្កើតសហករណ៍នៅក្នុងភូមិដោយឲ្យប្រជាជនធ្វើការរួម និងហូប​រួម។ ប្រជាជនទាំងក្មេងទាំងចាស់ត្រូវតស៊ូធ្វើការដោយ​គ្មានការឈប់សម្រាក និងបរិភោគមិនបានគ្រប់គ្រាន់​នោះទេ។ នៅសម័យនោះ ប្លាំង មីត និងប្រជាជនក្នុងភូមិត្រូវទៅធ្វើការស្ទូងស្រូវនៅពេលថ្ងៃ និងពេលយប់គាត់ត្រូវបន្តដកសំណាប។ រីឯនៅរដូវស្រូវទុំ...

លើកទំនប់នៅកោះពាក្យទាំងថ្ងៃទាំយប់ដោយគ្មានពេលសម្រាក

(រតនគិរី)៖  ឈូរ ម៉ុយ មានអាយុ ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើន​​​​​សៃ ខេត្តរតនគិរី។ ឈូរ ម៉ុយ គឺជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម ឈូរ ម៉ុយ ធ្វើការជាកងចល័តទៅតាមភូមិដែលខ្មែរក្រហមបែងចែកនៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានធ្វើពលកម្មនៅភូមិកោះពាក្យ ភូមិឡាម៉ឺយ ស្រែណាង៉ាម និងភូមិរ៉ក ស្រែណងដាន។ ខ្មែរក្រហមបានបញ្ជូនគាត់ និងកងចល័តមកពីភូមិផ្សេងទៀតឲ្យទៅលើកទំនប់ទាំងថ្ងៃទាំងយប់ដោយគ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់នៅក្នុងភូមិកោះពាក្យ...

អ្នកឃ្វាលគោក្របីនៅសម័យខ្មែរក្រហម

(រតនគិរី)៖  យូ ឆាន់ មានអាយុ ៥៩ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ នៅពេលនោះ យូ ឆាន់ មានអាយុ៩ឆ្នាំ គាត់ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឃ្វាលគោក្របី និងបររទេះគោក្របីដើម្បីរកឧសឲ្យក្រុមការងារនៅឯរោងបាយ។ នៅពេលព្រឹក សម្រាប់ក្រុមអ្នកឃ្វាលគោក្របីទទួលបានបបររាវមួយចាន នៅពេលថ្ងៃបាយមួយវែក និងនៅពេលល្ងាចមួយទៅពីរវែកសម្រាប់បរិភោគ ដោយមានសម្លទឹកប្រហុក និងបន្លែខ្លះសម្រាប់ចុចហូប។ នៅសម័យនោះ...

ការរត់គេចខ្លួនពីកងឈ្លប

(រតនគិរី)៖  ជាជនជាតិដើមភាគតិចកាវែត សំរៀម ពៀ មានអាយុ ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម។ កាលនោះ សំរៀម ពៀ ស្ថិតនៅក្នុងវ័យកុមារ គាត់ត្រូវបានអង្គការអនុញ្ញាតឲ្យរស់នៅជាមួយម្តាយ ដើម្បីជួយមើលថែរក្សាប្អូន នៅពេលម្តាយរបស់គាត់ទៅធ្វើការ។ ប្រាំមួយខែក្រោយមក គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត ដោយត្រូវស្ទូងស្រូវ ដកស្រូវ ដកសំណាប និងច្រូតស្រូវ។ ក្រោយមកទៀត...

សម័យខ្មែរក្រហម គ្មានកុមារចង់រៀននោះទេ

(រតនគិរី)៖ អុញ ណាង មានអាយុ ៧៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អុញ ណាង ជាជនជាតិដើមភាគតិចកាវែតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។ អុញ ណាង បានរៀបរាប់ថា នៅសម័យខ្មែរក្រហម​ ប្រជា​ជនទាំងអស់ត្រូវបានបែងចែកឲ្យរស់នៅតាមអាយុ និងភេទ នៅក្នុងសហករណ៍នីមួយៗ។ នៅសម័យនោះ គាត់គឺជាគ្រូពេទ្យម្នាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើររកស្លឹកឈើ និងវល្លិរុក្ខជាតិនៅក្នុងព្រៃជ្រៅ សម្រាប់ធ្វើថ្នាំបុរាណដើម្បីព្យាបាលប្រជាជននៅក្នុងសហករណ៍។...

ខ្មែរក្រហមបញ្ជូនទៅភ្នំពេញដើម្បីរៀនកាត់ដេរ

(រតនគិរី)៖  កញ់ យឹកខៃ មានអាយុ ៦៤ឆ្នាំ ជាប្រជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហមឆ្នាំ១៩៧៥ យឹកខៃ ត្រូវបានអង្គការចាត់តាំងឲ្យគាត់បម្រើការជាកងកុមារ។ មួយឆ្នាំក្រោយមក យឹកខៃ ត្រូវបានផ្លាស់ប្តូរមកធ្វើជាកងចល័តបានពីរខែ និងក្រោយមកទៀតជាគ្រូពេទ្យបានប្រហែលជាបីខែ។ បន្ទាប់ពីធ្វើការទាំងអស់នេះ យឹកខៃ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យមករៀនកាត់ដេរនៅទីក្រុងភ្នំពេញ។ យឹកខៃ និងអ្នករួមដំណើរជាមួយបានចាកចេញពីស្រុកវើនសៃ ទៅសម្រាកនៅខេត្តស្ទឹងត្រែង និងស្នាក់នៅខេត្តក្រចេះអស់រយៈពេលជាងប្រាំខែ ដោយត្រូវធ្វើការងារដូចជា...

ប្អូនទាំងពីរនាក់របស់ខ្ញុំត្រូវបានស្លាប់ដោយសារអត់អាហារ

(រតនគិរី)៖  ឈឺយ ប្លូយ មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេល​ដែលរបបខ្មែរក្រហមផ្តួលរលំរបប លន់ នល់ ឈឺយ ប្លូយ ត្រូវបានកងទ័ពខ្មែរក្រហមបញ្ជាឲ្យចូលធ្វើការរួម និងរស់​នៅរួម នៅ​ឯសហករណ៍ទំពាំងវែង។ នៅទីនោះមានការ​បែងចែកប្រជាជនឲ្យរស់នៅទៅតាមវ័យ។ នៅអាយុប្រហែល៨ឆ្នាំ  ក្រៅពីការរៀនសូត្រអក្សរខ្មែរមិនយូរប៉ុន្មាន គាត់ត្រូវធ្វើពលកម្មក្នុងតួនាទីជាកងកុមារ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើរកាប់ទន្រ្ទានខេត្ត យកមកចិញ្ច្រាំ បន្ទាប់មកដាក់ក្នុងរណ្តៅ...

ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ

(រតនគិរី)៖  មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំង​ប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ ​មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេស​ជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជា​តាម​ផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។ នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម...

អតីតកងឈ្លបនៅតាមសហករណ៍នាសម័យខ្មែរក្រហម

(រតនគិរី)៖  ពឺញ ឈង មានអាយុ ៨៥ឆ្នាំ ជាកសិករជនជាតិភាគដើមតិចកាវែត សព្វថ្ងៃរស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ពឺញ ឈង បានរៀបរាប់ថា ប្រជាជននៅសម័យនោះត្រូវបានខ្មែរក្រហមបែងចែកឲ្យរស់នៅរួម ធ្វើការរួម និងហូប​រួមតាមក្រុមសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ គាត់ត្រូវបានរស់នៅ និងព្រាត់ប្រាសពីក្រុមគ្រួសារ ដោយសារខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការ និងរស់នៅដាច់ដោយឡែកទៅតាមវ័យ។ សង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ល្អផូរផង់ ត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់ចោល។ ទ្រព្យសម្បត្តិផ្សេងៗត្រូវបានខ្មែរក្រហមប្រមូលទុកជារបស់រួម។...

នៅជំនាន់ខ្មែរក្រហម លាមកមនុស្សត្រូវកើបដោយដៃ

(រតនគិរី)៖  ប៊ិច បង មានអាយុ ៥៨ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលរស់រានមានជីវិតពីរបបប្រល័យ​ពូជសាសន៍ខ្មែរក្រហម។ គាត់បានរៀបរាប់ពីសម័យខ្មែរក្រហមថា របបនោះបានបង្កើតសហករណ៍ដោយមានប្រជាជនរស់នៅមកពីភូមិចំនួន៣ និងសហករណ៍ខ្លះ បង្កើតឡើងដោយមានចំនួន​ប្រជា​ជនរស់នៅសរុបពីមួយឃុំ ឬ ពីរឃុំជាដើម។ នៅភូមិរបស់គាត់ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យទៅធ្វើការតាមវ័យ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ គាត់ធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិឡាម៉ឺយ ដោយមានការដាក់វេនសម្រាប់រៀនអក្សរមួយសប្តាហ៍ និងធ្វើពលកម្មមួយសប្តាហ៍។ គាត់ត្រូវដើរកាប់ស្មៅ...

«សូ លន ៖ ព្រមរៀបការដើម្បីគេចពីសេចក្ដីស្លាប់»

នៅក្នុងឆ្នាំ១៩៧៦ សូ លន ត្រូវបានអង្គការខ្មែរក្រហមចាប់បង្ខំឲ្យរៀបការ​ជាមួយបុរសម្នាក់ដែលខ្លួនមិនបានស្រឡាញ់ បើមិនព្រមធ្វើតាមការរៀបចំរបស់អង្គការនិងត្រូវបង្អត់អាហារឬត្រូវយកទៅសម្លាប់ ។ សូ លន បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សូ លន[1] ​ភេទ​ស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ លន មានស្រុកកំណើតនៅភូមិត្រពាំងទន្លេ ឃុំកំពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លន បានរៀបរាប់ថា...

រកឧសប្រទះអន្លង់កប់សពទើបសម្លាប់ថ្មីៗ

(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។...

ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០

បន្ទាប់ពីខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អុន ត្រូវបានអង្គការចម្រាញ់ឲ្យទៅធ្វើការងារនៅមន្ទីរកិនស្រូវដែលស្ថិតនៅទួលគោកដើម្បីផ្គត់ផ្គង់ឲ្យកងពល៣១០។ អុនបានរៀបរាប់ពីរឿងរ៉ាវដែលធ្លាប់បានឆ្លង កាត់ដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ឌុច អន ហៅ អុ​ន [1]ភេទប្រុស អាយុ៤៧(គិតត្រឹមឆ្នាំ២០០៣) មានស្រុកកំណើត នៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានប្រពន្ធឈ្មោះ អិល ធឹង...

មុំ អៀច រំឭកពីការចងចាំក្នុងសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ មុំ អៀច អាយុ៧២ឆ្នាំ រស់នៅភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។  ខ្ញុំមានស្រុកកំណើតនៅ ភូមិឃុំនេះផ្ទាល់។ ខ្ញុំបានដឹងទាក់ទងបញ្ហាអ្នកស្លាប់នៅសម័យប៉ុល ពត ខ្ញុំបានលួចពិនិត្យមើលដែរព្រោះខ្ញុំសង្ស័យនៅពេលកម្មាភិបាលខ្មែរក្រហមចូលមកមាន២ផ្នែកគឺភូមិភាគបូព៌ានិងភូមិភាគនិរតី។ កងទ័ពបូព៌ា និងកងនិរតី ដែលត្រូវប្រមូលយកមកដាក់នៅកន្លែងនេះជាមួយគ្នាផងដែរ។  ជាក់ស្ដែងខ្ញុំបានលួចមើលឃើញកម្មាភិបាលខ្មែរក្រហមប្រជុំ ហើយរៀបចំជាក្រុម។ ខ្ញុំមើលពីក្នុងផ្ទះខាងជើង ចាំមើលកម្មាភិបាលខ្មែរក្រហមធ្វើអ្វី។  ដល់ពេលចេញមក ខ្ញុំក៏បានទៅសួរកងទ័ពដែលចូលរួមប្រជុំនឹងធ្វើអី បា្រប់ថាអង្គការហៅប្រជុំឲ្យរៀបចំជាក្រុម។ ខ្ញុំក៏មិនមាត់មិននិយាយអី្វទេ  រៀបចំជាក្រុមអ្វី...

ប្រវត្តិសកម្មភាពក្បត់របស់ អ៊ុក សំអួក ហៅ សំអ៊ាត មុនចាប់ខ្លួន មានតួនាទីជាអនុនយោបាយកងធំលេខ៣២២ វរសេនាតូចលេខ២៣៤ វរសេនាធំលេខ២៣ កងពល២៩០

ឯកសារចម្លើយសារភាព D០០៤៦៧ ចំនួន៣៧ទំព័រ ជាឯកសារសរសេរដោយដៃរបស់ អ៊ុក សំអួក ហៅ សំអ៊ាត ដែលត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ១៩៧៧។ អ៊ុក សំអួក ហៅ សំអ៊ាត បានសរសេរនូវចម្លើយសារភាពរបស់ខ្លួន ចាប់ពីថ្ងៃ ១៣ ដល់ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ១៩៧៧ អំពីប្រវត្តិសកម្មភាពក្បត់របស់ខ្លួន ដែលបានចូលសេអ៊ីអាដំបូង...

មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម

សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1]  សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។ នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម...

Solverwp- WordPress Theme and Plugin