ខ្មែរក្រហមបានទៅនាំប្រជាជនខ្មែរពីប្រទេសឡាវត្រឡប់មកស្រុកកំណើតវិញ

(រតនគិរី)៖  ពូត ឡយ មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅពេលដែលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅប្រទេសកម្ពុជា កងទ័ពខ្មែរក្រហមបានទៅនាំអ្នកភូមិដែលរត់ភៀសខ្លួនទៅប្រទេសឡាវឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់​រស់​នៅឃុំប៉ុង ខេត្តរតនគិរី អស់រយៈពេលមួយខែ គាត់ត្រូវបញ្ជូនទៅខេត្តស្វាយរៀង និងរស់នៅទីនោះអស់    រយៈពេលជិតមួយឆ្នាំ។ ក្រោយមកខ្មែរក្រហមចាប់ផ្តើមបំបែកគាត់ចេញពីក្រុមគ្រួសារ និងសាច់ញាតិដោយឲ្យទៅធ្វើការនៅកងកុមារនៅឯភូមិត្រពាំងឈ្លើង។ ជារៀងរាល់ថ្ងៃគាត់ត្រូវទៅដើរប្រមូលលាមកគោក្របី​ និងមនុស្ស ជួនកាលគាត់ត្រូវដើរកាប់ទន្រ្ទានខេត្តយកទៅដាក់ក្នុងឃ្លាំងសម្រាប់ធ្វើជី។ បន្ទាប់មក គាត់ត្រូវលាយច្របល់លាមកនិងទន្រ្ទានខេត្តទាំងនោះ...

អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់

(រតនគិរី)៖  ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។ ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល  និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត...

អ្នកយាមនៅមន្ទីរទីក្រុងភ្នំពេញនាសម័យខ្មែរក្រហម

(រតនគិរី)៖  ឈាម ដូយ មានអាយុ ៧២ឆ្នាំ សព្វថ្ងៃជាប្រជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ កាលពីសម័យខ្មែរក្រហម ឈាម ដូយ ត្រូវបានជម្លៀស​ឲ្យទៅរស់នៅមន្ទីរភូមិភាគខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ មុនពេលកងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមគ្រប់គ្រងបានទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមទីជនបទ ពេលនោះ ដូយ ក៏ត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅមន្ទីរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ គាត់មានតួនាទី​​​ជាអ្នកមើលថែរក្សាផ្ទះ ជូតផ្ទះ បោសសម្អាតទីធ្លា និងធ្វើម្ហូបឲ្យមេបញ្ជាការខ្មែរក្រហម។...

អ្នកដែលប្រឆាំង មិនចេះអែបអប នឹងត្រូវបានខ្មែរក្រហមសម្លាប់

(រតនគិរី)៖  បាំង ហ៊ីត មានអាយុ ៦៥ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ហ៊ីត គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។ ហ៊ីត និងប្រជាជនឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិឲ្យទៅរស់នៅតាមសហករណ៍ ដែលខ្មែរក្រហមបានបង្កើតនៅពេលខ្មែរក្រហមឡើងគ្រប់គ្រងអំណាចទូទាំងប្រទេសនៅឆ្នាំ១៩៧៥។ ប្រជាជនក្នុងសហករណ៍ទាំងអស់ត្រូវខិតខំធ្វើការដោយលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការរួមគ្នា។ ក្រោយពីធ្វើការងារនៅក្នុងសហករណ៍អស់រយៈពេលមួយឆ្នាំក្រោយមក ហ៊ីត ត្រូវបានបញ្ជូនឲ្យធ្វើជាកងចល័ត និងលើកទំនប់នៅភូមិអូរតាង។ ហ៊ីត បានបន្តថា គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការដោយ​​គ្មានពេលសម្រាក...

ជីតាស្លាប់ដោយសារបេះបន្លែជុំវិញផ្ទះនៅសម័យខ្មែរក្រហម

(រតនគិរី)៖  តែល ឡ មានអាយុ ៨៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត។ នៅក្រោមរបបខ្មែរក្រហម តែល ឡ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។ គាត់ត្រូវធ្វើការនៅក្នុងកងចល័ត ដែលមានការងារដូចជាភ្ជួរស្រែ លើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីសម្រាប់ដាក់វាលស្រែ អស់រយៈពេលជិតមួយឆ្នាំ។ បន្ទាប់មក គាត់ត្រូវបានខ្មែរក្រហមឲ្យទៅធ្វើការនៅក្នុងកងកុមារ ដោយគាត់ត្រូវឃ្វាលគោ...

ពត ឡែ កងចល័តកម្លាំងទី២

(រតនគិរី)៖  ពត ឡែ មានអាយុ ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃគាត់រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើន​សៃ ខេត្តរតនគិរី។ ពត ឡែ បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដោយលំបាកវេទនាបំផុតក្នុងឆាកជីវិតរបស់គាត់។ នៅសម័យនោះ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការយ៉ាងលំបាក ដោយហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ មនុស្សដែលមានវ័យចំណាស់ត្រូវមើលថែក្មេងតូចៗ នៅពេលឪពុកម្តាយរបស់ក្មេងទាំងនោះត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការរួម ដូចជាលើកភ្លឺស្រែ លើកទំនប់ ភ្ជួរស្រែ...

ដំណើរជីវិតរបស់ ដឹ អៀយ ជនជាតិដើមភាគតិចកាវែតនៅក្នុងរបបខ្មែរក្រហម

(រតនគិរី)៖  ដឹ អៀយ សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដឺ អៀយ បានរស់នៅរួម ធ្វើការរួម និងហូបរួម នៅតាមសហករណ៍នាសម័យខ្មែរក្រហម។ គាត់និងកុមារដែលមានវ័យប្រហែលគ្នា បានធ្វើដំណើរទៅកាប់ទន្រ្ទានខេត្ត និងប្រមូលលាមកគោក្របី និងមនុស្សសម្រាប់ទុកធ្វើជីធម្មជាតិ។ គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការទាំងនឿយហត់ ដោយស៊ូទ្រាំនឹងការលំបាកទាំងនោះដើម្បីរស់រានមានជីវិត។ ប្រសិនបើនរណាម្នាក់ខ្ជិល ឬមិនស៊ូទ្រាំនឹងការលំបាកទាំងនេះ...

ក្រុមត្បាញកន្ទេល

(រតនគិរី)៖  ផើវ ឡាំ មានអាយុ ៧៣ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ​ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ផើវ ឡាំ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តកំពង់ធំ។ នៅទីនោះ ផើវ ឡាំ ត្រូវរស់នៅតាមសហករណ៍តូចមួយ ដែលមានចំនួន៣ គ្រួសារ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ បន្ទាប់មកគាត់ត្រូវបានបែកបាក់គ្រួសារ ដោយទៅតាមក្រុមត្បាញកន្ទេល...

សំឡេងផ្លុំកញ្ចែរបស់មេកង

(រតនគិរី)៖  កល់ ណៃ អាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ សព្វថ្ងៃ កល់ ណៃ មានពិការភាពដោយបាត់បង់ជើងខាងស្តាំ។ នៅសម័យខ្មែរក្រហម គាត់រស់នៅប្រទេសឡាវជាមួយក្រុមគ្រួសារ និងបងប្អូនសាច់ញាតិរហូតដល់ឆ្នាំ១៩៧៧។ ខ្មែរក្រហមបានមកនាំយកក្រុមគ្រួសាររបស់គាត់ឲ្យត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយកុហកថា ប្រទេសជាតិរួចផុតពីរបប លន់ នល់ និងមានសុខសន្តិភាព​ពេញលេញហើយ។ គាត់ក៏បានត្រឡប់មកតាមខ្មែរក្រហម ដោយរស់នៅខេត្តស្ទឹងត្រែងអស់រយៈពេលជាងមួយខែ។...

អ្នកជាប់ឃុំសោកស្តាយចំពោះអតីតទីតាំងគុកមិនត្រូវបានថែរក្សាទុក

ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិន​បានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាង​សាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំដែលត្រូវបានអនុវត្តដើម្បីសម្រេចបាន និងការពារបដិវត្តន៍សង្គមនិយមគឺការលត់ដំនូវ «សមាសភាពមិនល្អ» និងការសម្លាប់ «ខ្មាំង​​​» ទាំងនៅក្នុងជួរបក្ស និងក្រៅជួរបក្ស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានបំផ្លាញរចនាសម្ព័ន្ធ​ច្បាប់ និងតុលាការដែលមានស្រាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាបានដាក់ជំនួសរចនាសម្ព័ន្ធទាំងនេះដោយបណេ្តញមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅតាមតំបន់ដែលខ្លួនបានកាន់កាប់ដើម្បីឃុំខ្លួន និងលត់ដំ ឬសម្លាប់អ្នកទាំងឡាយដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ។ គិតមកត្រឹមពេលដែលរបប​ខ្មែរក្រហមបានដួលរលំ មន្ទីរសន្តិសុខ ប្រហែល២០០កន្លែង...

សំ នី ជាសមាជិកក្រុមភ្លេងអារក្សនៅក្នុងឃុំជាំតាម៉ៅលេងខាងឧបករណ៍ស្គរ

ពាក្យថាអារក្ស [1]សំដៅយក ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា”លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។  បើយោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះជួបជាមួយលោក សំ នី[2]កាលពីថ្ងៃទី១៩...

ទំនប់ត្រួយចេក

ទំនប់ត្រួយចេក គឺជាទំនប់មួយស្ថិតនៅស្រុកកំពង់សៀម និងត្រូវបានសាងសង់នៅរបបកម្ពុជាប្រ ជាធិបតេយ្យ(១៩៧៥-១៩៧៩)។[1]  ទំនប់ត្រួយចេកត្រូវបានប្រើប្រាស់ជាទីកន្លែងរក្សាទុកទឹក ដើម្បីស្រោចស្រពស្រូវស្រែដំណាំទាំងរដូវប្រាំងនិងរដូវវស្សា។  ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ទំបន់ត្រួយចេកទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តកំពុងចាមមកទស្សនាកំសាន្តនាពេលសម្រា​កចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ទំនប់ត្រួយចេកត្រូវបានសាងសង់ នៅដើមឆ្នាំ១៩៧៧ចុងឆ្នាំដល់ឆ្នាំ​១៩៧៨ ដែលខ្មែរក្រហមបង្ខំប្រជាជនធ្វើការកាប់ដី លើកទំនប់ គ្មានពេលសម្រាក និងអាហារហូបចុកគ្រប់​គ្រាន់ក្នុងគោលបំណងធ្វើជាទំនប់ស្ដុកទុកទឹកសម្រាប់គ្រប់រដូវ។[2] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ដែលធ្លាប់ត្រូវបានបង្ខំឲ្យលើកទំនប់នេះ ចែករំលែកអំពីទុក្ខលំបាក និងបទពិសោធន៍ដូចខាងក្រោម៖ មៀច បៀន អតីតកងចល័តនារីលើកទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកថា៖ «នៅរបបខ្មែរក្រហម, ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការងារ...

ចម្លើយសារភាព ខឹម យូរ ហៅ ខ្លួន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង មានតួនាទី ធ្វើការនៅក្នុងក្រសួងឃោសនាការ

ឯកសារចម្លើយសារភាព  សរសេរដោយដៃផ្ទាល់ របស់ ខឹម យូរ ហៅ សុង ចំនួន៦៥ ទំព័រ និយាយពីប្រវត្តិរបស់ សុង បានចូលរួមសកម្មភាពធ្វើបដិវត្តជាមួយ ហ៊ួ នឹម ហៅ ភាស់ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា តាមរយៈការផ្សាយ ការឃោសនាតាមវិទ្យុ និង ការធ្វើរដ្ឋប្រហារអង្គការ នៅថ្ងៃបុណ្យរឭកខួបបក្ស នៅខែតុលា ឆ្នាំ១៩៧៦...

កំហុសរបស់អ្នកដឹកនាំនាសម័យខ្មែរក្រហម

នៅពេលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចុះសម្ភាសន៍និងសាកសួរទាក់ទងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ អ្នកស្រាវជ្រាវនោះបាននិយាយទៅកាន់អតីតកងឈ្លបម្នាក់ឈ្មោះ ទេព ឆូវ[1]។ នៅអំឡុងពេលសម្ភាសន៍ អ្នកស្រាវជ្រាវបានសួរអតីតកងឈ្លបម្នាក់នេះថា ប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាប់ចងឪពុកបង្កើត តើកងឈ្លបនោះនឹងធ្វើដែរឬទេ?​ កងឈ្លប បានឆ្លើយថា «ខ្ញុំមិនហ៊ានទេ តែបើសិនជាអញ្ចឹងពិតមែនខ្ញុំប្រគល់ឲ្យគេហើយ»។ ឆូវ បានបន្តថាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នកដឹកនាំនាសម័យនោះ សង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរជាអ្នករងគ្រោះ។ ដោយតែបញ្ជាពីថ្នាក់លើមិនអាចប្រកែកបាន ដូច្នេះទើបមានការកាប់សម្លាប់យ៉ាងរង្គាល។ នៅអំឡុងទសវត្សរ៍១៩៦០ វិបត្តិនយោបាយនិងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិនបានរីករាលដាលកាន់តែជ្រៅចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែវត្តមាននៃកងទ័ពវៀតកុង។ វិបត្តិទាំងនេះបានបង្ខំឲ្យ ឆូវ បោះបង់ការចោលសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងត្រឡប់មកជួយការងារស្រែចម្ការរបស់ឪពុកម្ដាយ។...

អ៊ុយ ទីម៖ អតីតកងទ័ពខ្មែរក្រហម

អ៊ុយ ទីម[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ហើយខ្ញុំគឺ​ជា​កូន​ប្រុស​ទី៣​នៅ​ក្នុង​គ្រួសារ។ កាលពីវ័យ​កុមារ ​ខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់។ ជំនាន់នោះ គ្រួសារ​របស់​ខ្ញុំ​មាន​ជីវភាព​​មធ្យម និងប្រកបមុខរបរជាកសិករ។ ប្រជាជនចេះជួយគ្នាចែករំលែក និងយកអាសារគ្នាណាស់។...

ហ៊ីម សារឹម ៖ «ខ្ញុំឆ្លើយថាមិនទៅតាមប្តីដែលក្បត់ និងសុខចិត្តរស់នៅជាមួយអង្គការ» ដើម្បីនៅចិញ្ចឹមកូនតូចៗ

បន្ទាប់ពីអង្គការចាប់ប្តីខ្ញុំបានរយៈពេលមួយខែ កម្មាភិបាលនៅមន្ទីរមកប្រាប់ខ្ញុំថា «ប្តីរបស់បងក្បត់ហើយ ដូច្នេះស្នើបងសម្រេចចិត្តថា ទៅតាមប្តីឬនៅជាមួយអង្គការ បើចង់ទៅតាមប្តី អង្គការនឹងជូនទៅជួបប្តី ហើយបើនៅជាមួយអង្គការ អង្គការចិញ្ចឹម»។ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ និងគិតតែពីយំពេលឮពាក្យនេះ។ ខ្ញុំបានទប់ស្មារតី និងសម្រេចចិត្តឆ្លើយថា «មិនទៅតាមប្តីដែលក្បត់ទេ គឺខ្ញុំនៅស្លាប់រស់ជាមួយអង្គការ»។ ប្តីខ្ញុំស្លូតណាស់ ហើយខ្ញុំឆ្លើយដូច្នេះដើម្បីរស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនតូចដែលនៅបៅនៅឡើយ។ ប្រសិន​បើបងប្អូនខាងប្តីរបស់ខ្ញុំដឹងថាខ្ញុំឆ្លើយដូច្នេះ នឹងខឹងខ្ញុំមិនខាន ហើយខ្ញុំក៏សូមខមាទោសចំពោះប្តីដែរ។ ខ្ញុំឈ្មោះ ហ៊ីម សារឹម[1] កើតនៅឆ្នាំ១៩៤២។...

យើងនាំគ្នានិយាយរឿងខ្មែរក្រហមដដែលៗដើម្បីទប់ស្កាត់អំពីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស

ខ្ញុំបានរស់រានមានជីវិតរួចផុតពីរបបខ្មែរក្រហមខ្ញុំចង់និយាយរឿងរ៉ាវជាច្រើនដែលធ្លាប់បានឆ្លងកាត់កន្លងមកជាពិសេសនិយាយរៀបរាប់ពីរបបខ្មែរក្រហមទៅដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងនិងសិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្តកាន់តែច្បាស់ដើម្បីជាការទប់ស្កាត់អំពើហឹង្សានានានៅក្នុងសង្គម ពីព្រោះអំពើទាំងនេះចេះតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនិងនៅលើពិភពលោក។ ខ្ញុំឈ្មោះនឿង អាយុ៧៥ឆ្នាំ មានប្រពន្ធនិងកូនរស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំជាកូនអ្នកស្រែចម្ការមិនបានរៀនសូត្រច្រើនទេ។ នៅក្នុងរបបសង្គមរាស្រ្តនិយមឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានគ្រួសារជានារីដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាបន្ទាប់មកចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការដូចអ្នកភូមិដ៏ទៃទៀតដែរ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសជាតិទាំងមូលបានធ្លាក់ចូលក្នុងភ្នួកភ្លើងសង្រ្គាមកើតមានអំពើហឹង្សានានានៅក្នុងសង្គម។ ប្រជាជននៅក្នុងភូមិតាមុំក៏បានទទួលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកពីសំណាក់ទាហានលោកលន់ នល់។ ​នៅអំឡុងឆ្នាំនោះដែរ ក៏មានកម្លាំងចលនាតស៊ូខ្មែរក្រហមដែលមានទីតាំងប្រមូលផ្តុំគ្នានៅក្នុងព្រៃម៉ាគីបានចូលមកក្នុងភូមិស្រុកដើម្បីធ្វើការឃោសនាអូសទាញកម្លាំងយុវជនយុវនារីមួយចំនួននៅក្នុងភូមិឲ្យស្ម័គ្រចិត្តចូលព្រៃម៉ាគីបម្រើក្រុមចលនាតស៊ូខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងជាក្រុមទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ខ្ញុំបានឃើញប្រជាជនថ្មី(ហៅថាប្រជាជន១៧មេសា)កងកម្លាំងយោធាខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឬពីតំបន់ផ្សេងៗបានចូលមករស់នៅក្នុងភូមិជាមួយខ្ញុំដែរ។ ប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញទៅរស់នៅតំបន់ផ្សេងទៀត។ ខ្ញុំជាប្រជាជនចាស់(ហៅថាប្រជាជនមូលដ្នាន)រស់នៅក្នុងតំបន់រំដោះជាមួយក្រុមចលនាខ្មែរក្រហមដូចនេះការរស់នៅមានសិទ្ធិជាងប្រជាជនថ្មី។ នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាច...

គ្រូបង្រៀនក្នុងរបបខ្មែរក្រហម

ឈឹម ឈិន[1] អាយុ៧៨ឆ្នាំ រស់នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឈិន រៀបការប្រពន្ធឈ្មោះជា វណ្ណា និងមានកូនចំនួន៤នាក់ និងចៅចំនួន៥នាក់។ ឈិន មានឪពុកខ្ញុំឈ្មោះ ឈឹម ម៉ន និងម្ដាយឈ្មោះ ស៊ី យីវ។ ឈិន គឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៥នាក់។ នៅពីក្មេង ឈិន ទៅរៀននៅសាលាបឋមសិក្សាឬស្សីស្រុក និងវិទ្យាល័យនៅព្រែកពោធិ៍។...

ក្រូច សម្បត្តិ រំឭកអំពីបទពិសោធន៍ជាប្រធានកងដាំបន្លែ ក្នុងរបបខ្មែរក្រហម

ក្រូច សម្បត្តិ អាយុ៧៧ឆ្នាំ[1] គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ រស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស។ អ៊ំប្រុស សម្បត្តិ កើតនៅស្រុកពារាំង ខេត្តព្រៃវែង។ អ៊ំប្រុស សម្បត្តិ រៀបការប្រពន្ធឈ្មោះកុង សំអឿន មានកូនប្រុស្រីចំនួន៥នាក់ និងប្រកបមុខរបរបើកកាណូត។ នៅពីក្មេង អ៊ំប្រុស សម្បត្តិ  រៀននៅសាលាវត្តបានត្រឹមថ្នាក់ទី៨ (សង្គមចាស់) និងបន្ទាប់មកទៅស្នាក់ស្រ័យនៅវត្ត។ នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...

ចម្លើយសារភាពឈ្មោះ កែវ សាន ហៅសុខ

អតីតកម្មាភិបាលខ្មែរក្រហម ២៣៧នាក់ ជាប់ឈ្មោះក្នុងចម្លើយសារភាព កែវ សាន ហៅសុខ នៅក្នុងចម្លើយសារភាព កែវ សាន ហៅសុខ បានរៀបរាប់ឈ្មោះខ្សែរយៈរបស់ខ្លួនចំនួន ២៣៧[1] នាក់។ ក្រៅពីឈ្មោះកម្មាភិបាល សាន បានរៀបរាប់អំពីសកម្មភាពប្រជុំ ការអប់រំនយោបាយ និងការអនុវត្តន៍សកម្មភាពប្រឆាំងបដិវត្តន៍ផ្សេងៗនៅក្នុងតំបន់២៣ និងតំបន់២២។ ចម្លើយសារភាពមួយនេះ មានចំនួន៤២ទំព័រ និងបានសរសេរចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំងមូលដែល...

តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម

ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ...

រស់ យ៉ែន ហៅ យ៉េន អតីតអ្នកធ្វើការឱ្យស្ថានទូតឡាវក្នុងសម័យ លន់ នល់ ប្រចាំនៅប្រទេសឡាវ

នៅក្នុងកំណត់ហេតុចម្លើយសារភាពលេខ J០០៤៣៣[1] គឺឃើញមានចំណាទឹកប៊ិចពណ៌ក្រហម ជារបាយការណ៍របស់អតីតប្រធានមន្ទីរស-២១ ឈ្មោះ ឌុច[2] (សម្គាល់ដោយហត្ថលេខា) ជូនថ្នាក់លើ អំពីករណីឈ្មោះ រស់ យ៉ែន ហៅ យ៉េន អតីតធ្វើការនៅទូតប្រចាំប្រទេសឡាវ ក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់។ រស់ យ៉ែន ហៅ យ៉េន  និងគ្រួសារបានជិះយន្តហោះចេញពីប្រទេសឡាវក្នុងគោលបំណងត្រឡប់ចូលមកប្រទេសខ្មែរវិញតាមច្រកក្រុងប៉ាក់សេ និងបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង។ តែដោយសារប្រទេសស្ថិតក្នុងសភាពអសន្តិសុខ មានគ្រាប់ផ្លោងតាមព្រំដែន...

ក្រូច វ៉ន៖ នារីកាត់ដេរតំបន់៣៣

ក្រូច វ៉ន[1] ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុក​ភ្នំ​ស្រួច​ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន វ៉ន រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាល​ពី​កុមារ​ភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារមានការខ្វះខាត និង​ក្រខ្សត់​ខ្លាំង​។ កាល​ពី​សម័យ​​សង្គម​រាស្រ្ត​និយម​ ម្ដាយខ្ញុំយកខ្ញុំទៅឲ្យម្ដាយមីងចិញ្ចឹម។ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​តែ​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​​សម្បែង​ ​ជួយបេះ​​​បន្លែ...

គង់ សុក៖ ពិការភាព និងភាពអស់សង្ឃឹមក្នុងជីវិត

គង់ សុក[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកទោច ឃុំ​ព្រែក​ទន្លាប់ ស្រុក​​លើក​ដែក ខេត្ដកណ្ដាល​។ បច្ចុប្បន្ន សុក រស់នៅក្នុង​ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ​។ សុក បាន​និយាយថា៖ «បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំចំនួន​៣នាក់នៅរស់រានមានជីវិត​ពីសម័យ​ខ្មែរ​ក្រហម។ ​កាលពី​កុមារ​ភាព ខ្ញុំរៀនសូត្រ​បានតិចតួចបំផុត ត្រឹម​ថ្នាក់ទី១២ (ស្មើ​ថ្នាក់​ទី១​នា​ពេល​បច្ចុប្បន្ន)។ ​ខ្ញុំមិនបាន​យកចិត្ដទុកដាក់រៀនសូត្រអ្វីទេ ដោយសារខ្ញុំ​​មិនដឹង​ថា នៅពេល​ដែលខ្ញុំធំដឹងក្ដី ខ្ញុំ​នឹង​ត្រូវ​​ធ្វើ​ការងារ​អ្វីនោះទេ។ ម្យ៉ាងវិញទៀត...

ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទថាបានចូលជាមួយវៀតណាម

សំ ឡុង អាយុ ៦៣​ឆ្នាំ ជនជាតិខ្មែ រភេទប្រុស​ រស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «ក្នុងឆ្នាំ១៩៧៧ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមចោទថាបានចូលជាមួយយួននៅពេលដែលខ្មែរក្រហមចាត់តាំងឲ្យបររទេះទៅអារឈើនៅក្នុងស្រុកឆ្លូង។ ពេលត្រឡប់មកដល់ភូមិបុសតាអ៊ឹមវិញឪពុកខ្ញុំ និងអ្នកភូមិត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅកន្លែងផ្សេងៗគ្នា។ ឪពុកខ្ញុំ និងពូម្នាក់ឈ្មោះ កយ ត្រូវខ្មែរក្រហមចាប់នៅភូមិថ្មទទឹង ឃុំជាំតាម៉ៅ ច្រកក្នុងបាវយកទៅវាលខាងលិចភូមិ និងបាត់ខ្លួនរហូត។ ខ្ញុំមានប្រពន្ធឈ្មោះ ខៀវ សុវណ្ណ...

តួនាទីនីរសារ ក្នុងរបបខ្មែរក្រហម

អង្គភាពនានារបស់មជ្ឈិមបក្ស ភូមិភាគ តំបន់ ស្រុក និង ឃុំ ក៏ធ្វើការទំនាក់ទំនងគ្នាតាមរយៈសំបុត្រ។ ទោះបីជាទូរលេខត្រូវបានគេនិយមប្រើជាទូទៅសម្រាប់ទំនាក់ទំនងការងារតំបន់ឆ្ងាយៗក៏ដោយ ក៏ទូរលេខនិងរបាយការណ៍ដែលមានច្រើនទំព័រទាំងនោះត្រូវបានផ្ញើតាមរយៈសំបុត្រ ដែលមាននីរសារជាអ្នកចែកចាយ។ ភូមិភាគ តំបន់ និង ស្រុក ​មានបណ្ដាញនីរសាររបស់ពួកគេផ្ទាល់ដែរ។[1] មី យ៉ា ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មី យ៉ា ធ្វើជានីរសារនាំសំបុត្រទ័ពទាក់ទងមកមន្ទីរស្រុក...

ការបាត់បង់ភ្លេងអារក្ខ នៅក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ជាសម័យកាលមួយយ៉ាងឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្មែរក្រហមបានលុបបំបាត់ សាសនា ជំនឿ ទំនៀមទម្លាប់ ព្រពៃណី រួមទាំងសម្លាប់អ្នកមានចំណេះដឹង។ នៅក្នុងនោះមានភ្លេងអារក្ខត្រូវបានពួកខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រគំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ភ្លេងអារក្ខចេះតែថមថយចាប់ពីរបបកម្ពុជាប្រជាធបតេយ្យ។ [1]ឈ្មោះ ព្រាប វិហ៊ាន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្ប​ន្នរស់នៅភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់...

កំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ សកម្មភាពរបស់ ភាន់ និងបក្សពួក ចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៣ទំព័រ ដែលជាចម្លើយសារភាពរបស់​ ​ ទួន ចាន់ដារ៉ា ហៅភាន់​ មានតួនាទី យុទ្ធនារី ក្នុងក្រសួងសាធារណការ នៅមន្ទីរស ៨ ។ ភាន់ ​ និងបក្សពួក បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ​​ ដោយរៀបចំផែនការចំនួន៤ ​ទី១) កសាងកម្លាំង សេ អ៊ី អា, ទី២) ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្នុងក្រុងភ្នំពេញ,...

ជនជាតិព័រត្រូវបាត់បង់ប្រពៃណីទំនៀមទម្លាប់ តាំងពីសម័យខ្មែរក្រហម

ជនជាតិដើមភាគតិចពរតាំងតែសម័យសង្គមមកតែងតែគោរពតាមប្រពៃណីរបស់ដូនតាខ្លួនដែលបានបន្សល់ទុកឲ្យយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ប្រទេស ប្រពៃណីទនៀមទម្លាប់ទាំងប៉ុន្មានក៏ត្រូវបាត់បង់ជារើយៗជាបន្តបន្ទាប់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះបន្តមកដល់បច្ចុប្បន្នយើងនេះ។ តឹក ហ៊ឹម ភេទស្រី អាយុ៦៨ឆ្នាំ ប្រកបរបរធ្វើចម្ការ សព្វថ្ងៃរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ឹម មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហ៊ឹម មានឪពុកឈ្មោះ តឹក  (ស្លាប់)ម្ដាយឈ្មោះ សូរ ហ៊ួយ (ស្លាប់)។ ហ៊ឹម...

វ៉ា សឿន អតីតកងចល័តវ័យកណ្ដាលលើកទំនប់តាកុដ

ខ្ញុំឈ្មោះ វ៉ា សឿន[1] ភេទប្រុស អាយុ៧៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម សព្វថ្ងៃនេះខ្ញុំរស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ កែវ ជឿន ខ្ញុំបាទមានកូនប្រុសស្រីចំនួន ៧នាក់។ ឪពុករបស់ខ្ញុំឈ្មោះ វ៉ា និងម្ដាយខ្ញុំឈ្មោះ អុន ខ្ញុំមានបងប្អូនប្រុសស្រីចំនួន២នាក់ ហើយខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនទាំងអស់។ ប្រវត្តិនៃការសិក្សារបស់ខ្ញុំ...

ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យហូបសាច់មនុស្ស

នៅក្នុងឆ្នាំ១៩៧៨ នៅខណពេលខ្ញុំបានដើរទៅរកបាយហូប ខ្ញុំប្រទះឃើញខ្មែរក្រហមកំពុងតែលីងសាច់មនុស្ស។ ពេលខ្មែរក្រហមឃើញខ្ញុំក៏ចាប់ និងបង្ខំឲ្យហូបសាច់មនុស្ស បើខ្ញុំមិនហូប ខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ដោយសារខ្លាចខ្មែរក្រហមសម្លាប់ខ្ញុំបានបិទភ្នែកនិងហូបសាច់មនុស្ស។ ខ្ញុំឈ្មោះ ជូន យឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ ចាម បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ជូន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារអត់អាហារពេលដែលខ្មែរក្រហមជម្លៀសដោយបង្ខំទៅរស់នៅភូមិម្លិច...

ប្អូនស្រីបីនាក់ត្រូវបានរថគ្រោះបើកកិនស្លាប់

អេង បានកើតក្នុងគ្រួសារមួយដែលមានឪពុកម្ដាយ និងមានបងប្អូនជាច្រើនរស់នៅជួបជុំគ្នាដោយសុខសុភមង្គលពេញបរិបូរណ៍។ ថែមទាំង ជាគ្រួសារមួយដែលមានជីវភាពធូរធារតាំងពីឆ្នាំ១៩៥៥។ រហូតដល់សម័យខ្មែរក្រហម គ្រួសាររបស់ អេង ត្រូវរស់នៅព្រាត់ប្រាសគ្នា ហើយប្អូនស្រី៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលកើតមានសង្រ្គាម។ ឈ្មោះ ប៊ុន គឹមអេង ភេទស្រី អាយុ៦៩ឆ្នាំ និង មានមុខរបរធ្វើចម្ការ។  អេង មានស្រុកកំណើតនៅក្នុងភូមិអន្លង់ក្រូច ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកកោះ ឃុំប្រម៉ោយ ស្រុកវាលវែង...

ទោ ម៉ោញ៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ  ទោ ម៉ោញ ភេទប្រុស សព្វថ្ញៃខ្ញុំមានអាយុ ៦៦ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៥៨។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិនារាយណ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់​ ស្លាប់អស់២នាក់។ កាលពីកុមារភាពដោយសារគ្រួសារខ្ញុំមានស្ថានភាពក្រីក្ររលំបាក ឪពុកម្ដាយខ្ញុំមិនបានបញ្ជូនខ្ញុំឲ្យទៅរៀនដូចកុមារដទៃនោះទេ។ នៅឆ្នាំ ១៩៧០ កើតមានរបបរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ...

សក្តានុពលនៃឯកសារប្រវត្តិសាស្ត្រ បណ្តុំឯកសារប្រវត្តិសាស្ត្រ បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស

ឯកសារប្រវត្តិសាស្ត្រ គឺជាប្រភពព័ត៌មានដើមក្នុងអតីតកាល ដែលត្រូវបានសិក្សាស្រាវជ្រាវ ប្រមូលចងក្រង និងអភិរក្សទុក សម្រាប់មនុស្សជំនាន់ក្រោយដើម្បីធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែម។ ឯកសារប្រវត្តិសាស្ត្រ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍ ពេលវេលា ទីតាំងភូមិសាស្រ្ត របាយការណ៍ ឯកសារស្រាវជ្រាវនិងវិភាគ ឯកសារអន្តរទំនាក់ទំនង ឯកសាររូបថត ភាពយន្ត សិល្ប: វប្បធម៌ ​សាសនា ជំនឿ និង​ប្រពៃណីជាដើម។ ជាក់ស្តែងចន្លោះឆ្នាំ២០១៥ ដល់ ចុងឆ្នាំ២០១៩ មជ្ឈមណ្ឌលឯកសារកម្ពុជា...

សាច់រឿងអ្នករស់រានពីសម័យខ្មែរក្រហម

ខ្ញុំឈ្មោះ អ៊ូ នល់ ភេទប្រុស អាយុ​៥៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិចំការ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យ ពល ពត រឿងដែលធ្វើខ្ញុំឈឺចាប់ទី ១-គឺអង្គការបង្អត់បាយយើង ឲ្យធ្វើការហួសកម្លាំង មិនឲ្យនៅជួបជុំបងប្អូនសាច់ញាតិផ្ទះរបស់អង្គការបិទជិតអស់ទាល់តែល្ងាចបានជួបគ្នាបន្ដិច ហើយទៅធ្វើកា​រទៀត។ ខ្ញុំងើបតាំងពីម៉ោងបីម៉ោងបួនយប់ ចំណែកម្ដាយខ្ញុំងើបតាំងពីម៉ោងមួយយប់ទៅដកស្ទូង។ មួយថ្ងៃអង្គការកំណត់​ទំហំបណ្ដោយមួយរយម៉ែត្រឲ្យដកផង និងស្ទូងផង ពេលខ្លះឈានដល់ប្រាំម៉ែត្របណ្ដោយមួយរយម៉ែត្រក្នុងមួយថ្ងៃ។ បើធ្វើមិនហើយ​ទាល់​តែដល់ម៉ោង១២យប់ទើបឲ្យមកហូបបបរ​ ហើយអង្គការរៀបបបរដាក់ទាំងជួរ។ បបរមានអង្ករតែមួយគ្រាប់ៗទេ​លាយពោតក្រហម។...

វី ណេត៖ អាហារក៏អត់ឪពុកក៏ខ្មែរក្រហមសម្លាប់

ណេត​ ស្ថិតក្នុងកងកុមារនៅក្នុងភូមិរការ ខ្មែរក្រហមបានប្រើឲ្យរែកដី ជីកប្រឡាយ រើសអាចម៍គោ មិនមានពេលសម្រាកបានគ្រប់គ្រាន់។ ណេត​​ ជាក្មេងកំព្រាឪពុកព្រោះខ្មែរក្រហមបានយកឪពុកខ្លួនទៅសម្លាប់ដោយសារតែឪពុកជាអ្នកចេះដឹង។ ណេត ត្រូវបានខ្មែរក្រហមបង្អត់អាហារ និងមិនបានហូបគ្រប់គ្រាន់។ វី ណេត អាយុ៥៩ឆ្នាំ ជាស្រ្តីមេផ្ទះ។ មានស្រុកកំណើតនៅ ភូមិសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។ បច្ចុប្បន្ន ណេត រស់នៅ ភូមិអូរខ្ជាយ ឃុំព្រែកព្រះស្តេច​...

យៀន ឌឿន៖ ជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់

ក្នុងឆ្នាំ១៩៧៧ ប្រជាជនជនជាតិភាគតិចព័រជាច្រើនត្រូវបានជម្លៀសទៅកន្លែងផ្សេងនិងមានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជនដែលជាជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាមានជំងឺអាសន្នរោគ និងមួយចំនួនធំទៀត បានស្លាប់ដោយអត់អាហារពេលដែលជម្លៀសទៅរស់នៅក្នុងព្រៃ។ ឌឿន បានរៀបរាប់ពីរឿងរ៉ាវដែលបណ្ដាលឲ្យប្រជាជនស្លាប់ដូចខាងក្រោម៖ យៀន​ ឌឿន[1] អាយុ៧៧ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ ឌឿន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឌឿន ​មានឪពុកឈ្មោះ ញឹក យៀន(ស្លាប់ឆ្នាំ១៩៧៩...

យោធា នៅក្នុងអង្គភាព មជ្ឈិម

ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម ព្រះបាទ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្ដន៍។ កងទ័ពបដិវត្ដន៍ដែលចូលរួមដោយប្រជាជននៅតាមជនបទចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើបដិវត្ដន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះបាទ នរោត្ដម សីហនុ មកកាន់អំណាចវិញ ហើយនឹងអាចបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងៗជាច្រើននាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែរយៈពេលខ្លីប៉ុណ្ណោះ...

ប្រកែកក៏ស្លាប់មិនប្រកែកក៏ស្លាប់

(រតនគិរី)៖  រឿ ជេល មានអាយុ៥៦ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅសម័យខ្មែរក្រហម រឿ ជេល ត្រូវរស់នៅក្នុងសហករណ៍ ដោយធ្វើការនៅវាលស្រែ និងចម្ការ។ គាត់ត្រូវស្ទូងស្រូវ ដាំបន្លែ កាប់ព្រៃ និងជម្រះស្មៅ។ ក្រៅពីនេះ គាត់ជួយ រកឧស និងរែកទឹក ដើម្បីជួយសម្រាលអម្រែករបស់ឪពុកម្តាយ។ គាត់ថានៅសម័យនោះ...

អាហារតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ

(រតនគិរី)៖  ផិត ញឺ្យវ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី សព្វថ្ងៃមានអាយុ៦០ឆ្នាំ គាត់គឺជាជនជាតិដើមភាគតិចកាវែត ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម ញឺ្យវ បាននិយាយថា ប្រជាជនទាំងចាស់ទាំងក្មេង ត្រូវបានអង្គការខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការនៅតាមសហករណ៍នីមួយៗ ឬពីកន្លែងមួយទៅ កន្លែងមួយផ្សេងទៀត។ ការងារទាំងនោះមានដូចជាលើកប្រឡាយ លើកភ្លឺស្រែ និងលើកទំនប់ជាដើម។ អង្គការខ្មែរក្រហមក៏បានបែងចែកផងដែររវាងក្រុមស្ត្រី និងក្រុមបុរសដែលត្រូវធ្វើការដាច់ដោយឡែកពីគ្នា។ ​ នៅរដូវវស្សា ប្រជាជនត្រូវដកស្ទូងស្រូវ​ចាប់ពីម៉ោង...

កងទ័ពត្រូវហ៊ានលះបង់ជីវិតដើម្បីការពារភូមិភាគរបស់ខ្លួន

(រតនគិរី)៖  ភឺង យេម មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់​​នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានដើមកំណើតជនជាតិភាគតិចកាវែត។ នៅមុនឆ្នាំ ១៩៧៥ គាត់ធ្លាប់បានធ្វើជាកងទ័ពខ្មែរក្រហមម្នាក់នៃរបបប៉ុលពត។ ចាប់ពីឆ្នាំ ១៩៧២​ ដល់ ១៩៧៤ ខ្មែរក្រហមបានចាប់ផ្តើមប្រមូលប្រជាជនរួមទាំងក្រុមរបស់គាត់ឲ្យធ្វើការរួមនៅតាមសហករណ៍។ នៅឆ្នាំ ១៩៧៥ គាត់ត្រូវបានចាត់តាំងនិងបានដឹកនាំតាមលំដាប់នីមួយៗ ដោយមានការបែងចែកតាមតួនាទីរៀងៗខ្លួនយ៉ាង​ដិតដល់ក្នុងពេលធ្វើការ។ អង្គការខ្មែរក្រហមបានចាត់តាំងឲ្យគាត់ទៅបម្រើការងារជាកងទ័ពនៅតាមភូមិភាគ ដែលក្រោយមកគាត់បានផ្លាស់ប្តូរជាច្រើនភូមិភាគទៅតាមការបញ្ជា​។ គាត់បានធ្វើការប្រយុទ្ធ...

គ្មានបងប្អូនណាម្នាក់ហ៊ានចេញមុខតវ៉ា

(រតនគិរី)៖ ក្លេះ លឿន អាយុ ៦៥ ឆ្នាំ គឺជាជនជាតិដើមភាគតិចកាវែត ដែលជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ក្លេះ លឿន រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ក្លេះ លឿន បានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍មួយ ដែលបង្ខិតបង្ខំមនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ធ្វើពលកម្មដោយប្រើប្រាស់កម្លាំងកាយ ទៅតាមតួនាទីរបស់ខ្លួន។ គាត់ត្រូវគោរពវិន័យរបស់អង្គការ និងថ្នាក់ដឹកនាំ ដោយគ្មានការជំទាស់និងបញ្ជារបស់អង្គការនោះទេ។...

ទុក្ខវេទនាម្ដងហើយម្តងទៀត

(រតនគិរី)៖ គោះ យើស មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលជាជនជាតិដើមភាគតិចកាវែត។ នៅសម័យនោះ ខ្មែរក្រហមបានបង្កើតសហករណ៍និងតម្រូវឲ្យប្រជាជនធ្វើការជាក្រុម ដែលក្នុងនោះមានប្រជាជនមកពីភូមិកាលឹម ភូមិឡាមើយ ភូមិត្រក និងភូមិផ្សេងទៀតជាដើម។ ប្រជាជនត្រូវធ្វើការរួម រស់នៅរួម និងហូបរួម ហើយគាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ជួនកាលសម្រាកបានតែមួយម៉ោងក្នុងមួយយប់ នឹងបន្តធ្វើការពីព្រលឹមម៉ោង ៤ ទៀបភ្លឺដោយសម្រាន្ដមិនបានគ្រប់គ្រាន់។ ប្រសិនបើធ្វើការយឺតនោះ...

ខ្មែរក្រហមសម្លាប់មនុស្សមិនរើសមុខសូម្បីតែកូនក្មេង

សូត្រ គឹមលន់ ភេទស្រី អាយុ៥៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បច្ចុប្បន្នរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងរបប លន់ នល់ គឹមលន់ រស់នៅ ទីរួមស្រុកសំរោង ខេត្តតាកែវ។ ចូលដល់របបខ្មែរក្រហមអង្គការបានជម្លៀស គឹមលន់ និងគ្រួសារ ឲ្យទៅរស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅពេលនោះ គឹមលន់...

ឪពុកស្លាប់ដោយសារអង្គការចោទថាក្បត់

ស្រូវ ភ្លើង ភេទស្រី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ភ្លើង មានអាយុប្រមាណ១៥ឆ្នាំ ពេលនោះអង្គការបានជម្លៀសគាត់ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល ៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែង ទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅកោះញែក ភ្លើង ត្រូវរស់នៅភូមិទី៣។ តំបន់ដែល ភ្លើង...

ខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ប៉ុន្តែមិនឲ្យហូបឆ្អែត

(ព្រៃវែង)៖ ការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើច្រើនគ្មានពេលសម្រាក ផ្ទុយទៅវិញប្រជាជនទទួលបានរបប​អាហារមិនគ្រប់គ្រាន់មិនសមនឹងកម្លាំងពលកម្មដែលត្រូវ​បំពេញ។ នេះគឺជាការរៀបរាប់ប្រាប់របស់អ្នករស់រានមាន​ជីវិតម្នាក់ឈ្មោះ ចាប ពៅ ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិមេនងលើ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខាងក្រោមនេះជារឿងរ៉ាវសង្ខេបរបស់ ពៅ ដែល​បានរស់នៅឆ្លងកាត់របប​ខ្មែរក្រហម។ ការឈឺចាប់ដែល ពៅ ចងចាំមិនអាចបំភ្លេចបានក្នុងរបបដ៏ខ្មៅងងឹតកាលពីអតីតកាល គឺពលកម្មហួសកម្លាំង ភាពអត់ឃ្លាន និងការបាត់បង់សមាជិកគ្រួសារ។ ពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាចនៅក្នុងភូមិ ឃុំ អង្គ​ការបានឲ្យគាត់ កូន...

ជីវិតធ្វើជាយោធារបស់ខ្ញុំ ចាប់ផ្ដើមពីការចូលធ្វើបដិវត្តន៍ និងបញ្ចប់ត្រឹមការចូលនិវត្តន៍

នៅឆ្នាំ១៩៧២ សាន្ត បានស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ក្នុងព្រៃជាមួយពូម្នាក់ឈ្មោះ ភោគ ចាន់[1] ។ ការតស៊ូគឺលំបាក ព្រោះត្រូវរត់ លូន គេចពីគ្រាប់បែក គ្រាប់ផ្លោង និងគ្រាប់កាំភ្លើង។ អ្នកចូលព្រៃជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការទម្លាក់គ្រាប់បែក ការប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ ពេលទទួលបានជ័យជម្នះ ក្រុមរបស់ សាន្ត មិនបានរស់នៅសុខស្រួលនោះទេ។ អង្គការ បានប្រើក្រុមរបស់គាត់ ឲ្យធ្វើការងារធ្ងន់ធ្ងរ...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀន​បានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត​។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់​​បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប​ លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...

ក្រោយការទិតៀន ៣ ដងអង្គការនឹងយកទៅសម្លាប់

(តាកែវ)៖ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្ន​ជាកសិករ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការ បានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្ន ទីតាំងនេះស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។...

មួយក្រុមប្រហែលជា១០០នាក់

(រតនគិរី)៖  ឃឺន ចុប មានអាយុ ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ មុនដំបូង អង្គការខ្មែរក្រហមបានបង្កើតសហករណ៍ស្រែណងដាន និង សហករណ៍ស្រែណាង៉ាម សម្រាប់ប្រជាជនរស់នៅរួមនិងធ្វើការរួមទៅតាមតួនាទី។ ឃឺន ចុប មានតួនាទីជាអ្នកបុកស្រូវ និង ដងទឹក។  ក្រុមបុរសមានតួនាទីដូចជាលើកប្រឡាយ រែកដី និងភ្ជួរស្រែជាដើម។ ដោយឡែកក្រុមស្ត្រីត្រូវធ្វើការដូចជា...

សម្លាប់ដោយសារធ្វើការមិនរួច

(រតនគិរី)៖  ជុន អែម អាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ កាលពីសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមសហករណ៍នៃក្រុមស្រែណងដាន។ ខ្មែរក្រហមបានឲ្យគាត់ធ្វើការនៅក្នុងកងចល័ត ដោយឃ្លាតឆ្ងាយពីឪពុកម្ដាយ។ កុមារក្នុងកងចល័តទាំងអស់ត្រូវចាប់ផ្តើមធ្វើការនៅម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទើបបានសម្រាក និងបន្តធ្វើការពីម៉ោង១រសៀល រហូតដល់៦ល្ងាចទើបបានសម្រាកនិងហូបបាយឬបបរ ម្ដងទៀត។ នៅសម័យនោះ អាហារមានតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃគឺនៅពេលថ្ងៃត្រង់ និងនៅពេលល្ងាច។ នៅឯខាងស្រែណាង៉ាម...

អង្គការចិត្តខ្មៅ

(រតនគិរី)៖  គីយ ឈៀង មានអាយុ ៦៨ ឆ្នាំ បច្ចុ​​ប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ឈៀង ជាជនជាតិដើមភាគតិចកាវែត ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ គាត់បានបន្តថា នៅសម័យនោះ ប្រជាជនរស់នៅ និងធ្វើការងារដោយលំបាកនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានបង្កើត។ ប្រជាជនមកពីតាមភូមិផ្សេងៗ ត្រូវបានប្រមូលឲ្យរស់នៅមួយកន្លែងដោយខ្មែរក្រហម។ ក្នុងសហករណ៍នីមួយៗមានការជ្រើសរើសអ្នកដឹកនាំ និងមានការបែងចែកមនុស្សជាក្រុមធ្វើការតាមស្រែណងដាន ហៅក្រុមណងដាន ដោយមានអ្នកដឹកនាំឈ្មោះ តាស្វាំង និងស្រែណាង៉ាម...

បបរប្រូងលាយជាមួយពោត

(រតនគិរី)៖  ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអា​ហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួន​កាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហម​ជេរស្ដី និងស្អប់ខ្ពើមជាដើម។ គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត្វ និងមនុស្សសម្រាប់ធ្វើជីយកទៅដាក់តាមវាលស្រែ...

គ្មានការយោគយល់

(រតនគិរី)៖  ភីត ចេម មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យខ្មែរក្រហម ភីត ចេម ត្រូវធ្វើការរួម ហូបរួមក្រោមការឃ្លាំមើលពីអង្គការ។ អ្នកដែលមានជំងឺ ខ្មែរក្រហម​មិនឲ្យបរិភោគបាយ ឬបរិភោគតែបបរ។ ជួនកាលខ្មែរក្រហមបង្អត់អាហារ និងបញ្ជាឲ្យធ្វើការដាច់ដោយឡែកតែម្នាក់ឯង ក្រោមពន្លឺថ្ងៃនិងដំណក់ទឹកភ្លៀង ដែលបណ្ដាលឲ្យដួលសន្លប់ ទើបខ្មែរក្រហមបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សទាំងចាស់ទាំងក្មេង គ្មាននរណាម្នាក់ចង់ឈឺនោះទេ ដោយសារការលំបាក...

ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ

(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីក​ទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...

ប្រវត្តិបដិវត្តន៍ អ៊ុក សារ៉ាន ហៅ ធាង ក្នុងរបបខ្មែរក្រហម

អ៊ុក សារ៉ាន ហៅ ធាង ភេទស្រី កើតនៅឆ្នាំ១៩៥៧ បច្ចុប្បន្នអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ត្រាច ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានកូនប្រុសបីនាក់​។ គាត់ទទួលបានការសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩ (ក្នុងសង្គមចាស់) នៅសាលា​អណ្តូងពោធិ៍​។ គាត់ឈប់រៀនដោយ​សារ​ប្រទេសជាតិមាន​សង្គ្រាម និងការទម្លាក់គ្រាប់​បែក​​។ ពេលនោះក្នុងភូមិមានទាហានយួនធៀវគី (វៀតណាមខាងត្បូង) ដែលគាំទ្ររបប លន់ នល់ តែងតែធ្វើសង្គ្រា​មប្រឆាំងនឹងកម្លាំងចលនាខ្មែរក្រហម។ យន្តហោះសហរដ្ឋអាមេរិក​បានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ...

អ្វីទៅជាសារសំខាន់នៃឯកសាររូបថត?

អ្វីទៅជាសារសំខាន់នៃឯកសាររូបថត? បណ្តុំរូបថតឡេះកូសេម ក្នុងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត គឺជាប្រភេទឯកសាររូបភាពដែលបានបង្កប់នូវ រូបារម្មណ៍, អត្ថរូប, និង អត្ថន័យដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអាចត្រូវបានធ្វើការពិពណ៌នា ដោយផ្អែកលើតថភាពភាពជាក់ស្តែងនៃរូបភាពទាំងអស់នោះ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍, ពេលវេលា, កាលប្បវត្តិ, មនុស្ស, សត្វ, និង វត្ថុ-រុក្ខជាតិ ជាដើម។ ជាក់ស្តែង រូបថតចំនួនបីសន្លឹកដែលបានលើកយកមកពិពណ៌នាខាងក្រោមនេះ គឺគ្រាន់តែលើកយកមកពិពណ៌ជាឧទាហរណ៍បឋម ក្នុងចំណោមរូបថតផ្សេងៗទៀតដែលត្រូវបានអភិរក្សទុកក្នុងបណ្តុំរូបថតដើមរបស់ឡេះកូសេម (Les...

ឃុត ងន៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឃុត ងន ភេទស្រី អាយុ ៧៩ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៤៥ ទីកន្លែងកំណើតនៅភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀបអាពាហ៍ពិពាហ៍តាំងពីរបបសង្គមរាស្រ្តនិយម។ ខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនបង្កើត ១០នាក់។ ឪពុកម្ដាយខ្ញុំស្លាប់ ក្រោយរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅសល់តែបងប្អូន...

ភាពអត់ឃ្លានធ្វើឲ្យក្មេង៣នាក់ក្បង់ដីហូបជំនួសបាយ

ឈ្មោះ យ៉ួស ផុន ភេទស្រី មានអាយុ៧៦ឆ្នាំ  មានស្រុកកំណើតនៅក្នុងភូមិថ្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ននេះ ផុន​ រស់នៅភូមិស្រែតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផុន មានឪពុកឈ្មោះ យ៉ុស សេះ (ស្លាប់)និង ម្ដាយឈ្មោះ កែវ ភី (ស្លាប់)។ ផុន...

មាស សុក ៖ ខ្ញុំពិការជើងម្ខាង

មាស សុក[1] ភេទប្រុស​ អាយុ​៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិ​ស្គន់ ​ឃុំត្បែង​ ស្រុកបន្ទាយ​ស្រី ខេត្ដសៀមរាប។ បច្ចុប្បន្ន មាស សុក ​រស់នៅក្នុងភូមិជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ។ សុក បាន​និយាយថា៖ «កាលពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​​រៀន​សូត្រនោះ​ទេ»​។ ក្រោយមក ខ្ញុំ​បាន​ចូល​បម្រើ​​ក្នុង​ជួរកង​ទ័ព​បដិវត្ដន៍​ខ្មែរក្រហម នៅអាយុ​២៣ឆ្នាំ​ ដើម្បី​ប្រយុទ្ធជា​មួយ​ទាហាន​ លន់ នល់​។  ខ្ញុំ​មិន​ទទួល​បាន​ការហ្វឹក​ហាត់របៀបកងទ័ពនោះទេ។...

សាត ចំរើន៖ ពិការភាពដោយសារសង្គ្រាមនៅអន្លង់វែង

សាត ចំរើន[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើត​នៅក្នុងភូមិ កន្ទ្រាំង​ ឃុំកន្ទ្រាំង​ ស្រុក​ប្រាសាទ​​បាគង​ ខេត្ដសៀមរាប។ បច្ចុប្បន្ន ចំរើន រស់នៅក្នុងស្រុក​អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ​ ចំរើន និយាយថា៖ «ខ្ញុំ​គឺជា​កូន​ទី៤ក្នុង​ចំណោម​​បង​ប្អូនស្រីៗចំនួន​​៤​នាក់​នៅ​ក្នុង​គ្រួសារ​​​កសិករ។ នៅ​ក្នុង​សម័យខ្មែរក្រហម ​​ខ្ញុំមិន​បាន​​រៀន​សូត្រ​នោះ​ទេ។​​​ ក្រុមគ្រួសាររបស់ខ្ញុំ​ត្រូ​វ​​បែកបាក់​គ្នា​ទៅ​ធ្វើការ​តាម​សហករណ៍​​រៀងៗខ្លួន​។ នៅពេលនោះ ខ្មែរក្រហម​បាន​បញ្ជូន​​ខ្ញុំទៅ​កាន់ការដ្ឋាន​ការ​​ងារ​របស់​​​កង​ចល័ត​ ដើម្បី​​រែក​​ដី​​លើកទំនប់​។ យើងបានជួបប្រទះនូវការហូបមិនគ្រប់គ្រាន់​ដោយ​ទទួលបានបបរ​២​ចាន​ស្រាក់​ប៉ុណ្ណោះ។ បបរដែលយើងទទួលបាន​​​​មាន​សភាព​រាវសុទ្ធតែទឹក...

វត្តបភាវត្យារាម ហៅវត្តគគរ នៅសម័យកម្ពុជាប្រជាធិបតេយ្យ

វត្តបភាវត្យារាម ហៅវត្តគគរ ស្ថិតនៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម  មានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រសិនធ្វើដំណើរពីទីរួមខេត្តកំពង់ចាមតាមបណ្ដោយផ្លូវ៤០ម៉ែត្រ​ស្របតាមដងទន្លេមេគង្គ យើងនឹងឃើញចេតិយចំណាស់មួយដែល​មានរូប​ព្រះកាល ឬរាហ៊ូ​​នៅខាងឆ្វេងដៃ​ ដែលអាចនិយាយបានថាជានិមិត្តរូបនៃវត្តគគរ​។ នៅក្រោយវត្តមានអូរធម្មជាតិ និងភូមិរបស់អ្នក​ស្រុក  ដោយមានប្រជាជនចំណុះជើងវត្តចំនួន៤ រួមមាន ភូមិគគរ១ គគរ២ ចំការសាមសិប និង កំពង់ក្របី ហើយប្រជាជនមានការរស់នៅលាយឡំគ្នារវាងខ្មែរនិងខ្មែរ-អ៊ិស្លាម។ នៅថ្ងៃ ១៧ មេសា ១៩៧៥...

ខ្ញុំហូបបានគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)

ក្នុងរបបខ្មែរក្រហម​(១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាភាគច្រើនលើសលប់ត្រូវបានបង្ខំឲ្យធ្វើការងារពលកម្មហួសកម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃការនៃដឹកនាំរបស់ខ្មែរក្រហមបានបណ្តាលឲ្យប្រជាជនជាង២លាននាក់បានស្លាប់ដោយការសម្លាប់ ធ្វើការងារពលកម្មហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល និងការអត់ឃ្លាន[1]។  ចំណែកមេដឹកនាំខ្មែរក្រហម និងកម្មាលភិបាលភាគច្រីនដែលបម្រើការងារនៅក្នុងរបបនោះមិនមានការអត់ឃ្លានដូចប្រជាជនឡើយ។ ទេព ហ៊ឺ[2] អតីតកម្មាបាលខ្មែរក្រហមម្នាក់បានរៀបរាប់ពីបទពិសោធន៍ក្នុងការរស់នៅ និងការធ្វើការងារក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ នាងខ្ញុំឈ្មោះ ទេព ហ៊ឺ អាយុ ៧១ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលបច្ចុប្បន្នរស់នៅភូមិឯកភាព ឃុំថ្មដា...

អតីតនារីកងចល័តជួរមុខ

ម៉ម ពែក ភេទស្រី អាយុ៦៩ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតនៅភូមិអូរញ៉ោ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ មានឪពុកឈ្មោះ ម៉ម ម៉ាង(ស្លាប់) ម្ដាយឈ្មោះ អ៊ូច រឹម (ស្លាប់)។ ពែក មានបងប្អូនចំនួន៥នាក់ នៅក្នុងនោះមានស្រី៣នាក់និងប្រុស២នាក់ ហើយគាត់ជាកូនទី៣នៅក្នុងគ្រួសារ បច្ចុប្បន្ននេះស្លាប់ស្រីម្នាក់។ ប្ដីរបស់ ពែក ឈ្មោះ ឌឿក...

អាហារមានតួនាទីសំខាន់មួយនៃអំពើប្រល័យពូជសាសន៍

ស្ទើរតែគ្រប់ទម្រង់នៃអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលសុទ្ធតែមាន ទំនាក់ទំនងនៃការយន្តការបង្អត់អាហារដល់ប្រជាជន។​[1] ដូចដែលយើងបានដឹងយ៉ាងច្បាស់ថា ការ បាត់បងជីវិតប្រជាជនកម្ពុជាប្រមាណជាង ២លាននាក់ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩[2] គឺ  ការខ្វះខាតអាហារ និងការទទួលទានអាហារមិនគ្រប់គ្រាន់ ដែលបណ្តាលឲ្យជនរងគ្រោះខ្វះជីវជាតិ ក៏ដូចជាបណ្តាលឲ្យមានជំងឺ នឹងឈានដល់ការស្លាប់ដោយឯកឯង[3]។ ប្រទេសកម្ពុជាមានវប្បធម៌សម្បូរបែបនៃម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែររស់ជាតិនៃអាហារ ក៏មានរស់ជាតិប្រៃ ល្វីង ជូ ជាដើម។ ជាក់ស្តែង នៅតាមតំបន់នានា ឬតាមខេត្តនីមួយៗនៃប្រទេសកម្ពុជា មាន...

មូលហេតុការចាប់ខ្លួនកងពល១៧០ ភូមិភាគបូព៌ា របស់ ចាន់ ចក្រី

បន្ទាប់ពីសង្រ្គាមផុតរលត់ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧៥ ពិធីចាត់តាំងកងទ័ពបដិវត្តន៍របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពរបស់សមមិត្ត សុន សេន រដ្ឋមន្រ្តីក្រសួងការពារប្រទេស ទទួលបន្ទុកសេនាធិការ និងសន្តិសុខនិងតំណាងគ្រប់អង្គភាពនៃកងទ័ពបដិវត្តន៍ប្រមាណ៣ពាន់នាក់។ ចាប់តាំងពីពេលនោះមកកងពល១២ត្រូវបានប្ដូរឈ្មោះទៅកងពល៧០៣ ដែលជាកងពលដ៏ឆ្នើមក្នុងចំណោមកងពលទាំង៩ របស់សេនាធិការកងទ័ព។ កងពលនេះមានលក្ខណៈគំរូ ដែលកងពល១៧០ របស់សមមិត្ត មាន(ចាន់ ចក្រី) បានរៀនសូត្រតាមច្រើន[1]។​ នៅកងពល១៧០ មន្ទីរកងពលមានឈ្មោះ ចាន់ ចក្រី ហៅ...

ធ្វើការនៅមន្ទីរភ័ស្តុភារស្រុកកំពង់សៀមក្នុងសម័យខ្មែរក្រហម សួន បូរ ត្រូវបានផ្លាស់ប្តូរជាប្រធានអនុសេនាតូច១៧

នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ មនុស្សត្រូវរស់នៅបត់បែនតាមសង្គម។ ទោះបីដឹងថាការស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមមិនបានប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនអត់ឃ្លាន មានបាយស៊ីគ្រប់គ្រាន់ ប្រសើរជាងប្រជាជនធម្មតា។ ស្ម័គ្រចិត្តធ្វើជាកងទ័ព ដើម្បីជៀសវាងពីសហករណ៍ ក្រុមកងចល័ត ដូចជាកាន់បង្គីកាប់ គាស់ រែកដី ជីកប្រឡាយ ធ្វើទំនប់ជាដើម។ [1]ឈ្មោះ សួន បូរ ភេទប្រុស អាយុ ៤៣ឆ្នាំ(បច្ចុប្បន្នអាយុ ៦៤ឆ្នាំ) មានឪពុកឈ្មោះ អ៊ុច ស៊ី ស្លាប់ក្រោយសម័យខ្មែរក្រហម...

អង្គការចាប់ខ្លួន ព្រោះចូលរួមអនុវត្តផែនការក្បត់៧ចំណុច រៀបចំដោយ ឈូក លេខាតំបន់២៤

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៦ទំព័រ ដែលជាចម្លើយសារភាពរបស់​ សោម ឃន ជាប្រធានមន្ទីរស្រុកកោះជ័យ ​បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សរបស់ខ្លួន។ ឃន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦។ មួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង១១កន្លះ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៦​ ការសួរចម្លើយទៅលើឈ្មោះ សោម ឃន បានបញ្ចប់ ដោយមានស្នាមមេដៃរបស់អ្នកសួរចម្លើយ និងសាម៉ីខ្លួនផង...

« កង ភន : ជាអតីតយោធាខ្មែរក្រហមដែលធ្លាប់រៀនពីរបៀបកែច្នៃមីននិងជួសជុលកាំភ្លើង »

កង ភន ​ភេទប្រុស​ អាយុ ៦៤ឆ្នាំ សព្វថ្ងៃមានមុខរបរជាកសិករ មានស្រុកកំណើតនៅភូមិអណ្ដូងខ្ពស់ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភន មានឪពុកឈ្មោះ ជុំ ពៅ (ស្លាប់ ) ចំណែកម្ដា​យឈ្មោះ ព្រាម ឆែម...

គក ស្រស់”អ្នកយាមមន្ទីរ ស-២១”

គក ស្រស់ជាអ្នកយាមគុកស-២១ នៅមុខបន្ទប់សួរចម្លើយអ្នកទោសនៅក្នុងសម័យខ្មែរក្រហម។ ជីវិតរស់នៅក្នុងការ ភ័យខ្លាច ព្រោះបានឃើញអង្គការធ្វើទារុណកម្មផ្ទាល់ៗភ្នែកជាមួយអ្នកទោស។ គក ស្រស់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ គក ស្រល់[1] ភេទប្រុស អាយុ៥៤ឆ្នាំ(គិតពីឆ្នាំ២០០៤) មានប្រពន្ធឈ្មោះ សុខ យៀវ អាយុ៥០ឆ្នាំ (គិតពីឆ្នាំ២០០៤)មានកូនស្រីចំនួន៥នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែចំការ។ ខ្ញុំមានស្រុកកំណើតនៅភូមិ ព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។...

កន តក ៖ ខ្សែសេអ៊ីអាប្រឆាំងបដិវត្តន៍ ត្រូវបានចាប់ខ្លួន

យោងតាមឯកសារចម្លើយសារភាព កន តក (J00794) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា កន តក មានតួនាទីជាលេខាវរសេនាតូច១៨ វរសេនាធំ៧០ កងពលទី២ ភូមិភាគពាយ័ព្យ​ ត្រូវបានអង្គការចាប់ខ្លួនសួរចម្លើយពីខែកក្កដា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៧។ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ កន តក ៖ ឈ្មោះ កន តក អាយុ៣០ឆ្នាំ បើគិតមកដល់បច្ចុប្បន្នអាយុ៧៧ឆ្នាំ(នៅថ្ងៃ១២ ខែតុលា...

ឆាយ ម៉ៅ៖ អតីតកងទ័ពខ្មែរក្រហមការពារព្រំដែន

ឆ្នាំ១៩៧៥ ពេលដែលកងទ័ពរំដោះទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ម៉ៅ ត្រូវបានខ្មែរក្រហមបញ្ជូនទៅការពារព្រំដែនវៀតណាមរយៈពេលបីឆ្នាំ។ ឆាយ ម៉ៅ អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នម៉ៅរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម៉ៅមានឪពុកឈ្មោះ ប៉ែន មុំ រីឯម្តាយម៉ៅមិនបានចាំឈ្មោះឡើយ។ ម៉ៅមានបងប្អូនចំនួន៨នាក់ ក្នុងនោះស្រីចំនួន៤នាក់ និងប្រុសចំនួន៤នាក់ ម៉ៅជាកូនទី២ក្នុងគ្រួសារ។ ម៉ៅបានរៀបការប្រពន្ធឈ្មោះ កង...

អ៊ុត សុខា៖ ខ្ញុំមានសំណាងមិនស្លាប់រហូតដល់ទៅបីដង ដោយសារខ្ញុំឆ្លាត

ខ្ញុំឈ្មោះ អ៊ុត សុខា ភេទស្រី អាយុ៦៥ ឆ្នាំ រស់នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ កាលនៅពីតូចខ្ញុំបានចូលសិក្សារៀនសូត្រ នៅសាលាព្រៃវែងក្រុងត្រឹមថ្នាក់ទី៩។ នៅសម័យខ្មែរក្រហម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅភូមិខ្យោកដើម្បីធ្វើស្រែនិងជីកប្រឡាយ។ គ្រួសារខ្ញុំ  ជាគ្រួសារដែលត្រូវចាត់ចូលក្នុងជំពូកប្រជាជនថ្មី ប៉ុន្តែខ្មែរក្រហមមិនបានគាបសង្កត់សមាជិកគ្រួសារខ្ញុំខ្លាំងពេកទេ។ នៅពេលដែលខ្ញុំធ្វើការងារហត់ ខ្ញុំអាចសម្រាកមួយភ្លែតបាន ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំអាចគាស់នេះ គាស់នោះ យកមកស្ងោរហូបបាន ប៉ុន្តែក៏ត្រូវលាក់កំបាំងពីគេឯងដែរ។ នៅខែវិច្ឆិកា...

អតីតទាហាន លន់ នល់ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម

ជីវិតជាទាហាន គឺត្រូវឆ្លងកាត់ការលំបាកនិងការតស៊ូគ្រប់បែបយ៉ាង ការឈឺចាប់ ព្រមទាំងរឿងរ៉ាវដែលកើតមានឡើងចំពោះក្រុមគ្រួសាររបស់ទាហានទាំងនោះនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ និងសម័យសង្គ្រាម។ សួន ស៊ុន ភេទប្រុស មានអាយុ ៥៥ឆ្នាំ ជាអតីតទាហាន លន់ នល់ និងបច្ចុប្បន្នជាទាហានប្រចាំការនៅវរការពារព្រំដែន៥០៦។[1] ស៊ុន មានភូមិកំណើតនៅភូមិវត្តកំផែង ឃុំស្វាយប៉ោរ ស្រុកស្វាយប៉ោរ ខេត្តបាត់ដំបង។ តាមរយៈកិច្ចសម្ភាសន៍ ស៊ុន មានប្រពន្ធឈ្មោះ ហ៊ី ឡាង អាយុ៤៩ឆ្នាំមានកូនចំនួន...

អោ ធីម៖ អតីតកងនារីពេទ្យខ្មែរក្រហម

អោ ធីម[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្ត​​កំពង់ចាម។ បច្ចុប្បន្ន ធីម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ។ ធីម បាន​និយាយថា៖ «ខ្ញុំ​មានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនស្រីពៅនៅក្នុងគ្រួសារ។ កាល​ពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ នៅជំនាន់នោះ គ្រួសារ​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់ផ្គត់ផ្គង់ជីវភាពរស់​នៅ​ប្រចាំថ្ងៃ។ ក្រៅ​ពី​ការ​ងារ​ធ្វើ​ស្រែ​ចម្ការ​គ្រួសារ​ខ្ញុំ​ក៏​បាន​ដាំ​ដំណាំ​បន្លែ​មួយ​ចំនួន​​ដូច​​ជា៖​ ត្រកួន សណ្ដែក​គួរ​...

កែវ សាមឿន ៖ ខ្ញុំក្លាយជាស្រ្តីមេម៉ាយចិញ្ចឹមកូនចំនួន៧នាក់បន្ទាប់ពីប្តីខ្ញុំស្លាប់

ខ្ញុំឈ្មោះ កែវ មឿន[1] អាយុ៨១ ឆ្នាំរស់នៅភូមិថ្នាញ ឃុំបាទី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្តីឈ្មោះ វ៉ា កៀន និងមានកូនចំនួន៨នាក់ ក្នុងនោះបានស្លាប់អស់ម្នាក់។ បន្ទាប់ពីប្តីខ្ញុំស្លាប់ ខ្ញុំត្រូវចិញ្ចឹមកូនតូចៗរហូតដល់កូនៗរបស់ខ្ញុំរៀបការអស់ ហើយសព្វថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំមានឪពុកឈ្មោះ កែវ សេង ស្លាប់ឆ្នាំ១៩៥៣​ និងម្តាយឈ្មោះ សូ ឡុង ស្លាប់នៅឆ្នាំ១៩៦៣។ ខ្ញុំមានបងប្អូនចំនួន៥នាក់​...

ប្រវត្តិភូមិកោះប្រាក់ជាស្រុកកំណើតខ្ញុំ

តាមដំណើររឿងនិយាយតៗគ្នាមកអំពីប្រវតិ្តភូមិកោះប្រាក់ កាលដើមឡើយមានគ្រួសារមួយចូលមករស់នៅលើកោះមួយនេះដំបូងបង្អស់គឺគ្រួសារលោកតាប្រាក់។ កោះមួយនេះបានកកើតឡើងប្រហែលជា២០០ឆ្នាំ។ ដំបូងឡើយមិនទាន់មានរូបរាងជាកោះទេ តែដោយសារតែទឹកទន្លេមេគង្គហូរកាត់ជារៀងរាល់ឆ្នាំ ចាប់ពីរដូវទឹកតម្លើងពីខែកក្តដារហូតខែវិច្ឆិការ បាននាំយកដីល្បាប់ជាច្រើនបណ្តាលឲ្យកកស្ទះដុះជាដី លេចចេញជារូបរាងបង្កើតបានជាកោះតូចមួយ។ អំឡុងពេលជាច្រើនឆ្នាំមកទៀត កោះមួយនេះចាប់ផ្តើមរីកធំឡើងៗរហូតបង្កើតបានផ្ទៃដីធំទូលាយរាប់រយហិចតាតែមិនទាន់មានមនុស្សចូលមករស់នៅទេ។ កោះមួយនេះមានផ្ទៃដីសម្បូរទៅដោយដើមរុក្ខជាតិតូចៗ សម្បូរស្មៅនិងមានទឹកលិចជារៀងរាល់ឆ្នាំ។ បន្ទាប់មកទៀតប្រជាជនដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនេះបានចាប់អារម្មណ៍មើលឃើញថា កោះមួយនេះពិតជាមានសារសំខាន់ ពីព្រោះផ្ទៃដីធំនិងមានលក្ខណៈអំណោយផល។ ប្រជាជនមានគំនិតចង់ប្រកបមុខរបរកសិកម្មធ្វើជាស្រែចម្ការនិងងាយស្រួលប្រកបមុខរបរនេសាទត្រី ផងក៏នាំគ្នាចូលសាកល្បងធ្វើស្រែចម្ការមុនដំបូងបង្អស់រួមមាន៖ ប្រជាជនភូមិ​គគីរ, ភូមិដូនសរ, ភូមិក្បាលកោះនិង ភូមិចន្លក់ដែលមានលំនៅដ្ឋានមិនឆ្ងាយពីកោះមួយនេះ។ នៅពេលប្រជាជនចូលមកប្រកបរបរកសិកម្មជាលើកដំបូងដាំដុះគ្រប់មុខ រួមមាន៖ ដំណាំ ពោត,...

ភាពជាប់ទាក់ទងគ្នារវាងទំនើបភាវូបនីយកម្ម និងអំពើប្រល័យពូជសាសន៍ ឬការសម្លាប់រង្គាលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ

សំណេរវិភាគទៅលើទ្រឹស្ដីនៃភាពជាប់ទាក់ទងគ្នារវាងទំនើបភាវូបនីយកម្ម និងអំពើប្រល័យពូជសាសន៍ ឬការសម្លាប់រង្គាលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនេះត្រូវបានសរសេរឡើងដោយបានផ្អែកទៅលើទ្រឹស្ដីចេញពីស្នាដៃសៀវភៅ ដែលមានចំណងជើងថា «Modernity and the Holocaust» របស់ទស្សនវិទូ គឺលោក Zygmunt Bauman និងទ្រឹស្ដីចេញពីស្នាដៃនិពន្ធ ដែលមានចំណងជើងថា «Savages, Subjects, and Sovereigns: Conjunctions of Modernity, Genocide, and Colonialism» គឺលោកសាស្រ្តាចារ្យបណ្ឌិត...

សេចក្តីរាយការណ៍ពីស្ថានភាពជម្លៀសប្រជាជន ទីតាំងឧក្រិដ្ខកម្មប្រល័យពូជសាសន៍ និងភស្តុតាងនៃការបំផ្លិចបំផ្លាញរបស់ខ្មែរក្រហម នៅក្នុងខេត្តស្វាយរៀង

  ប៉ុន្មានឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ដំណើរការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅគ្រប់ខេត្តក្រុងទាំងអស់។ ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានភារកិច្ចរាយការណ៍ពីទីតាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលបានកើតមាននៅក្នុងរបបខ្មែរក្រហម និងភស្តុតាងនានាដែលបង្ហាញឲ្យឃើញពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ប្រាប់ទៅគណៈកម្មការស្រាវជ្រាវ។ ឯកសារមួយច្បាប់លេខ D000365 មាន៣៨ទំព័រ តម្កល់នៅក្នុងបណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបរាប់ពីសម្តីរបស់ សូរ ទិត ជាអនុប្រធានមន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មានខេត្តស្វាយរៀង ក្នុងកិច្ចសម្ភាសមួយជាមួយគណៈប្រតិភូទទួលបន្ទុកកិច្ចការស្រាវជ្រាវពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ នៅក្នុងកិច្ចសម្ភាសនេះ សូរ ទិត...

អ្នកចម្រៀងក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ “កាលពីក្មេងខ្ញុំច្រៀងបានពីរោះទើបអ្នក​ដឹកនាំក្នុងសហករណ៍តែងតែហៅខ្ញុំទៅច្រៀងពេល​ខ្មែរក្រហមមានកម្មវិធីជួបជុំគ្នាម្តងៗ។” នេះគឺជាការៀបរាប់របស់ ហម សាវឿន បច្ចុប្បន្នមានអាយុ ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​​។ សាវឿន ជាកូនទីប្រាំមួយក្នុងគ្រួសារដែលមានបងប្អូនចំនួន៩នាក់។ ក្នុងរបប លន់ នល់ គាត់រស់នៅស្រុកកំណើតរបស់ខ្លួន​នៅភូមិជ្រាវ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ដោយសារតែឪពុកម្តាយគឺជាកសិករ​ មានជីវភាពខ្វះខាត គាត់ពុំបានសិក្សាអប់រំច្រើនទេ ពោលគឺរៀនបានត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។...

របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត

(ព្រៃវែង)៖ ឡៃ វៃ ចាប់កំណើតក្នុងរបបសង្គម​រាស្រ្តនិយម​ក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។​ ក្នុងវ័យ​កុមារ គាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូន​ៗ ដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ​​។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ គាត់ជាកូន​ច្បង​ក្នុង​ចំណោមបងប្អូន៦នាក់។ ក្នុងរបបលន់ នល់ នៅឆ្នំា១៩៧០ នៅស្រុកកំណើតរបស់​វៃក្នុង​ភូមិព្រៃ​​កណ្តៀង មានសង្គ្រាម និង​ការទម្លាក់គ្រាប់បែកដោយយន្ត​ហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ...

កំណាត់សំពត់

(រតនគិរី)៖  ផុន ឆឿម អាយុ ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍។ ឆឿម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ និងស្ទូងស្រូវជាជួរៗនៅឯស្រែណងដាន។ អ្នកដែលធ្វើការងាររួចទៅតាមប្លង់ស្រែ ដែលខ្មែរក្រហមចែកឲ្យ អាចទៅសម្រាកមុនបាន តែសម្រាប់អ្នកធ្វើមិនទាន់ហើយ ត្រូវធ្វើឲ្យហើយដល់យប់ ទើបបានបាយសម្រាប់​ហូប។ ការជក់បារីរបស់ជនជាតិដើមភាគតិចត្រូវបានហាមឃាត់ បើខ្មែរក្រហមឃើញជក់បារី ខ្មែរក្រហមនឹងយកបារីនោះទៅដុតចោល និង...

ខ្មាំងរបស់អង្គការ

(រតនគិរី)៖  ផើល ផាន់ មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ផាន់ និងគ្រួសាររស់នៅតាមតំបន់ព្រៃ។  ក្រោយមកនៅនៅក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហមតំបន់ព្រៃទាំងនោះត្រូវ​បាន​ដុត ដចនេះប្រជាជនត្រូវបានជម្លៀសមកឲ្យរស់នៅតាមក្រុមនៅថ្មតយ ដោយរស់នៅរួម ហូបរួម និងធ្វើការរួម។ សម្ភារៈផ្ទាល់ខ្លួនត្រូវបានប្រមូលដាក់ជារបស់រួម។ បន្ទាប់ពីរស់នៅរួមបានមួយឆ្នាំដំបូង ក្រោយមកខ្មែរក្រហមឲ្យរស់នៅតាមផ្ទះរៀងខ្លួន និងហូបបាយតាមក្រុមនីមួយៗ។ នៅសម័យនោះ ផាន់ មានតែសម្លៀកបំពាក់តែពីរសម្រាប់ប៉ុណ្ណោះ...

គ្មានសេចក្តីមេត្តា

(រតនគិរី)៖  និក យយ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់បានរៀបរាប់ថា ការរស់នៅក្នុង​របបខ្មែរក្រហមមានការលំបាក ដោយសារការហូបចុកមិនគ្រប់គ្រាន់ ដែល​ហូបទៅតាមការកំណត់របស់អង្គការ។ ចំពោះការងារប្រចាំថ្ងៃវិញ គឺធ្វើពលកម្មដោយហួសកម្លាំងទាំងយប់ទាំងថ្ងៃ។ សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវដាក់ជារបស់សមូហភាព ចំពោះអ្នកដែលបដិសេធ អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ នៅភូមិឡាមើយ ភូមិត្រាក់ និង​ភូមិតាវែង។ នៅឆ្នាំ...

អ្នកផ្សំថ្នាំ

(រតនគិរី)៖ ដាំ ជឿវ មានអាយុ ៧០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។ នៅក្នុងរបបខ្មែរក្រហម ជឿវ បានត្រូវរស់នៅតាមសហករណ៍រួមគ្នា និងធ្វើការរួមដោយលំបាក។ ជឿវ ត្រូវលើក​ទំនប់ និងភ្លឺស្រែពីព្រលឹមទល់ព្រលប់ ដោយចាប់ផ្តើម​ពីម៉ោង៥ព្រឹក រហូតដល់៦ល្ងាច និងសម្រាកតែនៅម៉ោង ១២ ថ្ងៃត្រង់ប៉ុណ្ណោះ។ ជឿវ ត្រូវរស់នៅដោយរំពឹងក្នុងមួយថ្ងៃអាហារពីរពេល...

របបដ៏សាហាវឃោរឃៅជាងគេ

(រតនគិរី)៖  ឆាក ប៊ិច អាយុ ៨០ឆ្នាំ ជាកសិករ រស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ប៊ិច គឺជាជនជាតិដើមភាគតិចកាវែត។ គាត់បានបន្តថា នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការហួសកម្លាំង ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលឈប់សម្រាក និងការហូបចុកមិនគ្រប់គ្រាន់។ នៅសម័យនោះ ឆាក ប៊ិច រស់នៅតាមសហករណ៍ជាក្រុមៗ នៅស្រែណងដានអស់រយៈពេលប្រហែលជិត ៣ឆ្នាំ។ ប៊ិច...

ធូ នួន លេខាស្រុកស្វាយរៀង និងជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣ នៃភូមិភាគបូព៌ាត្រូវបានកម្ទេចនៅស-២១ «ទួលស្លែង»

ធូ នួន ហៅ ថុនា ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រំាបីនាក់ ស្រីប្រាំនាក់ និងប្រុសបីនាក់។ គាត់ត្រូវបានឃាត់ខ្លួនបញ្ជូនមកមន្ទីរសន្តិសុខ-ស២១ ហៅ គុកទួលស្លែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ នៅពេលនោះគាត់មានអាយុ៥៩ឆ្នាំ កំពុងបម្រើការងារជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣។[1] តំបន់២៣ ជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ទាំងប្រាំ នៃភូមិភាភបូព៌ាដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤)[2]។ ខែឧសភា ឆ្នាំ១៩៧៨...

ឈ្មោះ សេក ឈឿន ៖ ចូលទៅធ្វើជាចោរព្រៃដើម្បីរត់គេចពីការតាមចាប់យកទៅសម្លាប់

នៅថ្ងៃទី១២ ខែ ០៩ ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា​។ នៅខែ​ ៦ ឆ្នាំ១៩៧៨ អង្គការបានប្ដូរ ឈឿន ឲ្យចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។  ក្រោយមកទៀតឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅ ភូមិប្រម៉ាត់ មុនពេលអង្កការហៅទៅធ្វើការ។...

យុទ្ធជន៣១០

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជាប្រាំមួយភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។ ជាក់ស្ដែង ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ទៅដើមឆ្នាំ១៩៧៦។ បន្ទាប់មក...

ព្រះពុទ្ធសាសនាសម្ភារនិយមបដិច្ចសមុប្បាទរបស់កុម្មុយនិស្តខ្មែរក្រហម

ព្រះពុទ្ធសាសនា​ជាសាសនាធំមួយនៅប្រទេស​កម្ពុជា ដែល​អាច​មានវត្ត​មាន​នៅក្នុង​រជ្ជកាល​ហ្វូណន​​​​នៅរវាង​សតវត្សរ៍ទី​៥ និងទី៦​នៃគ្រឹស្តសករាជ។ មានសេចក្តីសន្និដ្ឋាន​មួយបាន​រកឃើញថា ចំនួន​អ្នក​កាន់ព្រះពុទ្ធសាសនា​មានរហូត​ដល់​៩៥% នៅឆ្នាំ១៧០០។ ឥទ្ធិពលនេះ​នៅតែ​បន្តមានជាបន្តបន្ទាប់ ប៉ុន្តែ​បាន​ថមថយ​បន្តិចវិញនៅរវាង​​សតវត្សរ៍ទី៧ដល់ទី៨ និងទី១០ដល់​១១[1]។  ព្រះបរមរតនកោដ្ឋ ព្រះបាទព្រះនរោ​ត្តម សីហនុ បាន​គ្រប់គ្រង​ប្រទេស​ដែល​មានការ​គោរពព្រះពុទ្ធសាសនា ដែលត្រូវ​បាន​គិតថា ដូចគ្នា​ទៅនឹង​ព្រះបាទជ័យវរ្ម័នទី៧បានធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​រីកចម្រើនឡើងវិញ​នៅ​រវាង​ឆ្នាំ ១៩៥៣ ដល់ ១៩៧០។ អ្វីៗត្រូវ​បាន​ប្រែប្រួល​ជាខ្លាំង​ដោយ​សារតែឥទ្ធិពល​នៃ​ជម្លោះរបស់ប្រទេស​មហាអំណាច​ដែលធ្វើឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​សង្រ្គាមស៊ីវិល​នៅរវាងឆ្នាំ​១៩៧០ ដល់​ឆ្នាំ ១៩៧៥។ ខ្មែរក្រហម​ជាអ្នក​ឈ្នះសង្រ្គាមស៊ីវិលនេះ និង​បាន​បង្កើត​រដ្ឋាភិបាល​កម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងប្រទេស​នៅថ្ងៃទី១៧ ខែមេសា...

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...

ធ្វើទារុណកម្មវាយនិងខ្សែតី ព្រោះងើបមកធ្វើការមិនទាន់

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គ្មានតុលាការសម្រាប់បំពេញតួនាទីក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាជនដែលត្រូវបានចាត់ទុកថាមានទោស និងជាខ្មាំងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ គឺមានតែប្រព័ន្ធសន្តិសុខ ដើម្បីឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោលតែម្តង[1]។ ការរស់នៅត្រូវគោរពតាមបញ្ជារបស់អង្គការខ្មែរក្រហម។ ខ្មែរក្រហមមិនឱ្យប្រជាជនហូបចុកបានគ្រប់គ្រាន់ និងធ្វើការងារពលកម្មហួសកម្លាំង។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះ គឺមានថ្ងៃមួយខ្ញុំត្រូវខ្មែរក្រហមបង្ខំឱ្យសែងដីរហូតទាល់ដល់ម៉ោង៩យប់ ទើបបានត្រឡប់មកផ្ទះដេក។ ប្រធានកងចល័តឈ្មោះទិ ចាត់តាំងសមមិត្តម្នាក់ឱ្យមកតាមខ្ញុំដល់ផ្ទះ បន្ទាប់មកធ្វើទារុណកម្មវាយនឹងខ្សែតីមកលើរូបខ្ញុំ។ ១. កាលពីកុមារភាព ខ្ញុំឈ្មោះ សួង ខ្មៅ ជនជាតិដើមភាគតិចស្ទៀង ភេទស្រី អាយុ ៦៧ឆ្នាំ...

យុទ្ធជន៣១០

នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជាប្រាំមួយភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។ ជាក់ស្ដែង ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ទៅដើមឆ្នាំ១៩៧៦។ បន្ទាប់មក...

អ៊ុន អៀង៖ ខ្មែរក្រហមមានកម្លាំងនិងស្មារតីនៅលើសមរភូមិ

អ៊ុន អៀង ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំក្រយា ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន អៀង រស់នៅក្នុងភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អៀង និយាយថា៖ «ខ្ញុំមានបងប្អូនបង្កើត​ចំនួន៤នាក់ ហើយខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារ។ កាល​ពីវ័យ​កុមារ​ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។​ ​ខ្ញុំ​បាន​ឈប់​រៀនដោយ​សារ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត​។ ខ្ញុំ​ក៏​​បាន​​​បួស​ជា​ព្រះ​សង្ឃ​ដើម្បី​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​វត្ត​មួយ នៅ​ក្នុង​ឃុំ​ក្រយា​។ ជីវភាពរស់​នៅ​របស់​ប្រជាជន​​​ភាគ​ច្រើននៅ​ក្នុងភូមិ ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ខ្លាំង​។...

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់គាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...

ប្រវត្តិសាស្ត្រ និងសារសំខាន់នៃការសិក្សាពីប្រវត្តិសាស្ត្រ

នៅចុងខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលសំណើពីសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្នើសុំឲ្យអ្នកជំនាញខាងប្រវត្តិសាស្ត្រ  កម្ពុជាប្រជាធិបតេយ្យមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើបទបង្ហាញពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ជាមួយនិស្សិតឆ្នាំទី៤ដែលគាត់កំពុងបង្រៀនសព្វថ្ងៃ។ លោកស្រីសាស្ត្រាចារ្យ បានលើកឡើងថា និស្សិតភាគច្រើនដែលកំពុងសិក្សាជាមួយគាត់លើមុខវិជ្ជា «វិទ្យាសាស្ត្រស្រាវជ្រាវ» មិនមានចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហមច្រើនឡើយ។ នៅដើមខែវិច្ឆិកាឆ្នំាដដែល មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជូនខ្ញុំឲ្យទទួលបន្ទុកកិច្ចការនេះ។ ខ្ញុំបានធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់លោកស្រីសាស្ត្រាចារ្យ ដើម្បីផ្តល់នូវការធ្វើបទបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំត្រូវបានទទួលស្វាគមន៍ពីលោកស្រីសាស្ត្រចារ្យ និងនិស្សិតនៅក្នុងថ្នាក់ទាំងអស់។ បន្ទាប់ពីលោកស្រីសាស្ត្រចារ្យបានណែនាំនិស្សិតឲ្យស្គាល់ខ្ញុំរួចមក លោកស្រីបានស្នើសុំឲ្យខ្ញុំពន្យល់បន្ថែមពីអត្ថន័យនៃពាក្យ «ប្រវត្តិសាស្ត្រ» និង...

សេក ឈឿន៖ ធ្វើជាចោរព្រៃនៅស្រុកកំចាយមារ តំបន់២០

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា​។ រហូតដល់ខែ​មិថុនា ឆ្នាំ១៩៧៨ អង្គការប្ដូរឲ្យ ឈឿន ចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។  ក្រោយមកទៀត ឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅភូមិប្រម៉ាត់ មុនពេលអង្គការហៅទៅធ្វើការ។ ពេលត្រឡប់មកវិញ អូន...

ពីកុមារម្នាក់ក្លាយជាយោធាខ្មែរក្រហមនៅតំបន់ភូមិភាគពិសេស

មុនពេលមានដែលមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  គី ស៊ាំងហេង[1] ហៅ ហេង មានអាយុ៨ឆ្នាំ។ នៅពេលដែល ហេង កំពុងសិក្សាថ្នាក់ទី៧ នៅឯសាលាបឋមសិក្សារំលក ឃុំបាស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាឆ្នាំដែលស្ថានភាពនយោបាយនិងសង្គ្រាមស៊ីវិលកាន់តែអាក្រក់ឡើង។ យោធាខ្មែរក្រហមចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លន់ នល់ នៅទូទាំងប្រទេស។ មិនយូរប៉ុន្មានអនាគតរបស់ ហេង និងប្រជាជនទូទៅ ត្រូវបានកែប្រែ និងរស់នៅក្រោមឥទ្ធិពលនិងផលវិបាកនៃសង្គ្រាមជាង៣ទសវត្សរ៍។[2]...

ការបំបៅដោះដោយទឹកដោះម្តាយ និងផលប៉ះពាល់ដល់កុមារក្រោយរបបខ្មែរក្រហម

ការបំបៅដោះកូនដោយទឹកដោះ គឺជាការផ្តល់នូវអាហាររូបត្ថម្ភដ៏ល្អបំផុតដល់ទារកដែលទើបតែកើតរហូតដល់អាយុ ៦ខែ ដើម្បីឲ្យទារកមានការលូតលាស់ល្អ មានប្រាជ្ញាវាងវៃ និងមានសុខភាពល្អ។ តាមរយៈបណ្ឌិតសភាកុមារអាមេរិក (American Academy of Pediatrics) បានឲ្យដឹងថា ទឹកដោះម្តាយសម្បូរទៅដោយ ប្រូតេអ៊ីន សារជាតិឡាក់តូស និងសារធាតុខ្លាញ់ ដែលងាយស្រួលដល់ការរំលាយសម្រាប់ប្រព័ន្ធរំលាយអាហាររបស់កុមារដែលទើបនឹងកើត។ បន្ថែមលើនេះទឹកដោះម្តាយក៏មានសារធាតុចិញ្ចឹមដែលរក្សាក្នុងសីតុណ្ហភាពល្អត្រឹមត្រូវ និងជួយបង្កើតប្រព័ន្ធភាពស៊ាំដល់ទារក ដែលអាចជួយទប់ស្កាត់ការឆ្លងជំងឺជាច្រើន ជាពិសេសជំងឺរាក និងជំងឺផ្លូវដង្ហើមលើកុមារនិងទារក។[1] មិនតែប៉ុណ្ណោះ ម្តាយដែលបានបំបៅដោះកូន ក៏បានទទួលផលប្រយោជន៍យ៉ាងច្រើនដូចជា...

ហង្ស គង់៖ ខ្ញុំរងរបួសចំក្បាលធ្ងន់ធ្ងរ

ហង្ស គង់ ភេទប្រុស អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងជុំ ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ បច្ចុប្បន្ន គង់ ​រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គង់ និយាយថា៖ «ខ្ញុំបាន​ក្លាយ​ខ្លួនជាជនពិការដោយសារ​តែសង្គ្រាមនៅចន្លោះ​ឆ្នាំ១៩៧០ដល់​១៩៩៨។ ខ្ញុំបានចូលបម្រើ​ក្នុង​ជួរកងទ័ពខ្មែរក្រហម ដើម្បី​ការពារទឹកដី និងទាមទារអំណាចជូន សម្ដេច​ព្រះ នរោត្ដម សីហនុ​។ ខ្ញុំបានតស៊ូ​ជម្នះជាមួយ​ការងារនេះរហូតដល់​បាត់បង់ឪពុក​ម្ដាយ និង​បង​ប្អូន​ជាទីស្រឡាញ់​។ រាងកាយរបស់ខ្ញុំ​ទទួលរងនូវ​ពិការភាពដូចជា ផុងលលាដ៍ក្បាល...

Solverwp- WordPress Theme and Plugin