គ្រូរបស់ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅសម្លាប់ចោលនៅគុកទួលស្លែង

(ព្រះវិហារ)៖ នួន ឈៀត អាយុ ៥២ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅវ័យកុមារភាព ឈៀត និងកុមារដ៏ទៃទៀតចំនួន ១៥ នាក់ បានតម្រូវធ្វើការលះបង់ចំពោះមុខអង្គការ នៅភូមិកំពង់បរ ដើម្បីទៅធ្វើការនៅចំការអំពៅ សម្រាប់ធ្វើស្ករអំពៅ។គាត់ក៏បានទទួលដំណឹងទាក់ទងនឹងការរំដោះនៃខេត្តមណ្ខលគីរី និង ខេត្តរតនគីរី នៃកងទ័ពរំដោះជាតិ។ តាមរយៈ​រឿងរ៉ាវរបស់...

បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ម៉ែន វ៉ាន់នី អាយុ ៦៩ ឆ្នាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានលើកឡើងពីទិដ្ឋភាពឃោឃៅនៃសម័យខ្មែរក្រហម ដែលវ៉ាន់នីមិនអាចបំភ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ន។ វ៉ាន់នី កំពុងមានជំងឺផ្លូវចិត្ត ដោយសារការជះឥទ្ធិពលអាក្រក់នារបបខ្មែរក្រហម គាត់ត្រូវឆ្លងកាត់ការលំបាកដូចជា ជីករែកដី បាច់ជី និងភាពភ័យខ្លាច នៅពេលដែលគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យជីករណ្តៅសម្រាប់ជាទីតាំងដែលគាត់នឹងត្រូវបានគេសម្លាប់។ ជាភ្វ័ពសំណាង វ៉ាន់នីបានរួចផុតពីការស្លាប់ដោយសារការដួលរលំនៃរបបខ្មែរក្រហម។ អ្វីដែលបានបន្សល់ទុក ដូចជាភាពឈឺចាប់ ការបាត់បង់ឳកាសសិក្សារៀនសូត្រនាសម័យនោះរបស់ វ៉ាន់នី...

យើងយំក៏មិនអាចជួយបានដែល

(ព្រះវិហារ)៖ គុយ សឹង អាយុ ៨១ ឆ្នាំ សព្វថ្ងៃករស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ នៅក្រោមរបបខ្មែរ សឹង រស់នៅភូមិព្រះអណ្តូង ខេត្តកំពង់ចាម ជាអ្នកដឹកស្បៀង នឹងសម្ភារ ដូចជាត្រី ប្រហុក និងអង្ករសម្រាប់ចែកចាយតាមកងចល័ត។​ គាត់បានប្រាប់អំពីការហូបចុកមិនគ្រប់គ្រាន់ ដូចជា ពោតស្ងាជាមួយបបរសម្រាប់ហូប។ នាសម័យនោះប្រជាជនខ្មែរជាច្រើននាក់ត្រូវបានបាត់បង់ជីវិត ជាក់ស្តែង គីឡូលេខ...

ស្រលាញ់ក៏ដោយ មិនស្រលាញ់ក៏ដោយ

(ព្រះវិហារ)៖ ឈុន ណាត អាយុ ៦១ ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ណាត ជាកងចល័តម្នាក់ ដែលស្នាក់នៅតាមព្រៃ ដើម្បីកសាងផ្លូវ លើកទំនប់ ធ្វើស្រែ ដាំដំឡូង រហូតដល់ពេលយប់ជ្រៅប្រហែលជាម៉ោង ១១ អាធ្រាត្រ ទើបគាត់បានសម្រាកនាសម័យនោះ។ អ្វីដែលគាត់ទទួលបានគឺ អាហារដែលគ្មានជីវជាតិ និងតិចតួចប៉ុណ្ណោះ។...

ហូបចុកមិនបានគ្រប់គ្រាន់

(ព្រះវិហារ)៖ សុខ រ៉ុម មានវ័យ ៦៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ​។ អំឡុងពេលដែលអ្នកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះទៅជួបសួរសុខទុក្ខ សុខ រ៉ុម បានរៀបរាប់ពីអ្វីដែលគាត់បានឆ្លងកាត់នាសម័យនោះ ដូចជាការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗ ជីកប្រឡាយ លើកភ្លឺស្រែ ព្យួរស្រែ​ ដោយពុំបានហូបចុកគ្រប់គ្រាន់ និង​មានរយៈពេលយូរ។ ការអប់រំអ្នកជំនាន់ក្រោយឲ្យយល់ដឹងពីព្រឹត្តិការណ៍ដែលកើតមាននាសម័យនោះ ពិតជាមានសារៈសំខាន់ ជាពិសេសទាក់ទងសិទ្ធិសេរីភាពដែលត្រូវបានបាត់បង់នាសម័យនោះដូចជាការរៀបអាពាហ៍ពិពាហ៍ជាច្រើនគូរ ដោយពុំមានការពេញចិត្តគ្នាទៅវិញទៅមក។...

SOK PHLOEUN

SOK PHLOEUN     Aged 75, was born in Preah Net Preah district, Battambang province, and currently resides in Banteay Meanchey. Presently, he lives in the Banteay...

«ពណ៌នៃការចងចាំ» ផ្ដល់ក្ដីសង្ឃឹមដល់ជនជាតិចាម

(កំពង់ចាម)៖ សមាគន៍ជនជាតិភាគតិចចាមប្រកបរបរជាអ្នកត្បាញសូត្រតាំងពីយូរយារណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន មុខរបរនេះនៅតែមានអ្នកបន្តធ្វើដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ សូត្រចាមមានភាពពេញនិយមមុន និងក្រោយសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នប្រឈមនឹងការបាត់បង់ទីផ្សារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរនេះជាច្រើននាក់។ បច្ចុប្បន្ន ជនជាតិចាមជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍បន្តរបរនេះពីឪពុកម្ដាយរបស់ពួកគេឡើយ ដោយសារវាមិនអាចផ្ដល់ប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ ដោយប្រឈមនឹងហានិភ័យក្នុងការបាត់បង់ សូត្រចាមត្រូវបានទីភ្នាក់ងារសហប្រតិបតិ្តការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឃមណ្ឌលឯកសារកម្ពុជា (DC-CAM) គាំទ្រ និងលើកកម្ពស់ ក្រោមគម្រោង «ពណ៌នៃការចងចាំ»។ ជនជាតិចាមដែលជាអ្នកតម្បាញបានបង្ហាញពីភាពមានក្ដីសង្ឃឹមសារជាថ្មីទៅលើមុខរបរត្បាញសូត្ររបស់ខ្លួន បន្ទាប់ពីមានការគាំទ្រពីគម្រោងនេះ ប៉ុន្តែពួកគេនៅតែព្រួយបារម្ភពីការបាត់បង់សូត្រចាម ដែលបង្ហាញពីវប្បធម៌របស់សមាគន៍ជនជាតិភាគតិចចាម។ អ្នកស្រី...

ខ្មែរក្រហមបង្ខំឲ្យហូបសាច់ជ្រូក

(កំពង់ចាម)៖ ស្មាលអែល រ៉ម៉ះ ជាជនជាតិភាគតិចចាម សព្វថ្ងៃរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអាយុ ៦០ ឆ្នាំជាង។ នាសម័យខ្មែរក្រហម គាត់បានឆ្លងកាត់នូវភាពអត់ឃ្លាន ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការដូចជាស្ទូងស្រូវ ច្រូតស្រូវ ជីកល្អាង នៅឃុំរាំងកេសី ភូមិរាំងក្រាល ខេត្តបាត់ដំបង។ ក្នុងវ័យ១៥ឆ្នាំ រ៉ម៉ះ បានឆ្លងកាត់របបខ្មែរក្រហម ដោយការព្រាត់ប្រាស់ក្រុមគ្រួសារ នឹងឪពុកម្តាយដែលបានបាត់បង់ជីវិតដោយការអត់ឃ្លាន។...

អ្នកចេះអក្សរធ្វើពុតជាមិនចេះ

(កំពង់ឆ្នាំង)៖ មិញ សាយ រស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នគាត់មានអាយុ ៦៨ ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀតបានរៀបរាប់ពីភាពជូរចត់ និងទិដ្ឋ​ភាព​ផ្សេងៗដែលបានកើតឡើងនាសម័យនោះ។ នៅឆ្នាំ ១៩៧៥ ការចាប់ផ្គើមនៃសម័យខ្មែរក្រហម សាយ មានកូនតូចអាយុ ពីរឆ្នាំ ដែលតម្រូវឲ្យរស់នៅផ្សេងគ្នា​។​ សាយ ត្រូវបានជម្លៀសទៅស្រុកលើ (តំបន់ព្រៃភ្នំ) រហូតដល់ អូររលួស...

មិនមានពាក្យថាហត់

(កំពង់ឆ្នាំង)៖ ឯក សយ សព្វថ្ងៃរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។​ ដំណើរជីវិតរ​បស់លោកយាយមិនខុសគ្នាទៅនឹងដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់លាននាក់ផ្សេងទៀតនោះទេ។ ការហូបចុកមិនគ្រប់គា្រន់ ធ្វើការធ្ងន់ៗ ដូចជា រែកដី កាប់ភ្លឺស្រែ ប្រឡាយ ស្ទូង រហូតដល់ម៉ោង ៧ យប់។ បន្ទាប់មកមេកងតម្រូវឲ្យ កាប់ចិញ្រ្ចំទន្រ្ទានខែត្រទាំងកូនខី្ច។ ការហូបចុកមិនគ្រប់គ្រាន់ បានបណ្តាលឲ្យកុមារតូចៗចំនួន ៤ ទៅ ៥...

ទាល់តែឈឺធ្ងន់ទើបបានឈប់សម្រាក

(កំពង់ឆ្នាំង)៖ ជា ស៊ុន មានអាយុ ៦៩ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហមដល់ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា ហៅថា CamboCorps ក្នុងបេសកម្មស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជា ស៊ុន ផ្ទាល់មានជំងឺប្រចាំកាយ ដោយសារកត្តាជីវភាព និង កង្វះព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព ជំងឺប្រចាំរបស់គាត់មិនទាន់ជាសះស្បើយនៅឡើយ។ ស៊ុន...

ប្តីខ្ញុំធ្វើជាមេកង

(កំពង់ឆ្នាំង)៖ ពត ផា សាក្សីរស់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់មានព្រះជន្ម ៧៩ ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទសម្ភាសន៍ជាមួយគាត់ផ្ទាល់ ពីដំណើរជីវិតនាសម័យខ្មែរក្រហមដែលបានកើតមានឡើងចំពោះគាត់។ គាត់បានរៀបរាប់ពីការងាររបស់ គាត់នាសម័យនោះ។ ដំបូងគាត់បានចាប់ផ្គើមការងារ ដែលគេហៅថា អ្នកសេដ្ឋកិច្ច ដែលតម្រូវឲ្យគាត់ដឹកជញ្ជូនស្រូវដាក់ជង្រុក ហាលស្រូវកើបស្រូវ កិនស្រូវ និងច្រកចូលការ៉ុង ដោយ​គ្មានពេលឈប់សម្រាក ក្នុងវត្តមួយដែលទុកជាឃ្លាំង។ ជួនកាលគាត់​តម្រូវឲ្យធ្វើការដាំបាយ...

ជីវិតពោរពេញទៅដោយភាពជូរចត់

(កំពង់ឆ្នាំង)៖ ញឹក ឡូត អាយុ ៧៣ ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជីវិតក្រោមរបបខ្មែរក្រហម នឹងបានរួចផុតពីសេចក្តីស្លាប់ដោយសារការរត់គេចខ្លួនទៅប្រទេសថៃ។ នៅក្នុងវ័យ ១៩ឆ្នាំ​​ ឡូត បានធ្វើការនៅទីរួមខេត្តកំពង់ឆ្នាំង ខណៈពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងតំបន់នោះ។ ឡូត ព្រមទាំងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីទីលំនៅស្ថាន។ ក្រុមគ្រួសាររបស់​គាត់បានបែកបាក់គ្នានៅភូមិថ្នល់ គ្រាដែលគាត់​ ត្រូវបានចូលធ្វើជាកងចល័ត ដែលតម្រូវឲ្យធ្វើស្រែ ដាំដំឡូង...

ខ្លោចផ្សាមកទល់សព្វថ្ងៃ

(កំពង់ឆ្នាំង)៖ ជួន ហៀក អាយុ ៦៦ ឆ្នាំ ជាប្រជាកសិករ ដែលរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាអ្នករស់រានមានជី​វិតក្រោយរបបខ្មែរក្រហម។ ជីវិតគាត់បានរងទុកវេទនាយ៉ាងលំបាក។ របបនេះបានបន្សល់នូវភាពឈឺចាប់ ខ្លោចផ្សាមកទល់សព្វថ្ងៃ។ នៅ​ក្នុងវ័យកំពុងត្រូវបានសិក្សា គាត់ត្រូវបានរបបនេះបង្ខំអោយធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានការឈប់សម្រាក និងហូបចុកមិនគ្រប់គ្រាន់។ សកម្មភាពទាំងអស់នេះបានជះឥទ្ធិពលទៅលើសុខភាព ផ្លូវចិត្ត រាងកាយ ការព្រាត់ប្រាស់គ្រួសារ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវភាពខ្វះខាត បន្ទាប់ពីរបបនេះត្រូវបានដួលរលំ។...

ជីវិតរសាត់អណ្តែតនៅសម័យសង្គ្រាម

(កំពង់ឆ្នាំង)៖ ថៃ ឡេង មានអាយុ ៧៥ ឆ្នាំ ដែលសព្វថ្ងៃគាត់កំពុងរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ពីដំណើរជីវិតនាសម័យខ្មែរក្រហម។ គាត់ផ្ទាល់ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃ ដូចជាទម្លាក់ថ្ម ជីកប្រឡាយ ដាំដំឡូង ស្ទូង  ស្រូវ ច្រូតស្រូវ​​​ ដេរស្លឹក តាមការបញ្ជារបស់អង្គការ។ ជីវិតពេលសម័យសង្គ្រាម គាត់តូ្រវបានរសាត់អណ្តែត ពីកន្លែងមួយទៅកន្លែងមួយ ខណៈពេលកងទ័ពវៀតណាមខិតជិតមកដល់ ពីដំណាក់ស្វាយ...

Solverwp- WordPress Theme and Plugin