ហួន ឃីម៖ ក្រសួងពាណិជ្ជកម្ម ឃុំកំពាន់ ស្រុកមេមត់

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជន ពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ចំនួន៤០គ្រួសារ ដោយសារចំនួនមនុស្សច្រើនអ្នកខ្លះបានដេកតាមផ្ទះប្រជាជន ខ្លះធ្វើខ្ទមនៅក្នុងព្រៃ។ ក្នុងឃុំកំពាន់ អង្គការមានផែនការ ចែកការងារតាមក្រុម ដូចជាក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ ក្រុមរកជ័រទឹក៨នាក់ គ្រប់ភូមិក្នុងឃុំកំពាន់ត្រូវមានការងារធ្វើគ្រប់គ្នា។ ការងាររបស់ខ្ញុំក្នុងភូមិកំពាន់ ឃុំកំពាន់ ផ្តោតលើពីរផ្នែកសំខាន់ៗ មានក្រុមរកទឹកឃ្មុំ និងរកជ័រទឹក។ ក្រុមរកទឹកឃ្មុំ មានភូមិកំពាន់ ភូមិទឹកទុំ ភូមិលោ អាចប្រមូលទឹកឃ្មុំបានចំនួន៦កាន នៅក្នុងមួយថ្ងៃ។...

ទុយ ថា៖ ប្រធានវរសេនាធំ តំបន់១៣ កងពល២១០

ខ្ញុំឈ្មោះ ទុយ ថា[1] ភេទប្រុស អាយុ៥៤ឆ្នាំ ​រស់នៅ​ភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំមានស្រុកកំណើតនៅភូមិស្រែខ្ជាយ ឃុំអង្គកែវថ្មី ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន​ប្រកបមុខរបរធ្វើស្រែ។ ខ្ញុំមានឪពុកឈ្មោះ ម៉ូញ យ៉ង និងម្ដាយ ខ្យង ហិន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ​ស្រីចំនួន៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ សយ ជិន...

រ៉េម គង់ ៖ ត្រូវជាប់ទោស ក្រោយចោទប្រកាន់ថាធ្វើខុសសីលធម៌

នៅចុងឆ្នាំ១៩៧៨ គង់ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាធ្វើខុសសីលធម៌ ហើយបានចាប់ខ្លួនបញ្ជូនយកទៅដាក់គុកនៅថ្មពួក ដើម្បីសួរចម្លើយ និងត្រៀមយកទៅសម្លាប់។ អំឡុងពេលជាប់គុក គង់​ មានឱកាសរត់គេចខ្លួន និងទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃអស់ជាច្រើនខែ។ គង់ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ រ៉េម គង់[1]​ ភេទប្រុស អាយុ៨១ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ ។  គង់ មានស្រុកកំណើតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ...

ហែម សាន៖ អង្គការភ្នែកម្នាស់ រើសកម្ទេចដំឡូងហូប៣ម៉ាត់ក៏ត្រូវបានដាក់ទោស

ហែម សាន អាយុ៦៥ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សាន មានស្រុកកំណើតនៅភូមិត្រពាំងអន្លង់ និងជាកូនកំព្រាម្នាក់ ក្នុងចំណោមបងប្អូន៥នាក់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់សាន ត្រូវធ្វើការងារនៅកន្លែងផ្សេងៗពីគ្នា និងមិនដែលបានជួបគ្នានោះទេ។ បងរបស់សាន ធ្វើការងារក្នុងកងយុវជន, សាន ធ្វើការងារក្នុងកងកុមារឈានមុខ និងប្អូនៗរបស់គាត់​ ធ្វើការងារក្នុងកងកុមារ។ ជាញឹកញាប់ កងកុមារឈានមុខ ត្រូវបានជម្លៀសចេញទៅធ្វើការងារនៅឆ្ងាយៗពីសហករណ៍ និងផ្លាស់ប្ដូរទីកន្លែងធ្វើការងារជាបន្តបន្ទាប់។...

រស់ សុភាព៖ អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ

រស់ សុភាព[1]​ អាយុ​៦​៣​ឆ្នាំ ​មាន​ទី​កន្លែង​​កំណើត​​នៅ​ភូមិ​វត្ដ​ថ្មី ​ឃុំ​រកាកោង​ ស្រុក​មុខ​​កំពូល​ ខេត្ដ​កណ្ដាល។​ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ។ ​ សុភាព ​​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​កំព្រា​​ឪពុក​ម្ដាយ​តាំង​ពីកុ​មារ​ភាព​មក​ម្ល៉េះ។ ​ឪពុក​របស់​ខ្ញុំ​ជាប់​និន្នាការ​ជា​ទាហាន​ស័ក្ដិ​៥ ​នៅចំការ​មន​ក្នុង​របប​ លន់ នល់។ ​ម្ដាយ​របស់​ខ្ញុំ​​មាន​សម្បុរ​ស​ជ្រះ​ដូច​​​កូន​កាត់​វៀតណាម​។​ ​ខ្មែរក្រហម​​បាន​​ដាក់​​ការ​​សង្ស័យ​​មក​​លើ​​ក្រុម​​គ្រួសារ​​របស់​​ខ្ញុំ​​ថា​​ជា​​ជន​​ជាតិ​​វៀតណាម។​ នៅ​ចុង​ឆ្នាំ​​១៩៧៨​ ក្រុម​គ្រួសារ​របស់​ខ្ញុំ​រួម​មាន​ ឪពុក​ម្ដាយ​ និង​បង​ស្រី​ម្នាក់​ ​ត្រូវ​បាន​ខ្មែរក្រហម​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​ប្រទេស​​វៀតណាម​ក្រោម​ហេតុ​ផល​ថា​ឲ្យ​ទៅ​ដូរ​អំបិល។...

សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ

នៅក្នុងប្រទេសមួយដែលកើតមានសង្រ្គាម បញ្ហានយោបាយបានកើតឡើង នៅពេលមេដឹកនាំប្រទេសទទួលយកគោលនយោបាយកុម្មុយនីស្តីផ្តាច់ការ ដូចបានអនុវត្តន៍កន្លងមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(ហៅថារបបខ្មែរក្រហម)ប្រើអំពើហឹង្សាមកលើប្រជាជនខ្លួនឯង បិទសិទិ្ធសេរីភាពគ្រប់បែបយ៉ាង ចាប់ចង និងសម្លាប់ រហូតបង្កើតបានទ្រឹស្តីមួយឃ្លាថា(សុខចិត្តសម្លាប់ច្រឡំ មិនដោះលែងច្រឡំ)។ ទាំងអស់នេះជាពាក្យពេចន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឌុច សន[1]  មានអាយុ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានឪពុកឈ្មោះ កែវ ឌុច ម្តាយឈ្មោះ ទេព អែម។ សន មានប្រពន្ធឈ្មោះ ជួប យ៉ាន និងមានកូនចំនួន៣នាក់(ស្រី២ប្រុស១)...

អង្គការបង្ខំឲ្យខ្ញុំរៀបការ

ឈ្មោះរបស់ខ្ញុំ ហេ សុខម៉េង[1]  មានអាយុ ៦៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំមករស់នៅឃុំអូររុន ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅទីនេះតាំងពីអាយុ ១០ឆ្នាំមកម៉្លេះ។ ឪពុករបស់ខ្ញុំឈ្មោះ ហេ ហាក់ ម្តាយរបស់ខ្ញុំឈ្មោះ ថាប់ ផុន លោកទាំងពីបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន ៥នាក់។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំបានបែកបាក់ជាមួយប្តីរបស់ខ្ញុំតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។...

តេះ សាលីម៉ាស់៖ ខ្ញុំនៅតែនឹកឃើញ គេចងប្តីខ្ញុំនឹងភ្នែក យកទៅសម្លាប់

ខ្ញុំឈ្មោះ តេះ សាលីម៉ាស់[1] ភេទស្រី អាយុ៥០ឆ្នាំ ក្នុងឆ្នាំ២០០៥។ ខ្ញុំរស់នៅភូមិខ្មែរឥស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលនៅពីក្មេង ខ្ញុំធ្លាប់រៀនអក្ខរកម្មអក្សរចាមតិចតួច។ ម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំ។ ខ្ញុំរស់នៅជាមួយឪពុក ប៉ុន្តែគាត់បានស្លាប់នៅឆ្នាំ១៩៨៤។ ខ្ញុំបានរៀបការនៅដើមឆ្នាំ១៩៧៥។ នៅសម័យ លន់ នល់ អំឡុងឆ្នាំ ១៩៧២ ខ្ញុំនិងគ្រួសារបាន ភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ម្តុំកាស៊ីណូ...

ផាត សែ រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ផាត សែ អាយុ៦៩ ឆ្នាំ[1] រស់នៅភូមិគគរ២  ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ សេងឡាង  និងមានកូនប្រុសស្រីចំនួន៤នាក់។  ឪពុកខ្ញុំឈ្មោះ អ៊ន់ និងម្ដាយឈ្មោះ ហ៊ន់ មានបងប្អូនប្រសស្រីចំនួន៦នាក់ ហើយខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំនៅពីក្មេងរៀនសូត្របានតិចតួចដោយសារជីវភាពគ្រួសារក្រីក្រ។  បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨...

ឌឿ ង៉ក់ ធ្លាប់ឮចម្រៀងបទ “យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន”

នៅពេលអង្គការជម្លៀស ង៉ក់ ឲ្យទៅភ្នំកងវ៉ា ដើម្បីបេះដង្កូវកប្បាស។ ង៉ក់ បានឮចម្រៀងបទ “យើងខ្ញុំ កុមារស្រឡាញ់អង្គការ ឥតមានព្រំដែន”។ ខាងក្រោមនេះជាសាច់រឿង ឌឿ ង៉ក់ ៖ ឌឿ ង៉ក់[1] ភេទស្រី អាយុ៤៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅក្នុងភូមិតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...

ខ្មែរក្រហមបំបែកបំបាក់គ្រួសារខ្ញុំ

(ស្ទឹងត្រែង)៖ កើតនៅឆ្នាំ១៩៥៦ ឱម សៀន ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សៀន មានស្រុកកំណើតនៅខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។​ សៀន មានឪពុកឈ្មោះ ឱម ឆៅ និងម្ដាយឈ្មោះ ឱម ឆៅ (ឪពុកម្ដាយសៀន គឺជាបងប្អូនជីដូនមួយនឹងគ្នា)។ សៀន មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។...

ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ...

ខ្មែរក្រហមបោះឪពុកមាខ្ញុំចូលទឹកទន្លេ

(ស្ទឹងត្រែង)៖ ជា សុខណា ភេទស្រី មានអាយុ ៦១ឆ្នាំ និងជាកសិករ។ សុខណា មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខណា មានឪពុកឈ្មោះ ជា និងម្ដាយឈ្មោះ បេស។ សុខណា មានបងប្អូនដប់នាក់ ក្នុងនោះស្រីប្រាំនាក់។ នៅឆ្នាំ១៩៦៣ ក្នុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយសុខណា បានមករស់នៅ...

ខ្មែរក្រហមគំរាមកំហែងប្រជាជន

(ស្ទឹងត្រែង)៖ បិន ពិន ភេទប្រុស មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពិន មានឪពុកឈ្មោះ ផាត់ បិន និងម្ដាយឈ្មោះ ហឿន។ ពិន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ពិន បានមករស់នៅភូមិកោះឈើទាលតូច។ ពិន និយាយថា...

ខ្មែរក្រហមសម្លាប់អ្នកដែលខ្ជិល

(ស្ទឹងត្រែង)៖ ជា តាំង ភេទស្រី មានអាយុ ៧៩ឆ្នាំ។ តាំង មានស្រុកកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ តាំង មានបងប្អូនបួននាក់ ស្រីបីនាក់។ តាំង មានប្តីឈ្មោះ ញ៉។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់តាំង បានមករស់នៅភូមិអូរស្វាយ ក្រោមគោលនយោបាយរបស់សម្ដេចព្រះ នរោត្ដម សីហនុ។...

ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់

(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។...

កូនចំនួនពីរនាក់បានស្លាប់

(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់...

រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា

(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ...

ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង

(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។...

សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង

(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។ នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន...

ចាន់ រតនា ៖ ជាប់ជាជនសង្ស័យ ព្រោះថ្នាក់ដឹកនាំត្រូវបានចោទប្រកាន់ក្បត់

នៅឆ្នាំ១៩៧៥ តា ហង្ស​​ ដែលជាប្រធានកងវរសេនាធំត្រូវបានអង្គការចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងជាច្រើននៅក្នុងព្រៃ។ បន្ទាប់ពីអង្គការចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ រតនា និងកងទ័ពផ្សេងទៀត ត្រូវបានជាប់ជាជនសង្ស័យ​ និងបម្រុងដឹកបញ្ជូនយកទៅសម្លាប់។ រតនា បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ចាន់ រតនា[1] ភេទប្រុស អាយុ៦៩ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ រតនា មានស្រុកកំណើតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។...

អង្គការជាទី១

នៅឆ្នាំ១៩៧៧ អង្គការរៀបការ ឲ្យ ប៊ុនថេង ជាមួយឈ្មោះ ចាន់ អឿន។ មុនថ្ងៃរៀបការមួយថ្ងៃ អង្គការ បានផ្ដល់ដំណឹងឲ្យ ប៊ុនថេង ត្រៀមខ្លួន។ ពេលនោះ ប៊ុនថេង បានប្រាប់អង្គការថាចាំសួរឪពុកម្ដាយសិនប៉ុន្តែអង្គការ​បានតបថា ឪពុកម្ដាយជាទី២ អង្គការជាទី១។ ខាងក្រោមនេះជាសេចក្ដីសង្ខេបរបស់ប៊ុនថេង៖ អ៊ុន ប៊ុនថេង[1]  ភេទប្រុស  អាយុ៧១ឆ្នាំ មានស្រុកកំណើតភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់...

អ៊ើ ខទីយ៉ាស់៖ ទុក្ខលំបាករបស់ ខទីយ៉ាស់ និង គ្រួសារ ត្រូវខ្មែរក្រហមជម្លៀសដោយបង្ខំ

ខ្ញុំឈ្មោះ អ៊ើ ខទីយ៉ាស់[1] ភេទស្រី អាយុ៥៨ឆ្នាំ (ក្នុងឆ្នាំ២០០៥) ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២នាក់)។ ខ្ញុំបានរៀបការនៅក្នុងសម័យសង្គមរាស្ត្រនិយម។ ប្តីខ្ញុំ គាត់ធ្វើជាគ្រូបង្រៀន។ នៅក្នុងសម័យ លន់ នល់ ខ្ញុំ និង គ្រួសារបានទៅរស់នៅទីក្រុងភ្នំពេញដើម្បីគេចពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ក្រោយបែកទីក្រុងភ្នំពេញ នៅខែមេសា...

មិនមានសង្ឃឹមថាមានជីវិតចំពោះប្អូនដែលបាត់ខ្លួនទៅ

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មៀច លាង[1] បានស៊ើបសួររកដំណឹងប្អូនម្នាក់ឈ្មោះ មៀច ឡុង។ តាមរយៈការសម្ភាសជាមួយ មៀច លាង ដែលជាបងប្រុសបានឲ្យដឹងថា ឡុង ភេទប្រុស ធ្វើការផ្នែកពាណិជ្ជកម្មនៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឡុង ឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាគោកឃ្មុំ។ ចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងរបប លន់ នល់, ឡុង បានបួសអស់រយៈពេលបីវស្សានៅវត្តថ្មី។...

សម្ល និងបាយមួយកូនឆ្នាំង ហូបគ្នាបួននាក់

(ខេត្តព្រៃវែង) អ៊ុយ អៀត មានអាយុ៧១ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អៀត  ឈ្មោះ អ៊ុយ ប៉ាត់ និងម្ដាយឈ្មោះ នូ ស៊ុន។ អៀត បានរៀបការជាមួយប្ដីឈ្មោះប៊ុត ឈឿន និងមានកូនប្រុស-ស្រីចំនួនប្រាំនាក់។ សព្វថ្ងៃ អៀត រស់នៅភូមិពាយនាយជាមួយប្តី និងចៅម្នាក់អាយុ​ដប់ឆ្នាំ។ អៀត បានរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា...

ខ្មែរក្រហមយកខ្ញុំទៅសម្លាប់

ខ្ញុំឈ្មោះសួន ស៊ីម[1]  អាយុ៧១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះកែម, ម្ដាយឈ្មោះ ប៉ាត់ និង មានបងប្អូន៧នាក់ (ប្រុស៤/ស្រី៣) ស្លាប់នៅសម័យខ្មែរក្រហម៤នាក់ បច្ចុប្បន្ននៅមានជីវិត ៣នាក់សុទ្ធតែជាស្រី។ ខ្ញុំមានស្វាមីឈ្មោះសោម សន មានកូន៩នាក់ (ស្រី៧/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង សព្វថ្ងៃខ្ញុំរស់នៅភូមិឫទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពីមុនមកខ្ញុំមិនបានរៀនសូត្រទេ...

យ៉ែម សៀន៖ ស្លាប់រស់ឬឈ្នះចាញ់នៅក្នុងសមរភូមិពឹងលើអ្នកបកប្រែសារ

យ៉ែម សៀន[1]​ ភេទ​ប្រុស​ អាយុ​​៦៥​ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​ ​ក្នុង​ភូមិ​​ដើមពោធិ៍​ ឃុំរមិញ​ ស្រុក​​កោះ​អណ្ដែត​ ខេត្ដ​តាកែវ។​​ បច្ចុប្បន្ន ​​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​អន្លង់វែង​ ខេត្ដ​ឧត្ដរមានជ័យ។​ ​ខ្ញុំ​រៀន​សូត្រ​បាន​​តិច​តួច​​​ណាស់​ នៅ​ត្រឹម​​ថ្នាក់​ទី១២​ (ប្រព័ន្ធអប់រំ​សង្គម​ចាស់) ដោយ​សារ​តែ​​​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ហើយ​ភូមិ​ឃុំ​របស់​​យើង​ចាប់​ផ្ដើម​បង្កើត​​ឲ្យ​មាន​​ចលនា​​តស៊ូ​ដើម្បី​ប្រឆាំង​ជា​មួយ​​ លន់ នល់។ ​ខ្ញុំ​មិន​ទាន់​យល់​ថា​ចលនា​បដិវត្ដន៍​​​គឺ​ជា​អ្វី​​នោះ​ទេ។​​ ​ខ្ញុំ​មិន​ទាន់​យល់​ដែរអំពី​ការ​​ចូល​ព្រៃ​ម៉ាគី​ កាល​ជំនាន់​នោះ​។​ ចាស់ៗ​តែង​តែ​និយាយ​​​អំពី​ចលនា​តស៊ូ​ចូល​ក្នុង​ព្រៃ​​ម៉ាគី។​ នៅ​ក្នុងឆ្នាំ​​១៩៧១ ​របប​...

ទូច ស៊ុក កងចល័តធ្វើស្រែ

(ខេត្តព្រៃវែង) ​ទូច ស៊ុក អាយុ៧៥ឆ្នាំ, មានបងប្អូនប្រុស-ស្រី ចំនួនប្រាំមួយនាក់​​។ ស៊ុក មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ សុន។​ ស៊ុក មានស្វាមីឈ្មោះ ជួប និងមានកូនប្រុស-ស្រី ចំនួនប្រាំបីនាក់ (ស្លាប់ម្នាក់)។ ​ស៊ុក មានស្រុកកំណើតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង។ បន្ទាប់ពីរៀបការក្នុងរបបសង្គមរាស្រ្តនិយម ស៊ុក បានផ្លាស់ប្តូរទីលំនៅមកភូមិពាយនាយ...

ចឹក អ៊ីម អតីតកងចល័ត

(ខេត្តព្រៃវែង) ចឹក អ៊ីម មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ៊ីម សព្វថ្ងៃបានផ្លាស់ប្តូរទីលំនៅមកភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អ៊ីម ​ឈ្មោះ ចឹក និងម្ដាយឈ្មោះ អឹន។​ អ៊ីម ជាកូនទីប្រាំបីក្នុងគ្រួសារដែលមានបង-ប្អូន​ចំនួន១១នាក់។ អ៊ីម រៀបការក្នុងរបបសង្គមរាស្រ្ត​និយម និងមានកូនប្រុស-ស្រីចំនួនប្រាំបីនាក់។ កាលពីកុមារភាព អ៊ីម...

ខាន់ សុខ រំឭកអំពីបទពិសោធន៍ឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ខាន់ សុខ[1]អាយុ៦៣ឆ្នាំ  រស់នៅភូមិហាន់ជ័យ  ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។  ឪពុកខ្ញុំឈ្មោះ ខាន់ និងម្ដាយឈ្មោះ ឡាយ មានបងប្អូនប្រសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៤ នៅក្នុងគ្រួសារ។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ចាស់  នៅសាលាបឋមសិក្សាព្រែកព្រះអង្គ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។  នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២...

ប៉ិច មិន៖ បើមានថ្នាំលេបហើយបំភ្លេចកូនបាន គាត់នឹងទិញលេបភ្លាម

ឈ្មោះ ប៉ិច មិន[1] អាយុ៧៩ឆ្នាំ(២០០៣) រស់នៅភូមិត្រពាំងរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ មិន មានប្ដីឈ្មោះ អិត មុយ និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ប្ដីរបស់មិន ស្លាប់នៅអំឡុងឆ្នាំ២០០០។ ក្នុងចំណោមកូន ៥នាក់ មាន៣នាក់បាត់ដំណឹង និង២នាក់ទៀតរស់នៅខេត្តបាត់ដំបង។ កូនរបស់ មិន ឈ្មោះ ណូយ បាត់ដំណឹង,...

អឹម សាវុធ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អឹម សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ​។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំរៀនមិនបានច្រើននោះទេ ដោយសារគ្រួសារមានជីវភាពក្រីក្រ ទើបម្ដាយឪពុកឱ្យឈប់រៀនមកជួយធ្វើការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងឆ្នាំ១៩៧០ ខ្ញុំមានអាយុប្រហែល ៥ឆ្នាំ ខ្ញុំចងចាំរឿងរ៉ាវខ្លះពីជំនាន់នោះ ដែលមានសង្គ្រាមកើតឡើង និងមានយន្តហោះទម្លាក់គ្រាប់បែកពាសពេញភូមិស្រុកដែលខ្ញុំរស់នៅ។ ឪពុកម្ដាយខ្ញុំបាននាំខ្ញុំរត់ទៅពួនក្នុងត្រង់សេដែលបានជីករួចសម្រាប់គេចពីគ្រា​ប់បែកដែលបានទម្លាក់មក។ ក្នុងអំឡុងឆ្នាំ ១៩៧៤ ខ្មែរក្រហមបានវាយកងទ័ព...

ផ្ដើមចេញពីនីរសារទៅជា អនុលេខាតំបន់៥០៥

នីរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំយកសេចក្ដីរាយការណ៍ និង/ឬសារទូរលេខ ពីអង្គភាពនាំសារតាមសារទូរលេខ ទៅកាន់ក្រសួងនានា ឬត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាទាក់ទងនឹងបញ្ហាការចាប់ខ្លួន។ “នីរសារបានធ្វើការទាក់ទងដោយផ្ទាល់តាមរយៈការជិះកង់ និងជិះម៉ូតូ។ នីរសារមានការរវល់ណាស់ និងបានចំណាយពេលដ៏ខ្លីប៉ុណ្ណោះ នៅតាមកន្លែងនីមួយៗមុនពេលត្រលប់មកមូលដ្ឋានវិញ។ នីរសារមិនមានកាតព្វកិច្ចធ្វើការចំពោះតែខ្សែបណ្ដាញតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើការឲ្យគ្រប់ខ្សែបណ្ដាញទាំងអស់ដែលបម្រើឲ្យដោយអង្គភាពនីរសារ” មានសាក្សីម្នាក់បញ្ជាក់ថា នីរសារពីមជ្ឈិមបានប្រើប្រាស់ទូកលឿនដើម្បីទៅកាន់តំបន់ស្វយ័ត ៥០៥ នៃខេត្តក្រចេះ។[1] នៅឆ្នាំ១៩៦៩ គួន ត្រូវបានចាត់តាំងឲ្យធ្វើជានីរសារនៅខេត្តក្រចេះ យោងតាមឯកសារលេខ D24029 ស្ដីពីចម្លើយសារភាពអំពីប្រវត្ដិសកម្មភាពក្បត់បដិវត្ដន៍របស់ខ្លួន និងបញ្ជីរាយឈ្មោះបក្ខពួកដែលរួមធ្វើសកម្មភាពប្រឆាំងនឹងអង្គការ។ សន់ ប៊ុនហ៊ី...

ផាន់ ផៃ៖ កងកុមារ(មើលចម្ការទុរេន និងសាវម៉ាវនៅកំពត)

នៅឆ្នាំ១៩៧៧ ផៃ ត្រូវបានខ្មែរក្រហមជ្រើសរើសចេញពីកងកុមារក្នុងភូមិម្លូរ ទៅចូលរួមជាមួយកងកុមារទឹកឈូ ក្នុងខេត្តកំពត ហើយ ផៃ មានតួនាទីធ្វើស្មៅក្នុងចម្ការទុរេន និងសាវម៉ាវ។ ផាន់ ផៃ[1] ភេទប្រុស អាយុ៦០ឆ្នាំ។ សព្វថ្ងៃ ផៃ មានមុខរបរធ្វើចម្ការ។ ផៃ មានស្រុកកំណើតនៅក្នុងភូមិម្លូរ ឃុំស្រែចែង ស្រុកឈូក(សព្វថ្ងៃស្រុកជុំគិរី) ខេត្តកំពត។ បច្ចុប្បន្ន ផៃ រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ...

ហុង កៀវ ៖ ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន

«ព្រះពុទ្ធនៅតែចូលនិព្វាន កាលៈទេសៈស្រុកទេសវាត្រូវបត់បែន» ឃ្លានេះគឺជាការឆ្លើយតបរបស់ ហុង កៀវ ទៅកាន់សំណួរអំពីវិធីសាស្រ្តដើម្បីធ្វើការកាត់ចិត្ត កុំឱ្យនឹករឭកដល់កូនៗរបស់គាត់ចំនួនបួននាក់ដែលបានបាត់ខ្លួន និងស្លាប់ក្នុងរបបខ្មែរក្រហម។ កូនៗរបស់ ហុង កៀវ ដែលបានបាត់ខ្លួននិងស្លាប់មានឈ្មោះដូចជា៖ ជ្រុង, អេង, ប៉ុក និង ឡង់ ឌី ហៅ អុល[1]។ យោងតាមខ្លឹមសារពាក្យព្រះពុទ្ធនៅតែចូលនិព្វាន​ ហុង កៀវ ចង់សំដៅទៅលើជីវិតកូនៗរបស់គាត់ ដែលសុទ្ធតែជាកម្លាំងមនុស្សយើង...

មាស ពៅ ៖ ខ្ញុំបម្រើការក្នុងកងនារីដឹកជញ្ជូន

មាស​ ពៅ[1]​ ភេទស្រី​ អាយុ​៦៦​ឆ្នាំ​ មាន​​ស្រុក​​​កំណើត​​នៅ​​​ភូមិ​​តាំង​​បន្ទាយ​ ឃុំ​វាល​ពន់​​ ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ​។ បច្ចុប្បន្ន​​ ពៅ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​ ពៅ​ បាន​និយាយ​រៀប​រាប់​ពី​​​ការ​តស៊ូ​ និង​បទ​ពិសោធន៍​របស់​ខ្លួន​​ក្នុង​សម័យ​ខ្មែរ​ក្រហមថា​៖ «ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវ​ភាព​ធូរ​ធារ។ ខ្ញុំ​គឺជា​កូន​ពៅ ​ដែល​បាន​​រៀន​​​​ច្រើន​ជាង​គេ​​​ក្នុងចំណោមបង​ប្អូន​បង្កើត​​ចំនួន​៨នាក់។ ​បើ​ទោះជា​គ្រួសារ​​របស់​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ក៏ដោយ​ ក៏​ការ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​មិន​ដែល​ខក​ខាន​នោះ​​ទេ​។​​ ឪ​ពុក​ខ្ញុំ​​​មិន​សូវ​​មាន​ពេល​ទំ​នេរ​ក្នុង​ការ​ជួយ​ធ្វើ​ស្រែ​ចម្ការប៉ុន្មាន​​ទេ​ ព្រោះ​គាត់មាន​តួនាទី​​ជា​ក្រុម​ប្រឹក្សា​ឃុំ ដែល​​មាន​​កាតព្វ​កិច្ច​​ត្រូវ​​ទៅ​ធ្វើ​ការ​ជា​ប្រចាំ​​។​ ​ ​នៅ​ក្នុងសម័យ​​​​សង្គមរាស្រ្ត​និយម​...

សួន ឃ្លឿយ៖ ខ្មែរក្រហមធ្វើពិធីអបអរជ័យជម្នះរយៈពេល៧យប់៧ថ្ងៃនៅប្រាសាទអង្គរវត្ត

សួន ឃ្លឿយ[1] ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ មាន​ទី​កន្លែង​កំណើត​​​នៅ​ភូមិ​សំរោង​ ឃុំ​ចន្លាស់​ដៃ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាប។ បច្ចុប្បន្ន​ ឃ្លឿយ ​រស់​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឃ្លឿយ បាន​និយាយថា៖ «​ខ្ញុំ​និង​បងប្អូនបង្កើតរបស់​ខ្ញុំ​ទាំងអស់​មិន​បាន​​​រៀន​​សូត្រ​ទេ​ ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ខ្វះ​ខាត​​។ ខ្ញុំគឺ​ជាកូ​ន​ទី​៥ ក្នុង​ចំណោម​​​​បង​ប្អូន​បង្កើត​ចំនួន​៦នាក់។ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​​ធ្វើ​ស្រែ​ចម្ការ​ និង​ដាំ​ដំណាំ​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព។ នៅក្នុង​​ឆ្នាំ​១៩៧០ ខ្ញុំ​បា​ន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ជា​កង​ទ័ព​នៅ​​ក្នុង​​​​វ័យ​​​១៣​​ឆ្នាំ​​។​​ ​ខ្ញុំ​​​បាន​​ហ្វឹក​​ហាត់ផ្នែក​​​​យុទ្ធ​សាស្រ្ត​​​​សង្គ្រាម...

ទិន តាំ ប្រជាជនមូលដ្ឋាននៅក្នុងសម័យខ្មែរក្រហម

ទិន តាំ[1] អាយុ ៧១ឆ្នាំ មានទីកន្លែងនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះទាវ ទិន, ម្តាយឈ្មោះ ជា កុក និងជាកូនទី២ ក្នុងចំណាមបងប្អូន ៤នាក់។ សព្វថ្ងៃ តាំ រស់នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ កាលពីកុមារភាព តាំ បានចូលសិក្សានៅសាលាបឋមសិក្សាព្រែកព្រះអង្គ...

យឹម ហឿន៖ ខំរត់ដល់ប្រទេសវៀតណាមតែត្រូវបញ្ជូនត្រឡប់មកវិញ

ខ្ញុំឈ្មោះ យឹម ហឿន[1] អាយុ២៨ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំពញាលៀង ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ យឹម ហម និង ម្ដាយឈ្មោះ អុច ឌឿង។  នៅឆ្នាំ១៩៦២ ខ្ញុំអាយុ១៣ឆ្នាំ រៀននៅសាលាវត្តដូនស្ដៅបានរយៈពេល៣ឆ្នាំខ្ញុំឈប់រៀនត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៦៩ ខ្ញុំអាយុ២០ឆ្នាំ ម្ដាយមីងឈ្មោះ សេង...

តឹប ហ៊ុម៖ បាត់ខ្លួនប្តីឈ្មោះ ងល់ ខាត់

កងកម្លាំងខ្មែរក្រហមបីនាក់ចាប់ចងដៃប្តីខ្ញុំ បណ្តើរកាត់មុខខ្ញុំដោយចោទប្រកាន់ថាក្បត់ជាមួយ​អង្គការថ្នាក់លើ។ ខ្ញុំបានត្រឹមស្រែកយំឲ្យដោះលែង ប៉ុន្តែខ្មែរក្រហមមិនធ្វើតាម។ នៅឆ្នាំ១៩៧៨ ងន់ ខាត់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិភាគបូព៌ា[1] ទៅកាន់ភូមិភាគឧត្តរ[2] ហើយកងកម្លាំងខ្មែរ​​​​ក្រហមបានចាប់ខ្លួននៅស្រុកតាំងគោក ខេត្តកំពង់ធំ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ឈ្មោះ តឹប ហ៊ុម[3] ភេទស្រី អាយុ ៩៣ឆ្នាំ មានស្រុកកំណើរនៅភូមិសាទុំ ឃុំជាំក្រវៀន ឃុំស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់...

ប៉ោ សំអុន៖ សកម្មភាពកសាងកម្លាំង សេ. អ៊ី. អា និងតាមដានសកម្មភាពខ្មែរក្រហម

ប៉ោ សំអុន[1] ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រិយ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សំអុន បានបន្តការសិក្សានៅវិទ្យាល័យ អង្គតាសោម។ លុះពេល ​រៀនដល់ថ្នាក់ទី៣ សំអុន ត្រូវបានសាស្ត្រាចារ្យចំនួន២នាក់ អប់រំបញ្ចូលជា សេ. អ៊ី. អា ដោយឈ្មោះ គិត និងឈ្មោះ យូ អយ។ អ្នកទាំងពីរបានអប់រំ...

ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក បានរួមចំណែកអនុវត្តនយោបាយ ឈ្នះឈ្នះ និងការងារប្រវត្តិសាស្រ្តយោធា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការប្រវត្តិសាស្រ្តយោធា(ស្តាំទី២) និងសហការី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើង​គោក កាលនៅជា​​អនុបញ្ជាការយោធាខេត្តតាកែវ និងជាមេបញ្ជាការយោធាប្រចាំទិសត្រពាំងអណ្ដើក ស្រុកត្រំាកក់ បានប្រថុយជីវិត ឡើងភ្នំឱរ៉ាល់អនុវត្ត នយោបាយឈ្នះ ឈ្នះ ដោយទៅបញ្ចុះ​បញ្ចូល មេទ័ពខ្មែរក្រហមនៃកងពលលេខ១៨ ឲ្យបញ្ចប់ការតស៊ូ និងចូលរួមជីវភាពនយោបាយជាមួយរដ្ឋាភិបាល​កម្ពុជា​។ អំឡុងឆ្នាំ១៩៩៦ ឯកឧត្តម...

ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់​ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២...

កងចល័តលើកទំនប់ព្រៃក្តួច

(ខេត្តព្រៃវែង) ទុយ កាន អាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាន មានឪពុក ឈ្មោះ ទុយ ឌុច, ម្ដាយឈ្មោះ វ៉ា អ៊ិត និងមានបងប្អូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ សព្វថ្ងៃ កាន រស់នៅជាមួយប្ដី ឈ្មោះ ម៉ប់ ឆុន...

ពិធីបង្សុកូល ឧទ្ទិសកុសលជូនអដ្ឋិធាតុចំនួន៤៦៤ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម

នៅវេលាម៉ោង ៧ កន្លះព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីបង្សុកូលជូនដល់ កោដ្ឋ ចំនួន៤៦៤ នៅហោអដ្ឋិធាតុ និងអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅក្នុងវត្តលង្កា។ ការរៀបចំពិធីបង្សុកូល គឺដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់អ្នកស្លាប់ឱ្យបានទៅដល់សុគតិភព។ កម្មវិធីខាងលើមានការនិមន្តចូលរួមពីព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រឹទ្ធបុរសរងមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូធ្យស្តាំវត្តលង្កាព្រះកុសុមារាម, ព្រះសង្ឃ៤អង្គ, ដូនជីតាជី,...

វ៉ន ហ៊ួយ៖ ស្ទើរតែស្លាប់ដោយសារតែលួចក្ដួចពុលមកហូប

វ៉ន ហ៊ួយ អាយុ៥៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហ៊ួយ មានឪពុកឈ្មោះ ចាន់ វ៉ន, ម្ដាយឈ្មោះ វុធ ព្រី និងមានបងប្អូនចំនួន៧នាក់។ បងប្អូនរបស់ហ៊ួយ ស្លាប់នៅក្នុងសម័យ លន់ នល់ ២នាក់​ និងនៅក្នុងសម័យខ្មែរក្រហម២នាក់។ ហ៊ួយ រៀបការជាមួយឈ្មោះ ញែម សុខឿន...

សួន រី៖ ចូលធ្វើជាទាហានចាប់តាំងពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨៧

សួន រី អាយុ៦៨ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅក្នុងភូមិប្រសៀត ចាប់ផ្ដើមមានសង្គ្រាមទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ រី សម្រេចចិត្តចូលធ្វើទ័ពបដិវត្តន៍ តាមការឃោសនារបស់សម្ដេចព្រះ នរោត្តម សីហនុ រហូតដល់ទទួលបានជម្នះ ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការចាប់ផ្ដើមស៊ើបប្រវត្តិរូបរបស់ទាហាន...

ស្រយ លីម៖ អង្គការប្រើឲ្យអូសសាកសពយកទៅកប់

ស្រយ លីម អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លីម មានឪពុកឈ្មោះ សេប ស្រយ, ម្ដាយឈ្មោះ ឆាង ហេង និងមានបងប្អូនចំនួន៨នាក់ (ស្រី៤នាក់) ក្នុងនោះមាន២នាក់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់លីមឈ្មោះ ​សុង គឹមសាន្ត ហៅលីម មានកូនចំនួន៤នាក់។ លីម ចូលរៀនដំបូងនៅសម័យសង្គមរាស្រ្តនិយម នៅសាលាបឋមចំបក។...

ស្រី ឈៀង៖ មួយគ្រួសារនៅរស់តែម្នាក់ឯង

ស្រី ឈៀង អាយុ៨០ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីសង្គមចាស់ គ្រួសាររបស់ឈៀង មានជីវភាពល្អប្រសើរ ព្រោះឪពុករបស់គាត់ជាអ្នកកាត់ក្ដីនៅខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឈៀង មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានតែឈៀងម្នាក់គត់ដែលនៅរស់រានជីវិត។ ឪពុកម្ដាយ និងបងប្អូនរបស់ឈៀង ស្លាប់ដោយសារតែអត់អាហារ, មានជំងឺហើយគ្មានថ្នាំព្យាបាល និងកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់។ នៅឆ្នាំ១៩៧២ ឈៀង បានចូលធ្វើជាយុវជនស្ម័គ្រចិត្តបដិវត្តន៍ សហការជាមួយវៀតណាម ប្រយុទ្ធជាមួយទាហាន...

សូ វ៉ាត៖ នៅតែឆ្ងង់ថា ហេតុអ្វីបានជាខ្មែរក្រហមដឹកនាំឲ្យខ្មែរសម្លាប់ខ្មែរ

សូ វ៉ាត ហៅវង់ អាយុ៥៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ សូ វ៉ាន និងម្ដាយ ចាន់ ពូ ហើយមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់វ៉ាតឈ្មោះ ភោគ សុខន និងមានកូនចំនួន៤នាក់។ វ៉ាត ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៩ នៅសាលាបឋមសិក្សាចំបក់។ វ៉ាត...

រួស បុប្ផា៖ អង្គការពិន័យឲ្យអត់អាហារ និងឈរហាលថ្ងៃ

រួស បុប្ផា អាយុ៥៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូន បុប្ផា ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារនៅជិតវត្តអង្គធ្លក, វត្តឈើទាល និងនៅព្រៃលើ។ នៅក្នុងកងកុមារ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យទៅលេងម្ដាយ-ឪពុកនោះទេ ហើយប្រសិនបើអង្គការចាប់បានថាកុមារណាលួចទៅលេងផ្ទះ កុមារនោះត្រូវទទួលពិន័យ។ ជាក់ស្ដែង បុប្ផា គឺជាក្មេងស្រីម្នាក់ដែលអង្គការដាក់ពិន័យដោយបង្អត់អាហារ និងឲ្យឈរហាលថ្ងៃ នៅពេលដែលគាត់លួចទៅផ្ទះ។ ក្រៅពីនេះ បុប្ផា...

លួស ម៉ៅ៖ នៅតែនឹកឃើញប្អូនដែលបាត់ដំណឹង

លួស ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ម៉ៅ មានកូន៣នាក់(ស្រី២នាក់) ក្នុងនោះកូនរបស់គាត់២នាក់ បានស្លាប់ដោយសារខ្វះខាតអាហារហូប និងកើតជំងឺកញ្ជ្រិល។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ម៉ៅ នៅសល់កូនស្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគាត់រៀបការម្ដងទៀត ម៉ៅ ទទួលបានកូន៣នាក់បន្ថែមទៀត។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ម៉ៅ មិនមានជំងឺប្រចាំការនោះទេ ប៉ុន្តែគាត់ខ្វះខាតអាហារហូបចុក ព្រោះជីវភាពគ្រួសាររបស់គាត់ក្រីក្រ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល...

ចាន់ សៀង៖ ខំតស៊ូនៅសមរភូមិ ប៉ុន្តែអង្គការយកបងប្អូនទៅសម្លាប់ចោលអស់

ចាន់ សៀង អាយុ៦៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីអាយុ១៤ឆ្នាំ សៀង បានស្ម័គ្រចិត្តចូលធ្វើជាទ័ពតាមការរៀបចំរបស់ប្រធានភូមិ។ នៅសមរភូមិ សៀង ត្រូវដើរយាមទាំងយប់ទាំងថ្ងៃនៅតាមព្រំដែន ហើយពេលខ្លះត្រូវស្ពាយសម្ភារធ្ងន់ៗដូចជា កាំភ្លើង, គ្រាប់កាំភ្លើង គ្រាប់បែក  និងស្បៀង។ សៀង ចូលធ្វើជាយោធា និងប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះ...

អោក ខេង៖ ឆ្អឹងមួយគំនរលិចក្បាល

អោក ខេង អាយុ៦៥ឆ្នាំ រស់នៅភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ ប្រធានភូមិត្បាច បានចោទប្រកាន់លោកតារបស់ខេង ថាជាកម្លាំងទី៣ ជាគិញ និងចាប់គាត់យកទៅសម្លាប់នៅក្នុងវត្តស្រះក្រាំងបន្ទាយ ។ អំឡុងពេលនោះ លោកតារបស់ខេង ធ្វើការងាជាមេ ៥០ខ្នង។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនធ្វើស្រែប្រវាស់ដៃ ហើយបន្ទាប់មក ធ្វើស្រែរួមគ្នា និងហូបអាហារួមគ្នា។ ខេង បានឲ្យដឹងថា...

យិន សៀន៖ ឈឺហើយមិនទៅធ្វើការគឺមិនទទួលបានរបបអាហារ

យិន សៀន អាយុ៥៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ សៀន មានអាយុ១៣ឆ្នាំ។ អង្គការបានចាត់តាំង សៀន ឲ្យចូលធ្វើការងារនៅក្នុងកងចល័តនារី ឆ្ងាយពីសហករណ៍។ ការងាររបស់ សៀន មានដូចជា៖ រែកដី, ជីកព្រែក, ដើររើសអាចម៍គោ, រែកជីលាមកចាក់ស្រែ, ស្ទូង និងកាត់ស្មៅ។ ទីកន្លែងដែល សៀន...

ឃុន ស្រីមុំ៖ នៅតែឈឺចាប់ចំពោះរបបខ្មែរក្រហម

ឃុន ស្រីមុំ អាយុ៥៦ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុំ មានបងប្អូនចំនួន២នាក់ ដោយគាត់ជាកូនស្រីពៅ។ មុនរបបខ្មែរក្រហម គ្រួសាររបស់មុំ មានជីវភាពធូរធារ។ ម្ដាយរបស់គាត់ប្រកបរបបចងការប្រាក់ និងប្រវាស់គោ-ក្របី។ នៅឆ្នាំ១៩៧៥ មុំ មានអាយុ១០ឆ្នាំ។ អង្គការបានជម្លៀសម្ដាយ-ឪពុករបស់មុំ ឲ្យទៅរស់នៅភូមិឫស្សីស្រុក។ មូលហេតុនៃការជម្លៀស គឺដោយសារតែគ្រួសាររបស់ មុំ មានជីវភាពធូរធារ ហើយអង្គការចង់លុបបំបាត់របបអ្នកមាន។...

ង៉ែត អឿន៖ ជាអតីតយោធាខ្មែរក្រហម

ង៉ែត អឿន ហៅ គង់ សំអឿន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ អឿន មានបងប្អូន២នាក់។  នៅក្នុងសម័យ លន់ នល់ យុវជននៅក្នុងភូមិមួយចំនួនបានចូលរួមបដិវត្តន៍ ប៉ុន្តែ អឿន បានស្ម័គ្រចិត្តចូលទៅធ្វើជាទាហាន ដើម្បីទទួលបានប្រាក់មួយចំនួន។ អឿន ធ្វើជាទាហានដំបូង ប្រចាំការនៅស្រុកបាទី។ អឿន ធ្វើការនៅបាទីបានរយៈពេល៦ខែ...

ស កាន៖ បានរស់ដោយសារប្ដីលួចស្រូវ ឬអង្ករមកឲ្យបន្ថែម

ស កាន អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់កាន មិនបានរស់នៅជួបជុំគ្នាទេ ដោយសារប្ដីរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅក្នុងកងភ្ជួរស្រែ ហើយកូនៗរបស់គាត់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ កាន និងកូនតូច ស្នាក់នៅក្នុងខ្ទមមួយ នៅកន្លែងព្រៃកប់ខ្មោចកាលពីមុន និងធ្វើការងារនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម កាន សម្រាលកូនទី៥របស់គាត់។ កាន បានឲ្យដឹងថា អ្នកដែលមានផ្ទៃពោះ...

ការងារគឺបែងចែកតាមអង្គភាពចាត់តាំង

(កំពង់ស្ពឺ)៖ យ៉ែម សុខ មានអាយុ៦៦ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សុខ មានប្រពន្ធឈ្មោះ ឌី យ៉េត និងមានកូនចំនួនប្រាំបីនាក់ (ស្រីបួននាក់)។ សុខ បានចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរក្រហមគឺជារបបមួយដែលផ្ដាច់ការ។ ហេតុការណ៍ដែលកើតមានឡើងលើរូបគាត់ ធ្វើឲ្យគាត់មិនអាចបំភ្លេចបាន នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ច។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងលើខេត្តកំពង់ស្ពឺ សុខ មានអាយុប្រហែលជាង១០ឆ្នាំ។ អង្គការ...

ពីរខែទើបចេះស្ទូង

(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។  គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គ្រួសាររបស់ គា និងប្រជាជនដទៃទៀត...

អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ)៖ សេង ប៊ុននី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់់ធំ។ ជំងឺប្រចាំកាយរបស់គាត់គឺ លើសសម្ពាធឈាម និងជំងឺបេះដូង ឆាប់ភ័យតក់ស្លុត។ មុនពេលដែលរបបខ្មែរក្រហមចូលកាន់កាប់អំណាចទូទាំងប្រទេសកម្ពុជា នៅជិតភូមិកំណើតរបស់ ប៊ុននី មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់តំបន់រស់នៅរបស់ប្រជាជនឡើយ គឺទម្លាក់ទៅលើតំបន់ដែលកងទ័ពវៀតកុងបោះទ័ពប៉ុណ្ណោះ។ ថ្វីត្បិតតែមិនប៉ះពាល់ផ្ទះសំបែងរបស់ប្រជាជនក៏ពិតមែន ប្រជាជននៅតែមានការភ័យខ្លាច។ នៅពេលនោះ នៅតាមផ្ទះរបស់ប្រជាជន តែងតែមានលេណដ្ឋាន(ត្រង់សេ)មួយនៅក្បែរជានិច្ច ដើម្បីគេចពីគ្រាប់បែក។ ឈានចូលដល់របបខ្មែរក្រហម...

ឈឺឧបាយកល

(កំពង់ស្ពឺ)៖ សំ ទី មានអាយុ៦១ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី កំព្រាម្ដាយតាំងពីគាត់មានអាយុ៥ឆ្នាំ ហើយគាត់រស់នៅជាមួយឪពុក និងបងប្អូនចំនួន៤នាក់ទៀត។ ឪពុករបស់ ទី មានឈ្មោះ ប៉ែន មានមុខរបរជាកសិករ។ ទី សម្រេចចិត្តមិនរៀបការ និងរស់នៅជាមួយនឹងប្អូនស្រីរបស់គាត់។ នៅក្នុងរបបខ្មែរក្រហម ទី ត្រូវរស់នៅកងដាច់ដោយឡែកពីបងប្អូនរបស់គាត់។ គិតត្រឹមឆ្នាំ១៩៧៥ ទី...

របបអាហារ អង្គការជាអ្នកបែងចែក

(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ្នែកស្រូវ-អង្ករ។ នៅក្នុងរបបនោះ ប្រជាជនស្ទើរតែគ្រប់រូប ទទួលរងផលលំបាកពីការងារ មានន័យថាប្រជាជនទាំងអស់ត្រូវមានតួនាទីធ្វើការងារជូនអង្គការសឹងតែគ្មានពេលឈប់សម្រាក។ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ...

ឪពុកម្ដាយ និងប្អូនចំនួន៦នាក់ត្រូវអង្គការចាប់ខ្លួន

(ត្បូងឃ្មុំ)៖ រឿងរ៉ាវដែលធ្វើឲ្យ ស្រីលាក់ មិនអាចភ្លេចបានពីរបបខ្មែរក្រហមនោះគឺ អង្គការបានចាប់ខ្លួនឪពុកម្ដាយរបស់គាត់យកទៅ ព្រោះតែគាត់ទាំងពីរមានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ មុំ ស្រីលាក់ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧៥ គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះសំបែង ឆ្ងាយពីឪពុកម្ដាយ និងបងប្អូន។ នៅអំឡុងពេលនោះ ខ្មែរក្រហមព្យាយាមតាមដានស្រាវជ្រាវរកអ្នកធ្លាប់ធ្វើជាទាហាននៅក្នុងរបប លន់ នល់ ហើយក៏ដឹងថាឪពុកម្ដាយរបស់...

កងឈ្លបហៅឪពុកខ្ញុំទៅជីករណ្ដៅ

(ត្បូងឃ្មុំ)៖ នៅពេលមួយ កងឈ្លបបីនាក់បានទៅផ្ទះរបស់ រ៉ា ហើយបានហៅឪពុករបស់គាត់ទៅធ្វើការដោយនិយាយថា៖ “សមមិត្ត! ទៅធ្វើការជាមួយយើង។” ខាងក្រោមនេះ គឺជាដំណាលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ។ មិន រ៉ា អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) និងបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែលដក់ជាប់នៅក្នុងចិត្តរបស់ រ៉ា តាំងពីរបបខ្មែរក្រហម...

ការដ្ឋាននោះមានន័យដូចម្ដេច?

(កំពង់ធំ)៖ ហួន ហៀក អាយុ៧៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ ជាយុវជនដែលកើតក្នុងគ្រួសារមានវណ្ណៈកសិករ។ ដោយសារតែខ្លាចការចាប់បង្ខំធ្វើជាទាហានឲ្យរបប លន់ នល់ ហៀក បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃ។ ក្រោយពីបួសបានរយៈពេលពីរឆ្នាំ គាត់ក៏លាចាកសិក្ខាបទវិញ។ ដំបូងឡើយ ហ៊ូ នឹម និង ហ៊ូ យន់ បានបង្កទ័ពនៅក្នុងព្រៃ ហើយបានអះអាងថាខ្លួនជា រណសិរ្សសង្រ្គោះលើកជ្រុងសាសនា...

កុមារយោធា

(ក្រចេះ)៖ ហែន គឹមឆេន អាយុ៦០ឆ្នាំ​ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃនេះ គឹមឆេន មានជំងឺបេះដូង ព្រមទាំងមានអាការឆាប់តក់ស្លុត ពេលដែលចង្វាក់បេះដូងលោតបុកម្ដងៗ គាត់ពិបាកទ្រាំជាខ្លាំង។ ជំងឺនោះ គាត់ទើបតែកើតមានក្នុងឆ្នាំ២០២០ ហើយរយៈពេលកន្លងមកនេះ គាត់មិនសូវបានទៅមន្ទីរពេទ្យពិនិត្យសុខភាពបានញឹកញាប់នោះទេ។ នៅក្នុងរបបខ្មែរក្រហម គឹមឆេន មានអាយុប្រហែល១០ឆ្នាំ ហើយគាត់មានតួនាទីជាយោធាខ្មែរក្រហ​ម ធ្វើការនៅស្រែពង្រ ប្រធានអង្គភាពឈ្មោះ...

រត់គេចពីការរៀបការ

(កំពង់ស្ពឺ)៖ ឌី យ៉េត អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចាប់តាំងពីពេលដែលរបបខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស ប្រជាជននៅក្នុងតំបន់ដែល យ៉េត រស់នៅត្រូវរស់នៅបែកពីសមាជិកគ្រួសារ។ ឪពុកម្ដាយ ត្រូវបែកពីកូនៗ បងប្អូនត្រូវបែកគ្នា ដោយរស់នៅតាមកងដាច់ដោយឡែកពីគ្នា។ នៅតំបន់ដែល យ៉េត រស់នៅ អង្គការបានបែងចែកប្រជាជនជាពីរផ្នែកគឺ ប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិ ត្រូវចាត់តាំងឲ្យធ្វើជាគណៈកង មេក្រុម ឬជាកម្មាភិបាល។...

ផលលំបាកពីការហូបអាហាររួម

(ត្បូងឃ្មុំ)៖ ចន ម៉េត អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវកើតមានលើរូបម៉េត ដែលគាត់ចងចាំមិនអាចបំភ្លេចបាន គឺខ្មែរក្រហមបានបំបែករូបគាត់ចេញពីឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៥ ម៉េត មានអាយុប្រាំបីឆ្នាំ ហើយផលលំបាកដែលគាត់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម គឺការបរិភោគអាហាររួម។ ខ្មែរក្រហម បានរៀបចំឲ្យប្រជាជនទាំងអស់ហូបអាហាររួមគ្នា។ ការដែលត្រូវហូបអាហាររួមគ្នានោះ គឺមិនមែនពេលដែលនរណាទៅដល់រោងអាហារមុន អាចបរិភោគបានមុននោះទេ ដោយត្រូវតែរង់ចាំឲ្យគ្រប់គ្នាសិនទើបអាចបរិភោគបាន។ ម៉េត បាននិយាយថា៖...

ខ្លាចរអាមិនហ៊ានឈ្លោះ ខ្លាចខូចសីលធម៌

(កំពង់ធំ)៖ បេ ឡាក់លី អាយុ៨៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅជិតនឹងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំង លើកងទ័ពវៀតកុង។ ឡាក់លី បាននិយាយថា ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងលើភូមិរបស់គាត់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ នៅពេលដែលចូលដំបូង ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ នៅពេលនោះ ឡាក់លី ទើបតែសម្រាលកូនរួច។ ខ្មែរក្រហម...

ឈួន ឆុន៖ បាត់ដំណឹងប្អូនចំនួន៤នាក់ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៧

ក្រោយថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ ឆុន ត្រូវបានកងទ័ពខ្មែរក្រហម ប្រកាសឲ្យជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិកំណើតនៅខេត្តតាកែវ។ ប៉ុន្តែក្រោយមក ក្រុមគ្រួសាររបស់ ឆុន ត្រូវបានជម្លៀសចេញពីខេត្តតាកែវ ទៅកាន់ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់បន្តទៀត។ ឆ្នាំ១៩៧៧ ឆុន បានបែកជាមួយបងប្អូនទៅធ្វើការងារតាមកងចល័តរៀងខ្លួន ហើយបាត់ដំណឹងប្អូនៗចំនួន៤នាក់រហូតដល់បច្ចុប្បន្ន។ ឈ្មោះ ឈួន ឆុន[1] ភេទប្រុស អាយុ៧១ឆ្នាំ។ ឆុន មានស្រុកកំណើតនៅក្នុងភូមិតាសំ...

ខាំ នឿន៖ខ្ញុំជាន់មីន ពេលទទួលប្រជាជនមកពីជំរំភូណយ

ខាំ​ នឿន​[1] ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ទ័ព​ស្វាយ​ ឃុំ​ជប់​តាត្រាវ​ ស្រុក​អង្គរ​ធំ​ ខេត្ត​សៀម​រាប​។ នឿន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​​។ នឿន​ បាន​រៀប​រាប់​ពីដំណើរ​នៃ​​​ការ​តស៊ូ​ និង​ទុក្ខ​លំបាករបស់​ខ្លួន​​ក្នុង​សម័យ​ខ្មែរ​ក្រហមថា​​៖ «កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​រស់​នៅ​ក្នុង​គ្រួសារ​មួយ ​ដែល​មាន​ជីវភាព​មធ្យម​។ ខ្ញុំ​រៀន​បាន​តិច​តួច​ជាង​គេ​ ក្នុង​ចំណោម​ក្មេងៗ​នៅ​ក្នុង​ភូមិ​។​ ​​ឪពុក​ម្ដាយរបស់​ខ្ញុំ​​មាន​វ័យ​ចំណាស់ហើយ​​​មាន​កូនប្រុស​​តែ​២នាក់ទៀត​​​។ ​ខ្ញុំ​​សម្រេច​ចិត្ត​​ឈប់​រៀន ​ដើម្បី​​ជួយ​សម្រាល​បន្ទុក​គ្រួសារ​។​ នៅ​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​១៩៧០​...

ភេម ញាញ់៖ខ្ញុំចង់បានសន្តិភាពនិងស្ថិរភាព

ភេម ញាញ់[1] ​ភេទប្រុស អាយុ៥៥ឆ្នាំ ទីកន្លែងកំណើត​នៅក្នុងភូមិស្វាយស  ឃុំចន្ទស ស្រុកសូទ្រ​និគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ញាញ់ រស់នៅក្នុង​ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដ​ឧត្ដរ​មាន​ជ័យ។ ញាញ់ បាន​រៀបរាប់ពី​រឿងរ៉ាវផ្ទាល់ខ្លួន នៅ​​ក្នុងចលនាតស៊ូ​របស់​​​ខ្មែរក្រហមថា៖ «ខ្ញុំ​បាន​កើត​នៅ​ក្នុង​​គ្រួសារ​កសិករ​​មួយ ដែលពឹងផ្អែកទាំងស្រុងលើស្រែ។ ខ្ញុំ​គឺជាកូន​ទី៤ ក្នុងចំណោម​បងប្អូន​បង្កើត​ចំនួន​៧នាក់ ​(ស្លាប់​ចំនួន​ពីរនាក់)។ ខ្ញុំ​មាន​អាយុប្រហែល៤ឬ៥ឆ្នាំប៉ុណ្ណោះ ក្នុង ពេលសង្គ្រាម...

សរ ឆៃអ៉ីម រំឭកពីការចងចាំនៅក្នុងសម័យខ្មែរក្រហម

សរ ឆៃអ៉ីម[1] មានអាយុ ៧០ឆ្នាំ, មានស្រុកកំណើត និងមានទីលំនៅ នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឆៃអ៉ីម មានឪពុកឈ្មោះ ប៊ត និងមានម្តាយឈ្មោះ អុំ។ ឆៃអ៉ីម មានបងប្អូន សរុបចំនួន ៩នាក់ បងប្រុសទី១ឈ្មោះ ស្រ៊ាន់ បងស្រីទី២ឈ្មោះ ឡេង បងស្រីទី៣ឈ្មោះ លាង...

អ្នកនេសាទជនជាតិថៃជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួន

ចន្លោះក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) អ្នកនេសាទជនជាតិថៃជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកក្រុងកំពង់សោម នៅខណៈពេលអ្នកនេសាទជនជាតិថៃទាំងនោះចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា។ សំ សោម អតីតកងទ័ពជើងទឹកនៃរបបខ្មែរក្រហមបានរៀបរាប់ដូចខាងក្រោម៖ សំ សោម[1] អាយុ៧០​ឆ្នាំ រស់នៅខេត្តព្រះសីហនុ។  សោម មានប្រពន្ធឈ្មោះ សៀង នី អាយុ៦៩ឆ្នាំ សោម និងមានកូនប្រុស២នាក់។ សោម មានស្រុកកំណើតនៅភូមិស្រម៉ុកពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង សោម...

ម៉ុម សំបូរ៖ អតីតកងការពារមន្ទីរក-៦

នៅឆ្នាំ១៩៧៦ សំបូរ ត្រូវចាត់តាំងឲ្យទៅធ្វើជាកងការពារមន្ទីរក-៦ នៅស្តាតអូឡាំពិក។ កងការពារនៅពេលនោះ គឺគាត់ចាំយាមផ្លូវចេញចូលមន្ទីរ។ ម៉ុម សំបូរ[1] អាយុ៤០ឆ្នាំ (២០០១) មានបងប្អូនប្រាំមួយនាក់ (ស្រីម្នាក់)។ សំបូរ មានទីកន្លែងកំណើត និងរស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចូលគ្រប់គ្រង់នៅភូមិតាលាក់ខាងជើង។ សំបូរ ត្រូវបែកចេញពីឪពុកម្ដាយ ចូលធ្វើការងារក្នុងកងកុមារ នៅខ្ពបអំពិល។...

នី ហ៊ាង សោកស្តាយអំពីការតស៊ូក្នុងរបបខ្មែរក្រហម

យោធាស្ម័គ្រចិត្តបម្រើបដិវត្តន៍ខ្មែរក្រហមម្នាក់ ដែលធ្លាប់​ចូលរួមក្នុងសមរភូមិ ប្រយុទ្ធជាមួយទាហាន លន់ នល់ យ៉ាងស្វិតស្វាញស្ទើរតែបាត់បង់អាយុជីវិត រហូតទទួលជ័យជម្នះដណ្តើមបានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ គាត់បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តខុសកាលពីអតីតកាល។ នី ហ៊ាង ឈ្មោះបដិវត្តន៍ ហៅ ប៊ុន ហ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ[1] រស់នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងមានស្រុកកំណើតនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ហ៊ាង...

មិត្តឯងមិនមែនជាពេទ្យ

នៅពេលដឹងថាម្ដាយមានជំងឺ ក្នុងនាមជាកូន លាង បានស្នើសុំខ្មែរក្រហមទៅមើលថែម្ដាយ ប៉ុន្តែត្រូវបានខ្មែរក្រហមបដិសេធ និងសួរគាត់ថា «មិត្តឯងពេទ្យ?»។ មៀច លាង[1] ភេទប្រុស មានអាយុ ៥៦ឆ្នាំ (គិតក្នុងឆ្នាំ២០០៦)។ លាង រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានទីកន្លែងកំណើតនៅភូមិថ្មី ឃុំគោកឃ្មុំ ស្រុកបាត់ដំបង (បច្ចុប្បន្នស្រុកថ្មគោល) ខេត្តបាត់ដំបង។ លាង មានឪពុកឈ្មោះ...

សៀក គឹមសឿន៖ ការរៀបការទាំងបង្ខំ

ឆ្នាំ១៩៧៦ ខ្ញុំទទួលបានដំណឹងមុនមួយថ្ងៃប៉ុណ្ណោះ ដោយប្រធានក្រុមប្រាប់ថា ថ្ងៃស្អែកមានកម្មវិធីរៀបការនៅក្នុងក្រុមយើង ហើយប្រាប់ខ្ញុំទៀតថា ត្រូវកាត់សក់ឲ្យបានស្អាតបាត។ ខ្ញុំកាត់សក់ត្រឹមក ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង់កក្រមាដែលខ្ញុំត្បាញ។ ពេលទៅដល់កន្លែងកម្មវិធី ខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយកូនកំលោះសូម្បីមុខមិនធ្លាប់ជួប។ សៀក គឹមសឿន[1] ភេទស្រី អាយុ ៧៧ឆ្នាំ មានស្រុកកំណើតភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ...

ងីន វ៉ន៖ សកម្មភាពបំផ្លាញសម្ភារអង្គការ និងបំផុសឲ្យនារីរត់ចេញពីអង្គភាព

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣១ទំព័រ​ជារបស់ ងីន វ៉ន។ ​តាមរយៈចម្លើយសារភាព​(J០០​០៧៩) ​បង្ហាញអំពីសកម្មភាព ​​វ៉ន ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍​ទទួលបានការអប់រំពីឈ្មោះ សារឿន និងណាត ហើយឈ្មោះ ផល និងសោម ​បញ្ចូល ជា សេ អ៊ី អា។ ក្នុងការចូលបម្រើបដិវត្តន៍នេះ វ៉ន បានធ្វើសកម្មភាព​បំផុសឲ្យនារី​ខ្លាចតំបន់ខ្សែត្រៀម និងបំផ្លាញសម្ភារអង្គការបដិវត្តន៍។ ងីន វ៉ន[1] ភេទស្រី អាយុ២៩ឆ្នាំ...

ឆាយ ម៉ឺន៖ អតីតយោធាពេទ្យកងពល៨០៥

នៅឆ្នាំ១៩៧៧ ម៉ឺន គឺជាកងទ័ពតែម្នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅក្នុងកងពល​ ដែលមានទីតាំងនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីរៀនពេទ្យបានរយៈពេលមួយឆ្នាំ ម៉ឺន បានត្រឡប់មកធ្វើពេទ្យនៅកងពល៨០៥ ការពារព្រំដែនវិញ។ ម៉ឺន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឆាយ​ ម៉ឺន[1] ភេទប្រុស អាយុ៦៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ និងធ្វើពេទ្យ។ ម៉ឺន មានស្រុកកំណើតនៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...

កែវ អ៊ន៖ ខ្ញុំបានឃើញទិដ្ឋភាពមនុស្សឈឺស្លាប់នៅតាមសហករណ៍

កែវ អ៊ន[1] អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិល្វែងឫស្សី ឃុំ​ល្វែងឫស្សី ស្រុក​ជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ន អ៊ន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ អ៊ន បាននិយាយថា៖ «ខ្ញុំ​គឺ​ជា​កូន​ច្បង​ក្នុងចំណោមបងប្អូនបង្កើត​ចំនួន៨នាក់ នៅ​ក្នុង​គ្រួសារ​កសិករ។ ខ្ញុំ​បាន​​រៀបការនៅក្នុងឆ្នាំ​១៩៧២ ជាមួយ​នឹង​យោធា​ខ្មែរ​​ក្រហម​ឈ្មោះ ឈាន។ បន្ទាប់មក ​ភូមិ​​របស់​​ខ្ញុំ​​ក៏​​ចាប់​ផ្ដើមហេតុការណ៍​ទម្លាក់​គ្រាប់​បែក​ពីសំណា​ក់​ទាហាន លន់ នល់ ហើយ​បណ្ដាល​ឱ្យ​ផ្ទះ​សម្បែង​ និងគោក្របីត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ​ក្រោយ​មក​ទៀត...

ជីវិតជាយោធាខ្មែរក្រហម ដែលធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត

ឈាង ជួ[1] អាយុ៦៥ឆ្នាំ(គិតត្រឹមឆ្នាំ២០១១)មានប្រពន្ធឈ្មោះ អ៊ុច នៀត អាយុ៦០ឆ្នាំ សព្វថ្ងៃមានកូនចំនួន៣នាក់(ស្រី១ប្រុស២) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្តាយឈ្មោះ អ៊ួង ហ៊ាន និងមានបងប្អូនចំនួន៤នាក់(ស្រី១ប្រុស៣)មានស្រុកកំណើតរស់នៅភូមិជ្រៃ ឃុំព្រៃស្រឡឹក ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំជាកូនច្បង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៧(ពីសង្គមចាស់) នៅអនុវិទ្យាល័យជ្រៃ។...

មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មន ផល្លី[1]អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនិងរស់ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។  បន្ទាប់ពី រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅបានមួយរយះពេល។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣...

នេត ចំរើន ហៅ រស្មី៖ នីរសារ កងវរសេនាធំ១៥២

ខ្ញុំឈ្មោះ នេត ចំរើន ហៅ រស្មី[1] ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។ ខ្ញុំមានឪពុកឈ្មោះ នេត ស៊ុម និង ម្តាយឈ្មោះ ពត ផូ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ស្រី២នាក់។ នៅឆ្នាំ១៩៧០ ខ្ញុំរៀនត្រឹមថ្នាក់ទី៨ នៅសាលាវត្តកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។...

ខ្មែរក្រហមបង្រៀនខ្ញុំដីមួយដុំក៏សម្លាប់ខ្មាំងបានដែរ

ខ្ញុំឈ្មោះ សឹម ណារី[1] ភេទស្រី មានអាយុ ៦៤ឆ្នាំ។ មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន សុឃុម មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ម៉ារ៉ាឌី មានកូន៦(ស្រី៤/ប្រុស២)។ កាលនៅកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយព្រោះតែជាវ័យមួយរស់នៅក្នុងរបរខ្មែរក្រហមរៀននៅពេលយប់ក្នុងមួយថ្ងៃរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅខ្ញុំក៏ពុំបានទៅរៀនសូត្រទៀតព្រោះតែអាណិតយាយតាដែលចាស់ជរានៅផ្ទះគ្មានអ្នកមើលថែ ខ្ញុំក៏សុខចិត្តនៅមើលថែលោកយាយលោកតា និងឲ្យប្អូនៗបានទៅរៀនសូត្រនៅសាលា មកដល់សព្វថ្ងៃខ្ញុំមិនចេះអក្សរឡើយ។ ខ្ញុំនិងគ្រួសារមករស់នៅបុរីអូរស្វាយតាំងពីខ្ញុំមានអាយុប្រហែល១០ឆ្នាំ។...

គង់ យៀត រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម

ខ្ញុំឈ្មោះ គង់ យៀត[1] អាយុ៦៦ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ ឪពុកខ្ញុំឈ្មោះ គាំ គង់ និងម្ដាយឈ្មោះទុំ បុល។ ខ្ញុំនៅពីក្មេងរៀនសូត្របានត្រឹមថ្នាក់១០ (សង្គមចាស់)នៅសាលាបឋមសិក្សាល្វាទេរ ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ បាតុកម្មកើតមានឡើងខ្ញុំបានឈប់រៀននៅពេលនោះហើយឪពុកខ្ញុំចូលរួមដង្ហែទៅទីរួមខេត្តកំពង់ចាម ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិ    បាន។...

ឈុំ យ៉ា៖ ជាគ្រូពេទ្យស្រុកត្រាំកក់ខេត្តតាកែវ

ឈុំ យ៉ា[1] អាយុ៤៦ឆ្នាំ(២០០៣) រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ យ៉ា មានម្ដាយឈ្មោះ ញឹម ផៅ ហើយឪពុកឈ្មោះ ឈុំ មឺង និងមានបងប្រុស៣នាក់ឈ្មោះ ឈុំ ជី, ឈុំ ជឿន និងឈុំ ជិន។ កាលពីក្មេង ជីវភាពគ្រួសាររបស់យ៉ា មិនសូវធូរធារប៉ុន្មានទេ ព្រោះឪពុករបស់គាត់បានទៅរស់នៅជាមួយប្រពន្ធម្នាក់ទៀតនៅខេត្តបាត់ដំបង។...

មិន ផាត៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ មិន ផាត​ អាយុ៦១ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបាក់នឹម​ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុប(ស្លាប់) និងម្តាយឈ្មោះ ឆៀវ កេង(ស្លាប់) ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារ ខ្ញុំមិនសូវរៀនបានច្រើននោះទេ ដោយសារត្រូវធ្វើការងាររកចំណូលជួយគ្រួសារទើបខ្ញុំត្រូវឈប់រៀន។ ក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយដែលដឹកនាំដោយ លន់...

លួចបាយជ្រូកហូប

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ស្រេង ទិត្យ ភេទប្រុស មានអាយុ ៥១ឆ្នាំ។ ទិត្យ មានស្រុកកំណើតនៅភូមិព្រះរំកិល និងសព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទិត្យ មានបងប្អូនប្រាំនាក់ ស្រីម្នាក់។ ទិត្យ មានកូនបួននាក់ ក្នុងនោះមានស្រីម្នាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារទិត្យទៅភូមិរំដេង។ នៅរបបខ្មែរក្រហម ទិត្យ មិនបានរៀនសូត្រអ្វីច្រើននោះទេ និងរស់នៅតាមរោងបាយ។...

ខ្មែរក្រហមចង់នាំកូនខ្ញុំទៅសម្លាប់

(ស្ទឹងត្រែង)៖ សាន សមឿន ភេទស្រី មានអាយុ ៨១ឆ្នាំ។ សមឿន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមឿន មានស្រុកកំណើតនៅខេត្តតាកែវ និងមានកូនប្រាំនាក់ ក្នុងនោះកូនស្រីបីនាក់។ នៅរបបខ្មែរក្រហម សមឿន ដែលកំពុងមានផ្ទៃពោះ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅគាស់គល់ឈើ។ បន្ទាប់ពីសម្រាលបានកូនស្រីភ្លោះរួច សមឿន ត្រូវមើលថែទាំកុមារ ដោយហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបាយលាយជាមួយគល់ចេក,...

ខ្មែរក្រហមចាប់មនុស្សយកទៅបណ្តែតទឹក

(ស្ទឹងត្រែង)៖ ទឹម ម៉ិច ភេទស្រី មានអាយុ ៧៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ិច មានស្រុកកំណើតនៅខេត្តតាកែវ។ ម៉ិច មានបងប្អូន៤នាក់ ស្រី៣នាក់។ នៅរបបខ្មែរក្រហម ម៉ិច រស់នៅភូមិកំពង់ចក ឃុំព្រែកល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្មែរក្រហមបានបញ្ជា ម៉ិច ឲ្យធ្វើពលកម្មហួសកម្លាំង ថែមទាំងបង្អត់អាហារ...

ឪពុកមាបីនាក់ត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦២ សៃ ហ្វែង ភេទប្រុស​ មានអាយុ ៦២ឆ្នាំ។ សព្វថ្ងៃ ហ្វែង រស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  ហ្វែង មានឪពុកជាជនជាតិឡាវ និងម្ដាយជាជនជាតិខ្មែរ។ ហ្វែង មានកូនបីនាក់ ក្នុងនោះមានកូនស្រីម្នាក់។ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយរបស់ហ្វែង មករស់នៅភូមិកោះឈើទាលតូច។ ការរស់នៅដំបូងនៅលើកោះឈើទាលតូច គឺមានការលំបាកដោយសារគ្មានការបង្កបង្កើនផលពីមុនមក និងមានប្រជាជនមករស់នៅជាច្រើនគ្រួសារ។...

នៅពេលខ្មែរក្រហមដឹកយកទៅ

(ស្ទឹងត្រែង)៖ ដួង សាម៉ន ភេទស្រី អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាម៉ន មានឪពុកឈ្មោះ ដួង ញៀន, ម្តាយឈ្មោះ ម៉ែន ធា និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សាម៉ន បានរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់)...

ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាការទប់ស្កាត់អំពើប្រល័យពូជសាសន៍

គំនិតផ្តួចផ្តើមនៃការសះស្បើយ៖ កន្លះសតវត្សរ៍បន្ទាប់ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ ក្មេងៗជំនាន់ក្រោយកម្ពុជា ៦០០,០០០ នាក់ សិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហមជារៀងរាល់សប្តាហ៍នៅក្នុងថ្នាក់រៀនរបស់ខ្លួន ដោយ​ ផេង ពង្សរ៉ាស៊ី នាយក កម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង សាខាមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង និង ខេត្តតាកែវ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គឺជាខួបទី៥០ឆ្នាំនៃការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ខ្មែរក្រហម មកលើប្រជាជនកម្ពុជា។ កាលពី៥០ឆ្នាំមុន ប្រជាជនកម្ពុជាប្រមាណ៧លាននាក់ មិនត្រឹមតែបានជួបប្រទះទុក្ខលំបាកឥតឧបមា និរាសព្រាត់ប្រាស...

ឃ្វាលគោក្របីក្នុងកងកុមារ

សុង សុខុម រស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ខេត្តព្រៃវែង) សុង សុខខុម មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានស្រុកកំណើត និងរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សុខុម មានឪពុកឈ្មោះ សុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ កាលពីរបប លន់ នល់ នៅឆ្នាំ១៩៧០...

កងចល័តជីកទំនប់អង្គរទ្រេត

(ខេត្តព្រៃវែង) ទុំ លុត មានអាយុ៦៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ភូមិព្រៃធ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុត មានឪពុកឈ្មោះ ទុំ, ប្តី ឈ្មោះ ឡូត និងមានបងប្អូនចំនួនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហម លុត បានបាត់បង់ពូម្នាក់​ដោយ​សារខ្មែរក្រហមនាំទៅសម្លាប់ព្រោះឪពុកមានោះធ្វើជាទាហាន លន់ នល់...

អ្នកទោសគុកក្រាំងយ៉ង

ឯ កេន អាយុ៨២ឆ្នាំ មានស្រុកកំណើត​ និងរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កេន មានឪពុកឈ្មោះ ឯ និងម្ដាយ ឈ្មោះ ហែម។ កេន មានបងប្អូនចំនួនបីនាក់។ គាត់បានរៀបការជាមួយ​ប្រពន្ធតាំងពីសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនបួននាក់ ហើយក្នុងនោះមានកូនប្រុសបីនាក់ និងកូនស្រីម្នាក់។ កេន បានរៀបរាប់រឿងរ៉ាវពីរបបខ្មែរក្រហមដែលគាត់បានជួបប្រទះប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបនោះសាច់ញាតិរបស់គាត់ចំនួនប្រាំនាក់បានស្លាប់ ក្នុងនោះរួមមាន៖ ឪពុក-ម្តាយក្មេក...

យីម អឿន៖ ខ្មែរក្រហមប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ និងមិនបានរៀនសូត្រ

យីម អឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បងស្រីរបស់ អឿន  ម្នាក់បានបាត់ខ្លួនតាំងពីអាយុ៥ឆ្នាំ។  រឿងរ៉ាវដែល អឿន ចាំមិនភ្លេចគឺ អង្គការប្រើគាត់ឲ្យធ្វើការងារធ្ងន់ៗ ទាំងថ្ងៃទាំងយប់ បង្អត់អាហារ ពេលឈឺមិនបានសម្រាកគ្រប់គ្រាន់ និងយកមនុស្សទៅសម្លាប់ចោលជាច្រើននាក់។ នៅក្នុងសម័យខ្មែរក្រហម ការងាររបស់ អឿន គឺរែកកញ្ជើដាក់បាយ ឬបបរ ឲ្យក្រុមកងចល័ត, ដេញសត្វកុំឲ្យស៊ីស្រូវក្នុងស្រែ...

ស្រិន ហេ៖ បបរលាយខ្វិត

ស្រិន ហេ អាយុ៦២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហេ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ អំឡុងពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហេ កំពុងរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់។ ហេ ឈប់រៀនថ្នាក់ទី៧ ក្នុងសាលាសន្សំកុសល ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហាររួច នៅក្នុងភូមិតានប់ មានការទម្លាក់គ្រាប់បែក។...

Solverwp- WordPress Theme and Plugin