តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់...
ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ
ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។...
ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ ញុំ សារ៉េត ហៅម៉ឹក មុនអង្គការចាប់ខ្លួន មានតួនាទី កម្មករកំពង់សោម។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៧៣០) បង្ហាញអំពីសកម្មភាព ម៉ឹក ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤។ ការចូលបម្រើបដិវត្តន៍នេះ ម៉ឹក បានធ្វើសកម្មភាព កសាងកម្លាំង និងបំផ្លាញសម្ភាររបស់អង្គការ ហើយបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។ ខាងក្រោមនេះជាចម្លើយសារភាពរបស់...
ផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩ ជំរុញឲ្យ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត-៥ ក្បត់បក្សដោយមិនដឹងខ្លួន!
«…បញ្ហាក្បត់បក្ស កើតជាទំនាស់មិនអស់មិនហើយនៅក្នុងខ្លួនខ្ញុំ។ ស្មុគស្មាញជាប់! នៅតែមិនដាច់ខាតរាយការណ៍ជូនបក្ស! ចេះតែខំបៀម សំងំទុកក្នុងខ្លួន បណ្តោយឲ្យខ្មាំងកៀបសង្កត់ប្រើតទៅទៀត។» នេះជាកំណត់ហេតុរបស់ អ៊ា នឹម ហៅ គុន អនុប្រធានរោងចក្រតម្បាញ ត៥ សរសេរក្នុងឯកសារមានចំណងជើង «អំពីផែនការរដ្ឋប្រហារនៅរដូវប្រាំងឆ្នាំ១៩៧៨-១៩៧៩» ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧៨។[1] គុន ត្រូវអង្គការឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ ដោយមូលហេតុជាប់ពាក់ព័ន្ធក្នុងផែនការក្បត់បក្សជាមួយកម្មាភិបាលក្បត់ដទៃទៀត ដែលជាកម្មាភិបាលគ្រប់គ្រងរោងចក្រតម្បាញរដ្ឋរបស់ខ្មែរក្រហម។ ប្តីរបស់...
គង់ ជាស៊ិន ហៅ ស៊ុន៖ លេខាតំបន់២០ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ គង់ ជា ស៊ិន ហៅ ស៊ុន[1] មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកកំពត(បច្ចុប្បន្នស្រុកទឹកឈូ) ខេត្តកំពត តំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានប្រពន្ធឈ្មោះ ហុង រឿន ហៅ ស៊ាន គឺជាសមាជិកគណៈមន្ទីរតំបន់២០ ដែលរួមមានស្រុកព្រៃវែង[2] ស្រុកមេសាង[3] ស្រុកកំចាយមារ[4] ស្រុកកញ្ជ្រៀច[5] ស្រុកពញាក្រែក[6] ហើយយើងមានកូនចំនួន២នាក់នៅតូចៗ។ ឪពុកខ្ញុំឈ្មោះ...
ហ្សិន រ៉គី៖ ជីវិតពិតជាប្រថុយ ព្រោះ១ម៉ោង អាចរស់ និង១ម៉ោងអាចស្លាប់
ខ្ញុំឈ្មោះ ហ្សិន រ៉គី[1] ភេទស្រី ជាជនជាតិចាម អាយុ៤៧ឆ្នាំ (ឆ្នាំ២០០៥)។ ខ្ញុំមានឪពុកឈ្មោះ សេន ម៉ាត់ហ្សិន និង ម្តាយឈ្មោះ ម៉ាត់ ម៉ៃសាម៉ាស់។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំ ជាកូនទី២។ ខ្ញុំមានស្រុកកំណើតនៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ គ្រួសារខ្ញុំ...
តុន ឈិន៖ ខ្ញុំពិការជើងមួយម្ខាង
តុន ឈិន[1] ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ឈិន សព្វថ្ងៃរស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។ ឈិន បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតតស៊ូរបស់ខ្លួននៅជំនាន់ខ្មែរក្រហមថា៖ «ខ្ញុំរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត។ ការរស់នៅក្នុងភូមិឃុំខ្ញុំនៅជំនាន់នោះមិនមានភាពវឹកវរទេ ប្រជាជនមានការរស់នៅប្រកបដោយសុខសន្តិភាព។ នៅសម័យសង្គមរាស្រ្តនិយម សម្ដេចព្រះនរោត្តម សីហនុ តែងតែយាងតាមយន្តហោះទៅទម្លាក់ក្រណាត់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។...
យិត ភឿន៖ កម្មផលរបស់ខ្ញុំ
យិត ភឿន[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិស្រុកលំផាត់ ខេត្ដរតនៈគិរី។ ភឿន គឺជាជនជាតិដើមភាគតិច។ បច្ចុប្បន្ន ភឿន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ភឿន បាននិយាយថា៖ «ខ្ញុំបានចូលតស៊ូក្នុងចលនាបដិវត្ដន៍ខ្មែរក្រហមតាំងពីអាយុ១៥ឆ្នាំ។ យើងបានរសាត់អណ្ដែតមកកាន់តំបន់អន្លង់វែងចាប់ពីឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមបានបណ្ដេញខ្មែរក្រហមចេញពីអំណាច។ យើងបានបន្ដដំណើរជាមួយកងទ័ពខ្មែរក្រហមមកកាន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជារហូតមកដល់តំបន់អន្លង់វែងនៅដើមឆ្នាំ១៩៩០។ ខ្ញុំបានពិការភ្នែកម្ខាងដោយសារជំងឺតាំងពីអាយុ១៧ឆ្នាំ ស្ថិតក្នុងឆ្នាំ១៩៧៧។ នៅពេលនោះ ខ្ញុំស្ថិតនៅកងចល័តរបស់ខ្មែរក្រហម ដោយត្រូវជីកប្រឡាយ និងលើកភ្លឺស្រែ។ ខ្ញុំចាប់ផ្ដើម...
គង់ ឈៀប៖ ខ្មែរក្រហមលែងមានខ្នាយសម្រាប់ចាក់ទៀតហើយ
គង់ ឈៀប[1] ភេទប្រុស កើតនៅឆ្នាំ១៩៦៨ ទីកន្លែងកំណើតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។ សព្វថ្ងៃ ឈៀប រស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គង់ ឈៀប បាននិយាយថា៖ «ខ្ញុំមានវ័យ៩ឆ្នាំហើយ នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមិនទាន់ត្រូវបានចាត់បញ្ចូលទៅក្នុងកងកុមារនៅឡើយទេ។ ខ្ញុំតែងតែធ្វើដំណើរចុះឡើងៗជាមួយឪពុកខ្ញុំ ដែលគាត់គឺជាអ្នកឡើងត្នោត និងធ្វើស្រែដែរ។ ក្រោយមក ខ្ញុំក៏ត្រូវបានចាត់ឲ្យដើររើសអាចម៍គោ-ក្របី...
កក់ ឃីម៖ ប្រជាជនសហករណ៍ស្រែធំ
កក់ ឃីម[1] មានអាយុ៣៥ឆ្នាំ(១៩៧៧) ជាជនជាតិភាគតិចព្នង និងមានទីកន្លែងកំណើតនៅភូមិសេរីកា ឃុំខ្នាច ស្រុកក្រចេះ ខេត្តក្រចេះ។ ឃីម មានប្រពន្ធឈ្មោះ សន ខ្មៅ (នៅក្នុងចម្លើយសារភាពរបស់ឃីម ប្រពន្ធរបស់គាត់ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ១៩៧៧)។ នៅឆ្នាំ១៩៦៤ ឃីម បានចេញពីស្រុកកំណើតទៅរកស៊ីរុករានដី, កាប់ព្រៃ និងធ្វើស្រែ ជាមួយនឹងឪពុកម្ដាយក្មេក នៅភូមិស្រែធំ ឃុំស្រែធំ ស្រុកច្បារ ខេត្តមណ្ឌលគិរី។ រហូតដល់ឆ្នាំ១៩៦៧...
គណៈឃុំសំបុកត្រូវបាននាំមកគុកទួលស្លែងនៅចុងឆ្នាំ១៩៧៨
ចាន់ យឿន គឺជាគណៈឃុំសំបុក ស្រុកក្រចេះ តំបន់៥០៥ ភូមិភាគឦសាន[1] ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ត្រូវបានឃុំខ្លួននៅគុកទួលស្លែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៨។ ក្នុងយុទ្ធនាការបោសសម្អាតខ្មាំងភូមិភាគនេះ យឿន រងការចោទប្រកាន់ថាក្បត់នឹងបដិវត្តន៍។ ចាន់ យឿន[2] ភេទប្រុស បាត់ខ្លួននៅអាយុ៣១ឆ្នាំ។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ ចាន់ ណារ៉េត[3] អាយុ៤១ឆ្នាំ ត្រូវជាកូនស្រី។ កូនស្រីរបស់យឿន រៀបរាប់ថា យឿន...
ឡាយ ប៊ុនហាក់៖ ជំនួយការវរសេនាធំ១៤០
ឡាយ ប៊ុនហាក់[1] ភេទប្រុស អាយុ ៥៥ឆ្នាំ (ឆ្នាំ២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៊ុនហាក់ មានឪពុកឈ្មោះ ឡាយ ហ៊ាង (ស្លាប់ក្នុងឆ្នាំ១៩៨៦), ម្ដាយឈ្មោះ អ៊ំ ង៉ែត (ស្លាប់ក្នុងឆ្នាំ១៩៧៤) និងជាកូនច្បង ក្នុងចំណោមបងប្អូនប្រាំមួយនាក់...
ប្រាជ្ញ ទូច ៖ ប្ដូរការងារពីជាងជួសជុលម៉ាស៊ីនកិនស្រូវ ទៅជាគ្រូពេទ្យ
ឈ្មោះ ប្រាជ្ញ ទូច[1] ឈ្មោះក្នុងបដិវត្តន៍ រ៉ន ភេទស្រី មានអាយុ២២ឆ្នាំ(អំឡុងពេលធ្វើប្រវត្តិរូប)។ ទូច មានឪពុកឈ្មោះ ង៉ែត ស្លាប់ដោយសារជំងឺគ្រុនចាញ់ និងម្ដាយឈ្មោះ អ៊ិត។ ទូច មានបងចំនួន៣នាក់(ស្រី១នាក់) ឈ្មោះ ប្រាជ្ញ ឃន, ប្រាជ្ញ សឿង ហៅសោភ័ណ និងប្រាជ្ញ សៅ។ នៅក្នុងប្រវត្តិរូបបដិវត្តន៍សរសេរថា បងប្រុស២នាក់របស់...
ប៉ាន់ ធី ប្រធានក្រុមកងល័តកសាងអាងត្រពាំងថ្ម
នៅដើមឆ្នាំ១៩៧៧ ប៉ាន់ ធី ត្រូវបានអង្គការបញ្ជូនឲ្យតំបន់៥ ដើម្បីក្ដាប់យុវជនចំនួន១០០នាក់ ចូលរួមជាមួយក្រុមយុវជន២០ក្រុមផ្សេងក្នុងការកសាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះជារឿងរាវរបស់ ប៉ាន់ នី ៖ ខ្ញុំឈ្មោះ ប៉ាន់ ធី[1] ភេទប្រុស អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្ញុំសព្វថ្ងៃរស់នៅក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ខៀវ ឡូ៖ ខ្មែរក្រហមចោទថាខ្មាំង
នៅឆ្នាំ១៩៧៧ ឡូ និងប្រពន្ធកូន អង្គការចោទថា ជាប់និន្នាការខ្មាំង។ ឡូ ត្រូវបាន អង្គការ ចាប់មកឃុំនៅគុកជៃ្រអូរព្នៅ ដែលមានប្រធានគុកឈ្មោះ ខុន ជាមនុស្សកាចសាហាវ។ ឡូ បានឃើញខ្មែរក្រហមជម្លៀសប្រជាជនមកពីស្រុកកៀនស្វាយ ខេត្ដកណ្ដាល និងជនជាតិចិន ដាក់ឃុំឃាំងនៅគុកជ្រៃអូរព្នៅ។ ខៀវ ឡូ[1] ភេទប្រុស អាយុ៦៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ឡូ មានប្រពន្ធ ឈ្មោះ សុខុន...
ជន ម៉ៃ៖ អតីតកងកុមារ ក្នុងភូមិតាំងសំរោង
ក្រោយខ្មែរក្រហមបានទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ម៉ៃ ត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ ដោយចាត់ចូលក្នុងកងកុមារ រួចជម្លៀសចេញពីភូមិអូរមុខទឹក ឃុំព្រៃរំដួល ឲ្យទៅធ្វើការងារនៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឈ្មោះ ជន ម៉ៃ[1] ភេទស្រី អាយុ៥៨ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើស្រែ និងធ្វើចម្ការដាំដំឡូង។ ម៉ៃ មានស្រុកកំណើតនៅក្នុងភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន...
ម៉ា យឿន៖ អតីតពេទ្យឆ្មប
នៅក្នុងឆ្នាំ១៩៧៧ យឿន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលជាបុគ្គលិកពេទ្យឆ្មប ប្រចាំនៅឃុំតាំងក្រួច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម៉ា យឿន[1] ភេទស្រី អាយុ៦៥ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ មានស្រុកកំណើតនៅភូមិតាសាល ឃុំតាសាល ស្រុកភ្នំស្រួច ខេតុ្តកំពងស្ពឺ។ បច្ចុប្បន្ន យឿន រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យឿន មានឪពុកឈ្មោះ ម៉ា អ៊រ...
ឡៃ ខេង រំឭកអំពីបទពិសោធន៍ជីវិតឆ្លងកាត់ធ្វើពេទ្យនៅខ្មែរក្រហម
ខ្ញុំឈ្មោះ ឡៃ ខេង [1]អាយុ៤៤ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ចេង ស៊ីម និងម្ដាយឈ្មោះ មាន ហេង។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៧នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅក្មេងជំទង់ នៅពេលដែលប្រទេសកើតមានសង្រ្គាម។...
មើមក្ដួចជួយបំពេញការអត់ឃ្លានរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ អោម សាម៉ៃ អាយុ៧៣ មានទីកន្លែងកំណើតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំ រៀបការប្ដីឈ្មោះ ឈុន ឡោ ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី២ ប្រុស៤)។ ខ្ញុំបានចូលរៀននៅត្រឹមថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំអាចអាន សរសេរ និងនិយាយភាសាបារាំងបានខ្លះៗ ប៉ុន្តែខ្ញុំភ្លេចស្ទើរតែអស់ទៅហើយ ពីព្រោះខ្ញុំបានឈប់រៀន ចាប់តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។...
សេន ថេន រំឭកពីបទពិសោធន៍ជាពេទ្យកងទ័ពខ្មែរក្រហម
សេន ថេន[1] អាយុ៤៧ឆ្នំា (គិតត្រឹមឆ្នាំ ២០០២) មានទីកន្លែងកំណើត នៅភូមិអំពិល ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេម មានទីលំនៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេន មានបងប្អូនសរុប ៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្ត សីហនុ ប្រជាជនជាច្រើនបាននាំចេញទៅធ្វើបាតុកម្មនៅតាមទីរួមខេត្តនានា ដើម្បីទាមទារយកអំណាចមកថ្វាយសម្តេច...
លន់ លាងហេង រំឭកអំពីបទពិសោធន៍កងចល័តសហករណ៍ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ លន់ លាងហេង បច្ចុប្បន្នរស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៦ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់។ ឪពុករបស់ខ្ញុំមានឈ្មោះ លន់ ស៊ឹម រីឯម្ដាយឈ្មោះ ទួន ង៉ោ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលប្រឡងឡើងថ្នាក់បន្តទៀត ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មិនអាចទៅប្រឡងឡើងថ្នាក់បាន ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តឈប់រៀន និងបួសជាព្រះសង្ឃ។ ខ្ញុំរៀនសាលាបាលីនៅវត្តគគរ និងបន្តទៅរៀននៅវត្តរកាគយ។ លុះមកដល់ឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣...
មុំ សេត៖ «កងកាត់ដេរខោអាវកងទ័ពខ្មែរក្រហម»
ខ្ញុំឈ្មោះ មុំ សេត និងមានឈ្មោះបដិវត្តន៍ហៅ អឿន អាយុ៥២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិពង្រ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំចូលបម្រើបដិវត្តន៍ ចាប់តាំងពីឆ្នាំ១៩៧១មកម្លេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម ប៉ុន្តែត្រូវបានបង្រ្កាបដោយទាហាន លន់ នល់។...
ប្រពន្ធ និងកូនរបស់ខ្ញុំ៣នាក់ត្រូវខ្មែរក្រហមសម្លាប់ ដោយចោទថាក្បត់ ព្រោះមានប្តីរត់ចូលវៀតណាម
នៅពេលខ្មែរក្រហមមានជម្លោះជាមួយវៀតណាមនៅឆ្នាំ១៩៧៧ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកកំពង់រោទិ៍ និងស្រុកប្រសូត្រ ខេត្តស្វាយរៀង។ ខណៈនោះខ្ញុំបានរត់គេចខ្លួនទៅទិសខាងកើត ក៏ត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅប្រទេសវៀតណាម ចំណែកប្រពន្ធ និងកូនស្រីរបស់ខ្ញុំទាំង៣នាក់ ត្រូវបានខ្មែរក្រហមកៀរចេញពីភូមិរួចសម្លាប់ចោលទាំងអស់ដោយចោទថា ក្បត់ព្រោះមានប្តីរត់ទៅប្រទេសវៀតណាម។ ខ្ញុំឈ្មោះ ឃួន យុន[1] មានអាយុ៨០ឆ្នាំ កើតនៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូន៦នាក់ ហើយខ្ញុំគឺជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីក្មេងខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់នៅសាលាបឋមសិក្សានៅភូមិពោធិ៍តារស់។ ក្រោយមក ខ្ញុំបានឈប់រៀន និងចូលបួសនៅវត្តមុនីសិលា...
ខ្មែរក្រហមប្រើមនុស្សដូចសត្វ
(ស្ទឹងត្រែង)៖ យ៉េន ម៉ី ភេទប្រុស មានអាយុ ៦២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ម៉ី មានឪពុកឈ្មោះ គីម យ៉េន, ម្ដាយឈ្មោះ ជិន សឺង និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំ១៩៦២ នារបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ម៉ី បានផ្លាស់ប្តូរទីលំនៅពីកម្ពុជាក្រោម...
ការគ្រប់គ្រងដ៏តឹងរឹង
(ស្ទឹងត្រែង)៖ ឡៃ ស្រី ភេទស្រី មានអាយុ ៥៣ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស្រី មានឪពុកឈ្មោះ ឡៃ, ម្ដាយឈ្មោះ ស៊ីថា និងមានបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីពីរនាក់។ ស៊ីថា ជាកូនទីប្រាំពីរនៃគ្រួសារ។ នៅអំឡុងរបបសង្គមរាស្ត្រនិយម ឪពុកម្ដាយរបស់ ស្រី បានមករស់នៅ និងប្រកបរបរជាកសិករនៅក្នុងភូមិកោះឈើទាលតូច។...
ធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ
(ស្ទឹងត្រែង)៖ សូត្រ សៀង ភេទស្រី មានអាយុ ៨៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ សៀង មានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ សៀង មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ នារបបសង្គមរាស្ត្រនិយម សៀង បានរៀបការជាមួយប្តីដែលជាទាហាន និងបានមករស់នៅភូមិអូរស្វាយ ដោយក្រុមគ្រួសាររបស់សៀង ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋក្នុងមួយខែ ៧០០រៀល ...
ធ្វើការច្រើនជាងរៀន
(ស្ទឹងត្រែង)៖ សែន លន់ ភេទប្រុស មានអាយុ ៥៨ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លន់ កើតនៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ សែន, ម្ដាយឈ្មោះ ខៃ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ លន់ មានស្រុកកំណើតនៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅភូមិកោះស្រឡៅ...
ការរឹតបន្តឹង និងបិទសេរីភាពនៅរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ ជា ស៊ុន មានអាយុ ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ុន មានឪពុកឈ្មោះ ជា ម៉ឹង, ម្ដាយឈ្មោះ សិត ជា និងមានបងប្អូនប្រាំនាក់ ក្នុងនោះស្រីបួននាក់។ ស៊ុន រៀនសូត្រនៅឯស្រុកកំណើតខេត្តតាកែវ បានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយសារគាត់ត្រូវផ្លាស់ប្តូរទីលំនៅទៅខេត្តស្ទឹងត្រែង។ នៅឆ្នាំ១៩៦៤...
អន ឈុំ ៖ អតីតប្រធានកងពលលេខ១៥០
នៅឆ្នាំ១៩៧២ ឈុំ ជាអតីតនីរសារបស់លោក ហ៊ូ នឹម ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈុំ ត្រូវបាន ហ៊ូ នឹម តែងតាំងជាប្រធានកងពលលេខ១៥០។ ឈុំ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អន ឈុំ[1] ភេទប្រុស អាយុ៩៩ឆ្នាំ សព្វថ្ងៃធ្វើអាចារ្យនៅក្នុងវត្តផ្ទះមួយ។ ឈុំ មានស្រុកកំណើតនៅភូមិស្រម៉ជ្រុំ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ...
របៀបរបបចាត់តាំង និងរចនាសម្ព័ន្ធក្បត់នៅក្នុងតំបន់៥០៥
តំបន់៥០៥ ស្ថិតក្រោមការគ្រប់គ្រងរបស់ យី[1]។ តំបន់នេះ ជាតំបន់មួយនៅក្នុងចំណោមតំបន់ទាំងប្រាំមួយនៅក្នុងភូមិភាគឦសាន[2]។ នៅក្នុងតំបន់៥០៥ ទាំងមូលបែងចែកចេញជាបីស្រុក ក្នុងនោះមាន៖ ស្រុកក្រចេះ ស្រុកស្នួល និងស្រុកសំបូរ។ មន្ទីរស្រុកក្រចេះមានទីតាំងនៅឃុំដារ ចម្ងាយពីផ្លូវជាតិលេខប្រាំពីរ ចំនួន១៥០ម៉ែត្រ។ នៅស្រុកក្រចេះមានការបែងចែកជាបួនផ្នែកសំខាន់ៗគឺ៖ ផ្នែកសន្តិសុខ គ្រប់គ្រងដោយ ម៉ីន មានទីតាំងនៅភូមិតាប៉ូ ឃុំដារ។ ផ្នែកសេដ្ឋកិច្ច អ្នកគ្រប់គ្រងឈ្មោះ សាត មានទីតាំងនៅភូមិត្រពាំងព្រីង[3] ឃុំក្រគរ...
សាង វទ្ធី៖ ខ្ញុំត្រូវគ្រាប់មីនចំកែវភ្នែកទាំងគូ
សាង វទ្ធី ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឈូក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វទ្ធី បច្ចុប្បន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វទ្ធី បាននិយាយថា៖ «កាលនៅពីកុមារភាព ខ្ញុំរស់នៅជួបជុំជាមួយក្រុមគ្រួសារនៅក្នុងស្រុកកំណើត។ ឪពុកម្ដាយ របស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីកុមារ ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គម។ កាលនោះខ្ញុំរៀននៅសាលាបឋមសិក្សាអង្គលំទង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ ការរស់នៅក្នុងជំនាន់សង្គមរាស្រ្តនិយម...
ការងារបោកស្រូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់ខ្ញុំពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ ហាក់ ស៊ីធួក កើតនៅឆ្នាំ១៩៦០ ក្នុងគ្រួសារកសិករមួយ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៥នាក់។ ខ្ញុំរៀនបានត្រឹម ថ្នាក់ទី១០ចាស់ នៅសាលាបឋមសិក្សាកំពង់ថ្ម។ ដោយសារតែជីវភាពក្រីក្រ ខ្ញុំបានឈប់រៀនដើម្បីជួយធ្វើស្រែ និងរកត្រីជាមួយឪពុកម្ដាយ រហូតដល់មានរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារ កងទ័ពខ្មែរក្រហម បានចូលមកនៅក្បែរភូមិកំពង់ថ្ម។ ខ្ញុំ និងក្រុមគ្រួសារ បានរត់...
សែប រ៉េត អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក
សែប រ៉េត[1] អាយុ៥៧ឆ្នាំ(គិតត្រឹមឆ្នាំ២០១១) អតីតជាអ្នកបើកបររថយន្តឲ្យតាម៉ុក។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែប(ស្លាប់)ម្តាយឈ្មោះ សុខ គួន(ស្លាប់) និងមានបងប្អូនបង្កើតចំនួន៨នាក់(ប្រុស៥ស្រី៣)មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក(ស្រុកជុំគិរីបច្ចុប្បន្ន) ខេត្តកំពត។ នៅក្នុងចំណោមបងប្អូន៨នាក់ មានពីរនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ រ៉េត ក៏ជាប់សាច់ញាតិជាមួយ មាស មុត ដែលត្រូវជា(ឪពុកមារ) អតីតជាប្រធានកងពលទី៣ បន្ទាប់មកទៀតក្លាយជាប្រធានកងពល១៦៤ ការពារដែនសមុទ្រ។ រ៉េត...
យុទ្ធជនជួលជុលផ្លូវរថភ្លើងត្រូវបាននាំមកគុកទួលស្លែង
លាង ឃី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការងារនៅស្ថានីយរថភ្លើងបានបាត់ខ្លួន[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជួបសម្ភាសជាមួយឈ្មោះ យឹម កៃហៀក[2] អាយុ៧៨ឆ្នាំ ត្រូវជាម្ដាយ។ ឃី មានឪពុកឈ្មោះ តាន់ ឆៃ (ស្លាប់នៅឆ្នាំ១៩៧៥) មានបងប្អូនចំនួន១០នាក់ (ស្រីប្រាំពីរនាក់) និងមានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ កាលពីកុមារភាព ឃី...
ប្រាក់ ថា៖ ខ្ញុំត្រូវបានបញ្ជូនទៅឈរជើងការពារព្រំដែននៅអូរដាក់ដាំ
ប្រាក់ ថា[1] ភេទប្រុស អាយុ៧៦ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្វាយទៀប ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ ថា សព្វថ្ងៃរស់នៅក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រាក់ ថា បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ ខ្ញុំក៏សម្រេចចិត្តបួសរៀននៅវត្តតាំងគោកនៅក្នុងឆ្នាំ១៩៦១។ ខ្ញុំបានបន្តរៀនជាមួយព្រះសង្ឃអស់រយៈពេល៦វស្សា។ ការសិក្សាបានផ្តោតលើភាសាបាលី និងព្រះធម៌ ហើយក៏បានអនុវត្តការបង្រៀនជាមួយសិស្សក្មេងៗនៅក្នុងវត្តជាដើម។ កាលពីសម័យសង្គមរាស្រ្តនិយម ខ្ញុំដើរតាមឡានដុតអុស...
ភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៥ព័រ ជារបស់ អ៊ាក មាញ មុនអង្គការ ចាប់ខ្លួន មានតួនាទី សមាជិកការដ្ឋានភូមិភាគ ប្រចាំនៅព្រៃក្តួច តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៦៨៥) បង្ហាញអំពីសកម្មភាព មាញ ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះ ងយ និងអ៊ិត មានតួនាទីគណៈស្រុកកោះអណ្ដែត។ ការចូលបម្រើបដិវត្តន៍នេះ មាញ បានឃោសនាឲ្យយុវជនធ្វើសកម្មភាពក្បត់ ប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ អ៊ាក មាញ៖...
សារឹម ជាកម្មកររោងចក្រស្ករអំពៅកំពង់គល់ ខេត្តបាត់ដំបង
នៅខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ សារឹម ទៅខេត្តបាត់ដំបង។ លុះពេលធ្វើដំណើរតាម រថភ្លើងទៅដល់ ខេត្តបាត់ដំបង ទើបអង្គការបែងសមមិត្តទាំង៥៣នាក់ទៅតាមមុខសញ្ញា ខ្លះទៅរោងចក្របាវ ដូនទាវ ខ្លះទៅរោងចក្រស្ករស ខ្លះទៅរោងចក្រតម្បាញ។ ចំណែក សារឹម និងសមមិត្ត៧នាក់ទៀតទៅរោង ចក្រស្ករស (អំពៅ) នៅកំពង់គល់ ខេត្តបាត់ដំបង។ ខាងក្រោមនេះជាសាច់រឿង សារឹម៖ ឈ្មោះដើម សារឹម[1] ភេទស្រី...
សំ សាបូរ៖ ក្លាយជាកូនចិញ្ចឹមមេភូមិក្នុងតំបន់ពាយ័ព្យ
នៅឆ្នាំ១៩៧៨ បន្ទាប់ពីមានព្រឹត្តការណ៍ សោ ភឹម ប្រធានភូមិភាគបូព៌ា ត្រូវចោទប្រកាន់ថាក្បត់អង្គការមជ្ឈិមបក្ស គ្រួសារខ្ញុំក៏ត្រូវអង្គការខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ហើយត្រូវធ្វើដំណើរចេញពីភូមិបឹងវែង ឃុំដំរីពួន ឆ្ពោះមកឃុំអង្គរទ្រេត រួចឡើងជិះកាណូតមកកាន់ច្បារអំពៅ ក្រុងភ្នំពេញ ដើម្បីបន្តដំណើរតាមផ្លូវរថភ្លើងបន្ត។ គ្រួសារខ្ញុំត្រូវអង្គការចាត់តាំងឱ្យចុះនៅតំបន់ស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេលចុះពីលើរថភ្លើង អង្គការបានបែងចែកសមាជិកគ្រួសារខ្ញុំតាមផ្នែកផ្សេងៗគ្នា។ បងប្រុស បងស្រីខ្ញុំដែលមិនទាន់មានគ្រួសារត្រូវចូលក្នុងកងចល័តស្រួច និងបងស្រីខ្ញុំពីរនាក់ដែលមានគ្រួសារហើយ ត្រូវទៅធ្វើការក្នុងសហករណ៍។ ចំណែកខ្ញុំត្រូវចូលក្នុងកងកុមារ ដែលត្រូវបែកពីម្តាយរបស់ខ្ញុំ។ ជាសំណាងល្អសម្រាប់ខ្ញុំ ពេលធ្វើការក្នុងកងកុមារចល័ត...
ធៀន ញាំ៖ អាយុ៦៨ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ធៀន ញាំ ភេទស្រី អាយុ៦៨ឆ្នាំ កើតក្នុងឆ្នាំ១៩៥៧។ ទីកន្លែងកំណើតស្ថិតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។ ឪពុកឈ្មោះ ធៀន គុណ(ស្លាប់) ម្តាយឈ្មោះចាន់ ញ៉ន(ស្លាប់)។ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន០៦នាក់ កូនទី១ឈ្មោះធៀន ញាំ កូនទី២ឈ្មោះ...
អែម សុត៖ នៅតែនឹកឃើញកូនស្រីដែលបានបាត់ខ្លួន
អែម សុត[1] អាយុ៦៥ឆ្នាំ(២០០៣) មានស្រុកកំណើតនៅភូមិសូរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ សុត មានប្រពន្ធឈ្មោះ កែវ សាន ស្លាប់នៅឆ្នាំ១៩៨៤ និងមានកូនចំនួន៥នាក់[2](ស្រី៣នាក់) ក្នុងនោះមានឈ្មោះ អែម សំ[3] បាត់ដំណឹងនៅក្នុងសម័យខ្មែរក្រហម។ បច្ចុប្បន្ន សុត រស់នៅភូមិសូរ ឃុំឧត្តមសុរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៨២ ឃុំពពេល...
សួស ផុន ហៅ ឈាងស៊ី៖ អនុលេខាស្រុកមានជ័យថ្មីតំបន់២៣ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ សួស ផុន ហៅ ឈាងស៊ី[1] អាយុ៦២ឆ្នាំគិតក្នុងឆ្នាំ១៩៧៨ មានស្រុកកំណើតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកប្រសូត តំបន់២៣ ភូមិភាគបូព៌ា។ តំបន់២៣រួមមាន៖ស្រុករមាសហែក,ស្រុក ចន្រ្ទា,ស្រុកសំរោង,ស្រុកមានជ័យថ្មី[2],ស្រុកប្រសូត[3],ស្រុកក្រសាំង[4],ស្រុកកំពង់ត្រាច[5],ស្រុកកំពង់រោទិ៍[6] និងស្រុកស្វាយរៀង[7]។ នៅពេលខ្ញុំអាយុ១៤ឆ្នាំ ឪពុកម្ដាយ ខ្ញុំស្លាប់ចោលអស់។ ខ្ញុំបាននាំប្អូនខ្ញុំពីរនាក់ទៀតមករស់នៅជាមួយបងជីដូនមួយឈ្មោះ រស់ ថោង រស់នៅក្នុងភូមិជាមួយគ្នា។ ពេលខ្ញុំអាយុ១៨ឆ្នាំ បងជីដូនមួយបានឱ្យខ្ញុំទៅនៅវត្ត ព្រៃតាអី ជាមួយចៅអធិការវត្តឈ្មោះ...
អ្នកបើកបរកប៉ាល់នៅកងពល១៦៤
ផ្លុង ឈា[1] ជាអ្នកបើកបរកប៉ាល់នៅកងពល១៩៤ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឈា ភេទប្រុស អាយុ ៥៥ឆ្នាំ (២០០៧) រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។ ឈា មានស្រុកកំណើតនៅភូមិជើងកួន ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។ ឪពុកឈាឈ្មោះ ផ្លុង ឆាយ (ស្លាប់ក្នុងឆ្នាំ១៩៩១), ម្ដាយឈ្មោះ ប៉ុក ប៉ូ...
ស្នង នឿន ៖ «ពីសុរិន្ទដល់ស្ទឹងត្រែង»
ខ្ញុំឈ្មោះស្នង នឿន[1] អាយុ ៨០ ឆ្នាំ មានបងប្អូន ២នាក់ ខ្ញុំជាកូនទី២ រៀបការនៅឆ្នាំ១៩៦២ ប្ដីខ្ញុំឈ្មោះ ភួយ អូន មានកូន២នាក់ ប្រុស១ ស្រី១ ភួយ មិត និងភួយ ឆេន ម្ដាយឈ្មោះ ឈុំ សំណើន ឪពុកឈ្មោះម៉ៃស្នង ចន្ត្រៃយ ឪពុករបស់ប្ដីខ្ញុំឈ្មោះ...
នៃ សឿន៖ យុទ្ធនារីរោងពុម្ព ក២៦
កម្មាភិបាលខ្មែរក្រហមដែលធ្វើការនៅក្នុងមន្ទីរផ្សេងៗ តម្រូវឲ្យធ្វើប្រវត្តិរូបស្ទើរតែគ្រប់គ្នា ក្នុងនោះដែរកម្មាភិបាលដែលធ្វើការនៅមន្ទីរពេទ្យ ៦មករា គឺតម្រូវឲ្យធ្វើប្រវត្តិរូបក្នុងមួយខែមួយដង[1]ជាប្រចាំ។ ដោយឡែកការធ្វើប្រវត្តិរូបភាគច្រើនគឺពេលដែលមានការផ្លាស់ប្តូរកន្លែងធ្វើការ ឬកន្លែងស្នាក់នៅពីមួយកន្លែងទៅមួយកន្លែងទៀត[2]។ ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ ចងក្រងឡើងតាមគ្រោងដែលមានស្រាប់ ហើយត្រូវរៀបរាប់ពីប្រវត្តិសង្ខេបនៃ វណ្ណៈ ជីវភាព និងអំពីអត្តចរិកមុន និងក្រោយចូលបដិវត្តន៍ ក៏ដូចជាការងារផ្សេងៗដែលធ្លាប់ធ្វើ មិនតែប៉ុណ្ណោះមានការបញ្ជាក់អំពីទីកន្លែងកំណើត អំពីឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ ឬឪពុកម្តាយក្មេក (ប្រសិនបើមាន) និងផ្នែកមួយអំពីមិត្តភក្តិជិតស្និតក្រៅអង្គការបដិវត្តិ ប៉ុន្តែស្ទើរតែគ្រប់ប្រវត្តិរូបមិនមានបញ្ជាក់ ឬរៀបរាប់អំពីមិត្តភក្តិឡើយ។ ក្នុងនោះដែរមានសំណេរនៃឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍មួយច្បាប់[3]...
តុង សុថាត់ រំឭកអំពីបទពិសោធន៍ជាគ្រូបង្រៀនក្នុងរបបខ្មែរក្រហម
ខ្ញុំមានឪពុកឈ្មោះ លេង វ៉ន និងម្ដាយឈ្មោះ ប៉ាច សៃអេង។[1] ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំរៀនបានថ្នាក់ទី៧ (សង្គមចាស់) នៅសាលាបឋមសិក្សាកំពង់ក្របី។ នៅដើមឆ្នាំ១៩៧០ ខ្ញុំបានបន្តការសិក្សា នៅអនុវិទ្យាល័យ ព្រះសីហនុ នៅទីរួមខេត្តកំពង់ចាម ។ ខ្ញុំបានស្នាក់នៅផ្ទះជាមួយអ្នកគ្រូខ្ញុំដែលស្ថិតនៅក្បែរមាត់ទន្លេ។ ក្នុងរយៈពេល៣ខែដំបូង ខ្ញុំតែងឃើញការធ្វើបាតុកម្មដង្ហែ តាមដងផ្លូវ និងក្រោយមកទៀតមានរដ្ឋប្រហារ លន់ នល់ កើតឡើង។ ខ្ញុំ...
កងចល័តនារីវ័យកណ្ដាល ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ប៊ុន សេងហាន រស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់ ក៏ប៉ុន្តែបងប្រុស២នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាគគរ ស្ថិតនៅក្នុងស្រុកកំពង់សៀម។ ខ្ញុំឈប់រៀន ដើម្បីជួយឪពុកម្តាយប្រកបរបរចិញ្ចឹមជីវិត ដូចជាត្បាញក្រមាលក់ និងធ្វើចម្ការជាដើម។ ខ្ញុំ និងគ្រួសារមានជីវភាពរស់នៅបែបសាមញ្ញធម្មតា ប៉ុន្តែត្រូវបានផ្លាស់ប្ដូរទាំងស្រុង បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០។...
ហែម ភ័ណ្ឌ៖ កងនារីស្រែអំបិល (កំពត)
នៅ ឆ្នាំ១៩៧៥ ភ័ណ្ឌ និងកងតំបន់៣៣ទាំងអស់ ត្រូវបានផ្លាស់ចេញពីផ្សារស្ពឺ បញ្ជូនឲ្យទៅស្រែអំបិលនៅក្នុងខេត្តកំពត។ ភ័ណ្ឌ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភ័ណ្ឌ ភេទស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃធ្វើមេភូមិក្រពើពីរក្រោម។ ភ័ណ្ឌ មានស្រុកកំណើតនៅភូមិទឹកអំបិល ឃុំល្វៀង ស្រុកសំរោង ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភ័ណ្ឌ មានឪពុកឈ្មោះ...
ញឹម ឡូ៖ សេដ្ឋកិច្ចឃុំបន្ទាយក្រាំង
ខ្ញុំឈ្មោះ ញឹម ឡូ កើតនៅឆ្នាំ១៩៤៧ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៩ ពីសង្គមចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំក៏ឈប់រៀន ហើយទៅចូលបម្រើរណសិរ្សរួបរួមជាតិកម្ពុជានៅក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងនឹងរបប លន់ នល់ ដែលគាំទ្រដោយធីវគី[1] (វៀតណាមខាងត្បូង)។ ពេលខ្ញុំចូលរណសិរ្សរួបរួមជាតិកម្ពុជាដំបូង ខ្ញុំត្រូវទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តទ័ពជាមួយកងទ័ពវៀតកុង (វៀតណាមខាងជើង)...
ស៊ឺម លន៖ ធ្លាក់ខ្លួនពិការដោយសារដឹកជញ្ជូនគ្រាប់
ស៊ឺម លន[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំ ឃុំច័ន្ទស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន លន រស់នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លន បាននិយាយថា៖ «ឪពុករបស់ខ្ញុំឈ្មោះ ជា លន់ ចំណែកឯម្ដាយឈ្មោះ ចាន់ ភ្លើង។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ឡាច ជី បច្ចុប្បន្នខ្ញុំមានកូនចំនួន៥នាក់...
ប្រាក់ តាំង ៖ មនុស្សប្រមាណ៤០នាក់ត្រូវបានសម្លាប់ទម្លាក់ក្នុងអណ្តូង
អង្គការចាប់ផ្តើមសួរនាំអ្នកជម្លៀសមកពីភ្នំពេញរកអ្នកដែលមានចំណេះដឹង មានបុណ្យស័ក្តិ និងអតីតអ្នកធ្វើការកាលពីជំនាន់មុនឲ្យទៅរៀនសូត្របន្ថែម ដើម្បីចូលបម្រើការងារវិញ។ អ្នកដែលឆ្លើយថា មានស័ក្តិ ធ្លាប់ធ្វើជាទាហាន លន់ នល់ ធ្វើគ្រូបង្រៀន និងមានចំណេះដឹង ប្រមាណ៤០នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួន និងយកទៅវាយទម្លាក់នៅក្នុងអណ្តូង៤០[1] ស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មនុស្សពីរនាក់ប៉ុណ្ណោះបានរត់រួចខ្លួនពីអណ្តូង៤០ ហើយត្រឡប់មកនៅក្នុងភូមិវិញ។ ខ្ញុំឈ្មោះ ប្រាក់ តាំង[2] ភេទប្រុស...
ដោយពិបាកក្នុងការហូបចុកពេក ខ្ញុំនិងគ្រួសារ ធ្លាប់សម្រេចចិត្តរត់ទៅប្រទេសវៀតណាម
ខ្ញុំឈ្មោះ ម៉េត សារ៉ស់[1] ភេទស្រី អាយុ៤៥ឆ្នាំ ក្នុងឆ្នាំ២០០៥ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិស្ទឹងស្លូត(វ៉ាមី) ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ខ្ញុំមានស្រុកកំណើតនៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៣នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ខ្ញុំមានឪពុកឈ្មោះ ស៊ឹម ម៉េត និង ម្តាយឈ្មោះ ម៉ារីយ៉ាស់។ គ្រួសារខ្ញុំមានមុខរបរជាអ្នកនេសាទត្រី។...
ឪពុកខ្ញុំត្រូវខ្មែរក្រហមទាញទម្លាក់ពីលើផ្ទះ
(ស្ទឹងត្រែង)៖ ស៊ឹម ណារី មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ណារី មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន់ សុខុម។ ណារី កើតនៅផ្សារអូរឫស្សី ទីក្រុងភ្នំពេញ និងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ណារី ដែលមានអាយុ ៨ឆ្នាំ...
ពិនិត្យជំហរ
(ស្ទឹងត្រែង)៖ ម៉ាន់ សុខុម ភេទស្រី មានអាយុ ៧៨ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខុម មានឪពុកឈ្មោះ ម៉ាន់ ស៊ឹម, ម្ដាយឈ្មោះ សំ ទូង និងមានបងប្អូន ១០នាក់ ក្នុងនោះស្រីពីរនាក់។ អំឡុងឆ្នាំ១៩៦០ សុខុម បានរៀបការជាមួយឈ្មោះ អៀម ស្រេង...
ខ្មែរក្រហមធ្វើបាបប្រជាជន
(ស្ទឹងត្រែង)៖ នី ស៊ីម ភេទប្រុស មានអាយុ ៧៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ស៊ីម មានឪពុកឈ្មោះ មុយ, ម្ដាយឈ្មោះ វណ្ណ និងជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ (ស្រីពីរនាក់)។ អំឡុងសម័យសង្គមរាស្ត្រនិយម ភូមិអូរស្វាយត្រូវបានបង្កើតឡើយ និងមានប្រជាជនប្រហែល ៧០គ្រួសារ រស់នៅ...
ភ្លក់ជីលេខមួយ
(រតនគិរី)៖ មាស លៀម ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅក្រោមរបបខ្មែរក្រហម លៀម ត្រូវធ្វើពលកម្មហួសកម្លាំង ព្រមទាំងហូបចុក និងសម្រាកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៥ លៀម ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាកងចល័ត និងបែកចេញពីឪពុកម្ដាយ និងប្អូនៗដែលរស់នៅសហករណ៍ត្រពាំងក្រហម។ លៀម ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ ទៅជីកប្រឡាយ...
ប្រវត្តិជូរចត់របស់ សុកន
(រតនគិរី)៖ បួ សុកន ភេទស្រី មានអាយុ ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៥ សុកន និងកុមារឯទៀតនៅក្នុងភូមិស្រែអង្គ្រង ត្រូវខ្មែរក្រហមបង្ខំឲ្យចូលធ្វើការក្នុងកងកុមារនៅសហករណ៍ត្រពាំងក្រហម។ សុកន ចូលធ្វើការក្នុងកងកុមារនៅអាយុ ១៣ឆ្នាំ។ សុកន ត្រូវធ្វើការរួម, ហូបរួម និងរស់នៅរួមជាមួយកុមារដទៃទៀតនៅក្នុងកង ដោយបែកបាក់ពីឪពុកម្តាយ។ ជារៀងរាល់ថ្ងៃ នៅម៉ោង...
គ្រូបង្រៀននៅស្រុកមេសាងរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ឆ្នាំទី៥០ នៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន ថ្ងៃនេះជាថ្ងៃជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ និងជាថ្ងៃដែលប្រជាជនកម្ពុជាមួយចំនួនអបអរសាទរ សប្បាយរីករាយ និងមានសង្ឃឹមក្នុងចិត្តចំពោះការវិលត្រឡប់របស់សម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងប្រទេសកម្ពុជាដូចពេលមុន និងមានជំនឿថា ប្រជាជនកម្ពុជាទាំងអស់នឹងជៀសផុតពីការគៀបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងពុករលួយពាលាអាវាសែ។ ប៉ុន្តែបន្តិចក្រោយមកក្នុងថ្ងៃដដែល ប្រជាជនកម្ពុជាបានធ្លាក់ចូលក្នុងរបត់នយោបាយដែលធ្វើឲ្យមានការបំផ្លិចបំផ្លាញជីវិតមនុស្សរាប់លាននាក់ ដោយសារតែមេដឹកនាំនៃរបបថ្មីនេះបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ...
សោម ចាន់៖ ពិការជើងដោយសារជាន់មីនស្គរ
សោម ចាន់[1] អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាម៉ូង ឃុំព្រៃផ្គាំ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ បច្ចុប្បន្ន ចាន់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សោម ចាន់ បាននិយាយថា៖ «នៅអាយុ១៧ឆ្នាំ ខ្ញុំបានឈប់រៀនដោយសារស្ថានភាពគ្រួសារមានការលំបាកពេកផង ហើយមានព្រឹត្ដិការណ៍រដ្ឋប្រហាររបស់ លន់ នល់ ប្រឆាំងនឹងសម្ដេចព្រះនរោត្ដម សីហនុ ផង។ ខ្ញុំក៏បានចូលរួមក្នុងចលនាខ្មែរក្រហមដោយសារតែស្មារតីជាតិនិយម ដែលឆ្លើយតបតាមការប្រកាសឲ្យកូនចៅចូលតស៊ូក្នុងព្រៃម៉ាគី ពីសំណាក់សម្ដេចព្រះនរោត្ដម...
ថាំ សែម៖ ជនមានពិការភាព
ថាំ សែម[1] ភេទប្រុស អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ សែម បាននិយាយថា៖ «ខ្ញុំបានរស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពធូរធារ។ ឪពុកម្ដាយរបស់ខ្ញុំគឺជាជនជាតិចារាយ។ នៅជំនាន់សម្ដេចព្រះ នរោត្តម សីហនុ ឪពុករបស់ខ្ញុំបានបម្រើការក្នុងរាជការ។ គាត់គឺជាជំទប់ទីពីររបស់ឃុំ ចំណែកឯម្ដាយខ្ញុំគឺជាស្រ្តីមេផ្ទះ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់។...
យោគ ឆាយ រំឭកអំពីបទពិសោធន៍ជានីរសារខ្មែរក្រហម (តំបន់៣១)
ខ្ញុំឈ្មោះ យោគ ឆាយ[1] អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) រស់នៅភូមិបឹងប្រសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ យោគ ហម និងម្ដាយឈ្មោះ ពិន កន។ ខ្ញុំមានបងប្អូនប្រុសស្រី ចំនួន៨នាក់ ហើយខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
សាន់ យោគ៖ បរទេះដឹកស្រូវ
សាន់ យោគ[1] ភេទប្រុស អាយុ៥៦ឆ្នាំ ក្នុងឆ្នាំ២០០៥។ សាន់ យោគ ជាជនជាតិខ្មែរ-អ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សាន់ យោគ មានឪពុកឈ្មោះ សាន់ រូន និង ម្តាយឈ្មោះ ឡ រៃ។ សាន់ យោគ មានបងប្អូនចំនួន៥នាក់ ស្រី៣នាក់...
គុយ យ៉ុន៖ កុមារដឹកជញ្ជូនសម្លៀកបំពាក់សាកសពក្នុងរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៨ យ៉ុន ត្រូវបានខ្មែរក្រហមប្រើឲ្យបររទេះគោដឹកជញ្ជូនសម្លៀកបំពាក់សាកសព ដែលខ្មែរក្រហមបានវាយសម្លាប់រួច ហើយសម្លៀកបំពាក់ទាំងអស់ត្រូវយកទៅបោកទុកចែកឲ្យប្រជាជននៅតាមសហករណ៍។ ឈ្មោះ គុយ យ៉ុន[1] ភេទប្រុស មានអាយុ៥៨ឆ្នាំ។ សព្វថ្ងៃ យ៉ុន ប្រកបមុខរបរជាកសិករ។ យ៉ុន មានទីកន្លែងកំណើតនៅក្នុងភូមិសំរោង ឃុំផ្ទះរុង ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ យ៉ុន មានឪពុកឈ្មោះ មូល...
បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង
បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង គឺជាពាក្យសម្ដីរបស់ ឡាវ ម៉ក់ អ្នកដើរឃោសនាអូសទាញឲ្យប្រជាជនចូលរួមចលនាតស៊ូជាមួយនឹងបដិវត្តន៍វៀតណាម ប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ តាមរយៈការឃោសនា បដិវត្តន៍វៀតណាម គឺបានបង្ហាញអំពីសិទ្ធិសេរីភាពរបស់អ្នកចូលរួម មានប្រាក់ខែ មានឋានៈ និងបុណ្យសក្ដិជាដើម ហើយនៅក្នុងនោះក៏បានបញ្ជាក់អំពីផលវិបាកនៃបដិវត្តន៍កម្ពុជាមានរបៀបរបបរស់នៅ មិនមានសិទ្ធិក្នុងការនិយាយស្ដី និងដើរបានសេរីនោះទេ។ យោងតាមវចនានុក្រមសម្ដេច ជួន ណាត ពាក្យថា បដិវត្តន៍ គឺជាការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែ ឬផ្លាស់ប្ដូរ ។...
ហ៊ឹម ខេង៖ កងការពារមន្ទីរស-២១
កងការពារម្នាក់នៅមន្ទីរស-២១ ឈ្មោះ ហ៊ឹម ខេង[1] ភេទប្រុស អាយុ ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្របៅ ឃុំពិចចង្វារ ស្រុក១០ តំបន់៣១។ មុនបដិវត្តន៍ ខេង មិនបានចូលរៀនទេ មានវណ្ណភាពកណ្តាលក្រោម និងមុខរបរធ្វើស្រែ។ ខេង ចូលបដិវត្តនៅភូមិពោម្រះ ឃុំពិចចង្វារ ស្រុក១០ (ស្រុកបរិបូរណ៍) តំបន់៣១[2] (ខេត្តកំពង់ឆ្នាំង) តាមរយៈឈ្មោះ ធី...
ឯម ណាត ប្រធានសុខាភិបាលយោធាភូមិភាគ២០៣
តាមប្រវត្តិរូបសរសេរលើក្រដាសពណ៌សចំនួន១០ទំព័រ បានបញ្ជាក់ថា ឯម ណាត[1] ភេទប្រុស កើតនៅឆ្នាំ១៩៣៤ មានឪពុកឈ្មោះឯម ឆេន ម្តាយឈ្មោះកែវ នៅ និងមានបងប្អូនបង្កើតចំនួន៦នាក់(ស្រី២ប្រុស៤) មានស្រុកកំណើតនៅភូមិពោធ៍អារក្ស ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង តំបន់២៤។ ឯម សំអុល[2] ត្រូវជាប្អូនប្រុសបង្កើតរបស់ម្ចាស់ប្រវត្តិរូបឈ្មោះឯម ណាត បានរៀបរាប់ថា នៅក្នុងចំណោមបងប្អូន៦នាក់ មានតែ បងណាត ម្នាក់គត់ដែលបានសិក្សារៀនសូត្រក្លាយជាសិស្សពូកែ...
ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំ សង្កាត់បន្ទាយឆ្មារ
ធារាសាស្រ្ត[1]គឺ វិទ្យាសាស្ត្រដែលសិក្សាអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកក្នុងប្រទេសឬតំបន់ណាមួយ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឲ្យ ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំឃុំបន្ទាយឆ្មារ ដើម្បីរៀបចំប្រព័ន្ធធារាសាស្រ្តធ្វើប្រព័ន្ធប្រឡាយផ្លូវទឹកសម្រាប់ធ្វើស្រែប្រាំង និងវស្សា។ ខាងក្រោមនេះជាសាច់រឿងរបស់ ពាក់ ធឿយ៖ ខ្ញុំឈ្មោះ ពាក់ ធឿយ[2] ភេទប្រុស អាយុ៥៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក...
ខ្ញុំធ្លាប់ឆ្លងកាត់ប្រាំសម័យកាលមកហើយ
គ្រួសារខ្ញុំស្នាក់នៅក្នុងខ្ទមស្លឹកនាជាយក្រុងភ្នំពេញ ក្នុងអំឡុងពេលដែលកម្លាំងខ្មែរក្រហមទទួលបានជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីនោះភ្លាមៗ ខ្ញុំបានឃើញប្រជាជនទូលបង្វេចដើរតាមថ្នល់មុខផ្ទះខ្ញុំ ដែលស្ថិតនៅម្ដុំស្ទឹងមានជ័យ។ ដោយសារការងឿងឆ្ងល់ ខ្ញុំក៏ដើរចេញទៅសាកសួរ ចម្លើយតបមកវិញគឺ «កងទ័ពរំដោះបានដេញប្រជាជនដែលកំពុងរស់នៅម្ដុំផ្សារថ្មីចេញ ឱ្យផុតរយៈពេលបីថ្ងៃសិន ដើម្បីបោសសម្អាតទីក្រុងភ្នំពេញ»។ ចម្លើយដែលខ្ញុំបានឮ ធ្វើឱ្យចិត្តខ្ញុំមិនទាន់អស់ចម្ងល់ ក៏ចាំស្ទាក់សួរកងទ័ពពាក់អាវខ្មៅ ស្ពាយកាំភ្លើង និងមានវ័យប្រហែលជា១៣ឆ្នាំថា «សមមិត្ត គេនាំគ្នាចេញ លន់ៗហ្នឹងគេទៅណាវិញ?» កងទ័ពខ្មែរក្រហមបានតបខ្ញុំថា «មិត្តបង មិនបាច់ចេញទៅណាទេ ព្រោះមិត្តបងស្ថិតក្នុងវណ្ណៈអធន»[1]...
ស៊ន ស៊ីចាន់៖ ធ្វើការងារនៅក្នុងកងចល័តពិសេស
ស៊ន ស៊ីចាន់[1] អាយុ៥៦ឆ្នាំ រស់នៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ស៊ីចាន់ មានឪពុកឈ្មោះ សួន ស៊ន និងម្ដាយឈ្មោះ សុខ សឹង ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ស៊ីចាន់ រៀបការជាមួយប្ដីឈ្មោះ សឿង វង និងមានកូនចំនួន៥នាក់។ កាលពីក្មេង ស៊ីចាន់ រៀនបានត្រឹមថ្នាក់ទី២(បើប្រៀបធៀបជាមួយបច្ចុប្បន្ន)។ បន្ទាប់ពីឈប់រៀន ស៊ីចាន់...
ហ៊ូ ម៉ាឡា៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ហ៊ូ ម៉ាឡា ភេទស្រី អាយុ ៥៧ឆ្នាំ កើតក្នុងឆ្នាំ ១៩៦៩។ ទីកន្លែងកំណើតស្ថិតនៅភូមិរការកណ្តាល ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ថន ម្តាយខ្ញុំឈ្មោះ ណាវ អេន, ខ្ញុំមានបងប្អូនបង្កើត ចំនួន១៤នាក់ ខ្ញុំជាកូនទី៤។ ក្នុងឆ្នាំ១៩៧៥...
វ៉េង គី ហៅ នេត អនុប្រធានដឹកជញ្ជូនជើងទឹក
ខ្ញុំឈ្មោះ វ៉េ គី[1] ហៅ នេត អាយុ៤៨ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅ ឃុំពាមជីលាំង ស្រុកពាមជីលាំង តំបន់២១ ភូមិភាគបូព៌ា (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ពេលខ្ញុំអាយុ៥ឆ្នាំ ឪពុកស្លាប់ចោល រស់នៅជាមួយម្ដាយ។ ពេលខ្ញុំអាយុ៩ឆ្នាំ ឪពុកមាខ្ញុំឈ្មោះ ងួន គឺជាអ្នកឧបត្ថម្ភឱ្យខ្ញុំបានរៀនសូត្រ។ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាស្រុកស្ទឹងត្រង់ដល់ថ្នាក់ទី៩។ ឆ្នាំ១៩៤៥ ខ្ញុំឈប់រៀនមករស់នៅជាមួយម្ដាយធ្វើចម្ការមន និងចិញ្ចឹមដង្កូវនាង។ នៅឆ្នាំ១៩៥៦ ម្ដាយខ្ញុំរៀបការប្រពន្ធឱ្យខ្ញុំ...
គ្រាដែលខ្មែរក្រហមមកចាប់ខ្លួនបងប្រុសខ្ញុំទៅ
រំឭករឿងរ៉ាវពីអតីតកាលដែលចងចាំមិនអាចបំភ្លេចបាន នៅពេលដែលខ្មែរក្រហមប្រាំមួយនាក់ ជិះឡានកាម៉ង់កា មកដឹកយកបងប្រុសទៅ ដោយមិនបានបន្សល់ទុកបណ្តាំអ្វីទាំងអស់។ គឹម មី[1] ភេទប្រុស មានអាយុ ៥១ឆ្នាំ (២០០៦) ជាកសិករមានស្រុកកំណើត និងរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ មី មានប្រពន្ធឈ្មោះ ភួង ផន មានអាយុ ៥៤ឆ្នាំ (២០០៦) និងមានកូនប្រាំនាក់។ មី...
ជេរ សឿន៖ «ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម»
ខ្ញុំឈ្មោះ ជេរ សឿនអាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ប៉ុន្តែខ្ញុំបានផ្លាស់មករស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជេវ ស៊ុន និងម្ដាយឈ្មោះ អឹម ញិច។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំបានរៀបការ មានកូនប្រុសស្រីចំនួន ៦នាក់។ នៅវ័យកុមារ ខ្ញុំមិនបានរៀនសូត្រទេ។ ខ្ញុំនិងគ្រួសារបានផ្លាស់មករស់នៅបុរីអូរស្វាយ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម។ សម្ដេចព្រះ នរោត្តម...
សុខ ភ័ណ្ឌ៖ ម្តាយខ្ញុំគិតថាខ្ញុំបានស្លាប់បាត់ទៅហើយ
សុខ ភ័ណ្ឌ[1] ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខ ភ័ណ្ឌ រស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភ័ណ្ឌ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងស្រុកកំណើតជាមួយម្ដាយឪពុក។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ហើយមិនមានប្រកបរបរអ្វីផ្សេងក្រៅពីនេះទៀតទេ។ ខ្ញុំមិនបានរៀនសូត្រនៅសាលាទេ ដោយសារតែខ្ញុំធំដឹងក្ដីនៅក្នុងពេលសង្គ្រាម។ ប្រទេសជាតិចាប់ផ្ដើមមានចលាចល ដែលសាលារៀន...
មន្ទីរសន្តិសុខស្រុកមេមត់
នៅក្នុងឆ្នាំ១៩៧៨ កងទ័ពកងពលលេខ៤ចំណុះឲ្យភូមិភាគបូព៌ារាប់រយនាក់ត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមចាប់ខ្លួន និងដឹកតាមរថយន្តធំៗពីព្រំដែនកម្ពុជា-វៀតណាមមកដាក់នៅមន្ទីរសន្តិសុខស្រុកមេមត់។ បន្ទាប់មកកងទ័ពភូមិភាគបូព៌ាទាំងនោះត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមសម្លាប់ទម្លាក់ក្នុងរណ្តៅគ្រាប់បែកបេ-៥២ ក្នុងព្រៃដុសនៃបរិវេណមន្ទីរសន្តិសុខត្រពាំងសង្កែ ឃុំរំចេក ស្រុកមេមត់ តំបន់២១។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានឃើញហេតុការណ៍នៃការសម្លាប់កងទ័ពភូមិភាគបូព៌ាបានរៀបរាប់បទពិសោធន៍ជីវិតរបស់ខ្លួនដូចខាងក្រោម៖ ខ្ញុំឈ្មោះ កូវ យ៉ែម[1] អាយុ ៦៩ឆ្នាំ (ឆ្នាំ២០២១) មានស្រុកកំណើតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ...
ប្រធានវរសេនាតូចកងពល៣១០ ក្លាយជាអ្នកទោសគុកទួលស្លែង
ឯកសារប្រវត្តិរូប I0៩៣៩៨ របស់ អៀម ខុន ហៅ ខែម ភេទប្រុស អាយុ២៦ឆ្នាំ បង្ហាញថាគាត់ត្រូវបានបញ្ជូនមកឃុំខ្លួននៅគុកទួលស្លែង[1]ក្នុងឆ្នាំ១៩៧៦។ ជួបសម្ភាសន៍ជាមួយឈ្មោះ បេត ថោង អាយុ៦៥ឆ្នាំ ត្រូវជាបងថ្លៃរបស់ អៀម ខុន ហៅ ខែម។ ខុន មានឪពុកឈ្មោះ អៀម ឃឹម, ម្ដាយឈ្មោះ នាង...
ឌី ណៃស៊ីម រំឭកពីការចងចាំនៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឌី ណៃស៊ីម[1] ហៅយាយដិប មានអាយុ ៥៣ឆ្នាំ (គិតត្រឹមឆ្នាំ ២០០២) ខ្ញុំមានស្រុកកំណើតនៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងរស់នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ ខឹម ព្រំ រៀបការជាមួយគ្នានៅក្នុងឆ្នាំ ១៩៦៧។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ...
គង់ ប៉ោរ៖ សង់ផ្ទះចំនួន១០ខ្នងឲ្យប្រជាជនភ្នំពេញ
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនមកពីទៅក្រុងភ្នំពេញឲ្យស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ គង់ ប៉ោរ ជាជាងធ្វើផ្ទះម្នាក់ រួមទាំងសមាជិកចំនួន១៤នាក់ទៀតត្រូវបានអង្គការបង្គាប់ឲ្យធ្វើផ្ទះចំនួន១០ខ្នងឲ្យប្រជាជនមកពីភ្នំពេញស្នាក់នៅ។ អ្នកទាំងនោះស្នាក់នៅបានកន្លះខែ ខ្មែរក្រហមបន្តជម្លៀសទៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់។ ឈ្មោះ គង់ ប៉ោរ[1] ភេទប្រុស អាយុ ៨៩ឆ្នាំ មានស្រុកកំណើតនៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ពេលបច្ចុប្បន្នរស់នៅភូមិគគីរត្បូង...
ឡុច តុង៖ យុវជន នៅអង្គភាព៧០៦ កងពល៧០៣
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៣ទំព័រ ជារបស់ ឡុច តុង[1] មុនអង្គការចាប់ខ្លួន មានតួនាទី ជាយុវជននៅអង្គភាព៧០៦ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៥១០) បង្ហាញអំពីសកម្មភាពរបស់តុង ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំពីឈ្មោះ សំ មានតួនាទីទាហានសក្ដិ២ នៅបន្ទាយវត្តព្រែកសំរោង និងបញ្ចូលជា សេ-អ៊ី-អា។ ការចូលបម្រើបដិវត្តន៍នេះ តុង បានធ្វើសកម្មភាពបំផុសមហាជនចូលបង្កប់ខ្លួនក្នុងអង្គភាពនិងប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ឡុច តុង៖ ឡុច តុង...
វិះនឹងត្រូវខ្មែរក្រហមសម្លាប់ដោយសារទៅមើលកូន
(រតនគិរី)៖ សា ហ្វី ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៤ ប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវធ្វើស្រែប្រវាស់ដៃ និងមានបាយសុទ្ធសម្រាប់ហូប ប៉ុន្តែមិនយូរប៉ុន្មានអ្វីៗ បានផ្លាស់ប្ដូរ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ប្រជាជនដែលរស់នៅស្រែអង្គ្រងត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ចាប់ពីពេលនោះមក ហ្វី ត្រូវធ្វើការរួម ដូចជាលើកទំនប់ត្រពាំងអង្គ្រង និងដកស្ទូងទាំងហាលថ្ងៃហាលភ្លៀង។...
ប៊ិន តាំងសួរ ដំណើរជីវិតជាពេទ្យកងទ័ពខ្មែរក្រហម
ខ្ញុំឈ្មោះ ប៊ិន តាំងសួរ អាយុ៤៦ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិបូរិទ្ធ ឃុំចៅ ស្រុកកំពង់សៀម ប៉ុន្តែផ្លាស់មករស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ប៊ិន តាំងហួរ និងម្ដាយឈ្មោះ យឹម រាម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យិន ចាន់នឿន និងមិនមានកូននោះទេ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧...
គ្មានភួយដណ្តប់នៅខែរងា
(រតនគិរី)៖ មាស លឿង ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅក្នុងភូមិ ប្រជាជនត្រូវធ្វើស្រែប្រវាស់ដៃ និងចែករបបស្រូវទៅតាមក្រុម និងវ័យ។ នៅពេលនោះ លឿង ត្រូវជញ្ជូនកណ្ដាប់ស្រូវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រោយមក ខ្មែរក្រហមប្រមូលកុមារក្នុងភូមិទាំងអស់ រួមទាំង...
ខ្លូត សាន រំឭកអំពីការបាត់បង់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម
ខ្លូត សាន អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិពាមចង្កង ឃុំពាមចង្កង ស្រុកកងមាស ប៉ុន្តែបានផ្លាស់មករស់នៅភូមិក្បាលអូ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាន មានឪពុកឈ្មោះ យ៉ាន និងម្ដាយឈ្មោះ រុន។ សាន មានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ សាន រៀបការប្ដីឈ្មោះ ឈួន ជេស ដែលជាកងទ័ពខ្មែរក្រហមនៅកងពល៣១០ និងត្រូវបានចាប់ខ្លួនយកទៅសម្លាប់នៅខែកក្កដា ឆ្នាំ១៩៧៧។...
កងចល័តនៅអូរភ្លង
(រតនគិរី)៖ ផាត់ សាយឿន ភេទស្រី មានអាយុ ៦២ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ សាយឿន បានឲ្យដឹងថាប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ នៅសហករណ៍ សាយឿន ធ្វើការក្នុងកងកុមារ ដែលមានតួនាទី រែកលាមកគោ, ធ្វើជី និងបាចជីដាក់តាមវាលស្រែ។ ក្រៅពីម៉ោងការងារ កុមារក្នុងកងកុមារ ត្រូវបានបង្រៀនអក្សរដោយខ្មែរក្រហម។ បន្ទាប់ពីរៀន...

