Tag: កំពង់ធំ

អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ)៖ សេង ប៊ុននី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់់ធំ។ ជំងឺប្រចាំកាយរបស់គាត់គឺ លើសសម្ពាធឈាម និងជំងឺបេះដូង ឆាប់ភ័យតក់ស្លុត។ មុនពេលដែលរបបខ្មែរក្រហមចូលកាន់កាប់អំណាចទូទាំងប្រទេសកម្ពុជា នៅជិតភូមិកំណើតរបស់ ប៊ុននី មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់តំបន់រស់នៅរបស់ប្រជាជនឡើយ គឺទម្លាក់ទៅលើតំបន់ដែលកងទ័ពវៀតកុងបោះទ័ពប៉ុណ្ណោះ។ ថ្វីត្បិតតែមិនប៉ះពាល់ផ្ទះសំបែងរបស់ប្រជាជនក៏ពិតមែន ប្រជាជននៅតែមានការភ័យខ្លាច។ នៅពេលនោះ នៅតាមផ្ទះរបស់ប្រជាជន តែងតែមានលេណដ្ឋាន(ត្រង់សេ)មួយនៅក្បែរជានិច្ច ដើម្បីគេចពីគ្រាប់បែក។ ឈានចូលដល់របបខ្មែរក្រហម...

ការដ្ឋាននោះមានន័យដូចម្ដេច?

(កំពង់ធំ)៖ ហួន ហៀក អាយុ៧៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ ជាយុវជនដែលកើតក្នុងគ្រួសារមានវណ្ណៈកសិករ។ ដោយសារតែខ្លាចការចាប់បង្ខំធ្វើជាទាហានឲ្យរបប លន់ នល់ ហៀក បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃ។ ក្រោយពីបួសបានរយៈពេលពីរឆ្នាំ គាត់ក៏លាចាកសិក្ខាបទវិញ។ ដំបូងឡើយ ហ៊ូ នឹម និង ហ៊ូ យន់ បានបង្កទ័ពនៅក្នុងព្រៃ ហើយបានអះអាងថាខ្លួនជា រណសិរ្សសង្រ្គោះលើកជ្រុងសាសនា...

ខ្លាចរអាមិនហ៊ានឈ្លោះ ខ្លាចខូចសីលធម៌

(កំពង់ធំ)៖ បេ ឡាក់លី អាយុ៨៣ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅជិតនឹងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអាមេរិកាំង លើកងទ័ពវៀតកុង។ ឡាក់លី បាននិយាយថា ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងលើភូមិរបស់គាត់តាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ។ នៅពេលដែលចូលដំបូង ខ្មែរក្រហមចាប់ផ្ដើមចាត់តាំងឲ្យប្រជាជនធ្វើការងារប្រវាស់ដៃ។ នៅពេលនោះ ឡាក់លី ទើបតែសម្រាលកូនរួច។ ខ្មែរក្រហម...

អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ

(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាន​នៅក្នុង​របបសាធារណរដ្ឋខ្មែរ។​នៅក្នុង​បានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។ លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។ ម៉េន...

Solverwp- WordPress Theme and Plugin