ប្រជាជននៅក្នុងកងចល័ត
(ក្រចេះ)៖ ប្រជាជនដែលធ្វើការនៅក្នុងកងចល័ត មានបន្ទុកការងារច្រើនជាងនៅក្នុងកងផ្សេងៗ។ ថ្វីត្បិតតែការងារមិនដូចគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺរបបអាហាររបស់ប្រជាជន។ ប៊ូ ស៊យ អាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស៊យ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការនៅក្នុងកងចល័ត។ នៅក្នុងរបបខ្មែរក្រហម ស៊យ មានអាយុ២៥ឆ្នាំ ហើយអង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែ។ នៅអំឡុងពេលនោះ គាត់ធ្វើការងារនៅក្នុងកងចល័ត និងត្រូវចេញទៅធ្វើការងារឆ្ងាយៗមិនសូវមានពេលនៅផ្ទះនោះទេ។ របបអាហារនៅតំបន់នោះ...
អតីតក្រុមសិល្បៈ
(ក្រចេះ)៖ សេង គឹមសឿ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន គឹមសឿ មានជំងឺប្រចាំកាយដូចជា៖ ឈឺក្រពះ ពោះវៀន លើសឈាម និងលើសជាតិស្ករ។ នៅក្នុងឆ្នាំ១៩៧០ គឹមសឿ មានតួនាទីជាគ្រូបង្រៀននៅសាលាមួយកន្លែងជិតផ្ទះរបស់គាត់។ នៅឆ្នាំ១៩៧៥ ឈានចូលដល់របបខ្មែរក្រហម គឹមសឿ មានអាយុ១៧ឆ្នាំ គាត់ធ្លាប់ចូលរួមជាមួយកងសិល្បៈ ហើយបន្ទាប់មកក៏ត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងកងចល័ត...
អង្គការបង្ខំឲ្យម្ដាយខ្ញុំរៀបការ
(ក្រចេះ)៖ ម្ដាយរបស់ ក្រឹម ជាស្រ្តីមេម៉ាយម្នាក់ដែលប្ដីស្លាប់នៅក្នុងឆ្នាំ១៩៧២។ ខ្មែរក្រហមបានបង្ខំឲ្យគាត់រៀបការជាលើកទីពីរនៅក្នុងឆ្នាំ១៩៧៧។ វ៉ន ក្រឹម អាយុ៦២ឆ្នាំ មានទីលំនៅ នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧២ សមាជិកគ្រួសាររបស់ ក្រឹម បានភៀសខ្លួនចេញពីភូមិកោះតាស៊ុយ ទៅរស់នៅភូមិគោលាប់។ ចាប់តាំងពីពេលនោះមក សមាជិកគ្រួសាររបស់គាត់ត្រូវរស់នៅចល័តគ្មានផ្ទះសំបែងត្រឹមត្រូវ។ ក្រឹម ជាកូនដែលកំព្រាឪពុកតាំងពីឆ្នាំ១៩៧២ គាត់រស់នៅជាមួយនឹងម្ដាយ ព្រមទាំងបងប្អូន។ នៅក្នុងឆ្នាំ១៩៧៥...
មានឈ្មោះនៅក្នុងបញ្ជីសម្លាប់
(ក្រចេះ)៖ រ៉ាត មានឈ្មោះនៅក្នុងបញ្ជីសម្លាប់របស់ខ្មែរក្រហម ដោយសារតែគាត់ជាប់ពាក់ព័ន្ធជាមួយនឹងប្អូនថ្លៃរបស់គាត់ ដែលធ្លាប់ធ្វើជាគ្រូពេទ្យ ហើយបានទាស់ពាក្យសម្ដីជាមួយនឹងឈ្លប ហើយក៏ត្រូវចាប់យកទៅសម្លាប់។ ធួក រ៉ាត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅភូមិទួលមនោរម្យ សង្កាត់គ្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាត មានជំងឺក្ដៅ-ក្រហាយនៅក្នុងពោះ, ពិបាកសម្រាន្ត និងពិបាកបន្ទោបង់។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅខេត្តក្រចេះ...
រស់នៅក្នុងមណ្ឌលកុមារកំព្រា
(ក្រចេះ)៖ សារី ត្រូវបានបញ្ជូនឲ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាបន្ទាប់ពីឪពុក និងបងប្អូនរបស់គាត់បានស្លាប់អស់។ ឃុន សារី អាយុ៦៤ឆ្នាំ កើតឆ្នាំ១៩៦២ នៅឃុំបាណៀរ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន សារី ឈឺចង្កេះដោយសារតែបញ្ហាកៀបសរសៃ។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច ប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះ ឲ្យទៅរស់នៅលើភ្នំ និងទីកន្លែងដែលខ្មែរក្រហមបានរៀបចំទុក។ អង្គការបានចាត់តាំងឲ្យ សារី...
កុមារម្នាក់ លង់ទឹកស្លាប់
(ក្រចេះ)៖ កុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី នេះបើតាមការលើកឡើងរបស់ស៊ីថា។ សោម ស៊ីថា មានអាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៥ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ស៊ីថា រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ស៊ីថា មានបងប្អូនសរុបចំនួនប្រាំនាក់។ សព្វថ្ងៃ គាត់មានជំងឺលើសសម្ពាធឈាម,...
អតីតយោធាក្នុងកងពល៥០២
(ក្រចេះ)៖ សាន ចំរើន ហៅ ចាន់សាត អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ចំរើន កំពុងរៀននៅថ្នាក់ទី៥ សង្គមចាស់។ គាត់សម្រេចចិត្តឈប់រៀន ព្រោះតែប្រទេសជាតិកាន់តែមានភាពចលាចលបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ។ នៅអំឡុងពេលនោះ ចំរើន រស់នៅជាមួយនឹងបងប្រុសរបស់គាត់ ដែលមានតួនាទីជាទាហាន។ ចំណែកម្ដាយ...
វត្តអារាមត្រូវខ្មែរក្រហមគ្រប់គ្រង
(ក្រចេះ)៖ នៅតំបន់ដែល សុភី រស់នៅ មិនមានវត្តអារាមណាមួយ បើកទ្វារទទួលពុទ្ធបរិស័ទឲ្យចូលគោរពប្រណិប័តន៍សាសនាឡើយ ព្រោះវត្តទាំងអស់ត្រូវខ្មែរក្រហមគ្រប់គ្រង។ ពុធ សុភី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ សុភី...
អ្នកបើកកាណូត ជូនទៅខុសទីតាំង
(ក្រចេះ)៖ អ៊ុក ដារ៉ាវី ហៅ ម៉ាច អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងកុក ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រ៉ាវី បច្ចុប្បន្ន រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ក្រោយរដ្ឋប្រហាររបស់លោក លន់ នល់ គ្រួសាររបស់ រ៉ាវី បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅភ្នំពេញ។ គ្រួសាររបស់ រ៉ាវី...
ពីរខែទើបចេះស្ទូង
(ក្រចេះ)៖ សេង គា អាយុ៦៣ឆ្នាំ មានទីលំនៅ នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់ជាស្រ្តីមេម៉ាយ និងមានកូនស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមគ្រប់គ្រងអំណាចលើទូទាំងប្រទេសកម្ពុជា។ នៅពេលនោះ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីភ្នំពេញ ទៅខេត្តក្រចេះ។ គា ដឹងព័ត៌មានខ្លះៗអំពីភូមិសំបុកនៅមុនឆ្នាំ១៩៧៥ តាមរយៈការរៀបរាប់របស់អ្នកភូមិដែលគាត់ស្គាល់។ នៅភូមិនេះ ខ្មែរក្រហមបានចូលមកគ្រប់គ្រងតាំងពីឆ្នាំ១៩៧៣មកម្ល៉េះ។ គ្រួសាររបស់ គា និងប្រជាជនដទៃទៀត...
របបអាហារ អង្គការជាអ្នកបែងចែក
(ក្រចេះ)៖ នួន គីម មានអាយុ៨៧ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយសារតែបច្ចុប្បន្ននេះគាត់មានអាយុច្រើន គាត់មានជំងឺប្រចាំកាយ ដោយមួយថ្ងៃឈឺមួយថ្ងៃជាទៅតាមអាយុរបស់គាត់។ គាត់មានជំងឺស្ពឹកដៃជើងតាំងពីរបបខ្មែរក្រហមមកម្ល៉េះ។ នៅក្នុងរបបខ្មែរក្រហម គីម ជាប្រជាជនមូលដ្ឋាន ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅភូមិអូរស្វាយ ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺ ធ្វើស្រែ ដក-ស្ទូង និងក្រោយមកចូលធ្វើនៅផ្នែកស្រូវ-អង្ករ។ នៅក្នុងរបបនោះ ប្រជាជនស្ទើរតែគ្រប់រូប ទទួលរងផលលំបាកពីការងារ មានន័យថាប្រជាជនទាំងអស់ត្រូវមានតួនាទីធ្វើការងារជូនអង្គការសឹងតែគ្មានពេលឈប់សម្រាក។ ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ...
កុមារយោធា
(ក្រចេះ)៖ ហែន គឹមឆេន អាយុ៦០ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃនេះ គឹមឆេន មានជំងឺបេះដូង ព្រមទាំងមានអាការឆាប់តក់ស្លុត ពេលដែលចង្វាក់បេះដូងលោតបុកម្ដងៗ គាត់ពិបាកទ្រាំជាខ្លាំង។ ជំងឺនោះ គាត់ទើបតែកើតមានក្នុងឆ្នាំ២០២០ ហើយរយៈពេលកន្លងមកនេះ គាត់មិនសូវបានទៅមន្ទីរពេទ្យពិនិត្យសុខភាពបានញឹកញាប់នោះទេ។ នៅក្នុងរបបខ្មែរក្រហម គឹមឆេន មានអាយុប្រហែល១០ឆ្នាំ ហើយគាត់មានតួនាទីជាយោធាខ្មែរក្រហម ធ្វើការនៅស្រែពង្រ ប្រធានអង្គភាពឈ្មោះ...
កម្មករជីករ៉ែធ្យូងថ្ម
(ក្រចេះ)៖ នៅខែមេសា ឆ្នាំ១៩៧៥ លីហេង មានអាយុ១៧ឆ្នាំ។ នៅពេលនោះ យុវជនចំនួន៥ស្រុក មានដូចជា ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកក្រចេះ, ស្រុកស្នូល និងស្រុកសំបូរ ត្រូវបានអង្គការប្រមូលយកទៅធ្វើជាកម្មកររ៉ែ។ អង្គការ បាននាំយុវជនទាំងអស់សរុបចំនួន៣៩នាក់ ទៅរៀននៅវត្តអូរឫស្សីរយៈពេល៣ថ្ងៃ។ បន្ទាប់ពីរៀនចប់រយៈពេល៣ថ្ងៃ អង្គការបាននាំយុរជនទាំងអស់ទៅខេត្តស្ទឹងត្រែង។ គាត់ក៏ចេញដំណើរបន្តទៀត តាមបណ្ដោយទន្លេសេសាន ទៅដល់ភូមិមួយមានឈ្មោះថាភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន។ ទៅដល់ទីនោះ...
កសិកម្មគឺជាការងារទីមួយ
(ក្រចេះ)៖ ស៊ឹង ភិន អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងខេត្តក្រចេះ ចាប់តាំងពីរបបខ្មែរក្រហមចូលគ្រប់គ្រង មានការបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនធ្វើការងាររួម ហើយការងារដែលសំខាន់ជាងគេនៅក្នុងរបបនោះ ជាការងារកសិកម្មដែលប្រជាជនត្រូវធ្វើជាប្រចាំ។ ក្រៅពីកសិកម្ម នៅមានការងារផ្សេងទៀតដូចជា ជីកប្រឡាយ, លើកទំនប់, រែកដី, លើកភ្លឺស្រែ និងគាស់គល់ឈើ។ ភិន គឺជាប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងភូមិសំបុកតាំងពីដើមមក ដោយមិនត្រូវខ្មែរក្រហមជម្លៀសទៅទីណាផ្សេងនោះទេ។...
ត្រូវទិតៀនព្រោះដកដើមព្រលឹត
(ក្រចេះ)៖ ឈាងលីន ត្រូវបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន ឲ្យអង្គការយកទៅសម្លាប់ចោល ដោយសារតែគាត់ដកដើមព្រលឹតដែលមានស្លឹក មិនមែនដកតែផ្កា។ ឈាងលីន បាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ អង្គការឲ្យស្លតែផ្កាព្រលឹត ដល់ថ្នាក់គាត់រកផ្កាព្រលឹតមកស្លមិនបាន ព្រោះផ្កាព្រលឹតទាំងអស់នោះដុះមិនទាន់តម្រូវការ។ របបអាហារដែលប្រជាជនទទួលបាន គឺជាបបររាវលាយជាមួយនឹងសម្លត្រកួន, ព្រលឹត និងត្រពាំង។ ជារៀងរាល់ថ្ងៃ ប្រជាជនហូបតែម្ហូបដដែលៗមិនមានអ្វីផ្លាស់ប្ដូរឡើយ។ អ៊ូ ឈាងលីន អាយុ៧៦ឆ្នាំ មានអស័យដ្ឋាននៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។...
បបរមានតែទឹក
(ក្រចេះ)៖ ផង់ គឹមយឹន អាយុ៧៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន យឹម មានជំងឺទឹកនោមផ្អែម ហើយគាត់តែងតែវិលមុខជាប្រចាំថ្ងៃ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនៅក្រចេះមានភាពចលាចល ប្រជាជនរត់គេចចេញពីភូមិកំណើត ទៅរស់នៅតំបន់វាល ឬតាមដងអូរ។ ការទម្លាក់គ្រាប់បែកបង្កជាផលប៉ះពាល់ទៅលើផ្ទះរបស់ប្រជាជនមួយចំនួន និងប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ។ ការរៀបរាប់អំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺមានភាពខុសៗគ្នាទៅតាមបទពិសោធន៍ឆ្លងកាត់របបនោះរបស់បុគ្គលម្នាក់ៗ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានបង្កើតសហករណ៍ឲ្យប្រជាជនរស់នៅរួម ហូបបាយរួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់ក្នុងសមូហភាព។...
ធ្វើការគ្មានពេលសម្រាក អាហារក៏តិច
(ក្រចេះ)៖ ចាប សាត អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តក្រចេះ។ បច្ចុប្បន្នសាត រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ នៅអំឡុងពេលខ្មែរក្រហមកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ប្រជាជនដែលមានទាំងប៉ុន្មាន ត្រូវប្រមូលដាក់រួមជាសមូហភាព មិនថាជាផ្ទះសំបែង សត្វពាហនៈ និងដំណាំជុំវិញផ្ទះ។ ជាក់ស្ដែងផ្ទះរបស់ សាត ត្រូវអង្គការរុះរើចោល។ ក្រោយពីបញ្ចូលរបស់ទាំងអស់នោះចូលជាទ្រព្យសមូហភាពរួចហើយ ប្រជាជនទាំងអស់មិនមានសិទ្ធិលើទ្រព្យសម្បត្តិទាំងអស់នោះទៀតហើយ សិទ្ធិនៃការប្រើប្រាស់...
ម្ដាយជាប់គុកព្រោះខ្សែដៃ
(ក្រចេះ)៖ ម្ដាយរបស់ ហេង ត្រូវបានអង្គការចាប់ឃុំនៅក្នុងគុករយៈពេលមួយសប្ដាហ៍ ដោយសារតែបានលាក់ទុកខ្សែដៃមួយខ្សែ។ នៅរបបខ្មែរក្រហម ប្រជាជនទាំងអស់ គ្មានសិទ្ធិរក្សាទុកទ្រព្យសម្បត្តិឯកជនឡើយ ដោយទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវដាក់បញ្ចូលជាទ្រព្យសមូហភាព។ ហ៊ឹម ហេង អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានទីលំនៅបច្ចុប្បន្ននៅភូមិគោលាប់ ឃុំបន្ទាយ ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយទាំងអស់នេះគឺជាដំណាលសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម...
ស្ទើរតែមានបញ្ហាផ្លូវចិត្ត ដោយសាររបបខ្មែរក្រហម
(ក្រចេះ)៖ របបខ្មែរក្រហម បានធ្វើឲ្យ ណារិន ជួបការលំបាកជាច្រើន និងស្ទើរតែបណ្ដាលឲ្យគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ បង្កឡើងពីការបាត់បង់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិជាច្រើន។ នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សំ ណារិន ហៅក្រៅ អ៊ីន អាយុ៩៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតូនី ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរបស់ ណារិន ស្ថិតនៅភូមិអូរឫស្សី២ ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ នៅអំឡុងរដ្ឋប្រហារឆ្នាំ១៩៧០...
ប្រជាជនត្រៀម
(ក្រចេះ) ផន សុខា ភេទស្រី អាយុ៦២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សុខា បានរៀបរាប់បទពិសោធន៍របស់ខ្លួន ឆ្លងកាត់ របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ក្នុងតំបន់របស់គាត់រស់នៅ មានការទម្លាក់គ្រាប់បែកនៅក្បែរនឹងផ្ទះរបស់ប្រជាជន។ នៅពេលដែលឮសំឡេងយន្តហោះ គ្រប់ប្រជាជនទាំងអស់បាននាំកូនចៅ ចូលទៅក្នុងរណ្ដៅត្រង់សេ...
យោធាខ្មែរក្រហម
(ក្រចេះ) បាន ច័ន្ទថូ ភេទស្រី អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ន ច័ន្ទថូ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីអំណាច ប្រទេសជាតិចាប់ផ្តើមច្របូកច្របល់។ នៅឆ្នាំ១៩៧២ ក្នុងតំបន់មួយចំនួននៅខេត្តកំពង់ចាម មានការទម្លាក់គ្រាប់បែក ហើយពេលនោះ...
កសាងព្រោះតែប៉េងប៉ោះ
(ក្រចេះ)៖ ផាត់ សាវេន ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿងរ៉ាវដែលសាវេន ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺគាត់ត្រូវបានខ្មែរក្រហមចាប់យកទៅកសាង ដោយសារគាត់លួចហូបអាហារបន្ថែម។ ពេលនោះគាត់មានដាំបន្លែនៅជុំវិញផ្ទះ ដូចជាត្រប់ និងប៉េងប៉ោះ។ គាត់បានបេះបន្លែទាំងនោះយកទៅហូបជាមួយនឹងរបបអាហារដែលអង្គការបានចែកឲ្យ។ ពេលដែលអង្គការបានដឹង នៅពេលប្រជុំអង្គការបានលើកឡើងពីចំណុចនោះ ដើម្បីយកទោសគាត់។ ម្យ៉ាងវិញទៀត នៅអំឡុងរបបខ្មែរក្រហម គាត់កំពុងតែពពោះកូនប្រុសរបស់គាត់។ ជិតដល់ថ្ងៃសម្រាល គាត់បានឈប់សម្រាកមិនទៅធ្វើការ។...
ប្រជុំទិតៀន
(ក្រចេះ)៖ ការប្រជុំទិតៀន គឺការប្រជុំគ្នារវាងកងឈ្លបខ្មែរក្រហម និងប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម។ ការប្រជុំនោះ តម្រូវឲ្យប្រជាជនគ្រប់រូបមានសិទ្ធិលើកឡើងពីកំហុសរបស់គ្នាទៅវិញទៅមក ។ ផាត់ សាវីន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តតាកែវ។ រឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម ដែល សាវីន មិនអាចបំភ្លេចបាននោះគឺ នៅពេលដែលប្រជុំទិតៀន អង្គការបានចោទប្រកាន់ថាគាត់ជានាយទុនមិនព្រមដាក់ខ្លួន ព្រោះពេលនោះគាត់បានយកអំបិលបុកលាយជាមួយនឹងផ្លែអំពិលហូបជាមួយបាយ។ អង្គការមិនពេញចិត្តនឹងអ្វីដែលគាត់បានធ្វើនោះទេ ព្រមទាំងបានស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ សាវីន...
កុមារក្នុងរបបខ្មែរក្រហម
ចំណាំ៖ ដោយសារ ស៊ីណាង មានវ័យក្មេងខ្លាំងក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចែករំលែកដល់អ្នកស្ម័គ្រចិត្តកម្ពុជា គឺតាមការដំណាលរបស់លោកយាយរបស់គាត់។ (ក្រចេះ)៖ កុមារនៅក្នុងរបបខ្មែរក្រហម មិនមានអ្វីធ្វើច្រើននោះទេ។ ការងារភាគច្រើនដែលកុមារតែងតែធ្វើ គឺកាប់ទន្ទ្រានខេត្ត, ប្រមូលដីឥដ្ឋ និងរើសអាចម៍គោ សម្រាប់លាយធ្វើជាជី។ កុមារមួយចំនួនទៀត អាយុក្រោម៥ឆ្នាំ ត្រូវរស់នៅក្នុងមណ្ឌលកុមារ ដែលមានស្រ្តីវ័យចំណាស់មើលការខុសត្រូវ។ ឪពុកម្ដាយរបស់កុមារទាំងនោះ នៅរៀងរាល់ពេលព្រឹក ត្រូវយកកូនទៅផ្ញើជាមួយនឹងចាស់ៗ ឲ្យគាត់មើលថែទាំជំនួស ព្រោះឪពុកម្ដាយទាំងអស់ត្រូវមានតួនាទីធ្វើការនៅក្នុងសហករណ៍ ហើយត្រូវត្រឡប់ទៅយកកូនវិញនៅពេលល្ងាច។ ទុយ...
ប្រាំមួយគូក្នុងពេលតែមួយ
(ក្រចេះ)៖ សំ បុណ្ណ ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បុណ្ណ បានរៀបរាប់អំពីភាពលំបាករបស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបនោះ គាត់ពិតជាជួបផលលំបាកជាច្រើន ដោយសារខ្មែរក្រហមបានជម្លៀសគាត់ចេញពីកន្លែងមួយទៅកន្លែងមួយទៀត ដោយគ្មានគោលដៅច្បាស់លាស់។ ខ្មែរក្រហម បានធ្វើបាបប្រជាជនសព្វគ្រប់បែបយ៉ាង ដោយរួមទាំងបង្អត់អាហារ, បង្ខំឲ្យធ្វើការងារ, វាយធ្វើបាប និងពេលខ្លះអាចឈានដល់ការកាប់សម្លាប់។ បុណ្ណ...
ប៊ី សេងហ៊ាង៖ យោធាពាណិជ្ជកម្មរដ្ឋ និងជាអតីតអ្នកទោសនៅ ម-៨៧០
នៅក្នុងឆ្នាំ១៩៧៦ សេងហ៊ាង ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការជាយោធាពាណិជ្ជកម្ម ជាអ្នកកាន់ផ្នែកបញ្ជីសម្ភារ នៅឃ្លាំងពាណិជ្ជកម្មរដ្ឋមួយកន្លែងនៅទីក្រុងភ្នំពេញ។ មិនបានប៉ុន្មាន គាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួន យកទៅដាក់នៅគុក ម-៨៧០ ដោយចោទប្រកាន់ថាជាប់និន្នាការនយោបាយ។ ប៊ី សេងហ៊ាង[1] ភេទស្រី អាយុ៥២ឆ្នាំ កើតនៅឆ្នាំ១៩៥៤ នៅភូមិសាលាដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុករបស់ សេងហ៊ាង...
កងចល័តនៅរបបខ្មែរក្រហម
(ក្រចេះ)៖ កងចល័តនៅរបបខ្មែរក្រហម គឺជាកងសហករណ៍ដែលតែងតែផ្លាស់ប្ដូរការងារ និងទីតាំងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ហើយកងចល័តភាគច្រើនគឺជាកងយុវជន យុវនារី។ ពិន ប៉ុណ្ណា[1] ភេទប្រុស មានអាយុ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុណ្ណា មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស២នាក់ បាត់ខ្លួនម្នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្រុសរបស់គាត់ដែលបានបាត់ខ្លួនមានតួនាទីជាគ្រូបង្រៀន នៅក្នុងរបប លន់ នល់ អង្គការបានប្រាប់សមាជិកគ្រួសារថា បញ្ជូនឲ្យទៅបង្រៀនសិស្សនៅខេត្តកំពង់ឆ្នាំង តាំងពីពេលនោះមកគឺបាត់ដំណឹងបងប្រុសរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។...
គាំ យ៉ន៖ កងចល័តជីកទំនប់
(ក្រចេះ)៖ គាំ យ៉ន ភេទប្រុស មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ ៥នាក់ ប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ គាំ យ៉ាន បានស្លាប់នៅក្នុងរបបខ្មែរក្រហម និង ២នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូនទាំង២នាក់នោះ គឺស្លាប់ដោយសារតែជំងឺប្រចាំកាយ។ នៅក្នុងរបបខ្មែរក្រហម យ៉ន មានតួនាទីជាកងចល័ត ជីកទំនប់ និងលើកប្រឡាយ។ ផលវិបាកដែលគាត់បានជួបប្រទះនៅក្នុងរបបនោះគឺ...
ទំនប់អូរតាណឹង
ទំនប់អូរតាណឹងមានចម្ងាយប្រហែលជាជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់មួយនេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មាននូវការដាប់អក្សរដែលបានសរសេរថា «សង្គមរាស្រ្តនិយម ស្ថាបនាខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។ យោងតាមការដាប់អក្សរនេះបានបញ្ជាក់ឲ្យឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១ ដែលស្ថិតនៅក្នុងរបបសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។ សម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) បានកសាងទំនប់នេះដោយសារទ្រង់ទតឃើញពីភាពលំបាកនៃការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ជនជាតិមិល...
ឈឹម ស៊ីថា៖ យោធាស្ម័គ្រចិត្ត
ឈឹម ស៊ីថា ហៅ ស៊ីថាន ភេទប្រុស កើតនៅឆ្នាំ១៩៥៦ គាត់មានអាយុ៥០ឆ្នាំ (២០០៦) មុខរបប ធ្វើស្រែ និងនេសាទត្រី រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូនចំនួន ១១នាក់ ស្លាប់ម្នាក់ដោយសារសង្រ្គាម[1]...
ស្ម័គ្រចិត្តបម្រើបដិវត្តន៍
ប្រជាជនជាច្រើនបានស្ម័គ្រចិត្តចូលបដិវត្តន៍ ដើម្បីគាំទ្រ ព្រះបាទនរោត្ដម សីហនុ ឡើងគ្រងអំណាចសាជាថ្មី។ តំបន់ក្រចេះ ស្រុកព្រែកប្រសព្វ បន្ទាប់លោកសេនាប្រមុខ លន់ នល់ និងសហការីរបស់ខ្លួន ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីព្រះប្រមុខរដ្ឋ តំបន់ក្រចេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានយោធាខ្មែរក្រហមកាន់កាប់នៅក្នុងឆ្នាំ១៩៧០។ បន្ទាប់ពីរបបសាធារណរដ្ឋខ្មែរ ឡើងកាន់អំណាច បានធ្វើឲ្យប្រជាជនកម្ពុជាមានការមិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោកឧត្ដមសេនីយ៍ លន់ នល់។ អ៊ី សុផាន...
លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...
សហករណ៍ខ្ញុំលំបាកមធ្យម
(ក្រចេះ)៖ នៅក្នុងរបបខ្មែរក្រហម ប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នា អំពីទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។ មិនខុសគ្នាប៉ុន្មាន ឯក គីមសេន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បានចែករំលែកប្រវត្តិឆ្លងកាត់របបខ្មែរក្រហមដែរ។ ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ដែលនៅពេលនោះ...
តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម
ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ...
យោធា នៅក្នុងអង្គភាព មជ្ឈិម
ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងមានសង្រ្គាមស៊ីវិលរវាងកងកម្លាំងខ្មែរក្រហម និងកងកម្លាំងរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមបានប្រើប្រាស់ព្រះនាម ព្រះបាទ នរោត្ដម សីហនុ និងការទម្លាក់គ្រាប់បែកនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សម្រាប់ជាមូលដ្ឋានក្នុងការអូសទាញយុវជនវ័យក្មេងឲ្យចូលបម្រើបដិវត្ដន៍។ កងទ័ពបដិវត្ដន៍ដែលចូលរួមដោយប្រជាជននៅតាមជនបទចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៣ យុវជនវ័យក្មេងដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ បានស្ម័គ្រចិត្តចូលបម្រើបដិវត្ដន៍ខ្មែរក្រហមដោយជឿជាក់ថា ខ្មែរក្រហមអាចនាំសម្ដេចព្រះបាទ នរោត្ដម សីហនុ មកកាន់អំណាចវិញ ហើយនឹងអាចបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងៗជាច្រើននាក់ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែរយៈពេលខ្លីប៉ុណ្ណោះ...
កូនស្លាប់ព្រោះជីវភាពខ្វះខាត
(ក្រចេះ) ៖ ណុប សាម៉ី ភេទស្រី មានអាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាម៉ី មានកូនប្រាំបីនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាំនាក់នោះទេ។ គាត់បានប្រាប់ថា កូនរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត គាត់រវល់តែចេញធ្វើការរកប្រាក់ មិនបាននៅមើលថែកូនបានដិតដល់ទើបបណ្ដាលឲ្យកូនរបស់គាត់ខ្វះជីវជាតិមានជំងឺរហូតដល់បាត់បង់ជីវិត។ ចំណែកកូនម្នាក់ទៀត ស្លាប់ដោយសារតែស្លាក់ទឹកបបរ និងម្នាក់ទៀតស្លាប់ដោយសារតែកើតពិស ហើយគាត់មិនបានមើលថែដិតដល់ ព្រមទាំងមិនមានថ្នាំសម្រាប់ព្យាបាលថែមទៀតផង។ គាត់បាននិយាយថា មិនមានរបបណាដែលប្រជាជនរងភាពវេទនា និងឃោរឃៅដូចជារបបខ្មែរក្រហមឡើយ។...
ម្ដាយមីងជាខ្មែរសរ
(ក្រចេះ) ៖ សន់ សុខលាប ភេទស្រី មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។ នៅក្នុងរបបខ្មែរក្រហម គាត់ស្ថិតនៅក្នុងវ័យកុមារ ហើយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតរបស់គាត់ ទៅកាន់ទីកន្លែងជាច្រើនផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលនោះ ដោយសារតែ សុខលាប មានម្ដាយមីងជាអ្នកធ្វើការនៅក្នុងរបប លន់ នល់ ទើបអង្គការបានប្រមូលគ្រួសារជិតឆ្ងាយរបស់គាត់ទាំងអស់ដើម្បីយកទៅសម្លាប់ ប៉ុន្តែត្រូវបែកការ...
មានអ្នករបួស និងស្លាប់ជារៀងរាល់ថ្ងៃ
(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់ ឆ្ងាយពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់...
អង្គការកុហកខ្ញុំ
(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ...
ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ
(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...
ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស
ក្រចេះ ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រចេះបានប្រាប់អំពីការចងចាំមួយដែលខ្លួនចាំមិនភ្លេចថា ព្រឹកឡើងឃើញសាកសពអណ្ដែត ចំនួនមួយឬពីរសាកសព អំឡុងឆ្នាំ ១៩៧៨។ លាន គឹមហេន មានអាយុ ៧២ឆ្នាំ រស់នៅភូមិដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាលពីសម័យខ្មែរក្រហម គឹមហេន មានអាយុប្រហែល ៣០ឆ្នាំ និងទើបតែសម្រាលកូនទី ៤ របស់ខ្លួន ដូច្នេះខ្មែរក្រហមបានប្រើឲ្យនៅចាំសំនាប និងត្បាញក្រមា និងភួយនៅវិហារចាម...
អង្គការប្រើឲ្យធ្វើការទាំងខ្ញុំនៅសរសៃខ្ចី
(ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច ត្រូវធ្វើស្រែប្រវាស់ដៃ និងគ្រប់ទ្រព្យសម្បត្តិទាំងអស់ ត្រូវបានបញ្ចូលក្នុងសហករណ៍។ ប្រជាជនកម្ពុជាទាំងអស់...
អង្គការចាប់មនុស្សទៅទាំងយប់
(ក្រចេះ)៖ រាជ សារុំ មានអាយុ៧៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីផ្ទះរបស់គាត់ ទៅកាន់ភូមិថ្មីមួយដែលស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ នៅអំឡុងពេលជម្លៀសទៅ គាត់មិនបានយកទ្រព្យសម្បត្តិអ្វីភ្ជាប់ទៅជាមួយច្រើនឡើយ ព្រោះគាត់មានកូនតូច ដូច្នេះបានត្រឹមតែយកខោអាវបន្តិច និងឆ្នាំងតូចមួយទុកសម្រាប់ដាំបាយហូបប៉ុណ្ណោះ។ គាត់បានប្រាប់បន្តទៀតថា ដោយសារតែភាពលំបាកវេទនាពេក គាត់មិនចង់បានរបស់ទ្រព្យអ្វីជាប់នៅនឹងខ្លួនឡើយ ហើយក៏មិនដឹងយកទៅធ្វើអ្វីដែរ។ ពេលធ្វើដំណើរតាមផ្លូវ សារុំ បានបែកពីម្ដាយ ប៉ុន្តែនៅបន្ទាប់ពីបានទៅដល់ទំនប់ព្រែកកាំង...
អតីតគ្រូពេទ្យ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ វ៉ាន់ សុខន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិដូង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សុខន និយាយថា នៅក្នុងរបបខ្មែរក្រហមមានភាពជឿនលឿនទៅលើការធ្វើការងារ ដូច្នេះហើយបានជាមានប្រឡាយ និងទំនប់ធំៗ ដែលអាចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។ គាត់ក៏បានបញ្ជាក់ប្រាប់ផងដែរថា ថ្វីត្បិតតែការងារជឿនលឿនមែន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការសម្លាប់មនុស្សដែលគ្មានកំហុសអស់ជាច្រើននាក់។ អង្គការប្រើប្រជាជនឲ្យកាប់រណ្ដៅទុកសម្រាប់កប់ខ្លួនឯងក៏មានដែរ។ ប្រជាជនខ្លះត្រូវបានអង្គការកុហកថានាំឲ្យទៅធ្វើត្រីប្រហុកនៅឯសមុទ្រ...
កសិករចិញ្ចឹមមាន់ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាគ្រប់វ័យ ត្រូវតែធ្វើការងារគ្រប់ៗគ្នា។ កងកុមារក្មេងៗ អង្គការប្រើឲ្យនៅចាំដេញចាបកុំឲ្យចាបស៊ីស្រូវ ក្រៅពីនេះត្រូវ រើសអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងឃ្វាលគោ ក្របីជាដើម។ ចំណែកកងយុវជន យុវនារី ត្រូវលើកទំនប់ ជីកប្រឡាយ និងធាក់រហាត់ទឹក រីឯចាស់ៗដែលមានអាយុចាប់ពី ៣០-៤០ឆ្នាំ ត្រូវធ្វើស្រែ ភ្ជួររាស់ ដកស្ទូង ជាដើម។ ចំណែកឯកងចាស់ៗដែលមិនអាចធ្វើការងារធ្ងន់បាន គឺអង្គការឲ្យនៅមើលថែកុមារតូចៗ...
កងកុមារ នៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រស់នៅក្នុងខេត្តក្រចេះ បានរៀបរាប់អំពីដំណើរជីវិតរបស់គាត់ជាកងកុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជារបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ សុខ សឿន ភេទប្រុស មានអាយុ ៥៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីភូមិស្រឡៅពក ខេត្តកំពង់ចាម ទៅកាន់ស្រុកចម្ការលើ។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងភូមិស្រឡៅពកនោះចេញទៅតាមទិសដៅផ្សេងដែលអង្គការបានរៀបចំ ហើយបានជម្លៀសយកប្រជាជនភូមិ-ស្រុកផ្សេងឲ្យទៅនៅក្នុងភូមិស្រឡៅពកនោះវិញ។ សឿន បានបន្ថែមថា គាត់ធ្លាប់បានឃើញអង្គការបណ្ដើរប្រជាជនទៅធ្វើទារុណកម្ម រួចហើយសម្លាប់ចោល ហើយគាត់ក៏បានឃើញផ្ទាល់នឹងភ្នែកពេលដែលអង្គការវាយសម្លាប់ដែរ...
អង្គការបង្ខំឲ្យខ្ញុំសម្លាប់កូន
(ក្រចេះ)៖ មល់ សម្បត្តិ ភេទស្រី អាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានទីលំនៅក្នុងភូមិឃុំដដែល។ គាត់មានកូនចំនួន១២នាក់ ស្លាប់អស់ប្រាំមួយនាក់។ សម្បត្តិ បាននិយាយប្រាប់ថា រឿងរ៉ាវដែលគាត់ចាំមិនភ្លេចនោះគឺ នៅក្នុងរបបខ្មែរក្រហមមិនមានអាហារហូបគ្រប់គ្រាន់នោះទេ គាត់ត្រូវហូបស្លឹកឈើជំនួសឲ្យបាយ។ ក្រៅពីស្លឹកឈើគឺមានគល់ចេក គល់ល្ហុង ផ្លែបេង ផ្លែសម្រង និងមើមក្ដួចជាដើម។ សម្បត្តិ...
ជាប់ឈ្មោះនៅក្នុងបញ្ជីសម្លាប់
(ក្រចេះ)៖ ឡៃ ឈឿន ភេទស្រី មានអាយុ ៧៥ឆ្នាំ មានកូនបីនាក់ បច្ចុប្បន្នមានទីលំនៅ នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការស្ទូង ដកស្រូវ តាមបញ្ជារបស់អង្គការ។ អង្គការតែងតែកសាងប្រជាជនណាដែលមិនខិតខំធ្វើការ ដោយធ្វើការខ្ជិល និង ធ្វើការយឺត។ នៅជំនាន់នោះប្រជាជនកម្ពុជាទាំងអស់ទទួលរងទុក្ខលំបាកដោយសារតែការធ្វើការហួសកម្លាំង អាហារហូបមិនគ្រប់គ្រាន់ ទទួលរងការចោទប្រកាន់ពីអង្គការ និងការទិតៀនគ្នាទៅវិញទៅមក។ សម្រាប់របបអាហារនៅក្នុងរបបនោះមានត្រឹមតែបបរមួយចានប៉ុណ្ណោះ។ ឈឿន...
អតីតកងចល័តនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ ខៃ ហៀង ភេទស្រី មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ្មែរក្រហមបានបំផ្លាញផ្ទះរបស់គាត់ចោល ដោយយកទៅធ្វើជារោងបាយសម្រាប់សហករណ៍។ ប្រជាជនមានសម្លៀកបំពាក់តែមួយសម្រាប់ និងក្រមាពណ៌ក្រហមមួយ និងស្បែកជើងកងឡានមួយសម្រាប់។ សម្លៀកបំពាក់របស់គាត់គឺជា សាច់ក្រណាត់មិនបានស្អាត និងមាំល្អនោះទេ ព្រោះគាត់ត្រូវពាក់ទៅធ្វើការជារៀងរាល់ថ្ងៃ មិនមានពេលវេលាដើម្បីបោកហាលឲ្យស្ងួតឡើយ មានពេលខ្លះគាត់ត្រូវពាក់សម្លៀកបំពាក់ទាំងសើមទៅធ្វើការ។ អង្គការបានជម្លៀស ហៀង ឲ្យទៅរស់នៅផ្ទះរបស់ជនជាតិខ្មែរអ៊ិស្លាម ហើយបានជម្លៀសជនជាតិអ៊ិស្លាមទៅនៅតំបន់ផ្សេង។ ទៅដល់ទីនោះគាត់បានចិញ្ចឹមមាន់ទា...
ខ្មែរក្រហមបង្ខំខ្ញុំរៀបការ
(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ឈឹម ស៊ាម ភេទស្រី បច្ចុប្បន្នមានអាយុ ៧០ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់បាននិយាយប្រាប់ថា កាលពីរបបខ្មែរក្រហមគាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ និងបានស្លាប់បាត់បង់ជីវិតចំនួនប្រាំនាក់។ របបខ្មែរក្រហម គឺជារបបមួយដែលប្រជាជនកម្ពុជាសឹងតែគ្រប់រូបមានភាពតក់ស្លុតនៅពេលដែលបានឮ។ មានប្រជាជនជាច្រើន ដែលត្រូវបាត់បង់សមាជិកគ្រួសារ ដោយសារតែការជម្លៀស ជំងឺ កង្វះអាហារបរិភោគ និងដោយសារការសម្លាប់របស់ខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ស៊ាម ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅកាន់ខេត្តកំពង់ធំ...
កុមារបុកអង្ករនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ របបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩ ជារបបសាហាវឃោរឃៅ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជាជនកម្ពុជាមានភាពភ័យខ្លាច និងមិនចង់ឲ្យកើតមានម្ដងទៀតឡើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់មិនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងមិនមានសិទ្ធិក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនដែរ។ ទ្រព្យសម្បត្តិទាំងអស់ត្រូវអង្គការដាក់បញ្ចូលជារបស់សហករណ៍។ រិន ប៉ុណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ មានកូនពីរនាក់ក្នុងបន្ទុក។ សព្វថ្ងៃគាត់រស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុជាងដប់ឆ្នាំ។ ពេលនោះគាត់នៅក្នុងកងកុមារ ធ្វើការនៅក្នុងសហករណ៍បុកអង្ករ...
ខ្មែរក្រហមដេញចាប់ខ្ញុំដោយសារតែដំឡូង
(ក្រចេះ)៖ ឈ ស៊ីឆេង មានអាយុ៥១ឆ្នាំ តួនាទីជាមេភូមិ មានទីកន្លែងកំណើតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយបច្ចុប្បន្នគាត់រស់នៅក្នុងភូមិ ឃុំដដែល។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រាំមួយឆ្នាំ។ ការធ្វើស្រែនៅក្នុងមួយឆ្នាំៗបានទិន្នផលច្រើន។ នៅក្នុងភូមិអំពិលទឹកដែលគាត់ស្នាក់នៅបច្ចុប្បន្ននេះ មានជង្រុកស្រូវពីរកន្លែង នៅក្បាលទំនប់មួយកន្លែង និងនៅទំនប់ក្រោមមួយកន្លែងទៀត។ ថ្វីត្បិតតែទិន្នផលស្រូវបានច្រើនមែន ប៉ុន្តែមិនដឹងថា អង្គការយកទិន្នផលស្រូវទាំងអស់នោះទៅទីណាទេ ព្រោះប្រជាជនមានការខ្វះខាតអាហារជាខ្លាំង។ ចំពោះលុយកាលពីសម័យសម្ដេច នរោត្តម សីហនុ...
ខ្ញុំបាត់បង់កូនប្រាំមួយនាក់
(ក្រចេះ)៖ ម៉ៅ វីន ភេទប្រុស មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់មានបងប្អូនប្រាំនាក់ ប្រុសបួននាក់ និងស្រីម្នាក់។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វីន ជាប្រជាជនមូលដ្ឋាន មិនត្រូវបានជម្លៀសចេញទៅខេត្តផ្សេងឡើយ។ នៅក្នុងរបបនោះ វីន មានអាយុប្រហែលជា៣០ឆ្នាំ។ គាត់បានរៀបការជាមួយភរិយារបស់គាត់នៅមុនរបបខ្មែរក្រហមចូលកាន់អំណាច។ គាត់មានកូនទាំងអស់ប្រាំពីរនាក់ ស្លាប់អស់ប្រាំមួយនាក់ ដោយសារជំងឺស៊ីស្តូសូម៉ាមេគង្គី។ (យោងតាម «ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី...
អង្គការរៀបអាពាហ៍ពិពាហ៍ឲ្យខ្ញុំ
(ក្រចេះ)៖ ប៊ន យុំ ភេទស្រី អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នគាត់រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប៊ន យុំ បានរៀបរាប់ថា រឿងដែលគាត់នៅតែចងចាំនោះគឺ ការដែលប្រជាជនគ្រប់រូបមិនទទួលបានការសិក្សា មិនថាចាស់ ឬក្មេង។ ប្រជាជនមិនបានទទួលអាហារគ្រប់គ្រាន់ទេ ដោយក្នុងមួយថ្ងៃ គាត់ទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។ យើងមើលឃើញថា ប្រជាជនដែលធ្លាប់ឆ្លងកាត់របបនោះ...
អតីតអ្នកទោសនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមប្រជាជនកម្ពុជាសឹងគ្រប់រូប ដែលធ្លាប់រស់នៅឆ្លងកាត់សុទ្ធតែបានជួបទុក្ខលំបាកគ្រប់គ្នា។ បូ មាឃ ភេទស្រី អាយុ៨២ឆ្នាំ មានកូនបីនាក់។ បច្ចុប្បន្នរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បូ មាឃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តក្រចេះ។ គាត់បានរៀបរាប់ថា៖ «[ខ្ញុំ] ត្រូវបានគេធ្វើបាប យកទៅកសាងខ្លួននៅភ្នំត្រាំង»។ គាត់បានបាត់បង់សាច់ញាតិជាច្រើននាក់ ប៉ុន្តែគាត់មិនបានចាំឈ្មោះទាំងអស់ឡើយ។ បងជីដូនមួយរបស់គាត់ម្នាក់បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមមកដល់បច្ចុប្បន្ននេះ មិនទទួលបានដំណឹងឡើយ។ មាឃ...
អតីតទាហាននៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ ថៃ ភីន បច្ចុប្បន្នមានអាយុ៧០ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់មានបងប្អូនប្រាំបីនាក់ គាត់ជាកូនទីពីរ។ នៅអំឡុងឆ្នាំ ១៩៧៤ គាត់មានអាយុប្រហែលជា១៦ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ចូលធ្វើការនៅក្នុងជួរទាហាន អង្គការបានចាត់តាំងប្រជាជនជាច្រើននាក់ឲ្យចូលបម្រើការងារនៅក្នុងជួរទាហាន។ គាត់បានធ្វើចម្ការ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់នៅក្នុងជំរុំកងទ័ព។ ការសិក្សារៀនសូត្រនៅក្នុងរបបនោះ គឺមិនមានប្រជាជនណាបានរៀនសូត្របានជ្រៅជ្រះឡើយ។ ភីន មិនបានរស់នៅជុំគ្រួសាររបស់គាត់នោះទេ។ ឪពុករបស់គាត់ត្រូវបានអង្គការចោទថាជាខ្មាំង និងត្រូវបានចាប់ខ្លួនបញ្ជូនទៅធ្វើការនៅតំបន់កំពង់ភ្លុក។ ឆ្នាំ១៩៧៥ ភីន...
កម្មករសហជីពចៀរជ័រកៅស៊ូ
(ក្រចេះ)៖ ឌុក ម៉ៅ ភេទប្រុស មានអាយុ ៦៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងពេលដែលរបបខ្មែរក្រហមចូលកាន់អំណាច អង្គការបានដាក់ទិសដៅជម្លៀសប្រជាជនស្ទើរតែមួយប្រទេស ដើម្បីឲ្យទៅធ្វើការ។ មានប្រជាជនខ្លះត្រូវជម្លៀសឆ្លងខេត្ត ខ្លះទៀតក៏នៅក្នុងខេត្តកំណើត។ ការរស់នៅក្នុងរបបនោះគឺមានភាពលំបាកច្រើន ព្រោះមានការខ្វះខាតអាហារបរិភោគ ការធ្វើពលកម្មហួសកម្លាំង ទីកន្លែងស្នាក់នៅក៏មិនមានត្រឹមត្រូវ។ ម៉ៅ ត្រូវបានអង្គការដាក់ទិសដៅ ឲ្យទៅធ្វើការនៅឯស្រុកស្នួល ដែលពេលនោះគាត់មានអាយុប្រហែលជា ១៦ឆ្នាំ។ ពេលដែលគាត់ទៅរស់នៅតំបន់នោះ...
អតីតកងផលិត
(ក្រចេះ)៖ អៀង វ៉ាន់ថន ភេទប្រុស មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ វ៉ាន់ថន មានកូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់។ វ៉ាន់ថន បានរៀបរាប់អំពីទុក្ខលំបាករបស់គាត់ថា កាលពីរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីសមាជិកគ្រួសាររបស់គាត់។ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅតំបន់ក្នុងព្រៃ។ នៅទីនោះគាត់បានធ្វើការទៅតាមអ្វីដែលអង្គការបានបញ្ជាឲ្យគាត់ធ្វើ អង្គការបានឲ្យគាត់គាស់គល់ឈើនៅក្នុងព្រៃចាញ់ ដើម្បីយកដីធ្វើស្រែ។ ក្នុងពេលនោះដែរគាត់ធ្វើការនៅក្នុងកងប្រវាស់ដៃ។ គាត់បាននិយាយបន្ថែមថា អង្គការប្រើឲ្យប្រជាជនទាំងអស់ធ្វើការជារៀងរាល់ថ្ងៃ...
កងកុមារនៅក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ អ៊ាង ឈាន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុជាងដប់ឆ្នាំ គាត់ជាកងកុមារ។ អង្គការបានប្រើឲ្យគាត់នៅចាំសត្វសេក ព្រោះខ្លាចសត្វនោះបំផ្លាញដំណាំ និងឲ្យគាត់ជួយលើកទំនប់ពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះអង្គការបានបញ្ជូនឲ្យគាត់ទៅជួយស្ទូងស្រូវ។ នៅម៉ោងប្រហែលជាប្រាំបួនព្រឹកអង្គការបានឲ្យឈប់សម្រាក ដើម្បីឲ្យកុមារទាំងអស់ទៅរៀនអក្សររយៈពេលមួយម៉ោង។ ក្រៅពីការងារខាងលើនេះ អង្គការបានប្រើឲ្យគាត់ទៅកាប់ទន្ទ្រានខែត្រ យកទៅចញ្ច្រាំឲ្យល្អិតដើម្បីលាយជាមួយនឹងលាមកគោ ឬលាមកមនុស្ស...
ហូបបាយជ័រស្លាជារៀងរាល់ថ្ងៃ
(ក្រចេះ)៖ មាស អឿន ភេទប្រុស មានអាយុ៧៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់ មានបងប្អូនប្រាំបីនាក់ ស្លាប់អស់ប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម អឿន មានអាយុប្រហែលជា២៨ឆ្នាំ។ នៅក្នុងរបបនោះ គាត់ជាកសិករថ្នាក់លើ ជាប្រជាជនបម្រុង ព្រោះពេលនោះគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិគួរសម។ គាត់បានប្រាប់បន្ថែមថា នៅពេលដែលអង្គការប្រាប់គាត់ថាជាប្រជាជនបម្រុង ធ្វើឲ្យគាត់មានភាពភ័យខ្លាចជាខ្លាំង ព្រោះគាត់ខ្លាចអង្គការយកគាត់ទៅសម្លាប់ចោល។ ការងារដែលគាត់ធ្វើជាប្រចាំនោះគឺ លើកទំនប់ ធាក់រហាត់ទឹក...
កងសែងអ្នករបួស ក្នុងរបបខ្មែរក្រហម
(ក្រចេះ)៖ យ៉ង សារេន ភេទស្រី មានអាយុ៦៦ឆ្នាំ មានទីលំនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សារេន ត្រូវបានខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះទៅតំបន់ស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សារេន មិនបានរស់នៅជួបជុំជាមួយនឹងគ្រួសាររបស់គាត់ឡើយ ព្រោះគាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីស្រុកកំណើត។ នៅពេលដែលគាត់ធ្វើការនៅក្នុងសហករណ៍ អង្គការបានប្រើឲ្យគាត់ជីកទំនប់ និងរែកដី ដើម្បីធ្វើជាប្រឡាយទឹកសម្រាប់ទុកផ្គត់ផ្គង់ផលដំណាំ និងស្រូវ។ គាត់បានបន្ថែមថា នៅក្នុងរបបនោះមិនមានប្រជាជនណាម្នាក់ហ៊ានតវ៉ានឹងបញ្ជារបស់អង្គការឡើយ។ អង្គការបញ្ជាឲ្យធ្វើអ្វីគឺត្រូវតែធ្វើនោះ មិនអាចប្រកែកបាន។...
ហាត់ទាហាន តែមិនបានធ្វើទាហាន
(ក្រចេះ) ៖ អ៊ឹម ប៊ុននឿន ភេទប្រុស មានអាយុ៦២ឆ្នាំ មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនទីបួន។ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម ដោយសារតែគាត់មានអាយុតិចប្រហែលជា១៤ឆ្នាំ ទើបអង្គការឲ្យគាត់ទៅឃ្វាលក្របីជាមួយកុមារដទៃទៀត។ បន្ទាប់ពីនោះមកអង្គការបានបញ្ជូនគាត់ទៅតំបន់បុសផល។ នៅពេលទៅដល់ទីនោះ គាត់មានអាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ត្រៀមខ្លួនធ្វើទាហាន និងយល់ពីច្បាប់សង្រ្គាមដើម្បីត្រៀមខ្លួនចូលបម្រើការក្នុងកងយោធា។ ប៉ុន្តែជាក់ស្ដែង នឿន មិនបានចូលបម្រើការងារជាទាហានឡើយ។ អង្គការបានជម្លៀសគាត់ចេញពីតំបន់បុសផល ឲ្យទៅធ្វើការងារកសិកម្ម និងការងារផ្សេងៗទៀតនៅឯខេត្តក្រចេះវិញ។...
អង្គការចោទប្ដីខ្ញុំថាជាខ្មាំង
(ក្រចេះ) ៖ ម៉ក់ ឡាញ់ ភេទស្រី មានអាយុ៨៣ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា៤០ឆ្នាំ។ ឡាញ់ បានរៀបរាប់ប្រាប់អំពីដំណើររឿងរបស់គាត់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីលំនៅដ្ឋាននៅឆ្នាំ១៩៧៣ ទៅរស់នៅក្នុងព្រៃ។ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមដុតបំផ្លាញគ្មានសល់។ គាត់រស់នៅក្នុងព្រៃប្រមាណជាពីរឆ្នាំ អង្គការបានជម្លៀសគាត់ទៅនៅស្រុកសំបូរ។ គាត់បែកបាក់គ្រួសាររបស់គាត់ កូនរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួនកូនរបស់គាត់ដែលស្លាប់ឡើយ។ ស្វាមីរបស់ ឡាញ់ ត្រូវបានខ្មែរក្រហមវាយសម្លាប់ចោល នៅតំបន់កោះសម នៅជិតគ្នានឹងស្រុកសំបូរនោះដែរ...
ចានតូចបានបបរតិច
(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។ អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។...
អង្គការវាយខ្ញុំ ដោយសារពោតប្រាំផ្លែ
(ក្រចេះ) ៖ រាជ យូ ភេទប្រុស មានអាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចគឺការបរិភោគអាហារ និងការរស់នៅ។ រាល់របស់របរដែលឪពុកម្ដាយរបស់គាត់ដាំបាននៅជុំវិញផ្ទះ គឺមិនអាចហូបបាននោះទេ ដោយសារអង្គការបានចាត់ទុកថាជារបស់សហមូហភាព។ គាត់បាននិយាយថាសូម្បីតែដំឡូងមួយមើមក៏មិនអាចហូបបានដែរ។ ប្រសិនបើប្រជាជនលួចដកដំឡូងបានត្រូវហូបទាំងឆៅ មិនអាចចម្អិនបាននោះទេ ព្រោះខ្លាចអង្គការចាប់បាន យកទៅធ្វើទារុណកម្ម ឬអាចសម្លាប់ចោល។ នៅអំឡុងដើមខែមិថុនា ឆ្នាំ១៩៧៨ យូ មានអាយុប្រាំបីឆ្នាំ និងរស់នៅតំបន់ឫស្សីចារដោយធ្វើការនៅក្នុងកងកុមារ។...
មិត្តប្អូនមានពេញចិត្តជាមួយអ្នកណាឬទេ?
(ក្រចេះ)៖ អឿ មឿន ភេទប្រុស មានអាយុ៦១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុ១៦ឆ្នាំ និងធ្វើការនៅក្នុងកងប្រវាស់ដៃ នៅភូមិអំពិលទឹក។ នៅក្នុងកងប្រវាស់ដៃ អង្គការបានប្រើឲ្យគាត់រកត្រី សាច់ ដាក់នៅតាមកងដើម្បីប្រឡាក់ទុក និងបម្រុងសម្រាប់ស្ល។ អង្គការបានកំណត់ឲ្យគាត់ ព្រមទាំងសមាជិក រកត្រីឲ្យបាន១០គីឡូក្នុងមួយថ្ងៃ។ គាត់រកត្រីបានប្រហែលបីខែ អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការនៅក្នុងកងភ្ជួរស្រែវិញ។ គាត់បានធ្វើការនៅក្នុងកងប្រវាស់ដៃនោះបានចំនួនមួយឆ្នាំ ក៏ត្រូវអង្គការឲ្យគាត់ចូលធ្វើការនៅក្នុងកងឃ្វាលគោ...
ខ្ញុំខ្លាចការប្រជុំទិតៀន
(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់...
ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ
(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។ គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល...
ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំ
(ក្រចេះ) ៖ កែវ អេងស្រ៊ី ភេទស្រី មានអាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាប៉ូ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គាត់មានបងប្អូនបួននាក់ ស្រីម្នាក់ បងប្អូនរបស់គាត់ទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះអង្គការបានប្រើឲ្យគាត់ធ្វើចម្ការ ដាំដំណាំ និងធ្វើថ្នាំជាដើម។ បន្ទាប់ពីនោះអង្គការបានដកឲ្យគាត់ទៅធ្វើការនៅសហករណ៍រោងបាយ។...
អង្គការបានប្រមាថជីវិតរបស់ខ្ញុំ
(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...
ទុកមិនចំណេញ ដកចេញមិនខាត
(ក្រចេះ) ៖ គង់ សេងលី ភេទប្រុស មានអាយុ៥៦ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅកងកុមារដោយកើបអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងរែកជីដាក់ក្នុងវាលស្រែ។ គាត់មិនទទួលបានការអប់រំ តែត្រូវធ្វើការងារដោយមិនទទួលបានអាហារគ្រប់គ្រាន់។ គាត់បាននិយាយថា ក្នុងរបបនោះដំណាំដែលគាត់បានដាំនៅជុំវិញផ្ទះ ក៏គាត់មិនអាចប្រមូលផលសម្រាប់ផ្ទាល់ខ្លួនឡើយ ព្រោះអង្គការបានដាក់បញ្ចូលជារបស់រួម។ គាត់បានបន្ថែមថាសូម្បីតែដំឡូងមួយមើមក៏មិនអាចបរិភោគបាន។ ប្រសិនបើអង្គការបានឃើញថា មានប្រជាជនណាម្នាក់គាស់ដំឡូងហូប អង្គការគ្រាន់តែព្រមានធម្មតានៅលើកទីមួយ។...
អតីតទាហានរបបខ្មែរក្រហម
(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូនប្រាំមួយនាក់ ស្លាប់ម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួនប្រាំបីនាក់ ប្រុសប្រាំនាក់ និងស្រីបីនាក់ ស្លាប់បួននាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...
ជារៀងរាល់ថ្ងៃហូបតែបបររាវ
(ក្រចេះ) ៖ ទុំ នឿន ភេទស្រី មានអាយុ៧៧ឆ្នាំ បច្ចុប្បន្ន រស់ នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ មានបងប្អូនទាំងអស់ចំនួន១០នាក់ ស្លាប់បាត់បងជីវិតបី នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់គាត់ទាំងបី នាក់ស្លាប់ដោយសារចូលបម្រើការជាទាហាន។ នៅក្នុងរបបខ្មែរក្រហម នឿន ជាប្រជាជនមូលដ្ឋាន រស់នៅក្នុងភូមិថ្មគ្រែ។ ពេលនោះគាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗនៅក្នុងភូមិ ចំនួន១២នាក់។ ឪពុកម្ដាយរបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការនៅសហករណ៍...
អង្គការបានប្រមាថជីវិតរបស់ខ្ញុំ
(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...
អតីតទាហានរបបខ្មែរក្រហម
(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូន៦នាក់ ស្លាប់១នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួន៨នាក់ ប្រុស៥នាក់ និងស្រី៣នាក់ ស្លាប់៤នាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...
ខ្មែរក្រហមសម្លាប់មនុស្សច្រើនណាស់
(ក្រចេះ) ៖ ខាន សុភី ភេទស្រី មានអាយុ៦៧ឆ្នាំ មានបងប្អូនប្រាំនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែល សុភី បានចងចាំមិនភ្លេចនោះគឺ មានប្រជាជនជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៤ សុភី បានចេញពីផ្ទះរបស់គាត់ ទៅរស់នៅចម្ការកៅស៊ូ។ ពេលទៅដល់ទីនោះគាត់បានចូលធ្វើ និងចៀរជ័រកៅស៊ូ ព្រមទាំងបុកអង្ករ ជាមួយប្រជាជនឯទៀត។ គាត់ត្រូវក្រោកតាំងពីម៉ោងបីទាបភ្លឺ...
ខ្ញុំមិនហ៊ានខ្ជិល
(ក្រចេះ) ៖ ប្រាក់ សាន ភេទស្រី អាយុ៥៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានទីលំនៅបច្ចុប្បន្ននៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំពីរនាក់។ បងប្អូនរបស់គាត់ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងពីរនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ រឿងរ៉ាវដែលគាត់ចងចាំជាប់នៅក្នុងចិត្តតាំងពីរបបខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននោះគឺ អង្គការបានប្រើឲ្យគាត់ធ្វើការសឹងតែគ្មានពេលសម្រាក ដោយមិនគិតថា ពេលថ្ងៃ ឬពេលយប់ឡើយ។ គាត់ត្រូវចេញទៅធ្វើការចាប់តាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ថ្ងៃខ្លះទៀតអង្គការតម្រូវឲ្យគាត់ធ្វើការនៅពេលយប់បន្ថែមទៀតក៏មាន។ ថ្វីត្បិតតែធ្វើការសឹងតែគ្មានពេលសម្រាកក៏ពិតមែន តែគាត់មិនហ៊ានខ្ជិលច្រអូស ឬ...
ខ្មែរក្រហមចោទថា ខ្ញុំធ្វើពុតជាខ្ជិល
(ក្រចេះ) ៖ ទេស រ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ប្រាំបីនាក់ ស្លាប់អស់បួននាក់ ប្អូនប្រុសម្នាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម និងបីនាក់ទៀតស្លាប់ក្រោយសម័យរំដោះ។ នៅក្នុងរបបខ្មែរក្រហម រ៉ាន ជាប្រជាជនមូលដ្ឋាន ធ្វើការនៅកងចល័ត ធ្វើស្រែចម្ការ លើកទំនប់អូរបេង ទំនប់នៅឃុំកន្ទួត ព្រមទាំងទំនប់ច្រវាមួយទៀត និងបន្ទាប់មកទៀតគឺកាប់ប្រព័ន្ធភ្លឺស្រែ។ គាត់បាននិយាយថា...
ខ្មែរក្រហមប្រាប់ថាវៀតណាមនឹងវះពោះច្រកស្មៅ
(ក្រចេះ) ៖ យ៉ិន សុក អាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតក្នុងចំណោមប្រជាជនរាប់លាននាក់ ដែលមានជីវិតពីរបបខ្មែរក្រហម រស់នៅថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម សុក មានអាយុប្រហែលជាង ៣០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាគណៈក្រុមសាមគ្គី ដែលត្រូវគ្រប់គ្រងប្រជាជន១៧មេសា ប្រហែលជា៥០នាក់ ដែលជម្លៀសទៅពីភ្នំពេញ។ អង្គការបានបញ្ជាឲ្យគាត់ធ្វើប្រវត្តិរូបរបស់ប្រជាជន ដែលបានជម្លៀសពីភ្នំពេញទាំងអស់នោះ។ សុក បានបន្ថែមថា គាត់តែងតែស្មោះត្រង់...
ហូបតែបបរ
(ក្រចេះ) ៖ តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។ ពេលដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។ គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។...
រួចជីវិតដោយសារមានការអាណិតស្រលាញ់ពីកម្មាភិបាលខ្មែរក្រហម
គឹម ដន អាយុ ៦៩ឆ្នំា រស់នៅក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នាសម័យខ្មែរក្រហម ដន មានអាយុ១៨ឆ្នំា និងត្រូវបានខ្មែរក្រហមចូលកាន់កាប់ភូមិសំភិន នៃខេត្តក្រចេះក្នុងឆ្នំា១៩៧៥។ គ្រានោះ ដនចាប់ផ្តើមលើកទំនប់នៅព្រៃចាស់ និងហូបបាយរួម ធ្វើការរួមគ្នាជាសហករណ៍។ ក្នុងឆ្នំា១៩៧៦ ខ្មែរក្រហមបានជម្លៀស ដន ទៅស្រុកស្នួល និងត្រូវដំាអំពៅនៅចំការទំាងថ្ងៃទំាងយប់។ ក្រៅពីនេះ ដនត្រូវឲ្យបាយជ្រូកក្នុងមួយថ្ងៃ១០០ក្បាល។ រឿងរ៉ាវដែល...
ហូបតែបាយលាយជាមួយល្ពៅ
(ក្រចេះ) ៖ ម៉ៃ រ៉ុន ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ អ្វីដែលគាត់ចង់ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្ដើមតាំងពីគាត់នៅលីវ ហើយបន្ទាប់មកអង្គការបានបង្ខំឲ្យគាត់រៀបការ។ គាត់បាននិយាយថា គាត់មិនចង់រៀបការឡើយ ប៉ុន្តែអង្គការបង្ខំឲ្យគាត់រៀបការ ប្រសិនមិនព្រមតាមអ្វីដែលអង្គការបញ្ជាទេ អង្គការនឹងធ្វើទុក្ខបុកម្នេញ មិនឲ្យគាត់រស់នៅបានសុខឡើយ មិនស្រួលអាចនឹងចាប់យកទៅសម្លាប់ទៀតផង។ ពេលដែលគាត់មិនទាន់មានគ្រួសារ គាត់ថារបបអាហារពេលណាក៏លាយជាមួយនឹងល្ពៅ និងពោតដែរ។ ពេលខ្លះត្រូវហូបពោតដើម្បីជំនួសបាយក៏មានដែរ...

