ញឹក ប៊ុនឆៃ៖ បង្គោលឡាក់តាមបណ្ដោយព្រំដែន
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ លើទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពេលនោះខ្មែរក្រហមបានប្រមូលអាវុធគ្រប់ប្រភេទរបស់ទាហាន លន់ នល់ ដាក់ក្នុងបន្ទាយ ដែលសព្វថ្ងៃនេះហៅថាបន្ទាយមានជ័យ ដោយដើមឡើយគឺជាស្រុកសិរីសោភ័ណ។ ខ្មែរក្រហមបានរៀបចំស្រុកចំនួន៦ ដែលមានដូចជាស្រុកអូរជ្រៅ, ស្រុកសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកភ្នំស្រុក និងព្រះនេត្រព្រះ ឲ្យក្លាយទៅជាតំបន់៥ ប្រធានឈ្មោះ ហឹង និង អនុឈ្មោះ ធឿម។...
សំដីពិតជនរងគ្រោះដែលរស់នៅភូមិព្រៃចាន់ ក្នុងតំបន់ទាហានថៃបំពានកម្ពុជា
ភូមិព្រៃចាន់ មានទីតាំងស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានភូមិមួយទៀត ដែលជាអតីតជំរំណងចាន់មានចម្ងាយឆ្ងាយពីគ្នាប្រហែល ១០គីឡូម៉ែត្រ គឺភូមិជោគជ័យ។ ជំរំណងចាន់គឺជាឈ្មោះជំរំភៀសខ្លួនខ្មែរដំបូងគេ ក្នុងអំឡុងសង្គ្រាមខ្មែរក្រហមជាមួយកងទ័ពវៀតណាមចាប់ពីឆ្នាំ១៩៧៩។ ជំរំណងចាន់ជាអតីតជំរំជនភៀសខ្លួនរបស់ប្រជាជនខ្មែរ និងទាហានខ្មែរក្នុងរបបប្រល័យពូជសាសន៍ ដែលធ្លាប់បានឆ្លងកាត់សោកនាកម្មយ៉ាងជូរចត់ ដែលស្ថិតនៅភូមិណងចាន់ ស្រុកគោកសូង ខេត្តស្រះកែវ(ប្រទេសថៃ) ដែលជាអតីតទឹកដីខ្មែរ។ ក្នុងអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះពុំមានប្រជាជនថៃ ឬទាហានថៃរស់នៅឡើយ ហើយទីតាំងនេះមានប្រឡាយខណ្ឌចែកព្រំប្រទល់ប្រទេសទាំងពីរ។ ដូចនេះមិនដូចអ្វីដែលថៃអះអាង ហើយទាមទារថា ជាទឹកដីរបស់ខ្លួននោះទេ។...

