Tag: ចម្លើយសារភាព

ជា ម៉ុង៖ ជាប់ឃុំឃាំងក្នុងប្រទេសវៀតណាម រយៈពេល ១ឆ្នាំ ២ថ្ងៃ។

ឈ្មោះ ជា ម៉ុង ភេទប្រុស អាយុ ៣០ ឆ្នាំ[1]។ ម៉ុង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៤ នៃអនុវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម៉ុង កើតនៅភូមិពានា ឃុំអំពិលត្រាវ(បច្ចុប្បន្នឃើញមានតែឃុំអំពិលក្រៅ) ស្រុកស៊ីធរកណ្ដាល តំបន់២២ ភូមិភាគបូព៌ា។ ឪពុករបស់គាត់ឈ្មោះ ជា ស៊ឹម ហើយម្ដាយឈ្មោះ អ៊ូ មិន និងមានបងប្អូន...

ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...

ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤

ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូន ១១នាក់[1]។ នៅអាយុ ១៦ឆ្នាំ ពិន បានចូលទៅសិក្សា...

អតីតកម្មាភិបាលខ្មែរក្រហម ២៣៧នាក់ ជាប់ឈ្មោះក្នុងចម្លើយសារភាពរបស់ កែវ សាន ហៅសុខ

នៅក្នុងចម្លើយសារភាព កែវ សាន ហៅសុខ បានរៀបរាប់ឈ្មោះខ្សែរយៈរបស់ខ្លួនចំនួន ២៣៧[1] នាក់។ ក្រៅពីឈ្មោះកម្មាភិបាល សាន បានរៀបរាប់អំពីសកម្មភាពប្រជុំ ការអប់រំនយោបាយ និងការអនុវត្តន៍សកម្មភាពប្រឆាំងបដិវត្តន៍ផ្សេងៗនៅក្នុងតំបន់២៣ និងតំបន់២២។ ចម្លើយសារភាពមួយនេះ មានចំនួន៤២ទំព័រ និងបានសរសេរចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំងមូលដែល សាន បានសារភាពប្រាប់ទៅអង្គការ៖ ឈ្មោះ កែវ សាន ហៅសុខ...

ឈ្មោះ សេក ឈឿន ៖ ចូលទៅធ្វើជាចោរព្រៃដើម្បីរត់គេចពីការតាមចាប់យកទៅសម្លាប់

នៅថ្ងៃទី១២ ខែ ០៩ ឆ្នាំ១៩៧៣ ឈឿនបានចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា​។ នៅខែ​ ៦ ឆ្នាំ១៩៧៨ អង្គការបានប្ដូរ ឈឿន ឲ្យចូលមកសហករណ៍ព្រៃខ្លូតវិញ។ ឈឿន បានចូលមករស់នៅក្នុងសហករណ៍ព្រៃខ្លូត ឃុំស្មោងខាងត្បូង[1] ស្រុកកំចាយមារ ជាមួយមីងឈ្មោះ ង៉ាន់។  ក្រោយមកទៀតឈ្មោះ អូន ដែលជាអនុប្រធានកងផលិត បានសរសេរសំបុត្រឲ្យ ឈឿន ទៅលេងឪពុកម្ដាយជិតមួយខែនៅ ភូមិប្រម៉ាត់ មុនពេលអង្កការហៅទៅធ្វើការ។...

Solverwp- WordPress Theme and Plugin