ទៅធ្វើការចោលកូនព្រោះខ្លាចខ្មែរក្រហមសម្លាប់
(កំពង់ឆ្នាំង) ៖ ស្រី ញ៉ឹប អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ញ៉ឹប គឺជាប្រជាជនមូលដ្ឋាន និងមិនត្រូវបានឲ្យទៅណាឆ្ងាយពីឃុំជៀបឡើយ បើទោះជាត្រូវផ្លាស់ទីទៅធ្វើការតាមទីកន្លែងនានាក៏ដោយ។ ប៉ុន្តែគាត់នៅតែត្រូវឃ្លាតឆ្ងាយពីកូនៗរបស់គាត់ នៅពេលដែលអង្គការឲ្យគាត់ទៅធ្វើការនៅឆ្ងាយ។ កូនៗរបស់គាត់ត្រូវផ្ញើនៅជាមួយជីដូនចាស់ៗឲ្យមើលថែ។ ញ៉ឹបបាននិយាយថា៖ «ពិបាកណាស់ដែលត្រូវទៅធ្វើការងារចោលកូនៗ ដែលនៅតូច។ កូនយំតាម ហើយហូបមិនឆ្អែត តែបើយើងមិនធ្វើតាមទេនឹងត្រូវគេយកទៅម្លាប់ ដូច្នេះ ត្រូវតែធ្វើតាមបញ្ជារបស់អង្គការ»។ ចំណែកប្ដីរបស់គាត់ក៏ត្រូវទៅធ្វើការឆ្ងាយពីគាត់។ ញ៉ឹប...
ទាហានខ្មែរក្រហមបាញ់សម្លាប់កូនខ្ញុំក្នុងស្រែពេលកំពុងច្រូតស្រូវ
(កំពង់ឆ្នាំង) ៖ ឈឹម សាវ មានអាយុ ៨១ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សាវ កំពុងរស់នៅទីកន្លែងដដែល។ សាវ បានរៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហមថា មុនពេលរបបនេះចូលមក សាវ បានរៀបការមានគ្រួសារ និងមានកូន ៦នាក់។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
ជំនួយការពេទ្យឃើញគេដឹកមនុស្សជាច្រើនយកទៅសម្លាប់
(កំពង់ឆ្នាំង) ៖ ជុំ គីម អាយុ ៥៨ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គីម កំពុងរស់នៅភូមិឃុំដដែល។ គីម បានររៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហម។ នៅរបបខ្មែក្រហម គីម មានអាយុប្រហែលជាង១២ឆ្នាំ។ គ្រួសាររបស់ គីម ជាប្រជាជនមូលដ្ឋានដែលរស់នៅភូមិឃុំខាងលើ។ ពេលដែលរបបខ្មែរក្រហមចូលមកដំបូងឡើយ គីម បានរស់នៅជុំគ្រួសារ...

