សាច់រឿងអ្នករស់រានពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ អ៊ូ នល់ ភេទប្រុស អាយុ៥៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិចំការ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យ ពល ពត រឿងដែលធ្វើខ្ញុំឈឺចាប់ទី ១-គឺអង្គការបង្អត់បាយយើង ឲ្យធ្វើការហួសកម្លាំង មិនឲ្យនៅជួបជុំបងប្អូនសាច់ញាតិផ្ទះរបស់អង្គការបិទជិតអស់ទាល់តែល្ងាចបានជួបគ្នាបន្ដិច ហើយទៅធ្វើការទៀត។ ខ្ញុំងើបតាំងពីម៉ោងបីម៉ោងបួនយប់ ចំណែកម្ដាយខ្ញុំងើបតាំងពីម៉ោងមួយយប់ទៅដកស្ទូង។ មួយថ្ងៃអង្គការកំណត់ទំហំបណ្ដោយមួយរយម៉ែត្រឲ្យដកផង និងស្ទូងផង ពេលខ្លះឈានដល់ប្រាំម៉ែត្របណ្ដោយមួយរយម៉ែត្រក្នុងមួយថ្ងៃ។ បើធ្វើមិនហើយទាល់តែដល់ម៉ោង១២យប់ទើបឲ្យមកហូបបបរ ហើយអង្គការរៀបបបរដាក់ទាំងជួរ។ បបរមានអង្ករតែមួយគ្រាប់ៗទេលាយពោតក្រហម។...
រឿងរបស់អ្នករស់រានពីសម័យខ្មែរក្រហមឈ្មោះ ស្រូវ ភ្លើង
ខ្ញុំមានឈ្មោះ ស្រូវ ភ្លើង មានអាយុ៦៤ឆ្នាំ រស់នៅភូមិពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ១៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀសខ្ញុំ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែងឲ្យទៅរស់នៅស្រុកកោះញែក។ នៅពេលនោះ ស្រុកកោះញែក ត្រូវបានហៅថា៖ “ស្រុករបី”។ នៅក្នុងសម័យនោះ ខ្ញុំរស់នៅភូមិទី៣ ដែលពេលនោះមាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៣។ នៅទីនោះ...
ជម្លៀសទៅស្រុកកោះញែក
ខ្ញុំឈ្មោះ ព្លឹក ចីល ភេទប្រុស អាយុ៦៩ឆ្នាំជាជនជាតិដើមភាគតិចព្នង។ បច្ចុប្បន្ន ចីល រស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យខ្មែរក្រហមខ្ញុំមានអាយុ២២ឆ្នាំ ពេលនោះខ្ញុំរស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោម្យ ខេត្តមណ្ឌលគិរី ត្រូវបានអង្គការខ្មែរក្រហម ជម្លៀសទៅស្រុកកោះញែកវិញ។ ពេលជម្លៀសទៅកោះញែកក្នុងការធ្វើដំណើរ បើទោះបីជាមានឡាន ឬម៉ូតូក៏អង្គការខ្មែរក្រហមមិនឲ្យជិះដែរ ឲ្យដើរថ្មើរជើងទៅរយៈពេលបួនយប់បានទៅដល់កោះញែក។ ចំពោះទ្រព្យសម្បត្តិ គោ ក្របីអង្គការយកទាំងអស់ឲ្យយើងធ្វើដំណើរតែខ្លួនទេ។...

