ជំងឺឃ្លានបាយ
ព្រំ សុខុន អាយុ ៦១ឆ្នំា រស់នៅក្នុងភូមិដូងជ្រុំ ឃុំព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នាសម័យសាធារណរដ្ឋកម្ពុជា សុខុន មានអាយុប្រហែលប្រាំបួនឆ្នំា គាត់រៀនបានត្រឹមថ្នាក់ទីប្រំាបួនក្នុងសង្គមចាស់ ដែលត្រូវនឹងថ្នាក់ទីបួននាសម័យបច្ចុប្បន្ន។ សុខុន មានបងប្អូនចំនួនប្រំាមួយនាក់។ នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ សុខុន បានរស់នៅជួបជុំគ្រួសារនៅគីឡូលេខ៦ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្នុងឆ្នំា១៩៧៥ ក្រោយខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ សុខុន និងគ្រួសារត្រូវបានជម្លៀសមកកាន់ខេត្តពោធិ៍សាត់តាមរយៈរថភ្លើង ដោយមានឈ្មោះជាប្រជាជនថ្មី។ សុខុន...

