ពុកមិននឹកស្មានថាកូននៅរស់ទេ
អង្គការជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយទៀតធ្វើឲ្យប្រជាជនបែកបាក់គ្រួសារប្ដីត្រូវបែកចេញពីប្រពន្ធ កូនៗត្រូវបែកចេញពីឪពុកម្ដាយ។ ក្នុងនោះកូនស្រីទីមួយរបស់ឃុតបានឃ្លាតឆ្ងាយពីគ្រួសារ ព្រោះត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងចល័ត ជីកប្រឡាយ លើកទំនប់ អាងស្តុកទឹក ទៅតំបន់ឆ្ងាយៗពីឪពុកម្ដាយ ។ ឃុតមិនដឹងថាកូនស្រីទីមួយត្រូវបានខ្មែរក្រហមចល័តឲ្យទៅទីណាខ្លះនោះទេតាំងពីជម្លៀសចេញពីភូមិឈូក។ ឃុត តែងតែគិតថាកូនស្រីទីមួយមិនមានជីវិតនៅរស់ទេ។ ខាងក្រោមនេះជាសាច់រឿងរបស់បូ ឃុត៖ ឈ្មោះ បូ ឃុត[1] ភេទប្រុស អាយុ៨៧ឆ្នាំ មានស្រុកកំណើតភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ឃុត...
“ខិតខំធ្វើការដើម្បីរួចជីវិតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)”
នៅក្នុងរបបខ្មែរក្រហម(១៩៧៥-១៩៧៩)យុវជនយុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់គ្មានពេលឈប់សម្រាកទេ។ កុមារត្រូវ ឲ្យមើលគោក្របី កើបស្មៅ រើសអាចម៍គោដើម្បីធ្វើជីដាក់ដំណាំ ចំណែកមនុស្សចាស់ត្រូវមានតួនាទីមើលថែកុមារតូចៗ។ មនុស្សមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ត្រូវធ្វើការងារធ្ងន់ៗ និងលំបាក។ យុវជន យុវនារីជំទង់ៗត្រូវទទួលបញ្ជាឲ្យជីកប្រឡាយឬអាងស្តុកទឹក លើកទំនប់ កាប់ភ្លឺស្រែ រានដីដើម្បីធ្វើស្រែចម្ការ។ ក្នុងនោះ សួងទូច[1] ជាយុវនារីម្នាក់ដែល ត្រូវបានប្រធានសហករណ៍ក្នុងរបបខ្មែរក្រហមបានចាត់តាំងឲ្យកាប់រណ្ដៅកប់ខ្មោច ទាំងដែលខ្លួនគ្មានកម្លាំងកំហែងក្នុងការកាប់រណ្ដៅព្រោះអត់បាយហូបនិងធ្វើការគ្មានពេលឈប់សម្រាកតើនិងមានកម្លាំងឯណានិងកាប់រណ្ដៅ តែទោះបីគ្មានកម្លាំងយ៉ាងណាក៏ដោយ សួង ទូច បានខិតខំប្រឹងប្រែងក្នុងការកាប់រណ្ដៅណាស់ដោយហេតុថាខ្មែរក្រហមបាននៅឈរពីក្រោយចាំមើល សួង ទូច...
“ត្រូវបានខ្មែរក្រហមធ្វើបាបដោយសារពោត៤ផ្លែ (១៩៧៥-១៩៧៩)”
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ប្រទេសកម្ពុជាធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ដែលជារបបមួយឃោរឃៅនិងធ្វើបាបប្រជាជនដោយមិនរើសមុខមិនថាក្មេងឬចាស់ ប្រុសឬស្រីទេ។ ក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ក៏មាន រឹក អៀង គឺកុមារម្នាក់ដែលត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាក និងបានធ្វើទារុណកម្មទៅលើ រឹក អៀង ដោយមូលហេតុលួចពោតហូប៤ផ្លែ ព្រោះតែទ្រាំនឹងភាពអត់ឃ្លានមិនបាន។ ខ្ញុំឈ្មោះ រឹក អៀង ភេទប្រុស អាយុ៥៦ឆ្នាំ ខ្ញុំមានស្រុកកំណើត ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់...
ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យហូបសាច់មនុស្ស
នៅក្នុងឆ្នាំ១៩៧៨ នៅខណពេលខ្ញុំបានដើរទៅរកបាយហូប ខ្ញុំប្រទះឃើញខ្មែរក្រហមកំពុងតែលីងសាច់មនុស្ស។ ពេលខ្មែរក្រហមឃើញខ្ញុំក៏ចាប់ និងបង្ខំឲ្យហូបសាច់មនុស្ស បើខ្ញុំមិនហូប ខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ដោយសារខ្លាចខ្មែរក្រហមសម្លាប់ខ្ញុំបានបិទភ្នែកនិងហូបសាច់មនុស្ស។ ខ្ញុំឈ្មោះ ជូន យឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ ចាម បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ជូន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារអត់អាហារពេលដែលខ្មែរក្រហមជម្លៀសដោយបង្ខំទៅរស់នៅភូមិម្លិច...
«ជីវិតនារីពេទ្យនៅក្នុងសម័យខ្មែរក្រហម»
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ – ១៩៧៩) ខ្មែរក្រហមបានជ្រើសរើសយុវជន យុវនារីឲ្យចូលរៀនពេទ្យ សម្រាប់ព្យាបាលជំងឺ ឬរបួសដល់ប្រជាជន និងកម្មាភិបាលខ្មែរក្រហមនៅតាមភូមិ ឃុំរបស់ខ្លួន។ អឹម យ៉ុន គឺជាយុវនារីម្នាក់ក្នុងចំណោមយុវជន យុវនារីផ្សេងៗទៀតនៃខេត្តកំពត ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យហាត់រៀនពេទ្យនៅភ្នំពេញ ដើម្បីព្យាបាលអ្នកជំងឺ និងកងទ័ពដែលត្រូវរបួសនៅមន្ទីរពេទ្យ៦មករា។ ខ្ញុំឈ្មោះ អឹម យ៉ុន មានអាយុ៦២ឆ្នាំ។ ប្ដីខ្ញុំឈ្មោះ យឹម ហ៊ី មានអាយុ៦៥ឆ្នាំ ។...

