Tag: វ៉ន បុប្ផា

សុខទូច៖ “ពេទ្យ៦មករានៅក្នុងរបបខ្មែរក្រហម”

ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកំណើតឱ្យមករស់នៅទីក្រុងភ្នំពេញ។ សុខទូច ត្រូវបានខ្មែរក្រហមចាត់ឱ្យធ្វើការនៅមន្ទីរពេទ្យ៦មករា ខាងផ្នែកមើលថែអ្នកជំងឺទូទៅ និងកត់បញ្ជីសម្ភារៈពេទ្យ ដូចជា បង់រុំរបួស ថ្នាំពេទ្យ កាំបិតវះកាត់ជាដើម។ ក្នុងឆ្នាំដដែល សុខទូច ទទួលបានវគ្គបណ្តុះបណ្តាលផ្នែកវះកាត់។ ជនជាតិចិនមកបង្រៀនឱ្យចេះវះកាត់បំពង់ក កាត់របួសដៃ កាត់របួសជើង។ សុខទូច ឈរមើលការវះកាត់ និងស្តាប់សមមិត្ត រឿន បកប្រែភាសាចិន។ ខាងក្រោមនេះជាសាច់រឿងរបស់ សុខ...

ការជម្លៀសចាកឆ្ងាយពីស្រុកកំណើត (១៩៧៥-១៩៧៩)

ប្រជាជននៅតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្ដិភាព ក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំឲ្យប្រជាជនចាកចេញពីស្រុកកំណើត។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ[1]។ ខាងក្រោមនេះជាសាច់រឿង៖ ឈ្មោះ មុំ ឆក[2] អាយុ៨២ឆ្នាំ ភេទស្រី ទីកន្លែងកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆក...

ជុំ សារ៉េត៖ “ធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងប្រវត្តិ”

នៅក្នុង១៩៧០-១៩៧៥ ប្រទេសកម្ពុជាស្ថិតក្នុងសង្រ្គាមស៊ីវិលដែលគ្រប់គ្រង ឧត្តមសេនីយ៍ លន់ នល់។ ជុំ សារ៉េត[1] គឺជាយុវជនម្នាក់ដែលស្ម័គ្រចិត្តចូលធ្វើជាទាហានក្នុងរបប លន់ នល់។ នៅ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាស្ថិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជុំ សារ៉េត បានឈប់ធ្វើជាទាហាន លន់ នល់ មកធ្វើជាអ្នកនេសាទត្រី ដើម្បីបិទបាំងខ្លួនដែលធ្លាប់ធ្វើជាទាហាន លន់ នល់។ ខាងក្រោមនេះគឺជាបទសម្ភាសជាមួយ ជុំ សារ៉េត៖ ឈ្មោះ...

ណង ហែ៖ ការប្រែប្រួលភ្លេងអារក្សនៅភូមិកោះថ្ម

ខ្ញុំឈ្មោះ ណង ហែ[1] អាយុ៩៣ឆ្នាំ ភេទប្រុស ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ សួន ជនជាតិដើមភាគតិចស្ទៀង ស្លាប់មុនឆ្នាំ១៩៧៩។ ឪពុកឈ្មោះ ណង ជនជាតិដើមភាគតិចស្ទៀង ស្លាប់ជំនាន់អាណានិគមជប៉ុនដោយសារជំងឺ។ បងប្អូន៥នាក់ ស្លាប់អស់៤នាក់។ ខ្ញុំមានភរិយាដើមឈ្មោះ...

កន តក ៖ ខ្សែសេអ៊ីអាប្រឆាំងបដិវត្តន៍ ត្រូវបានចាប់ខ្លួន

យោងតាមឯកសារចម្លើយសារភាព កន តក (J00794) តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា កន តក មានតួនាទីជាលេខាវរសេនាតូច១៨ វរសេនាធំ៧០ កងពលទី២ ភូមិភាគពាយ័ព្យ​ ត្រូវបានអង្គការចាប់ខ្លួនសួរចម្លើយពីខែកក្កដា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៧៧។ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ កន តក ៖ ឈ្មោះ កន តក អាយុ៣០ឆ្នាំ បើគិតមកដល់បច្ចុប្បន្នអាយុ៧៧ឆ្នាំ(នៅថ្ងៃ១២ ខែតុលា...

ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម

នៅពេលប្រទេសជាតិមានសង្រ្គាម និងមានខ្មែរក្រហម មានក្មេងៗជាច្រើនបានបោះបង់ការសិក្សា និងត្រូវបង្ខំឲ្យធ្វើការងារពលកម្មនៅតាមកងកុមារ, កងចល័ត, ការដ្ឋានការងារ ឬដើរបោសសំអាតប្រមូលសម្ភារតាមផ្ទះរបស់ប្រជាជនដែលត្រូវខ្មែរក្រហមជម្លៀសឲ្យចេញពីផ្ទះទៅរស់នៅតាមតំបន់ផ្សេងៗ។ នៅឆ្នាំ១៩៧៥ ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្រ្គាម។ នៅពេលនោះខ្មែរក្រហមបានជម្លៀសខ្ញុំទៅរស់នៅមន្ទីរដូនសុខឃ្លាតឆ្ងាយពីឪពុកម្ដាយ។ ខ្ញុំធ្វើការងារពលកម្មក្នុងការដ្ឋាននៅជាក្មេងជំទង់។ ទោះខ្ញុំនឹកឪពុកម្ដាយ និងផ្ទះសម្បែងយ៉ាងណាក៏មិនហ៊ានមកផ្ទះវិញដែល ព្រោះខ្លាចខ្មែរក្រហមយកទៅកសាង និងសម្លាប់។ នាងខ្ញុំឈ្មោះ ខាង គឹង ភេទស្រីអាយុ៤៨ឆ្នាំ (នៅឆ្នាំ២០០៦) រហូតមកដល់បច្ចុប្បន្ននេះខ្ញុំអាយុ៦៦ឆ្នាំ។ មានទីកន្លែងកំណើតកើតនៅភូមិត្រពាំងត្រល់ ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។...

Solverwp- WordPress Theme and Plugin