មនុស្សស្លាប់ជារឿងងាយក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ដុំ សាគុណ អាយុ៥៥ឆ្នាំ ជាកសិករ រស់នៅភូមិបិតទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើតគាត់ធ្លាប់រស់នៅ តាំងពីមុនរបបខ្មែរក្រហម។ របបខ្មែរក្រហមក្នុងវ័យកុមារភាព សាគុណ និងគ្រួសារត្រូវបានជម្លៀសទៅតំបន់ភ្នំត្រជាក់ចិត្ត ភូមិដំណាក់រ៉ុន ខេត្តបាត់ដំបង។ ទៅដល់ទីនោះ សាគុណ និងគ្រួសារផ្សេងៗទៀតត្រូវបានបំបែកឲ្យរស់នៅផ្សេងពីគ្នា សាគុណ រស់នៅក្នុងកងកុមារឆ្ងាយពីឪពុក ម្តាយ។ ជីវិតទៅដល់ខេត្តបាត់ដំបង សាគុណ...
អ៊ុយ យ៉ន ត្រូវបានខ្មែរក្រហមឃុំខ្លួន និងសម្លាប់នៅគុកទួលស្លែង
អ៊ុយ យ៉ន ហៅ ប៊ុន លី ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាប្រធានវរសេនាតូចលេខ៦៨ ភូមិភាគបូព៌ា ត្រូវបានចាប់ខ្លួន និងបញ្ជូនមកសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ សួស ប៊ិន អាយុ៧៣ឆ្នាំ ត្រូវជាម្ដាយ និងឈ្មោះ អ៊ុយ ប៉ុន អាយុ៧៨ឆ្នាំ ត្រូវជាឪពុករបស់យ៉ន។ ខាងក្រោមនេះគឺជាការបញ្ជាក់ឪពុកម្តាយរបស់ យ៉ន ពីកូនប្រុសមុនពេលបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖...
ប្រែង អោក ជាលេខាស្រុកចន្ទ្រា ត្រូវបានសម្លាប់នៅគុកទួលស្លែង
ប្រែង អោក ភេទប្រុស អាយុ៤៥ឆ្នាំ (ពេលស្លាប់) ដែលជាលេខាស្រុកចន្ទ្រាត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសជាមួយឈ្មោះ ប្រែង ទូច ជាប្អូនស្រីរបស់ ប្រែង អោក រស់នៅភូមិព្រៃអង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខាងក្រោមនេះគឺជាការបញ្ជាក់របស់ប្អូនស្រីអោក មុនពេលបងប្រុសបាត់ខ្លួនក្នុងរបបខ្មែរក្រហម៖ អោក មានស្រុកកំណើតនៅភូមិ អង្រ្កង ឃុំជ្រៃធំ ស្រុករមាសហែក...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ឆុន បានថ្លែងថា គាត់សម្រាលកូនបានរយៈពេលតែ១ខែ ត្រូវបានកងឈ្លបឃុំតម្រូវឲ្យទៅធ្វើស្រែដើម្បីទទួលបានរបបអាហារប្រចាំថ្ងៃ។ “កូនតូចរបស់ខ្ញុំហ្នឹង ខ្ញុំគ្មានសិទ្ធិចិញ្ចឹមមើលថែដោយផ្ទាល់ទេ។ គេប្រាប់ខ្ញុំថាកូនទុកឲ្យចាស់ៗជាអ្នកមើមិត្តឯងខំតែធ្វើការទៅ”។ ហែម ឆុន ភេទស្រី អាយុ៦៨ឆ្នាំ(២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆុន មានបងប្អូនចំនួន៥នាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ ឆុន ម្នាក់បានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច...
បងប្រុស៣នាក់ជាទាហានបានស្លាប់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ជ័យ សាវង់ ហៅ វង់ ជាកសិករអាយុ៦៥ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ វង់ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៤នាក់ ប្រុសទាំងអស់។ វង់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា សង្រ្គាមពីអតីតកាលបានបន្សល់ទុកនូវស្នាមរបួសលើខ្លួនបង្កឡើងដោយអំបែងគ្រាប់បេដែលទម្លាក់ពីយន្តហោះ។ នៅឆ្នាំ១៩៧០ សង្គ្រាមបានបង្កជាភាពអសន្តិសុខនៅក្នុងភូមិធ្លក ដោយ វង់ បានឆ្លងកាត់ផ្ទាល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០...
គ្មានមនុស្សទំនេរទេក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហមត្រូវបានអង្គការកំណត់ឲ្យធ្វើការងារទាំងអស់គ្នាទាំងចាស់ ទាំងក្មេង។ ការងាររបស់ប្រជាជនស្ទើរគ្រប់រូប ធ្វើដោយគ្មានពេលឈប់សម្រាក គ្មានថ្ងៃបុណ្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ អ៊ុក សាមឿន មានអាយុ៦៦ឆ្នាំ (ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ អ៊ុក ផង់ និងម្តាយឈ្មោះ ម៉ា ថឹង។ សាមឿន...
ខ្ញុំខំធ្វើការទើបមានជីវិតរស់ពីរបបខ្មែរក្រហម
(ស្វាយរៀង)៖ ការរួចជីវិតពីរបបខ្មែរក្រហមជារឿងអស្ចារ្យមួយសម្រាប់អ្នករស់រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊េល សុភាព បានថ្លែងថាគាត់មានជីវិតរស់ដោយសារតែគាត់បានខិតខំធ្វើការទំាងយប់ទាំងថ្ងៃដោយមិនហ៊ានប្រកែកតវ៉ាជាមួយឈ្លបខ្មែរក្រហម។ សុភាព កើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៥៥ នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅភូមិឃុំខាងលើ។ សុភាព មានឪពុកឈ្មោះ ហ៊េល ចុន និងម្តាយឈ្មោះ ពៅ និងមានបងប្អូនចំនួន៧នាក់ “ស្រី៦នាក់ ប្រុស១នាក់” គាត់ជាកូនទី៣ក្នុងគ្រួសារ។ សព្វថ្ងៃ...
ខ្មែរក្រហមចង់សម្លាប់ខ្ញុំដោយសារខ្ញុំមានជំងឺមិនអាចធ្វើការបាន
(ស្វាយរៀង)៖ “ប្រជាជនគ្រប់ៗរូបក្នុងរបបខ្មែរក្រហមត្រូវតែធ្វើការដើម្បីទទួលបានរបបអាហារ។ ខ្ញុំ មានជំងឺមិនអាចធ្វើការឲ្យអង្គការបានពេញលេញត្រូវបានចោទប្រកាន់ថាខ្ជិលស្ទើរតែត្រូវបាននាំយកទៅសម្លាប់ចោល”។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជានាពេលកន្លងមក៖ សុក សម្បត្តិ អាយុ៧២ឆ្នាំ (២០២៤) មានស្រុកកំណើត នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧១ សម្បតិ្ត បានរៀបការ និងបានមករស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រហូតដល់ពេលបច្ចុប្បន្ន។ សម្បត្តិមានបងប្អូនចំនួន៥នាក់ ស្រី២នាក់...
បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ថ្លែងថា “គាត់បានក្លាយខ្លួនជាកូនកំព្រារហូតដល់សព្វថ្ងៃ ដោយសារតែឪពុកបានស្លាប់ដោយសារតែគ្មានអាហារហូបក្នុងរបបខ្មែរក្រហម”។ រិន មុន្នី អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មុន្នី មានឪពុកឈ្មោះ ប៉ុក រិន និងម្តាយឈ្មោះ អ៊ិន យ៉ន។ មុន្នី...
សាច់ញាតិស្លាប់ដោយសារតែជាកងទ័ពក្នុងរបប លន់ នល់ និងខ្មែរក្រហម
(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់និយាយថា សង្គ្រាមបានសម្លាប់ បង៣នាក់ ឪពុក និងប្តី របស់គាត់ ដោយសារតែ បងៗ និងឪពុកជាអតីតទាហាន លន់ នល់ ចំណែកប្តីជាពេទ្យយោធាខ្មែរក្រហម។ សង្គ្រាមបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេស និងបន្សល់ទុកនូវទុក្ខសោកព្រមទាំងសេចក្តីព្រាត់ប្រាសសាច់ញាតិគ្រួសារ។ ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ អុត អូត អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហមស្ថានភាពរស់នៅរបស់ អូត...
ពិការភ្នែកក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ “គ្រាប់មីនក្នុងរបបខ្មែរក្រហមបានបណ្តាលឲ្យខ្ញុំពិការភ្នែកទាំងសងខាង និងបានធ្លាក់ខ្លួនសុំលុយប្រជាជនតាមផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ” អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ឈ្មោះ ឃុន សារិត បានលើកឡើង។ ឃុន សារិត អាយុ៥៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាអ្នកជួសជុលផ្លូវដែលខូចខាតបន្តិចបន្តួចក្នុងភូមិ ដើម្បីសុំលុយពីអ្នកដំណើរតាមផ្លូវសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ សារិត មានឪពុកឈ្មោះ ណាវ ឃិត និងម្តាយឈ្មោះ ពៅ ណូយ។...
ពិការម្រាមដៃដោយសារគ្រាប់មីន
(ស្វាយរៀង)៖ “របបខ្មែរក្រហមបានបន្សល់ទុកការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃដល់រូបខ្ញុំរហូតដល់សព្វថ្ងៃ។” នេះគឺជាការលើកឡើងរបស់អ្នករស់រានមានជីវិតម្នាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឈ្មោះ តេង ធឿន អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃធំ ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធឿន មានឪពុកឈ្មោះ សឹង រុន និងម្តាយឈ្មោះ តិល សន។ គាត់...
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
(ស្វាយរៀង)៖ សុក សាមិន អាយុ៧៦ ឆ្នាំ(២០២៤) មានស្រុកកំណើត និងរស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមិន បានរៀបការមានប្រពន្ធតាំងពីឆ្នាំ១៩៧១ បច្ចុប្បន្នគាត់មានកូនចំនួន៨នាក់ ស្រី៥នាក់ និងប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សាមិន ឃើញមានសង្គ្រាម និងការទម្លាក់គ្រាប់បែកបានកើនឡើងនៅក្នុងភូមិគាត់រស់នៅ។ ឪពុក និងបងប្រុសម្នាក់របស់ សាមិន បានស្លាប់ដោយសារតែត្រូវអំបែងគ្រាប់ដែលទម្លាក់ ចំណែករូបគាត់ផ្ទាល់បានទទួលរងរបួស...
ប្រជាជនថ្មីជម្លៀសពីភ្នំពេញ
(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហមបង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់...
កុមារមើលក្របីសម័យខ្មែរក្រហម
(ស្វាយរៀង)៖ ពេលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវបានប្រធានកងកុមារប្រើឲ្យឃ្វាលគោក្របី និងតម្រូវឲ្យស្នាក់នៅបែកពីឪពុកម្តាយ។ នេះជាការលើកឡើងដោយអ្នកអ្នករស់រានមានជីវិតម្នាក់ឈ្មោះ កែ គាំ អាយុ ៦០ឆ្នាំ ជាកសិករ។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ គាំ មានបងប្អូនចំនួន៨នាក់។ ពូរបស់គាំបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមដោយសារតែគាត់ជាអតីតទាហាន លន់ នល់។ នៅក្នុងភូមិកំរ៉ែងកាលពីរបបខ្មែរក្រហម កងឈ្លបបានដើរប្រមូលទ្រព្យសម្បតិ្តឯកជនទាំងអស់របស់ប្រជាជនដូចជាគោ ក្របី រទេះ នង្គ័ល និងគ្រឿងអលង្ការផ្សេងៗដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍។...
ស្រ្តីមានផ្ទៃពោះធ្វើការសម័យខ្មែរក្រហម
(ស្វាយរៀង)៖ រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានកាលពីរបបខ្មែរក្រហមគឺការដែលរបបនេះប្រើខ្ញុំឲ្យរែកដីអំឡុងពេលមានផ្ទៃពោះ និងហេតុការណ៍ដែលខ្ញុំបានឃើញកងឈ្លបខ្មែរក្រហមសម្លាប់មនុស្សផ្ទាល់ភ្នែក។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់។ ពេជ យ៉ាត មានអាយុ ៧២ឆ្នាំ ជាកសិករ។ គាត់ មានស្រុកកំណើត និងរស់នៅភូមិកំរ៉ែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ាត មានបងប្អូនចំនួន៥នាក់។ ប្អូនប្រុសរបស់យ៉ាត ម្នាក់ដែលជាអតីតទាហាន លន់ នល់ បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន។ យ៉ាត បានរៀបការមានស្វាមីតាំងពីរបប លន់...
កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ
(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។ នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម...
អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក
(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយយុវនារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះគាត់បានដើរដួល។ នៅថ្ងៃមួយនៅសហករណ៍ទួលជ័រ យិន មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាកពេទ្យ។...
ម្តាយនិងប្អូនៗត្រូវបានអង្គការសម្លាប់
(ស្វាយរៀង)៖ ម៉ៅ សាគុន មានអាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារ ដែលមានបងប្អូនប្រាំមួយនាក់។ ក្នុងរបបខ្មែរក្រហម សាគុន មានអាយុប្រមាណ១៣ឆ្នាំ ជាវ័យមួយត្រូវទទួលការសិក្សាអប់រំ ប៉ុន្តែផ្ទុយទៅវិញគាត់មិនមានឱកាសទៅសាលារៀន។ គាត់ត្រូវជួយធ្វើការងារចាស់ៗក្នុងកងកុមារ ព្រមទាំងធ្វើការងារផ្សេងៗទៀតដូចជាមនុស្សពេញវ័យដែរដូចជា ជីកទំនប់ លើកភ្លឺស្រែ និងប្រឡាយឆ្ងាយៗពីកន្លែងគាត់ស្នាក់នៅ។ សាគុន បងប្អូន...
ជាងដំដែកសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ដួង ធឹម មានអាយុ៨៦ឆ្នាំ ជាកសិករ រស់នៅ ភូមិត្រពាំងស្គន់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ធឹម ប្រកបរបបជាជាងដំដែកធ្វើកាំបិត និងពូថៅ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតខេត្តស្វាយរៀង ទៅតំបន់អ្នកលឿងខេត្តព្រៃវែង។ ធឹម បានរៀបរាប់ថា ការជម្លៀសគាត់ និងប្រជាជនដទៃទៀតនៅពេលនោះគឺក្នុងគោលបំណងដើម្បីសម្លាប់ចោលទាំងអស់ គ្រាន់តែមិនទាន់មានឱកាសហើយរបបខ្មែរក្រហមក៏បានដួលរលំមុនទៅ។ ពេលទៅដល់អ្នកលឿងត្រើយខាងកើត...
ប្តីលង់ទឹកស្លាប់សម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ទិត្យ ផា មានអាយុ៦៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារដែលមានសមាជិកប្រាំមួយនាក់។ ផា បានរៀបការក្នុងសម័យ លន់ នល់ និងមានកូនប្រុសម្នាក់។ ក្នុងរបបខ្មែរក្រហម ផា មានអាយុប្រហែល២១ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យទៅរស់នៅរួមក្នុងសហករណ៍ ព្រមទាំងបានផ្តល់ទ្រព្យសម្បត្តិ និងសត្វពាហនៈ ដែលមានក្នុងរបប...
អ្នកលួចគាស់ដំឡូងជាខ្មាំងរបស់អង្គការ
សម្ភាសន៍ដោយ ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ស្វាយរៀង) ៖ ប្រាក់ សុន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់...
បាត់បង់សាច់ញាតិមួយគ្រួសារនៅខេត្តបាត់ដំបង
(ស្វាយរៀង) ៖ ម៉ៅ សុផុន មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ គាត់រស់នៅភូមិឃុំបច្ចុប្បន្ន។ គាត់ បានរៀនថ្នាក់ទី៤ នៅបឋមសិក្សាក្នុងភូមិ។ គាត់បន្តថាការសិក្សានៅពេលនោះមិនបានដិតដល់ទេព្រោះសាលារៀនត្រូវបានបិទទ្វារជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក។ ក្នុងរបបខ្មែរក្រហមការសិក្សារបស់ សុផុន ត្រូវបានបញ្ចប់ទាំងស្រុង ព្រោះតំបន់គាត់រស់នៅសាលារៀនបានបិទទ្វារ និងបានប្រែក្លាយជារោងបាយរបស់សហករណ៍។...
កូនស្លាប់ដោយសារគ្មានទឹកដោះ
(ស្វាយរៀង) ៖ ម៉ី សារិន មានអាយុ៨៣ឆ្នាំ ជាកសិកររស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារិន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានឆ្លងកាត់ការលំបាកជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ទើបសម្រាលកូនបានបីខែត្រូវបានអង្គការប្រើឲ្យជីក និងរែកដីបាតត្រពាំងយកមកធ្វើជី។ សារិន បន្តថា គាត់ត្រូវធ្វើការតាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាច។ ចំណែករបបអាហារវិញទទួលបានតែបបររ៉ាវៗ ធ្វើឲ្យគាត់គ្មានកម្លាំង និងមានជំងឺទាស់ [ឈ្មោះជំងឺដោយសារចំណីអាហារ ឬធ្វើការងារធ្ងន់ ក្នុងពេលដែលទើបតែសម្រាលកូនរួច]...
អ្នកគេទិតៀនច្រើនត្រូវអប់រំ ឬ សម្លាប់
(ស្វាយរៀង) ៖ មាស សាមឿន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាមឿន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា របបខ្មែរជារបបមួយដែលបានរឹតត្បិតសិទ្ធិសេរីភាពប្រជាជន ជាខ្លាំងទាំងការហូបចុក និងរិះគន់ផ្សេងៗ។ នៅពេញមួយរបបនោះគាត់មិនដែលស្គាល់ពេលសប្បាយ និងហូបអាហារឆ្អែកម្តងណាឡើយ។ គាត់បន្តថា អង្គការឲ្យប្រជាជនធ្វើការគ្មានពេលសម្រាក និងផ្តល់របបអាហារតែបបរពីរវែកក្នុងមួយថ្ងៃ។ ក្នុងរបបនោះ សាមឿន ត្រូវបានអង្គការកំណត់ថា ជាជនបញ្ញើ ឬជាប្រជាជនត្រៀម...
សមាជិកកងចល័តនារី
(ស្វាយរៀង) ៖ សេក សាម៉េត មានអាយុ៦៨ឆ្នាំ ជាកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាម៉េត មានបងប្អូនប្រាំមួយនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ នៅសម័យ លន់ នល់ សាម៉េត រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គាត់បានឃើញក្នុងភូមិមានសង្រ្គាម មានយន្តហោះទម្លាក់គ្រាប់ ទាហានចាប់រំលោភស្រ្តី និងប្លន់ទ្រព្យសម្បតិ្តប្រជាជន។ ក្នុងរបបខ្មែរក្រហម សាម៉េត បានមករស់នៅភូមិសាលារៀន។...
ប្រជាជនជម្លៀសទៅភូមិភាគពាយ័ព្យ
(ស្វាយរៀង) ៖ សោម សឿន មានអាយុ៧៣ឆ្នាំ ជាកសិកររស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារ ដែលមានបងប្អូនដប់នាក់។ សឿន មានគ្រួសារតាំងពីសម័យសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហម សឿន មានអាយុប្រមាណ៣០ឆ្នាំ។ គាត់ ប្តី និងកូនត្រូវអង្គការឲ្យរស់នៅសហករណ៍ក្នុងភូមិឃុំគាត់រស់នៅសព្វថ្ងៃ។ សឿន ត្រូវធ្វើការដូចជាស្ទូង និងដកសំណាប។ ក្រៅពីការងារនេះគាត់ត្រូវមើលការខុសត្រូវក្មេងៗក្នុងកងកុមារ ដែលមើលគោ ក្របី...
កុមារសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ប្រាក់ ស៊ាន អាយុ ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ រៀននៅសាលាបឋមសិក្សាក្នុងភូមិ ប៉ុន្តែរៀនមិនបានដិតដល់ទេដោយសារតែមានយន្តហោះទម្លាក់គ្រាប់បែក សាលារៀនបានបិទទ្វារជាញឹកញាប់ ចំណែកផ្ទះសំបែង មន្ទីរពេទ្យ និងវត្តអារាម ត្រូវបានបំផ្លាញ។ ក្នុងរបបខ្មែរក្រហម...
កូនក្មេងក៏ខ្មែរក្រហមសម្លាប់
(ស្វាយរៀង) ៖ សោម ស៊ន់ អាយុ៧៧ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល៣០ឆ្នាំ មានបងប្អូន១០នាក់ គាត់ជាកូនទី២ ហើយបងប្អូនគាត់បីគ្រួសារត្រូវបានអង្គការសម្លាប់ទាំងគ្រួសារ និងកូនតូចៗ ដោយចោទប្រកាន់ថា ជាខ្មាំងប្រឆំាងនឹងរបបខ្លួន។ រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងជីវិតគឺព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកក្នុងភូមិឃុំកាលពីសម័យ លន់ នល់ និងហេតុការណ៍សម្លាប់មនុស្ស ដែលគាត់បានឃើញផ្ទាល់ភ្នែកក្នុងរបបខ្មែរក្រហម។ ស៊ន់ បានឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សប្រមាណជា៣០នាក់...
ជាងកាត់ដេរក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ចាន់ សារ៉ុម មានអាយុ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានរៀបការនៅស្រុកកំណើតក្នុងរបប លន់ នល់ និងមានកូនពីរនាក់។ នៅសម័យខ្មែរក្រហម សារ៉ុម មានអាយុប្រមាណ ៣០ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅភូមិត្រពាំងស្គន់ដដែល ប៉ុន្តែកូនៗត្រូវទៅរស់នៅផ្សេងក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។ សារ៉ុម និងស្រ្តីដទៃទៀតត្រូវបានអង្គការចាត់ឲ្យធ្វើជាជាងកាត់ដេរប្រចាំសហករណ៍។ គាត់ត្រូវដេរសម្លៀកបំពាក់ឲ្យបានមួយថ្ងៃមួយសម្រាប់ (កំប្លេ)។...
អតីតទាហានសម័យលន់ នល់
(ស្វាយរៀង) ៖ ម៉ម សុផៃ មានអាយុ៦៤ឆ្នាំ ជាមេភូមិ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ដោយសារតែនៅក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រាប់បែកគាត់បានសម្រេចចិត្តចូលធ្វើទាហានក្នុងឆ្នាំ ១៩៧២។ ចូលដល់របបខ្មែរក្រហម សុផៃ បានត្រឡប់មករស់នៅក្នុងភូមិដោយលាក់ប្រវត្តិរូបជាអតីតទាហាន។ អង្គការបានឲ្យគាត់ទៅរស់នៅ និងធ្វើការក្នុងកងចល័តដូចយុវជនដទៃទៀត។ គាត់ត្រូវរស់នៅបែកពីសមាជិកគ្រួសារ ដោយប្អូន រស់នៅក្នុងកងកុមារ...
កូនស្លាប់ដោយសារតែជំងឺកញ្ជ្រឹល
(ស្វាយរៀង) ៖ ហេ វ៉ិច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ វ៉ិច បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនពីរនាក់។ មុនរបបខ្មែក្រហម វ៉ិច កូន និងប្តី រស់នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលក្នុងភូមិបានបង្ខំប្រជាជនទាំងអស់ចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅដោយឲ្យទៅរស់នៅក្នុងសហករណ៍ ធ្វើការ...
ខ្មែរក្រហមមិនទុកចិត្តប្រជាជន១៧មេសា
(ស្វាយរៀង) ៖ ពុធ យ៉ុង មានអាយុ៩៥ឆ្នាំ ជាអាចារ្យវត្ត រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុង មិនអាចធ្វើដំណើរបានដោយខ្លួនឯង ពេលមានកម្មវិធីបុណ្យក្នុងភូមិ កូនចៅតែងជូនគាត់ទៅចូលរួម។ យ៉ុង បានប្រាប់ គាត់បានរៀបការនៅសម័យសង្គមរាស្រ្តនិយម និងមានកូនបីនាក់ ស្រីពីរនាក់។ នៅឆ្នាំ១៩៦៦ ដោយសារនៅភូមិស្រុកមានសង្គ្រាម និងការទម្លាក់គ្រាប់បែកគាត់បាននាំគ្រួសារទៅរស់នៅ និងរត់រម៉កកង់បីនៅទីក្រុងភ្នំពេញ។ ថ្ងៃទី១៧ ខែមេសា...
ធ្វើការច្រើនតែហូបមិនឆ្អែត
(ស្វាយរៀង) ៖ កឹម សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សឿន បាននិយាយរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការក្នុងរបប លន់ នល់។ សឿន បន្តថា នៅសម័យ លន់ នល់ ប្រជាជនរស់នៅទាំងមានការភ័យខ្លាចសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវរត់គេចចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃនិងវាលស្រែពេលមានគ្រាប់ទម្លាក់ម្តងៗ ដែលភាគច្រើនគ្រាប់ទម្លាប់នៅពេលយប់។...
អង្គការបញ្ជូនខ្ញុំទៅបាត់ដំបងដើម្បីសម្លាប់
(ស្វាយរៀង) ៖ តន់ សារ៉ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉ន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនពីរនាក់។ ក្នុងរបប លន់ នល់ សារ៉ន ជាសេនាជនឃុំគគីរការពារនៅព្រំដែនវៀតណាម។ ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម សារ៉ន ត្រូវបានអង្គការឲ្យរស់នៅរួមគ្នាក្នុងសហករណ៍ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក...
កូនពីរនាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ ម៉ី សុគន្ធ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សុគន្ធ រស់នៅជាមួយប្តីរបស់គាត់នៅស្រុកកំណើត និង មានកូនពីរនាក់។ នៅក្នុងរបបខ្មែរក្រហម សុគន្ធ រស់នៅក្នុងកងយុវនារីសហករណ៍ជាមួយនឹងនារីផ្សេងៗក្នុងភូមិ។ កូនពីរនាក់របស់គាត់ត្រូវរស់នៅកងកុមារជាមួយចាស់ៗ ជាអ្នកមើលថែ។ ចំណែកប្តី ត្រូវទៅធ្វើការជាឈ្លបយាមព្រំដែនឆ្ងាយៗពីភូមិ...
កូន១១នាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ កែវ អ៊ិន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ អ៊ិន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួន១២នាក់ ។ នៅក្នុងរបបខ្មែរក្រហមទ្រព្យសម្បត្តិ និងសត្វពាហនៈគោ ក្របីរបស់ អ៊ិន ត្រូវបានអង្គការប្រមូលទុកសម្រាប់ប្រើប្រាស់រួមក្នុងសហករណ៍។ អ៊ិន មានអាយុប្រមាណជាង៣០ឆ្នាំ ត្រូវបានខ្មែរក្រហមបង្ខំឲ្យទៅរស់នៅតាមសហករណ៍ក្នុងភូមិ។ គាត់ត្រូវធ្វើការគ្រប់បែបយ៉ាងតំាងពីការងារដើរល្បាតតាមព្រំដែន រហូតដល់ការងាររុករានព្រៃ...
ប្រជាជនមូលដ្ឋាន
(ស្វាយរៀង)៖ ញ្ញាណ ឡូន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់នៅមើលថែទាំម្តាយចាស់ជរាដែលមានជំងឺវង្វេង។ ក្នុងរបបខ្មែរក្រហម ឡូន មានអាយុប្រហែល១០ ឆ្នាំ។ គាត់នៅចាំបានថា រយៈពេលពេញមួយរបបនោះអង្គការមិនបានជម្លៀសគាត់ទៅកន្លែងណានោះទេ។ គាត់ជាប្រជាជនចាស់រស់នៅស្រុកកំណើតក្នុងភូមិឃុំបច្ចុប្បន្ន។ ប្រជាជនចាស់មានស្ថានភាពរស់នៅងាយស្រួលជាងប្រជាជនថ្មី ទាំងលក្ខខណ្ឌការងារ និងរបបអាហារជាដើម។ ឡូន ដូចប្រជាជនក្នុងភូមិដទៃទៀតដែរ ត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈយកទុកប្រើប្រាស់រួមក្នុងសហករណ៍។ គាត់...
ប្អូនពីរនាក់ស្លាប់សោយសារធ្វើទាហាននៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ សួស សារឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ២០ឆ្នាំ។ គាត់ស្ថិតក្នុងកងចល័ត និងមិនទាន់មានស្វាមី ត្រូវធ្វើការឆ្ងាយៗពីភូមិ។ សារឿន ត្រូវចល័តទៅមកៗទូទាំងស្រុករមាសហែកតាមបញ្ជាអង្គការ។ នៅឃុំត្រពាំងស្តៅគាត់ និងប្រជាជនប្រមាណ៣០គ្រួសារផ្សេងទៀត ត្រូវធ្វើស្រែ ជីក និងរែកដីធ្វើទំនប់ខ្ពស់ៗសម្រាប់ស្តុកទឹក។ ចំណែកកុមារត្រូវដើររកត្រី...
ការរៀបការនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ុក សាវ៉ុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ុន ជាកូនទីបីក្នុងចំណោមបងប្អូនប្រាំនាក់។ ប្អូនថ្លៃពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែជាអតីតទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ភ្លាមៗពេលខ្មែរក្រហមចូលកាន់កាប់ខេត្តស្វាយរៀង។ សាវ៉ុន មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនដល់ថ្នាក់ទីដប់...
សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់
(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីតទាហាន។ សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបានជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហមបានចាប់ផ្តើមបោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូរបស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាមភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិទំាងអស់មកទុកក្នុងសហករណ៍...
អ្នកបររទេះគោដឹកស្រូវសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ សៅ ហាក់ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនបួននាក់គាត់ជាកូនបង។ ឪពុកឈ្មោះ សៅ ម៉ាក់ ជាអតីតកងជីវពលរបប លន់ នល់ រស់នៅភ្នំពេញត្រូវបានសម្លាប់ នៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅរបបខ្មែរក្រហម ហាក់ រស់នៅស្រុកកំណើតជាមួយប្អូន...
ម្តាយ បងប្អូន និងប្តីស្លាប់សម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អុិន ឆែ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ បាត់ខ្លួនក្នុងរបបខ្មែរក្រហមចំនួនបីនាក់។ ក្នុងរបប លន់ នល់ ឆែ បានរៀបការ និងមានកូនស្រីម្នាក់។ គាត់រស់នៅជួបជុំគ្នានៅស្រុកកំណើត ភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ ក្នុងរបបខ្មែរក្រហម ដំបូងគាត់អាចរស់នៅជួបជុំគ្នា។ រំលងបាន១ខែអង្គការបានបំបែកគាត់...
បងប្រុសនិងសាច់ញាតិពីរនាក់បានស្លាប់
(ស្វាយរៀង) ៖ រាម សុខា មានអាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខាមានបងប្អូនប្រាំនាក់គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកសុខាបានស្លាប់តាំងពីគាត់មិនទាន់ដឹងក្តីក្នុងសម័យសង្គមរាស្រ្តនិយមដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្រុសបង្កើតម្នាក់ និងសាច់ញាតិផ្សេងទៀតចំនួនពីរនាក់ដែលត្រូវបាននាំយកទៅបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សុខា មិនបានទៅសាលារៀនដិតដល់ទេ ព្រោះត្រូវរត់តាមម្តាយ និងបងៗដោយសារនៅស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ មានការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ...
អតីតទាហាន លន់ នល់ នៅរស់រានមានជីវិត
(ស្វាយរៀង) ៖ រាម សាវុត អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារុត មានបងប្អូនចំនួនប្រាំនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ សារុត រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្អូនចំនួន៣នាក់ ដែលជាអតីតទាហានសម័យ លន់ នល់។ ឆ្នាំ១៩៧២ ដោយសារឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់បែក សាវុត បានសម្រេចចិត្តចូលបម្រើការងារជាទាហាន លន់...
កូន និងឪពុកស្លាប់ក្នុងសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ម៉ី យ៉ុន មានអាយុ៦៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុន មានបងប្អូនប្រាំនាក់ស្រីបីនាក់។ គាត់បានរៀបការតាំងពីរបប លន់ នល់ និងមានកូនបីនាក់។ នៅពេលរបបខ្មែរក្រហមចូលកាន់អំណាច យ៉ុន រស់នៅស្រុកកំណើតជាមួយប្តី និងកូនបីនាក់។ កូនម្នាក់បានស្លាប់ពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ យ៉ុន និងគ្រួសារត្រូវបានខ្មែរក្រហមឲ្យទៅរស់នៅក្នុងសហករណ៍រួមក្នុងភូមិ។ យ៉ុន និងប្តីរស់នៅកងចល័តជាមួយយុវជន...
ក្រុមចល័តកងធំត្រូវធ្វើការឆ្ងាយៗ
(ស្វាយរៀង) ៖ ម៉ម យ៉ន មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ន មានកូនប្រុសម្នាក់ សព្វថ្ងៃគាត់រស់នៅជាមួយកូន និងមើលថែទាំចៅៗ។ យ៉ន បានរៀបការតាំងពីរបប លន់ នល់។ ក្នុងរបបខ្មែរក្រហមគាត់មានកូនប្រុសម្នាក់អាយុពីរឆ្នាំរស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ត្រូវទៅរស់នៅក្នុងសហករណ៍ជាមួយប្រជាជនជនដទៃក្នុងភូមិ និងត្រូវប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈ តាមបញ្ជារបស់ខ្មែរក្រហម...
ស្លាប់បងប្អូនអស់១១នាក់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ពោន សាម៉ន មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកម្តាយរបស់គាត់ស្លាប់នៅក្នុងរបប លន់ នល់។ សាម៉ន និងបងប្អូនត្រូវរស់នៅជាមួយសាច់ញាតិតាំងពីក្មេង។ គាត់មានបងប្អូនចំនួន១២នាក់ និងបានស្លាប់ទាំងអស់ក្នុងរបបខ្មែរក្រហម ដោយសារគ្មានឪពុក ម្តាយ មើលថែ។ ខ្មែរក្រហមបងំ្ខឲ្យធ្វើការឆ្ងាយៗក្នុងកងចល័ត គ្មានអាហារហូប និងត្រូវធ្វើការនៅខ្សែត្រៀមជួរមុខក៏បាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ក្នុងរបប លន់ នល់ សាម៉ន...
កងនារី
(ស្វាយរៀង) ៖ តូច សុខ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ តូច ទិត្យ បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺរាគ គ្មានការព្យាបាលត្រឹមត្រូវ ចំណែកម្តាយឈ្មោះ សាំង ពុធ បានស្លាប់ដោយសារជំងឺនៅបន្ទាប់ពីរបបខ្មែរក្រហម។ សុខ ជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបីនាក់។ កាលពីវ័យកុមារ សុខ មិនទទួលបានការសិក្សាអប់រំទេដោយសារតែជីវភាពគ្រួសារក្រីក្រ ខ្វះខាត...
ការរៀបការនៅសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ លី ប៊ុណ្ណារិទ្ធ មានអាយុ៧១ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានបងប្អូនចំនួនប្រាំមួយនាក់។ ប្អូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីតទាហាន លន់ នល់ ត្រូវបានគេនាំយកទៅសម្លាប់ភ្លាមៗពេលខ្មែរក្រហមចូលកាន់កាប់ខេត្តស្វាយរៀង។ ប៊ុណ្ណារិទ្ធ មានស្រុកកំណើត នៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍។ នៅរបប លន់ នល់ គាត់រៀនចប់ថ្នាក់ទីប្រាំបួន រួចបានបួសជាព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង។...
កុមារត្រៀមឈានមុខក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ពុធ ខេង មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខេង មានបងប្អូនប្រាំបីនាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ នៅរបប លន់ នល់ ខេង បានចាកចេញពីស្រុកកំណើតមកបន្តការសិក្សាជាមួយឪពុកម្តាយនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅស្រុកកំណើតមានការទម្លាក់គ្រាប់បែកជាញឹកញាប់ រីឯនៅភ្នំពេញក៏មានការទម្លាក់គ្រាប់បែកម្តងម្កាលដែរ។ ពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ខេង មានអាយុប្រមាណ១0ឆ្នាំ កំពុងរៀនថ្នាក់ទី៩។ គាត់ត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យចាកចេញពីទីក្រុងឲ្យទៅទីជនបទ។...
កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល
ឡុង ស៊ីម មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ីម មានបងប្អូនចំនួនប្រាំបួននាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ ស៊ីម រៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្រ្តនិយម។ ស៊ីម បានរៀបការក្នុងរបប លន់ នល់។ នៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច គាត់សម្រាលបានកូនមួយត្រូវបានបង្ខំឲ្យចេញពីផ្ទះ និងឲ្យទៅរស់នៅរួមក្នុងសហករណ៍។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យកិន និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។...
បាត់ខ្លួនបងប្រុសបួននាក់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ឥន សាបិន អាយុ៦១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ឥន សាំង ស្លាប់ដោយសារជំងឺ។ ម្តាយឈ្មោះ ប៉ែន យ៉ន។ សាបិន មានបងប្អូនប្រាំបីនាក់គាត់ជាកូនពៅ។ សាបិន រៀនបានត្រឹមថ្នាក់ទីប្រាំពីរក្នុងរបប លន់ នល់ ដល់ពេលរបបខ្មែរក្រហមគាត់មិនបានរៀនតទៅទៀតទេ។ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា...
បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង
សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុកម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...
បង្ខំចិត្តលាចាកសិក្ខាបទក្នុងរបបខ្មែរក្រហម
សុខ ថុន មានអាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ឆ្នាំ១៩៧១ ថុន បួសជាព្រះសង្ឃ និងរៀននៅវត្តកោះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៧៥ ថុន និងព្រះសង្ឃផ្សេងទៀតក្នុងវត្តកោះ ត្រូវបានបង្ខំឲ្យលាចាកសិក្ខាបទតាមបញ្ជារបស់ទាហានខ្មែរក្រហម។ ថុន បន្តថា គ្មានអ្នកណាហ៊ានប្រកែកនឹងបញ្ជានេះទេព្រោះព្រះសង្ឃ ទាំងអស់ដឹងថា ខ្មែរក្រហមមានបំណងបំបាត់វត្ត...
បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង
សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។ ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតឲ្យធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុកម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។...
កងកុមារត្រៀមក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ គង់ សេរី មានអាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ គង់ សាវ៉ុន (ស្លាប់នៅសម័យខ្មែរក្រហម) ម្តាយឈ្មោះឡុង សេន មានបងប្អូនប្រាំនាក់។ នៅក្នុងរបបខ្មែរក្រហម សេរី ទទួលរងទុក្ខលំបាកខាំ្លងដោយសារតែជាប្រជាជនថ្មីដែលជម្លៀសពីសុ្រករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ាទៅកាន់ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ក្នុងវ័យប្រហែល១៣...
គេបញ្ជូនខ្ញុំមកបាត់ដំបងគឺដើម្បីឲ្យស្លាប់
(ស្វាយរៀង) ៖ សុខ សម្បត្តិ មានអាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំមួយនាក់។ នៅសម័យ លន់ នល់ សម្បត្តិ ជាសាក្សីដែលឃើញការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យប្រជាជនក្នុងភូមិត្រូវរត់គេចពួនក្នុងរណ្តៅត្រង់សេក្រោមផ្ទះ។ នៅពេលនោះគាត់មិនបានរៀនត្រឹមត្រូវទេសាលាបិទទ្វាជារឿយៗលុះចូលដល់របបខ្មែរក្រហមគាត់រៀនបានបន្តិចក៏គេជម្លៀសទៅខេត្តបាត់ដំបង គាត់រៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។ ចូលដល់របបខ្មែរក្រហមភ្លាមៗ សម្បត្តិ មានអាយុប្រមាណ១៣ឆ្នាំ រស់នៅស្រុកកំណើត ត្រូវបានគេបំបែកពីគ្រួសារឲ្យទៅនៅក្នុងក្រុមកុមារ...
ស្រី្តសម្រាលកូនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ អ៊ឹង សេត មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ឮសម្លេងគ្រាប់ទម្លាក់ស្ទើរតែរាល់ថ្ងៃតាមកន្លែងផ្សេងៗ ប្រជាជនរត់គេចរហូតមិនសូវបានរកស៊ី និងក្មេងៗមិនបានទៅសាលារៀន។ ប្រជាជនត្រូវរត់ចេញពីផ្ទះទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។ គាត់បានរៀបការមានគ្រួសារ និងសម្រាលបានកូនស្រីម្នាក់អំឡុងរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម សេត រស់នៅភូមិអំពិល ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍...
អតីតទាហានសម័យ លន់ នល់
(ស្វាយរៀង) ៖ កែន សុផល អាយុ៧០ឆ្នាំ ជាគ្រូបង្រៀនចូលនិវត្តន៍ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុករំដួល ខេត្តស្វាយរៀង។ គាត់ បានឈប់រៀនត្រឹមថ្នាក់ទី៤នៅឆ្នាំ១៩៧១ ក្នុងរបប លន់ នល់ ដោយសារពេលនោះសាលាបិទទ្វា និងមានការទម្លាក់គ្រាប់បែក។ នៅមុនរបបខ្មែរក្រហម សុផល ធ្វើជាទាហាន លន់ នល់ រស់នៅភ្នំពេញ។ ថ្ងៃទី១៧...
ខ្មែរក្រហមបានធ្វើឲ្យកូនទាំងពីររបស់ខ្ញុំកំព្រាឪពុក
(ស្វាយរៀង) ៖ ពៅ អូន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧២ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ អូន រៀនបានត្រឹមថ្នាក់ទី៥ បានឈប់រៀនដោយសារតែពេលនោះខេត្តស្វាយរៀង សហរដ្ឋអាមេរិកបានទម្លាប់គ្រាប់បែក ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ ខូចខាត វត្ត សាលារៀន ព្រមទាំងសម្លាប់ជីវិតមនុស្ស និងសត្វពាហនៈ។...
ពិការជើងដោយសារជាន់មីនក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ សោម ហុន អាយុ៦១ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហុន មានឪពុកឈ្មោះ សោម ប៊ិច និងម្ដាយឈ្មោះ មា យ៉ាន់ មានបងប្អូន០៧នាក់។ ហុន មិនទទួលបានការអប់រំច្រើនទេ ព្រោះប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែក។ គាត់រៀនបានត្រឹមថ្នាក់អក្ខរកម្ម សម័យ លន់ នល់។ នៅសម័យ...
ខ្មែរក្រហមបានសម្លាប់ប្តីរបស់ខ្ញុំ ដោយសារគាត់ជាអ្នកចេះដឹង
(ស្វាយរៀង) ៖ ភឿក រ៉ាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉ាន មានអាយុ៧៤ឆ្នាំ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការនៅជំនាន់សង្គមរាស្រ្តនិយម។ ក្នុងរបប លន់ នល់ នៅទីក្រុងភ្នំពេញ រ៉ាន បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅតំបន់ផ្សារដើមគរ ដែលពេលនោះមានអ្នករងរបួស និងស្លាប់យ៉ាងច្រើន។ ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា រ៉ាន រស់នៅទីក្រុងភ្នំពេញ...
ខ្មែរក្រហមបានសម្លាប់សាច់ញាតិខ្ញុំ អស់ចំនួន១៤នាក់
(ស្វាយរៀង) ៖ ម៉ុក សារ៉េន អាយុ៧៦ឆ្នាំ ជាកសិករ មានបងប្អូន១៣នាក់ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉េន មិនទទួលបានការអប់រំច្រើនទេ ដោយសារតែគាត់មានបងប្អូនច្រើន និងគួបផ្សំចំពេលប្រទេសមានសង្រ្គាម។ សម័យ លន់ នល់ សារ៉េន រស់នៅស្រុកកំណើតភូមិពោធិ៍តារស់។ ពេលនោះក្នុងភូមិមានការទម្លាប់គ្រាប់បែកជាញឹកញាប់នាំឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងបានសម្លាប់សត្វពាហនៈ និងជីវិតមនុស្សអស់ជាច្រើន។ ក្នុងរបបខ្មែរក្រហម សារ៉េន...
កូនពីរនាក់ស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង)៖ អ៊ុំ សាបៀត មានអាយុ៦៨ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាបៀត មានបងប្អូនពីរនាក់គាត់ជាកូនបង។ សាបៀត មានប្តីឈ្មោះ សៅ សុន និងមានកូនចំនួនប្រាំពីរនាក់ ស្លាប់ពីរនាក់ក្នុងរបបខ្មែរក្រហម។ ក្នុងរបប លន់ នល់ សាបៀត រស់នៅជាមួយកូនៗ និងម្តាយនៅឯស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការ ចំណែកប្តីគាត់ធ្វើជាទាហាន និងត្រូវបានបញ្ជូនទៅប្រទេសវៀតណាម។ នៅក្នុងរបបខ្មែរក្រហម សាបៀត...
របបខ្មែរក្រហមជារបបឃោរឃៅបំផុត
(ស្វាយរៀង)៖ អ៊ុន ណាន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានប្រើឲ្យមើលគោ មើលក្របី ប្រមូលលាមកសត្វពាហនៈ កាប់ទន្ទ្រានខេត្ត និងធ្វើជីសម្រាប់ដំណាំកសិកម្មជាដើម។ណាន រស់នៅក្នុងកងកុមារជាមួយក្មេងដទៃទៀតឆ្ងាយពីបងប្អូន ឪពុម្តាយ។ កងកុមារមានចាស់ៗក្នុងភូមិជាអ្នកមើលការខុសត្រូវ ចំណែករបបអាហារគឺមានតែពីរវែកសម្រាប់ព្រឹកនិងល្ងាច។ ក្នុងវ័យកុមារ ណាន ក៏ដូចជាក្មេងដទៃៗទៀតដែរមិនបានទទួលការសិក្សាអប់រំទេ ព្រោះពេលនោះគ្មានសាលារៀននៅជិតកន្លែងគាត់រស់នៅ។...
អ្នកយកបាយឲ្យអ្នកទោស
(ស្វាយរៀង)៖ ឡុង សារុន អាយុ៧០ ជាកសិករ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សារុន ជាអ្នករកត្រីជាមួយឪពុក បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកតាមព្រំដែន និងប្រជាជនមិនសូវបានសម្រាកនៅផ្ទះ ពិសេសនៅពេលយប់គឺនាំគ្នាទៅសម្រាកក្នុងរណ្តៅត្រង់សេឬក្នុងជង្រុកស្រូវក្រោមផ្ទះ។ នៅក្នុងរបបខ្មែរក្រហម សារុន រស់នៅស្រុកកំណើតនៅភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ គាត់បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិប្រជាជនដាក់រួមក្នុងសហករណ៍ និងបានប្រើប្រជាជនក្នុងភូមិឲ្យវាយកម្ទេចព្រះវិហារ វត្តអារាម...
ខ្មែរក្រហមសម្លាប់ទាំងអស់សូម្បីកូនក្មេងទើបនឹងកើត
(ស្វាយរៀង)៖ ហែម ស៊ីថន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៦២ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ស៊ីថន មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនច្បងគេក្នុងគ្រួសារ។ ឪពុកម្តាយរបស់ ស៊ីថន បានស្លាប់តាំងពីសម័យ លន់ នល់។ ក្នុងរបបខ្មែរក្រហម ស៊ីថន ជាក្មេងកំព្រាគាត់ និងប្អូនទាំងប្រាំនាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះគាត់ និងបងប្អូនត្រូវធ្វើការជីកទំនប់...
កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល
(ស្វាយរៀង)៖ សេង ណាប់ អាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ណាប់ ត្រូវបានជម្លៀសពីខេត្តស្វាយរៀងឲ្យមករស់នៅខេត្តពោធិ៍សាត់។ គាត់ បានធ្វើដំណើរដោយថ្មើរជើងមកដល់អ្នកលឿងកន្លែងដែលសម្រាកទីនោះប្រំាថ្ងៃ ប្រាំយប់ ព្រោះនៅទីនោះមានមនុស្សច្រើនបានជម្លៀសមក ដើម្បីរងចាំឆ្លងកប៉ាល់ទៅត្រើយម្ខាងទៀត។ សេង ណាប់ «នៅតំបន់អ្នកលឿង នៅពេលនោះមានប្រជាជនច្រើនណាស់ដែលបានជម្លៀសមកផ្តុំគ្នា ខ្ញុំមិនដឹងថាមកពីខាងណាខាងណីខ្លះទេ ប៉ុន្តែឃើញច្រើន ការរស់នៅវិញលំបាកខ្លាំងព្រោះគ្មានអាហារ គ្មានកន្លែងស្នាក់នៅ និងគ្មានការយកចិត្តទុកដាក់ពីសំណាក់ទាហានខ្មែរក្រហមដែលនាំប្រជាជនមកផ្តុំគ្នាច្រើន។...
ច្រូតស្រូវក្នុងទឹកស្ទើរបាត់បង់ជីវិត
(ស្វាយរៀង)៖ សូ សុខ មានអាយុ៦៧ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ សូ ខ្មៅ ម្តាយឈ្មោះ ហែន ចាន់ មានបងប្អូន៦នាក់ គាត់ជាកូនទី៣។ នៅក្នុងរបប នល់ នល់ សុខ បានឃើញពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើភូមិដ្ឋានសឹងតែរាល់ថ្ងៃ។ គាត់បានប្រាប់ថា គ្រាប់បែកបានបំផ្លាញសាលារៀន...
យុវជនកងចល័តនៅស្វាយដូនកែវ
(ស្វាយរៀង)៖ សុខ វណ្ណា មានអាយុ៦៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងរបប លន់ នល់ ដោយសារប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់បានឈប់រៀនត្រឹមថ្នាក់ទីប្រាំមួយ។ សុវណ្ណា បានរៀបរាប់រឿងរ៉ាវប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅរបប លន់ នល់ គាត់មានអាយុប្រហែល១៧ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ និងបងប្អូនបីនាក់នៅស្រុករំដួល។...
បងស្លាប់ដោយសារគេចោទថា ជាទាហានលន់ នល់
(ស្វាយរៀង)៖ ស៊ុំ ធឿន មានអាយុ៦៦ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍តាំងពីឆ្នាំ២០១០ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ធឿន នៅសម័យ លន់ នល់ ធ្វើជាទាហាននៅទីក្រុងភ្នំពេញ។ ក្នុងរបបខ្មែរក្រហមគាត់ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដោយពេលនោះគាត់បានសម្រេចចិត្តធ្វើដំណើរមកស្រុកកំណើត ឯស្រុកស្វាយទាប ខេត្តស្វាយរៀង។ ពេលមកដល់ស្រុកកំណើតខ្មែរក្រហមបានធ្វើប្រវត្តិរូបគាត់ និងប្រជាជនដទៃទៀត គាត់បានលាក់ប្រវត្តិរូបដោយប្រាប់ថា គាត់ជាប្រជាជនធម្មតា ព្រោះគាត់ដឹងថាខ្មែរក្រហមកំពុងចង់បោសសម្អាតអតីតមន្រ្តីរាជការ និងទាហាន លន់...
យុវនារីធ្វើការនៅរោងបាយសម័យខ្មែរក្រហម
(ស្វាយរៀង)៖ រស់ សាមុន មានអាយុ៦៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សាមុន នៅសម័យ លន់ នល់ រស់នៅស្រុកកំណើតជាមួយគ្រួសារ គាត់បានឃើញការទម្លាក់គ្រាប់បែកធ្លាក់ត្រូវផ្ទះប្រជាជន ហើយបានសម្លាប់មនុស្ស សត្វ និងបានបំផ្លិចបំផ្លាញ ស្ពាន ថ្មល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ។ ប្រជាជនរស់នៅទាំងភ័យខ្លាច...
កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ មាស សៅដី មានអាយុ៨៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ជាស្រ្តីមេម៉ាយមានកូនប្រាំបីនាក់ (កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម)។ ប្តីរបស់ សៅដី បានស្លាប់ដោយសារជំងឺតំាងពីរបប លន់ នល់។ គាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ កូនជាខ្លាំង ពិសេសកូនតូចដែលមានអាយុទើបតែមួយឆ្នាំ។ កូនតូចរបស់គាត់រស់នៅក្នុងកងកុមារ ដែលមានចាស់ៗជាអ្នកមើលថែ។ ចំណែកកូនធំៗត្រូវធ្វើការក្នុងកងចល័ត ជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការឆ្ងាយៗពីគាត់។...
កុមារខ្មែរក្រហម
(ស្វាយរៀង) ៖ ព្រាប ចិន្តា មានអាយុ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានកូនពីរនាក់។ នៅសម័យ លន់ នល់ ចិន្តា រៀនបានត្រឹមថ្នាក់អក្ខរកម្ម។ គាត់ក៏ដូចជាក្មេងៗដទៃទៀតដែររៀនមិនបានត្រឹមត្រូវទេដោយសារសាលារៀនតែងតែបិទទ្វាជាញឹកញាប់ខ្លាចការទម្លាក់គ្រាប់បែក។ ប្រជាជនក្នុងភូមិត្រូវរត់គេចចូលក្នុងរណ្តៅត្រង់សេ ឬក្នុងជង្រុងស្រូវពេលមានការទម្លាក់គ្រាប់បែកម្តងៗពិសេសនៅពេលយប់។ ក្នុងរបបខ្មែរក្រហម ចិន្តា មានអាយុប្រហែល១៣ឆ្នាំ។ គាត់មិនបានរៀនទេ ផ្ទុយទៅវិញក្នុងវ័យកុមារគាត់ត្រូវធ្វើការដូចជាមើលគោ ក្របី...
ខ្មែរក្រហមហាមមិនឲ្យប្រជាជននិយាយស្តី
(ស្វាយរៀង) ៖ ទៀង ប៉ាន់ មានអាយុ៧៤ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម ប៉ាន់ និងគ្រួសារត្រូវបានជម្លៀសចេញពីភូមិកោះក្បានខាងជើង ឲ្យទៅរស់នៅសហករណ៍ក្រោលគោ ស្ថិតក្នុងខេត្តស្វាយរៀង។ នៅទីនេះប៉ាន់ ត្រូវធ្វើស្រែ លើកភ្លឺស្រែ ធ្វើជីធម្មជាតិ ច្រូតស្រូវ បុកស្រូវ ហាលស្រូវ និងប្រមូលស្រូវទុកក្នុងឃ្លាំងរួមរបស់សហករណ៍ដើម្បីហូបរួម។ ប៉ាន់ បន្តថា ប្រជាជនត្រូវធ្វើការទៅតាមការកំណត់...
មិននឹកស្មានថា មានជីវិតរស់
(ស្វាយរៀង) ៖ ទិត្យ សារឿន មានអាយុ៦៥ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សារឿន នៅរបបខ្មែរក្រហមរស់នៅស្រុកកំណើតជាមួយគ្រួសារ ត្រូវអង្គការឲ្យទៅធ្វើការនៅក្នុងកងចល័តនៅឆ្ងាយៗពីភូមិដោយត្រូវធ្វើស្រែ ជីកទំនប់ លើកប្រឡាយ លើកដីធ្វើភ្លឺស្រែ និងរដូវវស្សាត្រូវទៅទប់ទឹកនៅស្ពានទំនប់ស្ថិតនៅសហករណ៍ស្វាយទាបដើម្បីកុំឲ្យលិចស្រូវ និងផលដំណំាផ្សេងៗ។ ប្រសិនបើប្រជាជន មិនអាចទប់ទឹកបាន នោះនឹងត្រូវយកទៅសម្លាប់ចោល។ ក្នុងក្រុមកងចល័តរបស់គាត់មានសមាជិកចំនួនបួននាក់ត្រូវធ្វើការដោយគ្មានពេលសម្រាក ដើម្បីអាចលើកដីធ្វើភ្លឺស្រែឲ្យបានប្រវែងពី៤០០ម៉ែត្រក្នុងមួយថ្ងៃ ប្រសិនបើធ្វើមិនរួចទេត្រូវបន្តធ្វើដល់យប់ទើបទទួលបានអាហារហូប។...
ប្តីស្លាប់ដោយសារជាប៉ូលីសរបប លន់ នល់
(ស្វាយរៀង) ៖ វង សាមឿន អាយុ៨២ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម័យ លន់ នល់ សាមឿន រួមជាមួយកូនប្រាំនាក់ ម្តាយឪពុក និងប្តីឈ្មោះ ថោង កែវ ធ្វើជាប៉ូលីសរស់នៅទីរួមខេត្តស្វាយរៀង។ ចូលដល់ររបបខ្មែរក្រហម សាមឿន បានឃើញអង្គការដើរប្រមូលទ្រព្យសម្បត្តិឯកជនដើម្បីរក្សាទុករួម និងបង្ខំឲ្យសមាជិកគ្រួសាររស់នៅផ្សេងៗពីគ្នាតាមវ័យតាមក្រុម...
នារីកងចល័ត
(ស្វាយរៀង) ៖ សុខ សន មានអាយុ៦៣ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនប្រាំមួយនាក់។ ឪពុក ម្តាយបានស្លាប់ចោលតាំងពីរបប លន់ នល់ គាត់ត្រូវបានបងប្រុសចិញ្ចឹម ហើយបងប្រុសនោះត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងគ្រួសារក្នុងរបបខ្មែរក្រហមនៅឯខេត្តបាត់ដំបងដែលជាព្រឹត្តិការណ៍មួយគាត់ចងចាំមិនអាចបំភ្លេចបានរហូតដល់បច្ចុប្បន្ន។ របបខ្មែរក្រហម សន ត្រូវបានគេបង្ខំឲ្យចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅជាមួយបងដោយគេតំរូវឲ្យទៅរស់នៅរួមគ្នាក្នុងសហករណ៍។ គាត់ត្រូវធើ្វជីពីលាមកមនុស្សដោយព្រឹកឡើងត្រូវដើរប្រមូលលាមកតាមបង្គន់យកមកហាល និងប្រមូលទុកនៅពេលល្ងាច។ ក្រោយមកដោយជើងរបស់គាត់ឈឺមិនអាចធ្វើដំណើរបាន ខ្មែរក្រហមក៏ឲ្យគាត់នៅសហករណ៍ដើម្បីដាំបាយ...
បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ ថោង សង្ហា អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានកូនប្រាំនាក់ បីនាក់មានគ្រួសារទៅរស់នៅឆ្ងាយ។ ក្នុងរបប លន់ នល់ សង្ហា រស់នៅជាមួយឪពុកម្តាយនៅស្រុកកំណើត។ គាត់បានចូលរៀនថ្នាក់ទី៨ ប៉ុន្តែការរៀនសូត្រមិនបានជាប់លាប់ដូចបច្ចុប្បន្ននេះទេ ព្រោះពេលនោះប្រទេសមានការទម្លាក់គ្រាប់បែក និងមានសង្រ្គាម។ សង្ហា រៀបរាប់ថា ទ្រព្យសម្បត្តិប្រជាជន...
កុមារមិនមានឱកាសរៀនសូត្រនៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ កុយ ប៊ុនរ៉ា មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ កុយ អាន បានស្លាប់ដោយជំងឺនៅសម័យ លន់ នល់ និង ម្តាយ ឈ្មោះ ប៉ែន យ៉ា នៅរស់សព្វថ្ងៃ។ គាត់បានរៀបរាប់ពីដំណើរជីវិតប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបប...
កូនស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវ
(ស្វាយរៀង) ៖ មែ សុខ អាយុ៧១ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខ និយាយថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនាឆ្នាំ១៩៧៩ គេបានលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ កម្ទេចវត្ត បំផ្លាញព្រះវិហារ និងចាប់ផ្សឹកព្រះសង្ឃជាដើម។ ព្រះសង្ឃត្រូវធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ ជាងនេះទៅទៀតអង្គការបានលុបបំបាត់វណ្ណៈក្នុងសង្គមដោយគ្មានអ្នកមាន គ្មានអ្នកក្រ។ ផ្ទះធំៗត្រូវរុះរើយកឈើទៅសង់ជាផ្ទះតូចៗឲ្យប្រជាជនដែលក្រីក្រអត់ផ្ទះស្នាក់នៅ។ សុខ បាននិយាយថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមថ្មីមួយបានធ្វើឲ្យគាត់ និងប្រជាជនដទៃទៀតទទួលរងទុក្ខវេទនា...
ខ្មែរក្រហមសម្លាប់ប្អូនខ្ញុំ
(ស្វាយរៀង) ៖ សូ សុខុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីរបបខ្មែរក្រហម សុខុន និងបងប្អូន៨នាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តពោធិ៍ សាត់។ គាត់បានប្រាប់ថា កន្លែងដែលគាត់រស់នៅជាតំបន់ភ្នំមានគ្រោះថ្នាក់ប្រជាជនកើតជំងឺគ្រុនចាញ់ ខ្វះទឹក និងអាហារ មានមនុស្សឈឺ និងស្លាប់ជារៀងរាល់ថ្ងៃ។ នៅទីនោះ គាត់ត្រូវធ្វើការជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ។ ថ្ងៃមួយទាហានខ្មែរក្រហមបានប្រើឲ្យ...

