គង់ គៀន លេខាវរសេនាតូច៦៣១
គង់ គៀន[1] ហៅ អ៊ឹង វ៉េត ភេទប្រុស អាយុ២៨ឆ្នាំ មានទីកន្លែងកំណើតរស់នៅក្នុងភូមិវត្តស្វាយ ឃុំពាមឧញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ គ្រួសារខ្ញុំប្រកបមុខរបរជាកសិករ។ ក្នុងវ័យ១៧ឆ្នាំ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ នៅសាលា ណយ យឹម។ បន្ទាប់មកខ្ញុំបានឈប់រៀន ដើម្បីទៅធ្វើកាងាររស៊ីឈ្នួលនៅរោងចក្រទៀន(ហាង តៃ គួង) ភ្នំពេញ។ ក្រៅពីការងារនៅរោងចក្រទៀន ខ្ញុំក៏បានទៅធ្វើការជាអ្នករត់តុហាងបាយ ហាងគុយទាវ...
ឈុំ គា រំឭកពីការចងចំាក្នុងរបបខ្មែរក្រហម
ខ្ញុំបាទឈ្មោះ ឈុំ គា កើតនៅក្នុងឆ្នាំ ១៩៥០ នៅកោះលួង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំបានរស់នៅកោះលួងរហូតដល់ឆ្នាំ១៩៧៣។ នៅក្នុងឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា[2] ក្នុងនោះក៏មានតំបន់ដែលខ្ញុំបានរស់នៅ ហើយទ័ពខ្មែរក្រហម បានជម្លៀសប្រជាជនចេញពីភូមិស្រុករបស់ខ្លួនផងដែរ។ នៅពេលដែលខ្មែរក្រហមបានជម្លៀសប្រជាជននោះ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិខ្សាច់ប្រឆេះ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។ ក្នុងពេលជម្លៀសនោះ ខ្ញុំបានឃើញប្រជាជនមួយចំនួនរត់ទៅទីរួមខេត្តកំពង់ចាម ដើម្បីគេចចេញពីការជម្លៀស និងសង្រា្គមផ្សេងៗ ពេលដែលរត់នោះប្រជាជនខ្លះប្រើប្រាស់ផ្លូវគោក និងប្រជាជនខ្លះទៀតសុខចិត្តហែលទឹកគេចចេញក៏មាន។...
ឌីន ប៉ែត រៀបរាប់ពការងារធ្វើឈ្លបឃុំស្វាយឃ្លាំងរបស់ខ្មែរក្រហម
ខ្ញុំឈ្មោះ ឌីន ប៉ែត[1] អាយុ ៦៥ឆ្នាំ រស់នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មានេះតែម្ដង។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងទម្លាក់សម្ដេចសីហនុ។ នៅឆ្នាំ១៩៧១ មកខ្មែរក្រហមមានជាបណ្ដើរហើយ ចៅហ្វាយស្រុកក្រូចឆ្មារបានរត់នៅខាងស្ទឹងត្រង់ ព្រោះខ្មែរក្រហមមកពីក្រោមក៏គៀកនិងមកពីលើក៏គៀក។ នៅឆ្នាំ១៩៧២ បានមានសភាពការណ៍ចលនាតស៊ូ បើនិយាយឥឡូវនេះហៅថាខ្មែរក្រហម។ នៅកំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។[2]...
ព្រំ សេន រំឭកពីការងារជាទាហានបម្រើខ្មែរក្រហមថា ជារឿងធម្មតាក្នុងជីវិត និងមិនសោកស្តាយឡើយ
ព្រំ សេន បាននិយាយទាំងទឹកមុខរួសរាយរាក់ទាក់ប្រាប់ថា «…វាជារឿងធម្មតាទេចំពោះជីវិតធ្វើជាទាហានបម្រើខ្មែរក្រហម និងមិនដែលសោកស្តាយឡើយពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម»។ ពាក្យសម្តីនេះ ព្រំ សេន បាននិយាយក្នុងពេលបញ្ចប់កិច្ចសម្ភាសរយៈពេលជាងមួយម៉ោង ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លើយតបទៅនឹងសំណួរសួរថា «មកដល់ពេលនេះ តើលោកអ៊ំសោកស្តាយទេ ចំពោះការចូលបម្រើជាទាហានរបស់ខ្មែរក្រហម និងជីវិតឆ្លងកាត់របបខ្មែរក្រហម?»។ រស់នៅក្នុងផ្ទះប្រក់ស័ង្កសីតូចមួយជាប់ជើងភ្នំដំរីរមៀល[1] ប្រកបដោយទេសភាពស្រស់បំព្រង ស្ងប់ស្ងាត់ និងយ៉ាងមានក្តីសុខ ស្ថិតនៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់...
ចូត ជី ៖ ប្រធានក្រុមកងចល័តក្នុងស្រុកអមលាំង
នៅចន្លោះឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៦ ជី ត្រូវបានមេកងខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានក្រុមកងចល័ត ដើម្បីដឹកនាំប្រជាជនឲ្យលើកទំនប់ទប់ទឹកធ្វើស្រែ។ ជី បាននិយាយរៀបរាប់ពីរឿងរ៉ាវ ដូចខាងក្រោម៖ ចូត ជី ភេទប្រុស អាយុ៧៦ឆ្នាំ សព្វថ្ងៃមានមុខរបរកសិករ ។ ជី មានស្រុកកំណើតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។...

