Tag: អត្ថបទប្រចាំសប្តាហ៍

ទាហានរបប លន់ នល់ ដែលនៅរស់

បន្ទាប់ពីរបបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកដឹកនាំរបប​នេះ បានកំណត់គោលដៅសម្លាប់ចំពោះទាហាន និងមន្រ្តីរាជការទាំងអស់ក្នុងរបប លន់ នល់ នៅទូទាំងប្រទេស ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់បានខិតខំធ្វើការដែលគាត់មិនធ្លាប់ធ្វើពីមុនរហូតរួចផុត​ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ខាងក្រោមនេះជាខ្សែជីវិត របស់ទាហាន លន់ នល់ ដែលនៅមានជីវិត៖ ប៉ុន វិន[1] ភេទប្រុស អាយុ៥៥ឆ្នាំ(២០០២) និងរស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល។...

គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម

នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ​ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំ​មុន៖ អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន...

កម្មកររោងចក្រសំឡីគសម័យខ្មែរក្រហម

សំឡីគជាទំនិញមួយប្រភេទដែលរបបខ្មែរក្រហមបានធ្វើការនាំចេញទៅក្រៅប្រទេសតាមរយៈ ក្រសួងពាណិជ្ជកម្ម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលធ្លាប់ធ្វើការផ្នែកគ្រីបសំឡីគនៅរោងចក្រនេះបានរៀបរាប់ពីបទពិសោធការងាររបស់គាត់កាលពីឆ្នាំ១៩៧៨ ។ អ៊ិន ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ (ឆ្នាំ២០០៥) ជាកសិករ រស់នៅភូមិទាហានក្រោម សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។[1] ឪពុកឈ្មោះ អ៊ុន ថន និងម្តាយឈ្មោះ តី វេន។ អ្នកទាំង ពីរបានស្លាប់ក្រោយពីរបបខ្មែរក្រហមដួលរលំ។ ឡេង មានបងប្អូនចំនួន៥នាក់...

ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។ ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង...

Solverwp- WordPress Theme and Plugin