ចម្លើយសារភាពរបស់ទេព រៀម ពីសកម្មភាពក្បត់របស់ខ្លួនឯង
ខ្ញុំឈ្មោះ ទេព រៀម[1] ហៅ អ៊ុំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ផង់ គឿន (ហៅ ណាត)និងមានកូនស្រីម្នាក់។ ខ្ញុំមានតួនាទីលេខាវរៈសេនាតូចលេខ៥១២ និងជាសមាជិកវរៈសេនាធំលេខ៥១ កងពល៥០២។ ឪពុកខ្ញុំឈ្មោះ ទេព អួង និងម្ដាយឈ្មោះ កុយក្រូច។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ កាលពីកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្ដីទន្ទឹម...
ប្រធានរោងចក្រត-៧
ឈ្មោះ ជុំ ធី[1] ភេទស្រី មានអាយុ ៥៨ឆ្នាំ (ឆ្នាំ២០០៨) ជាអតីតប្រធានរោងចក្រត-៧ ដែលជារោងចក្រតម្បាញនៅសម័យកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅតំបន់ឫស្សីកែវ ទីក្រុងភ្នំពេញ។ ធី មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ។ នៅមុនឆ្នាំ១៩៧០ ធី បានទៅរស់នៅជាមួយអ៊ំប្រុសនៅឯខេត្តកំពត។ អ៊ំប្រុសរបស់ ធី...
ថុន ទឹម៖ការងារក្នុងកងកុមារ
ថុន ទឹម[1] ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ដោយសារស្រុកទេសចាប់ផ្តើមកើតមានសង្គ្រាម។ ខ្ញុំក៏ឈប់រៀន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីសម័យសង្គមរាស្រ្តនិយម គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ លុះដល់ឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ខ្ញុំ...
ជឿលើសន្យារបស់អង្គការ
“ជីកស្មៅ ត្រូវជីកទាំងឫស” ជាសុភាសិតដែលតែងត្រូវប្រើប្រាស់ជាសកលក្នុងរបបផ្តាច់ការ។[1] នៅក្នុងសង្គមខ្មែរ សុភាសិតនេះ តែងពេញនិយមប្រើប្រាស់នៅក្នុងរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហម តែងអនុវត្តគោលការណ៍ “ជីកស្មៅត្រូវជីកទាំងឫស”នេះ ទៅលើក្រុមគោលដៅ ឬក្រុមសង្ស័យដែលប្រឆាំងជាមួយខ្លួន។ នៅអំឡុងឆ្នាំ១៩៧៦ និង១៩៧៧ ខ្មែរក្រហម បានអនុវត្តការធ្វើបន្សុទ្ធកម្ម[2] លើសមាជិករបស់ខ្លួន ដោយសារ ប៉ុល ពត និងសហការី ជឿថាការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្ស កាន់តែកើតមានច្រើនឡើងៗ។[3] “មន្ទីរសន្តិសុខ”...
ហំ សារ៉ន ជំនួយការឃុំសង្កែក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ហំ សារ៉ន[1] កើតឆ្នាំ១៩៤៧ នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ អូម ស៊ីណន កើតឆ្នាំ១៩៥៤ នៅភូមិពោន ក្នុងឃុំសង្កែជាមួយខ្ញុំដែរ។ ខ្ញុំមានកូនចំនួន៥នាក់ គឺស្រី២ និងប្រុស៣នាក់។ ខ្ញុំមានឪពុកឈ្មោះ ហំ សាម៉ុន ស្លាប់នៅឆ្នាំ១៩៧៤ ដោយសារជំងឺម្រេញ និងម្តាយឈ្មោះ នាង យុង...
របបខ្មែរក្រហមមិនឲ្យសម្តែងក្តីស្រឡាញ់ចំពោះគ្រួសារ
មនោសញ្ចេតនាសាច់ញាតិ បងប្អូនក្រុមគ្រួសារគឺជា ភាពសិ្នទ្ធស្នាលមិនអាចកាត់ផ្តាច់បានទេ ទោះបីមានតិចក្តីច្រើនក្តី។ ខាំអន បាននិយាយថា មានតែរបបកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលបានកាត់ផ្តាច់ក្តីស្រឡាញ់ចេញពីសាច់ញាតិ។ ក្តីស្រឡាញ់មាននៅតែក្នុងចិត្តប៉ុណ្ណោះនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម សាច់ញាតិស្ទើរតែមិនហ៊ាននិយាយរកគ្នាឬស្គាល់គ្នាផង ពីព្រោះខ្លាចអង្គការចាប់កំហុស រហូតមានពាក្យមួយឃ្លានិយាយថា (សក់អ្នកណាក្បាលអ្នកហ្នឹង)[1]។ ខាំអន ភេទប្រុស មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចចារ៉ាយ សព្វថ្ងៃរស់នៅតំបន់ដាច់ស្រយាលដែលមានទីតាំងនៅភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ នៅមុខសម័យខ្មែរក្រហម បងប្អូនជនជាតិភាគតិចរស់នៅបានសុខសាន្តមានជីវភាពមធ្យមចេះស្រឡាញ់គ្នា។ នៅក្នុងសហគមន៍ជនជាតិភាគតិចនៅពេលមានរបស់របរអ្វីមួយ...
ព្រឹត្តិការណ៍សម្លាប់ប្រជាជនទាំងខ្មែរនិងចាម
ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ នៅឆ្នាំ១៩៥១ ក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្រ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែមកទិញយកទៅលក់បន្ត។...
ជា ប៉ាក និងរឿងរ៉ាវក្នុងឃុំអង្គរស ក្នុងសម័យខ្មែរក្រហម
ជា ប៉ាក[1] កើតនៅក្នុងត្រកូលក្រីក្រមួយក្នុងភូមិស្រះតាអឹម នៅឆ្នាំ១៩៤៧។ ប៉ាក មានបងប្អូនបង្កើត៦នាក់(ស្រី២នាក់), មានឪពុកឈ្មោះ ជា ផាន់ (ស្លាប់ដោយជំងឺនៅឆ្នាំ១៩៤៨) និងម្តាយឈ្មោះ ញូ យ៉ាន់ (ស្លាប់ដោយជំងឺនៅអាយុ៧៩ឆ្នាំ)។ បងប្រុសបង្កើតពីរនាក់របស់ ប៉ាក ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៧៧ នៅក្នុងព្រឹត្តិការណ៍បះបោរសោភឹម។ ជា ប៉ាក បានរៀបការនៅឆ្នាំ១៩៧៦ ជាមួយនឹងគូស្រករ៦គូផ្សេងទៀតក្នុងភូមិជាមួយគ្នា។ ម្តាយរបស់គាត់ក៏បានចូលរួមក្នុងពិធីរៀបការនេះដែរ ប៉ុន្តែគាត់មិនមានឱកាសបានជូនពរកូនឡើយ។ គណៈឃុំឈ្មោះ...
បង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម
នៅអាយុ១៨ឆ្នាំ លឿ បានបង្ខំចិត្តចូលធ្វើជាយោធាខ្មែរក្រហម តាមការអូសទាញរបស់ប្រធានភូមិ។ ការចូលបដិវត្តន៍របស់ លឿ កើតឡើងបន្ទាប់ពី សម្ដេចព្រះ នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ) ប្រកាសឲ្យកូនចៅចូលព្រៃម៉ាគី។ នៅឆ្នាំ១៩៧១ លឿ បានស្នើសុំអង្គភាពត្រលប់មកភូមិកំណើតវិញ ព្រោះគាត់កើតជំងឺគ្រុនចាញ់។ ប៉ុន្តែពេលមកដល់ផ្ទះ គាត់ត្រូវបានប្រជាជននៅក្នុងភូមិរើសអើង។ លឿ បានសម្រេចចិត្តត្រលប់ចូលទៅធ្វើជាយោធាវិញ និងបានធ្លាក់ខ្លួនពិការជើង ដោយសារត្រូវគ្រាប់កាំភ្លើង។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ លឿ ចាប់តាំងពីគាត់នៅជាកុមារភាព រហូតដល់ខ្មែរក្រហមដួលរលំ៖...
កង បឿន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ខ្ញុំឈ្មោះកង បឿន ភេទប្រុស អាយុ ៧៤ឆ្នាំ កើតក្នុងឆ្នាំ ១៩៥០។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុង ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សូរ ងឹន (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ លាន (ស្លាប់)។...
ញៀន សារិន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ញៀន សារិន ភេទស្រី កើតនៅឆ្នាំ១៩៥៥ បច្ចុប្បន្នមានអាយុ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅ ភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុល ឈុំ(ស្លាប់) និងម្ដាយឈ្មោះ ចៅ នី(ស្លាប់)។ ខ្ញុំមានបងប្អូន៩នាក់ ក្នុងនោះស្លាប់អស់ចំនួន៥នាក់។ កាលពីកុមារ...
ទំនប់អូរតាណឹង
ទំនប់អូរតាណឹង មានចម្ងាយប្រហែលជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទំនប់នេះ មានទីតាំងស្ថិតនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ នៅលើច្រាំងរបស់ទំនប់អូរតាណឹង មានការដាប់អក្សរ ថា «សង្គមរាស្រ្តនិយម ស្ថាបនាខែមករា ឆ្នាំ១៩៦១ ផែនការព្រះសីហនុ»។ យោងតាមការដាប់អក្សរនេះ យើងឃើញថាទំនប់នេះបានសាងសង់នៅក្នុងឆ្នាំ១៩៦១ ដែលស្ថិតនៅក្នុងសម័យសង្គមរាស្រ្តនិយម។ ទំនប់អូរតាណឹង ត្រូវបានសាងសង់ឡើងនៅចន្លោះព្រំប្រទល់ ភូមិចង្ហប និងភូមិអូរតាណឹង។ សម្ដេចព្រះ នរោត្តម សីហនុ...
កម្មាការិនីរោងចក្រផលិតថ្មពិល នាសម័យខ្មែរក្រហម
ក្នុងឆ្នាំ១៩៧៦ រ៉េត ត្រូវបានអង្គការបញ្ជូនឲ្យចូលធ្វើជាកម្មការិនីរោងចក្រផលិតថ្មពិលនៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៨។ សុខ រ៉េត ភេទស្រី មានអាយុ៦៧ឆ្នាំ[1]។ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងម្ទេស ឃុំកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃ រ៉េត រស់នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានឪពុកឈ្មោះ សុខ ស៊ន (ស្លាប់) និងម្ដាយឈ្មោះ អ៊ឹម រ៉ាយ...
ខ្វេន ង៉ុក ហៅ ឡេង៖ លេខាវរសេនាតូច៥០២ តំបន់១០៥ ភូមិភាគឦសាន
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកភូមិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលក្នុងនោះមាន៣២តំបន់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យភូមិភាគនីមួយៗត្រូវយកខេត្តចំនួន២ មកបូកបញ្ចូលគ្នា ឬខេត្តខ្លះគ្រាន់តែកាត់ស្រុកមួយ ឬច្រើនពីខេត្តដទៃមកបញ្ចូលគ្នា។ ភូមិភាគ និង តំបន់សុទ្ធតែត្រូវដាក់លេខសម្គាល់។ ក្នុងមួយភូមិភាគ ត្រូវចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក និងសហករណ៍។[1] តំបន់១០៥ គឺស្ថិតនៅក្នុងភូមិភាគឦសាន ដែលមានប្រធានភូមិភាគឈ្មោះ ម៉ែន សាន ឈ្មោះបដិវត្តន៍ន៍ ណៃ សារ៉ាន់ ហៅ យ៉ា[2]...

