ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ
ធុច លឹមហ៊ត[1] ភេទប្រុស អាយុ២៥ឆ្នាំ (១៩៧៧) កើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់៤។ ឪពុកម្តាយរបស់ លឹមហ៊ត គឺជាឈ្នួញទិញអង្ករយកទៅលក់នៅតាមតំបន់ទន្លេសាប។ កាលពីកុមារភាព លឹមហ៊ត អាយុ៩ឆ្នាំ ឪពុកម្តាយបានបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាអ៊ុត្ដសាលា។ ពេលឡើងថ្នាក់ទី៧ ត្រូវបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង និង ថ្នាក់ទី៦ ប្តូរមករៀននៅវិទ្យាល័យអ៊ាបឃុតរយៈពេលមួយឆ្នាំ ក៏ផ្លាស់ទៅខាងវិទ្យាល័យបាត់ដំបងវិញ។ ឆ្នាំ១៩៧០ លឹមហ៊ត រៀនថ្នាក់ទី៥...
កូនសក្ដិភូមិនាយទុន
វណ្ណៈសក្តិភូមិ (feudal class) គឺជារបបសង្គមដែលឲ្យតម្លៃខ្ពស់ទៅលើ អភិជន ដោយគេចាត់ទុកក្រុមនេះ ថាជាមនុស្សដែលកើតចេញពីសាវ័ករបស់ព្រះ ឬមនុស្សទេព ហើយពួកនេះគ្រប់គ្រងអំណាចជាម្ចាស់ដីរហូតទៅដល់ម្ចាស់ទាសករទៀត។ គេបែងចែកមនុស្សជា៤ស្រទាប់ រួមមានស្រទាប់សក្តិភូមិ (ត្រកូលស្ដេច ឬអភិជន) មូលធន(នាយទុន) វណ្ណៈអធន (កសិករ និងកម្មករ) និង ទាសករ[1]។ ព្រំ សុឃឿន[2] ភេទប្រុស អាយុ៥៦ឆ្នាំ (២០១០) មានស្រុកកំណើតនៅភូមិផ្លូវបំបែក...
ប៉ូច ថឹក អនុលេខាស្រុកដូនទាវ
ប៉ូច ថឹក ហៅ គឿម[1] ភេទប្រុស អាយុ៣៩ឆ្នាំ មានគ្រួសារហើយ។ ថឹក មានស្រុកកំណើតនៅភូមិឫស្សីព្រះ ឃុំគាស់ក្រឡ ស្រុកមោងឫស្សី តំបន់៤។ ថឹក បាននិយាយថា៖ «ចាប់តាំងពីធំដឹងក្ដីមក ខ្ញុំរស់នៅជាមួយឪពុកម្ដាយនិងធ្វើស្រែ។ រហូតដល់ឆ្នាំ១៩៥៣ ខ្ញុំបានទៅបួសរៀននៅក្នុងវត្តធ្នាល់មាន់ ឃុំគាស់ក្រឡ។ នៅចន្លោះឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៣ ខ្ញុំក៏បានសឹកនិងត្រឡប់មកផ្ទះ ដើម្បីជួយធ្វើស្រែឪពុកម្ដាយដដែលវិញ។ នៅក្នុងឆ្នាំ១៩៦៣ ខ្ញុំក៏បានទាក់ទងជាមួយឈ្មោះ មាន...
ជួប យ៉ាវ ៖ វ័យត្រូវទទួលបានការសិក្សា ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងកុមារ
ខ្ញុំឈ្មោះ ជួប យ៉ាវ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ខ្ញុំមានឪពុកឈ្មោះ ជេត កែវ និងម្ដាយឈ្មោះ ទូច ឡៃ និងមានបងប្អូនចំនួន៦នាក់ (ស្រី៣)។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំមានតួនាទីជា ប្រធានភូមិខ្នារ ។ ខ្ញុំមានប្រពន្ធឈ្មោះ...
សុខទូច៖ “ពេទ្យ៦មករានៅក្នុងរបបខ្មែរក្រហម”
ឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សុខទូច ចេញពីភូមិកំណើតឱ្យមករស់នៅទីក្រុងភ្នំពេញ។ សុខទូច ត្រូវបានខ្មែរក្រហមចាត់ឱ្យធ្វើការនៅមន្ទីរពេទ្យ៦មករា ខាងផ្នែកមើលថែអ្នកជំងឺទូទៅ និងកត់បញ្ជីសម្ភារៈពេទ្យ ដូចជា បង់រុំរបួស ថ្នាំពេទ្យ កាំបិតវះកាត់ជាដើម។ ក្នុងឆ្នាំដដែល សុខទូច ទទួលបានវគ្គបណ្តុះបណ្តាលផ្នែកវះកាត់។ ជនជាតិចិនមកបង្រៀនឱ្យចេះវះកាត់បំពង់ក កាត់របួសដៃ កាត់របួសជើង។ សុខទូច ឈរមើលការវះកាត់ និងស្តាប់សមមិត្ត រឿន បកប្រែភាសាចិន។ ខាងក្រោមនេះជាសាច់រឿងរបស់ សុខ...
ផាន់ ផល ៖ បុគ្គលិកពេទ្យស្រុក នៅខេត្តកោះកុង
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ប្តូរ ផល ចេញពីពេទ្យក្នុងតំបន់១១ ទៅជាពេទ្យស្រុក ប្រចាំនៅក្នុងខេត្តកោះកុង។ ផល បានរៀបរាប់រឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ដូចខាងក្រោម៖ ផាន់ ផល[1] ភេទស្រី អាយុ៧២ឆ្នាំ។ មានស្រុកកំណើតនៅ ភូមិត្រពាំងទន្លេ ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។ សព្វថ្ងៃនេះ ផល រស់នៅក្នុង ភូមិអូរស្វាយក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ មានឪពុកឈ្មោះ...
យូ សារ៉េន៖ អតីតគ្រូពេទ្យ នៅតំបន់៣២ ខេត្តកោះកុង
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សារ៉េន បានធ្វើជាគ្រូពេទ្យផ្នែកវះកាត់ប្រចាំនៅមន្ទីរពេទ្យមួយនៅតំបន់៣២ ក្នុងខេត្តកោះកុង។ យូ សារ៉េន[1] ភេទស្រី អាយុ៧០ឆ្នាំ។ សព្វថ្ងៃមានមុខរបរធ្វើចម្ការ។ សារ៉េន មានស្រុកកំណើតនៅក្នុងភូមិស្លែង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃ សារ៉េន រស់នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ យូ គ្រីប (ស្លាប់)...
ឡង់ មុំាំ៖ “កូនប្រុសសម្រាលបាន២០ថ្ងៃ យំឃ្លានបៅរហូតដល់ស្លាប់”
នៅចុងឆ្នាំ១៩៧៥ ប្រពន្ធមុំាំសម្រាលបានកូនប្រុសម្នាក់។ ពេលកូនប្រុសអាយុបាន២០ថ្ងៃ អង្គការ ដាក់បទបញ្ជាឲ្យប្រពន្ធ មុំាំ ទៅច្រូតស្រូវ។ ប្រពន្ធមុំាំបានយកកូនប្រុសទៅផ្ញើជាមួយ យាយយាន នៅកន្លែងមើលថែកុមារ ដែលស្ថិតនៅក្នុងភូមិឈូក ឃុំត្រមូង ស្រុកមេមត់។ កូនប្រុសមុំា នៅតូចពិបាកមើលថែ ពេលយំឃ្លានបៅមិនអាចយកអ្វីមកបញ្ចុកជំនួសបានក្រៅពីទឹកដោះម្ដាយ។ ជាហេតុធ្វើកូនប្រុស មុំាំ យំឃ្លានបៅរហូតដល់ស្លាប់។ ខាងក្រោមនេះជាសាច់រឿងរបស់ឡង់ មុំាំ៖ ខ្ញុំបាទឈ្មោះ ឡង់ មុំាំ[1] ភេទប្រុស...
អ៊ុក ទុំ ៖ អនុសេនាធំ ក្នុងកងពល២៧០ (ខេត្តតាកែវ)
នៅក្នុងឆ្នាំ១៩៧៥ ទុំ បានទទួលតួនាទីជាអនុសេនាធំ ក្នុងកងពល២៧០ ដែលដឹកនាំដោយ តារ៉ែន ។ បន្ទាប់មក តារ៉ែន បានបញ្ជូន ទុំ និងកងទ័ពចំនួន១០០នាក់ទៅប្រចាំការណ៍ និងការពារតាមព្រំដែនកម្ពុជា- វៀតណាម ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។ ទុំ បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ទុំ[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ ទុំ មានស្រុកកំណើតនៅភូមិទួលកណ្ដាល...
ហែម វ័ន ប្រធានរោងបាយរួមខ្មែរក្រហម
ហែម វ័ន អាយុ៧៨ អតីតកងចល័តខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងភូមិក្រូចសើច ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចែករំលែកសាវតារ និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ ហែម វ័ន កើតនៅភូមិស្កៀរក្ដី ឃុំភ្នៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៣នាក់ (ប្រុស១ និងស្រី២)។ កាលនៅវ័យក្មេង ខ្ញុំទៅរៀនសូត្រនៅសាលាបឋមសិក្សាវត្តសំពៅផល និងបន្ដការសិក្សានៅវត្តមួយទៀតឈ្មោះ...
ម្តាយខ្ញុំជាប់គុកដោយសារជួយលាក់ចៅប្រុសម្នាក់ពីការចាប់ខ្លួនរបស់ខ្មែរក្រហម
ម្តាយខ្ញុំឈ្មោះ [1]ង៉ែត ឃាង អាយុ ៥៥ឆ្នាំ ភេទស្រី មុខរបរជាកសិករ មានស្រុកកំណើតនៅភូមិតាស្មាន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការនៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៨ ប្តីខ្ញុំឈ្មោះ អំ អៀក រៀបការអាយុ ២៧ឆ្នាំ ធ្វើជាគ្រូបង្រៀន។ ខ្ញុំមានកូនពីរនាក់ កូនប្រុសច្បងកើតមុនរបបខ្មែរក្រហមបន្តិច និងកូនស្រីពៅកើតក្នុងរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចភ្លាមនាឆ្នាំ១៩៧៥ ឈ្លបខ្មែរក្រហមបានតាមដានគ្រួសារខ្ញុំជាប់រហូត ព្រោះយើងមិនទាន់បានពេញសិទ្ធិនៅឡើយ...
កម្មករចម្ការអំពៅរដ្ឋនៅខេត្តកំពង់ចាម ភូមិភាគបូព៌ា
ចម្ការអំពៅរដ្ឋជាការដ្ឋានសម្រាប់ដាំអំពៅដើម្បីផលិតស្ករសនៅក្នុងរបបខ្មែរក្រហម។ ចម្ការនេះមានទំហំដីប្រហែល៣០០ហិចតា និងមានកម្មករធ្វើការងារប្រមាណ៤៥០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រស្រែលើ ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ប៉ែន ថេ[1] ភេទប្រុស កើតនៅឆ្នាំ ១៩៥៩ ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូនចំនួន៨នាក់ (ស្រី២នាក់) ប្អូនម្នាក់ស្លាប់ក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់ ថេ ឈ្មោះ នាង សាគាន មានកូនប្រុស២នាក់ និង មានស្រុកកំណើតនៅ ភូមិតាប៉ោង ឃុំសង្កែ...
ឆោម សាវ៉ាត ៖ លេខាស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា (២០៣)
ឈ្មោះដើម ប៉ែន ឆែ និង មានឈ្មោះ បដិវត្តន៍ ឆោម សាវ៉ាត[1] ជនជាតិខ្មែរ មានអាយុ៥២ឆ្នាំក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានប្រពន្ធឈ្មោះ យិន ស្រ៊ី និងមានកូនចំនួន៩នាក់ក្នុងនោះប្រុស៨នាក់និងស្រី១នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិបារាយ ឃុំក្របីក្រៀក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំអាចសរសេរនិងអានអក្សរបានបន្តិចបន្តួច។ ឪពុកខ្ញុំឈ្មោះ ហ៊ីង ប៉ែន និងម្ដាយឈ្មោះ កុល ហេ...
យាន ឡង់ បាត់ខ្លួនក្នុងឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់មនុស្សចំនួន៦នាក់ បាញ់សម្លាប់នៅព្រែកជ្រីវ ស្ថិតនៅ ភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ នៅក្នុងចំណោមមនុស្សទាំង៦នាក់ ខ្មែរក្រហមបានយក៥នាក់ មានឈ្មោះជ្រូក ដំបូក វ៉ិច សន និងវុធ ទៅបាញ់ទម្លាក់ព្រែកជ្រីវមុន។ យាន ឡង់ ត្រូវខ្មែរក្រហមវាយឱ្យរបួសពេញខ្លួន រួចទម្លាក់ព្រែកជ្រីវ ប៉ុន្តែ ឡង់ ចេះហែលទឹក ហើយលាក់ខ្លួនក្រោមដើមឫស្សី។ ឆ្នាំ១៩៧៨ យាន ឡង់...
ហោ ម៉ៅ៖ ប្រធានផ្នែកចរន្ត អគ្គិសនី
ឯកសារលេខ J00218 សរសេរដោយដៃ មានចំនួន១៣ទំព័រ និយាយអំពី សកម្មភាពរបស់ ហោ ម៉ៅ មានតួនាទី ប្រធាន ផ្នែកចរន្តអគ្គិសនី បានទាក់ទងជាមួយវៀតណាមជាច្រើនលើកច្រើនសា ក្នុងគម្រោងផែនការបំផ្លាញបដិវត្តន៍។ នៅថ្ងៃចុងក្រោយ អំឡុងពេលដែល ម៉ៅ មានបំណង ចង់ទៅជួប វៀតណាមបន្តទៀត ម៉ៅ ត្រូវបានយោធាខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកមន្ទីរស-២១ និងត្រូវបានសួរចម្លើយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៨។...
សើង សាវ៉ាង៖ «ខ្មែរក្រហមសម្លាប់បងខ្ញុំ»
ខ្ញុំឈ្មោះ សើង សាវ៉ាង អាយុ៧០ឆ្នាំ ភេទប្រុស។[1] ឪពុកខ្ញុំមានឈ្មោះ សើង ឡាង និងម្ដាយឈ្មោះ យិម ភៀង។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស៣) ហើយខ្ញុំគឺជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផាយ និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស១/ស្រី២)។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ១៩៦៣ គឺនៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលនោះ អូរស្វាយ គឺជាតំបន់ហ៊ុមព័ទ្ធទៅដោយព្រៃនៅឡើយ ហើយមានប្រជាជនមួយចំនួនបានតាំងទីលំនៅ។...
សាយ ជូលី អ្នកបើកបរឡាននៅក្រសួងពាណិជ្ជកម្មខ្មែរក្រហម
ខ្ញុំឈ្មោះ សាយ ជូលី អាយុ៦៨ឆ្នាំ កើត និងរស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សាយ មាស និងម្ដាយឈ្មោះ ឈួន សុន និងមានបងប្អូនប្រុសស្រីសរុបចំនួន៩នាក់ ហើយខ្ញុំគឺជាកូនទី៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅចុងឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ហើយក្រោយមកប្អូនខ្ញុំពីរនាក់ផ្សេងទៀតក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ។ ...
ប្រធានយោធាភស្តុភារតំបន់៤១
ជា ឈឿន[1] ហៅ ពែក ភេទប្រុស មានអាយុ ៦៥ឆ្នាំ (២០១៦) ជាប្រធានយោធាភស្តុភារតំបន់៤១[2] នៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឈឿន មានស្រុកកំណើតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈឿន មានឪពុកឈ្មោះ ហួត (ស្លាប់ក្នុងឆ្នាំ១៩៧១), ម្ដាយឈ្មោះ សាន ខូវ (ស្លាប់) និងមានបងប្អូន ៤នាក់,...
កែវ បូរ៉ែន ភ្នាក់ងារសេ-អ៊ី-អា
ចម្លើយសារភាពនេះ មានទំនាក់ទំនងនឹងសកម្មភាពក្បត់របស់ កែវ បូរ៉ែន ដែលមានសកម្មភាពក្បត់នឹងអង្គការបដិវត្ដន៍ខ្មែរក្រហម ដូចជា ការចូលនឹងអង្គការមនុស្សធម៌នៅខែមេសា ឆ្នាំ១៩៧០, ការចូលសមាគមន៍នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ និងការចូល សេ.អ៊ី.អា នៅខែសីហា ឆ្នាំ១៩៧៤។ កែវ បូរ៉ែន បានរៀបរាប់នៅក្នុងចម្លើយសារភាពថា៖ «ខ្ញុំឈ្មោះដើម កែវ[1] សុជាតិ ហៅបូរ៉ែន អាយុ២៧ឆ្នាំ (ឆ្នាំ១៩៧៤) ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិកំពង់តាជេស...
ចារនារីរបស់វៀតណាម
“បើបានក្លាយទៅជាប្រពន្ធ អ្នកបដិវត្តហើយ ទោះមានកូនក្តី អត់កូនក្តី ក្រោយពេលស៊ើបការណ៍បានហើយ ត្រូវលះបង់កូននោះចោល ហើយរត់ទៅជួប ថៅ ឃិញ វិញ ក្នុងរយៈយ៉ាងយូរ២ឆ្នាំដើម្បីរាយការណ៍”[1] នេះគឺជាចម្លើយសង្ខេបរបស់នារី ហ៊ីង រ៉ាយ៉ា ដែលសមមិត្ត តេង[2] បានភ្ជាប់ជូនសមមិត្តនៅមន្ទីរ៧០៣[3]។ យោងតាមឯកសារនេះ មិត្ត តេង គឺជាប្រធានមន្ទីរ១៥[4] ធ្វើសេចក្តីរាយការណ៍អំពីអ្នកទោសដែលឃាត់ខ្លួននៅតាមមូលដ្ឋាន និងបញ្ជូនមកកាន់មន្ទីរសន្តិសុខស-២១។ គួររំឭកថា ក្រៅពីមន្ទីរស-២១...
ឡុង សៀង ៖ កងឡើងត្នោតនៅទួលព្រីងក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឡុង សៀង[1] កើតឆ្នាំ១៩៤០ នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់។ កាលពីក្មេងខ្ញុំចូលរៀននិងបួសនៅវត្តថ្មី ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ខ្ញុំបានសឹកនៅសម័យសង្គមរាស្រ្តនិយម រួចហើយរៀបការប្រពន្ធ និងមានកូនចំនួន៣នាក់។ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់ លន់ នល់...
ព្រំ នាង៖ បានត្រឹមតែឃើញប្រវត្តិរូបប្អូនប្រុស
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមានកូនចៅចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម ទាំងប្រុសទាំងស្រី ជាច្រើននាក់ ជាពិសេសអ្នករស់នៅតាមទីជន បទ ស្រុកស្រែចម្ការ អ្នកខ្លះបានធ្វើជាយោធា អ្នកខ្លះធ្វើពេទ្យ អ្នកខ្លះចូលក្រុមសិល្បៈ និងមានខ្លះទៀតធ្វើជាកម្មករ។ល។ នៅពេលយុវជន យុវនារី ទាំងអស់បានចូលធ្វើការងារនៅតាមអង្គភាពនានា កម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប បងប្អូនម្នាក់ៗ ដែលបានចូលបម្រើចលនាខ្មែរក្រហម នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របបខ្មែរក្រហម...
កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ
ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...
លាង តុង អនុវត្តផែនការ«បង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា»
យុវជនខ្មែរកាត់ចិន-វៀតណាម លាង តុង[1] ត្រូវបានអប់រំឲ្យចូលធ្វើសកម្មភាពក្បត់បដិវត្តន៍ខ្មែរក្រហម និងខិតខំប្រមែប្រមូលកម្លាំងយុវជនអនិកជនចិន។ យុវជនអនិកជនចិនភាគច្រើន បាននិងកំពុងធ្វើការនៅតាមបណ្តារោងចក្រ ឬមន្ទីរផ្សេងៗ នៅភ្នំពេញ។ តុង ត្រូវបានបំពាក់បំប៉នឲ្យជឿថា ជ័យជម្នះរបស់ខ្មែរក្រហម មិនមែនបានមកដោយសារកម្លាំងខ្មែរក្រហមនោះទេ ប៉ុន្តែកងកម្លាំងវៀតណាមទៅវិញទេដែលអាចធ្វើឲ្យខ្មែរក្រហមវាយឈ្នះលើរបប លន់ នល់។ តុង ក៏បានស្តាប់ការប្រមើមើលអំពីអនាគតរបស់កម្ពុជា ដែលថាបក្សពលកររបស់វៀតណាមនឹងក្លាយបក្សតែមួយគត់ ដែលអាចគ្រប់គ្រងបណ្តាប្រទេសឥណ្ឌូចិន រួមមាន៖ កម្ពុជា វៀតណាម និង ឡាវ។...
ការចងចាំមិនភ្លេចពីបងប្អូនប្រុសៗដែលស្លាប់ក្នុងរបបខ្មែរក្រហម
ដួង អុល[1] អាយុ៦២ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងនៅចងចាំមិនភ្លេចពីបទពិសោធន៍ជាកងភ្ជួររាស់ដី និងការបាត់បង់បងប្អូនប្រុសទាំងអស់ក្នុងរបបខ្មែរក្រហម។ អុល កើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អុល មានឪពុកឈ្មោះ ដួង អ៊ាង និងម្ដាយឈ្មោះ ស៊ឹម ផេត។ អុល មានបងប្អូនសរុប៧នាក់ (ប្រុស៦នាក់/ស្រី១នាក់) ដែលមានឈោ្មះ ដូចជា៖ អុល, ភឿន,...
ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត
ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន...
នុត នៅ៖ ខ្មែរក្រហមបំផុសកំហឹងប្រជាជនឲ្យស្អប់ លន់ នល់
សម័យ លន់ នល់ នៅ បានជឿតាមការឃោសនារបស់មេភូមិអង្គរនាប ឲ្យចូលទៅធ្វើបដិវត្តន៍។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ នៅ បានចូលធ្វើជាសមាជិកឃុំ និងក្រោយមកបានក្លាយទៅជាគណៈឃុំស្រែ រនោង។ នៅចុងឆ្នាំ១៩៧៨ អង្គការបានចោទប្រកាន់ នៅ ថាខុសសីលធម៌ជាមួយនារីម្នាក់ និងបញ្ជូនគាត់មកអង្គតាសោម។ ពីរខែក្រោយមក កងទ័ពរណសិរ្សបានចូលមករំដោះប្រទេសកម្ពុជា។ កងទ័ព វៀតណាម បានចាប់ នៅ ដាក់គុកកោះអណ្ដែតរយៈពេល៥ឆ្នាំ ៨ខែ។ ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបរឿងរ៉ាវរបស់...
ធ្វើការងារធ្ងន់ៗ និងរស់នៅបែកពីគ្រួសារ
អិន ផាត ភេទស្រី មានអាយុ៨៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងរបបខ្មែរក្រហម ផាត និងស្វាមី រស់នៅខេត្តក្រចេះ។ ស្វាមីរបស់ ផាត មានតួនាទីជាអ្នកឡើងត្នោត និងរត់រម៉ក។ បន្ទាប់មកអង្គការចោទប្រកាន់ ផាត និងប្តីរបស់គាត់ ជាអ្នកមាន ជាស្ពានកណ្តាល និងបានចាត់ពីរនាក់ប្ដីប្រពន្ធ ឲ្យមករស់នៅក្នុងព្រៃត្រពាំងស្ក ។ បន្ទាប់ពីទៅដល់ទីនោះ...

