គាំ ថេត ជានិស្សិតស្ថាបត្យករ
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៥ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះសិក្សាស្រាវជ្រាវតាមម្ចាស់ប្រវត្តិរូបឈ្មោះគាំ ថេត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ នៅក្នុងប្រវត្តិរូបបានបង្ហាញថា ខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរ-ស២១ឬហៅថា គុកទួលស្លែង[1])។ ថេត មានឪពុកឈ្មោះគាំ ចេង ធ្វើការងារនៅស្ថានីយរថភ្លើងភ្នំពេញ (ស្លាប់ក្រោយរបបខ្មែរក្រហម)ម្តាយឈ្មោះគង់ ណាំ(ស្លាប់ក្រោយរបបខ្មែរក្រហម) និងមានបងប្អូនចំនួន៧នាក់(ស្លាប់៤នាក់) មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ក្រុមការងារ បានចុះជួបសម្ភាសន៍ផ្ទាល់...
រត់គេចខ្លួនដើម្បីរួចជីវិត តែបែរជាត្រូវកងទ័ពចាប់ខ្លួន ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00264 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា
ក្រៅពីអនុវត្តគោលនយោបាយជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា បន្ទាប់ពីការឡើងកាន់អំណាចរបស់ខ្លួន ខ្មែរក្រហម ក៏បានអនុវត្តផែនការដាក់គោលដៅទៅលើបុគ្គលដែលខ្លួនសង្ស័យថាជា “សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ” និងអនុវត្តការចាប់ខ្លួនព្រមទាំងសួរចម្លើយ។ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើនត្រូវរស់នៅក្រោមភាពភិតភ័យ បង្កឡើងដោយការសម្លាប់ដែលកើតមាននៅក្នុងរបបខ្មែរក្រហម។[1] ជាក់ស្តែង សារិន ដែលមិនអាចទ្រាំទ្រជាមួយនឹងការរស់នៅក្រោមភាពភ័យខ្លាច បានសម្រេចចិត្តចូលរួមជាមួយនឹងប្រជាជនក្នុងភូមិ ធ្វើការភៀសខ្លួនទៅកាន់ប្រទេសសៀម (ប្រទេសថៃ)។ ខាងក្រោមនេះគឺជាសេចក្តីសង្ខេបចម្លើយសារភាពរបស់ ឈួន សារិន។[2] ខ្ញុំឈ្មោះ ឈួន សារិន មានឈ្មោះបដិវត្តន៍ សារិន គឺជាប្រជាជនសហករណ៍...
ចម្លើយសារភាពទទួលបានពីការសួរចម្លើយរយៈពេល៩ម៉ោង ដកស្រង់ខ្លឹមសារពីឯកសារចម្លើយសារភាព J00392 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា
“សួរអស់រយៈពេល៩ម៉ោង នៅថ្ងៃទី១៥ ខែ៩ ឆ្នាំ១៩៧៦” គឺជាកំណត់សម្គាល់ដែល សមមិត្តវ៉ន បានចារនៅលើសេចក្តីសង្ខេបចម្លើយសារភាពលើកទី១របស់ មុំ ផានី រាយការណ៍ទៅថ្នាក់លើ។ សេចក្តីសង្ខេបចម្លើយសារភាពនេះ ត្រូវបានបញ្ចប់សព្វគ្រប់ និងអានឲ្យ មុំ ផានី ស្តាប់បានត្រឹមត្រូវ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៦។ យោងតាមឯកសារដដែលនេះ សមមិត្តវ៉ន បានរាយការណ៍ទៅថ្នាក់លើ ជំនួសឲ្យ “គណៈបញ្ជាការសាលាអប់រំយោធាភូមិភាគបូព៌ាទិស” ហើយការសួរចម្លើយទៅលើ...
ប្រវត្តិសកម្មភាពប្រឆាំងបដិវត្តន៍ ពីខែមករា ឆ្នាំ១៩៧៨ ម៉ៅ ផន៖ អនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥
ម៉ៅ ផន[1] អាយុ៣០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅក្នុងរបបខ្មែរក្រហម ផន មានតួនាទីជាអនុលេខាវរសេនាតូចលេខ១៦ តំបន់៥០៥។ នៅពាក់កណ្ដាលខែមករា ឆ្នាំ១៩៧៨ ផន កំពុងប្រតិបត្តិការនៅព្រំដែន ក្នុងស្រុកឆ្លូង នៅវេលាម៉ោង៥ល្ងាច គាត់ទទួលបានដំណឹងពី យី ជាលេខាតំបន់៥០៥ តាមរយៈ ញួន ជាលេខាវរសេនាតូចលេខ១៥ ដែល ញួន...
ម៉ុក រិត អាយុ ៥៦ឆ្នាំ រស់ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ ម៉ុក រិត ភេទស្រី កើតក្នុងឆ្នាំ ១៩៦៩ មានអាយុ ៥៦ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតក្នុង ភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ម៉ុក សុត (ស្លាប់) និង ម្ដាយឈ្មោះ កែវ ស៊ីម...
ថៃ នេន៖ ជាងកាត់ដេរសម្លៀកបំពាក់ នៅឃុំលាច ក្នុងតំបន់៦ ភូមិភាគពាយ័ព្យ
នៅចុងខែមីនា ឆ្នាំ១៩៧៧ នេន ក្រុមគ្រួសារ និងជនជាតិដើមភាគតិចព័រមួយចំនួនត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ដើរដោយថ្មើរជើងមកកានឃុំលាច ស្រុកភ្នំក្រវ៉ាញ ហើយ នេន និងជនជាតិដើមភាគតិចព័រពីរនាក់ទៀត ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាជាងកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅ សម្រាប់កងទ័ពខ្មែរក្រហម និងប្រជាជន។ ថៃ នេន[1] ភេទស្រី អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចព័រ។ នេន មានស្រុកកំណើតនៅក្នុងភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។...
ទេព ញឹម ៖ យោធានារី លេខាវរសេនាតូច អង្គភាពវរសេនាធំ១៥២
ខ្ញុំឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម[1] ភេទស្រី អាយុ២៤ឆ្នាំក្នុងឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកចង្ក្រាន ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង តំបន់២២ ភូមិភាគបូព៌ា។ ឪពុកឈ្មោះ ទេព ម៉ឹក អាយុ៥៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ និង ម្ដាយឈ្មោះ ស៊ូ អេង អាយុ៥២ឆ្នាំ...
ម៉ឹង ប៉ក់៖ អ្នកភូមិរបងច្រុះនិយាយថា ចឹងឆ្អោល ប្រែថាចោលឆ្អឹង
ចឹង ជាភូមិមួយនៅក្នុងចំណោមភូមិទាំងប្រាំបី ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិរបងច្រុះ ឃុំជាំក្រវៀន ឱ្យធ្វើស្រែនៅភូមិចឹង។ ប្រជាជនភូមិរបងច្រុះពាក់កណ្តាលបានស្លាប់នៅភូមិចឹង ដោយសារអត់បាយ និងជំងឺ។ ប៉ក់ ជាអ្នកប្រមូលសាកសពយកទៅកប់ចោល ឬបណ្តែតទឹក។ ប៉ក់ លើកសពដាក់លើរទេះបរទៅកប់ចោល ប៉ុន្តែយូរៗទៅគ្មានកម្លាំងកាប់រណ្តៅកប់ខ្មោច ក៏ដឹកទៅទម្លាក់ចោលនៅព្រែកផ្លាស់ ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល។ ឈ្មោះ ម៉ឹង ប៉ក់[1] ភេទប្រុស...
វ៉ន រ៉ន៖ អតីតកងកុមារលើកទំនប់យាយរឹម
នៅក្នុងឆ្នាំ១៩៧៨ អង្គការខ្មែរក្រហមបានចាត់ រ៉ន ឲ្យទៅលើកទំនប់យាយរឹម ដែលស្ថិតនៅក្នុងតំបន់៦ ភូមិភាគពាយ័ព្យ។ បច្ចុប្បន្ន ទំនប់យាយរឹម ស្ថិតនៅក្នុងភូមិព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ វ៉ន រ៉ន[1] ភេទស្រី អាយុ ៦២ឆ្នាំ ជាជនជាតិដើមភាគតិចព័រ ប្រកបរបរធ្វើស្រែចម្ការ។ រ៉ន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅ...
ដោក ហឿន (ជនជាតិដើមភាគតិចព័រ)៖ ត្រូវបានខ្មែរក្រហមតាមសម្លាប់
នៅឆ្នាំ១៩៧៨ ប្រជាជនដែលជាជនជាតិដើមភាគតិចព័រជាច្រើន ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទប្រកាន់ថា មានកើតជំងឺអាសន្នរោគ(ជំងឺឃ្លង់)។ ហឿន ឃើញសភាពការណ៍មិនស្រួល ហឿន បានសម្រេចចិត្តរត់ចេញពីភូមិរកាត មកជួយធ្វើស្រែបងប្អូនជនជាតិព័រនៅក្បែរផ្សារក្រវាញ។ បន្ទាប់ពីដឹងដំណឹងថា ខ្មែរក្រហមតាមមកសម្លាប់ដល់ផ្សារក្រវាញ ហឿន បានរត់ចូលព្រៃមកចូលរួមជាមួយកងទ័ពខ្មែរស ហើយបានធ្វើដំណើរជាមួយកងទ័ពខ្មែរស រហូតមកដល់អូរសោម និងត្រូវបានកងទ័ពវៀតណាមចាប់ខ្លួននៅអូរសោម។ ហឿន បានរៀបរាប់ពីរឿងរ៉ាវដ៏សែនជូរចត់ដូចខាងក្រោម៖ ដោក ហឿន[1] ភេទស្រី អាយុ៦៣ឆ្នាំ សព្វថ្ងៃជាកសិករ។ ហឿន មានស្រុកកំណើតនៅភូមិទួលគ្រួស...
រឿន ហៅ កែប សំ ជាកម្មករលីអង្ករនៅកំពង់ផែ កំពង់សោម
នៅឆ្នាំ១៩៧៦អង្គការបញ្ជូនរឿន ហៅ កែប សំ ទៅធ្វើជាកម្មករលីអង្ករនៅ ផែកំពង់សោម ខេត្តព្រះសីហនុ។ ខាង ក្រោមនេះជាសាច់រឿងរបស់ រឿន ហៅ កែប សំ ៖ ខ្ញុំឈ្មោះ កែប សំ[1]ភេទប្រុស អាយុ៤០ឆ្នាំ មានទីកន្លែងកំណើតនៅ ក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅក្នុងភូមិរោងគោ...
អតីតអ្នកទោសនៅមន្ទីរ ស-២១ ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម ខឹម មន៖ ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត
«ជួបគ្នាមួយពេល បែកគ្នាជារៀងរហូត» ជាសម្តីរបស់អ្នករស់រានមានជីវិតជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានម្នាក់ឈ្មោះ ខឹម មន[1] និយាយប្រាប់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០០៥ ក្នុងជំនួបនៅផ្ទះរបស់គាត់ឯភូមិរំដួល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អំពីប្អូនប្រុសរបស់គាត់ឈ្មោះ ខឹម ជុំ ដែលបានបាត់ខ្លួនអស់រយៈពេលជាង២០ឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។ មន និយាយថា គាត់នៅតែរង់ចាំដំណឹង និងចាំផ្លូវប្អូនប្រុសគាត់ជានិច្ច។ គាត់តែងតែអុជធូបនៅចំពោះមុខព្រះពុទ្ធប្បដិមា នៅពេលដែលគាត់នឹករឭកប្អូនប្រុសគាត់។ ប្រហែលជាងកន្លះឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩ មន...
អត្ថបទ ខឹម ខាន់ ហៅ សំអាង៖ អនុលេខាស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា
ឈ្មោះ ខឹម ខាន់[1] ហៅ សំអាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគ្រួស ស្រុកកំពង់រោទ៍ តំបន់២៣ ភូមិភាគបូព៌ា។ នៅខែឧសភា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលសំបុត្រពីបង កែវ អាន គណៈអចិន្ត្រៃយ៍តំបន់២៣ ឱ្យទៅចូលរួមប្រជុំការងារនៅភូមិប្រសាក់ នៅវេលាម៉ោង៧ព្រឹក ជាមួយអ្នកចូលរួមចំនួន៩នាក់ ក្នុងនោះ មានជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ទី បា...
ទក់ សឿន៖ «ប្រធានកងចល័តនៅសម័យខ្មែរក្រហម»
ខ្ញុំឈ្មោះទក់ សឿន[1] អាយុ ៧៥ឆ្នាំ ភេទស្រី។ ឪពុកឈ្មោះទក់ ឆេង ម្ដាយឈ្មោះសាយ វន មានបងប្អូនស្រី៣នាក់ ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ស្វាមីឈ្មោះយ៉េន ឃឿន មានកូន៥នាក់ (ស្រី៣/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ កាលពីសង្គម រាស្រ្ដនិយម។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម្ដេចព្រះ នរោត្តម...
គ្មាននិស្ស័យជាមួយកូនចិញ្ចឹមទាំងពីរនាក់
គង់ ស៊ឹម[1] ភេទប្រុស កើតក្នុងឆ្នាំ១៩៥៦ មានអាយុ ៥២ឆ្នាំ នៅក្នុងឆ្នាំ២០០៨។ ស៊ឹម មានស្រុកកំណើតនៅភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបច្ចុប្បន្នរស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ស៊ឹម មានប្រពន្ធឈ្មោះ អ៊ិន ទឹម មានអាយុ ៥២ឆ្នាំ (២០០៨) មកពីភូមិត្រពាំងជ្រៃ។ អ្នកទាំងពីរមានកូនប្រាំពីរនាក់...
ចៀម សឿ ៖ យុទ្ធជនយាមនៅខ្សែខាងក្រៅមន្ទីរសន្តិសុខទួលស្លែង
ប្រវត្តិរូបធ្វើឡើងនៅមន្ទីរស-២១ ឈ្មោះ ចៀម សឿម[1] មានស្រុកកំណើតនៅភូមិស្នាយ ឃុំតាជេល ស្រុក១៨ តំបន់៣១។ ឪពុកឈ្មោះ ចៀម សឿន អាយុ ៦១ឆ្នាំ និងម្តាយឈ្មោះ សុខ សន អាយុ ៥២ឆ្នាំ។ សឿ មានបងប្អូន៦នាក់ ប្រុសទាំងអស់ ហើយមានតែ សឿ ម្នាក់ទេដែលបានចូលបដិវត្តិន៍ មានវណ្ណៈភាពជាកសិករកណ្តាលក្រោម៖...
កងចល័យនារីខ្មែរក្រហមលើកទំនប់ត្រួយចេក
ហួង ណៃអេន[1] អាយុ៧០ឆ្នាំ កើត និងរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរ៉ាប់អំពីការចងចាំព្រឹត្តិការណ៍ក្នុងពេលសង្រ្គាម និងបទពិសោធន៍ ក្នុងរបបខ្មែរក្រហម ថា៖ «ខ្ញុំរៀបការប្ដីឈ្មោះ ហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ ។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប...
តុប ស៊ឺង៖ ច្បាប់ និងមាគ៌ារបស់អង្គការគឺដឹកនាំមនុស្សឲ្យត្រឹមត្រូវ
ស៊ឺង ចូលបដិវត្តន៍ដំបូងនៅក្នុងឃុំជាងទង។ បន្ទាប់ពីយល់ច្បាស់អំពីបដិវត្តន៍ ស៊ឺង ទទួលបានការចាត់តាំងពីអង្គការ ឲ្យធ្វើជាប្រធាននារីឃុំ ដឹកនាំកងចល័តនារីធ្វើការងារនៅក្នុងឃុំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជម្នះ អង្គការបានបញ្ជូន ស៊ឺង ឲ្យទៅដឹកនាំនារីធ្វើស្រែអំបិលនៅខេត្តកំពត។ នៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់ ស៊ឺង ឲ្យទៅធ្វើជាប្រធានកងចល័តតំបន់១ ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ មុនពេលធ្វើដំណើរទៅបាត់ដំបង ស៊ឺង ទទួលបានការរៀនសូត្របន្ថែមទៀតទាក់ទងជាមួយ សៀវភៅទង់បដិវត្តន៍ នៅទីក្រុងភ្នំពេញ និងបន្តរៀននយោបាយនៅខេត្តបាត់ដំបង។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់...
ឌីន ឆៃវ៉ន ហៅ រ៉េន ៖ យុទ្ធនារីបដិវត្តន៍
ក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ក្នុងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយ ខ្មែរក្រហមបានសុំយាងសម្ដេចព្រះ នរោត្តម សីហនុ ដែលគង់នៅក្រៅប្រទេសឱ្យមកកាន់ប្រទេសកម្ពុជាវិញ[1]។ ខណៈនោះ អង្គការខ្មែរក្រហម ទើបចាប់ផ្ដើមគ្រប់គ្រងបានប្រទេសថ្មី ហេតុនេះមិនទាន់បានរៀបចំកងទ័ពឱ្យបានត្រឹមត្រូវនោះឡើយ។ ឌីន ឆៃវ៉ន ហៅ រ៉េន ក្នុងនាមជាយុទ្ធនារីកងទ័ពខ្មែរក្រហម គឺអង្គភាពបានបញ្ជូន រ៉េន ឱ្យទៅចាំទទួលសម្ដេចឪនៅឯព្រលានយន្តហោះពោធិ៍ចិនតុង។ កងទ័ពជាច្រើនបានមកឈររង់ចាំទទួលសម្ដេចព្រះ...
រាម សាវុត កងទ័ពស្រុកកំពង់រោទិ៍ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ រាម សាវុត[1] កើតនៅឆ្នាំ១៩៥៤ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ រាម ភឿក និងម្តាយឈ្មោះ កែវ ស៊ុន។ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ ខ្ញុំចូលរៀនដំបូងនៅឆ្នាំ១៩៦៨ ប៉ុន្តែសម័យនោះខ្ញុំរៀនមិនបានជាប់លាប់ទេ ព្រោះខ្ញុំត្រូវរត់គេចខ្លួនពីគ្រាប់ផ្លោងចេញពីប្រទេសវៀតណាមខាងត្បូងស្ទើររាល់យប់ ដោយផ្លោងចូលមកម្តងប្រមាណ២០-៣០គ្រាប់។ នៅអំឡុងពេលនោះគឺមានការវាយប្រយុទ្ធគ្នារវាងកងទ័ពវៀតកុង (វៀតណាមខាងជើង) គាំដោយចិន និងកងទ័ពធីវគី...
វ៉ាន់ នន៖ អតីតទាហានខ្មែរក្រហម
វ៉ាន់ នន[1] ភេទប្រុស អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្ន នន រស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ នន បាននិយាយថា៖ «កាលពី កុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់៩ (ប្រព័ន្ធអប់រំសង្គមចាស់)។ ខ្ញុំអាចសរសេរ បកប្រែ និងអានភាសាបារាំងបានគួរសម។ នៅជំនាន់នោះឪពុកធំរបស់ខ្ញុំគាត់គឺជានាយកសាលា។ ថ្ងៃមួយ គ្រូរបស់ខ្ញុំឈឺ ហើយមិនបានមកបង្រៀន។...
មល់ វី៖ ពិការភាពធ្វើឲ្យខ្ញុំលំបាករកអ្វីប្រៀបពុំបានទេ
មល់ វី[1] មានអាយុ៥១ឆ្នាំ និងរស់នៅក្នុងភូមិយាងខាងត្បូង ស្រុកអន្លង់វែង បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន១៤នាក់ (ប្រុស៧នាក់ និងស្រី៧នាក់)។ ខ្ញុំបានមកកាន់តំបន់អន្លង់វែងតាំងពីអាយុ២០ឆ្នាំ អំឡុងឆ្នាំ១៩៨៧-១៩៨៨ ដោយសារតែមានទំនាក់ទំនងជាមួយខ្មែរក្រហម។ បងស្រីជីដូនមួយរបស់ខ្ញុំឈ្មោះ ថាន រស់នៅជាមួយខ្មែរក្រហម។ ខ្ញុំពិការដៃម្ខាង នៅពេលដែលកងទ័ពវៀតណាមវាយប្រយុទ្ធជាមួយខ្មែរក្រហម។ ខ្ញុំមានបំណងថាចង់វិលត្រឡប់ទៅខាងក្នុងវិញ។ បន្ទាប់មក ទាហានម្នាក់ក៏បានចូលមក ហើយទម្លាក់កាំភ្លើងទៅលើដី។ ទាហាននោះបានប្រាប់ថា«ទុកកាំភ្លើងឲ្យខ្ញុំបន្ដិច»។ ខ្ញុំក៏បានយកដៃលើកកាំភ្លើងនោះឡើងហើយផ្ទុះតែម្ដង។ ការផ្ទុះបណ្ដាលឲ្យដៃរបស់ខ្ញុំពិការម្ខាង នៅឯចំណុចភូមិទួលប្រាសាទ...
កងចល័តវ័យកណ្ដាលខ្មែរក្រហម
ជ្រឹង អ៊ី[1]អាយុ៧៨ឆ្នាំ កើត និងរស់នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរាប់អំពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ក្នុងពេលសង្រ្គាម និងរបបខ្មែរក្រហម៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ យឹម យន់ ខ្ញុំមានកូនប្រុសស្រីចំនួន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះជ្រឹង និងម្ដាយ អាង បងប្អូនប្រុសស្រីចំនួន២នាក់។ នៅឆ្នាំ១៩៧០ អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមចូលនៅក្នុងភូមិ ទាហានលន់ នល់...
សកម្មភាព បំផុសឲ្យមហាជនប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤៥ទំព័រ ជារបស់ សុខ សំអ៊ុល មុនអង្គការចាប់ខ្លួន មានតួនាទីជាប្រធានក្រុម បណ្ដាញអគ្គិសនីនៅផ្សារតូច។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00១២២) បង្ហាញអំពីសកម្មភាព សុខ សំអ៊ុល ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះហាក ជាវហុង។ ការចូលបម្រើបដិវត្តន៍ សុខ សំអ៊ុល បានធ្វើផែនការ បំផុសឲ្យមហាជនប្រឆាំងនឹងអង្គការបដិវត្តន៍។ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៧ សំអ៊ុល...
កងចល័តរយខ្មែរក្រហម
ថៃ ម៉ាក់ហេង អាយុ៦៨ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ហេង រៀបការប្រពន្ធឈ្មោះ ឡុង គឹមស្រ៊ាង និងមានកូនប្រុសស្រីចំនួន៦នាក់ ហើយប្រកបរបរជា «គ្រូទាយ»។ ឪពុករបស់ ហេង ឈ្មោះ គ្រៀន និងម្ដាយឈ្មោះ យីម ហេង ជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៧នាក់។ ហេង កើតនៅភូមិទី១១ ឃុំកោះ...
ប្រវត្តិសកម្មភាពក្បត់របស់ ហុក តុល ហៅ ហាន ជាយុទ្ធជនកងពលទី៦
ឯកសារលេខ J00755[1] ជាប្រវត្តិសកម្មភាពក្បត់របស់ ហុក តុល ដែលជាយុទ្ធជនខ្មែរក្រហម នៅកងវរសេនាតូច១០២, កងវរសេនាធំ១២០ នៃកងពលទី៦, តំបន់២០[2] ភូមិភាគបូព៌ា។ នៅ ខែធ្នូ ឆ្នាំ១៩៧៥ តុល ធ្វើជាកម្លាំង សេ-អ៊ី-អា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម ដោយធ្វើចលនាបំបាក់ទឹកចិត្តយោធាក្នុងសមរភូមិឲ្យចុះចាញ់សង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមតំបន់ព្រំដែន។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៨ តុល ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសួរចម្លើយ។...
ស៊ុម ហុង ៖ ខ្ញុំពិការជើងម្ខាង
ស៊ុម ហុង[1] ភេទប្រុស អាយុ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកោះចិន ឃុំព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន ហុង រស់នៅក្នុងភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ហុងបាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនប្រុសទីបីនៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំ ប្រកបមុខរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៥ នៅឯស្រុកពួក ខេត្ដសៀមរាប។ ជីវភាពប្រជាជនរស់នៅនាសម័យនោះ...

