ព្រំ ជីម ៖ ខ្ញុំរបួសជើង និងខ្លួន ក្នុងពេលប្រយុទ្ធ
ព្រំ ជីម[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងដូង ឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន ជីម រស់នៅក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជីម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៤នៅក្នុងគ្រួសារ។ ឪពុកម្ដាយខ្ញុំប្រកបរបរជាកសិករ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចាប់តាំងពីខ្ញុំដឹងក្ដីមកនៅក្នុងភូមិរបស់ខ្ញុំ ប្រជាជនតែងតែមានការចែករំលែក...
ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ខោល ស្រូន[1] ភេទស្រី អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំមានប្ដីឈ្មោះ សេក ឃី ដែលបានទទួលមរណៈភាពនៅឆ្នាំ២០២០។ ខ្ញុំមានកូន ចំនួន១០នាក់ (កូនប្រុស៤នាក់ និងកូនស្រីចំនួន៦នាក់)។ ខ្ញុំមានឪពុកឈ្មោះ ខោល ថាយ និងអ្នកម្តាយឈ្មោះ រស់ ហ៊ីម។ ខ្ញុំមានបងប្អូនចំនួន៥នាក់។ កាលពីនៅកុមារភាព...
ឈិត ឆេង៖ ជាងកាត់ដេរនៅឃុំលាច ស្រុកភ្នំក្រវ៉ាញ
ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ឆេង បានធ្វើជាជាងកាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ប្រជាជនក្នុងភូមិ ឃុំ ស្រុក និងសម្រាប់កងទ័ពខ្មែរក្រហម។ ឆេង ធ្វើការងារនៅក្នុងការដ្ឋានមួយក្នុងឃុំលាច ស្រុកលាច ខេត្តពោធិ៍សាត់ ស្ថិតនៅតំបន់៦ ក្នុងភូមិភាគពាយ័ព្យ ដែលប្រធានការដ្ឋានកាត់ដេរស្រុកលាច ឈ្មោះ តា ថាស ។ ឈ្មោះ ឈិត ឆេង[1] ភេទស្រី អាយុ៦៣ឆ្នាំ។ សព្វថ្ងៃ ឆេង...
ឃុត ថាច៖ នារីពេទ្យ នៅមន្ទីរពេទ្យ ៦ មករា
ជានារីពេទ្យម្នាក់ក្នុងវ័យទើបតែ ១៥ឆ្នាំ ឃុត ថាច ដែលមានឈ្មោះបដិវត្តន៍ហៅ ឃីម បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧៥ នៅភូមិស្វាយ ឃុំឈូកស ស្រុក១២ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រវិត្តរូប[1]ដែល ឃីម បានបន្សល់ទុកក្រោយរបបខ្មែរក្រហមដួលរលំ បានបញ្ជាក់ថា ឃីម ចូលបដិវត្តន៍តាមរយៈការណែនាំរបស់ វូយ (ប្រធានភូមិ) និងមូលហេតុមកពីមានការឈឺចាប់ចំពោះវណ្ណៈជិះជាន់ផ្សេងៗ និងចង់កសាងខ្លួនឲ្យបាន។ ឃីម ស្ថិតក្នុងវណ្ណភាពដើមកណ្តាលថ្នាក់ក្រោម ជាអ្នកធ្វើស្រែចម្ការ ប៉ុន្តែ...
បទពិសោធន៍ពីការជម្លៀសដោយបង្ខំពីស្រុកស្រីសន្ធរខេត្តកំពង់ចាម ទៅកាន់ខេត្តបាត់ដំបង
ខ្ញុំឈ្មោះ ទឹម សាវិន អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុន ផន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំកើតនៅភូមស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នេះតែម្ដង។ ខ្ញុំចូលរៀនត្រឹមថ្នាក់ទី១២ (ចាស់) ហើយបានឈប់រៀន ដើម្បីស៊ីឈ្នួលរកកម្រៃផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ...
ឌុច សុភាព ហៅ ភេន ៖ ពីជនបដិវត្តន៍ដ៏ស្មោះត្រង់ ក្លាយទៅជាអ្នកទោសផ្នែកនិន្នាការនយោបាយ
ខ្ញុំឈ្មោះ ឌុច សុភាព ហៅ ភេន[1] អាយុ៥០ឆ្នាំ(២០០៤) មានទីកន្លែងកំណើត និងរស់នៅបច្ចុប្បន្នក្នុងភូមិទួល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តកំពង់ចាម(សព្វថ្ងៃដូរមកខេត្តត្បូងឃ្មុំ)។ ខ្ញុំមានឪពុកឈ្មោះ ឌុច និងម្តាយឈ្មោះ ផៃ គាត់ទាំងពីររស់នៅក្នុងសង្កាត់ចក ស្រុកអូររាំងឪ ខេត្តកំពង់ចាម[2]។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់ និង ស្រីចំនួន៥នាក់។ ខ្ញុំជាកូនស្រីទី៤ក្នុងគ្រួសារ។ ឪពុកម្តាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងមានវណ្ណៈភាពជាកសិករកណ្ដាលថ្នាក់ក្រោម។...
ចៅ សឿង៖ លេខាស្រុក អូររាំងឪ តំបន់២២ ភូមិភាគបូព៌ា (២០៣)
ខ្ញុំឈ្មោះ សេង សេន ហៅ ចៅ សឿង[1] អាយុ៤២ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅភូមិបឹង ឃុំមៀន ស្រុកកោះសូទិន (បច្ចុប្បន្នស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ) ភូមិភាគបូព៌ា។ ខ្ញុំបានបួសរយៈពេល២វស្សា ក្រោយមកសឹកវិញមកនៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៩ឆ្នាំមានប្រពន្ធ។ ឆ្នាំ១៩៦០ ខ្ញុំជាប់ចលនាបដិវត្តន៍តាមរយៈឈ្មោះ ស៊ាង ហ៊ី ប្រធានឃុំតានុង,មុត ,តាគូ និង តាផ្លុង ដែលបំផុសឱ្យទាមទារឡូនេសាទ។ នៅឆ្នាំ១៩៦១...
លឿង សាវ៉ាន់៖ ខ្ញុំមានអារម្មណ៍ថាតូចចិត្តនឹងខ្លួនឯងមិនពេញលក្ខណៈដូចគេ
លឿង សាវ៉ាន់[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួល ឃុំក្រឡា ស្រុកកំពង់ទាប ខេត្តកំពង់ចាម។ បច្ចុប្បន្ន សាវ៉ាន់ រស់នៅក្នុងភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាវ៉ាន់ បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គមចាស់ នៅសាលាបឋមសិក្សាក្រឡា។ ខ្ញុំគឺជាកូនទោលនៅក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ការសិក្សារៀនសូត្ររបស់ខ្ញុំមានភាពល្អប្រសើរ។ យូរៗម្ដង...
សង្គមកិច្ចស្រុកមោងឫស្សី
ភូ អែល[1] ជាកសិករ មានអាយុ ៨១ឆ្នាំ[2] មានទីកំណើតនៅភូមិទួលអំពិល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងរស់នៅភូមិទួលព្រុំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ អែល មានប្រពន្ធឈ្មោះ សឿង ពន មានអាយុ ៦៣ឆ្នាំ[3] និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។ អែល ជាកូនកំព្រាឪពុក។ កាលពីកុមារភាព អែល...
សយ សាយ៖ អតីតកងទ័ពខ្មែរក្រហម
សយ សាយ[1] ភេទប្រុស អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្ដសៀមរាប។ បច្ចុប្បន្ន សាយ រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សាយ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ដែលមានប្រុសចំនួន៤នាក់ និងស្រីចំនួន៣នាក់។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានតិចតួចណាស់ នៅត្រឹមថ្នាក់កុមារដ្ឋាន។ ក្រុមគ្រួសាររបស់ខ្ញុំមានជីវភាពមិនសូវគាប់ប្រសើរនោះទេ។ យើងជួបប្រទះនូវការខ្វះខាតនៅក្នុងឆ្នាំខ្លះ ខណៈដែលឆ្នាំខ្លះក៏បានគ្រប់គ្រាន់ផ្នែកខាងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅពេលដែលខ្ញុំបានធំធាត់...
ឯក ម៉ារីសារឿន រំឭកពីការចងចាំដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម
ឯក ម៉ារីសាវឿន [1]អាយុ ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) មានស្រុកកំណើតនៅភូមិជ្រៃ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សាវឿន មានឪពុកឈ្មោះ ឯក ម៉ារី និងម្តាយឈ្មោះ សុខ ឈួន។ សាវឿន ជាកូនទី៣ ក្នុងចំណាមបងប្អូនចំនួន ៥នាក់ (ស្រី ១នាក់)។ សាវឿន មានប្រពន្ធឈ្មោះ សាវៀន...
តន់ យ៉េង៖ មេក្រុមដឹកជញ្ជូន ពាណិជ្ជកម្មភាគពាយ័ព្យ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២២ទំព័រ ជារបស់ តន់ យ៉េង[1] មុនអង្គការចាប់ខ្លួន យ៉េនមានតួនាទីជាមេក្រុមដឹកជញ្ជូន ពាណិជ្ជកម្មភូមិភាគពាយ័ព្យ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00១០៦) បង្ហាញអំពីសកម្មភាព តន់ យ៉េង ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះឆាយ និងបញ្ចូលជា សេ អ៊ី អា ដោយឈ្មោះ សៅ, យួស សុថា និងសុវណ្ណ...
សាន ញ៉ រំឭកអំពីគ្រាស្ទើរតែបាត់បង់ជីវិតដោយសារតែជាប់ប្រវត្តិក្បត់
សាន ញ៉[1]អាយុ៤២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) កើតនៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែផ្លាស់មករស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ។ ញ៉ រៀបការប្រពន្ធឈ្មោះ អ៊ី ធុក និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ ញ៉ ប្រកបរបរជាកសិករដាំបន្លែដើម្បីលក់យកកម្រៃចិញ្ចឹមគ្រួសារ។ ញ៉ មានឪពុកឈ្មោះ ប៊ុន សាន និងម្ដាយឈ្មោះ លី ថី។ ញ៉ មានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់។...
ប្រធាននយោបាយ ឃ៥៥ តំបន់២១ ភូមិភាគបូព៌ា ក្លាយជាអ្នកទោស
ឯកសារលេខ J00609[1] ជាកំណត់ហេតុសួរចម្លើយរបស់ អ៊ុច សាន ជាប្រធាននយោបាយឃ៥៥ ក្រសួងសន្តិសុខតំបន់២១ នៃភូមិភាគបូព៌ា។ សាន ជាកម្មាភិបាលថ្នាក់តំបន់ម្នាក់ត្រូវបានរបបខ្មែរក្រហមចោទប្រកាន់ថាចង់ផ្តួលរំលំរបបខ្មែរក្រហមតាមរូបភាពធ្វើបដិវត្តន៍បំផ្លាញបដិវត្តន៍។ ក្នុងកំណត់ហេតុសួរចម្លើយដែលមានស្នាមមេដៃ របស់សាន គាត់បានឆ្លើយដាក់មនុស្សចំនួន២២នាក់ បានចូលរួមធ្វើសកម្មភាពបំផ្លាញបដិវត្តន៍។ ខាងក្រោមនេះជាកំណត់ហេតុសួរចម្លើយរបស់ សាន ដែលចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៧ វេលាម៉ោង១២ថ្ងៃត្រង់៖ អ៊ុច សាន ឈ្មោះបដិវត្តន៍ហៅសាន មានអាយុ៣២ឆ្នាំ[2] និងមានទីកន្លែងកំណើតនៅភូមិពង្រ...
សួន សាម៉ន៖ «ខ្មែរក្រហមយកឪពុកខ្ញុំទៅកប់ទាំរស់»
ខ្ញុំឈ្មោះសួន សាម៉ន[1] អាយុ ៧០ឆ្នាំភេទស្រី។ ឪពុកឈ្មោះសំរិទ្ធ សួន ម្ដាយឈ្មោះយិម សែ ខ្ញុំមានបងប្អូន៥នាក់ (ស្រី១/ប្រុស៤) ខ្ញុំជាកូនទី៣។ ស្វាមីឈ្មោះ កែប រឿន មានកូន ៦នាក់ (ស្រី៣/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្ន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះដោយសារឪពុកខ្ញុំជាពេទ្យទាហាន ពេលខ្ញុំមកដល់ទីនេះមុនដំបូងទាហានៗនាំគ្នាកសាងស្ពានដើម្បីឆ្លងកាត់ព្រោះតំបន់នេះភាពច្រើនមានអូរ។...
ទេព កាន់ ៖ អតីតនីរសារគណៈតំបន់៣១ (ខេត្តកំពង់ឆ្នាំង)
នៅ ឆ្នាំ១៩៧៥ បន្ទាប់ពីវាយបណ្ដេញកងទ័ព លន់ នល់ ចេញពីតំបន់៣១ កាន់ ត្រូវបានតា សារុន ដែលជា គណៈតំបន់៣១ ជ្រើសរើសឲ្យធ្វើជានីរសារ។ កាន់ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ទេព កាន់[1] ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ កាន់ មានស្រុកកំណើតនៅភូមិតាកែវ ឃុំពាម ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង...
ប្រសិនជាចង់សប្បាយទាល់តែធ្វើដូចជាប្រទេសចក្រពត្តិ
តាមរយៈចម្លើយសារភាពរបស់ មុត សារុន ឯកសារលេខ J00651។ នៅពេលដែល ឡាយ សារឹម បានអូសទាញឲ្យ សារុន ចូលរួមសកម្មភាពក្បត់នឹងបដិវត្តន៍សង្គមនិយមរបស់អង្គការខ្មែរក្រហម សារឹម បានបង្ហាញឲ្យគាត់ឃើញពីភាពលំបាកនៅពេលដែលចូលរួមបដិវត្តន៍សង្គមនិយម។ សារឹម បានលើកឡើងពីបញ្ហាកង្វះអាហារ, ការធ្វើការដោយគ្មានប្រាក់ខែ, គ្មានកម្មសិទ្ធិសេរីភាព, គ្មានកម្មសិទ្ធិឯកជន និងមិនមានភាពសប្បាយរីករាយ។ សារុន បានឆ្លើយតបវិញថា៖ “ប្រសិនជាចង់សប្បាយទាល់តែធ្វើដូចជាប្រទេសចក្រពត្តិ[1]” ។ ខាងក្រោមនេះគឺជាប្រវត្តិសកម្មភាពក្បត់នឹងអង្គការរបស់ មុត...
ស៊ុំ ស៊ីនួន៖ បញ្ញាវន្តដែលអង្គការមិនត្រូវការ
កាលពីសង្គមចាស់ ក្មេងស្រីភាគច្រើនមិនទទួលបានការអនុញ្ញាតឲ្យសិក្សារៀនសូត្រច្រើននោះទេ ប៉ុន្តែ ស៊ីនួន គឺជាក្មេងស្រីម្នាក់ដែលបានចូលរៀនរហូតដល់ថ្នាក់ទី១(រាប់ចាប់ពីថ្នាក់ទី១២ចុះក្រោម) ស្ទើរតែបានប្រលងចប់បាក់អង។ ប៉ុន្តែដោយសារតែខ្មែរក្រហមគ្រប់គ្រងប្រទេស ទើបធ្វើឲ្យ ស៊ីនួន មិនបានប្រើចំណេះដឹងដែលគាត់បានរៀនសូត្រ ទៅធ្វើការងារអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិ។ ខ្មែរក្រហមនិយាយថា៖ “អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ” ហើយថា “ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍”។[1] នៅឆ្នាំ១៩៦២...
នូច យ៉េន៖ អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ នូច យ៉េន អាយុ៧១ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ទីកន្លែងកំណើតស្ថិតក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ខ្ញុំ ឈ្មោះ ង៉ែត (ស្លាប់) ម្ដាយឈ្មោះ ឃឹម (ស្លាប់)។ ខ្ញុំមានបងប្អូន៤នាក់ ខ្ញុំជាកូនទី២។ ប្អូនរបស់ខ្ញុំម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ក្នុងរបបខ្មែរក្រហម ដោយខ្មែរក្រហមយកទៅវាយសម្លាប់ចោល។...
ប្អូនខ្ញុំឈ្មោះសារ៉េតបានបាត់ខ្លួនពេលអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង
នៅឆ្នាំ១៩៧៨ គង់ សារឿន បានទៅដេកពេទ្យនៅមន្ទីរពេទ្យអ្នកលឿង។ សារ៉េតជាប្អូនប្រុសភ្លោះជាមួយ គង់ សារឿន បានផ្ញើសំបុត្រតាមមិត្តភ័ក្តប្រាប់ថា “ខ្ញុំត្រូវអង្គការបញ្ជូនទៅធ្វើព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងមិនបាច់ចាំផ្លូវទេ”។ សារ៉េត បានបាត់ខ្លួនតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ ខាងក្រោមនេះសាច់រឿងដែល គង់ សារឿន បានរៀបរាប់៖ ខ្ញុំឈ្មោះគង់ សារឿន[1] ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិឈើទាលខាងត្បូង ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នរស់នៅភូមិឈូកស ឃុំឈើទាល...
សុខ ជិន ៖ បានរស់ជីវិតដោយសារកុហកថា អ្នកឡើងត្នោត
ខ្ញុំឈ្មោះ សុខ ជិន[1] កើតនៅឆ្នាំ១៩៥១ នៅភូមិរាជមន្ទីរ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេងខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្រួសារខ្ញុំមានជីវភាពខ្វះខាត។ ខ្ញុំនៅជួយធ្វើស្រែឪពុកម្តាយនៅផ្ទះ។ ខ្ញុំចាំថា ភូមិរបស់ខ្ញុំចាប់ផ្តើមច្រួលច្របល់នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រីឯសម្តេចព្រះ នរោត្តម សីហនុ ក៏បានអំពាវពីទីក្រុងប៉េកាំង...
កាំង ឃុន៖ បាត់ខ្លួនប្តី ឈ្មោះ លាង ស៊ីមហន ជាជំនួយការតំបន់៥០៥ ក្នុងសម័យខ្មែរក្រហម
ស៊ីមហន មានឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក មានបងប្អូន៧ នាក់។ ធ្លាប់រៀនសូត្រនៅអនុវិទ្យាល័យក្រចេះបានត្រឹមឌីប្លូម ក្រោយមកបានចូលធ្វើជាគ្រូបង្រៀន នៅក្នុងទីរួមខេត្ដក្រចេះ។ នៅឆ្នាំ១៩៦៦ ស៊ឹមហន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ជាសម្ងាត់តាំងពី មានតួនាទីជាគ្រូបង្រៀន។ ឆ្នាំ១៩៧៨ លាង ស៊ីមហន ចុះបំពេញភារកិច្ចមូលដ្ឋាននៅស្រុកសំបូរ ខេត្តក្រចេះ។ បីថ្ងៃក្រោយ លាង ស៊ីមហន...
ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនចំនួន៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមសម្លាប់
នៅវេលាព្រឹកថ្ងៃមួយនាចុងឆ្នាំ១៩៧៤ ជនជាតិកូរ៉េខាងត្បូង៣នាក់ និងហ្វីលីពីនចំនួន៤នាក់ ត្រូវបានកងទ័ពខ្មែរក្រហមក្នុងកងពលទី១ប្រចាំភូមិភាគបូព៌ាចាប់ខ្លួន បន្ទាប់ពីកងទ័ពខ្មែរ ក្រហមទាំងនោះបានបាញ់ពន្លិចកប៉ាលដឹកទំនិញ និងសម្ភារយោធាមួយគ្រឿងដែលបានធ្វើដំណើរតាមទន្លេមេគង្គត្រង់ចំណុចភូមិសាស្ត្រកោះពាមរាំងក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់ត្រូវបានកងទ័ពខ្មែរក្រហមនាំទៅបាញ់សម្លាប់ និងទម្លាក់ក្នុងរណ្តៅគ្រាប់បេ-៥២មួយកន្លែងក្នុងបរិវេណសាលាស្រុកពាមជរនារសៀលក្នុងថ្ងៃដដែល។ ស៊ីម សាយ[1] ដែលជាអតីតកងទ័ពខ្មែរក្រហមក្នុងកងពលទី១ ប្រចាំភូមិភាគបូព៌ាបានឃើញការចាប់ខ្លួន និងសម្លាប់ជនជាតិកូរ៉េខាងត្បូង និងហ្វីលីពីនទាំង៧នាក់បានរៀបរាប់ដូចខាងក្រោម៖ ខ្ញុំឈ្មោះ ស៊ីម សាយ អាយុ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីស្គា ឃុំជៃកំពត...
ជុំ នៅ ហៅ ភី ជាកម្មាភិបាលខ្មែរក្រហម មិនអាចជួយគ្រួសារបាន
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនទូទៅស្គាល់ថា ជារបបខ្មែរក្រហម បានឡើងកាន់អំណាចអស់រយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់ បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង[1]។ ភី ចូលបម្រើបដិវត្តន៍ដោយស្មោះត្រង់ និងក្លាយជាកម្មាភិបាលខ្មែរក្រហមមួយរូប នៅទីបញ្ចប់ មិនអាចជួយក្រុមគ្រួសារបាន។ ដូចសុភាសិតខ្មែរនិយាយថា (ក្បាលអ្នកណាសក់អ្នកហ្នឹង)។ ឪពុកម្តាយខ្ញុំ និង បងប្អូនបង្កើតចំនួនបួននាក់ ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិភាគបូព៌ា ខេត្តព្រៃវែង ទិសខាងកើត...
ជាវ ង៉ុយ ៖ អតីតកងចល័ត
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ង៉ុយ ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើការងារក្នុងកងចល័ត លើកទំនប់ ជីកប្រឡាយ ដោយចល័តពីមួយកន្លែងទៅមួយកន្លែងទៀត។ ជាវ ង៉ុយ[1] ភេទប្រុស អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ។ ង៉ុយ មានស្រុកកំណើតនៅ ភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ង៉ុយ រស់នៅ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។...
សកម្មភាពក្បត់អង្គការបដិវត្តន៍របស់អនុក្រុមម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦
ដកស្រង់ចេញពីចម្លើយសារភាព J០០១១៦[1] តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខុប ខន គឺជាអតីតអនុក្រុម ម៉ាស៊ីនភ្លើងនៅមន្ទីរវ.៦៦។[2] ខុប ខន ត្រូវបានឃាត់ខ្លួននិងបញ្ជូនមកសួរចម្លើយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៧ ដោយត្រូវអង្គការខ្មែរក្រហមចោទថាជាសមាជិក សេ.អ៊ី.អា.។ ខាងក្រោមនេះ គឺជាសម្រង់ព័ត៌មានដោយសង្ខេបអំពីចម្លើយសារភាពរបស់ ខុប ខន រៀបរាប់អំពីសកម្មភាពក្បត់របស់ខ្លួន។ ខុប ខន មានវ័យ១៩ឆ្នាំ និងនៅលីវនៅពេលឃាត់ខ្លួន។ ខុប ខន...

