ទំនប់ត្រួយចេក
ទំនប់ត្រួយចេក គឺជាទំនប់មួយស្ថិតនៅស្រុកកំពង់សៀម និងត្រូវបានសាងសង់នៅរបបកម្ពុជាប្រ ជាធិបតេយ្យ(១៩៧៥-១៩៧៩)។[1] ទំនប់ត្រួយចេកត្រូវបានប្រើប្រាស់ជាទីកន្លែងរក្សាទុកទឹក ដើម្បីស្រោចស្រពស្រូវស្រែដំណាំទាំងរដូវប្រាំងនិងរដូវវស្សា។ ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ទំបន់ត្រួយចេកទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តកំពុងចាមមកទស្សនាកំសាន្តនាពេលសម្រាកចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ទំនប់ត្រួយចេកត្រូវបានសាងសង់ នៅដើមឆ្នាំ១៩៧៧ចុងឆ្នាំដល់ឆ្នាំ១៩៧៨ ដែលខ្មែរក្រហមបង្ខំប្រជាជនធ្វើការកាប់ដី លើកទំនប់ គ្មានពេលសម្រាក និងអាហារហូបចុកគ្រប់គ្រាន់ក្នុងគោលបំណងធ្វើជាទំនប់ស្ដុកទុកទឹកសម្រាប់គ្រប់រដូវ។[2] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់ត្រូវបានបង្ខំឲ្យលើកទំនប់នេះ ចែករំលែកអំពីទុក្ខលំបាក និងបទពិសោធន៍ដូចខាងក្រោម៖ មៀច បៀន អតីតកងចល័តនារីលើកទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកថា៖ «នៅរបបខ្មែរក្រហម, ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការងារ...
ចម្លើយសារភាព ខឹម យូរ ហៅ ខ្លួន ឈ្មោះ ក្នុងបដិវត្តន៍ ហៅ សុង មានតួនាទី ធ្វើការនៅក្នុងក្រសួងឃោសនាការ
ឯកសារចម្លើយសារភាព សរសេរដោយដៃផ្ទាល់ របស់ ខឹម យូរ ហៅ សុង ចំនួន៦៥ ទំព័រ និយាយពីប្រវត្តិរបស់ សុង បានចូលរួមសកម្មភាពធ្វើបដិវត្តជាមួយ ហ៊ួ នឹម ហៅ ភាស់ ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំ បក្សកុម្មុយនីស្តកម្ពុជា តាមរយៈការផ្សាយ ការឃោសនាតាមវិទ្យុ និង ការធ្វើរដ្ឋប្រហារអង្គការ នៅថ្ងៃបុណ្យរឭកខួបបក្ស នៅខែតុលា ឆ្នាំ១៩៧៦...
កំហុសរបស់អ្នកដឹកនាំនាសម័យខ្មែរក្រហម
នៅពេលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានចុះសម្ភាសន៍និងសាកសួរទាក់ទងអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ អ្នកស្រាវជ្រាវនោះបាននិយាយទៅកាន់អតីតកងឈ្លបម្នាក់ឈ្មោះ ទេព ឆូវ[1]។ នៅអំឡុងពេលសម្ភាសន៍ អ្នកស្រាវជ្រាវបានសួរអតីតកងឈ្លបម្នាក់នេះថា ប្រសិនបើខ្មែរក្រហមបញ្ជាឲ្យចាប់ចងឪពុកបង្កើត តើកងឈ្លបនោះនឹងធ្វើដែរឬទេ? កងឈ្លប បានឆ្លើយថា «ខ្ញុំមិនហ៊ានទេ តែបើសិនជាអញ្ចឹងពិតមែនខ្ញុំប្រគល់ឲ្យគេហើយ»។ ឆូវ បានបន្តថាអ្វីៗសុទ្ធតែជាកំហុសរបស់អ្នកដឹកនាំនាសម័យនោះ សង្គ្រាមបានធ្វើឲ្យប្រជាជនខ្មែរជាអ្នករងគ្រោះ។ ដោយតែបញ្ជាពីថ្នាក់លើមិនអាចប្រកែកបាន ដូច្នេះទើបមានការកាប់សម្លាប់យ៉ាងរង្គាល។ នៅអំឡុងទសវត្សរ៍១៩៦០ វិបត្តិនយោបាយនិងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូចិនបានរីករាលដាលកាន់តែជ្រៅចូលមកក្នុងប្រទេសកម្ពុជា ដោយសារតែវត្តមាននៃកងទ័ពវៀតកុង។ វិបត្តិទាំងនេះបានបង្ខំឲ្យ ឆូវ បោះបង់ការចោលសិក្សាត្រឹមថ្នាក់ទី៩ (សង្គមចាស់) និងត្រឡប់មកជួយការងារស្រែចម្ការរបស់ឪពុកម្ដាយ។...
អ៊ុយ ទីម៖ អតីតកងទ័ពខ្មែរក្រហម
អ៊ុយ ទីម[1] ភេទប្រុស អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទឹម បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ ហើយខ្ញុំគឺជាកូនប្រុសទី៣នៅក្នុងគ្រួសារ។ កាលពីវ័យកុមារ ខ្ញុំបានរៀនដល់ថ្នាក់ទី១០ពីសង្គមចាស់។ ជំនាន់នោះ គ្រួសាររបស់ខ្ញុំមានជីវភាពមធ្យម និងប្រកបមុខរបរជាកសិករ។ ប្រជាជនចេះជួយគ្នាចែករំលែក និងយកអាសារគ្នាណាស់។...
ហ៊ីម សារឹម ៖ «ខ្ញុំឆ្លើយថាមិនទៅតាមប្តីដែលក្បត់ និងសុខចិត្តរស់នៅជាមួយអង្គការ» ដើម្បីនៅចិញ្ចឹមកូនតូចៗ
បន្ទាប់ពីអង្គការចាប់ប្តីខ្ញុំបានរយៈពេលមួយខែ កម្មាភិបាលនៅមន្ទីរមកប្រាប់ខ្ញុំថា «ប្តីរបស់បងក្បត់ហើយ ដូច្នេះស្នើបងសម្រេចចិត្តថា ទៅតាមប្តីឬនៅជាមួយអង្គការ បើចង់ទៅតាមប្តី អង្គការនឹងជូនទៅជួបប្តី ហើយបើនៅជាមួយអង្គការ អង្គការចិញ្ចឹម»។ ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ និងគិតតែពីយំពេលឮពាក្យនេះ។ ខ្ញុំបានទប់ស្មារតី និងសម្រេចចិត្តឆ្លើយថា «មិនទៅតាមប្តីដែលក្បត់ទេ គឺខ្ញុំនៅស្លាប់រស់ជាមួយអង្គការ»។ ប្តីខ្ញុំស្លូតណាស់ ហើយខ្ញុំឆ្លើយដូច្នេះដើម្បីរស់ ព្រោះខ្ញុំត្រូវចិញ្ចឹមកូនតូចដែលនៅបៅនៅឡើយ។ ប្រសិនបើបងប្អូនខាងប្តីរបស់ខ្ញុំដឹងថាខ្ញុំឆ្លើយដូច្នេះ នឹងខឹងខ្ញុំមិនខាន ហើយខ្ញុំក៏សូមខមាទោសចំពោះប្តីដែរ។ ខ្ញុំឈ្មោះ ហ៊ីម សារឹម[1] កើតនៅឆ្នាំ១៩៤២។...
យើងនាំគ្នានិយាយរឿងខ្មែរក្រហមដដែលៗដើម្បីទប់ស្កាត់អំពីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេស
ខ្ញុំបានរស់រានមានជីវិតរួចផុតពីរបបខ្មែរក្រហមខ្ញុំចង់និយាយរឿងរ៉ាវជាច្រើនដែលធ្លាប់បានឆ្លងកាត់កន្លងមកជាពិសេសនិយាយរៀបរាប់ពីរបបខ្មែរក្រហមទៅដល់មនុស្សជំនាន់ក្រោយឲ្យបានយល់ដឹងនិងសិក្សាស្រាវជ្រាវរៀនសូត្រពីប្រវត្តិសាស្រ្តកាន់តែច្បាស់ដើម្បីជាការទប់ស្កាត់អំពើហឹង្សានានានៅក្នុងសង្គម ពីព្រោះអំពើទាំងនេះចេះតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសនិងនៅលើពិភពលោក។ ខ្ញុំឈ្មោះនឿង អាយុ៧៥ឆ្នាំ មានប្រពន្ធនិងកូនរស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ខ្ញុំជាកូនអ្នកស្រែចម្ការមិនបានរៀនសូត្រច្រើនទេ។ នៅក្នុងរបបសង្គមរាស្រ្តនិយមឪពុកម្តាយបានរៀបចំទុកដាក់ឲ្យមានគ្រួសារជានារីដែលរស់នៅក្នុងស្រុកភូមិជាមួយគ្នាបន្ទាប់មកចាប់ផ្តើមប្រកបមុខរបរធ្វើស្រែចម្ការដូចអ្នកភូមិដ៏ទៃទៀតដែរ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រទេសជាតិទាំងមូលបានធ្លាក់ចូលក្នុងភ្នួកភ្លើងសង្រ្គាមកើតមានអំពើហឹង្សានានានៅក្នុងសង្គម។ ប្រជាជននៅក្នុងភូមិតាមុំក៏បានទទួលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកពីសំណាក់ទាហានលោកលន់ នល់។ នៅអំឡុងឆ្នាំនោះដែរ ក៏មានកម្លាំងចលនាតស៊ូខ្មែរក្រហមដែលមានទីតាំងប្រមូលផ្តុំគ្នានៅក្នុងព្រៃម៉ាគីបានចូលមកក្នុងភូមិស្រុកដើម្បីធ្វើការឃោសនាអូសទាញកម្លាំងយុវជនយុវនារីមួយចំនួននៅក្នុងភូមិឲ្យស្ម័គ្រចិត្តចូលព្រៃម៉ាគីបម្រើក្រុមចលនាតស៊ូខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងជាក្រុមទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ខ្ញុំបានឃើញប្រជាជនថ្មី(ហៅថាប្រជាជន១៧មេសា)កងកម្លាំងយោធាខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញឬពីតំបន់ផ្សេងៗបានចូលមករស់នៅក្នុងភូមិជាមួយខ្ញុំដែរ។ ប្រជាជនមួយចំនួនទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញទៅរស់នៅតំបន់ផ្សេងទៀត។ ខ្ញុំជាប្រជាជនចាស់(ហៅថាប្រជាជនមូលដ្នាន)រស់នៅក្នុងតំបន់រំដោះជាមួយក្រុមចលនាខ្មែរក្រហមដូចនេះការរស់នៅមានសិទ្ធិជាងប្រជាជនថ្មី។ នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាច...
គ្រូបង្រៀនក្នុងរបបខ្មែរក្រហម
ឈឹម ឈិន[1] អាយុ៧៨ឆ្នាំ រស់នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឈិន រៀបការប្រពន្ធឈ្មោះជា វណ្ណា និងមានកូនចំនួន៤នាក់ និងចៅចំនួន៥នាក់។ ឈិន មានឪពុកខ្ញុំឈ្មោះ ឈឹម ម៉ន និងម្ដាយឈ្មោះ ស៊ី យីវ។ ឈិន គឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៥នាក់។ នៅពីក្មេង ឈិន ទៅរៀននៅសាលាបឋមសិក្សាឬស្សីស្រុក និងវិទ្យាល័យនៅព្រែកពោធិ៍។...
ក្រូច សម្បត្តិ រំឭកអំពីបទពិសោធន៍ជាប្រធានកងដាំបន្លែ ក្នុងរបបខ្មែរក្រហម
ក្រូច សម្បត្តិ អាយុ៧៧ឆ្នាំ[1] គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស។ អ៊ំប្រុស សម្បត្តិ កើតនៅស្រុកពារាំង ខេត្តព្រៃវែង។ អ៊ំប្រុស សម្បត្តិ រៀបការប្រពន្ធឈ្មោះកុង សំអឿន មានកូនប្រុស្រីចំនួន៥នាក់ និងប្រកបមុខរបរបើកកាណូត។ នៅពីក្មេង អ៊ំប្រុស សម្បត្តិ រៀននៅសាលាវត្តបានត្រឹមថ្នាក់ទី៨ (សង្គមចាស់) និងបន្ទាប់មកទៅស្នាក់ស្រ័យនៅវត្ត។ នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...
ចម្លើយសារភាពឈ្មោះ កែវ សាន ហៅសុខ
អតីតកម្មាភិបាលខ្មែរក្រហម ២៣៧នាក់ ជាប់ឈ្មោះក្នុងចម្លើយសារភាព កែវ សាន ហៅសុខ នៅក្នុងចម្លើយសារភាព កែវ សាន ហៅសុខ បានរៀបរាប់ឈ្មោះខ្សែរយៈរបស់ខ្លួនចំនួន ២៣៧[1] នាក់។ ក្រៅពីឈ្មោះកម្មាភិបាល សាន បានរៀបរាប់អំពីសកម្មភាពប្រជុំ ការអប់រំនយោបាយ និងការអនុវត្តន៍សកម្មភាពប្រឆាំងបដិវត្តន៍ផ្សេងៗនៅក្នុងតំបន់២៣ និងតំបន់២២។ ចម្លើយសារភាពមួយនេះ មានចំនួន៤២ទំព័រ និងបានសរសេរចប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៧៨។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំងមូលដែល...
តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម
ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ...
រស់ យ៉ែន ហៅ យ៉េន អតីតអ្នកធ្វើការឱ្យស្ថានទូតឡាវក្នុងសម័យ លន់ នល់ ប្រចាំនៅប្រទេសឡាវ
នៅក្នុងកំណត់ហេតុចម្លើយសារភាពលេខ J០០៤៣៣[1] គឺឃើញមានចំណាទឹកប៊ិចពណ៌ក្រហម ជារបាយការណ៍របស់អតីតប្រធានមន្ទីរស-២១ ឈ្មោះ ឌុច[2] (សម្គាល់ដោយហត្ថលេខា) ជូនថ្នាក់លើ អំពីករណីឈ្មោះ រស់ យ៉ែន ហៅ យ៉េន អតីតធ្វើការនៅទូតប្រចាំប្រទេសឡាវ ក្នុងរបបសាធារណរដ្ឋខ្មែរ លន់ នល់។ រស់ យ៉ែន ហៅ យ៉េន និងគ្រួសារបានជិះយន្តហោះចេញពីប្រទេសឡាវក្នុងគោលបំណងត្រឡប់ចូលមកប្រទេសខ្មែរវិញតាមច្រកក្រុងប៉ាក់សេ និងបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែង។ តែដោយសារប្រទេសស្ថិតក្នុងសភាពអសន្តិសុខ មានគ្រាប់ផ្លោងតាមព្រំដែន...
ក្រូច វ៉ន៖ នារីកាត់ដេរតំបន់៣៣
ក្រូច វ៉ន[1] ភេទស្រី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសេរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន វ៉ន រស់នៅក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វ៉ន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៥នៅក្នុងគ្រួសារ។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារជីវភាពគ្រួសារមានការខ្វះខាត និងក្រខ្សត់ខ្លាំង។ កាលពីសម័យសង្គមរាស្រ្តនិយម ម្ដាយខ្ញុំយកខ្ញុំទៅឲ្យម្ដាយមីងចិញ្ចឹម។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែជួយធ្វើការងារផ្ទះសម្បែង ជួយបេះបន្លែ...
គង់ សុក៖ ពិការភាព និងភាពអស់សង្ឃឹមក្នុងជីវិត
គង់ សុក[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកទោច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។ បច្ចុប្បន្ន សុក រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុក បាននិយាយថា៖ «បច្ចុប្បន្ន បងប្អូនរបស់ខ្ញុំចំនួន៣នាក់នៅរស់រានមានជីវិតពីសម័យខ្មែរក្រហម។ កាលពីកុមារភាព ខ្ញុំរៀនសូត្របានតិចតួចបំផុត ត្រឹមថ្នាក់ទី១២ (ស្មើថ្នាក់ទី១នាពេលបច្ចុប្បន្ន)។ ខ្ញុំមិនបានយកចិត្ដទុកដាក់រៀនសូត្រអ្វីទេ ដោយសារខ្ញុំមិនដឹងថា នៅពេលដែលខ្ញុំធំដឹងក្ដី ខ្ញុំនឹងត្រូវធ្វើការងារអ្វីនោះទេ។ ម្យ៉ាងវិញទៀត...
ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទថាបានចូលជាមួយវៀតណាម
សំ ឡុង អាយុ ៦៣ឆ្នាំ ជនជាតិខ្មែ រភេទប្រុស រស់នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖ «ក្នុងឆ្នាំ១៩៧៧ឪពុកខ្ញុំ និងអ្នកភូមិបុសតាអ៊ឹមប្រមាណ៣០នាក់ត្រូវបានខ្មែរក្រហមចោទថាបានចូលជាមួយយួននៅពេលដែលខ្មែរក្រហមចាត់តាំងឲ្យបររទេះទៅអារឈើនៅក្នុងស្រុកឆ្លូង។ ពេលត្រឡប់មកដល់ភូមិបុសតាអ៊ឹមវិញឪពុកខ្ញុំ និងអ្នកភូមិត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់នៅកន្លែងផ្សេងៗគ្នា។ ឪពុកខ្ញុំ និងពូម្នាក់ឈ្មោះ កយ ត្រូវខ្មែរក្រហមចាប់នៅភូមិថ្មទទឹង ឃុំជាំតាម៉ៅ ច្រកក្នុងបាវយកទៅវាលខាងលិចភូមិ និងបាត់ខ្លួនរហូត។ ខ្ញុំមានប្រពន្ធឈ្មោះ ខៀវ សុវណ្ណ...
តួនាទីនីរសារ ក្នុងរបបខ្មែរក្រហម
អង្គភាពនានារបស់មជ្ឈិមបក្ស ភូមិភាគ តំបន់ ស្រុក និង ឃុំ ក៏ធ្វើការទំនាក់ទំនងគ្នាតាមរយៈសំបុត្រ។ ទោះបីជាទូរលេខត្រូវបានគេនិយមប្រើជាទូទៅសម្រាប់ទំនាក់ទំនងការងារតំបន់ឆ្ងាយៗក៏ដោយ ក៏ទូរលេខនិងរបាយការណ៍ដែលមានច្រើនទំព័រទាំងនោះត្រូវបានផ្ញើតាមរយៈសំបុត្រ ដែលមាននីរសារជាអ្នកចែកចាយ។ ភូមិភាគ តំបន់ និង ស្រុក មានបណ្ដាញនីរសាររបស់ពួកគេផ្ទាល់ដែរ។[1] មី យ៉ា ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មី យ៉ា ធ្វើជានីរសារនាំសំបុត្រទ័ពទាក់ទងមកមន្ទីរស្រុក...
ការបាត់បង់ភ្លេងអារក្ខ នៅក្នុងរបបខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ជាសម័យកាលមួយយ៉ាងឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្មែរក្រហមបានលុបបំបាត់ សាសនា ជំនឿ ទំនៀមទម្លាប់ ព្រពៃណី រួមទាំងសម្លាប់អ្នកមានចំណេះដឹង។ នៅក្នុងនោះមានភ្លេងអារក្ខត្រូវបានពួកខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រគំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ភ្លេងអារក្ខចេះតែថមថយចាប់ពីរបបកម្ពុជាប្រជាធបតេយ្យ។ [1]ឈ្មោះ ព្រាប វិហ៊ាន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់...
កំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ សកម្មភាពរបស់ ភាន់ និងបក្សពួក ចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៣ទំព័រ ដែលជាចម្លើយសារភាពរបស់ ទួន ចាន់ដារ៉ា ហៅភាន់ មានតួនាទី យុទ្ធនារី ក្នុងក្រសួងសាធារណការ នៅមន្ទីរស ៨ ។ ភាន់ និងបក្សពួក បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ដោយរៀបចំផែនការចំនួន៤ ទី១) កសាងកម្លាំង សេ អ៊ី អា, ទី២) ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្នុងក្រុងភ្នំពេញ,...
ជនជាតិព័រត្រូវបាត់បង់ប្រពៃណីទំនៀមទម្លាប់ តាំងពីសម័យខ្មែរក្រហម
ជនជាតិដើមភាគតិចពរតាំងតែសម័យសង្គមមកតែងតែគោរពតាមប្រពៃណីរបស់ដូនតាខ្លួនដែលបានបន្សល់ទុកឲ្យយ៉ាងខ្ជាប់ខ្ជួន បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ប្រទេស ប្រពៃណីទនៀមទម្លាប់ទាំងប៉ុន្មានក៏ត្រូវបាត់បង់ជារើយៗជាបន្តបន្ទាប់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះបន្តមកដល់បច្ចុប្បន្នយើងនេះ។ តឹក ហ៊ឹម ភេទស្រី អាយុ៦៨ឆ្នាំ ប្រកបរបរធ្វើចម្ការ សព្វថ្ងៃរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ឹម មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហ៊ឹម មានឪពុកឈ្មោះ តឹក (ស្លាប់)ម្ដាយឈ្មោះ សូរ ហ៊ួយ (ស្លាប់)។ ហ៊ឹម...
វ៉ា សឿន អតីតកងចល័តវ័យកណ្ដាលលើកទំនប់តាកុដ
ខ្ញុំឈ្មោះ វ៉ា សឿន[1] ភេទប្រុស អាយុ៧៨ ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម សព្វថ្ងៃនេះខ្ញុំរស់នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំបានរៀបការប្រពន្ធឈ្មោះ កែវ ជឿន ខ្ញុំបាទមានកូនប្រុសស្រីចំនួន ៧នាក់។ ឪពុករបស់ខ្ញុំឈ្មោះ វ៉ា និងម្ដាយខ្ញុំឈ្មោះ អុន ខ្ញុំមានបងប្អូនប្រុសស្រីចំនួន២នាក់ ហើយខ្ញុំជាកូនទី១ ក្នុងចំណោមបងប្អូនទាំងអស់។ ប្រវត្តិនៃការសិក្សារបស់ខ្ញុំ...
ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យហូបសាច់មនុស្ស
នៅក្នុងឆ្នាំ១៩៧៨ នៅខណពេលខ្ញុំបានដើរទៅរកបាយហូប ខ្ញុំប្រទះឃើញខ្មែរក្រហមកំពុងតែលីងសាច់មនុស្ស។ ពេលខ្មែរក្រហមឃើញខ្ញុំក៏ចាប់ និងបង្ខំឲ្យហូបសាច់មនុស្ស បើខ្ញុំមិនហូប ខ្ញុំត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ដោយសារខ្លាចខ្មែរក្រហមសម្លាប់ខ្ញុំបានបិទភ្នែកនិងហូបសាច់មនុស្ស។ ខ្ញុំឈ្មោះ ជូន យឿន ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ ចាម បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ជូន ស្លាប់ក្នុងរបបខ្មែរក្រហមដោយសារអត់អាហារពេលដែលខ្មែរក្រហមជម្លៀសដោយបង្ខំទៅរស់នៅភូមិម្លិច...
ប្អូនស្រីបីនាក់ត្រូវបានរថគ្រោះបើកកិនស្លាប់
អេង បានកើតក្នុងគ្រួសារមួយដែលមានឪពុកម្ដាយ និងមានបងប្អូនជាច្រើនរស់នៅជួបជុំគ្នាដោយសុខសុភមង្គលពេញបរិបូរណ៍។ ថែមទាំង ជាគ្រួសារមួយដែលមានជីវភាពធូរធារតាំងពីឆ្នាំ១៩៥៥។ រហូតដល់សម័យខ្មែរក្រហម គ្រួសាររបស់ អេង ត្រូវរស់នៅព្រាត់ប្រាសគ្នា ហើយប្អូនស្រី៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលកើតមានសង្រ្គាម។ ឈ្មោះ ប៊ុន គឹមអេង ភេទស្រី អាយុ៦៩ឆ្នាំ និង មានមុខរបរធ្វើចម្ការ។ អេង មានស្រុកកំណើតនៅក្នុងភូមិអន្លង់ក្រូច ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលកកោះ ឃុំប្រម៉ោយ ស្រុកវាលវែង...
ទោ ម៉ោញ៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទោ ម៉ោញ ភេទប្រុស សព្វថ្ញៃខ្ញុំមានអាយុ ៦៦ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៥៨។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិនារាយណ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ស្លាប់អស់២នាក់។ កាលពីកុមារភាពដោយសារគ្រួសារខ្ញុំមានស្ថានភាពក្រីក្ររលំបាក ឪពុកម្ដាយខ្ញុំមិនបានបញ្ជូនខ្ញុំឲ្យទៅរៀនដូចកុមារដទៃនោះទេ។ នៅឆ្នាំ ១៩៧០ កើតមានរបបរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ...
សក្តានុពលនៃឯកសារប្រវត្តិសាស្ត្រ បណ្តុំឯកសារប្រវត្តិសាស្ត្រ បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស
ឯកសារប្រវត្តិសាស្ត្រ គឺជាប្រភពព័ត៌មានដើមក្នុងអតីតកាល ដែលត្រូវបានសិក្សាស្រាវជ្រាវ ប្រមូលចងក្រង និងអភិរក្សទុក សម្រាប់មនុស្សជំនាន់ក្រោយដើម្បីធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែម។ ឯកសារប្រវត្តិសាស្ត្រ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍ ពេលវេលា ទីតាំងភូមិសាស្រ្ត របាយការណ៍ ឯកសារស្រាវជ្រាវនិងវិភាគ ឯកសារអន្តរទំនាក់ទំនង ឯកសាររូបថត ភាពយន្ត សិល្ប: វប្បធម៌ សាសនា ជំនឿ និងប្រពៃណីជាដើម។ ជាក់ស្តែងចន្លោះឆ្នាំ២០១៥ ដល់ ចុងឆ្នាំ២០១៩ មជ្ឈមណ្ឌលឯកសារកម្ពុជា...
សាច់រឿងអ្នករស់រានពីសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ អ៊ូ នល់ ភេទប្រុស អាយុ៥៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិចំការ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យ ពល ពត រឿងដែលធ្វើខ្ញុំឈឺចាប់ទី ១-គឺអង្គការបង្អត់បាយយើង ឲ្យធ្វើការហួសកម្លាំង មិនឲ្យនៅជួបជុំបងប្អូនសាច់ញាតិផ្ទះរបស់អង្គការបិទជិតអស់ទាល់តែល្ងាចបានជួបគ្នាបន្ដិច ហើយទៅធ្វើការទៀត។ ខ្ញុំងើបតាំងពីម៉ោងបីម៉ោងបួនយប់ ចំណែកម្ដាយខ្ញុំងើបតាំងពីម៉ោងមួយយប់ទៅដកស្ទូង។ មួយថ្ងៃអង្គការកំណត់ទំហំបណ្ដោយមួយរយម៉ែត្រឲ្យដកផង និងស្ទូងផង ពេលខ្លះឈានដល់ប្រាំម៉ែត្របណ្ដោយមួយរយម៉ែត្រក្នុងមួយថ្ងៃ។ បើធ្វើមិនហើយទាល់តែដល់ម៉ោង១២យប់ទើបឲ្យមកហូបបបរ ហើយអង្គការរៀបបបរដាក់ទាំងជួរ។ បបរមានអង្ករតែមួយគ្រាប់ៗទេលាយពោតក្រហម។...
វី ណេត៖ អាហារក៏អត់ឪពុកក៏ខ្មែរក្រហមសម្លាប់
ណេត ស្ថិតក្នុងកងកុមារនៅក្នុងភូមិរការ ខ្មែរក្រហមបានប្រើឲ្យរែកដី ជីកប្រឡាយ រើសអាចម៍គោ មិនមានពេលសម្រាកបានគ្រប់គ្រាន់។ ណេត ជាក្មេងកំព្រាឪពុកព្រោះខ្មែរក្រហមបានយកឪពុកខ្លួនទៅសម្លាប់ដោយសារតែឪពុកជាអ្នកចេះដឹង។ ណេត ត្រូវបានខ្មែរក្រហមបង្អត់អាហារ និងមិនបានហូបគ្រប់គ្រាន់។ វី ណេត អាយុ៥៩ឆ្នាំ ជាស្រ្តីមេផ្ទះ។ មានស្រុកកំណើតនៅ ភូមិសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។ បច្ចុប្បន្ន ណេត រស់នៅ ភូមិអូរខ្ជាយ ឃុំព្រែកព្រះស្តេច...
យៀន ឌឿន៖ ជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់
ក្នុងឆ្នាំ១៩៧៧ ប្រជាជនជនជាតិភាគតិចព័រជាច្រើនត្រូវបានជម្លៀសទៅកន្លែងផ្សេងនិងមានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង។ នៅអំឡុងឆ្នាំ១៩៧៧ ប្រជាជនដែលជាជនជាតិភាគតិចព័រជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយចោទប្រកាន់ថាមានជំងឺអាសន្នរោគ និងមួយចំនួនធំទៀត បានស្លាប់ដោយអត់អាហារពេលដែលជម្លៀសទៅរស់នៅក្នុងព្រៃ។ ឌឿន បានរៀបរាប់ពីរឿងរ៉ាវដែលបណ្ដាលឲ្យប្រជាជនស្លាប់ដូចខាងក្រោម៖ យៀន ឌឿន[1] អាយុ៧៧ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ ឌឿន មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី(ចំណុចទួលកកោះ) ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឌឿន មានឪពុកឈ្មោះ ញឹក យៀន(ស្លាប់ឆ្នាំ១៩៧៩...

