កិ ស្មាន់ ជាចំបួរអារក្ខបន្តពីម្តាយ រស់នៅក្នុងភូមិក្ដុលលើ
យោងតាមឯកសារនៅរបស់មជ្ឈមណ្ឌលឯកសារម្ពុជា បទសម្ភាសន៍ ជាមួយលោកយាយ កិ ស្មាន់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានរៀបរាប់ថា ចំបួរអារក្សឬ អារក្សចំបួរ គឺ ជាការស្នងបន្តគ្នាពី ជីដូន ជីតា តគ្នារហូតមកដល់កូនចៅជំនាន់ក្រោយ ដែលជាប់ខ្សែអារក្ស (ប្រជាជននៅក្នុងភូមិក្ដុលលើហៅថា អារក្សតពូជ)។ លោកយាយបានរៀបរាប់ថា៖ នាងខ្ញុំឈ្មោះ...
ណង ហែ៖ ការប្រែប្រួលភ្លេងអារក្សនៅភូមិកោះថ្ម
ខ្ញុំឈ្មោះ ណង ហែ[1] អាយុ៩៣ឆ្នាំ ភេទប្រុស ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ សួន ជនជាតិដើមភាគតិចស្ទៀង ស្លាប់មុនឆ្នាំ១៩៧៩។ ឪពុកឈ្មោះ ណង ជនជាតិដើមភាគតិចស្ទៀង ស្លាប់ជំនាន់អាណានិគមជប៉ុនដោយសារជំងឺ។ បងប្អូន៥នាក់ ស្លាប់អស់៤នាក់។ ខ្ញុំមានភរិយាដើមឈ្មោះ...
កុំឲ្យមានសម្លេងយំរំខាន
ខ្ញុំឈ្មោះ ធាម បូវិន[1] អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិអណ្ដូងក្រាំង ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាគ្រូបង្រៀនចូលនិវត្តន៍។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ហ្គេចឈីវ និងមានកូនប្រុសស្រីចំនួន៤នាក់។ ខ្ញុំកើតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ នៅពីក្មេង ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាស្ដៅ។ ក្រោយពីរដ្ឋប្រហារសម្ដេចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសមានសង្គ្រាម ខ្ញុំនិងគ្រួសាររត់ភៀសខ្លួនមកនៅខាងកងមាស។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលដល់ក្នុងភូមិ...
ឡាញ់ ដល់៖ អតីតជាកងកុមារក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)
ឡាញ់ ដល់[1]៖ បន្ទាប់ពីខ្មែរក្រហមបានរដោះទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមចូលមកកាន់កាប់ភូមិទួលគ្រួសបង្ខំគ្រួសារខ្ញុំនិងប្រជាជនរស់នៅក្នុងភូមិទាំងអស់ឲ្យទៅធ្វើការងារពលកម្មតាមក្រុម ដូចជាក្រុមធ្វើស្រែ ក្រុមកាប់ចម្ការដើម្បីបង្កបង្កើនផលស្រូវ ឯយុវជន យុវនារីមួយចំនួនត្រូវទៅរែកថ្ម រែកគ្រួស រែកដីនៅតាមកងចល័តឬតាមទីកន្លែងផ្សេងៗក្នុងស្រុកភ្នំក្រវាញ។ ថែមទាំងបង្អត់អាហារនិងធ្វើការលើសកំណត់យ៉ាងលំបាកគ្មានពេលសម្រាក។ ឡាញ់ ដល់ អាយុ៦២ឆ្នាំ មុខរបបជាកសិករ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ...
ធ្វើការឲ្យបដិវត្តន៍កម្ពុជា ទោះខំធ្វើដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ទំព័រ ឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម។ ទេព ញឹម បានសរសេរចម្លើយសារភាពរបស់ខ្លួនដោយផ្ទាល់ដៃ ចាប់ពីថ្ងៃទី២១ ដល់ ២៨ ខែមិថុនា ឆ្នាំ១៩៧៧។ ទេព ញឹម បានចូលបដិវត្តន៍តាំងពីឆ្នាំ១៩៧០។ ក្រោយមក ទេព ញឹម មានការថ្នាំងថ្នាក់ជាមួយបដិវត្តន៍ ដោយសារតែគ្មានប្រាក់ខែ ទើប...
បញ្ហាដែលនាំឲ្យប្រជាជនស្លាប់នៅសម័យខ្មែរក្រហម
នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ មនុស្សជាង២លាននាក់ បានបាត់បង់ជីវិតដោយសារការសម្លាប់ ការធ្វើការហួសកម្លាំង ការអត់ឃ្លាន និងមនុស្សមួយចំនួនទៀតស្លាប់ដោយសាររងរបួសនិងគ្មានការព្យាបាលជំងឺត្រឹមត្រូវ។[1] អ្នកជំងឺទាំងនោះ ភាគច្រើនត្រូវបានបាត់បង់ជីវិតមុនពេលមកព្យាបាលនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យត្រូវបានគ្រប់គ្រងដោយពេទ្យដែលគ្មានជំនាញ និងវិជ្ជាជីវៈ។ ជាក់ស្តែង អតីតពេទ្យនាសម័យខ្មែរក្រហមបាននិយាយថា ភាគច្រើនពេទ្យត្រូវបានជ្រើសរើសសម្រាប់កងពលរបស់គាត់ គឺជាយុវនារីដែលមិនចេះអក្សរ និងរៀនបានត្រឹមតែប៉ុន្មានខែមុនព្យាបាលអ្នកជំងឺទូទៅ។ ចំណែកថ្នាំសង្កូវមានតែថ្នាំបុរាណខ្មែរ និងថ្នាំដែលនាំចូលពីប្រទេសចិនដែលមានចំនួនតិចតួចប៉ុណ្ណោះ។ ក្រៅពីការសម្លាប់យ៉ាងរង្គាល កត្តាទាំងនេះបានរួមចំណែកដល់ការបាត់បង់ជីវិតមនុស្សជាច្រើននាក់នាសម័យនោះ។ ប្រាក់ និត[2] មានអាយុ ៥៤ឆ្នាំ (២០១១) រស់នៅភូមិស្វាយ...
«បើព្រហ្មលិខិតចង់បានជើងម្ខាងរបស់ខ្ញុំ យកទៅចុះ ឲ្យតែទុកជីវិតឲ្យខ្ញុំ»
ជា សុខហេង[1] ភេទស្រី អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិក្រយា ឃុំក្រយា ស្រុកស្ទោង ខេត្ដកំពង់ធំ។ បច្ចុប្បន្ន សុខហេង រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុខហេង បាននិយាយថា ៖ «ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី៣នាក់ និងប្រុស២នាក់)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ។ នៅក្នុងជំនាន់ខ្មែរក្រហម ខ្ញុំរស់នៅក្នុងកងកុមារ និងធ្វើការងារប្រចាំថ្ងៃដូចជា រើសអាចម៍គោ ដាំដំឡូង...
រត់ភៀសខ្លួនពីរបបខ្មែរក្រហម
អ្នកនិពន្ធ៖ ស៊ីង ហឺភីង[1] ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧៨ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ អ្នកនិពន្ធបានរួមដំណើរជាមួយប្រតិភូជំនាញការផ្លូវដែកចិនដែលមកជួយទំនុកបម្រុងការងារនៅក្នុងកម្ពុជា[ប្រជាធិបតេយ្យ]។ នៅពេលនោះ កម្ពុជា[ប្រជាធិបតេយ្យ] កំពុងប្រឈមជាមួយនឹងវិបត្តសេដ្ឋកិច្ចផង ហើយថែមទាំងពើបប្រទះជាមួយនឹងការធ្វើបន្សុទ្ធកម្មផ្ទៃក្នុងផង។ នៅក្នុងអំឡុងពេលនោះ វៀតណាមកំពុងបង្កើនសន្ទុះប្រយុទ្ធជាមួយនឹងកម្ពុជា[ប្រជាធិបតេយ្យ]។ អ្នកនិពន្ធ គឺជាសាក្សីផ្ទាល់ចំពោះភាពបរាជ័យរបស់ខ្មែរក្រហម ព្រមទាំងរួមដំណើរជាមួយនឹងជំនាញការចិនរាប់ពាន់រូប ធ្វើដំណើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់មូលដ្ឋានភាគពាយ័ព្យក្នុងខេត្តបាត់ដំបង ដោយដៃយួរសំពាយ ដើរឆ្លងព្រំដែនកម្ពុជាថៃតាមស្ពានឈើតូចមួយឆ្លងទន្លេ។ ក្រោយមក ប្រតិភូបានទៅដល់មូលដ្ឋានទ័ពសមុទ្ររបស់ថៃដើម្បីឡើងនាវាឈ្មោះ...
អ៊ុក សៀត៖ រត់ភៀសខ្លួនទៅនៅជំរំក្នុងខេត្តតាយនីញ ប្រទេសវៀតណាម
នៅពេលកងទ័ពវៀតណាមវាយចូលមកខេត្តស្វាយរៀងនៅចុងឆ្នាំ១៩៧៧ ខ្ញុំនិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅនៅជំរំនៅក្នុងប្រទេសវៀតណាម ព្រោះខ្លាចខ្មែរក្រហមចាប់ខ្លួន។ ខ្ញុំឈ្មោះ អ៊ុក សៀត[1] កើតនៅឆ្នាំ១៩៥០ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ពីន សារ៉ាន អាយុប្អូនខ្ញុំបួនឆ្នាំ និងមានកូនទាំងអស់១១នាក់។ កូនខ្ញុំស្លាប់អស់៧នាក់នៅក្នុងរបបខ្មែរក្រហម ហើយសព្វថ្ងៃនៅរស់តែ៤នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំអាយុបាន៨ឆ្នាំ ខ្ញុំបានចូលរៀននៅសាលាពាមអំពិល ដែលមានចម្ងាយ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ខ្ញុំរៀនរយៈពេល៥ឆ្នាំ គឺដល់ថ្នាក់ទី១០ពីសង្គមក៏ឈប់រៀន។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ ដោយសារខ្ញុំរៀនត្រួតថ្នាក់។...
រឿងអត់អាហារបានក្លាយទៅជាទម្លាប់
នាងខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជា តាំងពីចាប់កំណើតប្រសូត្រចេញពីផ្ទៃម្តាយរហូតដល់ធំពេញវ័យធ្លាប់ឆ្លងកាត់របបសង្គមរាស្រ្តនិយមដែលបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនដោយសារភាពវៃឆ្លាតរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ លោកសេនាប្រមុខលន់ នល់ បានបង្កើតរដ្ឋាភិបាលថ្មីដែលមានឈ្មោះថា (រដ្ឋាភិបាលនៃរបបសាធារណរដ្ឋខ្មែរ)។ របបមួយនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលក្នុងសង្រ្គាមអស់រយៈពេលប្រាំឆ្នាំ។ ទោះបីរបបលោកលន់ នល់ បានបង្កើតសង្រ្គាមក៏ពិតមែន តែជីវភាពរស់នៅរបស់ប្រជាជនតាមទីជនបទស្រែចម្ការមិនមានអ្វីខ្វះខាតប៉ុន្មានដែរ។ យ៉ាងណាមិញខ្ញុំបានសង្កេតឃើញថា មានតែរបបខ្មែរក្រហមមួយគត់ដែលធ្វើឲ្យប្រជាជនកម្ពុជារួមទាំងជនជាតិដើមភាគតិចជាច្រើនអម្បូរនៅទូទាំងប្រទេសកម្ពុជារងទុក្ខវេទនាដោយសារគ្មានរបបអាហារគ្រប់គ្រាន់។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរឿងអត់អាហារបានក្លាយទៅជាទម្លាប់លែងចង់និយាយស្តីមានហូបក៏ហូបស្រេចតែមេដឹកនាំជាន់ខ្ពស់ខាងលើជាអ្នកកំណត់វាសនា។ នាងខ្ញុំឈ្មោះ ពូយ ប្ល៉ក់ អាយុ៧៥ឆ្នាំ ជាជនជាតិចារ៉ាយមានប្តីនិងកូនចំនួនពីរនាក់។...
អតីតអ្នកទោសនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវត្ដី)
ខ្ញុំឈ្មោះ អ៊ុត យាម[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិព្រែកត្នោតលើ ឃុំព្រែកត្នោតលើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៥នាក់។ ខ្ញុំសិក្សារៀនសូត្រដល់ថ្នាក់ទី១១ចាស់នៅសាលាបឋមសិក្សាព្រែកត្នោតលើ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំសម្រេចចិត្តឈប់រៀនដើម្បីជួយការងារស្រែចម្ការឪពុកម្ដាយ។ ខ្ញុំធ្វើស្រែចំការ រហូតដល់រដ្ឋប្រហារលន់ នល់ កើតឡើង។ នៅពេលនោះ អ្នកភូមិជាច្រើនចូលរួមការធ្វើបាតុកម្មដង្ហែឡើងទៅភ្នំពេញ។ មិនយូរប៉ុន្មាន កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិព្រែកដំបូកក្រោម និងស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់អ្នកភូមិ។ ចន្លោះពីឆ្នាំ១៩៧១និងឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ និងធ្វើកងឈ្លបភូមិ។...
«ប្រជាជនជនជម្លៀសដំណាក់នៅកាលទី៣ក្នុងរបបខ្មែរក្រហម»
ខ្ញុំឈ្មោះ អ៊ន ហុងសាយ[1] ភេទប្រុស អាយុ៧៦ឆ្នាំ កើតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ឌី សាវឿន និងមានកូនទាំងអស់ចំនួន៦នាក់ ប្រុស២ ស្រី៤។ ខ្ញុំមានឪពុកឈ្មោះ អ៊ន និងម្ដាយឈ្មោះ ណៃ។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស២ ស្រី ៤)។ នៅវ័យកុមារ ខ្ញុំរៀននៅសាលាបឋមសិក្សាព្រែកដំបូកត្រឹមថ្នាក់ទី៩ចាស់។...
ប្រព្រឹត្តកំហុសឆ្គងសីលធម៌នៅមន្ទីរពេទ្យ ព-១៧
ការកសាងកម្លាំងក្បត់បដិវត្តន៍ក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម គឺជារឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវជាច្រើនដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ទន្ទឹមនឹងខ្មែរក្រហមមានផែនការច្បាស់លាស់ក្នុងការកម្ទេចសត្រូវវណ្ណៈរបស់ខ្លួនដែលជាទាហាន និងមន្ត្រីរដ្ឋការក្នុងរបបសាធារណរដ្ឋខ្មែរ ព្រមទាំងជនជាតិអ៊ិស្លាម វៀតណាម និងអនិកជនចិនក្នុងទូទាំងប្រទេស[1] កម្មាភិបាលក្រោមបង្គាប់របស់ខ្លួនមួយចំនួនបាននាំគ្នាប្រឆាំងទៅនឹងអង្គការបដិវត្តន៍ទៅវិញ ហើយហេតុការណ៍នេះបានបន្សល់ទុកជាភស្តុតាងប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន តាមរយៈចម្លើយសារភាពរបស់ជនក្បត់ដែលបង្ហាញពីខ្សែសង្វាក់នៃអំពើក្បត់។ តាំងពីភ្លាមៗក្រោយថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០ ហេតុការណ៍ក្បត់បដិវត្តន៍បានលេចរូបរាងឡើងនៅពាសពេញប្រទេសកម្ពុជា ហើយនៅតែបន្តរហូតដល់ចុងឆ្នាំ១៩៧៨។[2] សកម្មភាពទាំងនេះ បានបង្ហាញឲ្យឃើញពីការប្រើប្រាស់ឈ្មោះបដិវត្តន៍ មកបិទបាំងសកម្មភាពក្បត់បដិវត្តន៍របស់មនុស្សមួយក្រុម ដែលតស៊ូដើម្បីការផ្លាស់ប្តូររបបសង្គមចេញពីការដឹកនាំរបស់ខ្មែរក្រហម។ ខ្មែរក្រហម បានចោទប្រកាន់អ្នកទាំងនោះថា ជាក្រុម«ខ្មែរ-ស», «សេ-អ៊ី-អា», «កា-ហ្សេ-បេ», «ពួកសេរី», «ខ្មាំងស៊ីរូងផ្ទៃក្នុង», និង...
ជា ម៉ុង៖ ជាប់ឃុំឃាំងក្នុងប្រទេសវៀតណាម រយៈពេល ១ឆ្នាំ ២ថ្ងៃ
ឈ្មោះ ជា ម៉ុង ភេទប្រុស អាយុ ៣០ឆ្នាំ។[1] ម៉ុង បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៤ នៃអនុវិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ម៉ុង កើតនៅភូមិពានា ឃុំអំពិលត្រាវ (បច្ចុប្បន្នឃើញមានតែឃុំអំពិលក្រៅ) ស្រុកស៊ីធរកណ្ដាល តំបន់២២ ភូមិភាគបូព៌ា។ ឪពុករបស់គាត់ឈ្មោះ ជា ស៊ឹម ហើយម្ដាយឈ្មោះ អ៊ូ មិន និងមានបងប្អូន៤នាក់។...
ឯម ទី៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម អំពីសុខភាពនៅពេលបច្ចុប្បន្ន
ខ្ញុំឈ្មោះ ឯម ទី ភេទស្រី កើតនៅឆ្នាំ១៩៧២។ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ស ភួង (ស្លាប់) ម្តាយឈ្មោះ រស់ ម៉ុន (ស្លាប់) និងបងប្រុសខ្ញុំម្នាក់ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហមនៅឆ្នាំ១៩៧៥។ ខ្មែរក្រហមចាប់តាំងឲ្យបងប្រុសខ្ញុំចូលធ្វើជាទាហាន ការពារតាមព្រំដែន។ ខ្ញុំកើតមកចំពេលកើតសង្គ្រាម...
លាង ស៊ីមហន ជំនួយការតំបន់៥០៥
លាង ស៊ីមហន ឈ្មោះបដិវត្តន៍ហៅ រស់ ភេទប្រុស កើតឆ្នាំ១៩៤៨។ ស៊ីមហន មានប្រពន្ធឈ្មោះ កាំង ឃុន (រៀបការនៅឆ្នាំ១៩៧៦) ឪពុកឈ្មោះ លាង ឡេង ម្ដាយឈ្មោះ គឹម តាក គាត់មានបងប្អូនប្រាំពីរនាក់។ កាំង ឃុន ភេទស្រី អាយុ៥២ឆ្នាំ(២០០៦) ត្រូវជាភរិយារបស់ លាង ស៊ីមហន។...
ពេន ហន៖ អតីតយោធាខ្មែរក្រហម
ពេន ហន បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហមនៅអាយុ១៥ឆ្នាំ។ ហន បានចូលរួមក្នុងសមរភូមិប្រយុទ្ធ និងបានឆ្លងកាត់រឿងរ៉ាវដែលមានគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត។ ពេន ហន ភេទប្រុស អាយុ៦៦ឆ្នាំ[1] មានមុខរបរធ្វើចម្ការ។ ហន មានស្រុកកំណើតនៅភូមិបឹងព្រៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហន មានឪពុកឈ្មោះ ហ៊ុន ពេន (ស្លាប់)...
អគ្គនាយកទីស្តីការរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរបប លន់ នល់
ឯកសារប្រវត្តិរូបសង្ខេប I០៨៣៦២ និង ចម្លើយសារភាពនៅសន្ដិសុខមន្ទីរស-២១ ដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាមានលេខសម្គាល់ D៤១៧៨០[1] ក្នុងទំព័រដំបូងបានបង្ហាញពីតួនាទីរបស់ឈ្មោះ សួន កាសេត្រ[2] រៀនចប់ផ្នែកវិស្វករក្សេត្រកម្ម នៃក្រុងសិបប្ល៊ូ ប្រទេសប៊ែលហ្សិក (១៩៥៥-១៩៦០) និងជាអគ្គនាយកទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម នៃរបបសាធារណៈរដ្ឋខ្មែរ ឬ របប លន់ លន់ ចន្លោះឆ្នាំ១៩៧២-១៩៧៥[3]។ សួន កាសេត្រ ត្រូវបានអង្គការឃាត់ខ្លួននៅចំណុចភូមិទួលទ្រា ឃុំព្រែកក្មេង ស្រុកល្វាឯម...
ទិត្យ មន៖ ខ្ញុំទទួលបន្ទុកភស្តុភារវរសេនាធំខ្មែរក្រហម
ទិត្យ មន[1] ភេទប្រុស អាយុ៧៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន មន រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ហើយខ្ញុំគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំរៀនបានថ្នាក់ទី២ពីសង្គមចាស់ (បច្ចុប្បន្ននេះ ថ្នាក់ទី១១)។ កាលពីដើម ខ្ញុំមិនដែលចាញ់អ្នកណាទេ ទាក់ទងនឹងការសរសេរនិងអានអក្សរខ្មែរ។ ដោយសារតែសង្គ្រាម ខ្ញុំបានឈប់រៀននៅសាលារដ្ឋ។...
“ត្រូវបានខ្មែរក្រហមធ្វើបាបដោយសារពោត៤ផ្លែ (១៩៧៥-១៩៧៩)”
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)ប្រទេសកម្ពុជាធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ដែលជារបបមួយឃោរឃៅនិងធ្វើបាបប្រជាជនដោយមិនរើសមុខមិនថាក្មេងឬចាស់ ប្រុសឬស្រីទេ។ ក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ក៏មាន រឹក អៀង គឺកុមារម្នាក់ដែលត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាក និងបានធ្វើទារុណកម្មទៅលើ រឹក អៀង ដោយមូលហេតុលួចពោតហូប៤ផ្លែ ព្រោះតែទ្រាំនឹងភាពអត់ឃ្លានមិនបាន។ ខ្ញុំឈ្មោះ រឹក អៀង ភេទប្រុស អាយុ៥៦ឆ្នាំ ខ្ញុំមានស្រុកកំណើត ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់...
ស ផុន៖ ការមិនរើសអើងលើអ្នកដែលមានពិការភាព
ស ផុន[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ បច្ចុប្បន្ន ផុន រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ផុន បាននិយាយថា៖ «ខ្ញុំជាកូនទី២នៅក្នុងចំណោមបងប្អូនចំនួន៣នាក់ (ស្រីចំនួន២នាក់ និងប្រុសចំនួន១នាក់)។ កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារភ្លើងសង្គ្រាមបានឆាបឆេះនៅក្នុងប្រទេសយើង។ យើងមិនអាចធ្វើកសិកម្មបាននោះទេ។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករក្រីក្រ។ ខ្ញុំធ្លាប់ឃើញយន្ដហោះទម្លាក់គ្រាប់បែកក្នុងសម័យ លន់ នល់។...
រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ
នៅក្រោយថ្ងៃជ័យជម្នះនៅថ្ងៃទី ១៧ មេសា ១៩៧៥ ប្រទេសកម្ពុជា មានរបបគ្រប់គ្រងមួយថ្មី គឺរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មករបបនេះបានធ្វើមហាសន្និបាតលើកទី៣របស់ខ្លួនចន្លោះពីថ្ងៃ១៥ ដល់១៩ ខែឆ្នូ ឆ្នាំ១៩៧៥ មហាសន្និបាតនោះបានរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ។[1] រដ្ឋធម្មនុញ្ញរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានចែកជា ១៦ជំពូក និងត្រូវបានប្រកាសប្រើជាផ្លូវការនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦។ អំពីរបបរដ្ឋ របបសេដ្ឋកិច្ច និងរបបដឹកនាំ[2] នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យបានចែងថា កម្ពុជាប្រជាធិបតេយ្យ ជារដ្ឋមួយឯករាជ្យ ឯកភាព...
កងចល័តតំបន់៣១
កងចល័តតំបន់៣១ ភូមិភាគបស្ចិមនៃរបបខ្មែរក្រហម (១៩៧៥ – ១៩៧៩) មានយុវជន យុវនារី ប្រមាណ១០០០នាក់ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនៃរបបនេះកងចល័តតំបន់៣១ នៅសល់យុវជន យុវនារីប្រមាណ៣០០នាក់ប៉ុណ្ណោះ។ យុវជន យុវនារីជាច្រើនបានស្លាប់ដោយសារការងារពលកម្មធ្ងន់ធ្ងរខ្លាំង និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ជា សាយ័ន្ត អតីតយុវជនកងចល័តតំបន់៣១ភូមិភាគបស្ចិមនៃរបបខ្មែរក្រហមបានរៀបរាប់បទពិសោធន៍ជីវិតលំបាកវេទនានៅក្នុងកងចល័ត៣១ដូចខាងក្រោម៖ ខ្ញុំឈ្មោះជា សាយ័ន្ត[1] ភេទប្រុស អាយុ៦៥ឆ្នាំ សព្វថ្ងែរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានស្រុកកំណើតនៅភូមិល្បើក...
អតីតយោធា
ប៉ុល ស៊ុន ភេទប្រុស អាយុ ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិពាមខ្វាវ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស៊ុន[1] មានឪពុកឈ្មោះ ប៉ុល សាំង (ស្លាប់) តាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ម្ដាយឈ្មោះ ទូច យ៉ឹម (ស្លាប់)ក្នុងសម័យអាណានិគមបារាំងដូចគ្នា។ ស៊ុន...
ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍
ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ជាកត្តាជំរុញដល់ការព្យាបាលសុខភាពឲ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា ៦ម៉ឺននាក់[1] ដែលធ្វើឡើងដោយអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមគម្រោងលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាព សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៤ នេះ នូវសំណួរដែលសួរថា «តើរឿងរ៉ាវអ្វីដែលធ្វើឲ្យ អ៊ំ ពូ មីង យាយ តា មិនអាចបំភ្លេចបានអំពីរបបខ្មែរក្រហម?» ចម្លើយដែលទទួលយ៉ាងលើសលប់ ឬស្ទើរតែ ៩៩ភាគរយនៃបទសម្ភាសន៍ប្រមាណជា បាននិយាយថា...
ប្រាក់ ជឿន កងការពារជំនិតម្នាក់របស់ សោ ភឹម ដែលនៅមានជីវិត
បន្ទាប់ពីព្រឹត្តិការណ៍ធ្វើអត្តឃាតរបស់ សោ ភឹម លេខាភូមិភាគបូព៌ាមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការសម្លាប់ខ្លួនរបស់ សោ ភឹម គឺដើម្បីគេចចេញពីការចាប់ខ្លួនរបស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាដែលចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ដោយបានចូលដៃជាមួយវៀតណាមចង់ធ្វើរដ្ឋប្រហារផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០០៦ ខៀវ សំផន បានលើកឡើងថា វន វ៉េត និង សោ ភឹម ត្រូវបានចាប់ខ្លួនដោយសារតែអ្នកទាំងពីរជាភ្នាក់ងាររបស់យួន។[1] កម្មាភិបាល កងទ័ពបក្សកុម្មុយនីស្តកម្ពុជា (កបម) ឬប្រជាជន នៅភូមិភាគបូព៌ា ត្រូវបានចោទប្រកាន់ថាក្បត់...
កងនារីជញ្ជូនគ្រាប់ទៅសមរភូមិ
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ យុវជនយុវនារីជាច្រើននាក់បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែចាប់ពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៥ មានតែយុវជននិងយុវនារីមួយចំនួននៅតែបន្តស្ម័គ្រចិត្តចូលបដិវត្តន៍ និងមួយចំនួនទៀតត្រូវបានកម្មាភិបាលខ្មែរក្រហមភូមិឃុំ កេណ្ឌបញ្ជូលក្នុងកងទ័ព។[1] គឹម ណៃ[2] ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ គឹម ណៃ បានរៀបរាប់បទពិសោធន៍ជាកងនារីជញ្ជូនគ្រាប់យកទៅសមរភូមិថា៖ កាលនោះខ្មែររំដោះកេណ្ឌខ្ញុំឬស្ម័គ្រចិត្តដូចតែគ្នាបើមិនទៅនឹងលំបាក។ ឆ្នាំ១៩៧៣ ខ្មែរក្រហមកេណ្ឌខ្ញុំចូលជញ្ជូនគ្រាប់។ នៅចុងឆ្នាំ១៩៧៤ ជិតរំដោះភ្នំពេញខ្ញុំបានជញ្ជូនគ្រាប់នៅខាងជើងភ្នំពេញ ក្បែរព្រែកព្នៅដែលទៅមកពីសមរភូមិមានចម្ងាយ៤ទៅ៥គីឡូម៉ែត្រ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦...
អំពីការក្បត់របស់ លុន អិន លេខាវរសេនាតូច៧០៥
នៅក្នុងសម័យកាលមួយដ៏លំបាក សូម្បីអាហារហូបចុកមិនគ្រប់គ្រាន់។ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ វិទ្យុផ្សាយសំឡេងលួចលាក់របស់ក្សកុម្មុយនីស្តកម្ពុជាបានផ្សាយនូវសេចក្តីប្រកាស ដល់ប្រជាជនទាំងអស់ជាទីគោរពស្នេហា[1]។ នេះគឺជាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាយើង[2]។ កងកម្លាំងត្រូវស្តាប់បញ្ជាថ្នាក់លើ ដើម្បីការរស់នៅសុខសប្បាយនិងមានជីវិតបន្ត។ ឈ្មោះ លុន អិន[3] ភេទប្រុស អាយុ ២២ឆ្នាំ(ឆ្នាំ១៩៧៧) កើតនៅភូមិអន្សក្រហាយ ឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ភូមិភាគកណ្ដាល បច្ចុប្បន្នឃុំសំបូរណ៍ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឆ្នាំ១៩៦៩...
អម អ៊ឹម ធ្វើសកម្មភាពបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់ អម អ៊ីម មុនអង្គការចាប់ខ្លួន មានតួនាទីជាប្រធានកងអនុសេនាតូច។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ (J00០៨២) បង្ហាញអំពីសកម្មភាពឈ្មោះ អ៊ីម និងបក្ខពួកចំនួន២៥នាក់ ចូលធ្វើបដិវត្តន៍ និងបណ្ដុះគំនិតឲ្យយុទ្ធជនប្រឆាំងនឹងអង្គការ តាមការណែនាំពីឈ្មោះ សាមាន ជាអ្នកដឹកនាំ និងបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍ដើម្បីទទួលសេរីភាពឡើងវិញ។ ឯកសារនេះ បានបង្ហាញអំពីឈ្មោះ អ៊ីម ត្រូវអង្គការចាប់ខ្លួននៅខែមករា ឆ្នាំ១៩៧៧ ប៉ុន្តែមិនបានបញ្ជាក់ កាលបរិច្ឆេទសម្លាប់នៅថ្ងៃណាទេ។ នៅក្នុងឯកសារនេះ...
កែវ រឿន៖ « មេក្រុមកងទ័ពខ្មែរក្រហម»
រឿន គឺជាកងទ័ពខ្មែរក្រហមម្នាក់ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អ រហូតបានឡើងឋានៈជាមេក្រុមក្នុងកងអនុសេនាតូច។ កែវ រឿន បានរៀបរាប់ដំណើរជីវិតរបស់ខ្លួនតាំងពីនៅកងយុទ្ធជន រហូតបានក្លាយជាមេក្រុមកងទ័ពខ្មែរក្រហមដូចខាងក្រោម៖ កែវ រឿន[1] ភេទប្រុស អាយុ៧១ឆ្នាំ សព្វថ្ងៃប្រកបមុខរបរធ្វើចម្ការ។ រឿន មានស្រុកកំណើតនៅភូមិតាចេស ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រឿន មានប្រពន្ធឈ្មោះ អ៊ូច ឡៃ...

